ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីប្រជាប្រិយភាពរដ្ឋាភិបាលយោធាថៃដើរតាមគន្លងត្រកូលស៊ីណាវ៉ាត្រាជួយដល់កសិករ

ចែករំលែក៖

តាំងពីរបបដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងរបបដឹកនាំ របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានផ្តោតសំខាន់ជួយដល់ប្រជាកសិករ ពិសេសនោះគឺជំនួយតម្លៃផលិតផលកសិកម្មមានស្រូវអង្ករជាដើម។

ការអនុវត្តគោលនយោបាយទាំងនោះបានធ្វើឲ្យការដឹកនាំរបស់ត្រកូលស៊ីណាវ៉ាត្រាកាន់តែល្បីល្បាញទទួលបានការគោរព ស្រឡាញ់ពីមហាជនគ្រប់ស្រទាប់វណ្ណៈជួយ ឲ្យលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ជាប់ឆ្នោតដឹកនាំប្រទេស។ នៅពេលដែល នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់ អូចា អនុវត្ត គោលនយោបាយបែបនេះគឺលោកសង្ឃឹម ថា នឹងទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋដោយសាររដ្ឋាភិបាលរបស់លោកបានគិតគូរដល់ប្រជាកសិករមិនមែនគិតដល់តែក្រុម អភិជននោះឡើយ។

នៅពេលនេះដែរ របបសឹកបានប្រកាស ចូលធ្វើអន្តរាគមន៍ជួយប្រជាកសិករដែលកំពុងរងគ្រោះដោយការធ្លាក់ចុះតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ។ នយោបាយ ឧបត្ថម្ភធនដល់ប្រជាកសិករដោយរដ្ឋា ភិបាលរបស់លោកនាយករដ្ឋមន្រ្តី ចាន់អូចា ពេលនេះត្រូវបានគេមើលឃើញថា មានលក្ខណៈស្រដៀងគ្នានឹងនយោបាយអនុវត្ត ដោយរដ្ឋាភិបាលរបស់លោកស្រី អតីត នាយករដ្ឋមន្រ្តីយីងឡាក់។ តែអ្វីជាការកត់ សម្គាល់នយោបាយរបស់លោកស្រី យីង ឡាក់ បែរជាធ្វើឲ្យលោកស្រីទទួលរងនូវការ រិះគន់ទៅវិញ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យដឹងនូវនយោបាយឧបត្ថម្ភធនដល់ប្រជាកសិករដែលកំពុងរងគ្រោះដោយតម្លៃអង្ករធ្លាក់ចុះខ្លាំងនៅលើទីផ្សារអន្តរជាតិ។ នៅក្នុងនយោបាយឧបត្ថម្ភធន នោះរដ្ឋាភិបាលបានគ្រោងកញ្ចប់ថវិកាជាង ៥០០លានដុល្លារសម្រាប់ឲ្យប្រជាកសិករខ្ចីក្នុងរយៈពេលខ្លីដើម្បីស្តុកអង្កររបស់ខ្លួនមួយរយៈដោយរង់ចាំតម្លៃអង្ករឡើងថ្លៃឡើង វិញ។ ជាសរុបមានប្រជាកសិករប្រមាណ ២លាននាក់អាចទទួលបានការគាំទ្រពីផែនការជំនួយនេះ។ លោកចាន់អូចាបានថ្លែង ដោយសង្ឃឹមថា ប្រជាកសិករពិតជាពេញចិត្តនឹងនយោបាយឧបត្ថម្ភធននេះ បើទោះបីរដ្ឋាភិបាលមិនអាចឆ្លើយតបតាមសំណូម ពររបស់ពួកគេបាន១០០ភាគរយក៏ដោយ។

អ្វីជាការកត់សម្គាល់នោះនយោបាយ ឧបត្ថម្ភធនដល់ប្រជាកសិករប្រកាសដោយ របបសឹកពេលនេះមិនខុសគ្នានឹងនយោបាយ អនុវត្តដោយរដ្ឋាភិបាលរបស់លោកស្រី អតីតនាយករដ្ឋមន្រ្តី យីងឡាក់ទេ។ តែ បញ្ហានៅត្រង់ថា នយោបាយរបស់លោកស្រីយីងឡាក់បែរជាទទួលរងនូវការរិះគន់ពីរបបសឹកទៅវិញ ហើយដែលលោកស្រី កំពុងជាប់ក្តីក្តាំនៅឯតុលាការមកដល់សព្វថ្ងៃពីបទធ្វេសប្រហែសក្នុងការអនុវត្ត នយោបាយឧបត្ថម្ភធនដល់ប្រជាកសិករ និងដែលអាចទទួលទោសដេកក្នុងគុកដល់ ទៅ១០ឆ្នាំទៀតផង។ គួររំលឹកជូនថា បន្ទាប់ ពីរងគ្រោះដោយរដ្ឋប្រហារយោធាក្នុងខែ ឧសភា ឆ្នាំ២០១៤ មក លោកស្រី យីងឡាក់ ត្រូវបានរបបសឹកហាមមិនឲ្យធ្វើនយោបាយ ឡើយ៕ ម៉ែវ សាធី

chan-o-cha rice-farmers-near-fang


ចែករំលែក៖