ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកកីឡាវ៉ូវីណាមកម្ពុជា កំពុងបង្ហាញពីមោទនភាពនៅប្រទេសឥណ្ឌា

ចែករំលែក៖

ឥណ្ឌា៖ លោក អ៊ួ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប្រាប់ឲ្យដឹងថា នៅថ្ងៃបើការប្រកួត កីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥នៅទីក្រុងញូដេលីប្រទេសឥណ្ឌា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ អត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បាននិងកំពុងមានមោទនភាព និងជ័យជម្នះ របស់ពួកគេក្រោយឈ្នះមេដាយជាបន្តបន្ទាប់ លើវិញ្ញាសាប្រយុទ្ធនិងសម្តែងក្នុងចំណោមប្រទេសចូលរួមចំនួន២២ ប្រទេស ។

លោក អ៊ូ រតនា ប្រាប់ថា នៅថៃ្ងដំបូងនៃព្រឹតិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនេះ កម្ពុជាមានវិញ្ញាសាប្រកួតចំនួន១១វិញ្ញាសា .គឺវិញ្ញាសាសម្តែងចំនួន៧វិញ្ញាសា និង វិញ្ញាសាប្រយុទ្ធ៤ប្រភេទម្ងន់ ជាលទ្ធផលកីឡាករកីឡាការិនីកម្ពុជាដណ្តើមបានមេដាយសរុបចំនួន១១គ្រឿង។

លោកបញ្ជាក់ទៀតថា មេដាយទាំង១១គ្រឿងនេះកីឡាករកីឡាការិនីដណ្តើមបានពីវិញ្ញាសាប្រកួតសំម្តែងទី១-វិញ្ញាសាសម្តែងបុរស៤នាក់កៀប ឃ្លេទទួលបានមេដាយសំរឹទ្ធិ។ ទី២- វិញ្ញាសាសម្តែងបុរស២នាក់ប្រើកំបិតតូចទទួលបានមេដាយសំរឹទ្ធិ.ទី៣-វិញ្ញាសាសម្តែងមេគុននារីឯក្តជនដណ្តើមបានមេដាយប្រាក់ ទី៤- វិញ្ញាសាសម្តែងកក្តានារីឯកក្តជនទទួលបានមេដាយសំរឹទ្ធិ ទី៥-វិញ្ញាសាសម្តែងកក្តានារី៣នាក់ទទួលបានមេដាយមាស ទី៦.សម្តែងកក្តាបុរស៣នាក់ទទួលបានមេដាយប្រាក់ និងទី៧.វិញ្ញាសាសម្តែងបុរស៤នាក់អត់ប្រើអាវុធទទួលមេដាយសំរឹទ្ធិ។

រីឯវិញ្ញាសាប្រយុទ្ធ៤ប្រភេទម្ងន់ ដែលមានប្រយុទ្ធទម្ងន់៥៤គីឡូក្រាម កីឡាករទិន ឌិនដណ្តើមបានមេដាយមាសក្រោយវាយឈ្នះកីឡាករមកពីប្រទេសវៀតណាមក្នុងប្រយុទ្ធទម្ងន់៦០គីឡូក្រាមក្នុងវគ្គផ្តាច់ព្រ័ត្រ កីឡាករទិន ភាព ហៅសែនរ៉ាឌី ដណ្តើមបានមេដាយប្រាក់ ក្រោយប្រកួតចាញ់កីឡាករមកពីប្រទេសវៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាការិនី ម៉ៅ ម៉ូនីតាដណ្តើមបានមេដាយប្រាក់វាយឈ្នះកីឡាការិនីមកពីប្រទេសកូឌីវ័រ ឡើងទៅវគ្គផ្តាច់ព្រ័ត វាយចាញ់កីឡាការិនីមកពីប្រទេសវៀតណាម ។

លោក បន្ថែមទៀតថា ជ័យលាភីនេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់កីឡាវ៉ូវីណាមកម្ពុជាបន្ទាប់ពីមានការកែទម្រងថ្មី។ គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥នេះ មានវិញ្ញាសាប្រកួតសរុបចំនួន៤៣វិញ្ញាសា ក្នុងនោះកម្ពុជាបានដាក់វិញ្ញាសាចូលរួមប្រកួតចំនួន២៩វិញ្ញាសា គឺវិញ្ញាសាសម្តែងចំនួន២២វិញ្ញាសា និងប្រយុទ្ធចំនួន៧វិញ្ញាសា។ចំពោះការប្រកួតនៅថៃ្ងដំបូងអត្តពលិកកម្ពុជាដណ្តើមបានមេដាយសរុបចំនួន១១គ្រឿង មេដាយមាស២គ្រឿង ប្រាក់៥គ្រឿង និងមេដាយសំរឹទ្ធិ៤គ្រឿង៕សារីម


ចែករំលែក៖