ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមហ៊ុនផលិតតុក្កតា Labubu ទទួលបានប្រាក់ចំណេញកើនឡើង185%តាមការរំពឹងទុកក្នុងឆ្នាំ2025

ក្រុមហ៊ុន Pop Mart International Group ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងផលិតប្រដាប់ក្មេងលេងប្រភេទ “blind box” ដូចជាតួអង្គល្បី Labubu បានប្រកាសកាលពីថ្ងៃពុធថា ចំណូលឆ្នាំ 2025 របស់ខ្លួនបានកើនឡើង ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ MEXT ឱ្យក្លាយជា “ទូតមិត្តភាព” និងជាសសរទ្រូងអភិវឌ្ឍជាតិ

វិមានរដ្ឋសភា ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលេចនូវកត្តាសំខាន់ចំនួន៤ ដែលនាំឱ្យក្រសួងមុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ

ភ្នំពេញ : កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កត្តាថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងមានព្រហ្មវិហារធម៌ កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ និងកត្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ... Read More »

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អបអរ ជោគជ័យ នៃការរៀបចំមហាសន្និបាតសភាទាំងពីររបស់ចិន

ប្រទេសចិន : សម័យប្រជុំរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលត្រូវបានស្គាល់ជាទូទៅថា “មហាសន្និបាតសភាទាំងពីរ” ឆ្នាំ២០២៦ ទើបតែបិទបញ្ចប់ដោយជោគជ័យ នៅក្នុងខែមីនានេះ។ អំឡុងកម្មវិធី អបអរសាទរ «សប្តាហ៍ មេគង្គ-ឡានឆាង» ... Read More »

លោក Trump និយាយថា សហរដ្ឋអាមេរិកកំពុងនិយាយជាមួយឥស្សរជន «គួរឱ្យគោរព» នៅក្នុងប្រទេសអ៊ីរ៉ង់ វាអាចជាអតីតយុទ្ធជនសង្គ្រាមដែលមានប្រវត្តិបង្ក្រាបការប្រឆាំង

អន្តរជាតិ ៖ មន្ត្រីអ៊ីរ៉ង់រូបនេះ ដែលត្រូវបានគេលើកឡើងថាជាដៃគូសន្ទនាដ៏មានសក្តានុពលជាមួយរដ្ឋបាលលោក Trump ធ្លាប់បានអួតថា លោកផ្ទាល់បានវាយដំក្រុមបាតុករ កាលនៅជាមេបញ្ជាការប៉ូលីសវ័យក្មេងនៅក្នុងសាធារណរដ្ឋអ៊ីស្លាម។ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ មិនដែលខ្មាស់អៀនចំពោះតួនាទីរបស់លោកក្នុងការបង្ក្រាបបញ្ហាប្រឈមចំពោះសាធារណរដ្ឋអ៊ីស្លាមនោះទេ។ លោក ... Read More »

Griezmann ចុះកុងត្រាទៅលេងជាមួយក្លឹបសហរដ្ឋអាមេរិក Orlando Cityនៅរដូវកាលក្រោយ

កាលពីថ្ងៃអង្គារ ក្លឹប Orlando City របស់នៅក្របខណ្ឌ MLS បានប្រកាសចុះហត្ថលេខាទិញយកតារាឆ្នើម Antoine Griezmann។ កីឡាករសញ្ជាតិបារាំងរូបនេះនឹងបញ្ចប់រដូវកាលរបស់គាត់ជាមួយ Atletico Madrid សិនមុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ គាត់បានចុះកិច្ចសន្យារយៈពេល 2 ... Read More »

លោក កែវ រ៉េមី : បើធ្វើការវិភាគទៅលើស្ថានភាពអ្វីមួយ គួរធ្វើវិភាគទៅលើចំណុចខ្លាំងនិងចំណុចខ្សោយរបស់សត្រូវ

ភ្នំពេញ : លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃនេះ បានថ្លែងថា សម្រាប់បញ្ញវន្ត, យោបល់របស់ខ្ញុំ បើធ្វើការវិភាគទៅលើស្ថានភាពអ្វីមួយ គួរធ្វើវិភាគទៅលើចំណុចខ្លាំងនិងចំណុចខ្សោយរបស់សត្រូវ គួរវាយតម្លៃនៃការគិតរបស់សត្រូវដើម្បីចូលរួមចំណែកជួយដល់សង្គមជាតិរបស់ខ្លួនក៏ដូចជាការជ្រោមជ្រែងដល់រាជរដ្ឋាភិបាលដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រឲ្យកាន់តែប្រសើរឡើង។ លោកលើកឡើងថា, ... Read More »

ជនបរទេស ៩៣៩នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ​៖​ អគ្គនាយក​អន្តោ​ប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ សមត្ថកិច្ចជំនាញ​របស់នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានបន្តធ្វើ​កាបណ្ដេញចេញជនបរទេសសរុបចំនួន​ ៩៣៩នាក់ខុសច្បាប់ ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅថ្ងៃទី២០ដល់២៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​របស់លោក​អភិ​សន្តិ​បណ្ឌិត ... Read More »

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងនគរបាលស្រុកពេជ្រដា ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុដោយខុសច្បាប់ ក្នុងនោះអនុវត្តដីកាឱ្យចាប់ខ្លួនចំនួន១នាក់

ខេត្តមណ្ឌលគិរី ៖ អនុវត្តអនុសាសន៍ណែនាំដ៏ម៉ឺងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី ក្នុងការបង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រ កម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ... Read More »

រថយន្តដឹកដីបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាតត្រូវម៉ូតូមួយគ្រឿងទៀតមកបុកពីក្រោយរថយន្តបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖​ រថយន្តបែនដឹកដីមួយគ្រឿងបេីករេចង្កូតទៅបុកសំយ៉ាបផ្ទះបងប្អូនប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតហេីយរថយន្តបង្កទៅមុខលែងរួចត្រូវរថយន្តមួយគ្រឿងទៀតអូសមកចតចោលចិញ្ចេីមផ្លូវដោយមិនបានដាក់សញ្ញាសំគាល់ធ្វេីឱ្យបុរស២នាក់ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុកពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។ ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​២និង៤០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​វត្ត​ភ្នៀត​ សង្កាត់​ស្នោរ​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុមានរថយន្តដឹកដីមួយគ្រឿង​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ ... Read More »

រថយន្តសាំងយ៉ុងដឹកបន្លែមួយគ្រឿងបើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងចុះពីលើស្ពានអាកាសក្បាលថ្នល់បោះពួយយ៉ាងលឿនមិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១ កង់ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣:១៥នាទីភ្លឺឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦ស្ថិតនៅលើផ្លូវព្រះនោរោត្តមក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកសាំងយ៉ុងដឹកបន្លែពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2S-0455 បើកបរដោយបុរសម្នាក់ធ្វើដំណើតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើហក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើយហេតុខាងលើក្បែស្ពានអាកាសចុងខាងជើងស្រាប់តែរ៉េចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១ កង់ ចំណែករថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបរសមត្ថកិច្ចឃាត់យកមកសួរនាំ។ ... Read More »

នារី២នាក់ជិះម៉ូតូបុករថយន្តដែលចតស្ងៀមពីក្រោយបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ៖ នារី២នាក់បានជិះម៉ូតូស្កូបពីមួយគ្រឿងឌុបគ្នាមិនប្រយ័ត្នក៏ជ្រុលបុករថយន្ត AUDI Q7ពីក្រោយ ខណៈដែលកំពុងចតស្ងៀមបណ្តាលឱ្យរងការខូចខាត។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១១យប់ ត្រូវនិងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវឡើងទៅស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាក ... Read More »

រថយន្តម៉ាស្តាបេីកបត់ត្រឡប់ក្រោយត្រូវម៉ូតូហុងដាជិះបុកបណ្តាលឱ្យយុវជនម្នាក់រងរបួស

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនជ្រុលបុករថយន្តម៉ាស្តាពីចំហៀងខណៈកំពុងបេីកបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារពោធិ៍ចិនតុង ផ្លូវសហព័ន្ធរុស្ស៉ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាស្តា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AW ... Read More »

ម៉ូតូឃ្លីកជិះលឿនបុកម៉ូតូស្កូបពី ពីក្រោយបណ្តាលឱ្យស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់រងរបួស

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឃ្លីកលឿនមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូស្កូបពី ពីក្រោយដែលជិះដោយប្តីប្រពន្ធមួយគូរ បណ្តាលឱ្យដួលរងបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ង៧និង៣នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចស្តុបឬស្សីផ្អែម ផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបនឃេីញបុរសម្នាក់ជិះម៉ូតូស្កូបពី ពណ៌ខ្មៅ ... Read More »

កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្រោយធ្វើសកម្មភាពលួចយកគ្រឿងរថយន្ត

ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ត្រី ជួប ណូ ជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ក្រោយធ្វើសកម្មភាពលួចយកគ្រឿងរថយន្ត(ប្រអប់ លេខឡាន និង ប៉ុងឡាន) នៅក្នុងបរិវេណផ្សារ ភួ ពុយ ... Read More »

កម្លាំងជំនាញស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ករណីកាន់កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត

ខេត្តតាកែវ ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងឲ្យដឹងនៅថ្ងៃទី២៤ខែមីនានេះថា ដោយមានការណែនាំចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក ... Read More »

អធិការដ្ឋាននគរបាលខណ្ឌកំបូលបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅមណ្ឌលអប់រំកែប្រែក្រោយសួរនាំរួចពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យម្នាក់ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ក្រោយពីរសួរនាំចប់ពាក់ព័ន្ធករណីលួចម៉ូតូជនរងគ្រោះមួយគ្រឿង។ ជនសង្ស័យ ឈ្មោះ លិ រ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ... Read More »

ឃាត់ខ្លួនជនជាតិចិន១៥នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅបុរីអ័រគីដេ ខណ្ឌជ្រោយចង្វារ

‎ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ចំនួន៤ករណីផ្សេង គ្នានៅក្នុងបុរីអ័រគីដេ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ។ ‎ ‎ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជន ... Read More »

លោក ហេង សុខណាង និងលោក គីម រិទ្ធី អញ្ជើញចូលរួមអបអរសាទរសង្ក្រាន្ត និងផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ លោក ហេង សុខណាង សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួចប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំខ្មែរនេះទេ 

ភ្នំពេញ ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកទង្វើនិងសម្តីរបស់លោក មាស សារ៉ា ថាខ្វះភាពថ្លៃថ្នូរ និង មិនគោរពស្ត្រី ! (សារជាតិមនុស្សខ្វះចំណេះ តែដើរតួឯក ទាំងគឃ្លើន ) 

ភ្នំពេញ៖ លោក មាស សារ៉ា ដែលទៅផ្សាយផ្ទាល់ពី នារីៗឈរលើផ្លូវវេងស្រេង ចំពោះសកម្មភាព និងការប្រើប្រាស់ពាក្យសម្ដី របស់បុរសជាអ្នកកាសែតខាងលើនេះ ! អ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុកជាទង្វើខ្វះសេចក្តីថ្លៃថ្នូរ និង មិនមែនជាសកម្មភាពអ្នកសារព័ត៌មានអាជីពឡើយ។ នៅថ្ងៃនេះ ! ... Read More »

ហ្វីលីពីនកាន់តែជិតបានក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ហើយ

ធនាគារពិភពលោកបានវាយតម្លៃថាប្រទេសហ្វីលីពីនកំពុងខិតជិតក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដោយផ្អែកលើនិន្នាការកំណើនបច្ចុប្បន្ននៃប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់។ កាសែតជាភាសាអង់គ្លេស Philippine Star បានដកស្រង់សម្តីអ្នកផ្តល់ប្រាក់កម្ចីពហុភាគីថា ហ្វីលីពីនត្រូវបានគេព្យាករណ៍ថានឹងនៅជិតកម្រិតចំណូលមធ្យមកម្រិតខ្ពស់។ បញ្ជីចំណាត់ថ្នាក់ និងកម្រិតចំណូលថ្មីរបស់ធនាគារនឹងធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 1 ខែកក្កដា។ ទិន្នន័យដែលចេញផ្សាយដោយ ធនាគារពិភពលោក ... Read More »

ករណីឃាតកម្មប្លន់សម្លាប់នៅស្រុកបាណន់ ៖ ចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ 

ភ្នំពេញ៖ មានករណីឃាតកម្មមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងមិនដឹងចំនួន ទៅលើសពមានឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ករណីឃាតកម្មនេះ ... Read More »

ស្នងការខេត្តមណ្ឌលគិរី បញ្ជាកម្លាំងជំនាញបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្ស ១២នាក់

ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅវេលាម៉ោង ១០:១២ នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ... Read More »

អាមេរិកបានកំណត់ពេលវេលាបញ្ចប់សង្គ្រាមជាមួយអុីរ៉ង់

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍នៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានកំណត់ថ្ងៃទី 9 ខែមេសា ជាកាលបរិច្ឆេទដែលអាចធ្វើទៅបានដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយអ៊ីរ៉ង់ ក្នុងចំណោមការរំពឹងទុកនៃការចរចានាពេលខាងមុខរវាងភាគីទាំងពីរ។ កាសែត Yedioth Ahronoth បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលម្នាក់ដែលមិនបញ្ចេញឈ្មោះ ដែលបាននិយាយថា “ទីក្រុងវ៉ាស៊ីនតោនបានកំណត់ថ្ងៃទី 9 ខែមេសា ជាកាលបរិច្ឆេទដើម្បីបញ្ចប់ជម្លោះ ... Read More »

ការផ្ទុះដ៏ធំមួយនៅរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅសហរដ្ឋអាមេរិក ផ្សែងខ្មៅហុយពេញអាកាស

ការផ្ទុះដ៏ធំមួយនៅរោងចក្រចម្រាញ់ប្រេង Valero ក្នុងទីក្រុង Port Arthur រដ្ឋ Texas បានបញ្ចេញផ្សែងខ្មៅហុយឡើងលើអាកាសនៅល្ងាចថ្ងៃទី 23 ខែមីនា (ម៉ោងក្នុងស្រុក)។ សេវាកម្មសង្គ្រោះបន្ទាន់បានឆ្លើយតបភ្លាមៗទៅកាន់កន្លែងកើតហេតុនៅរោងចក្រចម្រាញ់ប្រេង Valero បន្ទាប់ពីអ្នកស្រុកនៅក្បែរនោះបានឃើញការផ្ទុះដ៏ធំមួយដែលបានរញ្ជួយផ្ទះរបស់ពួកគេ។ ផ្សែងខ្មៅត្រូវបានគេមើលឃើញថាហុយឡើងពីរោងចក្រ ... Read More »

ចិនបង្ក្រាបប្រតិបត្តិការរត់ពន្ធរ៉ែកម្រ កម្រិតយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក

គយចិនបានបង្ក្រាបករណីរត់ពន្ធដ៏សំខាន់មួយ ដោយរឹបអូសរ៉ែកម្រសុទ្ធចំនួន 220 តោន ដែលបំបែកខ្សែសង្វាក់នៃការលួចពីអណ្តូងរ៉ែលក់ទៅអោយក្រុមហ៊ុន Lockheed Martin។ គយ Lianyungang បានត្រួតពិនិត្យ និងរឹបអូសរ៉ែកម្រចម្រាញ់ចំនួន 220 តោន ដែលក្លែងបន្លំជាដែកអេតចាយ ដែលរៀបចំសម្រាប់នាំចេញទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ... Read More »

តំបន់ជាច្រើនក្នុងប្រទេសឡាវ និងភាគខាងជើងវៀតណាម រងការវាយប្រហារដោយភ្លៀងទឹកកក បានបំផ្លាញទ្រព្យសម្បត្តិនិងដំណាំជាច្រើន

ភ្លៀងទឹកកក មិនធ្លាប់មានពីមុនមកបានកើតឡើងតំបន់ជាច្រើនក្នុងប្រទេសឡាវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្រួសារជាច្រើនប្រឈមមុខនឹងការលំបាកបន្ទាប់ពីភ្លៀងទឹកកកនេះ។ តំបន់ដែលរងគ្រោះខ្លាំងបំផុតរួមមានភូមិណងតាង ច័ន្ទស្វាង វៀងខាំ ចំប៉ា ផនសំបួរ ម៉ៃ និងភូមិដទៃទៀតនៅជុំវិញស្រុកស៊ីកុតតាបុង រដ្ឋធានីវៀងចន្ទន៍ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំបូលផ្ទះជាច្រើន រថយន្ត និងដំណាំផ្លែឈើនៅថ្ងៃទី ... Read More »

ក្នុងពេលខាងមុខ ក្រសួង ស្ថាប័ននីមួយៗ នឹងមានថ្នាលឌីជីថលរួមមួយ ដើម្បីដំណើរការចរន្តឯកសារឱ្យមានភាពលឿនរហ័ស មានប្រសិទ្ធភាពខ្ពស់ ហើយកាត់បន្ថយរបាំងរដ្ឋបាល

ភ្នំពេញ : ផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាគំនិតផ្តួចផ្តើមចងក្រងជាបណ្តាញអគ្គលេខាធិការដ្ឋាន។ តាមរយៈបណ្តាញនេះ អគ្គលេខាធិការដ្ឋាននៃក្រសួង ស្ថាប័ននីមួយៗបានសហការ ជួបពិភាក្សាគ្នាជាបន្តបន្ទាប់ក្នុងការ បង្កើតថ្នាលបច្ចេកវិទ្យាឌីជីថលមួយដើម្បីជួយសម្រួលដល់ការងាររដ្ឋបាល និងការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រង បញ្ជូន ប្រគល់ និងទទួលឯកសាររវាងគ្នា ... Read More »