ព័ត៌មានទាន់ហេតុការណ៍៖
'

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើនជាងគេ ជាពិសេសចំពោះសមត្ថភាពក្នុងការដឹកនាំប្រទេស

ខេត្តស្វាយរៀង ៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើនជាងគេ ជាពិសេសចំពោះសមត្ថភាពក្នុងការដឹកនាំប្រទេស។ នេះឋចាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ... Read More »

យុវតី០៣នាក់ជិះម៉ូតូទាក់ដៃចង្កូតរថយន្តឡិចស៊ីសRX300ដួលចូលរថយន្តនីស្សាន់កិនស្លាប់ម្នាក់និងរងរបួស២នាក់នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ យុវតី៣នាក់ចេញពីសិក្សាជិះម៉ូតូទាក់ដៃចង្កូតរថយន្តឡិចស៊ីសRX300ដួលចូលរថយន្តនីស្សាន់ណាវ៉ារ៉ាកិនស្លាប់ម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យនិងរងរបួស២នាក់នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ នគរបាលប្រាប់ឱ្យដឹងថា៖ មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានយុវតី៣នាក់ជាសិស្សសាលាបានជិះម៉ូតូZomerXតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិចហើយបានទាក់ដៃចង្កូតជាមួយរថយន្តឡិចស៊ីសRX300ដែលបើកបរស្របទិសគ្នាបណ្តាលដួលត្រូវរថយន្តម៉ាកនីស្សាន់ណាវ៉ារ៉ាបើកបរស្របទិសគ្នាបានកិនយុវតីម្នាក់ចំក្បាលបណ្តាលរបួសធ្ងន់ម្នាក់និងពីរនាក់ទៀតរងរបួសស្រាលត្រូវបានសង្គ្រោះ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានមកដល់ហៅរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណទទួលយកជនរងគ្រោះម្នាក់ដែលរបួសធ្ងន់ហូរឈាមតាមមាត់និងត្រចៀកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី។ តែក្រោយមកទទួលព័ត៌មានថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ចំណែករថយន្តបង្កម៉ាកឡិចស៊ីសRX៣០០ក្រោយកើតហេតុបានបើករត់គេចបាត់។    មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងកម្លាំងជំនាញបានធ្វើការវាស់វែង ហើយយករថយន្តដែលបង្កម៉ាកនីស្សាន់ណាវ៉ារ៉ានិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមច្បាប់៕ ដោយ ... Read More »

ផ្ទះពលរដ្ឋ៦ខ្នងនៅក្នុងស្រុកចំនួន៣រងការខូចខាតដោយភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្រ្តាក់​

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះពលរដ្ឋ៦ខ្នងបានរងការខូចខាតនៅក្នុងស្រុកចំនួន៣ដោយសារខ្យល់កន្ទ្រាក់លាយឡំជាមួយផ្គររន្ទះនៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃថ្ងៃទី​ ៨​ ខែមិថុនា​ ឆ្នាំ២០២៣​ នេះ។    យោងតាមរបាយការណ៍របស់អាជ្ញាធរបានបង្ហាញថាៈមាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្រ្តាក់​បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកចំនួន​ ៣​ ក្នុងខេត្តបន្ទាយមានជ័យ​ សរុបចំនួន​ ៦ខ្នង​ (ធ្ងន់​១ខ្នង)​ ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតនៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ... Read More »

សេចក្ដីថ្លែងការណ៍របស់អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ៖ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ពុំទាន់សម្រេចរឿងធ្វើសមយុទ្ធយោធារួមរបស់អាស៊ានឡើយ

ភ្នំពេញ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២០ នៅកោះបាលី ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន នៅសមុទ្រចិនខាងត្បូងនោះទេ។ សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយឥណ្ឌូណេស៉ី បានប្រកាសថា អាស៊ាននឹងរៀបចំធ្វើសមយុទ្ធយោធារួមដំបូងបំផុតរបស់ខ្លួន ... Read More »

តំបន់ ៦០០គីឡូម៉ែត្រការ៉េនៃតំបន់ Kherson បានលិចលង់ដោយទឹកជំនន់បន្ទាប់ពីទំនប់ Kakhovka បានផ្ទុះ

ទឹកជំនន់ដែលបណ្តាលមកពីការបាក់ទំនប់ Kakhovka លាតសន្ធឹងលើផ្ទៃដីជាង 600 គីឡូម៉ែត្រការ៉េ នៅច្រាំងខាងស្តាំនៃទន្លេ Dnipro ដែលគ្រប់គ្រងដោយអ៊ុយក្រែន និងនៅច្រាំងខាងឆ្វេងគ្រប់គ្រងដោយប្រទេសរុស្ស៊ី។ លោក Oleksandr Prokudin អភិបាលនៃតំបន់ Kherson បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ... Read More »

«កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត»

ភ្នំពេញ ៖ នៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ប្រើកាំបិតចាក់នៅប្រទេសបារាំង ៖ ជនសង្ស័យអះអាងថាជាជនភៀសខ្លួនស៊ីរី

ជនសង្ស័យដែលបានធ្វើការវាយប្រហារដោយកាំបិតនៅថ្ងៃទី ៨ ខែមិថុនានៅទីក្រុង Annecy ដែលមានទីតាំងនៅភ្នំ Alps បានប្រាប់ប៉ូលិសថា គាត់គឺជាជនជាតិស៊ីរីដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសបារាំង។ ជនសង្ស័យដែលបានធ្វើការវាយប្រហារដោយកាំបិតនៅថ្ងៃទី៨ ខែមិថុនា នៅទីក្រុង Annecy ស្ថិតនៅតំបន់ភ្នំ Alps ភាគអាគ្នេយ៍ប្រទេសបារាំង ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ បច្ចុប្បន្ន កម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិ

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន កម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិ។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ... Read More »

ជាលើកដំបូង អាស៊ាននឹងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ឥណ្ឌូណេស៉ីនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា អាស៊ាននឹងរៀបចំធ្វើសមយុទ្ធយោធារួមដំបូងបំផុតរបស់ខ្លួននៅឯតំបន់សមុទ្រចិនខាងត្បូង ខណៈដែលវានឹងជាសមយុទ្ធយោធាពហុភាគីថ្មីចុងក្រោយគេ ក្នុងគ្រាដែលភាពតានតឹងក៏ដូចជាភាពមិនច្បាស់លាស់កំពុងតែកើនឡើងនៅក្នុងតំបន់។ ការសម្រេចចិត្តប្រារព្ធសមយុទ្ធខាងលើ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំមួយរវាងមេបញ្ជាការយោធា នៃប្រទេសសមាជិកអាស៊ានទាំង១០ នៅឯប្រទេសឥណ្ឌូណេស៉ី ... Read More »

អបអរសាទរ ស៊ឹម សូលិកា ត្រៀមសម្រាលកូនដើមឆ្នាំក្រោយឈ្មោះក៏ពិរោះដែរ

 ភ្នំពេញ៖ ទើបនឹងធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរនឹងភព្វសំណាងនៃការឡើងងារជាជំទាវពេញមុខពេញមាត់ បានការស្រលាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមី ពេលនេះពិធីការិនី ស៊ឹម សូលិកា ក៏ពរពោះតំណក់ឈាមរួមគ្នាជាមួយស្វាមីជាអតីតតារាសម្តែង និងពិធីករងារជា ឯកឧត្តម អេង រិទ្ធីហើយ។ ពេលនេះកូនក្នុងផ្ទៃរបស់នាងទើបតែមានអាយុ៧ សប្ដាហ៍គឺប្រមាណ៤៩ថ្ងៃប៉ុណ្ណោះដែលតាមការគ្រោងទុកនាងនឹងសម្រាលកូនតំណក់ឈាមរួមគ្នានេះនៅដើមឆ្នាំ ២០២៤។  ខណៈនេះនាងបានដាក់ឈ្មោះកូនរួចជាស្រេចទៅហើយដោយយកឈ្មោះនាងផ្គួបជាមួយស្វាមីតែម្តងគឺមានឈ្មោះថា ... Read More »

តំបន់ភាគខាងកើតអាមេរិកគ្របដណ្តប់ដោយផ្សែងចេញពីភ្លើងឆេះព្រៃនៅកាណាដា

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា សាលារៀននៅទូទាំងឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក បានលុបចោលសកម្មភាពក្រៅថ្នាក់ ចរាចរណ៍តាមផ្លូវអាកាសត្រូវបានកាត់បន្ថយ ហើយពលរដ្ឋអាមេរិករាប់លាននាក់ត្រូវបានជំរុញឱ្យស្នាក់នៅក្នុងផ្ទះ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីអ័ព្ទផ្សែងយ៉ាងក្រាស់ចេញពីភ្លើងឆេះព្រៃនៅកាណាដាកើតមានឡើងពាសពេញតំបន់។ មន្ត្រីសុខាភិបាលរាប់ចាប់ពីរដ្ឋវឺម៉ុន (Vermont) ... Read More »

ប្រជាពលរដ្ឋប្ដឹងម្ចាស់បុរីវីល្លៀម(Williams )រំលោភយកផ្លូវនិងប្រឡាយសាធារណៈ អាជ្ញាធរខណ្ឌកំបូលចុះត្រួតពិនិត្យនិងវាស់វែង

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិស្នោរលិច សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្ដឹងម្ចាស់បុរីវីល្លៀម(Williams ) ដែលបានចាក់ដីនិងសង់របងរំលោភយកផ្លូវនិងប្រឡាយសាធារណៈជាច្រើនរយម៉ែត្រស្ថិតនៅក្នុងភូមិខាងលើធ្វើជាកម្មសិទ្ធិនិងផលប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រជាពលរដ្ឋបាននិយាយថា ប្រឡាយខាងលើមានតាំងពីបរមបុរាណមកពុំមែនទើបតែកើតឡើងក្នុងសម័យនេះនោះទេ ហើយពីមុនពួកគាត់បានប្រើប្រាស់ក្នុងការនាំទឹកធ្វើស្រែចំការរាល់ឆ្នាំ ប៉ុន្តែឥឡូវអ្នកភូមិមួយចំនួនបានលក់ដីស្រែទៅឲ្យក្រុមហ៊ុនវីល្លៀម(Williams )ដើម្បីសង់បុរីផ្ទះល្វែងឬវីឡាទៅហើយ ... Read More »

Update ៖ ដោះលែងអតីតថៅកែនាំចូលស្រាបៀរ ដែលធ្លាក់ខ្លួនជាប់បំណុលគេ១ ម៉ឺនដុល្លារ ចេញសែកអត់លុយឱ្យទៅផ្ទះវិញបាត់ហើយ

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា សម្រេចដោះលែងបុរសម្នាក់អតីតថៅកែនាំស្រាបៀរ ឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្តកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចាយសែកស្អុយ ១០.០០០ ដុល្លារអាមេរិក ។ បុរសម្នាក់អតីតធ្លាប់ជាចៅកែនាំស្រាបៀរពីក្រៅប្រទេសមកលក់ និងចែកចាយលើទីផ្សារក្នុងស្រុក មានមុខមានមាត់គួរសមដែរ ពេលនេះធ្លាក់ខ្លួនជំពាក់បំណុលគេ១ ... Read More »

ឧទ្យានជាតិកែប ជាឧទ្យានជាតិបេះដូងនៃទីក្រុងកែប

ខេត្ត​កែប៖ ក្រសួងបរិស្ថាន​ នៅថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ យោង​តាមការដកស្រង់ចេញពី​សៀវភៅកម្ពុជាមាតុភូមិខ្ញុំ​ ឧទ្យានជាតិកែប ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឡាយព្រះហស្តលេខាដោយព្រះបាទនរោត្ដមសីហនុ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តកែប មានផ្ទៃដីទំហំ ... Read More »

មនុស្ស០៦នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការពីបទលួចលាក់លេងល្បែងភ្នាល់បញ្ជល់មាន់

ខេត្តបាត់ដំបង៖ ការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនក្រុមអ្នកញៀនល្បែងស៊ីសងបញ្ជល់មាន់ទៅតុលាការដើម្បីចាត់ការបន្តក្រោយពីបង្ក្រាបនិងឃាត់ខ្លួនបាន។ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌរួមជាមួយកម្លាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានអោយដឹងថា  ពួកគេទាំង០៦នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយពីចុះបង្រ្កាបឃាត់ខ្លួនពេលលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់)នៅចំណុចក្រុមទី១២ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ... Read More »

ជនជាតិចិន២នាក់ និងខ្មែរម្នាក់ ត្រូវ​បានឃាត់ខ្លួន​ពាក់ព័ន្ធរៀបចំគម្រោងទម្លាក់បន្ទុកលើនារីចិនម្នាក់ថាប្រើប្រាស់ និងជួញដូរគ្រឿងញៀន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនជាតិចិន២នាក់ និងខ្មែរម្នាក់ (អ្នកបកប្រែ) ពាក់ព័ន្ធរៀបចំគម្រោងការដាក់បន្ទុកលើនារីចិនម្នាក់ថា ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ... Read More »

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា ១ខ្នង តម្លៃជិត ៤០ម៉ឺនដុល្លារ នៃអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញ ជាអធិបតីសម្ពោធអគារសិក្សា ១ ខ្នងកម្ពស់៣ជាន់ ២០ បន្ទប់ មានទីតាំងស្ថិតក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ... Read More »

Real Madrid យល់ព្រមលើកិច្ចព្រមព្រៀង១០៣លានអឺរ៉ូលើខ្សែបម្រើអង់គ្លេស Jude Bellingham

ក្លិប Real Madrid បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិប Borussia Dortmund ដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham ក្នុងតម្លៃ១០៣លានអឺរ៉ូ។ កីឡាករវ័យ១៩ឆ្នាំដែលបានចូលរួមជាមួយ Dortmund ពីទីក្រុង Birmingham ក្នុងខែកក្កដា ... Read More »

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណីលួចទ្រព្យសម្បត្តិអ្នកដទៃ

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងនៅរសៀលថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២៣នេះថា  ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះលោកបានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន០៣នាក់។     លោកអធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងបន្តទៀតថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ... Read More »

លោក ឃួង ស្រេង និងមន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យ ពន្លឿន ការងារសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព( ព្រែកព្នៅ)

ភ្នំពេញ៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមកដល់ពេលនេះបានបង្អួចរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីសុខមាលភាពប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតដល់១ម៉ឺនគ្រែ។     លោក ម៉ម ... Read More »

ធនាគារកាតា Sheikh Jassim ដេញថ្លៃលើកទី៥ និងចុងក្រោយដើម្បីទិញក្លិប Manchester United

ម្ចាស់ជំនួញ Sheikh Jassim bin Hamad Al Thani បានធ្វើការដេញថ្លៃជាលើកទី៥ដើម្បីទិញក្លិបបិសាចក្រហម Manchester United នៅដើមសប្តាហ៍នេះ។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងធនាគារកាតា។ ការដេញថ្លៃនេះនឹងក្លាយជាការដេញថ្លៃចុងក្រោយរបស់ Sheikh Jassimបន្ទាប់ពីថ្ងៃសុក្រ ... Read More »

លោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់បឹងទំពុនទី១​ ចាត់ក្រុមការងារនាំយកសម្ភារនិងថវិកាមួយចំនួនផ្ដល់ជូនជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ​ ៖​ ដោយតែងតែគិតគូរពីសុខទុក្ខជាប្រចាំរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់បឹងទំពុនទី១ បានចាត់តំណាង លោក សាន សុខសីហា ... Read More »

ប្រធានក្រុមប្រឹក្សារាជធានីគាំទ្រការងារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងអភិវឌ្ឍន៍ ពិសេសក្នុងព្រឹត្ដការណ៍ប្រកួតកីឡាអាស៊ាន

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធដែលបានសហការជាមួយថ្នាក់ជាតិក្នុងការខិតខំបំពេញការងារគ្រប់មុខសញ្ញាធ្វើឱ្យរាជធានីភ្នំពេញមានសោភណភាពស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អ ក្នុងការរៀបចំប្រារព្ធពិធីបិទស៊ីហ្គេមលើកទី៣២ ដែលបានធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើពិភពលោក។  ការថ្លែងកោតសរសើរបែបនេះធ្វើឡើង  នាព្រឹកថ្ងៃទី០៨ មិថុនា ឆ្នាំ២០២៣ក្នុងឱកាសដែលរូបលោកនិងលោក ... Read More »

Lionel Messi ចូលរួមជាមួយក្លិប Inter Miami នៅលីកកំពូលអាមេរិក

វីរបុរសអាហ្សង់ទីន កីឡាករ Lionel Messi នឹងចូលរួមជាមួយក្លិបអាមេរិក Inter Miami បន្ទាប់ពីគាត់ចាកចេញពីក្លិបជើងឯកបារាំង Paris St-Germain។ អតីតកីឡាកររបស់ក្លិប Barcelona គ្រោងច្រានចោលសំណើរដ៏ច្រើនពីក្លិប Al-Hilal របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ... Read More »

ក្រុមហ៊ុនជើងសាគយចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីមុខងារឆ្លងកាត់ជំនាន់ថ្មីក្នុងប្រព័ន្ធអេឡិចត្រូនិកគយ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជម្រាបមកលោក លោកស្រី អ្នកនាង កញ្ញា ប្រធានក្រុមហ៊ុនជើងសាគយ កម្មវត្ថុ + សំណើសុំអញ្ជើញឬចាត់តំណាងចូលរួមវគ្គបណ្តុះបណ្ដាល ស្ដីអំពីមុខងារឆ្លងកាត់ក្នុងប្រព័ន្ធអេឡិច- ត្រូនិកតយជំនាន់ថ្មី។ សេចក្ដីដូចមានចែងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបលោក ... Read More »

រុស្ស៊ីបានប្រកាសរឹបអូសអាវុធកម្របំផុតរបស់អ៊ុយក្រែន

យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃទី៧ ខែមិថុនាថា កងកម្លាំងរបស់ខ្លួនបានរឹបអូសអាវុធអ៊ុយក្រែនដ៏កម្រនិងមានតម្លៃបំផុតក្នុងអំឡុងពេលប្រយុទ្ធនៅជិតភូមិ Novaya Tavolzhanka ក្នុងតំបន់ Belgorod ។ អាវុធដែលទទួលបានគឺ PD-100 Black Hornet Nano ដ្រូនឈ្លបយកការណ៍របស់អង់គ្លេស។ គេហទំព័រព័ត៌មាន ... Read More »

West Ham លើកពាន Europa Conference League ក្រោយឈ្នះFiorentina ចុងម៉ោង

ក្រុមញញួរធំ West Ham បានបញ្ចប់ការរង់ចាំរយៈពេល៤៣ឆ្នាំរបស់ពួកគេសម្រាប់ពានរង្វាន់ដ៏សំខាន់មួយ ខណៈដែលកីឡាករ Jarrod Bowen បានស៊ុតបាល់បញ្ចូលទីនៅនាទីចុងក្រោយដើម្បីផ្តួលក្រុមFiorentina ឈ្នះពានរង្វាន់ Europa Conference League នៅទីក្រុង Prague ក្នុងលទ្ធផល ... Read More »

នគរបាលស្រុកពញាក្រែកបង្ក្រាបករណីលួចរថយន្តមួយគ្រឿងបានដោយជោគជ័យ

ខេត្តត្បូងឃ្មុំ ៖ កិច្ចសហប្រតិបត្តិការនៃកម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំបានបង្ក្រាបករណីលួចរថយន្តកាលពីថ្ងៃ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១ និង ១៥នាទី នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះ នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក។ ក្រោយពីទទួលបានពាក្យបណ្តឹង លោកឧត្តមសេនីយ៍ទោ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៧%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »