ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលស្រុកពញាក្រែកបង្ក្រាបករណីលួចរថយន្តមួយគ្រឿងបានដោយជោគជ័យ

ខេត្តត្បូងឃ្មុំ ៖ កិច្ចសហប្រតិបត្តិការនៃកម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំបានបង្ក្រាបករណីលួចរថយន្តកាលពីថ្ងៃ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១ និង ១៥នាទី នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះ នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក។ ក្រោយពីទទួលបានពាក្យបណ្តឹង លោកឧត្តមសេនីយ៍ទោ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៧%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

ប្រធានាធិបតីអ៉ីរ៉ង់ឡើងគម្រោងទស្សនកិច្ចតំបន់អាមេរិកឡាទីន បង្កើនទំនាក់ទំនងមិត្តភាព

នៅថ្ងៃទី១១ខែមិថុនាខាងមុខ ប្រធានាធិបតីអ៊ីរ៉ង់នឹងចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសតំបន់អាមេរិកឡាទីន ។ នេះជាលើកដំបូង ដែលប្រធានាធិបតី Raisi ទៅកាន់អាមេរិកឡាទីនចាប់តាំងពីលោកឡើងកាន់តំណែងនៅខែសីហាឆ្នាំ២០២១។ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា នីការ៉ាហ្កា និងវ៉េណេស៊ុយអេឡា នៅសប្ដាហ៍ក្រោយ តបតាមការអញ្ជើញពីប្រធានាធិបតីនៃប្រទេសទាំង៣ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ ​​អ្នកឆ្លងថ្មី​​ ១៤នាក់,​ អ្នកជាសះស្បើយ​​​​​ ០៤នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី០៨​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ១៤នាក់​,​ ឣ្នកជាសះស្បើយ​​​​​​​​​ ០៤នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលបន្តពង្រឹងគោលនយោបាយឧស្សាហកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីពង្រីកការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែច្រើន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងបន្តថា ដំណាក់កាលទី១ សម្រេចបានហើយ និងបន្តពិនិត្យកែសម្រួលបន្តបន្ថែម សម្រាប់ដំណាក់កាលទី២ ដែលកំពុងអនុវត្តនៅពេលនេះ ហើយថ្ងៃក្រោយត្រូវចងជាកាតព្វកិច្ចតែម្តង សម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូន(មេក្រុមការ៉េមកី)និងមុខសញ្ញាជួញដូរប្រើប្រាស់គ្រឿងញៀនទៅសាលាដំបូងខេត្ត

   ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជូនខ្លួនយុវជនមេការការ៉េមកីម្នាក់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៣នេះ។     សមត្ថកិច្ចប្រាប់ថាៈ ការឃាត់ខ្លួនយុវជនម្នាក់នេះគឺតាមដីកាបង្គាប់ឱ្យចាប់ខ្លួនមេក្រុមការ៉េមកីនិងមុខសញ្ញាជួញដូរប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។     លោកវរសេនីយ៍ត្រី ... Read More »

ចាប់បញ្ជូនអតីតថៅកែនាំចូលស្រាបៀរទៅកាន់តុលាការពាក់ព័ន្ធបទល្មើសជាប់បំ ណុលគេ១ម៉ឺនដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ដែលជាអតីតចៅកែនាំស្រាបៀរពីក្រៅប្រទេសមកលក់ និងចែកចាយលើទីផ្សារក្នុងស្រុក មានមុខមានមាត់គួរសមដែរ ពេលនេះធ្លាក់ខ្លួនជំពាក់បំណុលគេ១ម៉ឺនដុល្លារត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនឡើងតុលាការកាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធការចោទប្រកាន់ពីបទចេញមូលប្បទានបត្រគ្មានសាច់ប្រាក់”សែកស្អុយ” ។ បុរសនោះឈ្មោះ ឡោ សុជាតិ អាយុ៤២ឆ្នំា មុខរបរ ... Read More »

អាវុធហត្ថខេត្តបញ្ជូនក្មេងទំនើង៤​នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធជួញដូរនិង​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែមិថុនា​​​ ឆ្នាំ​២០២៣​ នេះសមត្ថកិច្ចប្រាប់ថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សមួយដែលជាប់ឆ្នោតនៅប្រទេសថៃ ថានឹងគ្មានការបញ្ជូនពលករខ្មែរត្រឡប់មកកាន់កម្ពុជាវិញនោះទេ

ខេត្តកំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា  បានទទួលការបញ្ជាក់អំពីគណបក្សមួយដែលជាប់ឆ្នោតនៅប្រទេសថៃ ថានឹងគ្មានការបញ្ជូនពលករខ្មែរត្រឡប់មកកាន់កម្ពុជាវិញនោះទេ។ ថ្លែងក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន ... Read More »

មនុស្សប្រុសស្រី០២នាក់រងរបួសធ្ងន់ស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់នគរបាលផ្នែកចរាចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២៣នេះថា,មានមនុស្សប្រុសស្រី០២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មថ្មីត្រើយខាងកើត ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង វេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្ឆ្នាំ២០២៣។ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ករណីនេះរវាងម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តចុះជួបកម្មករ ដើម្បីត្រួតពិនិត្យវឌ្ឍនៈភាពការងារដែលបានដាក់ចេញ

ខេត្តកំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា គម្រោងរបស់រាជរដ្ឋាភិបាល គឺចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មារិនី ដើម្បីត្រួតពិនិត្យការអនុវត្តអនុសាសន៍ទាំងអស់ដែលបានដាក់ចេញ តាំងពីឆ្នាំ២០១៨។ សម្តេចថា សម្តេចគ្រោងចុះជួបកម្មករ-កម្មារិនី នៅឆ្នាំ២០២០ ... Read More »

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​ឱកាសបន្តចុះជួបជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំង​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ។  សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ... Read More »

បុរសជនជាតិឡាវម្នាក់ជាបុគ្គលិកក្រុមហ៊ុនវិនណើស ស្លាប់នៅក្រុងបាវិត

   ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា បុរសជនជាតិឡាវម្នាក់ជាបុគ្គលិកក្រុមហ៊ុនវិនណើស បានស្លាប់ហើយ មានរថយន្តសង្គ្រោះដឹកសពមកតម្កល់នៅក្នុងបរិវេណវត្តបុព្វារាម។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ក្នុងបរិវេណវត្តបុព្វារាម (វត្តព្រៃយាយ) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ... Read More »

ប្រៀបធៀប ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង ភ្នំពេញ-ក្រុងបាវិត

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការប្រៀបធៀប ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង ភ្នំពេញ-ក្រុងបាវិត។  ១. ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ៖ – ប្រវែងផ្លូវសរុប៖ ១៨៧,០៥គីឡូម៉ែត្រ – តួផ្លូវទទឹង៖ ២៤ម៉ែត្រ ... Read More »

វេទិកាពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឆ្នាំ២០២៣

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៤រោច ខែជេស្ឋ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការរង ... Read More »

នគរបាលស្រុកសំពៅលូនឃាត់ខ្លួនជនសង្ស័យ០៤នាក់ករណីលួចម៉ូតូ

ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចុះស្រាវជ្រាវនិងឃាត់ខ្លួន ក្រោយពួកគេធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សខ្មៅ ស៊េរីឆ្នាំ២០២១។     យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានអោយដឹងនៅរសៀលថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៣នេះថា ម្ចាស់ម៉ូតូមានឈ្មោះ ផាន ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបន្តចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតនៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា មានកំណើតក្នុងឆ្នាំ១៩៥១ ហើយក្នុងរយៈកាលកន្លងមកនេះ មានការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើការកែទម្រង់ជាបន្តបន្ទាប់

ខេត្តកំពត ៖ គណបក្សប្រជាជនកម្ពុជា មានកំណើតក្នុងឆ្នាំ១៩៥១ ហើយក្នុងរយៈកាលកន្លងមកនេះ មានការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើការកែទម្រង់ជាបន្តបន្ទាប់។នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព ... Read More »

លោក ឃួង ស្រេង ៖ ការសម្រេចចិត្ដរបស់ អតីតសមាជិកគណបក្ស ភ្លើងទៀន៣១នាក់ មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវ

ភ្នំពេញ៖ សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើងទៀនចំនួន៣១នាក់បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនជឿនលឿន ដូចពេលសព្វថ្ងៃនេះ។     ពួកគាត់ទាំង៣១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា  នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ទូ ហ្វី(DU ... Read More »

រឹបអូសឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន នៅក្នុងរដូវបិទនេសាទនៅតំបន់ទន្លេមេគង្គខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃ ៧ ខែមិថុនា ឆ្នាំ២០២៣នេះ នៅ ក្នុងរដូវបិទនេសាទ ជំនាញរដ្ឋបាលជលផលស្ទឹងត្រែងកំពុងបន្តក្នុងការចុះបង្ក្រាបឧបករណ៍នេសាទល្មើស ច្បាប់។ បើគិតត្រឹមរយៈពេល១ខែឧសភាកន្លងមកនេះ មន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយសមត្ថ កិច្ច និងអាជ្ញាធរបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទ ព្រមទាំងរឹបអូសឧបករណ៍នេសាទល្មើសច្បាប់បានជាបន្តបន្ទាប់។  ... Read More »

កម្ពុជា-ឡាវ បន្តរក្សាពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ

ភ្នំពេញ ៖ ជំនួបទ្វេភាគីរវាង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ ខាំលៀង អុថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានប្តេជ្ញាបន្តរក្សាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ។  ជំនួបនេះបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ... Read More »

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាទ្វេភាគីជាមួយនាយសេនាធិការ កងទ័ពហ្វីលីពីន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ អង់ដ្រេ សង់ទីណូ នាយសេនាធិការ កងទ័ពហ្វីលីពីន ... Read More »

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជួបទ្វេភាគីជាមួយប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ នៅប្រទេសឥណ្ឌូនេស៊ី។ ... Read More »

នគរបាលស្រុកមោងឫស្សី​ ឃាត់ខ្លួនមុខសញ្ញាម្នាក់​ ជំនាញ​ខាងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បុរសម្នាក់​ ដែលមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃ​យ៉ាងសកម្ម​ក្នុង​មូលដ្ឋាន​ ត្រូវ​បាន​កម្លាំងជំនាញ​ស្រុកមោងឫស្សី​ កាលពីវេលាម៉ោង​៧ព្រឹកមិញនេះ​ ក្រោធ្វេីសកម្មភាពលួច​យកទូរស័ព្ទដៃពីជនរងគ្រោះចំនួន​ពីរនាក់​ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។  ... Read More »

ខុទ្ទកាល័យ​ ​នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន​ ចេញ​ សេចក្តី​ថ្លែង​ការណ៍​ ថ្កោលទោស​ឈ្មោះ​ មុំ​ អស្សនី​ និង​ សារព័ត៌មាន​ The Cambodia Daily Khmer ដែល​និយាយ​គ្មាន​ការពិត

ភ្នំពេញ ៖ ខុទ្ទកាល័យ​ ​នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន​ ចេញ​ សេចក្តី​ថ្លែង​ការណ៍​ ថ្កោលទោស​ឈ្មោះ​ មុំ​ អស្សនី​ និង​ សារព័ត៌មាន​ The Cambodia ... Read More »

ពាណិជ្ជកម្មចិន-រុស្ស៊ីឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង

ធនាគារពិភពលោកក៏បានបង្កើនការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់ប្រទេសរុស្ស៊ីផងដែរ ដោយសារការនាំចេញថាមពលមានស្ថិរភាព។ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃទី៧ ខែមិថុនាថា ពាណិជ្ជកម្មសរុបរបស់ចិនជាមួយរុស្ស៊ីក្នុងខែឧសភា បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីជម្លោះក្នុងប្រទេសអ៊ុយក្រែនបានផ្ទុះឡើង ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិច សំដៅទៅលើទីក្រុងមូស្គូក៏ដោយ។ យោងតាមទិន្នន័យផ្លូវការរបស់ចិន ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីខែមុនឈានដល់ 20.5 ពាន់លានដុល្លារ ជាមួយនឹងការនាំចូលរបស់ចិនពីប្រទេសរុស្ស៊ីមានតម្លៃ 11.3 ... Read More »

មនុស្សស្លាប់ ៥នាក់ និងរងរបួស ១៣នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ មិថុនា

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៨នាក់ និងស្រាល ៥នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

រកឃើញយានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ទូទាំងប្រទេសនាថ្ងៃទី០៧​ មិថុនា​!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ៦៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៣គ្រឿង ម៉ូតូ ២២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤គ្រឿង មានម៉ូតូចំនួន ... Read More »