ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ជយោ! អាជ្ញាធរខណ្ឌច្បារអំពៅបង្ក្រាបល្បែងហ្គេមបាញ់ត្រីទាំងយប់

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅមួយរូប ពិតជាអបអរសាទរយ៉ាងខ្លាំង និងមានមោទនភាពជាពន់ពេក ចំពោះថ្នាក់ដឹកនាំ អាជ្ញាធរខណ្ឌច្បារអំពៅដែលខំប្រឹង ប្រែងបង្ហូរញើសឈាមទាំងយប់ ក្នុងការចុះបង្ក្រាបបទល្មើស ពោលគឺបង្ក្រាបទីតាំង លេងល្បែងបាញ់ត្រី នៅចំណុចផ្ទះលេខ២៩៦ ក្រុម៦ ផ្លូវបេតុង ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០១៩។ វាជាសេចក្តីអបអរដែលស្មោះអស់ពីដួងចិត្ត ហើយសង្ឃឹមថា ចំណាត់ការ បែបនេះនឹងបន្តធ្វើដូចភ្លៀងរលឹម ទាំងយប់អធ្រាត្រដោយមិនលើកលែង ចំពោះម្ចាស់ ទីតាំងណាមួយឡើយ។

ប៉ុន្តែខ្ញុំបាទមើលឃើញថា អាជ្ញាធរខណ្ឌច្បារអំពៅហាក់ដូចជា មានភាពលំអៀងក្នុង ចំណាត់ការបង្ក្រាបទីតាំងទូហ្គេមនេះ។ នៅក្នុងខណ្ឌច្បារអំពៅមិនខ្វះទីតាំងហ្គេមបាញ់ ត្រី ឬក៏ហ្គេមអុីនធើណេតផ្សេងទៀតនោះទេ គឺច្រើនស្អេកស្កះ ស្ទើរគ្រប់ច្រកផ្លូវ មិនថា​នៅតាម ផ្លូវធំ ឬនៅតាមផ្លូវតូចអ្វីនោះទេ។ គេមិនដែលឃើញអាជ្ញាធរខណ្ឌច្បារអំពៅ ចាត់ វិធានការក្តៅទាំងយប់ ដូចករណីបង្ក្រាបផ្ទះហ្គេមបាញ់ត្រីខាងលើឡើយ។ ផ្ទុយ ទៅវិញផ្ទះហ្គេមខុសច្បាប់ជាច្រើនកន្លែង ខ្លះនៅក្បែរទីតាំងរបស់អាជ្ញាធរ សង្កាត់ ឬ ប៉ុស្តិ៍ប៉ូលិសនោះទៀតផង ប៉ុន្តែនៅតែគេមិនបង្ក្រាប។ រីឯកន្លែងដែលត្រូវបង្ក្រាប គឺត្រូវ ធ្វើទាំងយប់អធ្រាត្រដោយមិនខ្លាចនឿយហត់អ្វីនោះឡើយ។ ប្រការនេះក្នុងនាមប្រជា ពលរដ្ឋម្នាក់ខ្ញុំបាទឆ្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរខណ្ឌច្បារអំពៅបង្ក្រាបទីតាំងប្រព្រឹត្ត ល្មើស រើសអើងដោយដុំ ដោយកន្លែងយ៉ាងដូច្នេះ? តិចលោផ្ទះហ្គេមបាញ់ត្រីដែល បង្ក្រាបកាលពីថ្ងៃទី១ ខែធ្នូនោះមិនបង់ប្រាក់ឲ្យទេដឹង?

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ពិតជាគាំទ្រចំពោះអាជ្ញាធរ ដែលបង្ក្រាបទីតាំងប្រព្រឹត្ត ល្មើសខុសច្បាប់នេះ ប៉ុន្តែបើធ្វើទាំងយប់អធ្រាត្រ គួរតែបង្ក្រាបឲ្យអស់ មិនមែនដោយ ដុំ ដោយកន្លែងនោះទេ។ ការប្រព្រឹត្តល្មើសនៃម្ចាស់ទូហ្គេម, ហ្គេមអុីនធើណេត មាន​ច្រើនស្អេកស្កះនៅក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ? ឬមួយអាជ្ញាធរមើលមិនឃើញ? ឬមួយក៏គ្មានប្រជាពលរដ្ឋរាយការណ៍? ប៉ុន្តែករណីទីតាំងហ្គេមអុីនធើណេត និងហ្គេម បាញ់ត្រីច្រើនគ្រប់ខ្សែផ្លូវ បើអាជ្ញាធរឆ្លើយថាមិនដឹង ដូចជាមិនទំនង? ផ្ទុយទៅវិញ គឺ ពិតជាដោយសារលាភសក្ការៈពីម្ចាស់ទីតាំងល្មើសច្បាប់ទាំងនោះ ទើបធ្វើឲ្យអាជ្ញាធរ ចុះបង្ក្រាបដោយដុំ ដោយកន្លែង។ នរណាឲ្យលុយ មិនបាច់បង្ក្រាប? នរណាមិនបង់ ប្រាក់មុខជាត្រូវចុះបង្ក្រាបទាំងយប់អធ្រាត្រមិនខានឡើយ។

ក្នុងនាមប្រជាពលរដ្ឋមួយរូប មិនចង់ឃើញអាជ្ញាធររើសអើង ក្នុងការបង្ក្រាបទីតាំង ល្មើសនោះទេ ពោលគឺគ្រប់ទីតាំងហ្គេមអុីនធើណេត ហ្គេមបាញ់ត្រី សុទ្ធតែជា កន្លែងរកស៊ីខុសច្បាប់ ដូច្នេះត្រូវតែបង្ក្រាបដោយមិនលើកលែងនោះឡើយ។ ខ្ញុំបាទជា ប្រជាពលរដ្ឋម្នាក់ ពិតជាចង់រស់នៅក្នុងសហគមន៍ដែលមានសុខសុវត្ថិភាព ពោលគឺ មានអ្វីៗគ្រប់យ៉ាងដូចដែលរាជរដ្ឋាភិបាលបានចេញគោលនយោបាយ ភូមិ-ឃុំ មាន សុវត្ថិភាព នោះគឺគ្មានល្បែងស៊ីសង ឬគ្រឿងញៀនជាដើម។ ទង្វើរបស់អាជ្ញាធរ ដែល បង្ក្រាបដោយដុំ ដោយកន្លែង គឺជាការផ្តល់ឱកាសឲ្យអ្នកមានលុយប្រព្រឹត្តអំពើល្មើស ច្បាប់ មានបើកហ្គេមបាញ់ត្រី ឬបើកហ្គេមអុីនធើណេតជាដើម៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖