ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ បន្តនាំផលិតផល​កសិកម្ម​ចំនួន​៧​មុខ​ទៀត ​ដែលជា​ដំណាំ​អាទិភាព និង​សក្កា​នុព​ល​ខ្ពស់ សម្រាប់​នាំចេញ​ទៅចិន

ចែករំលែក៖

ភ្នំពេញលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី​«​វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក​» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទីសីហា ឆ្នាំ២០២០ បានលើកឡើងថា ដំណាំអាទិភាពចំនួន៧មុខកម្ពុជាបានបញ្ជូនឯកសារពាក់ព័ន្ធនានា ផ្ញើទៅអគ្គរដ្ឋបាលគយនៃប្រទេសចិន រួចរាល់អស់ហើយ ដោយនៅតែរង់ចាំមន្ត្រីបច្ចេកទេសផ្នែកភូតគាមអនាម័យ និងអនាម័យភាគីចិន មកត្រួតពិនិត្យបច្ចេកទេសដាំដុះ វេចខ្ចប់ រក្សាទុក នៅកម្ពុជាប៉ុណ្ណោះ បន្ទាប់ពីបាននាំចេញផ្លែស្វាយទៅទីផ្សារចិនហើយនោះកម្ពុជាក៏មានផលិតផលកសិកម្មចំនួនមុខទៀតដែលជាដំណាំអាទិភាពនិងសក្កានុពខ្ពស់ សម្រាប់នាំចេញជាបន្តបន្ទាប់ ដោយដំណាំទាំងមុខនោះ មានផ្លែមៀនប៉ៃលិន ម្រេច  ទុរេន ដូងក្រអូប ស្រការនាគ ខ្នុរ និងគ្រាប់ពោតក្រហម

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ បានមានប្រសាសន៍ថា៖ បច្ចុប្បន្នកម្ពុជាកំពុងនាំចេញអង្ករ និងចេកអំបូងលឿងទៅប្រទេសចិន ហើយក៏បានត្រៀមខ្លួនជាស្រេច ក្នុងការនាំចេញផ្លែស្វាយកែវរមៀត ជាផ្លូវការទៅទីផ្សារពិភពលោកដ៏ធំមួយនេះនៅដើមឆ្នាំ២០២១ ផងដែរ។មន្រ្តីជាន់ខ្ពស់រូបនេះបន្តថា ក្រោយពីកម្ពុជាបាននាំចេញផ្លែស្វាយទៅចិនភ្លាម ហើយនៅពេលដែលមៀនប៉ៃលិនចាប់ផ្តើមប្រមូលផល នោះភាគីចិននឹងចុះមកត្រួតពិនិត្យវាយតម្លៃលើគុណភាព សុវត្ថិភាព និងអនាម័យហើយនឹងនាំចេញបាននៅចុងឆ្នាំ២០២១ ដើមឆ្នាំ២០២២

លោក ងិន ឆាយអះអាងថា «​ទន្ទឹមនឹងគ្នានេះ យើងកំពុងតែចរចា​[​ជាមួយភាគីចិនដើម្បីនាំចេញ​] ហើយយើងបានការសិក្សារួចជាស្រេចនោះ គឺដំណាំម្រេច និងទឹកមាត់ត្រចៀកកាំ ព្រោះយើងដឹងថា ម្រេចជាដំណាំមួយប្រភេទដែលប្រទេសចិនត្រូវការ​»​ លោក ងិន ឆាយបន្តថា« បន្ទាប់ពីមៀនប៉ៃលិនយើងអាច  [​នាំចេញម្រេច និងទឹកមាត់ត្រចៀកកាំទៅទីផ្សារប្រទេសចិន​] បាន ទឹកមាត់ត្រចៀកកាំ និងម្រេច  គឺយើងបានត្រៀមឯកសាររួចហើយដោយនៅចាំតែមៀនប៉ៃលិន ចាប់ផ្តើមចុះហត្ថលេខាប្រូត្រកូលបច្ចេកទេសជាមួយភាគីចិនហើយភ្លាម យើងនឹងដាក់ទឹកមាត់ត្រចៀកកាំ និងម្រេច ទៅភ្លាម ដើម្បីសុំការអនុញ្ញាតនាំចេញ​»​

អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរូបនេះ បន្តថា បន្ទាប់ពីម្រេច និងទឹកមាត់ត្រចៀកកាំនាំទៅចិនបានហើយ នោះ កម្ពុជា នឹងពិចារណានាំចេញផ្លែទុរេន  ផ្លែដូងក្រអូប ផ្លែស្រការនាគ ផ្លែខ្នុ និងគ្រាប់ក្រហម លោក ងិនឆាយ បានបញ្ជាក់ថា ដំណាំដែលកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតស្នើនាំចូលទីផ្សារចិន គឺអនុវត្តឡើងតាមនិតិវិធីម្តងមួយមុខៗ ម្តងមួយប្រភេទៗជាជំហានបន្តបន្ទាប់គ្នា ដោយភាគីចិនមិនអនុម័ត អនុញ្ញាតឱ្យកម្ពុជា នាំចូលទៅទីផ្សារជាកញ្ចប់ នាំចូលមុខកសិផលទៅប្រភេទព្រមគ្នាឡើយ

ជាមួយគ្នានេះ លោកក៏បានអំពាវនាវ និងលើកឡើងដល់ប្រជាកសិករម្ចាស់កសិដ្ឋានទាំងអស់ដែលដាំដំណាំពាក់ព័ន្ធខាងលើនេះ  មានបំណងចង់នាំចេញទៅទីផ្សារអន្តរជាតិអន្តរជាតិ ពិសេសទីផ្សារប្រទេសចិននោះ គឺត្រូវមកចុះបញ្ជីនៅក្រសួងកសិកម្ម ហើយត្រូវអនុវត្តបច្ចេកទេសដាំដុះដំណាំនីមួយឱ្យត្រូវស្តង់ដារគុណភាព និងអនាម័យ ដោយគោរពតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីធានាការនាំចេញរបស់កម្ពុជា ប្រកបដោយនិរន្តរ៍ភាព

សូមជម្រាបថា ក្នុងរយៈពេលខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិបានជិត,លានតោន

គួរបញ្ជាក់ថា នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មផលិតផលកសិកម្មសំខាន់ៗដែលកម្ពុជាបាននាំចេញនោះ មាន អង្ករជិត៤៣ម៉ឺនតោន​, ដំឡូងមីជាង,លានតោន​, គ្រាប់ស្វាយចន្ទី ជិត២០ម៉ឺនតោន​, គ្រាប់ពោតជាង១៤ម៉ឺនតោន​, ចេកស្រស់ជិត១៧ម៉ឺនតោន​, ផ្លែស្វាយជិតម៉ឺនតោន​, ដូងប្រេងជាងម៉ឺនតោន​, ម្ទេសស្រស់ជាងម៉ឺនតោន និងផលិតផលកសិកម្មផ្សេងៗទៀត

ដោយ៖ស តារា


ចែករំលែក៖