ភ្នំពេញ ៖ ជំងឺក្លនលូនអាចមានពីកំណើត (congénitale) ដោយសារ ស្រោមពោះខាងក្រោមបិទមិនជិត ឬអាយុចាស់ យារធ្លាក់ (faibless) នៃស្រោមគ្របពោះ។ ដោយសាមូលហេតុទាំងនេះ ធ្វើអោយពោះវៀនលូនចេញ ហើយបង្កើតបានជាដុំពកមួយនៅក្រោមស្បែកឬក្នុងស្រោមពងស្វាស។ ជំងឺនេះអាចកើតឡើងដោយស្ងៀមស្ងាត់ អាចកើតទាំងលើ បុរស និងស្រ្តី។
ករណីមិនទាន់មានផលលំបាក (complication) ដុំពកដែលកើតមាន អាចរីកប៉ោងធំ នៅពេលដែលប្រឹងឬក្អក គេសង្កេតឃើញនៅក្បែរក្រលៀន ឬធ្លាក់ចូលក្នុងស្រោមពងស្វាស។
ករណីមានក្លនលូន ហើយមិនបានព្យាបាលត្រឹមត្រូវ ពោះវៀននឹងធ្លាក់ ចូលរន្ធ ជាហេតុធ្វើអោយរមួល ឬអាចរលួយពោះវៀន នោះបាន ។ ក្នុងករណីនេះ អ្នកជំងឺមានរោគសញ្ញាដូចជា ចុកពោះ ចង់ក្អួត ទល់លាមកជាដើម។
មានតែវិធីព្យាបាលដោយការវះការបើក ឬចោះ ដែលអាចការពារផលលំបាកទាំងឡាយបាននឹងមានប្រសិទ្ធភាពខ្ពស់ ជាងវិធីមិនវះកាត់។ ការពាក់ខ្សែក្រវាត់ជំនួយគ្រាន់តែជាវិធីសាស្រ្តបណ្តោះអាសន្ននឹងពន្យាពេលមុនការវះកាត់បណ្នោះ។
«បើលោកអ្នក មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមកពិគ្រោះប្រឹក្សាជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពន្យល់លំអិតអំពីស្ថានភាពនៃជំងឺ និងវិធីសាស្ត្រនៃការព្យាបាល ទាន់ពេលវេលា ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ និងផលវិបាកធ្ងន់ធ្ងរ។» នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា