ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ក្មេងយំទន់ខ្លួន អ្នកគ្រូសើចសប្បាយ

ចែករំលែក៖

រូបភាពវីដេអូឃ្លីប ដែលបានចែកចាយតៗគ្នា​អំពីករណីដែលអ្នកគ្រូម្នាក់ធ្វើឲ្យកុមារតូចម្នាក់យំ បាននិងកំពុងល្បីល្បាញពេញបណ្តាញសង្គមហ្វេសប៊ុក ។ សម្រាប់នាងខ្ញុំជាគ្រូបង្រៀនម្នាក់យល់ថា ការដែលអ្នកគ្រូយករូបភាពមកបង្ហោះអីចឹងមិនត្រឹមត្រូវទេ ។ មិនតែប៉ុណ្ណោះវាមានផលប៉ះពាល់ធ្ងន់ដល់ក្មេង ។ អ្នកគ្រូយល់ថា យកមកបង្ហោះអីចឹងគិតថា ល្អមែនទេ, ធ្វើនេះវាមានផលប៉ះពាល់អ្វីខ្លះដល់ក្មេង, ឬការយំរបស់ក្មេងតូចនេះ ជាការសើចសប្បាយរបស់អ្នកគ្រូ? តើអ្នកគ្រូបានចូលរៀននៅសាលាបណ្តុះបណ្តាលផ្នែកគរុកោសល្យដែរទេ? សង្ស័យថា អ្នកគ្រូម្នាក់នេះ ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហើយចូលបង្ក្រៀនសាលាឯកជនតែម្តង?

អ្នកគ្រូបាសនសើចសប្បាយនៅពេលដែលក្មេងប្រុសយំចង់ទន់ខ្លួនទៅហើយ គ្រាន់តែរឿងលួចមើលលីអូក្មេងស្រី ។ ករណីនេះ នាងខ្ញុំយល់ថា ក្រសួងអប់រំយុវជន និងកីឡាគួរមានវិធានការជ្រើសរើសគ្រូមកបង្ក្រៀនដោយមិនបានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកគរុកោសល្យពីក្រសួងអប់រំដោយសំអាងថា បង្ក្រៀនផ្នែកមត្តេយ្យ ឬមត្តេយ្យកម្រិតខ្ពស់ ឬថ្នាក់ទី១ ដោយមិនចាំបាច់ឆ្លងកាត់គរុកោសល្យនោះ ការគិតយ៉ាងដូច្នេះមិនត្រឹមត្រូវទេ ។ ក្មេងតូចៗត្រូវការគ្រូបង្រៀនដែលមានចិត្តសាស្ត្រគរុកោសល្យត្រឹមត្រូវខ្លាំងណាស់ ។ ប៉ុន្តែបើបង្រៀនដូចអ្នកគ្រូខាងលើនេះ គឺពិតជាមិនអាចទទួលបានឡើយ ។

ក្នុងនាមនាងខ្ញុំជាគ្រូបង្រៀនម្នាក់សូមនាយកគ្រប់គ្រងសាលាឯកជនទាំងឡាយមេត្តាគិតឡើងវិញ អំពីភាពខុសគ្នារវាងគ្រូដែលមានការបណ្តុះបណ្តាល គរុកោសល្យត្រឹមត្រូវ នឹងគ្រូដែលមានត្រឹមតែសញ្ញាបត្រមធ្យមសិក្សាទុរិយភាព ហើយមិនបានទទួលការបណ្តុះបណ្តាលគរុកោសល្យច្បាស់លាស់ពីក្រសួងអប់រំ ។ ជាក់ស្តែងដូចអ្នកគ្រូម្នាក់នេះ តើគួរយកមកបន្ត​ឲ្យបង្រៀនតាមសាលាឯកជនទៀតដែរឬទេ, ក្មេងយំឡើងទន់ខ្លួនហើយ បែរជាសើចទៅវិញ ។ ខ្ញុំអាណិតអ្នកគ្រូណាស់ តើអ្នកគ្រូបង្រៀននៅសាលាណាដែរ? ៕ អ្នកគ្រូម្នាក់


ចែករំលែក៖