ភ្នំពេញ ៖ រថយន្ដស្ទូចបើកឡើងចំណោតមិនរួច ក៏រអិលថយក្រោយកិនម៉ូតូ និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ០៨ និង ៣០ នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខ្លោងទ្វារចូលវត្ដពោធិ៍ញាណ ... Read More »
ថៅកែឲ្យលុយ ១,២០០ ដុល្លារ ទៅដូរលុយនៅផ្សារទួលទំពូង ត្រូវចោរឆក់កាបូបបានសម្រេចដោយសុវត្ថិភាព
ភ្នំពេញ៖ ស្រ្តីម្នាក់ ត្រូវបានថៅកែរបស់ខ្លួនឲ្យលុយចំនួន១,២០០ដុល្លារយកទៅដូរលុយនៅផ្សារទួលទំពូង ខណៈដែលគាត់កំពុងជិះម៉ូតូតាមផ្លូវ ក៏ត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកកាបូបលុយគាត់បានសម្រេចហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ករណីចោរឆក់កាបូបលុយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ៤៥០ ... Read More »
បុរសជនជាតិចិនម្នាក់ ចុះមុជទឹកសមុទ្រចំពេលរលកខ្លាំងលង់ស្លាប់ បាត់ខ្លួនមួយយប់ ទើបរកឃើញអណ្តែតមកទើរលើឆ្នេរខ្សាច់ អូរត្រេះ
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងតាមទូរសព្ទ័កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ថា មានបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណមួយរូបដែលចុះលេងទឹកសមុទ្រនៅវេលាទៀបភ្លឺព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៩ កន្លងមកនៅឆ្នេរអូរត្រេះស្ថិតក្នុងភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »
ធ្វើសកម្មភាពគាស់ផ្ទះ បំណងលួចទ្រព្យសម្បត្តិមិនទាន់បានផង ជាប់ខ្នោះបាត់
ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាដេញចាប់ជនសង្ស័យម្នាក់បានរួចស្វាគមន៍ឡើងទ្រមខ្លួន ទើបប្រគល់ជូននគរបាលបន្ទប់ពីជននោះបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ មិនទាន់បានសម្រេចផង អ្នកជិតខាងឃើញទាន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាងួន២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យឈ្មោះ កង ... Read More »
ភាពយន្តភាគរឿង រៃមាស របស់អ្នកស្រីពាន់ ភួងបុប្ផាឆ្លុះបញ្ចាំងពីជ្រុងពិតមួយក្នុងសង្គម
ភ្នំពេញ៖ ផលិតករភាពយន្តល្បីឈ្មោះអ្នកស្រី ពាន់ ភួងបុប្ផា នឹងបញ្ចេញស្នាដៃដឹកនាំសម្តែងភាពយន្តភាគថ្មីចុងក្រោយរបស់ខ្លួនហើយគឺរឿង “រៃមាស” ។ ភាពយន្តឆ្លុះបញ្ចាំងពីជិវិតពិតនេះ ត្រូវបានគេរំពឹងទុកថា អាចនឹងទាក់ចិត្តអ្នកទស្សនាបានច្រើនស្របពេលដែលភាពយន្តថ្មីឆ្លុះបញ្ចាំង ពីតថភាពក្នុងសង្គមមួយនេះត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍Town ក្នុងពេលឆាប់ៗនេះ ។ រឿង រៃមាស ... Read More »
ណាហ្គាវើលដ៍ រៀបចំសិក្ខាសាលាបរិស្ថានដើម្បីអនាគតប្រកបដោយនិរន្តរភាព
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការយល់ដឹងដើម្បីបរិស្ថានកាន់តែស្រស់បំព្រង និងបៃតង “ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលជាក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានរៀបចំសិក្ខាសាលាចំនួន ៤ វគ្គដោយសហការជាមួយអង្គការ Plastic Free Cambodia ។ ... Read More »
អាងរក្សាប្រភពទឹកពីរផ្នែកខាងលើជួរភ្នំព្រំដែន សម្រេចបើកទ្វារទឹកបញ្ចេញខ្លះ
ខេត្តឧត្តរមានជ័យ ៖ មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានអះអាងថា ខណៈបច្ចុប្បន្ននេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅផ្នែកខាងលើ នៃជួរភ្នំព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង មន្ត្រីបានសម្រេចបើកទ្វារបញ្ចេញប្រភពទឹកចេញខ្លះ ការពារកើតមានផលប៉ះពាល់ ។ លោក ញឺន ... Read More »
បញ្ជូនអ្នកបើកបររថយន្តល្បាត កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដែលបុកមនុស្សស្លាប់បាត់បង់ជីវិតទៅសាលាតំបូងខេត្ត
ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា មន្ត្រីអាវុធហត្ថជាអ្នកបើកបររថយន្តល្បាតមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបើកបររថយន្តល្បាតទាំងស្ថានភាពស្រវឹងហើយជ្រុលជ្រួសទៅបុកម៉ូតូដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបង្កឲ្យអ្នកបើកបរម៉ូតូត្រូវស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង២១ និង៤០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ រហូតមកដល់វេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៦ ... Read More »
រថយន្តស៊េរីទំនើប បើកបុកបង្គោលភ្លើង និងដើមឈើបាក់អស់មួយដើម រងកាខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ
ភ្នំពេញ៖ យុវជនម្នាក់រួមដំណើរជាមួយគ្នា៤នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងលឿនដូចហោះរួចរេចង្កូតជ្រុលទៅបុក និងដើមឈើមួយដើមហើយ និងបង្គោលភ្លើងបណ្តាលឲ្យបាក់អស់មួយដើមរងការខូចខាត ខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះពោងទាំងសងខាងបណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣៥នាទី រំលងអធាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវR5 ... Read More »
ក្រសួងរៀបចំដែនដី សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការចំពោះក្រុមហ៊ុនអាជីវកម្មសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច
ខេត្តព្រះសីហនុ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ ក្រោមអធិបតី ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ ... Read More »
គ្រោះថ្នាក់ចរាចរណ៍១ថ្ងៃ ៣ករណីធ្វើឲ្យអ្នកស្លាប់៤នាក់ និងរបួសធ្ងន់ ស្រាល៣នាក់
ខេត្តបន្ទាយមានជ័យ៖ មនុស្ស៤នាក់បានស្លាប់ និង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៣ករណី ដោយឡែកពីគ្នា គឺមួយករណីនៅក្រុងសិរីសោភ័ណ និង២ករណីទៀត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ តាមការឲ្យដឹងពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅស្រុកអូរជ្រៅមានគ្រោះថ្នាក់ចរាចរណ៍២ករណី៖ ១ករណី នៅវេលាម៉ោង៥ ... Read More »
ក្រសួងកសិកម្ម ៖ ថេង សាវៀត មិនមែនជាអ្នកតំណាងឲ្យសហគមន៍កសិកម្មក្នុងប្រទេសកម្ពុជាទេ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៩ បញ្ជាក់ថា លោក ថេង សាវៀត មិនមែនជាអ្នកតំណាងឲ្យសហគមន៍កសិកម្មក្នុងប្រទេសកម្ពុជា ហើយការអះអាងនៅក្នុងកម្មវិធីវិទ្យុអាស៊ីសរី ... Read More »
ចោរគាស់ផ្ទះប្រជាពលរដ្ឋទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាងបែរជារុញពីមួយ ទៅមួយ
ភ្នំពេញ៖ ប្រជាពលរដ្ឋអ្នករស់នៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានហួសចិត្តនឹងលោកប៉ូលិសរដ្ឋបាលប៉ុស្តិ៍គោកឃ្លាង ខណៈអ្នកភូមិទៅដាក់ពាក្យបណ្តឹង ក្រោយមានចោរចូលទៅគាស់ទ្វារផ្ទះ កាលពីម៉ោង០៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែមន្ត្រីប៉ូលិសប៉ុស្តិ៍ បែរជារុញពីមួយទៅមួយ ដូចជាមិនយកចិត្តទុកដាក់ទាល់តែសោះ ។ ... Read More »
ចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់ម្តាយ និងកូនបណ្តាលឲ្យដួលម៉ូតូរងរបួសបែកមុខ មាត់សន្លប់ស្តូកស្តឹង
ភ្នំពេញ៖ ជនសង្ស័យមួយក្រុម បើកម៉ូតូជាច្រើនគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់ម្តាយ និងកូនកំពុងបើកម៉ូតូបណ្តាលដួលម៉ូតូរងរបួសបែកមុខមាត់សន្លប់ស្តូកស្តឹង ចំណែកជនសង្ស័យបាននាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព ខណ:នោះគេសង្កេតឃើញ មិនមានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចុះមកអន្តរាគមន៍នោះទេ បែរជាមានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាកអន្តរាគមន៍ទៅវិញ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ... Read More »
សមត្ថកិច្ចចុះឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ នៅហាងផឹកសុី យីហោ បាន់នី បារ បង្កប់សេវាកម្មផ្លូវភេទ នៅខណ្ឌដូនពេញ
ភ្នំពេញ ៖ នាយកដ្ឋាន មន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជន បានសហការជាមួយនគរបាលមូលដ្ឋានចុះបង្ក្រាបទីតាំង ហាងផឹកសុី យីហោ បាន់នី បារ មួយកន្លែងបង្ក់ប់សេវ៉ាកម្មផ្លូវភេទឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់ ។ ប្រតិបត្តិការបានធ្វើឡើងនៅម៉ោង៨ និង៣០នាទីយប់ ថ្ងៃច័ន្ទ ... Read More »
Smart Axiata ចាប់ដៃគូជាមួយ Liger Leadership Academy សាកល្បងលើកីឡាហ្វ្រីសប៊ីនារីលើកដំបូងនៅកម្ពុជា
ភ្នំពេញ ៖Liger Leadership Academy ក្នុងភាពជាដៃគូជាមួយ Smart Axiata បានបិទបញ្ចប់ការប្រកួតក្របខ័ណ្ឌលីគកីឡាហ្វ្រីសសប៊ី (Frisbee) នារីដំបូងបង្អស់នៅកម្ពុជា ដែលជាកម្មវិធីសាកល្បងមួយដែលមានគោលបំណងលើកទឹកចិត្តនារីឲ្យចូលរួមក្នុងវិស័យកីឡា។កម្មវិធីសាកល្បងរយៈពេល ៣ ខែមួយនេះមានគោលបំណងបង្ហាញពីសមភាពយេនឌ័រក្នុងកីឡាដ៏ពេញនិយមមួយនេះដែលជាទូទៅជាកីឡាសម្រាប់តែបុរសៗ។ ការប្រកួតក្របខ័ណ្ឌលីកកីឡាហ្វ្រីសប៊ី(Frisbee) នេះមានការចូលរួមពីសិស្សានុសិស្សជានារីដែលមកពី ... Read More »
តុលាកាទំនងរមានបំណងចាប់ខ្លួនឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ទើបចោទប្រកាន់ផ្ទួនៗ បែបនេះ
ភ្នំពេញ៖តុលាការទំនងជាមានបំណងចាប់ខ្លួនឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ដែលលក់ដីឡូតិ៍ តែពេលអតិថិជនបង់រំលស់បញ្ចប់ គ្មានដីប្រគល់ជូនអតិថិជន ទើបសម្រេចចោទប្រកាន់ផ្ទួនៗគ្នា ហើយគូស “ធិធ” ដាក់អោយស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ក្នុងដីកាចោទប្រកាន់ ... Read More »
រថយន្តឡិចស៊ីសRX350 ពាក់ស្លាកលេខនគរបាល បើកបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹងធ្លាក់ចូលក្នុងប្រឡាយ
ភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីសRX350មួយគ្រឿងបានបើកបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹងបណ្តាលឲ្យធ្លាក់ចូលក្នុងប្រឡាយទឹក អ្នកបើកបររងរបួសស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន(ផ្លូវ៣០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូកង់បីឥណ្ឌា១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ1HS-1754 ... Read More »
ភ្លើងប្រចណ្ឌស្រី្តជាប្រពន្ធលើកកាំបិតផ្គាក់កាប់សម្លាប់ប្តីមិនញញើតដៃ
ខេត្តកពង់ស្ពឺ ៖ ដោយសារតែភ្លើង ប្រចណ្ឌ និងដោយសារឃើញប្តីស្រវឹងជោក ផងនោះ បានធ្វើឲ្យស្រី្តជាប្រពន្ធទប់ចិត្តមិនបាន ក៏លើកកាំបិតផ្គាក់និងពូថៅកាប់ប្តីចំកញ្ចឹងកខាងឆ្វេងបណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឲ្យរន្ធត់ ហើយអំពើហិង្សាដោយចេតនានេះត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនស្រ្តីជាឃាតកបានភ្លាមៗដែរ ។ អំពើហិង្សាស្រ្តីកាប់សម្លាប់ប្តីមិនញញើតដៃនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទី ល្ងាចថ្ងៃ អាទិត្យ ១០រោច ខែ ... Read More »
ទួលប្រាសាទបុរាណមួយកន្លែង ក្នុងស្រុកម៉ាឡៃ អ្នកភូមិក្នុងតំបន់មានជំនឿជឿជាក់ថា មានបារមីស័ក្តិសិទ្ធិ ក្រោយធ្វើពីធីបន់ស្រន់សុំទឹកភ្លៀង ក៏មានភ្លៀងធ្លាក់ ដើម្បីសង្រ្គោះដំណាំស្រូវ ជួបគ្រោះរាំងស្ងួត
ខេត្តបន្ទាយមានជ័យ៖ អ្នកភូមិរស់នៅក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដំណាំស្រូវពួកគាត់នៅឆ្នាំនេះបានជួបគ្រោះរាំងស្ងួតប្រឈមរងការខូចខាត ដែលមានជំនឿអរូបិយបាននិមន្តព្រះសង្ឃ៤អង្គ ធ្វើពិធីបន់ស្រន់សុំទឹកភ្លៀងដើម្បីជួយសង្រ្គោះដំណាំស្រូវ នៅចំណុចទួលប្រាសាទបុរាណមួយកន្លែងក្បែរភូមិរបស់ពួកគាត់ក្រោយធ្វើពិធីបន់ស្រន់រួចនៅល្ងាចថ្ងៃដដែល ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងធំនាំឲ្យពួកគាត់សប្បាយរីករាយហើយនាំគ្នារាំលេងសប្បាយទាំងមេឃកំពុងភ្លៀងនោះតែម្តង ។ ពិធីបន់ស្រន់បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែលមានអ្នកភូមិចូលរួមប្រមាណជិត១០០នាក់ ... Read More »
ជាងផ្សាដែកម្នាក់កំពុងឈរធ្វើការងារ ដួលដាច់ផ្ងារស្លាប់ភ្លាម
ភ្នំពេញ៖ កម្មករជាងផ្សាដែកម្នាក់ ខណៈដែលកំពុងឈរធ្វើការងារក្នុងក្រុមហ៊ុន ស្រាប់តែងងិតមុខដួលបោកបែកក្បាល បត់កស្លាប់មួយរំពេច តែដោយមិនអស់ចិត្តកម្មករ ខាងក្រុមហ៊ុន បានដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន តែគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះស្លាប់បាតទៅហើយទើបអ្នកដឹកនាំយកទៅនោះ លួចហៅរថយន្តដឹកសពឯកជនផ្សេងទៀត ទៅដឹកសាកសព យកទៅវត្តកំបូលវិញ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ... Read More »
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈប្រចាំខែសីហា
ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅអនុ វត្តបន្ត ដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិភាពសាធារណៈ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ... Read More »
បុរសម្នាក់មានជំងឺព្យាបាលមិនជា ចងកលើផ្ទះសម្លាប់ខ្លួនផ្អើលគ្រួសារទាំងព្រឹក
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុមគ្រួសារ ខណៈដែលប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើផ្ទះ និងស្រែកហៅអ្នកភូមិនាំគ្នាប្រញាប់ប្រញាល ជួយសង្គ្រោះជីវិត ប៉ុន្តែអកុសលបានដាច់ខ្យល់បាត់ទៅហើយ ដោយក្រុមគ្រួសារអះអាងថា មានជំងឺព្យាបាលមិនជា ទើបសម្រេចចិត្តគិតខ្លីបែបនេះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីព្រឹក ... Read More »
អាជ្ញាធរថៃបញ្ជូនពលកររួចផុតទោស មកកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ
ខេត្តឧត្ដរមានជ័យ៖ ពលករខ្មែរឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងទឹកដីថៃចំនួនពីរូប រួចផុតទោសត្រូវបានអាជ្ញាធរថៃបានបញ្ជូនមកកម្ពុជាវិញ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ តាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា៖ ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលថៃជូនមកតាមច្រកអន្តរជាតិជាំ ១,ឈ្មោះ ប៊ុន ... Read More »
ប្ដីប្រពន្ធ២នាក់ ចេញសែកគ្មានប្រាក់ចំនួន៦៥ម៉ឺនដុល្លារ ត្រូវតុលាការសម្រេចឃុំខ្លួន
ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព. ស២៥៦២ ត្រូវ នឹងថ្ងៃទី២៤ សីហា ឆ្នាំ២០១៩នេះថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក ... Read More »
វាយប្រពន្ធប៉ោងភ្នែក ព្រោះភ្លើងប្រចណ្ឌ
ភ្នំពេញ៖ ស្ត្រីម្នាក់រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ សុំអោយជួយអន្តរាគមន៍ កាលពីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីប្តីវាយ ទាត់ធាក់ បែកក្បាលហូរឈាមកក្លាក់ ប៉ោងភ្នែក ដោយសារភ្លើងប្រចណ្ឌ កាលពីយប់ថ្ងៃទី២៥ ខែសីហា នៅផ្ទះជួល ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »
ស្រ្ដីម្នាក់យកដៃដកឌុយភ្លើងមិនប្រយត្ន័បណ្ដាយអោយឆក់ស្លាប់
ខេត្តឧត្តរមានជ័យ៖ ស្រ្ដី ម្នាក់បាន បានឆក់ខ្សែរភ្លើងស្លាប់ កាលវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅភូមិដូនកែន សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។ លោកវរសេនីយ៍ឯក ហម ភិរម្យ ... Read More »
បើកម៉ូតូល្បឿនលឿនរេចង្កូតបុករង្វង់មូលឯករាជ្យ ក្រុងប៉ៃលិន ស្លាប់ និងរបួសធ្ងន់
ខេត្តប៉ៃលិន៖ បុរស២នាក់ បានរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ដោយសារបើកម៉ូតូលឿនក្នុងទិសដៅ ពីលិចទៅកើត លើដងផ្លូវលេខ៥៧ ដល់រង្វង់មូលឯករាជ្យ ស្រាប់តែរេចង្កូតទៅបុកតែម្ដង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២២និង៤៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ... Read More »
សមត្ថកិច្ចដែនជម្រកសត្វព្រៃកែវសីមា ចាប់ខ្លួនជនសង្ស័យម្នាក់ដឹកឈើតាមរថយន្តបញ្ជូនទៅស្នាក់ការ
ខេត្តមណ្ឌលគីរី៖ សមត្ថកិច្ចដែនជម្រកសត្វព្រៃកែវសីមា ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានព្យាយាមប្រើប្រាស់រថយន្តដឹកបទល្មើសព្រៃឈើក្នុងតំបន់ហាមឃាត់ ។ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ សមត្ថកិច្ចបានធ្វើឡើង នៅម៉ោង៩ព្រឹក ថ្ងៃច័ន្ច ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ... Read More »