ព័ត៌មានទាន់ហេតុការណ៍៖
'

ធនាគារជាតិនៃកម្ពុជាពង្រឹងការលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ

ភ្នំពេញ៖ អនុស្សារណៈយោគយល់គ្នាមួយរវាង ធនាគាជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមអក្ខរភាពផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ កិច្ចសហការរយៈពេល ៣ឆ្នាំនេះ នឹងចាប់ផ្តើមដោយក្រុមហ៊ុន Visa ដែលនឹង គាំទ្រដល់ធនាគារជាតិនៃកម្ពុជា ... Read More »

ជិតមួយឆ្នាំហើយ ប៉ែន ចំរ៉ុង នៅមិនទាន់បានជួបមុខកូនស្រីដ៏ស្រស់ស្អាតនៅឡើយ

ភ្នំពេញ៖ ធ្មេចបើកៗកូនស្រីដែលជាតំណក់ឈាមរួមគ្នារវាងភិន សុដាលីស និងប៉ែន ចំរ៉ុង ពេលនេះមានវ័យជិត១ខួបហើយ។ រហូតមកដល់ពេលនេះប៉ែន ចំរ៉ុងមិនទាន់មានឱកាសមើលមុខកូនផ្ទាល់បានម្តងនៅឡើយចាប់តាំងពីនាងបើកភ្នែកឃើញពន្លឺថ្ងៃមក។ កាលពីអំឡុងខែតុលាឆ្នាំ២០១៦តារាសម្តែង ភិន សុដាលីសបានសម្រាលកូនស្រី ដោយមិនមានវត្តមានអតីតស្វាមី លោក ប៉ែន ចំរ៉ុង។ ... Read More »

ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះលើកនេះ គឺគ្មានគ្រឿងញៀនឆ្លងកាត់ទេនៅខណ្ឌដង្កោ

ភ្នំពេញ៖ ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្នងមូលដ្ឋានខណ្ឌដង្កោ ធ្វើឡើងជារៀងរាល់សប្តាហ៍គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។ ដោយឡែកការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្នុងខែកក្កដា ឆ្នាំ២០១៧ សង្កេតឃើញថា ពុំមានបទល្មើសគ្រឿងញៀនឆ្លងកាត់នោះ បានន័យថា គឺមានការថមថយចុះ។ នេះបើការអះអាងពីមន្ត្រីដឹកនាំគោលដៅរបស់សាលាខណ្ឌដង្កោកាលពីយប់ថ្ងៃទី២ ខែសីហានេះ។ លោក ម៉ក់ ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន

ខេត្តកណ្តាល: មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងបង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ សថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១ ... Read More »

ក្របួចអ្នកជួញដូរម្នាក់ រឹបអូសថ្នាំញៀន១កញ្ចប់ធំ និង៣កញ្ចប់តូច

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសបានថ្នាំញៀន១កញ្ចប់ធំ និង៣កញ្ចប់តូច គ្រាដែលជនសង្ស័យរូបនេះធ្វើសកម្មភាពជួញដូរ នៅតាមផ្លូវ និងតាមផ្ទះ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិ៥ ក្នុងក្រុម១ ភូមិ«ឃ» សង្កាត់ច្រាំងចំរេះ២ ... Read More »

បង្រ្កាបបទល្មើសនេសាទ និងអប់រំប្រជានេសាទនារដូវបិទនេសាទ

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ស្នាក់ការសន្តិសុខ B.5 ចូលរួមការពារ និងបង្រ្កាបបទល្មើសនេសាទ រួមទាំងបានអប់រំដល់ប្រជានេសាទនារដូវបិទនេសាទ ជាមួយកម្លាំងចំរុះខេត្តពោធិ៍សាត់។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ... Read More »

អាមេរិកសាកល្បងមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូវាយប្រហារទៅលើទឹកដីកូរ៉េខាងជើង

អាមេរិកទើបតែបានសាកល្បង មីស៊ីល ឆ្លងទ្វីប ICBM នៅព្រឹកថ្ងៃទី២ខែសីហាដែល ជាការគំរាមកំហែងដល់កូរ៉េខាងជើង។ ការសាកល្បងនោះធ្វើឡើងក្រោយប៉ុន្មានថ្ងៃ ប៉ុណ្ណោះដែលកូរ៉េខាងជើង បានសាក ល្បងមីស៊ីលឆ្លងទ្វីប Hwasong -14 ប្រកបដោយជោគជ័យ។ កម្លាំងទាហានអាកាសអាមេរិក នៅ ... Read More »

សំណុំរឿងស៊ីឈ្នួលឲ្យពពោះជំនួស ៖ តុលាការផ្តន្ទាទោសជនជាប់ចោទ៣នាក់ ក្នុងម្នាក់១ឆ្នាំកន្លះ

ភ្នំពេញ៖ ជនជាប់ចោទ៣នាក់ ក្នុងនោះមានស្ត្រីអូស្ត្រាលីម្នាក់ ពាក់ព័ន្ធករណីអំពើជាអន្តរការី នៃការពរពោះ ឬ និយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពពោះបង្កើតកូនជំនួស និង ផ្តល់ឯកសារដោយទុច្ចរិត នៅព្រឹកថ្ងៃទី០៣ ខែសីហា នេះ ត្រូវបានលោកស្រី ស៊ ... Read More »

ជនជាតិចិនម្នាក់លង់ទឹកសមុទ្រអូរឈើទាលស្លាប់

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានចុះងូតទឹក ហើយហែលលេងទៅកន្លែងទឹកជ្រៅ នៅសមុទ្រអូរឈើទាល បណ្តាលឲ្យលង់ទឹកហើយលើកដៃហៅឲ្យគេជួយ បន្ទាប់មកជនរងគ្រោះក៏លិចបាត់ទៅក្នុងទឹក ។ ក្រោយកើតហេតុភ្លាមជនរងគ្រោះត្រូវបានគេនាំគ្នាចុះទៅជួយរាវ និងស្រង់យកមកសង្គ្រោះបឋមនៅលើគោក ក្បែរមាត់ឆ្នេរសមុទ្រ ដោយសារស្ថានភាពជនរងគ្រោះមានសភាពធ្ងន់នោះ សមត្ថកិច្ចបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលជនរងគ្រោះបានបាត់បង់អាយុជីវិតទៅហើយ។ លោកវរសេនីយ៍ទោ ប៉ោ ... Read More »

នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីថ្មីរដ្ឋាភិបាលជប៉ុនសម្រេចជ្រើសយកអតីតរដ្ឋមន្ត្រីការពារជាតិមកកាន់តំណែងវិញ

ក្នុងពេលដែលស្ថានភាព នៅក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង ដោយសារតែ ការសាកល្បង មីស៊ីលឆ្លងទ្វីបរបស់កូរ៉េ ខាងជើង ក្នុងពេលដែលរដ្ឋមន្ត្រីការពារ ជាតិជប៉ុន សុំលាលែងចេញពីតំណែង ។ រដ្ឋាភិបាលជប៉ុនក៏បានសម្រេច ជ្រើសយកមន្ត្រីការពារជាតិដែលមានបទពិសោធន៍ ខ្ពស់ឲ្យចូលកាន់តំណែងដ៏សំខាន់មួយនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន បានរាយការណ៍កាលពីថ្ងៃអង្គារ ... Read More »

ជិតដល់ថ្ងៃរៀបការទៅដេកជាមួយសង្សារៗរឹតកសម្លាប់ប្លន់យកម៉ូតូ និងលុយនៅក្នុងផ្ទះសំណាក់មុនីកា

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានអ្នកបោសសំអាតផ្ទះសំណាក់មុនីកា ប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះសំណាក់យីហោមុនីកា ផ្ទះលេខ253J ផ្លូវលេខ៤៦០ ក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ... Read More »

ថវិកាជាតិជិតមួយម៉ឺនលានរៀលក្នុងមួយឆ្នាំ ត្រូវបានលោកហេង វុទ្ធី នាយកទីចាត់ការផែនការវិយោគសាលាខេត្តតាកែវប្រើប្រាស់ដោយគ្មានតម្លាភាព

ខេត្តតាកែវ៖ ក្នុងមួយឆ្នាំៗថវិកាជាតិជិតមួយម៉ឺនលានរៀល ត្រូវបានទម្លាក់ចូលសាលាខេត្តតាកែវ ដើម្បីយកមកប្រើប្រាស់ក្នុងផែនការវិនិយោគមូលនិធិ ឃុំ សង្កាត់ដោយគ្មានតម្លាភាព ដែលមានការសង្ស័យពាក់ព័ន្ធអំពើពុករលួយជាប្រព័ន្ធ។ តាមសេចក្ដីរាយការពីក្រុមហ៊ុនចំនួន២ដែលកំពុងបានគម្រោងលើការវិនិយោគតាម ឃុំ-សង្កាត់ច្រើនជាងគេ បានឲ្យដឹងថា នៅក្នុងខេត្តតាកែវមាន ឃុំ-សង្កាត់ ចំនួន ១០០ ហើយថវិកាដែល ... Read More »

ខ្សឹបដាក់ត្រចៀក៖ ខេត្តត្បូងឃ្មុំគ្រាន់តែជាច្រកឆ្លងកាត់បទល្មើស

សមត្ថកិច្ចខេត្តត្បូងឃ្មុំកំពុងគ្រប់ទឹកនឹងបទល្មើស ដែលឆ្លងកាត់ភូមិសាស្ត្ររបស់ខ្លួនទៅប្រទេសវៀតណាម ។ បទល្មើសនៃការដឹកជញ្ជូនច្រើនប្រភេទ មានដូចជា ឈើ, ទំនិញគេចពន្ធគ្រប់ប្រភេទ, សត្វ មាន់ ទា… សុទ្ធតែស្ថិតក្រោមក្រសែភ្នែករបស់សមត្ថកិច្ច ដែលយកលុយបានយ៉ាងស្រួល។ យកលុយបានយ៉ាងស្រួលក៏ព្រោះតែវាមិនមែនជាចំណុចចាប់ផ្តើមនៃបទល្មើស ព្រោះវាគ្រាន់តែឆ្លងកាត់។ ដូច្នេះសមត្ថកិច្ចខេត្តត្បូងឃ្មុំសំអាងថា ... Read More »

ជនសង្ស័យ៨នាក់ត្រូវបានឃាត់ខ្លួនរួមជាមួយថ្នាំញៀន១៣កញ្ចប់

ខេត្តតាកែវ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន៨ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៤ ស្ថិតនៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់នគរបាលស្រុកត្រាំកក់បានឲ្យបង្ហាញថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សុខ សំណាងស្នងការនគរបាលខេត្ត ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាករកីឡាការិនី មុនចេញទៅ ប្រកួតកីឡា SEA Games លើកទី ២៩ នៅ Malaysia

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ ... Read More »

រណ្តៅបូមខ្សាច់អត់ច្បាប់២កន្លែងឋិតនៅភូមិព្រៃក្រាំង ឃុំនិព្វាន ស្រុកគងពិសីកំពុងដំណើរការយ៉ាងសកម្ម

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋច្រើនគ្រួសារនៅភូមិព្រៃក្រាំង ឃុំនិព្វាន ស្រុកគងពិសី បាននិយាយត្អួញត្អែរប្រាប់អ្នកយកព័ត៌មានថា មានរណ្តៅបូមខ្សាច់២កន្លែងបានបូមខ្សាច់យ៉ាងអនាធិបតេយ្យ ហើយរថយន្តដឹកខ្សាច់វិញមិនគ្របឲ្យបានត្រឹមត្រូវធ្វើឲ្យធ្លាក់ខ្សាច់ទៅលើផ្លូវថ្នល់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលពួកគាត់ធ្វើដំណើរនៅលើផ្លូវថ្នល់មានការហុយចូលភ្នែក និងប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសងខាង។ នៅក្នុងរណ្តៅបូមខ្សាច់ខាងលើនេះ អ្នកយកព័ត៌មាននគរវត្តបានសុំការបំភ្លឺពីមេការបូមខ្សាច់ម្នាក់គាត់បាននិយាយប្រាប់ថា គាត់មិនដឹងទេមានច្បាប់អត់ច្បាប់ទាល់តែចាំជួបថៅកែគាត់សិន ហើយនៅពេលនោះអ្នកយកព័ត៌មានយើងបានសុំលេខទូរស័ព្ទថៅកែនោះតែមេការមិនឲ្យ។ ក្នុងរឿងនេះអ្នកយកព័ត៌មាននគរវត្តមិន អាចសុំការបំភ្លឺពីលោកអភិបាលស្រុកគងពិសីបានទេ ... Read More »

សាលាដំបូងខេត្តតាកែវឃុំជនដែលបង្ហោះហ្វេសប៊ុករឿងចាប់ក្មេងវះយកគ្រឿងក្នុង

ខេត្តតាកែវ៖ អ្នកនាំពាកយសាលាដំបូងខេត្តតាកែវ លោក ផាន់ សុភ័ក្រ បានអះអាងប្រាប់អ្នកកាសែតថា ជនដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាមានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុងនៅខេត្តតាកែវត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនហើយដោយចៅក្រម ម៉ែន រដ្ឋា ។ លោក ផាន់ សុភ័ក្រ បានបន្តថា តំណាង ... Read More »

នគរបាលបង្ក្រាបក្រុមចោរឆក់ដ៏សកម្ម៤នាក់នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុបង្ក្រាបឃាត់ខ្លួនបាន និងដាក់បង្ហាញមុខក្រុមចោរឆក់ដែលតែងតែធ្វើសកម្មភាពឆក់កាបូបស្ពាយទូរស័ព្ទ និងសម្ភារផ្សេងៗយ៉ាងសកម្មពីប្រជាពល រដ្ឋតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ចំនួន៤នាក់ក្នុងចំណោមបក្ខពួក៥នាក់រួមទាំងដកហូតវត្ថុតាងម៉ូតូ២គ្រឿង ។ ជនសង្ស័យទាំងនេះត្រូវបានបង្ហាញមុខ ជាសាធារណៈនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមុនបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ។ លោក ... Read More »

ប្រទះឃើញសាកសពសមត្ថកិច្ចអះអាងថា ជារឿងឃាដកម្ម នៅស្រុកចំការលើ

ខេត្តកំពង់ចាម : សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ ហើយក៏បានរាយការណ៍ទៅសម្មត្ថកិច្ចមូលដ្ឋាន។ ការប្រទះឃើញសាកសពខាងលើ កាលពីវេលាម៉ោង០៦ និង២០នាទីព្រឹក នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះទុកចោល ដែលជាកម្មសិទ្ធិឈ្មោះ វង្ស ស៊ាងហេង ... Read More »

ប្រធានមន្ទីររៀបចំដែនដីរាជធានីទទួលស្គាល់ថា សំណង់របស់ថៅកែ X2 ពិតជាសង់ល្មើសច្បាប់មែន

ភ្នំពេញ៖ មន្ត្រីជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានទទួលស្គាល់ថា សំណង់អគារដ៏ធំមួយស្ថិតនៅតាមផ្លូវលេខ២២២ កែងផ្លូវលេខ៥៥ ដែលកំពុងដំណើរការសាងសង់ជារៀងរាល់ថ្ងៃនេះគឺពិតជាបាន រំលោភច្បាប់ និងចចេសមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចជំនាញភូមិបាលឡើយ ។ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំ ដែនដី ... Read More »

ប្រពន្ធស្រោចទឹកអាស៊ីតលើប្តីដោយសារខឹងឲ្យតែស្រវឹងប្រើហិង្សាញឹកញាប់ពេក

ខេត្តត្បូងឃ្មុំ៖ ស្ត្រីម្នាក់ប្រហែលខឹងដល់ក បានយកទឹកអាស៊ីតស្រោចលើប្តីបណ្តាលឲ្យរងរបួសរលាកពេញខ្លួន ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅភូមិទួលសង្កែ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ ។ លោក អោម ... Read More »

ខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើស្ថានទូតចិនរួចធ្វើអត្តឃាត

បុរសជនជាតិចិនម្នាក់កាលពីព្រឹកថ្ងៃទី១ ខែសីហា (ម៉ោងនៅអាមេរិក) បាន បាញ់ប្រហារ ទៅលើស្ថានទូតចិនស្ថិតនៅ ទីក្រុង Los Angerles ជាច្រើនគ្រាប់មុន ពេលធ្វើអត្តឃាត។ សារព័ត៌មាន AP នៅថ្ងៃទី២ ខែសីហា ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនមិនចង់ផ្តួលរំលំរដ្ឋាភិបាលកូរ៉េខាងជើងឡើយ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មិនចង់ផ្តួលរំលំរដ្ឋាភិបាលកូរ៉េខាងជើងនោះឡើយ ហើយប្រទេសទាំង២ក៏មិន មែនជាសត្រូវនឹងគ្នាដែរ។ នៅក្នុងសន្និសីទនៅទីស្នាក់ការក្រសួងការបរទេសកាលពីថ្ងៃទី១ ខែសីហា លោក Tillerson បានបញ្ជាក់ថា អាមេរិកមិនមែនជាសត្រូវរបស់កូរ៉េខាងជើងនោះទេ ហើយអាមេរិកក៏មិនមានគំនិតផ្លាស់ប្តូររបបដឹកនាំរបស់លោក ... Read More »

ថយរថយន្តកុងតឺន័រមិនប្រយត្ន័បុកនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យគៀបជាប់បុរសម្នាក់ក្នុងកាប៊ីនស្លាប់ពេលបញ្ជូនមកមន្ទីពេទ្យ

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈដែលត្រូវបុរសជនជាតិវៀតណាម បើករថយន្តមិនប្រយត្ន័ ថយក្រោយបុក និងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យគៀបជាប់កាប៊ីនយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានរបស់ក្រុមសូឡា ស្ថិតក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ... Read More »

លោក អូស្មាន ហាស្សាន់៖ ម៉ាឡេស៊ីគ្រោងបោះទុនវិនិ យោគ បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឥស្លាមនៅ កម្ពុជា (CITC) ទឹកប្រាក់២៥០លានដុល្លារ អាមេរិក

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភួអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ដោយប្រទេសកម្ពុជាមានសុខ សន្តិភាព ស្ថេរភាព និង កំណើនសេដ្ឋកិច្ច៧ភាគរយ ដែល ពិភពលោកទទួលស្គាល់នោះ គឺបាននិងកំពុងតែផ្តល់ចំណាប់អារម្មណ៍ជាខ្លាំងដល់វិនិយោគិនបរទេស ដែលចង់មក ... Read More »

ឆេះផ្ទះអស់មួយខ្នងសង្ស័យកូនប្រុសស្រវឹងថ្នាំញៀនលួចដុតរួចគេចខ្លួនបាត់

ភ្នំពេញៈ លំនៅឋានមួយខ្នង សង់អំពីថ្មក្រោមឈើលើ បានរងការឆាបឆេះខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់គោឃ្លាង ខណ្ឌសែនសុខ ដែលគ្រោះមហន្តរាយនេះត្រូវបានម្ចាស់ផ្ទះសង្ស័យកូនចៅរបស់ខ្លួនលួចដុតថោយសារស្រវឹងថ្នាំញៀន។ ម្ចាស់ផ្ទះដែលរងគ្រោះដោយអគ្គីភ័យខាងលើឈ្មោះ ឆាយ សុធា ភេទស្រី ... Read More »

ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះផ្សព្វផ្សាយពង្រឹងកាងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត

ខេត្តកំពតៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកាងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហុង វិណុល ... Read More »

កុមារាបច្ចុប្បន្ននេះ កំពុងតែប្រឈមមុខលើបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ បច្ចុប្បន្ននេះ គេឃើញក្រុមកុមារា និងកុមារី មួយចំនួនកំពុងតែត្រូវក្រុមមេក្លោងជួយដូរគ្រឿងញៀន យកមកប្រើប្រាស់ជារូបភាពឈរចែកចាយថ្នាំញៀនយ៉ាងសកម្ម នៅតំបន់បឹងកក់ ដើម្បីលាក់បាំងសមត្ថកិច្ច តែទីបំផុត នៅតែគេចមិនរួចពីកម្លាំងជំនាញនោះឡើយ ។ ជាក់ស្តែងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ... Read More »

ក្នុងស្រុកស្វាយជ្រំមានសាលារៀនជំនាន់ថ្មីមួយកន្លែងគឺមានរៀបចំនូវហេដ្ឋារចនាសម្ពន្ធ័ដូចជាអគារស្អាត ថ្នាក់រៀនបន្ទប់ពិសោធន៏មានប្រើប្រាស់បំពាក់ឧបករណ៏បច្ចេកវិជ្ជាទំនើបជាសាលាសតវត្យរ៍ទី២១

ខេត្តស្វាយរៀងៈ បណ្ឌិត សភាចារ្យ លោកហង់ ជួន ណារ៉ុន បានថ្លែងថា ក្នុងខេត្តស្វាយរៀងមានសាលារៀនជំនាន់ថ្មីមួយកន្លែង គឺមានរៀបចំនូវហេដ្ឋារចនាសម្ពន្ធ័ ដូចជាអគារស្អាត ថ្នាក់រៀនបន្ទប់ពិសោធន៏មានប្រើប្រាស់បំពាក់ឧបករណ៏បច្ចេកវិជ្ជាទំនើបជាសាលាសតវត្យរ៍ទី២១។ ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ... Read More »

បុរស២នាក់ត្រូវពស់ចឹក ម្នាក់ត្រូវពស់ខៀវចឹកចំដៃ,ម្នាក់ទៀតត្រូវពស់ស្រកាចាស់ចឹកចំកូនជើង

ខេត្តប៉ៃលិន៖ បុរស២នាក់ ត្រូវពស់ចឹកខុសភូមិគ្នា បានរងរបួសធ្ងន់ហើមដៃ ជើង ដោយសារបុរសទាំង២នាក់ ម្នាក់រស់នៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ពេលបុរសម្នាក់នេះ បានដើរទៅលើកទុយយោជ័រ ដែលគរទុក តែមិនដឹងអកុសលអ្វី ស្រាប់តែលូកដៃចំពស់ខៀវ វានៅក្នុងប្រហោងទុយយោ ... Read More »