ព័ត៌មានទាន់ហេតុការណ៍៖
'

កាកបាទក្រហមកម្ពុជា ទទួលអំណោយពី​សប្បុរសជន សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ

ភ្នំពេញ​៖​ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃចន្ទទី ២០ ខែសីហា នេះ លោកស្រី​ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ... Read More »

ឃាត់ខ្លួន ៥នាក់ផ្សេងគ្នាជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យក្នុងករណីប្រើប្រាស់ រក្សាទុក ចែកចាយជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥នាក់ផ្សេងជាបន្តបន្ទាប់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។ នគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង៨ ១៥នាទីយប់ ថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ... Read More »

បេក្ខជនម្នាក់នៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុងខាងជើង ត្រូវក្រុមគ្រូពេទ្យដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ក្រោយពីមានអការស្លេកស្លាំង

ខេត្តកំពង់ឆ្នាំង ៖ បេក្ខជនម្នាក់ត្រូវបានក្រុមគ្រូពេទ្យដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗ បន្ទាប់ពីមានអការ ស្លេកស្លាំង និង ក្អួតចង្អោរ ក្នុងពេលធ្វើវិញ្ញាសាប្រឡង កាលពីវេលាម៉ោងប្រមាណ៣រៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា គំរូក្រុងខាងជើង ។ ... Read More »

ប្រទះឃើញស្ត្រីម្នាក់ត្រូវសត្វឈ្លើងទាមនៅក្នុងប្រឡាយទឹក

ខេត្តព្រះសីហនុ៖ ស្ត្រីវ័យ២៣ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញក្នុងទឹកប្រឡាយ មានទាំងឈ្លើងទាមផង នៅក្បែរសួនច្បារវាលរេញ កាលពីម៉ោងជាង9យប់ ថ្ងៃទី19 សីហា 2018 រួចត្រូវបានគេជួយនាំយកទៅកាន់ប៉ុស្តិប៉ូលីសដើម្បីសាកសួរពីសាវតា។ ជាមួយនឹងអាការៈរងារ និងរវើ រវាយផងនោះ នៅជាប់នឹងខ្លួនស្ត្រីរូបនេះ ឃើញមានអត្តសញ្ញាណ ... Read More »

គ្រោះថ្នាក់២ករណី ស្លាប់មនុស្ស២នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍ចំនួន០២ ករណីកើតឡើងនៅឃុំអូរឧកញ៉ាហេង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ។ លើកទី ០១ កាលពីម៉ោងជិត៧យប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨ កើតឡើងនៅចន្លោះគីឡូ១៩៣-១៩៤ ស្ថិតក្នុងភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេង បង្ក ឡើងដោយរថយន្ត០១គ្រឿងម៉ាក ហុិនដាយ កូរេ ... Read More »

រថយន្តហាយឡែនដឺពន្លះជាមួយម៉ូតូស្លាប់ម្នាក់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១២ និង១០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ ១៥៦-១៥៧ ស្ថិតនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មាន​គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាងរថយន្តហាយឡែនដឺ​ ពណ៌ស្ករ​ មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ​ ... Read More »

ក្រុម​ចោរ​​៤​នាក់​ជិះ​ម៉ូតូ​​២​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​​តាម​ស្ទាក់ផ្លូវនិង​បាញ់​​៣​គ្រាប់​គំរាម​​ប្លន់​យក​ម៉ូតូបុរស​ម្នាក់ជា​ចុងភៅ បានសម្រេច

ភ្នំពេញ ​៖​ បុរសម្នាក់ដែល​ជា​ចុងភៅ បានបាត់បង់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ឆ្នាំ២០១៨ ​ខណៈដែល​ក្រុម​ចោរ​​៤​នាក់​ជិះ​ម៉ូតូ​​២​គ្រឿង ប្រដាប់​ដោយ​កាំភ្លើង​ជិះ​​ដេញ​តាម​ស្ទាក់ផ្លូវ និង​បាញ់​​៣​គ្រាប់​ គំរាម​​ប្លន់​យក​ម៉ូតូបាន​សម្រេច ហើយជិះ​​គេចខ្លួន​ដោយ​សុ​វត្តិភាព​ ។ ប៉ុន្តែមិនបង្កឲ្យ​បុរសរងគ្រោះ​​​រង​របួសនោះទេ ។ ករណីប្លន់ម៉ូតូខាងលើនេះ​ បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអ​ធ្រាត្រ ... Read More »

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត លោក ជ័យ សុន ចុះថ្លែងអំណរគុណសមាជិក និងប្រជាពលរដ្ឋ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត

ខេត្តស្វាយរៀង៖ លោក ជ័យ សុន បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ បានចុះសំណេះសំណាលជាមួយម្ចាស់ឆ្នោត សមាជិក សមាជិកា និងប្រជាពលរដ្ឋជាង១០០០នាក់ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដើម្បីថ្លែងអំណរគុណពួកគាត់ ... Read More »

យុវជនម្នាក់លង់ទឹកបាត់ខ្លួនមួយថ្ងៃ ស្អែកឡើងត្រូវក្រុមគ្រួសារឃើញអណ្ដែតទឹក

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមជាង១០នាក់ បាននាំ គ្នាផឹកសុីនៅកញ្ចុះមួយកន្លែងស្ថិតនៅភូមិ២៤ សង្កាត់ ព្រៃ​ស​ ខណ្ឌដង្កោ​ លុះពេល​ស្រវឹងបបួលគ្នាហែលទឹកលេងបណ្ដាលឲ្យយុវជនម្នាក់លិចបាត់​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង​ ២និង​៣០​នាទី​រសៀល ថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច ... Read More »

កូនមេប៉ុស្តិ៍រដ្ឋបាលឃុំប្រាសាទ ពុំត្រូវបានអនុញ្ញាតឲ្យចូលប្រឡង ដោយសារខុសនាមត្រកូល តែនាយកសាលាសារភាពកំហុស

ខេត្តកំពង់ធំៈ មានការភ្ញាក់ផ្អើលពេញខេត្តកំពង់ធំ ដោយសារ សិស្សឈ្មោះ សុំ រស្មី រៀននៅសាលាវិទ្យាល័យ ស្ទឹងសែន ពុំត្រូវបានគណៈមេប្រយោគអនុញ្ញាតិឲ្យចូលប្រឡង ឆ្នាំសិក្សា២០១៧ និង ២០១៨ ដែលជារឿង អយុត្តិធម៌បំផុត ដែលលោកនាយកសាលារៀន ... Read More »

លួចម៉ូតូបានហើយយកមកទុកក្នុងព្រៃបម្រុងយកចេញនគរបាលមកដល់ល្មម

ភ្នំពេញ៖ ជនស្ស័យមួយក្រុម ដែលធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋហើយយកទៅលាក់ទុកក្នុងព្រៃមួយកន្លែងខណះបំណងយកចេញវិញក៏ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍រាយការណ៍ទៅនគរបាលចុះឡោមព័ទ្ធ ចាប់បានជនសង្ស័យចំនួន៣នាក់ និងម៉ូតូ៣គឿងផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ... Read More »

ជនជាតិបរទេសក៏ចេះបញ្ចប់ជីវិតខ្លួនឯងដែរ

ភ្នំពេញៈ មានការភ្ញាក់មួយកើតទ្បើង បន្ទាប់ពីជនជាតិអង់គ្លេសម្នាក់ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន ក្នុងអគ្គនាយកដ្ឋានអន្តប្រវេសន៍ ស្ថិតនៅភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ KING MATTEW PAUL PASSPORTS 309772228។ ... Read More »

អភិបាលរងខេត្តស្វាយរៀងអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ០៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមបើកវិញ្ញាសាប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​ ... Read More »

មុខសញ្ញាលួចវះកាបូបលុយដ៏សកម្មម្នាក់ត្រូវបានសមត្ថកិច្ចស្រុកមុខកំពូលចាប់ខ្លួន

ខេត្តកណ្ដាលៈ ស្រ្ដីជាមុខសញ្ញាលួចវះកាបូបដ៏សកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលចាប់ខ្លួន បន្ទាប់ពីស្រ្ដីសង្ស័យខាងលើ និងបក្ខពួកម្នាក់ទៀតបាននាំគ្នាធ្វើសកម្មភាពលួចយកលុយក្នុងកាបូបពីស្រ្ដីម្នាក់ ខណៈកំពុងទិញម្ហូប ។ ករណីខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៤៥នាទី ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ ... Read More »

ចេះតែរអ៊ូថាឈឺមើលមិនជាសោះចង់តែស្លាប់ទេ !

ភ្នំពេញ៖ បុរសម្នាក់មានជំងឺឈឺអស់រយះពេល១ឆ្នាំមកហើយ និងចេះតែរអ៊ូថា ឈឺមើលមិនជាសោះ ចង់តែស្លាប់ទេ បានដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៧៧ ​ផ្លូវ៥៩៨ ផ្ទះ៣៧ ... Read More »

នគរបាលប៉ុស្តិ៍ទួលសង្កែទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក លួងលោមយកម៉ូតូមិនបានសម្រេច

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទួលសង្កែទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេធ្វើសកម្មភាពឆបោកលួងលោមយកម៉ូតូពីជនរងគ្រោះមិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០១៨នៅចំណុចភូមិ​ បឹងរាំង​ សង្កាត់ទួលសង្កែ២ខណ្ឌ​ ឫស្សីកែវ​ រាជធានីភ្នំពញ​ ។ សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ​ ហៀង​ ... Read More »

ចុងភៅម្នាក់មានអការមិនស្រួលខ្លួនសម្ងំដេករហូតដល់ក្មួយទៅដាស់ទើបដឹងថាស្លាប់

ភ្នំពេញ៖ បុរសជាចុងភៅម្នាក់មានអការមិនស្រួលខ្លួនបានសម្ងំដេករហូតដល់ក្មួយទៅដាស់ទើបដឹងថាស្លាប់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ នៅភោជនីយដ្ឋានគីឡូម៉ែត្រលេខ៦ ស្ថិតនៅក្រុមទី៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថា សពឈ្មោះ ... Read More »

លោក ឃួង ស្រេង ៖ ណែនាំឲ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តរឹតបណ្តឹងការចុះល្បាត និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅមូលដ្ឋានឲ្យបានល្អ ជូនពលរដ្ឋរស់នៅដោយសុខដុមរមនា

ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យអាជ្ញាធរ និង មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តរឹត បណ្តឹងការចុះល្បាត និងបង្រ្កាបនូវរាល់បទល្មើស ... Read More »

តំណាងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញចុះសួរសុខទុក្ខនាយអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលមានជម្ងឺ

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ០៩កើត ខែស្រាពណ៌ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ ... Read More »

ស្អែក​នេះ​ សម្តេច​តេជោ​ ហូបអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំមកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព

ភ្នំពេញ​៖ នៅ​ថ្ងៃ​ស្អែក​ទី​២១​ ខែ​សីហា​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ នឹង​ជួបប្រជុំព្រមទាំងហូបអាហារសាមគ្គីជាមួយបងប្អូនថ្នាក់ដឹកនាំមកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព។ ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ សរសេរ​ថា​ ការជួបជុំបងប្អូននៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតកន្លងមកនេះ។ ព្រោះថាការចូលរួមផ្តល់នូវមតិយោបល់ច្រើនគឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើនសម្រាប់ចូលរួមកសាងជាតិ។ ... Read More »

ស្រីស្អាតម្នាក់​ រួមនឹងមិត្តភក្តិប្រុសស្រី២នាក់ទៀត ចេញពីជប់លៀង បើក​រថយន្តបុកទ្រូងផ្លូវបាក់១កង់

ភ្នំពេញ៖ របាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវមួយកង់ បានដាច់ចេញពីគ្នាបាក់ដួលទៅលើថ្នល់ខូចខាត ខណៈដែលស្រីស្រស់ស្អាតម្នាក់​ រួមដំណើរជាមួយនឹងមិត្តភក្តិប្រុសស្រី២នាក់ទៀត បានបើក​រថយន្តមួយគ្រឿងម៉ាកព្រូស ក្នុងល្បឿនយ៉ាងលឿន ទើបត្រឡប់មកពីកម្មវិធីជប់លៀង ក៏ជ្រុលចង្តូតទៅបុកទ្រូងផ្លូវទាំងកំរោល បណ្ដាលឲ្យរថយន្តខូចខាតចំហៀងខាងឆ្វេងបន្តិចបន្តួច ​មិនបង្កឲ្យអ្នកណាម្នាក់របួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើត​ឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ​ឈានចូលថ្ងៃ​ចន្ទ ៩កើត ... Read More »

ណាហ្គាវើលដ៍ ដាក់លក់នំព្រះខែនាំលាភនិងផ្តល់ជូននូវភាពរីករាយដ៏សម្បូរបែប!

ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ៖ ជួបជុំក្រុមគ្រួសារ និងប្រារព្ធបុណ្យសែនព្រះខែជាមួយនឹងនំព្រះខែច្នៃយ៉ាងផ្ចិតផ្ចង់នៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ដែលជាភោជនីយដ្ឋានឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍ក្នុងឆ្នាំនេះ។ ... Read More »

ប្រឡង​បាក់ឌុប​ ព្រឹក​ថ្ងៃ​ទី​១​ បញ្ចប់​ ,​ សន្លឹក​កិច្ចការ​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ​

ភ្នំពេញ​៖ នេះ​ជា​សកម្មភាព​នៃ​ការ​រៀប​ចំ​វេច​ខ្ចប់​សន្លឹក​កិច្ចការ​នៅ​តាម​មណ្ឌល​ប្រឡង បន្ទាប់​ពី​បាន​បញ្ចប់​ដំណើរ​ការ​សំណេរ​នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង​ ថ្ងៃ​ទី​២០ ខែសីហា ។ ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ សរសេរ​ថា​ ... Read More »

ជិះម៉ូតូឆ្លងផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងជិះបត់ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿង និងបន្ដទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យមនុស្សស្រី២នាក់ទទួលរងរបួសធ្ងន់ និងមនុស្សប្រុសម្នាក់របួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខដេប៉ូលក់គ្រឿងសំណង់ យីហោ នាង ... Read More »

រថយន្តដឹកមីស៊ីលរេដៃចង្កូតបុកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅអ៊ុយក្រែន

ពលរដ្ឋនៅមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារទំនើបក្នុងរដ្ឋធានីនៃប្រទេសអ៊ុយក្រែន ភ័យស្លន់ស្លោ ក្រោយពេលរថយន្តដឹកមីស៊ីលធ្វើដំណើរនៅទីក្រុង Kiev ស្រាប់តែរេចង្កូតទៅបុកនឹងផ្សារទំនើប។ រថយន្តដឹកមីស៊ីលប្រភេទ BUK ទៅកាន់ទីតាំងវិញក្រោយបញ្ចប់ការដង្ហែក្បួនព្យុហយាត្រា។ នៅពេលរថយន្តដឹកមីស៊ីលបុកចិញ្ជើមថ្នល់រួចជ្រុលចូលទៅមជ្ឈមណ្ឌល Astarta ក្នុងពេលដែលមានមនុស្សជាច្រើននៅក្នុងផ្សារទំនើបក៏ដូចជានៅខាងក្រៅ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើងគឺដោយសារតែរថយន្តបើកលឿងពេក មិនអាចគ្រប់គ្រងបាន។ លោក Vlad ... Read More »

ជំនួបលោក ពូទីន និងលោកស្រី ម៉ាគែល ជាការបើកទ្វារនៃកិច្ចសហប្រតិបត្តិការណ៍

បើទោះបីនៅមានវិវាទលើចំណុចមួយចំនួន ប៉ុន្តែនៅក្នុងជំនួបរវាងមេដឹកនាំរុស្ស៊ី នឹងអាល្លឺម៉ង់បង្ហាញឲ្យឃើញថា មានភាពរីកចម្រើនយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ គឺជាក្តីសង្ឃឹមដើម្បីដោះស្រាយបញ្ហាជាច្រើនផ្សេងទៀតនៅក្នុងតំបន់ និងលើពិភពលោក ដែលប្រទេសទាំងពីរខ្វល់ខ្វាយ។ សមាជិកគណកម្មការកិច្ចការបរទេសរបស់សភារុស្ស៊ីលោក Sergey Zhelezniak បានបញ្ជាក់ថា បើទោះបីនៅមានវិវាទលើបញ្ហាមួយចំនួន ស្តីពីគោលនយោបាយការបរទេស ប៉ុន្តែជំនួបពិភាក្សារវាងលោក ពូទីន ... Read More »

ប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៧-២០១៨ នៅខេត្តពោធិ៍សាត់មានបេក្ខជនចំនួន៣.២២៧នាក់

ខេត្តពោធិ៍សាត់​៖​ សម័យប្រឡងសញ្ញាប័ត្រទុតិយភូមិឆ្នាំ២០១៧.២០១៨ បេក្ខជនចំនួន ៣.២២៧ នៅខេត្តពោធិ៍សាត់ នេះបើតាមការឲ្យដឹងពីលោក លី​ សុគន្ធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែស្រាពណ៌ ... Read More »

បុរសវ័យចំណាស់ម្នាក់សតិមិនគ្រប់ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន

ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយធ្វើអត្តឃាត(ផឹកថ្នាំបាញ់ស្មៅ)សម្លាប់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨ នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ អុន អឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដងក្តា ឃុំក្រយា ... Read More »

បុរសម្នាក់បើកម៉ូតូលឿនទៅបុករថយន្តពីក្រោយដួលបោកក្បាលស្លាប់នៅនឹងលែងកើតហេតុ

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងរថយន្តក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូង) កាលពីវេលាម៉ោង២០និង១០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រ លេខ ១១៣-១១៤ ភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យអ្នកបើកម៉ូតូ០១នាក់ស្លាប់ ។ ជនរងគ្រោះអ្នកបើកបរម៉ូតូម៉ាកស៊ីបីអរ(CBR ... Read More »

រថយន្ត៣គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស៣នាក់រងរបួស

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើងនៅវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ រវាងរថយន្ត៣គ្រឿង បុកគ្នានៅអូរចំណារ ស្រុកព្រៃនប់ តាមបណ្តោយផ្លូវជាតិលេខ៤ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ។ សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះបណ្ដាលមកពីរថយន្ត ESCALADE ពណ៌ស ... Read More »