ព័ត៌មានទាន់ហេតុការណ៍៖
'

ស្រ្តីជិះម៉ូតូម៉ាក ហុងដាឌ្រីម បុកអ្នកថ្មើរជើងរបួសធ្ងន់ ៣នាក់ នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សស្រីចំនួន ៣នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូបុកអ្នកថ្មើរជើង នៅលើកំណាត់ផ្លូវជាតិលេខ៥៥ នៃស្រុកវាលវែង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៥.៨៦ ... Read More »

មួយយប់ ចោរលួចឡានបានសម្រេចអស់២គ្រឿង នៅក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ រថយន្ត២គ្រឿងដែលចតនៅយានដ្ឋានមួយកន្លែង ត្រូវចោរលួចយកទៅបាត់ដោយសុវត្ថិភាព និងគ្មានខ្លាចក្រែងកាមេរ៉ាសុវត្ថិភាពបន្តិចសោះឡើយ ។ ករណីបាត់រថយន្តនេះ កើតឡើងកាលពីវេលាម៉ោង១និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅយានដ្ឋាន A.E.C ភូមិចំការដូង សង្កាត់ច្បារមន ... Read More »

ចោរចូលគាស់ផ្ទះអ្នកភូមិប្រមូលទ្រព្យសម្បត្តិមួយចំនួនធំ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ក៏ដូចជាអ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ ខណៈដែលត្រឡប់មកពី២នាក់ប្ដីប្រពន្ធត្រឡប់មកផ្ទះ ស្រាប់តែឃើញចម្រឹងបង្អួច មានការគាស់ទម្លុះ ដោយបានបាត់បង់ទ្រព្យសម្បត្តិមួយចំនួនធំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមាត់ទន្លេខាងលិចស្ពានគយត្របែក ... Read More »

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ តាម​ដីកា​សាលាដំបូង​ខេត្តពោធិ៍សាត់​

ខេត្តពោ​ធិ៍​សាត់​ ៖​ ជនសង្ស័យ​ម្នាក់​ រស់នៅ​ភូមិ​ឃ្លាំងមឿង​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​ ចាប់​ឃាត់ខ្លួន​ កាលពី​វេលា​៨​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ពី​បទ​ហិង្សា​ដោយ​ចេតនា​។​ ​ជនសង្ស័យ​ឈ្មោះ​ ថើ​ន​ ... Read More »

អាវុធហត្ថខណ្ឌច្បារអំពៅចាប់ខ្លួនមុខសញ្ញាគ្រឿងញៀន៥នាក់ ដកហូតបានថ្នាំញៀនជាង២០កញ្ចប់

ភ្នំពេញ៖ មុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធខណ្ឌច្បារអំពៅចាប់ខ្លួន បានជាបន្តបន្ទាប់នៅគ្រា ដែលក្រុមជនសង្ស័យទាំង៥នាក់ប្រមូលផ្តុំគ្នាចែកចាយ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចផ្ទះគេទុកចោល ម្តុំសហគមន៍ស្មសាន ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ... Read More »

រថយន្តពីរគ្រឿងរអិលរេចង្កូតធ្លាក់ប្រឡាយ ព្រោះមានអាចម៍ដីលើផ្លូវជាតិ តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស

ប៉ោយប៉ែត៖ សេចក្ដីរាយការណ៍ប្រាប់ថា មានរថយន្តពីរគ្រឿង រអិលរេចង្កូតធ្លាក់ប្រឡាយមួយគ្រឿង ដឹកបន្លែចំណែក មួយគ្រឿងទៀត ដឹកម៉ាស៊ីនច្រូតស្រូវ តែសំណាង ពុំមានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ... Read More »

អង្គការសហប្រជាជាតិ អំពាវនាវ ឲ្យរុស្ស៊ី និងអ៊ុយក្រែន បញ្ចៀសការប្រឈមមុខដាក់គ្នា

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា អគ្គលេខារងអង្គការសហប្រជាជាតិ ទទួលបន្ទុកនយោបាយ លោកស្រី Rosemary Dicarloបានអំពាវនាវឲ្យរុស្ស៊ី និងអ៊ុយក្រែន បញ្ចៀសសកម្មភាព ដែលអាចជំរុញឲ្យមានការប្រឈមមុខតានតឹងដាក់គ្នា ។ លោកស្រីបន្តទៀតថា នៅពេលនេះ ភាគីទាំងពីរចាំបាច់ត្រូវតែកាត់បន្ថយកម្តៅនៃការប្រឈមមុខដាក់គ្នា ... Read More »

រថយន្តកុងតឺន័រដឹកស៊ីម៉ង់ត៍ធ្ងន់ ផុងដីកាច់ក្រឡាប់ធ្លាក់ចូលប្រឡាយ

ភ្នំពេញ ៖ រថយន្តកុងតឺន័រដឹកស៊ីម៉ង់ត៍មួយគ្រឿងដឹកធ្ងន់ហើយបានផុងដីជ្រេលក្រឡាប់ធ្លាក់ប្រឡាយ ទឹក សំណាង មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវលំចូលភូមិស្រែតេជះ កែងផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ... Read More »

ហៅនាងមកលក់គ្រឿងក្រអូប បែរជាចាប់រំលោភមិនសម្រេច សមត្ថកិច្ចឃាត់ខ្លួនដាក់ខ្នោះល្មម

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល រដ្ឋបាលសម្បត្ដិមានជ័យឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះពាក់ព័ន្ធ នឹងករណីប៉ុនប៉ងរំលោភសេពសន្ធវ: តែមិនបានសម្រេច ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិចំការកោះ ឃុំសម្បត្តិមាជ័យ ... Read More »

បាតុកម្មប្រឆាំងតម្លៃប្រេងសាំងឡើងថ្លៃ ក្នុងទីក្រុង ប៉ារីស ក្លាយជាហិង្សា មនុស្ស ៨នាក់ត្រូវបានចាប់ខ្លួន

សារព័ត៌មាន Monde របស់បារំាង បានផ្សាយថា កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធនឹង បាតុកម្មប្រឆាំងតម្លៃប្រេងឡើងថ្លៃបង្កឲ្យមានអំពើហិង្សា នៅទីក្រុងប៉ារីស ។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដែលបានចាប់ខ្លួន គឺដោយមូលហេតុ បង្កហិង្សាជាមួយ កម្លាំងប៉ូលិស ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះបង្គោលខ្សែភ្លើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹក

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះបង្គោលខ្សែ ភ្លើងបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គិភ័យយកមកជួយបាញ់ពន្លត់ភ្លើង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៣ កែងនឹងផ្លូវលេខ៤០៦ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ... Read More »

ស្ត្រីម្នាក់គាំងបេះដូងដួលស្លាប់ក្នុងបន្ទប់ទឹក

ភ្នំពេញ៖ ស្ត្រីម្នាក់ ចូលបន្ទប់ទឹកបោកខោ អាវសង្ស័យខ្យល់គរ បានដួលផ្កាប់មុខស្លាប់ ក្នុងបន្ទប់ទឹកភ្លាមៗ បង្ករភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី ២៧ វិច្ឆិកា ២០១៨ នៅក្នុងវីឡាមួយ ផ្លូវបេតុងភូមិ ដីថ្មី ... Read More »

ប្រទះឃើញម៉ូតូម៉ាកគុបជ្រុង១គ្រឿងត្រូវជនមិនស្គាល់មុខប្លុងចោល

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញម៉ូតូ១គ្រឿង ត្រូវបានជនមិនស្គាល់មុខ យកទៅប្លុងចោល នៅលើភ្លឺស្រែមួយកន្លែង នៅជិតវត្តតាភេម ស្ថិតនៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ... Read More »

ក្រោយ៧ខែហោះហើរ យានអវកាស បានចុះចត នៅលើភព ព្រះអង្គារ ដោយជោគជ័យ

នៅពេលនេះ យ៉ាងអវកាស InSight បានចុះចត់ដោយជោគជ័យ នៅលើភព ព្រះអង្គារ ដោយបាន ធ្វើដំណើរចម្ងាយផ្លូវ ៣០១.២២៣.៩៨១ម៉ៃល៍ (៤៨០.០០០.០០០គិឡូម៉ែត្រពីផែនដី)ជាមួយនឹងល្បឿនលឿនរហូតដល់ទៅ៦.២០០ម៉ៃល៍ក្នុង១ម៉ោងនៅក្នុងទីអវកាស ។ ប៉ុន្មាននាទីក្រោយពេលចុះចត យានអវកាស Insightបានបញ្ជូនសំឡេងផ្តល់សញ្ញាផ្លូវការមកកាន់អង្គការ NASAដើម្បីបញ្ជាក់ថា ... Read More »

លោកគីម ជុង អ៊ុន បានផ្លាស់ប្តូរមុខមាត់កូរ៉េខាងជើង និងជីវភាពរស់នៅរបស់ពលរដ្ឋ

លោកគីម ជុងអ៊ុន ឡើងកាន់អំណាចដឹកនាំកូរ៉េខាងជើង កាលពីចុងឆ្នាំ ២០១១ ក្រោយឪពុករបស់លោក គឺ គីម ជុងអ៊ីល ទទួលមរណភាព ។ ពេលឡើងកាន់តំណែងដឹកនាំប្រទេសជាតិ លោកមានអាយុ ប្រហែលជា ២០ឆ្នាំប៉ុណ្ណោះ ... Read More »

យកម៉ូតូមិត្តភក្តិទៅបាត់ជិត១០ថ្ងៃ ត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

ភ្នំពេញ​៖​ បុរសចំនួន២នាក់បានយកម៉ូតូមិត្តភ័ក្តិ ហើយគេចខ្លួនបាត់មួយរយះក្រោយមក ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួន ម្នាក់យកមកសួរនាំ ខណៈជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨​ព្រឹក​ ថ្ងៃទី២៧​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ នៅចំណុចបន្ទប់ជួលភូមិចោមចៅទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ... Read More »

ជនជាតិចិនម្នាក់ស្លាប់, ឆ្កែមួយក្បាលងាប់ និងនារី២នាក់ទៀតរបួស ករណីម៉ូតូ២គ្រឿងបុកគ្នា

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានដឹកសត្វសុនខមួយក្បាល​ធ្វើដំណើរចេញពីតាខ្មៅ​បម្រុងទៅសង្កាត់កំបូលដើម្បីធ្វើការ​ តែជាអកុសល​ មកដល់ពាក់កណ្តាលផ្លូវ​ក៏បុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរដោយ​នារី​២នាក់ទិសដៅបញ្ច្រាស​​គ្នាយ៉ាងពេញ​ទំហឹងបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ រួមទាំងសត្វសុនខ១ក្បាលងាប់ នៅនឹងកន្លែង ចំណែកនារីទាំង២នាក់ទៀត រងបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗ ។ ហេតុការណ៍​នេះ​ដែរ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ទៀបភ្លឺ​ ថ្ងៃទី​២៧ ​ខែ​វិច្ឆិកា ... Read More »

មុខសញ្ញា​គ្រឿងញៀនម្នាក់​ ត្រូវ​នគរបាល​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន១០កញ្ចប់

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍​ត្រី​ តាក​ រាម​ អធិការ​រង​នគរ​បាល​ក្រុង​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា៖ នៅថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ វេលាម៉ោង៣ទៀបភ្លឺ កម្លាំងអធិការដ្ឋានគរបាលក្រុង​ បានចុះបង្រ្កាបករណីគ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យ១​ នាក់ ស្ថិតនៅក្រោយសុខសាន្ត​ ... Read More »

សង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន ៖ទីក្រុងប៉េកាំងអនុវត្តយុទ្ធសាស្ត្រថ្មី

ទីក្រុងប៉េកាំងបានសម្រេច អនុវត្តយុទ្ធសាស្ត្រថ្មី នៅក្នុងសង្គ្រាម ពាណិជ្ជកម្មជាមួយអាមេរិក ក្នុងពេលដែលកំពុងតែតានតឹងខ្លាំងឡើងៗ ។ កិច្ចប្រជុំ «China Meets Europe»(ជំនួបពិភាក្សាចិន -អឺរ៉ុប)នឹងត្រូវធ្វើឡើងនៅទីក្រុងHambergនាថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីពីភាក្សាទៅលើបញ្ហាសំខាន់ ក្នុងទំនាក់ទំនង ចិន ... Read More »

រថយន្តកុងតឺន័របើកកៀរម៉ូតូ​បណ្តាលឲ្យស្ត្រីម្នាក់ជាអ្នករួមដំណើរស្លាប់

ខេត្តព្រះសីហនុ៖ វេលាម៉ោងជាង២កន្លះរសៀល ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវមុខកំពង់ផែ ម្តុំជិតអង្គភាពអគ្គិសនីខេត្ត មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តកុងតឺន័រ១គ្រឿងម៉ាក PETENLILT ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-1791 អ្នកបើកបរមិនស្គាល់អត្តញ្ញាណ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូយកទៅបញ្ចាំ

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូយកទៅបញ្ចាំ) ។ ការឃាត់ខ្លួនជនសង្ស័យខាងលើកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ និង១០នាទី នៅចំណុចផ្ទះសំណាក់សម្បត្តិមាស ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ... Read More »

រថយន្តហាយឡេនឌ័របើកដោយអ្នកស្រវឹង បុករះម៉ូតូ២គ្រឿង ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល២នាក់

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើ ដោយមានរថយន្តមួយគ្រឿង បានបុកជាមួយម៉ូតូ២គ្រឿង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ និងស្រាល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ និង៤០នាទី​យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦៧ ... Read More »

បើកលឿនខ្វះការប្រុងប្រយ័ត្ន ងោកមួយភាំង រេចង្កូតធ្លាក់ចូលស្រះចិញ្ចឹមត្រី

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទាំងងងុយដេកងោកមួយភាំងរេចង្កូតបុកបង្កោលរបាំងផ្លូវធ្លាក់ចូលស្រះចិញ្ចឹមត្រីលិចបាត់តែម្តង ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៣ និង១៥នាទីរសៀល ត្រង់ចំណុចមុខផ្ទះសុខតាយលើផ្លូវជាតិលេខ៥ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ... Read More »

រថយន្តFUSOព្រលះម៉ូតូសេ១២៥ពីក្រោយ ស្លាប់ម្នាក់ នៅកន្លែងកើតហេតុ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និង ម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុយ៉ាអាណោចអាធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០ និង៤៥នាទី ត្រង់ចំណុចមុខផ្លូវចូលផ្សារព្រែកព្នៅ លើផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ... Read More »

បង្ក្រាបក្រុមជនជាតិចិន២៣៥នាក់ ករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet នៅតាកែវ

ខេត្តតាកែវ៖ ដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខត្តតាកែវផងនៅ ពេញមួយថ្ងៃថ្ងៃចន្ទ ៤រោច ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ... Read More »

ខ្សឹបដាក់ត្រចៀក៖​ នាយខណ្ឌ​រដ្ឋបាលជលផលកោះកុងគ្រប់ទឹក

បទល្មើសនេសាទ​នៅដែនសមុទ្រខេត្តកោះកុង តាមរយៈការអនុញ្ញាតឲ្យទូកអ្នកនេសាទបរទេស​ថៃ-វៀតណាម ចូលមកនេសាទ ក្នុងដែនទឹកខ្មែរគឺជាឱកាសមានបានយ៉ាងស្ងាត់ស្ងៀមរបស់លោក ឡាង គិរី នាយខណ្ឌរដ្ឋបាលជល​ផល​ខេត្តកោះកុង ។ ប្រភពរាយការណ៍ថា​ នៅស្រុកគិរីសាគរ ខេត្តកោះកុង បទល្មើសនេសាទ​នៃការអនុញ្ញាតឲ្យជនបរទេស​ចូលមកនេសាទក្នុងដែនទឹកខ្មែរ បានកើត​មានយ៉ាងអនាធិបតេយ្យ ក្រោមក្រសែភ្នែក​លោកឡាង គិរី ... Read More »

រថយន្តពាក់ស្លាក់លេខ នគរបាល 2.1905 បើកបុកបង្គោលភ្លើងពេញទំហឹង ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តហាយឡេនឌ័រ ពាក់ស្លាកលេខ នគរបាល 2.1905 មួយគ្រឿង បានបើកបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយអ្នកបង្កបានរងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ រឈានចូលថ្ងៃទី២៧ ខែវិច្ជិកា ឆ្នាំ ... Read More »

លោក Jony Ive និង Marc Newson បានរចនាចិញ្ចៀនពេជ្រតម្លៃ 250.000 ដុល្លារសម្រាប់សប្បុរសធម៌

ប្រធានផ្នែករចនា Apple, លោក Jony Ive និងដៃគូរចនារបស់លោក Marc Newson បានសហការជាញឹកញាប់លើការរចនា សម្រាប់សប្បុរសធម៌កាលពីអតីតកាល ។ ជួនកាលពួកគេបានវាយប្រហារដូចជាសញ្ញាកាមេរ៉ា Leica មួយប្រភេទនេះ ។ ... Read More »

រថយន្តដឹកស៊ីទែនស្រោចកៅស៊ូ បើកលឿនជ្រុលទៅបុករថយន្តដឹកដែក របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ រថយន្តដឹកស៊ីទែនស្រោចកៅស៊ូមួយគ្រឿង បើកលឿនមិនប្រយ័ត្ន​ជែង ជ្រុលទៅបុករថយន្តកុងតឺន័រដឹកដែក ចតស្ងៀមពីក្រោយ បណ្តាលឲ្យរងខូចខាតខ្ទេចក្បាលមុខ របួសធ្ងន់ម្នាក់ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ... Read More »

របាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Apple បានបន្តផលិតទូរស័ព្ទ iPhone X ដោយសារការលក់ទូរស័ព្ទ XS ធ្លាក់ចុះ

យោងតាមរបាយការណ៍មួយរបស់ The Wall Street Journal បានឲ្យដឹងថាក្រុមហ៊ុន Apple បានបន្តផលិត iPhone X ដោយសារតម្រូវការទូរស័ព្ទ XS និង XS Max ... Read More »