ព័ត៌មានទាន់ហេតុការណ៍៖
'

តម្រួតថៃ២ថ្ងៃឃាត់ខ្លួនពលករខ្មែរចូលទៅធ្វើការងារខុសច្បាប់ និងចូលកាប់ឈើគ្រញូង សរុប៣០នាក់ ខណៈដែលនៅខេត្តបន្ទាយមានជ័យឃាត់ខ្លួនមេខ្យល់ខ្មែរនាំពលករខុសច្បាប់១នាក់

ខេត្តបន្ទាយមានជ័យ៖ បើតាមការស្រង់ចេញពីកាសែតក្នុងប្រទេសថៃឱ្យដឹងថា យ៉ាងហោចណាស់ក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ មានពលករខ្មែរសរុបចំនួន៣០នាក់ កំពុងស្នាក់នៅធ្វើការងារ ក្នុងប្រទេសថៃខុសច្បាប់ និងចូលកាប់ឈើគ្រញូងខុសច្បាប់ នៅកន្លែងកន្លែង២ផ្សេងគ្នា រងការចាប់ខ្លួនពីតម្រួតថៃ ជាបន្តបន្ទាប់ ខណៈដែលគេមើលឃើញថាសមត្ថកិច្ចថៃកំពុងតែ រិតបន្តឹងទៅលើពលករបរទេសចូលធ្វើការងារនិងឆ្លងដែនចូលដីថៃខុសច្បាប់នោះ ។ ពលករខ្មែរទាំង៣០នាក់រងការចាប់ខ្លួនពីតម្រួតថៃចំនួន២៦នាក់ចូលស្នាក់នៅធ្វើការងារខុសច្បាប់និង៤នាក់ចូលកាប់ឈើគ្រញូងខុសច្បាប់ ។ ការឃាត់ខ្លួនពលករខ្មែរស្នាក់នៅធ្វើការងារខុសច្បាប់២៦នាក់តម្រួតថៃធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ខែសីហា ... Read More »

លោក នុត ពុធដារ៉ា ចុះពិនិត្យការស្តារប្រឡាយមេ០១ខ្សែ ប្រវែង៩៣៥០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩  ខែសីហា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាជការខណ្ឌ ... Read More »

មិចស៊ីកូរកឃើញផ្លូវក្រោមដីដឹកជញ្ជូនគ្រឿងញៀននៅអាមេរិក

មន្ត្រីមិចស៊ីកូបានប្រកាសឲ្យដឹងថា បានរកឃើញផ្លូវក្រោមដីអាថ៌កំបាំងមួយតភ្ជាប់ពីរដ្ឋ Sorona ភាគខាងលិចប្រទេសនេះចូលទៅកាន់រដ្ឋ Arizona របស់អាមេរិក ។ តាមគណៈបកម្មាធិការសន្តិសុខជាតិមិចស៊ីកូបានឲ្យដឹងថា ផ្លូវសម្ងាត់ក្រោមដីនេះ មានប្រវែង ៣១,៥ម៉ែត្រ ក្នុងនោះមានកំណាត់ផ្លូវនៅក្នុងទឹកដីអាមេរិកប្រវែង៣០ម៉ែត្រ ។ ផ្លូវក្រោមដី ដែលបានជីករួចប្រើប្រាស់ ... Read More »

រថយន្តAUDI បុកម៉ូតូViva ប៉ើងបុរស២នាក់ ធ្លាក់មកវិញរងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានរថយន្តសេរីទំនើប១គ្រឿង ម៉ាក AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AK-7619 បានបោះពួយយ៉ាងលឿន ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានប៉ុស្តិ៍វាលវង់ ចុះឆែកឆេរ និងត្រួតពិនិត្យ ជនជាតិចិន៥០នាក់ រស់នៅ និងធ្វើការគ្មានច្បាប់់់

ភ្នំពេញ : សមត្ថកិច្ចអន្តោប្រវេសន៍ ចុះឆែកឆេរនៅការដ្ឋានសាងសង់ខុនដូរមួយកន្លែង និងឆែកឆេររកសៀវភៅការងារមិនត្រឹមត្រូវ ហើយក៏ឃាត់ខ្លួនបានបុរសជនជាតិចិន ប្រុស ស្រី៦នាក់ ក្នុងចំណោម៥០នាក់ កាលវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃ ២៩ ខែ សីហា ឆ្នាំ២០១៦ ... Read More »

កុមារីម្នាក់អាយុ៥ឆ្នាំរត់កាត់ឆ្លងថ្នល់ត្រូវរថយន្តកាមរីឆ្លាមបុកផ្លោងជាង៦ម៉ែត្រស្លាប់មួយរំពេចនៅកន្លែងកើតហេតុ

ខេត្តបាត់ដំបង៖ កុមារីម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ឌី ស្រីនូ អាយុ៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង រត់ឆ្លងថ្នល់ជាតិលេខ៥៩B ត្រូវបានរថយន្តកាមរីឆ្លាម បុកស្លាប់មួយរំពេចនៅកន្លែងកើតហេតុខណៈដែលរថយន្តកំពុងបើកបរក្នុងល្បឿនលឿន ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី២៩ ខែសីហា ... Read More »

កម្ពុជានឹងស្នើសុំបារាំងផ្តល់អ្នកជំនាញបច្ចេកទេសខាងផែនទីពិនិត្យមើលព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កម្ពុជាបានថ្លែងបង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថានឹងស្នើសុំឲ្យបារាំងផ្តល់អ្នក ជំនាញបច្ចេកទេសខាងផែនទីមកជួយចម្លងខ្សែព្រំដែនផែនទីបោនខ្នាត ១/១០០០០០ ទៅលើផែនទីUTM ខ្នាត ១/៥០០០០ នៅចន្លោះបង្គោលព្រំដែន លេខ៣០-៤០ ស្ថិតក្នុងខេត្ត រតនគិរី-ដាក់ ... Read More »

លួចបានម្តងញ៉ាម ទៅម្តងទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់ រត់ប្រាស់អាយូសម្នាក់

ភ្នំពេញៈ ជនសង្ស័យ៣នាក់ ដែលធ្លាប់ធ្វើសកម្មភាពលួចសម្ភារក្នុងរោងចក្រ សិុន ជិធានបានសម្រេចម្តង កាលពីប៉ុន្មានខែមុន រហូតមកដល់រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ពួកគេបាននាំគ្នាមកលួចសម្ភារក្នុងរោងចក្រម្តងទៀត ប៉ុន្តែជាថ្ងៃស៊យរបស់ពួកគេ ក៏លួចមិនបានសម្រេច ដោយសារសន្តិសុខយាមរោងចក្របានឃើញពួកគេទាន់រួ ចរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនពួកគេបាន២នាក់ និងម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ... Read More »

មជ្ឈមណ្ឌលនាឡិកាស្វីស ផ្ដល់រង្វាន់នាឡិកាទំនើប៤គ្រឿង ដើម្បីចាប់រង្វាន់លើកទឹកចិត្ដដល់អតិថិជននៅផ្សារឡាក់គីម៉លខេត្តសៀមរាប

ខេត្ដសៀមរាប៖ មជ្ឈមណ្ឌលនាឡិកាស និងជប៉ុន បានសហការជាមួយផ្សារទំនើបឡាក់គីម៉ល ចាប់រង្វាន់នាឡិកាទំនើប៤គ្រឿង ដែលមានគុណភាពពិសេសនិងល្បីនៅលើពីភពលោក ដើម្បីលើកទឹកចិត្ដដល់អតិថិជនក្នុងពិធីគម្រប់ខួប៨ឆ្នាំ របស់ផ្សារទំនើប Lucky Mall នៅខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ ... Read More »

យក្សពីរនៅអង់គ្លេស និងអេស្ប៉ាញបន្តឈ្នះ ខណៈយក្សនៅបារាំងចាញ់ជាលើកដំបូង

ចាប់តាំងពីបើករដូវកាលដំបូងមកក្រុម យក្សរបស់អង់គ្លេស Manchester City និង ក្លិបធំ Barcelona នៅប្រទេសអេស្ប៉ាញបាន បន្តទម្រង់លេងល្អ១០០ភាគរយគឺឈ្នះរហូត ប៉ុន្តែក្រុមជើងខ្លាំង Paris Saint-Germain របស់បារាំងបែរជាបរាជ័យជាលើកដំបូងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ។ ក្លិបបាល់ទាត់ ... Read More »

រថយន្ត២គ្រឿងសាកកម្លាំងគ្នារងការខូចខាតទាំងសងខាង នៅក្រុងបានលុង

ខេត្តរតនគិរី៖ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្យចំនួន៣នាក់រងរបួសធ្ងន់នៅក្រុងបានលុង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង៧នឹង៥០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខយានដ្ឋានជាងដា ស្តិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ។ សមត្តកិច្ចនគបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបររថយន្ត ម៉ាកតូយូតាពណ៍ស ... Read More »

លួចម៉ូតូរ៉ឺម៉កកង់បីពីខណ្ឌសែនសុខត្រូវសមត្ថកិច្ចខណ្ឌព្រែកព្នៅចាប់ជាប់៤នាក់

ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន៤នាក់បានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កកងបីពីខណ្ឌសែនសុខ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ខណៈម្ចាស់តាមទាន់កំពុងដោះលាបថ្នាំដើម្បីបំបាត់ភស្តុតាង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិអណ្តូងថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីផ្នំពេញ ។ ... Read More »

ឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះ២នាក់មុនធ្វើសកម្មភាព

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ឫស្សី កែវនិងប្រជាការពារដែលធ្វើការល្បាតនៅ ក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋនៅពេលយប់បានឃាត់ ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញា គាស់ផ្ទះមុនពួកគេធ្វើសកម្មភាព។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២ នាក់ខាងលើវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបុរីរិទ្ធិ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់-ខណ្ឌ ... Read More »

យន្តហោះដឹកអ្នកដំណើរ១០៤នាក់ ផ្ទុះមាស៊ីនពេលកំពុងហោះហើរ

ម៉ាស៊ីនយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដឹកអ្នកដំណើរ១០៤នាក់ រួមទាំងក្រុមពហុនិកា ហោះហើរពីទីក្រុង News Orleans ទៅកាន់ Orlando កាលពីថ្ងៃទី២៨ បានផ្ទុះម៉ាស៊ីលស្លាប់ នៅកណ្តាលអាកាស ធ្វើឲ្យអ្នកដំណើរ ភ័យស្លន់ស្លោ មុខស្លេតគ្រប់គ្នា។ ការផ្ទុះបង្កឲ្យមានសម្លេង ... Read More »

កម្មកររោងចក្រកាត់ដេរជុងហ្វៃតវ៉ាបិទផ្លូវរំខានពលរដ្ឋធ្វើដំណើរវាងមកឆ្លងកាត់ផ្លូវ៦០ម៉ែត្រ សន្តិសុខមិនឲ្យឆ្លងបិះផ្ទុះហិង្សា

ភ្នំពេញ៖ ការធ្វើកូដកម្មតវ៉ារបស់សហជីពកម្មករត្រូវបានគេសង្កេតឃើញវាជាទម្លាប់អាក្រក់ មួយគួរតែចៀសវាងក្នុងការធ្វើឲ្យប៉ះពាល់ដល់សណ្តាប់សាធារណៈរបៀបរាបរយសង្គម ជាពិសេសវាក៏បានរំខានយ៉ាងធ្ងន់ផងដែរ ដល់ប្រជាពលរដ្ឋអ្នកដំណើរ មន្ត្រីរាជការ រំខានដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀនមិនទាន់ពេល និងបានរំខានដល់អ្នកជំងឺជាយថាហេតុក្នុងរថយន្តសាមុយដែលធ្លាប់កើតមានកាលពីកន្លងទៅនោះ ដោយសារតែបងប្អូនសហជីពកម្មករតវ៉ាបិទផ្លូវនេះឯង ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញក្រុមអ្នកតវ៉ាជាកម្មកររោង ចក្រកាត់ដេរជុងហ្វៃ ... Read More »

ស្រ្ដីជាអ្នកចំរៀងតន្ដ្រីសម័យផឹកថ្នាំសម្លាប់ខ្លួនក្រោយពីឈ្លោះប្រកែកជាមួយសង្សារដែលជាមន្រ្ដីយោធាឆត្រយោង

ខេត្តកណ្ដាលៈ ស្រ្ដីម្នាក់មានមុខរបរជាអ្នកចំរៀងតន្ដ្រីសម័យ និងជាកម្មការិនីរោងចក្រកាត់ដេរផងនោះ បានសម្រេចចិត្ដលេបថ្នាំប៉ារ៉ា និងថ្នាំងងុយដេកជាច្រើនគ្រាប់ ប៉ុនប៉ងធ្វើអត្ដឃាតសម្លាប់ខ្លួន ក្រោយពីឈ្លោះប្រកែកគ្នាជាមួយសង្សារ ដែលជាមន្រ្ដីយោធាឆ័ត្រយោងម្នាក់ ។ ការប៉ុនប៉ងធ្វើអត្ដឃាតនេះពុំបានសម្រេចនោះឡើយ បន្ទាប់ពីស្រ្ដីជាអ្នកចំរៀងរូបនេះតេទូរស័ព្ទទៅកាន់ប៉ុស្ដិ៍វិទ្យុនៅក្នុងស្រុកដើម្បីផ្ដាំផ្ញើទៅកាន់បុរសជាសង្សារ រហូតបង្កឲ្យមានការភ្ញាក់ផ្អើល ដឹងដល់សមត្ថកិច្ចចុះទៅអន្ដរាគមន៍វាយទម្លុះទ្វារកញ្ចក់យកស្រ្ដីរូបនេះទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១០នាទីព្រឹក ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន៧នាក់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងនោះ ស្រី០៣ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦  ចំណុចតូបលក់ត្រីក្នុងផ្សារកណ្តាល ផ្លូវ១៤៨ កែងលេខ៥ ... Read More »

អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៥៥គ្រសារ

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន៥៥គ្រួសាររស់នៅក្នុងសង្កាតក្បាលកោះត្រូវបានក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌនាំយកអំណោយទៅចែកជូនដល់លំនៅដ្ឋានកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយលោកអ៊ាង ស៉ីផាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ ,លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ,លោករស់ សុភ័ក្រ អភិបាលរងខណ្ឌ និងលោកថេនសុថុល អភិបាលរងខណ្ឌដែលទើបនិងផ្ទេរភារៈកិច្ចពីខណ្ឌពធិសែនជ័យ ... Read More »

សមត្តកិច្ចនគបាលឃាត់ខ្លួនបុរសម្នាក់ករណីប្រើអំពើហិង្សាបង្ករបួសស្នាម នៅក្រុងបានលុង

ខេត្តរតនគិរី៖ សមត្ថកិច្ចនគបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាវាយនឹងបំពង់ទីបដែកដោយចេតនានៅក្រុងបានលុង ។ ករណីហិង្សានេះបានកើតឡើង នៅវេលាម៉ោង១១ព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦នៅត្រង់ចំណុចឃ្លាំងដឹកទំនិញតិចវី ស្ថិតក្នុងភូមិជ័យជំនះសង្កាត់ឡាបានស៍ៀក ក្រុងបានលុង ខេត្តរតនគិរី។ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យឈ្មោះផាន់ សុភិន ... Read More »

អាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរសារធាតុញៀន ដកហូត៣៧កញ្ចប់ នៅមុខផ្ទះសំណាក់ស្រែលាភ

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យជួញដូរសារធាតុញៀនម្នាក់ជាក់ស្តែង ដកហូតបានសារធាតុញៀនចំនួន០៨កញ្ចប់ កំពុងឈរលក់នៅមុខផ្ទះសំណាក់ស្រែលាភ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបន្តនាំខ្លួនជនសង្ស័យ មកឆែកឆេរនៅផ្ទះរកឃើញថ្នាំញៀនចំនួន២៩កញ្ចប់និងរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតតាមបណ្តោយផ្លូវរថភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលជាព្រំប្រទល់ជាប់គ្នានឹងខណ្ឌទួលគោក ។ ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ ... Read More »

អចលនទ្រព្យ​ជាវិស័យ​ទាក់ទាញ​បំផុតទី២ ​នៅក្នុង​ការវិនិយោគ​ផ្ទាល់ពីបរទេស​របស់​វៀតណាម​

  មូលធនបរទេសដ៏ច្រើនសន្ធឹកសន្ធាប់បានបន្តហូរចូលទៅក្នុងវិស័យអចលនទ្រព្យនៅវៀតណាម  ពោលភាគច្រើនបានមកពីលំហូរដ៏ច្រើនរបស់អ្នកវិនិយោគសិង្ហបុរី និងបណ្តាប្រទេសអាស៊ីមួយចំនួន ។ ទិន្នន័យរបស់ភ្នាក់ងារវិនិយោគផ្ទាល់ពីបរទេសបានបង្ហាញថា វិស័យអចលនទ្រព្យមានប្រហែលជា ៥,៣ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុប នៅពាក់កណ្តាលទី១នៃឆ្នាំ២០១៦នេះ។ ក្នុងនោះមូលធនបរទេសមាន ៦០៤,៨ ស្មើនឹង ២៥គម្រោងអចលនទ្រព្យថ្មីដែលទទួលបានអាជ្ញាប័ណ្ណ ខណៈដែលឆ្នាំមុនមានតែ ៤៦៥,៤លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ... Read More »

បង្រ្កាបសំបុកជួញដូរគ្រឿងញៀននៅស្រុកអង្គស្នួលចាប់ខ្លួនជនល្មើស៤នាក់

ខេត្តកណ្ដាលៈ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលសម្រុកចូលទៅបង្រ្កាបសំបុកជួញដូរគ្រឿងញៀនមួយកន្លែងឈានដល់ឃាត់ខ្លួនជនល្មើស៤នាក់រឹបអូសវត្ថុតាងពាក់ព័ន្ធមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង១៥ ណិង១០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្ទះជនល្មើស ស្ថិតក្នុងភូមិព្រៃពួចឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ... Read More »

តារាសម្តែងនិងចម្រៀង ថៃកញ្ញា Pancake ធ្វើឲ្យកក្រើក RCA Club

ភ្នំពេញ៖ តារាសម្តែងនិងចម្រៀងថៃ កញ្ញា Pancake បានបង្ហាញខ្លួននិងចូលរួមច្រៀងធ្វើឲ្យកក្រើកទាំងកណ្ដាលរាត្រីតែ ម្ដងកាលពីថ្ងៃទី២៧ ខែសីហា ក្នុងក្លឹប RCA ស្ថិតនៅទល់មុខស្ថានីយទូរទស្សន៍អប្សរា។ វត្តមានរបស់នាងបានធ្វើឲ្យក្លិបរាត្រីមួយនេះកកកុញដោយភ្ញៀវកិត្តិយសខណៈដែលតារាសិល្បៈយ៉ាងច្រើនកុះករក៏បានបង្ហាញខ្លួនអបអរចំពោះវត្តមានរបស់តារាថៃល្បីឈ្មោះរូបនេះ។ លោក ឡុង ប៊ុនហេង ជាតារាសម្ដែង ... Read More »

ជ័យ សុវ៉ាត និពន្ធបទថ្មីរៀបរាប់ពីទុក្ខលំបាក របស់និស្សិតពេទ្យ

ភ្នំពេញៈ ម្ចាស់ជ័យលាភីលេខ២ប្រចាំ កម្មវិធី “ផ្កាយរះក្នុងសួន” លោកជ័យ សុវ៉ាតបានប្រកាសចេញថតបទថ្មីកាលពីថ្ងៃទី ២៧ ខែសីហានេះ នៅក្នុងបរិវេណសកល វិទ្យាល័យន័រតុន។ និស្សិតសិក្សាផ្នែកសុខាភិបាលប្រមាណ១០០នាក់នៃសាលានេះក៏បានស្ម័គ្រចិត្តចូលរួមសម្ដែងដើម្បី បង្ហាញពីទុក្ខលំបាករបស់ពួកគេក្នុងការ សិក្សាលើមុខជំនាញទៅមហាជននិងចង់ឲ្យក្រុមគ្រួសារយល់ពីបញ្ហាប្រឈមនានារបស់ពួកគេដែរ។ លោក ជ័យ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណូម២នាក់ និងថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណូមគ្នា២នាក់ ត្រូវកម្លាំងអន្តរាគមន៍ រាជធានី សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន បន្ទាប់ពីរូបគេបានរក្សាទុកនៅសារធាតុញៀននៅជាប់ខ្លួន កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវដីថ្មី ភូមិដីថ្មី សង្កាភ្នំពេញថ្មី ... Read More »

តម្លៃ​គេហដ្ឋាន​របស់សហរ​ដ្ឋអាមេរិក​កើនឡើង១,២​ភាគរយ​ក្នុង​ត្រីមាសទី២ នៃឆ្នាំ​២០១៦នេះ​

តម្លៃគេហដ្ឋាននៅសហរដ្ឋអាមេរិកបានកើនឡើង ១,២ភាគរយនៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១នៃឆ្នាំនេះ ខណៈដែលសន្ទុះនៃការងើបឡើងនេះកំពុងតែធ្លាក់ចុះវិញ ដោយសារតែតម្លៃគេហដ្ឋានកាន់តែថ្លៃ ។ ដោយយោងទៅតាមទីភ្នាក់ងារ Federation Housing Agency-FHFA បានឱ្យដឹងថា តម្លៃផ្ទះនៅក្នុងត្រីមាសទី២នេះបានកើនឡើង ៥,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។ លោក Andrew ... Read More »

ខ្ញុង ប៉ះ កាតុ លើកដំបូងក្នុងរឿង “Supper Mom”

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានពីរ រូបនឹងប៉ះគ្នាក្នុងឈុតកំប្លែង កាច់កុង ស្នានីសគ្នាជាលើកដំបូងក្នុងខ្សែភាពយន្តរឿង “Supper Mom” របស់ផលិតកម្មមហា ហង្ស។ ការបញ្ជាក់វត្តមានរបស់អ្នកទាំងពីរក្នុងរឿងថ្មីនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីបើកដំណើរកាផលិតខ្សែភាពយន្តខាងលើកាលពីថ្ងៃទី២៨ ខែសីហានេះ នៅទីស្នាក់ការផលិតកម្ម ក្រោមវត្តមានសិល្បករ ផលិតករជាច្រើនរូប ។ ... Read More »

អាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនយ៉ាងសកម្ម២នាក់ និងថ្នាំញៀនមួយចំនួនធំ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយចេក បានចុះប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់១កន្លែង នៅចំណុចភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១ថង់ធំ ស្មើនឹង៥,៤ក្រាម និងទូរស័ព្ទដៃចំនួន២គ្រឿង រថយន្តមួយគ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ប្រផេះ ប័ណ្ណសម្គាល់យានយន្តចំនួន១សន្លឹក ... Read More »

មន្ទីរពេទ្យកាលម៉ែត រៀបចំពិធីបើកសិក្ខាសាលាស្តីពី”ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី”

ភ្នំពេញ៖ ឆ្លើយតបចំពោះសន្ទុះនៃការអភិវឌ្ឍន៍របស់ខ្លួន ថ្ងៃនេះមន្ទីរពេទ្យកាលម៉ែតបានហការជាមួយភាគីជប៉ុន ដើម្បីរៀបចំសិក្ខាសាលាវេជ្ជសាស្រ្តនេះឡើងដែលមានទាំងទ្រឹស្តី ការអនុវត្តបណ្ដុះបណ្ដាលពីក្រុមសាស្រ្តចារ្យវេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យNagoyaប្រទេសជប៉ុនជាគុណប្រយោជន៍ជួយបំពេញបន្ថែមបទពិសោធន៍ល្អៗជាច្រើននិងជាទន់ដ៏សំខាន់សម្រាប់ជួយឲ្យក្រុមគ្រូពេទ្យយើងកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតអ្នកជំងឺប្រកបដោយប្រសិទ្ធភាពនិងគុណភាពសម្រាបមន្ទីរពេទ្យកាលម៉ែតក៏ដូចជាសម្រាបមន្ទីរពេទ្យដ៏ទៃទៀតក្នុងព្រះរាជណាចក្រកម្ពុជា។ លោកសាស្រ្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាលម៉ែត បានថ្លែងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី” កាលពីព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០១៦ រវាងមន្ទីរពេទ្យកាលម៉ែតព្រះរាជាណាចក្រកម្ពុជាជាមួយសាកលវិទ្យាល័យNagoya ប្រទេសជប៉ុនក្រោមអធិបតីភាពលោកសាស្រ្តចារ្យ ... Read More »

លោកអូស្មាន ហាស្សាន់ សាសនិកឥស្លាម កម្ពុជាឆ្នាំនេះ ទៅធ្វើបុណ្យហាជ្ជី នៅអារ៉ាប់ប៊ីសាអូឌីត ៨០០នាក់ចំណាយថវិកា៣លាន ៦សែនដុល្លារ

ភ្នំពេញ៖  លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមរ នាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃ២៩ សីហាថា៖  សម្ដេចតេជោ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានខិតខំ ... Read More »