ព័ត៌មានទាន់ហេតុការណ៍៖
'

Man Utd ពិភាក្សាជាមួយ Chelsea ជុំវិញកិច្ចព្រមព្រៀងលើខ្សែប្រយុទ្ធ Sterling

ក្លិបបិសាចក្រហម Manchester United បានធ្វើការពិភាក្សាគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាយក Raheem Sterling ពី Chelsea។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះបានកំពុងហ្វឹកហាត់នៅឆ្ងាយពីក្រុមជម្រើសដំបូងបន្ទាប់ពីត្រូវបានអ្នកចាត់ការក្រុមតោខៀវលោក Enzo Maresca ប្រាប់ថា គាត់នឹងតស៊ូនៅក្លិប។ ខណៈពេលដែលវាត្រូវបានសង្កត់ធ្ងន់ថា មិនមានការធានានៃកិច្ចព្រមព្រៀងមួយដែលត្រូវបានសម្រេចនោះទេ ... Read More »

Update ៖ ករណីបាញ់នៅខណ្ឌដង្កោ, អ្នកស្លាប់ខាងឡាន Mercedes គឺលោកវរសេនីយ៍ទោ គង់ វុទ្ធី អាយុ ៣៦ឆ្នាំ ជានាយរងការិយាល័យប្រតិបត្តិការ សង្គ្រោះ អង្គភាព អន្តរាគមន៍ ក្រសួងមហាផ្ទៃ !

ភ្នំពេញ ៖ ដូចជាសាហាវឃោរឃៅពេកហើយ ! ខណៈមានរថយន្តពីរគ្រឿង បុកគ្នា ពេញទំហឹង រងការខូចខាត ស្រាប់តែមានភាគីទីបីមកបាញ់ប្រហារជាច្រេីនគ្រាប់ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ចំកណ្តាលក្រុងតែម្តង តើពួកគេអត់ខ្លាចចំពោះការផ្តន្ទាទោសដែរឬអី ?  សូមបញ្ជាក់ថា ... Read More »

ការបង្ហោះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានអ្នកចូល Comment គាំទ្រជាង១លាននាក់ ត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ

ភ្នំពេញ ៖ គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានអ្នកចូលទៅ Comment ... Read More »

សម្តេចធិបតី ថ្លែងអំណរព្រះគុណ និងអរគុណ ប្រគេន និងជូនដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ភ្នំពេញ ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ “ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ... Read More »

ជប៉ុន​ បង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសារៈសំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការងារវិស័យដឹកជញ្ជូនផ្លូវដែក ភស្តុភារកម្មកម្ពុជា

ភ្នំពេញ​៖​ នៅឯទីស្តីការក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោកស្រី​ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ​ ... Read More »

វេទិកាសាធារណៈនៅឃុំត្រស់ ស្រុករមាសហែក ឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងអវិជ្ជមាន នៅក្នុងមូលដ្ឋានស្នើឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមដោះស្រាយ

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៍ថា វេទិកាសាធារណៈនៅឃុំត្រស់ ស្រុករមាសហែក  ឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងអវិជ្ជមាន នៅក្នុងមូលដ្ឋានស្នើអោយអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមដោះស្រាយទាំងអស់គ្នា។ ថ្លែងទៅកាន់មន្រ្តី អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ... Read More »

ក្រោយពេលពលរដ្ឋរាយការណ៍តាមរយៈ App NoDrug កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈ App NoDrug កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅដឹកនាំដោយ លោកអភិបាលរងក្រុងតាខ្មៅ អនុប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុងតាខ្មៅ​ កាលពីថ្ងៃទី​២៧​ ខែសីហា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ បានដាក់កម្លាំងចុះឃ្លាំមើលសកម្មភាព ជនសង្ស័យពិតជាមានការជួញដូរពិតប្រាកដមែន ទើបឈានដល់ធ្វើការបង្រា្កប ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ... Read More »

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

ខេត្តពោធិ៍សាត់​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការណ៍ជាមួយជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរង កាលពីរសៀលម្សិលមិញនេះ​ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ... Read More »

កម្ពុជានិងអាស៊ែបៃហ្សង់បានប្តេជ្ញាពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យបរិស្ថាន

ភ្នំពេញ​៖​ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម​ កាលពីថ្ងៃទី២៧ ខែសីហា ... Read More »

សេចក្ដីជូនដំណឹង ស្ដីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍

ភ្នំពេញ​៖​ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ថ្មីៗនេះ​ ក្រសួងទេសចរណ៍ មានកិតិ្តយលជម្រាបជូនដំណឹងដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ... Read More »

របាំងស្បៃមុងជិត២.០០០ម៉ែត្រត្រូវបានបំផ្លាញ ត្រីចម្រុះល្អិតៗ៤០គីឡូក្រាម ចាក់លែងចូលទឹកបឹងធម្មជាតិវិញ

ខេត្តពោធិ៍សាត់ ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះថា សមត្ថកិច្ចសហការចុះពិនិត្យ ... Read More »

នាព្រឹកនេះ! មនុស្ស​ ០២នាក់ស្លាប់​ និងរបួសធ្ងន់​ស្រាល​ ចំនួន២៥នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តដឹកទំនិញ បុកគ្នាជាមួយរថយន្តដឹកកម្មកររោងចក្រ​

ខេត្ត​ព្រះសីហនុ៖​ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បានកេីតឡេីង​រវាងរថយន្តដឹកទំនិញ បុកគ្នាជាមួយរថយន្តដឹកកម្មកររោងចក្រ​ បណ្តាលឱ្យមនុស្សស្លាប់​ ចំនួន​០២នាក់​ និងរងរបួសធ្ងន់​ស្រាល​ ចំនួន២៥នាក់​ (ស្រី១៦នាក់)។ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង​០៥:២៥នាទីព្រឹក ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៤​ នៅចំណុចគីឡូម៉ែត្រលេខ ១២៧-១២៨​ ... Read More »

រថយន្តធុនធំបេីកកិនម៉ូតូបណ្តាលឱ្យសិស្សសាលា២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖​ រថយន្តកុងតឺន័រធុនធំមួយគ្រឿងបេីកបរលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុកនិងកិនម៉ូតូមួយគ្រឿងបណ្តាលឱ្យសិស្សសាលាចំនួន២នាក់ស្លាប់យ៉ាងអាណោចអាធ័ម។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក​ ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៤​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិផ្សារកំបូល​ សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។  ជនរងគ្រោះទី១,ឈ្មោះ ញ៉ឹក សុភាស់បូទី ភេទស្រី ... Read More »

ដើមបណ្ដឹងរដ្ឋប្បវេណីរបស់សាលាក្ដីខ្មែរក្រហម ៤០រូបនៅប្រទេសបារាំង ទទួលបានលិខិតថ្លែងអំណរគុណ និងការជូនដំណឹងអំពីសមិទ្ធផលរបស់ អ.វ.ត.ក.

ភ្នំពេញ៖ ដើមបណ្ដឹងរដ្ឋប្បវេណីរបស់សាលាក្ដីខ្មែរ ក្រហម ៤០រូប ក្នុងចំណោមដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៦២រូប ដែលរស់នៅក្នុងប្រទេសបារាំង ត្រូវបានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម បានប្រគល់លិខិតថ្លែងអំណរគុណសម្រាប់ការចូលរួមក្នុងដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះ និងបានជូនដំណឹងពួកគាត់អំពីលទ្ធផលនៃការជំនុំជម្រះក្ដីនៅក្នុងសំណុំ រឿង ០០២ រួមទាំងសកម្មភាពផ្សេងៗរបស់ អ.វ.ត.ក. ក្នុងកំឡុងពេលអនុវត្តមុខងារសេសសល់ផងដែរ។ ... Read More »

ការចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយមានការអនុញ្ញាតពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល ... Read More »

Olmo ជួយ Barcelona រកបាន៣ពិន្ទុបន្ថែមក្នុងការបង្ហាញខ្លួនដំបូង

កីឡាករ Dani Olmo រកបានគ្រាប់បាល់ឈ្នះដំបូងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីត្រូវបានចុះហត្ថលេខាចូលរួមជាមួយក្រុម Barcelona ខណៈដែលក្រុមរបស់លោក Hansi Flick រកបានជ័យជម្នះ៣ប្រកួតជាប់គ្នាដើម្បីរក្សាការចាប់ផ្តើមឈ្នះរបស់ពួកគេនៅ La Liga នៅដើមរដូវកាលនេះ។ Olmo បានចូលរួមជាមួយ Barcelona ... Read More »

ផ្សោត១ក្បាល ត្រូវបានជួយសង្គ្រោះខណៈជាប់នឹងឫសកោងកាង​ នៅស្រុកមណ្ឌលសីមា

ខេត្ត​កោះកុង​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ផ្សោតមួយក្បាល បានជាប់នឹងឫសកោងកាង ដែលស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ ត្រូវ​បានមន្រ្តីនាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប ... Read More »

ឆ្នាំ២០២៤នេះលក់ស្ករត្នោតបាន សរុបទម្ងន់ ១០៥តោន នាំចេញទៅកាន់ទីផ្សារ ១៥ប្រទេស

ភ្នំពេញ៖ ការនាំចេញស្ករត្នោតកំពង់ស្ពឺនៅឆ្នាំ២០២៤ នេះមានការកើនឡើង។ ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ សមាគម ប្រមូលបានទិន្នផលស្ករត្នោតជាប្រភេទស្ករសម្រាប់ទីផ្សារនាំចេញ សរុបទម្ងន់ ១០៥តោន កើន ឡើងខ្ពស់ជាងឆ្នាំ២០២៣។ លោក សំ សារឿន ... Read More »

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គនិងកិច្ចប្រជុំពាក់ព័ន្ធ នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, ... Read More »

ក្រសួងអប់រំ យុវជន និងកីឡា ប្រជុំស្តីពីការពង្រីកការអនុវត្តម៉ូដែលសាលារបស់ គណ:កម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅតាមសាលាបឋមសិក្សា

ភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពង្រីកការអនុវត្តម៉ូដែលសាលារបស់ គណ:កម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ... Read More »

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងរងការខូចខាត ស្រាប់តែមានភាគីទីបីមកបាញ់ប្រហារជាច្រេីនគ្រាប់បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ រថយន្តម៉ាក Ford Ranger មួយគ្រឿងបានបុកជាមួយនឹងរថយន្ត Mercedes មួយគ្រឿងទៀតយ៉ាងពេញទំហឹង ពេលនោះស្រាប់តែមានអ្នកបើករថយន្តមួយគ្រឿងផ្សេងទៀតបានចុះ មកបាញ់ប្រហាទៅលើខាងរថយន្ត Mercedes បណ្តាលឱ្យមានអ្នករបួស ធ្ងន់ម្នាក់ និងស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើល ... Read More »

អ្នកនាំពាក្យប្រកាសថា ក្រសួងពាណិជ្ជកម្មកំពុងចរចា នាំយកផលិតផលខ្មែរ ដាក់លក់នៅលើទីផ្សារអនឡាញរបស់ក្រុមហ៊ុន Amazon

ភ្នំពេញ៖ អ្នកនាំពាក្យបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម កំពុងចរចានាំយកផលិតផលខ្មែរ ដើម្បីដាក់តាំងបង្ហាញលក់លើទីផ្សារអនឡាញដ៏ធំរបស់ពិភពលោក គឺ Amazon នាពេលខាងមុខនេះ បន្ទាប់ពីផលិតផលខ្មែរប្រមាណ ២៦០០០ប្រភេទ ត្រូវបានដាក់លក់លើផ្សារអនឡាញខ្នាតយក្សរបស់ចិនរួចមក។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ ... Read More »

មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ មនុស្ស ៥នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ៦នាក់​

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ៩លើក បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៦នាក់​។ ដូច្នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ... Read More »

តុលាការ​សម្រេច​ឃុំខ្លួនជនជាតិវៀតណាមម្នាក់ជាប្រធានក្រុមហ៊ុន CamShip Express​ ក្រោយបង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធចម្ពាមកែច្នៃបាញ់គ្រាប់ដែក

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូង​រាជធានីភ្នំពេញ​ លោក​ សុខុម​ សុជាតា​ នៅថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០២៤​ បានចេញដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន​លេីបុរស​ជនជាតិវៀតណាមម្នាក់ជាប្រធានក្រុមហ៊ុន CamShip Express​ ក្រោយកម្លាំងសមត្ថកិច្ចចុះបង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធចម្ពាមកែច្នៃបាញ់គ្រាប់ដែកខុសច្បាប់។  សូមជម្រាបជូនថា​ ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា​ ខណៈព្យុះទី១០ឈ្មោះ សានសាន (Shanshan)នៅបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគ កណ្តាលនៃអាងទន្លេមេគង្គ ... Read More »

បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ខណៈមានជនជាតិចិនមួយក្រុមទៀតព្រួតវាយសង្ស័យមានទំនាស់ក្នុងវង់ផឹកសុី(មានវីដេអូ)

   ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ខណៈមានជនជាតិចិនមួយក្រុមទៀតបានជិះរថយន្តស៊េរីទំនើបមួយគ្រឿងចុះមកប្រើអំពើហិង្សាវាយទាត់ធាក់មានទាំងកាំបិតនិងដងឆក់វាយធ្វើបាបដែលគេ សង្ស័យថាអាចមានទំនាស់ក្នុងវង់ផឹកសុី។ អំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ៤:០០ ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវណតប៊្រីត ខាងត្បូងស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសដែលជាជនជាតិចិនម្នាក់កំពុងតែផឹកស៊ីជាមួយបុរសជនជាតិចិនម្នាក់ទៀត ... Read More »

យុវជនពីរក្រុមជិះម៉ូតូដេញវាយគ្នារហូតជិះជ្រុលទៅបុករថយន្តបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿង ខណៈក្រុមក្មេងស្ទាវមួយក្រុមទៀតមានម៉ូតូប្រមាណជា៥ទៅ៦គ្រឿងជិះប្រដេញពីក្រោយតាមវាយ ដោយក្រុមយុវជន៣នាក់ព្យាយាមជិះគេចក៏ជ្រួលល្បឿនទៅបុករថយន្តមួយគ្រឿង បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ... Read More »

ក្រុមហ៊ុន Uber ត្រូវបានពិន័យជាប្រាក់រយលានឡានដុល្លារនៅប្រទេសហូឡង់

អន្តរជាតិ៖ អ្នកឃ្លាំមើលនិងការពារឯកសារ របស់ហុល្លង់ (DPA) បាននិយាយនៅថ្ងៃចន្ទ (២៦ សីហា) ថា ក្រុមហ៊ុនតាក់ស៊ី Uber ត្រូវបានពិន័យជាប្រាក់ចំនួន ២៩០ លានអឺរ៉ូ (៣២៤ លានដុល្លារអាមេរិក) ... Read More »

រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាត

ភ្នំពេញ៖ជនជាតិបរទេសម្នាក់បានបេីករថយន្តម៉ាកtoyota prus ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុុកនិងរថយន្តlexus ហេីយរថយន្ដlexus បន្តជ្រុលទៅបុុកនិងរថយន្ត IZUSU ពីក្រោយបណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍នេះដែរបានកេីតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ទំនប់ទឹក ... Read More »

រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើអ៊ុយក្រែន ជាបន្ត

សារព័ត៌មាន Reuters បានផ្សាយថាយោធាអ៊ុយក្រែនបានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២៧ ខែសីហានេះ រុស្ស៉ីបានបន្តការវាយប្រហារទ្រង់ទ្រាយធំមកលើតំបន់មួយចំនួនរបស់អ៊ុយក្រែន ដោយប្រើមីស៉ីលនិងយន្តហោះដ្រូន ប្រមាណ២០០គ្រាប់ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និងជាង៥០នាក់រងរបួស។ ក្រុមមន្រ្តីក្នុងតំបន់និយាយថា មនុស្ស ២នាក់ត្រូវបានសម្លាប់នៅពេលដែលការវាយប្រហារត្រូវចំសណ្ឋាគារមួយនៅកណ្តាលទីក្រុង ... Read More »