ព័ត៌មានទាន់ហេតុការណ៍៖
'

ការកំណត់លទ្ធផលនៃការប្រកួតជាគូផ្នែកនារីកម្មវិធី French Open ត្រូវបានស៊ើបអង្កេត

ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបានបញ្ជាក់ថា ការស៊ើបអង្កេតមួយបានចាប់ផ្តើមពាក់ព័ន្ធនឹងការកំណត់លទ្ធផលនៃការប្រកួតក្នុងជុំទី១ នៃ French Open ផ្នែកនារី។ ក្រុមមន្រ្តីបានចាប់ផ្តើមស៊ើបអង្កេតតាំងពីថ្ងៃទី១ ខែតុលាបន្ទាប់ពីមានការសង្ស័យនៃ ការក្លែងបន្លំការរៀបចំការប្រកួត និងមានអំពើពុករលួយនៅក្នុងកីឡាវាយតឺន្នីនេះ ដែលការ ស៊ើបអង្កេតទំនងជាចំណាយពេលច្រើនសប្តាហ៍។ ប្រភពដែលជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់សារព័ត៌មាន BBC ថាការស៊ើបអង្កេតផ្តោតលើកីឡាករមួយចំនួនដូចជា ... Read More »

សូមពលរដ្ឋខ្មែរគ្រប់អាយុអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ថ្ងៃនេះជាថ្ងៃទី៨ នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានអំពាវនាវជាថ្មីម្តងទៀតសូមបងប្អូនពលរដ្ឋខ្មែរដែលគ្រប់អាយុអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាព្រោះថ្ងៃនេះ(៨.១០.២០)ជាថ្ងៃទី៨នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតហើយ ។ គ.ជ.ប បានប្រកាសឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ មានរយៈពេលត្រឹមតែ១៩ថ្ងៃប៉ុណ្ណោះ ហើយដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នឹងបិទបញ្ចប់នៅថ្ងៃទី១៩ ... Read More »

នគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបានក្រោយពីរូបគេធ្វើសកម្មភាពលួចម៉ូតូ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលលេខ១៧ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះកាលពីថ្ងៃទី១២ ខែកញ្ញា ... Read More »

កម្ពុជា គាំទ្របន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារ ជាមួយសហរដ្ឋអាមេរិក

ភ្នំពេញ៖ បើតាមនាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ កម្ពុជា គាំទ្រក្នុងការបន្តកិច្ចសហការជាមួយសហរដ្ឋអាមេរិក ឱ្យកាន់តែជិតស្និតបន្ថែមទៀតដូចដែលបានធ្វើកន្លងមក លើកិច្ចការងារប្រឆាំងការជួញដូរមនុស្ស និងការគាំពារកុមារ។ ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង សម្ដេចក្រឡាហោម ស ខេង ជាមួយលោកW. Patrick Murphy នារសៀលថ្ងៃទី០៧ ... Read More »

សមត្ថកិច្ចខេត្តមណ្ឌលគិរីនាំ​អ្នកទោស​មក​ឆែកឆេរ​លំនៅឋានរកឃើញ​ថ្នាំញៀន​២០៥,៤០​ក្រាម​លាក់ទុក​ក្នុង​កូន​ធុងបាស់

ខេត្តមណ្ឌលគិរី​៖ កម្លាំង​ផ្នែក​ជំនាញកា​រិ​យា​ល័យប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ពាន​មានជ័យ ដឹកនាំ​សម្របសម្រួល​នីតិវិធីដោយ​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចុះ​អនុវត្តដីកា​បង្គាប់​ឱ្យ​ឆែកឆេរ​លំនៅឋាននិង​ដីកា​បង្គាប់​ឲ្យ​នាំ​ជន​ត្រូវ​ចោទ​មក​ធ្វើការ​ឆែកឆេរ​លំនៅឋាន​(​ផ្ទះជួល​) ក្នុង​សំណុំរឿង​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ដា​រី និង​ឈ្មោះ ជា ផា​លី​ណែ​ត​ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ចម្ការតែ ... Read More »

សហរដ្ឋអាមេរិក បង្ហាញការកោតសសើរលើការងារពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់របស់កម្ពុជាក្នុងការថែរក្សាសន្តិសុខ

ភ្នំពេញ៖ សហរដ្ឋអាមេរិក បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់របស់កម្ពុជាជាមួយសហរដ្ឋអាមេរិក ក្នុងការថែរក្សាសន្តិសុខរវាងប្រទេសទាំងពីរឱ្យបានល្អប្រសើរ លើសពីនេះទៀត គឺកម្ពុជាបានរួមចំណែកក្នុងការថែរក្សាសន្តិសុខសកលផងដែរ។ នេះបើតាមការលើកឡើងរបស់ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញដឹកនាំសហការី ចូលជួបសម្ដែងការគួរសម ... Read More »

ក្រសួងសុខាភិបាល៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ

ភ្នំពេញ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។ អ្នកមានវីរុសកូវីដ-១៩ ជាបុរសជនជាតិឥណ្ឌូណេស៊ី ... Read More »

រថយន្តឡិចសុីសLX470 បើកឆ្លងផ្លូវត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បុកពីចំហៀងវិលមួយជុំខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ រថយន្ត Lexus LX470 មួយគ្រឿងបើកឆ្លងផ្លូវត្រូវរថយន្តដឹកស៊ីម៉ងត៍បុកចំពីចំហៀងផ្នែកខាងឆ្វេងវិលមួយជុំបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខវត្តចំការដូង តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​ ... Read More »

របាំងថ្មពុះចែកទ្រូងផ្លូវលេខ២៧១ត្រូវរថយន្តឡិចសុីសRX330បុកបាក់បែកអស់១កង់

ភ្នំពេញ​ ៖​ បុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បានបើករថយន្តមួយគ្រឿងជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ចំណុចជិតខ្លោងទ្វារវត្តដំបូកខ្ពស់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ​ បេីតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX330ពណ៌ស្ករ ... Read More »

មោទនភាពបំផុត សម្រាប់កូនខ្មែរ ក្លាយជានិស្សិតនាយទាហានជាន់ខ្ពស់នៅអាមេរិក របស់កូនតារាភាពយន្ត អ្នកនាងអម្ពរ ទេវី

ភ្នំពេញ៖ ក្នុងរូបភាព ជាមួយភាពជោគជ័យ សម្រាប់កូនខ្មែរ មហាជន ជនរួមជាតិ ពិតជា រំភើបជំនួស ! អ្នក​នាង​ អម្ពរ ទេវី ខណៈផ្តល់កំណើតឱ្យកូន ហើយផ្គត់ផ្គង់ ទទួលខុសត្រូវជាកាតព្វកិច្ចជាម្តាយ ... Read More »

រថយន្តម៉ាកស្តារិចបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ ៣កង់នៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖​ យុវជនម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បានបើករថយន្តបោះពួយក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់បីកង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង តែសំណាងដែរដែលមិនបង្កឲ្យមានអ្នករបួស។ ​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិឹងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ... Read More »

គម្រោងស្រូវសត្វត្រយង បានពង្រីកខ្លួនមកកាន់ខេត្តមណ្ឌលគិរី បន្ទាប់ពីជោគជ័យនៅព្រះវិហារ

ខេត្តមណ្ឌលគិរី៖ ក្រោយពីជោគជ័យខេត្តព្រះវិហារ និងបន្តយកទៅអនុវត្តនៅដែនជម្រកសត្វព្រៃសៀមប៉ាង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយចាប់តាំងពីឆ្នាំ២០១៩ គម្រោងស្រូវត្រយង (Ibis Rice Scheme) នេះ បានពង្រីកខ្លួនមកកាន់ដែនជកម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ចេញពីទីវាលស្រែងត្រយង ... Read More »

កម្ពុជាអភិវឌ្ឍន៍សាងសង់ស្ពានបេតុងខ្សែកាប តម្លៃ៣៨លានដុល្លារ ភ្ជាប់ពីកោះពេជ្រទៅកោះនរា

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប១ខ្សែ ដែលឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ នៅថ្ងៃទី២៦ ខែតុលា ... Read More »

កម្លាំងទាហានអាមេនី វាយប្រហារកម្ទេចទីតាំងប្រេងធំបំផុតរបស់អាហ្ស៊ែបៃហ្សង់

កម្លាំងទាហានអាមេនី បានប្រកាសថា​ ទីតាំងប្រេង​ដ៏សំខាន់របស់ ប្រទេសអាហ្ស៊ែបៃហ្សង់ ត្រូវបានទាហានរបស់ខ្លួនវាយប្រហារកម្ទេច ក្នុងសង្គ្រាមអូសបន្លាយ​រយៈពេល​១០ថ្ងៃកន្លងមក។ បើទោះបី​រុស្ស៊ី​ បារាំង អាមេរិក​…បានអំពាវនាវដល់ប្រទេសArmenia-Azerbaijan ឱ្យទម្លាក់កាំភ្លើងដោយគ្មានលក្ខខណ្ឌ​ក្នុងតំបន់ស មានវិវាទ Armenia-Azerbaijanក្តី ប៉ុន្តែតំបន់នោះបានរងការវាយប្រហារដោយមីស៊ីលជាច្រើនពីប្រទេស Armenia។ ជាមួយគ្នានេះដែរ ... Read More »

អតីតឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំនៅអុីតាលី​ភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង​

តំណាងរាស្ត្រកូរ៉េខាងត្បូងមួយរូប បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ដែលបាត់ខ្លួនពីប្រទេសអុីតាលីកាលពីឆ្នាំ​២០១៨ នោះ នៅពេលថ្មីៗនេះ​បានភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង ​ក្រោមការការពារពីរដ្ឋាភិបាលទីក្រុងសេអ៊ូល ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនៅថ្ងៃទី៧ខែតុលា បានផ្សាយពីរូបភាព​​លោក Jo Song Gil នៅកូរ៉េខាងត្បូង​។ ប្រសិនបើព័ត៌មានខាងលើជាការណ៍ពិតនោះ ... Read More »

បន្ទាប់ពីប្រធានាធិបតីវេណេហ្ស៊ុយអេឡា ដល់ប្រធានាធិបតីស៊ីរី​ចង់ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ី

ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ជាប្រមុខដឹកនាំប្រទេសមួយបានប្រកាសពីគោលបំណងចង់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ី​​។ លោកក្លាយជាប្រមុខដឹកនាំប្រទេសទីពីរហើយបន្ទាប់ពី​ប្រធានាធិបតីវេណេហ្ស៊ុយអេឡា​។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ​ស្តីពីវ៉ាក់សាំង​ ប្រឆាំងកូវីដ​-១៩ របស់រុស្ស៊ី​ ប្រធានាធិបតីស៊ីរី អាល់ អាសាដ បានបញ្ជាក់ថា លោកពិតជាចង់ចាក់វ៉ាក់សាំងរបស់រុស្ស៊ី ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យសេនានុព័ន្ធកងទ័ពជើងអាកាសភូមិន្ទថៃចូលជួបសម្តែងការគួរសម និង ជម្រាបលា

ភ្នំពេញ៖នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក វរផុត វរផៃសាន (Warapod Warapisan) សេនានុព័ន្ធកងទ័ពជើងអាកាសថៃ នាយរងការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ... Read More »

បុរសពិការដៃម្នាក់ជិះម៉ូតូបុកបង្គោលចំណាំងផ្លាតស្លាប់គួរឱ្យសង្វេគ

ខេត្តស្វាយរៀង៖បុរសជាជនពិការដៃម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកបង្គោលចំណាំងផ្លាតតាមផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចស្រុករមាសហែកកាលពីវេលាម៉ោង ២និង៤៥នាទីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអណ្ដូងត្របែក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធូ សុភាព  អាយុ៤៨ឆ្នាំ មុខរបរកសិករ(ជនពិការដៃខាងស្ដាំ)រស់នៅចំណុចផ្ទះ៤០០ខ្នងដំបូលខៀវស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ... Read More »

លោក ឃួង ស្រេងបានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ប្រើប្រាស់គ្រប់យន្តការធ្វើយ៉ាងណាដឹកសំរាមចេញពីក្រុងឱ្យអស់នៅយប់នេះ

      ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យ អភិបាលខណ្ឌទាំង១៤ខំប្រឹងប្រែងប្រើ ប្រាស់ឱ្យអស់លទ្ធភាព ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដឹកជញ្ជូនយកសំរាមចេញពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់យន្តការគ្រប់រូបភាព ដែលត្រូវចាប់ផ្តើមជាបន្ទាន់ចាប់ពីយប់នេះទៅ។     ... Read More »

ស្ថាបនិកក្រុមហ៊ុន Microsoft អះអាងថា៖ ក្រុមប្រទេសអ្នកមាន អាចវិលរកភាពប្រក្រតីវិញនៅឆ្នាំ២០២១ ប្រសិនបើមានវ៉ាក់សាំងកូវីដ-១៩

អន្តរជាតិ៖ លោក បៀល ហ្គេតស៍ (Bill Gates) ដែលជាស្ថាបនិកក្រុមហ៊ុនMicrosoft និងជាកំពូលមហាសេដ្ឋីមួយរូបនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី៦ ខែតុលា ឆ្នាំ២០២០ បានអះអាងថា៖ ក្រុមប្រទេសអ្នកមានទាំងឡាយ អាចនឹងវិលទៅរកសភាពធម្មតាវិញនៅចុងឆ្នាំ២០២១ ប្រសិនបើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ... Read More »

ឥណ្ឌូណេស៉ី៖ កិច្ចសហការលើវ៉ាក់សាំង COVID-19 ជាមួយចិន នឹងមិនអាចជះឥទ្ធិពល ឬក៏ផ្លាស់ប្ដូរគោលជំហរជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូងឡើយ

អន្តរជាតិ៖ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៍មាន CNA នៅថ្ងៃអង្គារទី៦ខែតុលាម្សិលមិញនេះ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បាននិយាយថា កិច្ចសហប្រតិបត្តិការលើវ៉ាក់សាំង COVID-19 ជាមួយចិន នឹងមិន អាចជះឥទ្ធិពល ឬក៏ផ្លាស់ប្ដូរគោលជំហររបស់ទីក្រុងហ្សាការតា ... Read More »

បុរសម្នាក់សង្ស័យបែកថ្នាំដើអុកឡុកគេត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់បានដើរអុកឡុកគេឯងនៅតាមបណ្តោយផ្លូវលេខ៩០ រួចចង់ច្របាច់កប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៩០ ស្ថិតនៅក្បែររបងមន្ទីរពេទ្យគន្ធបុប្ផា  ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ... Read More »

ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងផ្អើលរត់ចែកជើងគ្នា

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង សង្ស័យឆ្លងចរន្តអគ្គិសនីបានឆាបឆេះបង្កជាអគ្គិភ័យផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗដល់កន្លែង។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសន្តិសុខនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានផ្សែងហុយចេញពីផ្ទះប្រជាពលរដ្ឋ។  ... Read More »

ប្រទេស​ចំនួន​៣៩ ទទូច​ឲ្យ​ចិន​គោរព​សិទ្ធិ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​ស៊ីន​ជាំ​ង​ ប៉ុន្តែប្រទេស​៥៥​ផ្សេងទៀត ចាត់ទុក​សំណើ​នេះ​ជាការ​លូកលាន់​កិច្ចការ​របស់ចិន

អន្តរជាតិ៖ កាលពីថ្ងៃទី​៦ ខែតុលា​ ឆ្នាំ២០២០ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ទី​៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិសហរដ្ឋអាមេរិកជប៉ុន និង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប ក្នុងនោះមានប្រទេសចំនួន​៣៩ បាន​ទទូច​ឲ្យ​ចិន​គោរព​សិទ្ធិ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​ស៊ីន​ជាំ​ងនិង​តំបន់​ឯទៀត​ ដោយទាមទារឲ្យ​មានការ​ស៊ើបអង្កេត​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​ភាគតិច​នៅ​តំបន់​នោះ ​។ ប៉ុន្តែ​ប្រទេស​៥៥​ទៀត ចាត់ទុក​សំណើ​នេះ​ជាការ​លូកលាន់​កិច្ចការ​ចិន​។​ ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សង្គម មនុស្ស​ធ​ម៍ ... Read More »

សណ្ឋាគារនេតឈ័រ ឡាយហ៍ (Nature Life Hotel)យករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧តាំងលើរបងចេញចូល ត្រូវអាជ្ញាធរចាត់វិធានការភ្លាមៗ

ខេត្តព្រះសីហនុ៖ រូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រជាទីសក្ការរបស់ប្រជាជាតិកម្ពុជា យកទៅតាំងបញ្ឈរលើចុងរបងថ្មជិតទ្វារចេញចូលសណ្ឋាគារ នេតឈ័រ ឡាយហ៍ (Nature Life Hotel) នៅក្រុងព្រះសីហនុ គឺជារឿងគួរឱ្យហួសចិត្តបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ ក្នុងករណីខាងលើ មន្ត្រីជាន់ខ្ពស់នៃសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា សណ្ឋាគារនេះមានឈ្មោះថា នេតឈ័រ ... Read More »

ការងារពិធីករជោគជ័យ ចាន់ ស៊ីញស៊ីញ គ្រោងបន្ថែមការងារជាតារាចម្រៀងមួយទៀត

    ភ្នំពេញ៖លេចមុខមាត់ខ្លាំងក្នុងការងារសិល្បៈ ពិសេសលើវិស័យពិធីករ លោក ចាន់ ស៊ីញ​ស៊ីញ គ្រោងនឹងសមត្ថភាពថ្មីមួយបន្ថែមទៀតសម្រាប់ការងារសិល្បៈ នោះការបង្ហើរសំនៀងក្នុងបទចម្រៀងថ្មី។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីតារាប្រុសវ័យក្មេងរូបនេះកំពុងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនលើវិស័យសម្តែង និងពិធីករ។ ចាន់ ស៊ីញស៊ីញ មានវ័យ២៣ឆ្នាំ លោកធ្លាប់បានចូលរួមប្រកួត ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភគ្រឿងបរិភោគ​ សម្ភារ​ និងថវិកា​ ១០លានរៀល​ ដល់យុវជនម្នាក់ដែលមានជំងឺជេីងធំ រស់នៅខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីបានឃើញព័ត៌មានភ្លាមៗ និងក្តីអាណិតអាសូរជាពន់ពេកនោះ នៅថ្ងៃពុធ ទី ៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន ... Read More »

លោក ហ៊ុន ម៉ានី ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ទន្លេ ឬក្បែរផ្លូវទឹក មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះស្ថានភាពភ្លៀងធ្លាក់ខ្លាំង

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងថា៖ ខណៈកម្ពុជានឹងរងសម្ពាធនៃខ្យល់ព្យុះ ( Tropical Storm) ... Read More »

កូរ៉េខាងត្បូងបញ្ជាក់ពីការខិតខំបញ្ចប់សង្គ្រាមឧបទ្វីប​កូរ៉េ

កូរ៉េខាងត្បូង បានសន្យាថា នឹងខិតខំឈានទៅរកការបញ្ចប់សង្គ្រាម​ឧបទ្វីប​​រវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង​​ បើទោះបី​មានមន្ត្រីកូរ៉េខាងត្បូងមួយរូបត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់នាពេលថ្មីៗនេះក្តី​។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃទី ៧​ខែតុលា​ថា ​ប្រទេសនេះ​បានខិតខំជំរុញឲ្យមានសេចក្តីប្រកាសស្តីពីការបញ្ចប់សង្គ្រាម​ឧបទ្វីប​កាលពីឆ្នាំ​១៩៥០-១៩៥៣ ។ ជាមួយគ្នានោះ​នឹងបង្កើតទំនាក់ទំនងទ្វេភាគី​ឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ ពិសេសគឺវិស័យ​ពាណិជ្ជកម្ម​។ នៅក្នុងសេចក្តីព្រាងច្បាប់ផ្ញើទៅកាន់រដ្ឋសភាកូរ៉េខាងជើង ​ ក្រសួងការបរទេស​ប្រទេសនេះ​បានបញ្ជាក់ថា ... Read More »

អាជ្ញាធរធ្លាប់ចុះពិនិត្យដែរតែហាក់ស្ងាត់ច្រៀបទៅវិញ ខណៈប្រជាពលរដ្ឋរស់នៅភូមិ១៧មេសា ស្រុកកោះធំ ត្អូញត្អែរបញ្ហាផ្លូវពិបាកធ្វើដំណើរ

ខេត្តកណ្តាល៖ អាជ្ញាធរមូលដ្ឋានធ្លាប់បានចុះត្រួតពិនិត្យជាច្រើនដងមកហើយ ប៉ុន្តែហាក់ស្ងាត់ច្រៀបទៅវិញ ខណៈដែលប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងភូមិទួលសង្កែ ហៅភូមិ១៧មេសា ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មានការត្អូញត្អែរជាខ្លាំង ចំពោះបញ្ហាផ្លូវធ្វើដំណើរពីថ្នល់ជាតិចូលទៅក្នុងភូមិ១៧មេសា ដោយមានការលំបាក ពិសេសសិស្សានុសិស្សដែលធ្វើដំណើរទៅសាលារៀន ។  ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១៧មេសា បានឱ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ... Read More »