ការធ្វើដំណើរពីភពផែនដីទៅកាន់ឋានព្រះច័ន្ទ របស់យានស្រាវជ្រាវ ឥណ្ឌា Chandrayaan-2 ប៉ុន្តែជាអកុសលពេលប៉ុនប៉ងចុះចតប៉ូលខាងត្បូងនៃព្រះចន្ទនោះ បែរជាបរាជ័យទៅវិញ។ ក្រុមមន្រ្តីឥណ្ឌាបាននិយាយថា យាន Chandrayaan-2 បានចូលទៅជិតព្រះច័ន្ទ ជាធម្មតា រហូតដល់មានកំហុសកើតឡើង ប្រហែល២,១ គីឡូម៉ែត្រពីផ្ទៃនៃព្រះចន្ទ ។
សារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ថា ការប៉ុនប៉ងរបស់ប្រ ទេស ឥណ្ឌា ដើម្បីក្លាយជាប្រទេសទីមួយ ក្នុងការចុះចតយានអវកាសរបស់ខ្លួន នៅក្បែរប៉ូល ខាងត្បូងរបស់ព្រះច័ន្ទ ដែលមិនអាចពន្យល់បាននោះ បានបញ្ចប់ទៅភាពបរាជ័យ ។
អង្គការស្រាវជ្រាវអវកាសឥណ្ឌា (Isro)បានប្រកាសថា ខ្លួនបាត់ទំនាក់ទំនងនៅវិនាទីចុង ក្រោយ មុនពេលយានអវកាសនោះ ត្រូវបានរំពឹងថា នឹងចុះចតនៅឋានព្រះចន្ទដែល បានកំណត់ទុក ។
ឥណ្ឌានឹងក្លាយជាប្រទេសទីបួនដែលបានចុះចតយានអវកាសនៅលើឋានព្រះចន្ទ បន្ទាប់ពី អាមេរិក, រុស្ស៊ី ហើយនិងចិន ។ ប្រទេសឥណ្ឌា បានធ្វើបេសកម្មទៅឋានប្រចន្ទដំបូងគេ ដោយយានអវកាស Chandrayaan-1 ក្នុងឆ្នាំ២០០៨ ។ បេសកកម្មរបស់ឥណ្ឌាបានស្រាវ ជ្រាវដំបូងគេ និងលម្អិតបំផុតទាក់ទងនឹងទឹកនៅលើផ្ទៃព្រះចន្ទ ដោយប្រើរ៉ាដា ។
យានអវកាស Chandrayaan-2 បានចូលដល់គន្លងព្រះចន្ទនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ និងត្រូវចុះចតនៅលើផ្ទៃព្រះចន្ទ នៅព្រឹកថ្ងៃសៅរ៍នេះ (៧ កញ្ញា) ម៉ោងនៅឥណ្ឌា បន្ទាប់ពីរយៈពេលជាងមួយខែ ដែលយាននេះ បានចាប់ផ្តើមហោះហើរដំបូងរបស់ខ្លួន ។
ក្រុមការងារត្រួតពិនិត្យបេសកកម្មនេះ បានតាមដានមិនប៉ព្រិចភ្នែកនៅលើអេក្រង់ ស្ថិតនៅ ឯមជ្ឈមណ្ឌលអវកាស Isro’s Bangalore ប្រទេសឥណ្ឌា ខណៈដែលយានអវកាស Chandrayaan-2 បានចុះពីលើផ្ទៃនៃឋានព្រះចន្ទនោះ ។
ស្នូរសំឡេងទះដៃអបអរសាទរបានកងរំពងឡើង ក្នុងអំឡុងពេលដែលហៅថា ដំណាក់ កាលនៃការបំបែកជួរភ្នំ ដែលលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កំពុងឈរមើល សកម្មភាពពីខាងក្រោយអេក្រង់កញ្ចក់ផងដែរ។
ព័ត៌មានលំអិតមិនច្បាស់លាស់បានកើតឡើង នៅប៉ុន្មាននាទីចុងក្រោយ បន្ទាប់ពីការ បរាជ័យជាក់ស្តែងរបស់យានអវកាស Chandrayaan-2 ។
ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌា (Isro) លោក Kailasavadivoo Sivan បានប្រកាស ប្រាប់បុគ្គលិកថា ការចុះចតដំបូងរបស់យានគឺ “ធម្មតា” ហើយទិន្នន័យរបស់បេសកកម្ម នឹង ត្រូវបានវិភាគ ។ នៅមុននេះ លោក Sivan បានពណ៌នាអំពីរយៈពេល១៥នាទីចុងក្រោយថា ជា “១៥នាទីនៃភាពភ័យខ្លាច” ។
បន្ទាប់ពីការប្រកាសនេះ លោកនាយករដ្ឋមន្រ្តី ម៉ូឌី បានថ្លែងសុន្ទរកថាខ្លីមួយនៅ ក្នុងបន្ទប់ ត្រួតពិនិត្យនោះ ។ លោកម៉ូឌី បានថ្លែងថា “ វាមិនមែនជារឿងតូចតាចទេ ដែលយើង សម្រេចបាន” ។ “ចូរមានភាពក្លាហានឡើង” ។
យាន Chandrayaan-2 (យានព្រះច័ន្ទ ២) គឺជា បេសកកម្មស្មុគស្មាញបំផុតមិនធ្លាប់មាន ដែលបានព្យាយាមធ្វើឡើងដោយទីភ្នាក់ងារ អវកាសឥណ្ឌា Isro ។ លោក K Sivan ប្រធាន ក្រុមស្រាវជ្រាវអវកាសឥណ្ឌា (Isro) បានថ្លែង បន្ទាប់ពីចាប់ផ្តើមដំណើរការកាលពីខែកក្កដា ឆ្នាំ២០១៩ថា “ នេះគឺជាការចាប់ផ្តើមនៃដំណើរប្រវត្តិសាស្ត្រមួយ” ។
យាន Lander បានដឹកជណ្តើរយន្ត ព្រះច័ន្ទទម្ងន់ ២៧ គីឡូក្រាម ជាមួយ នឹងឧបករណ៍ វិភាគលើព្រះច័ន្ទ ។យាននេះមានជីវិត១៤ថ្ងៃ ហៅថា យាន Pragyan អាចធ្វើដំណើរ បានចម្ងាយកន្លះគីឡូម៉ែត្រ ពីយាន Lander ហើយនឹងបញ្ជូនទិន្នន័យ និងរូបភាព ត្រឡប់ មកកាន់ផែនដីវិញ ដើម្បីការវិភាគ ។បេសកកម្មនេះ អាចផ្តោតសំខាន់ លើផ្ទៃព្រះច័ន្ទ ស្វែងរកទឹក និងរ៉ែ និងវាស់ស្ទង់រំញ័រព្រះចន្ទ និងវត្ថុផ្សេងៗទៀត ៕