ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាប្តឹងសមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍ឃាត់ខ្លួនបុរសម្នាក់យកទៅ សួរនាំបន្ទាប់ពីសង្ស័យថា លួចគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »
ជនសង្ស័យ២នាក់ចូលលួចម៉ូតូមិនទាន់បានសម្រេចផង ស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែង
ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋនៅក្នុងផ្ទះមិនទាន់បានសម្រេចផង ស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង ០៤ និង២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចទល់មុខផ្ទះសំណាក់ខេង ធី ផ្លូវបេតុង បន្ទប់ផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ... Read More »
ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដល់អនុព័ទ្ធយោធាប្រទេសទាំងពីរ
ភ្នំពេញ: គណៈប្រតិភូអគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួ ងការពារជាតិ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ស៊ុំ សំ ណាង អគ្គនាយក និងសហការី អញ្ជើញជូនពរជ័យដល់អនុព័ ន្ធយោធា ចិន-វៀតណាម នៅស្ថានទូត ... Read More »
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចរង្វង់មូលគួចកាណុងជ្រុងខាងកើត ផ្លូវព្រះមុន្នីវង្ស ... Read More »
អាវុធហត្ថបន្តបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ឡាយ វិឡូ មេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដឹកនាំកងកម្លាំង បន្តចុះធ្វើការបង្រ្កាបការប្រមូល និងដឹកជញ្ជូនខិតអនុញាតិ នៅស្រុកវាលវែង ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវនៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃអង្អារ ៩រោច ខែបុស្ស ... Read More »
នគរបាលខណ្ឌដូនពេញ ប្រគល់ម៉ូតូមួយគ្រឿងឲ្យជនរងគ្រោះវិញ ក្រោយដកហូតបានពីក្រុមចោរកាច់សោ.ក
ភ្នំពេញ៖ បន្ទាប់ពីកម្លាំងនគរបាលខណ្ឌដូនពេញ ប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធសង្គមដល់ក្រុមអ្នកសារព័ត៍មានក្នុងស្រុក ដើម្បីស្វែងរកម្ចាស់ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគី និច ពណ៌ក្រហមខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រៃវែង 1M 3385 ដែលត្រូវក្រុមចោរកាច់សោ.ក បានសម្រេចហើយគេចខ្លួនបាត់ ។ ក្រោយមកក្រុមជនសង្ស័យ ... Read More »
អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពីបទរំលោភសេចក្ដីទុកចិត្ត
ប៉ោយប៉ែត: ជនសង្ស័យម្នាក់ត្រូវ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខេត្តចោទពីបទរំលោភលើសេចក្តីទុកចិត្ត និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ... Read More »
មន្ត្រីភាពអសកម្មជាប្រធាន និងមន្ត្រីស្ថានីយជញ្ជីងខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងបន្ទាយមានជ័យ ត្រូវបានដកតំណែង
ភ្នំពេញ ៖ ប្រធាន និងមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តចំនួន៣រូប ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន សម្រេចដកតំណែង ពាក់ព័ន្ធភាពអសកម្មក្នុងការងារ ប៉ះពាល់ដល់មុខ មាត់ក្រសួង ... Read More »
ហុងដាស្កូពីបុកម៉ូតូកង់បីលក់ប្រហិតពីក្រោយរបួសធ្ងន់២នាក់
ខេត្តស្វាយរៀង៖ ម៉ូតូកង់បីលក់ប្រហិតមួយគ្រឿង ត្រូវបានម៉ូតូជិះដោយយុវជនម្នាក់ប្រើប្រាស់ល្បឿនលឿនបុកពីក្រោយស្របទិសគ្នាយ៉ាងពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិបណ្ដាលឲ្យភាគីទាំងសងខាង២នាក់ដួលសន្លប់ស្ដូកនិងកន្លែងរងរបួស ធ្ងន់ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មននៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ... Read More »
រថយន្តពីរគ្រឿង បុកគ្នារងការខូចខាតទាំងសងខាង
ភ្នំពេញ៖ រថយន្តកាមរីហាយប្រ៊ីត បើកលឿនទៅបុករថយន្តម៉ាស់ស្តារបើកឆ្លងផ្លូវ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំនៅបណ្តោយមហាវិថីព្រះមុនីវង្ស ក្បែរធនាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ... Read More »
តុលាការ សម្រេចឃុំខ្លួន ក្រុមជួញដូរគ្រឿងញៀន៦នាក់ ដាក់ពន្ធនាគារ បណ្តោះអាសន្ន
ខេត្តកណ្តាល៖ ក្រុមជួញដូរគ្រឿងញៀន យ៉ាងសកម្មដែលត្រូវ កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនបាន៦នាក់ រួម នឹងគ្រឿងញៀន៨កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀតនោះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោក សាយ សម្ជសន៍សេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ” ... Read More »
មែនក៏អី ដល់ថ្នាក់ស័ក្តិ៤កន្លះ បាញ់បោះសេរី..ស្គាល់អត្តសញ្ញាណ ម្ចាស់រថយន្ត Ls 450 បើកឡានដេញបុកអ្នករត់ម៉ូតូឌុប និងដកកាំភ្លើងបាញ់៤គ្រាប់ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ យោងតាមផេកហ្វេសបុកមួយចំនួនអាចយកជាការណ៍បាន បង្ហោះនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ បានទម្លាយអំពី អត្តសញ្ញាណម្ចាស់រថយន្តLs 450 ដែលបើកឡានដេញ បុកអ្នករត់ម៉ូតូឌុបនិងដកកាំភ្លើងបាញ់មេឃ៤គ្រាប់ បន្ទាប់ពី មាន ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១១៖២០នាទី យប់ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ... Read More »
អាជ្ញាធរខណ្ឌសែនសុខ នឹងបន្តចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយ វិថី ក្នុងមូលដ្ឋានខណ្ឌ និងមានវិធានក្តៅចំពោះប្រជាពលរដ្ឋដែលធ្វើអាជីវកម្មរំលោភលើចិញ្ចើមផ្លូវសាធារណៈ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមវត្តមានលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ ... Read More »
ជិះម៉ូតូបុកបង្កាន់ស្ពានថ្មបាក់ជើងម្ខាងហូរឈាមកក្លាក្ស
ខេត្តពោធិ៍សាត់៖ បុរសម្នាក់បាន រងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ បានជ្រុលបុកបង្កាន់ ដៃស្ពានថ្មបណ្ដាលឲ្យរង របួសធ្ងន់ ។ ... Read More »
សណ្ឋាគារយីហោ«ណាណា» ដឹកសពចេញតាមទ្វារក្រោយឋិតក្នុងភាពអថ៍កបាំង
ភ្នំពេញ៖ ទីតាំងសណ្ឋាគារយីហោ «ណាណា» ដែលស្ថិតនៅក្បែ រផ្សារហ្គេាលដេន សូរិយាម៉ល ដែលល្បីខាង សមត្ថកិច្ចតែងតែចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ជាញឹកញាប់ និងមនុស្សស្លាប់ច្រើនជាងគេទាំងអស់ក្នុងចំណោមសណ្ឋាគារ និងផ្ទះសំណាក់ផ្សេង ទៀតក្នុងរាជធានីភ្នំពេញ ។ ជាក់ស្តែងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ... Read More »
បើកឲ្យមានការស្នើបេក្ខភាព ហើយក្នុងកម្មវិធី ស្រ្តីកម្ពុជា ក្នុងវិស័យ បច្ចេកវិទ្យាឆ្នាំ ២០១៩
ភ្នំពេញ៖ ជាការផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីកម្ពុជា ដែលបានចូលរួមយ៉ាង សកម្មនាពេលកន្លងមក ក្នុងការអភិវឌ្ឍវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាជាលើកទី២សម្រាប់ឆ្នាំ២០១៩បន្តទៀត ។ កម្មវិធីនេះនឹងបើកឱកាសដល់សាធារណជនទូទៅស្នើបេក្ខភាពស្រ្តីគ្រប់រូបដែលខ្លួនទទួលស្គាល់ថាជាស្រ្តីគំរូជាស្ត្រីឆ្នើម និងសកម្មបានចូលរួមច្រើនក្នុងការអភិវឌ្ឍវិស័យ ប.គ.ព ក្នុងប្រទេសដើម្បីទទួលពានរង្វាន់កិត្តិយសជា ... Read More »
ខណៈនេះភ្លើងកំពុងឆេះផ្សារត្រី ក្រុងប៉ោយប៉ែត
ប៉ោយប៉ែត៖ អគ្គិភ័យបានចាប់ផ្តើមឆេះនៅផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង៥៩នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ។ នៅពេលនេះ ... Read More »
ទើបតែបើកទ្វារបានប៉ុន្មានថ្ងៃ រដ្ឋាភិបាលអាមេរិកប្រឈមនឹងការបិទទ្វារជាថ្មី
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែមករាបាន បង្ហាញពីការមន្ទិលសង្ស័យ ពីក្រុមតំណាងរាស្ត្រមិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីសន្តិសុខ នៅតាមព្រំដែន ។ មិនព្រមព្រៀងគ្នា ដើម្បីសាងសង់ជញ្ជាំងព្រំដែន តាមការចង់បានរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ ប្រសិនជាមិនឈានដល់កិច្ចព្រមព្រៀង ... Read More »
ហ៊ីយ៉ាន់ដាយដឹកត្រី កៀរហាយឡេនឌ័រខូចខាតមួយចំហៀង
ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកត្រី១គ្រឿង បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នបានកៀររថយន្តម៉ាកហាយឡែនឌ័រ ពីក្រោយ បណ្តាលឲ្យរងការខូចខាតមួយចំហៀង ។ ហេតុការណ៍នោះ បានកើតឡើងកាល ពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ ... Read More »
សម្តេចតេជោ ៖ កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ថា៖ «កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច រូប១សន្លឹកសខ្មៅដែលយើងបានឃើញ គឺជាទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញដែលត្រូវបានបំផ្លាញ នឹងបោះបង់ចោលដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ ១៩៧៥-១៩៧៩ ។ ... Read More »
ក្មេងប្រុសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉ក រេចង្កូតធ្លាក់ប្រឡាយក្រឡាប់សង្កត់ពីលើ បណ្ដាលឲ្យស្លាប់អាណោចអាធ័ម
ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បាត់បង់ជីវិត អាណោចអាធ័ម ខណៈបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក មិនប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតធ្លាក់ក្នុងប្រឡាយក្រឡាប់សង្កត់ពីលើ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមាត់ព្រែកមេស្រុក ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ... Read More »
អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនចិន Huawei រងចោទបទឧក្រិដ្ឋកម្ម បោកប្រាស់ធនាគារ និងការរំលោភបំពានច្បាប់ទណ្ឌកម្មអាមេរិក
សកម្មភាពរបស់អាមេរិក នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន កាន់តែតានតឹងខ្លាំងឡើង ក្រោយពេលអាមេរិកសម្រេចចោទប្រកាន់អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei បំពានច្បាប់ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជាមួយនឹងបទល្មើស១៣ផ្សេងគ្នា ។ អាមេរិកបានសម្រេចចោទប្រកាន់ជាផ្លូវការ ដល់អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei នូវបទល្មើសចំនួន១៣ផ្សេងគ្នា ក្នុងនោះ ពាក់ព័ន្ធនឹងការរកស៊ីជាមួយអ៊ីរ៉ង់ បំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ... Read More »
អាមេរិក មិនអាចទប់ស្កាត់ការបាញ់ប្រហារនៅក្នុងប្រទេសបានឡើយ
នៅពេលនេះ ប៉ូលិសអាមេរិក៥នាក់រងការបាញ់ប្រហារ ជាសញ្ញាអាក្រក់មួយសម្រាប់អាមេរិក ដោយការបាញ់ប្រហារកន្លងមក ទៅលើប្រជាពលរដ្ឋ តែពេលនេះ បានបាញ់ទាំងកម្លាំងសន្តិសុខទៀត ។ ការបាញ់ប្រហារកើតឡើងស្ទើរតែរាល់ថ្ងៃនៅអាមេរិក ដោយការបាញ់ប្រហារនាពេលកន្លងមក គឺសម្តៅទៅលើពលរដ្ឋនៅតាមទីសាធារណៈ សាលារៀន ប៉ុណ្ណោះ ។ ប៉ុន្តែការបាញ់ប្រហារនៅពេលនេះ ... Read More »
ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុកស្អាង ចាប់ខ្លួន ករណីជួញដូរ គ្រឿងញៀន
ខេត្តកណ្ដាល៖ ជនសង្ស័យជូញដូរគ្រឿងញៀន សកម្មម្នាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងចំការស្វាយ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »
សង្ស័យសតិមិនប្រក្រតីបញ្ចប់ជីវិតដោយចងក ក្រោមផ្ទះ
ខេត្តពោធិ៍សាត់៖ សង្ស័យមានសតិមិនប្រក្រតីម្នាក់បានសម្រេចចងក ធ្វើអត្តឃាតនៅក្រោមផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៨ និង១០នាទី ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោមផ្ទះ ស្ថិតក្នុងភូមិកូនក្រាយ ឃុំកញ្ជរ ... Read More »
ក្រឡាប់រថយន្តចេញសុទ្ធតែឈើនៅបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងដែនសមត្ថកិច្ចលោក សួស សុផានិត
ខេត្តពោធិ៍សាត់៖ រថយន្តដឹកឈើមួយគ្រឿង ក្រឡាប់នៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃចន្ទ ៨ រោជ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ... Read More »
កម្លាំងនគរបាលស្រុកថ្មពួក បង្រ្កាបទីតាំងបញ្ជល់មាន់ ចាប់បានតែវត្ថុតាង អ្នកលេង រត់ចែកជើង
ប៉ោយប៉ែត៖ កម្លាំងនគរបាលស្រុកថ្មពួកបង្ក្រាបទីតាំងបញ្ជល់មាន់មួយ កន្លែងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះម្ចាស់ឈ្មោះ ព្រំ សាខន ប្រុសអាយុ៦៣ឆ្នាំ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ យ៉ាំងកាវ៣វង់ កំពុងធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចលោកលឹម សុក្រឹត
គេរាយការណ៍ថា បទល្មើសនេសាទប្រភេទអូសយ៉ាំងកាវចំនួន៣វង់កំពុងធ្វើសកម្មភាពនៅផ្ទៃបឹងទន្លេសាបត្រង់ចំណុចតំបន់អភិរក្ស អតីតឡូត៍លេខ២ ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការដែលគេអាចអូសយ៉ាំងកាវបាននៅតំបន់អតីតឡូត៍អភិរក្សលេខ២នោះ ក៏ព្រោះតែពួកឈ្មួញបានត្រូវរ៉ូវជាមួយនាយសង្កាត់រដ្ឋបាលជលផលបាកាន លោក លឹម សុក្រឹត រួចរាល់ហើយ ។ ... Read More »
មេត្តាគោរពច្បាប់ចរាចរណ៍ផង មើលចុះគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើផ្លូវជាតិលេខ១ រថយន្ត បុករថយន្ត ភាគីរងគ្រោះស្លាប់ទាំងអស់៦នាក់
ខេត្តព្រៃវែង ៖ មនុស្សប្រុសស្រី ទាំងអស់ចំនួន៦នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងរថយន្តផង ខ្ទាតចេញក្រៅផង ដោយសាររថយន្តបែនដឹកដីបុកជាមួយរថយន្តហាយឡែនឌឺរពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ(៩១-៩២) នាវេលាម៉ោង ១០និង៤៥នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ... Read More »
នគរបាលប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់ និង ឃាត់ខ្លួនថៅកែប្រុស-ស្រី ២នាក់ និង នារីបម្រើការ២នាក់នៅផ្លូវ៣៧១
ភ្នំពេញ៖ ម្ចាស់ទីតាំងម៉ាស្សាកោសជប់ ប្រុសស្រី២នាក់ និងនារីបម្រើការងារ២នាក់ទៀត ដែលស្ថិតនៅផ្ទះលេខ៣៥១ ជាប់ផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាប និងឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៨ ... Read More »