ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍ព័ត៌មានបឋមពីអាជ្ញាធរស្រុកសំឡូត ខេត្តបាត់ដំបងឲ្យដឹងថា ភ្លៀងបានធ្លាក់អូសបន្លាយរយៈពេល១យប់ទល់ភ្លឺ កាលពីយប់ថ្ងៃទី១៥ រហូតដល់ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បណ្តាលឲ្យមានទឹកជំនន់ទឹកភ្លៀងប៉ះពាល់លិចលង់ឃុំចំនួន៤ ក្នុងស្រុកសំឡូត ។ ទឹកបានហូរបុកផ្តាច់ស្ពានយោល១កន្លែងនៅចំណុចរមណីយដ្ឋានស្ទឹងគ្រញូងក្នុងឃុំតាសាញ ប្រវែង៩៩ម៉ែត្រ លិចលង់ផ្ទះប្រជាពលរដ្ឋ២៤ខ្នង ... Read More »
អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ផ្តល់អំណោយលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសA
ភ្នំពេញ ៖ សិស្សនិទ្ទេស A ចំនួន ៨រូប ក្នុងខណ្ឌច្បារអំពៅ បានទទួលរង្វាន់លើកទឹកចិត្តពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្រោយពីពួកគេបានប្រឡងទទួលជ័យលាភី ក្នុងកំរិតមធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗកន្លងមកនេះ ដែលម្នាក់ៗទទួលបានកុំព្យូទ័រ ... Read More »
ស្ត្រីម៉ាស្សា២នាក់ ប្រើល្បិចលួចលុយពិតចំនួន៦០០ដុល្លារប្តូរដាក់លុយក្លែងក្លាយវិញ ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួន
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្ត្រីម៉ាស្សា២នាក់ បន្ទាប់ពីបុរសជនជាតិអាហ្គានីស្ថានម្នាក់ បានប្តឹងឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ខណៈដែលរូបគាត់ចូលទៅម៉ាស្សា ហើយស្រ្តីទាំង២នាក់នេះ ប្រើល្បិចលួចលុយពិតចំនួន៦០០ដុល្លារ រួចប្តូរដាក់លុយក្លែងក្លាយវិញ រួចគេចខ្លួនបាត់២ថ្ងៃក្រោយត្រលប់មកវិញ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៣ ... Read More »
ម៉ូតូ និងរថយន្តបើកបុកបន្ដគ្នាបណ្ដាលឲ្យស្រ្ដីស្រវឹងខួបម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពងធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកអ្នកថ្មើរជើងឆ្លងផ្លូវ ពីកើតទៅលិចហើយ ក៏មានរថយន្តបើកពីត្បូងមកជើងមកបុកថែម បណ្ដាលឲ្យស្លាប់មនុស្សស្រីម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ វេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ... Read More »
ប្រជាពលរដ្ឋប្រទះឃើញរថយន្តLAND CRUISRE មួយគ្រឿងដែលជនសង្ស័យលួចយកប្លុងចោល
ភ្នំពេញ៖ រថយន្តLAND CRUISRE ស៊េរីទំនើប២០១៩ មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងដីឡូត៍មួយកន្លែង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល វេលាម៉ោង១២ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ដែលម្ចាស់ទើបតែទិញបាន ២ថ្ងៃ ។ ... Read More »
បាត់ខ្លួនរាប់សិបនាក់ដោយសារលិចទូកនៅប្រទេសកុងហ្គោ
សាធារណរដ្ឋកុងហ្គោ តែងតែប្រឈមនឹងគ្រោះថ្នាក់លិចទូកជាបន្តបន្ទាប់បណ្តាលឲ្យមានអ្នកស្លាប់ ជាច្រើន ក្នុងមួយឆ្នាំៗ ។ នៅពេលនេះ មនុស្សចំនួន៣៦នាក់បានបាត់ខ្លួន ហើយអាចនឹង លង់ទឹកស្លាប់ បន្ទាប់ពីទូក មួយគ្រឿងបានលិចនៅក្នុងទន្លេកុងហ្គោ ស្ថិតនៅជាយក្រុង គីនសាសា (Kinshasa) ។ ... Read More »
វិបត្តិនៅកោះហុងកុង ពិបាករកឃើញទីបញ្ចប់ ហើយអំពើហិង្សាកាន់តែកើនឡើង
ដែនកោះហុងកុងពិបានរកឃើញ ទីបញ្ចប់នៃវិវាទ ប្រសិនបើមេដឹកនាំកោះហុងកុង មិនលាលែងចេញពីតំណែងនោះទេ។ កាលពីចុងសប្តាហ៍កន្លងមក បាតុកម្ម កំពុងឈានទៅរកហិង្សាហើយកម្លាំងសន្តិសុខបង្ខំចិត្ត ប្រើប្រាស់ រថយន្តបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមហ្វូងបាតុករ ដែលបានគប់គ្រវែងគ្រាប់បែកសាំង និងដុំឥដ្ឋ នៅក្បែរទីតាំងការិយាល័យរដ្ឋាភិបាល ក្នុងទីក្រុងហុងកុង ។ ... Read More »
អាមេរិកល្អឡើងវិញជាមួយកូរ៉េខាងជើង តែបង្កើនភាពតានតឹងជាមួយអ៊ីរ៉ង់
កូរ៉េខាងជើង និងអ៊ីរ៉ង់ គឺជាសត្រូវរបស់អាមេរិក ដូចគ្នា ប៉ុន្តែពេលនេះទំនាក់ទំនាក់រវាង ប្រទេសទាំងពីរ និងអាមេរិក ខុសគ្នាទាំងស្រុង ដោយកូរ៉េខាងជើង កំពុងតែមានទំនាក់ទំនងល្អប្រសើរ ដោយគ្រោងជួបពិភាក្សា ជាលើកទី៤។ ចំណែកអ៊ីរ៉ង់វិញកំពុងប្រឈម នឹងការផ្ទុះសង្គ្រាមជាមួយអាមេរិក ក្រោយពេលមន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ... Read More »
ចូលរួមមរណទុក្ខ តារាសម្តែង ជ័យ រិទ្ធី បាត់បង់ជីវិតហើយ
ភ្នំពេញ៖ បើតាមគណនីហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះសារថា អតីតតរាសម្តែងលោក ណូ ជ័យរិទ្ធី ហៅតូ បានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ ដោយសារជំងឺក្រិនថ្លើម ហើយសពលោក ត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ ... Read More »
អាមេរិក គ្រោងដាក់ក្រុមហ៊ុនផ្លូវដែករបស់ចិន ក្នុងបញ្ជីខ្មៅដូចក្រុមហ៊ុន Huawei
អាមេរិកកំពុងតែបារម្ភ ខ្លាចបាត់បង់តំណែងមហាអំណាច នៅលើពិភពលោក ពិសេសគឺមហាអំណាច សេដ្ឋកិច្ច ។ ទាំងនោះហើយបានជា រដ្ឋាភិបាលអាមេរិក ស្វែងរកគ្រប់វិធីសាស្ត្រដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន ។ កន្លងមក អាមេរិក បានទប់ស្កាត់ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ហួវាយ ... Read More »
បុរសម្នាក់ធ្វើជាឈប់ម៉ូតូទិញអីវ៉ាន់អូសបន្លាយពេលឲ្យបក្ខពួកចូលលួចលុយម្ចាស់ផ្ទះអស់ជាង១០លានរៀល
ខេត្តកណ្ដាល៖ បុរសម្នាក់ ជិះម៉ូតូដឹកបក្ខពួកម្នាក់ដែលជាកូនក្មេង ធ្វើជាឈប់ទិញស្លារដក់ ដោយអូសបន្លាយពេលជាមួយម្ចាស់ផ្ទះ ឲ្យបក្ខពួកចូលលួចយកលុយរបស់ជនរងគ្រោះជាម្ចាស់ផ្ទះអស់ជាង១០លានរៀល ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យជាអ្នកបើកម៉ូតូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលជនដៃដល់ដែលជាកូនក្មេង បានយកកាបូបលុយគេចខ្លួនបាត់ ។ ករណីលួចទ្រព្យសម្បត្ដិនេះ បានកើតឡើងកាលពីវេលាម៉ោង១៨ ... Read More »
សាកសពសល់តែគ្រោងឆ្អឹងមនុស្សម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃដោយសង្ស័យស្លាប់ដោយសារលង់ទឹក
ខេត្តកណ្ដាល៖ សាកសពមនុស្សម្នាក់ ដែលមានសភាពស្អុយរលួយនៅសល់តែគ្រោងឆ្អឹង ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៥ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុក ពញាឮ ខេត្តកណ្តាល ។ មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា សាកសពមនុស្សដែលគេប្រទះឃើញមានឈ្មោះ ... Read More »
បើករថយន្តគេចម៉ូតូជិះបញ្ច្រាសផ្លូវបុកទ្រូងផ្លូវក្រឡាប់បះជើង
ភ្នំពេញ៖ បុរសម្នាក់ប្ករថយន្តមួយគ្រឿងគេចពីម៉ូតូជិះបញ្ច្រាសទិសខុសច្បាប់ចរាចរណ៍ បណ្តាលឲ្យបុកទ្រូងផ្លូវក្រឡាប់បះជើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវជួយលើករថយន្តដើម្បីជួយសង្គ្រោះអ្នកបើក និងប្រពន្ធកូនដែលជាប់នៅក្នុងរថយន្ត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤០ នៅចំណុចស្តុបគីរីរម្យ ... Read More »
អតីតមេអង្គរក្ស សម្តេច ជា ស៊ីម គឺ លោក ឈឿន ចាន់ថន ហៅម៉ៅ ត្រូវបានតែងតាំងជាសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ អតីតមេអង្គរក្ស សម្តេច ជា ស៊ីម លោក ឈឿន ចាន់ថន ហៅម៉ៅ ធ្លាប់ត្រូវបានតុលាការយោធាផ្តន្ទាទោសរយៈពេល១៥ឆ្នាំ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត បំផ្លិចបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត លក់ដូរ និងចែកចាយអាវុធ ... Read More »
បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារមានជំងឺគាំងបេះដូងនៅភូមិផ្សារព្រំ
ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង 2 និង 15 នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2019 មានបុរសម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង ។ ប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋាន ... Read More »
ជំនន់ទឹកភ្លៀង បានវាយលុកជាលើកទី២បង្កការលិចលង់តាមដងវិថីនានា គ្រឹះស្ថានសិក្សានិងលំនៅឋានប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ…. !
ខេត្តព្រះសីហនុ៖ ចាប់តាំងពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩កន្លងមកថ្មីៗនេះ សកម្មភាពភ្លៀងលាយឡំដោយខ្យល់កន្ទ្រាក់បានចាប់ផ្តើមវាយលុកយ៉ាងខ្លាំងគ្របដណ្តប់មកលើខេត្តព្រះសីហនុ រហូតមកដល់វេលាម៉ោង១២និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ សកម្មភាពភ្លៀងចាប់ផ្តើមរាំងទៅវិញជាបណ្តើរៗ ប៉ុន្តែដោយហេតុថា ... Read More »
ស្ថានភាពមជ្ឈឹមបូព៌ា កាន់តែតានតឹង អាមេរិកនិងអ៊ីរ៉ង់ត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំ
ស្ថានភាពទំនាក់ទំនង រវាងអ៊ីរ៉ង់ និងបណ្តាប្រទេសនៅក្នុងតំបន់ជម្ឈិមបូព៌ា កាន់តែតានតឹង ខ្លាំងឡើង ក្រោយពេល អាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ ជាអ្នកនៅពីក្រោយ ការវាយ ប្រហារទីតាំងចម្រាញ់ប្រេងរបស់ អារ៉ាប៊ី សាអូឌីត។ នៅពេលនេះ ទាំង ... Read More »
រថយន្តត្រឡប់ក្រោយបុកជាមួយម៉ូតូស្លាប់បុរសម្នាក់ភ្លាមៗ
ភ្នំពេញ៖ រថយន្តមួយគ្រឿងមិនចាំម៉ាកបើកបត់ត្រឡប់ក្រោយ ត្រូវបានបុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាល ឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបើករត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ កើតឡើងលនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងកែងនឹងផ្លូវ អូរសុីអាយសុី ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ... Read More »
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះស្តុកម៉ាសុីនត្រជាក់យ៉ាងសន្ធោរសន្ធៅផ្អើលសមត្ថកិច្ច
ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានកើតឡើង ឆាបឆេះផ្ទះស្តុកម៉ាសុីនត្រជាក់ចាស់ៗ សំរាប់ជួសជុលយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះស្តុកម៉ាសុីនត្រជាក់ចាស់ៗទុកសម្រាប់ជួសជុលមួយកន្លែង តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ចំណុចមុខ (អតីត ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា) ... Read More »
បុរសម្នាក់ស្រវឹងស្រាយកមងទៅដាក់ត្រីប្រកាច់ធ្លាក់ទឹកវាលស្រែ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រា យកមងទៅដាក់ត្រីប្រកាច់ធ្លាក់ទឹកវាលស្រែ លង់ទឹកស្លាប់កាលពីវេលាម៉ោង១៨និង៣០នាទី ម៉ោងដឹងកើតហេតុ ថ្ងៃសៅរ៍ ០១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវាលស្រែពាលពក ... Read More »
រថយន្តមិនស្គាល់ម៉ាកបើកបុកអ្នកថ្មើរជើងស្លាប់ ហើយបើករត់បាត់ស្រមោល
ខេត្តព្រះសីហនុ៖ យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងតាមផ្លូវបេតុង នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរថយន្ត ០១គ្រឿង (មិនទាន់ស្គាល់ភិនភាគ និងអត្តសញ្ញាណអ្នកបើកបរ) បានបុកអ្នកថ្មើរជើង ... Read More »
ជ័យ សុវ៉ាត និងសុវត្ថិឌី ធារីកា ធ្វើឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីប្រគំតន្ត្រីនៅកូរ៉េ
ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីពីររូប គឺលោក ជ័យ សុវ៉ាត និងកញ្ញា សុវត្ថិឌី ធារីកា ត្រូវបានបង្ហាញមុខក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនៅប្រទេកូរ៉េខាងត្បូងនៃពិធី”ថ្ងៃបុណ្យឈូកសក” របស់ប្រទេសនេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទៅ១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រុងស៊ូវ៉ុន ប្រទេសកូរ៉េខាងត្បូង។ ... Read More »
អមអរសាទរ នាយ ចយ និង ឆាយវីរៈយុទ្ធ បន្ថែមសមាជិកគ្រួសារកូនដំបូង
ភ្នំពេញ៖ បន្តបន្ទាប់គ្នា អ្នកសិល្បៈពីររូបគឺតារាកំប្លែងនាយចយ និងតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ស្រាប់តែទទួលបានកូនលើកដំបូងបន្ថែមសមាជិករៀងៗខ្លួន ។ ឆាយវីរៈយុទ្ធបានកូនស្រីគួរឲ្យស្រឡាញ់ ខណៈនាយចយក៏បានឃើញមុខកូនស្រីដ៏ស្រស់ស្អាតគួរឲ្យក្នាញ់ផងដែរ ។ នាយ ចយ រួមនឹងភរិយាជាទីស្រឡាញ់ទទួលបានសមាជិកថ្មី ... Read More »
ចេញកម្មវិធីមិត្តភក្តិ បើករថយន្តឈប់ដេកក្បែរប៉ុស្តិ៍នគរបាលទឹកល្អក១ត្រូវចោរលួចលុយអស់
ភ្នំពេញ៖ បុរសម្នាក់រួមទាំងនារីម្នាក់ទៀត បើករថយន្តចេញពីកម្មវិធីមិត្តភក្តិ បំណងទៅផ្ទះ តែដោយសារតែស្រវឹងផង ទើបឈប់រថយន្តដេកមួយភាំងនៅចំណុចក្រោមស្ពានអាកាស៧មករា មុខប៉ុស្តិ៍នគរបាលទឹកល្អកទី១ ខណ្ឌទួលគោក ត្រូវជនសង្ស័យគាស់ទ្វារលួចលុយ និងទូរស័ព្ទសរុបជាង២ពាន់ដុល្លារ ។ ក្រោយកើតហេតុ ក្រុមអ្នកសាព័ត៌មានចុះទៅសាកសួរបែរជាលោកនាយប៉ុស្តិ៍ដេញមិនឲ្យថតទៅវិញ ។ ហេតុការណ៍នេះ ... Read More »
រថយន្តឡិចស៊ីសបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត
ភ្នំពេញ៖ រថយន្តឡិចស៊ីស RX300 មួយគ្រឿង បានបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតមួយកង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខទៅលែងរួច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៩៩កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ តាមសម្តីប្រជាពលរដ្ឋបានបង្ហើបថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ... Read More »
រថយន្តម៉ែកសឺដេសបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត
ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវនៅលើដងផ្លូវម៉ៅសេទុងបង្កគ្រោះថ្នាក់ជាញឹកញាប់ដោយសាររបាំងថ្មតាមបណ្តោយផ្លូវនេះពុំមានចំណាំងផ្លាត ។ ជាក់ស្តែងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានរថយន្តមួយគ្រឿង ម៉ាកម៉ែកសឺដេស បានបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតមួយកង់ ... Read More »
សមត្ថកិច្ចចាប់ការដឹកជញ្ជូនបំណែកដែករថយន្តកែច្នៃ(បាកុង) ដែលបង្រ្កាបនាកន្លងមក
ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាលោសែនជ័យ និងនគរបាលប៉ុស្តិ៍ ឃាត់ចាប់ការដឹកជញ្ជូនបំណែកដែករថយន្តកែច្នៃ(បាកុង) ដែលកម្លាំងការពារធនធានធម្មជាតិកងរាជអាវុធហត្ថបង្រ្កាបនាពេលកន្លងមក ។ ប្រតិបត្តិការឃាត់ចាប់អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ... Read More »
ធ្លាយរឿង លោក អុឹមសៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយតាមរយៈការធ្វើច្បាប់សិប្បកម្មកែច្នៃ ផល ផលអនុផលព្រៃឈេី យកសេវាពី៨០០-១៥០០ដុល្លារ
ខេត្តឧត្តរមានជ័យ ៖ មានភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនិងការគ្រប់គ្រងដឹកនាំដោយ លោក អុឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភ ផលប្រយោជន៍ ផ្ទុយពីគោលការណ៍ថ្នាក់លើអោយទប់ស្កាត់បទល្មើសព្រៃឈើ បែរជាទាញយកប្រយោជន៍ពីបទល្មើសឈើទៅវិញ..? មន្ត្រីបានលួចបង្ហើបថា៖ បុគ្គលលោក ... Read More »
ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសព័ត៌មានទាក់ទងឧបទ្ទវហេតុសាឡង់ដឹកខ្សាច់កឿងជាប់នឹងជើងតាងសសរស្ពានព្រែកតាមាក់
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ បានចេញ ប្រកាសព័ត៌មានជម្រាបជូន សាធារណជន ទាក់ទងនឹងសាឡង់ដឹកខ្សាច់ជាប់កឿងនឹងជើងតាងសសរស្ពានព្រែកតាមាក់តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ មិនទាន់អាចចេញបាននោះ។ ... Read More »
កំពុងគាស់ផ្ទះលួចទ្រព្យសម្បត្តិនគរបាលមកទាន់ឃាត់ម្នាក់
ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់បានធ្វេីសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ខណៈម្ចាស់រវល់ចេញទៅធ្វេីការបាត់តែត្រូវបានអ្នកជិតខាងឃេីញក៏ ស្រែកឆោឡោឡេីងផ្អេីលដល់នគរបាលឃាត់ខ្លួនបានម្នាក់ចំណែកពីរនាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកេីតឡេីងកាលពីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ថា ជនសង្ស័យ ដែលចាប់ខ្លួនបានម្នាក់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច