ព័ត៌មានទាន់ហេតុការណ៍៖

លោក ឡុង ផលគុណ ៖ ប្រឡាយ បេតុង បាក់ ដាច់ភាគច្រើន កើតមាននៅកន្លែង លួច ចោះ អនាធិបតេយ្យ គ្មានការអនុញ្ញាតពីជំនាញ

ចែករំលែក៖

ខេត្តបាត់ដំបង៖   លោក ឡុង ផលគុណ ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា៖ ករណីភ្លឺ ប្រឡាយ មេបេតុង នៃ ប្រព័ន្ធកង្ហត ក្នុងខេត្តបាត់ដំបង ដែលបាក់ដាច់ ដោយសារ ទឹកជំនន់កាល ពីក្នុងខែតុលាចំនួន ប្រមាណ៩០កន្លែង ភាគច្រើនកើតមាន នៅតាមចំណុច ដែលគេជីកចោះ ( ជញ្ជាំង ប្រឡាយបេតុង ) ដោយអនាធិបតេយ្យ ខុស បច្ចេកទេសកាលពីពេល កន្លងទៅ។ 

លោក ឡុង គុណផល ​បន្តទៀតថា ៖ ជញ្ជាំង​ប្រឡាយ​បេតុង​នៃ​ប្រព័ន្ធ ក​ង្ហ​ត​ត្រូវបាន​ជីក​ចោះ​យ៉ាង​អនាធិបតេយ្យ​ខុស​បច្ចេកទេស​រាប់សិប​ក​ន្លែ​ង ដោយ ម្ចាស់​ដីស្រែ​ធំ ៗ​នៅតាម​សងខាង​ប្រឡាយ​កាល​ពេល​កន្លង​ទៅហើយ​ត្រូវបានធ្វើ ការ​លប់​វិញ បន្ទាប់ពី​រដ្ឋបាលខេត្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​តឹងរឹង​រួចមក តែ​នូវ រាល់​ការ​លប់​វិញ​នោះ​មិនបាន​កិន​បង្ហាប់​ដោយ​គ្រឿងចក្រ​ទេ គឺ​គេ​ជាន់​ដោយ​ជើង​ជា មូ​ល​ហេតុ​នាំឱ្យ​ទឹកជំនន់​ហូរ​ខ្លាំង​ច្រោះ​បាក់​ដាច់​ជាច្រើន​កន្លែង​។​

គិត​មកដល់​ត្រឹម​ថ្ងៃទី​១៤​ខែវិច្ឆិកា ក្រុមការងារ​ធ្វើការ​ជួសជុល​បឋម ជាបន្ទាន់ តាម​គោល​ការណែនាំ​របស់លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដើម្បី​ទប់ទឹក​ទុក​បាន​ទាន់ពេលវេលា​។​ចំពោះ​ទំនប់​អាងទឹក​និង​ភ្លឺ​ប្រឡាយ​មេ​នាំ​ទឹក សម្រេចបាន​លទ្ធផល​ប្រមាណ​ជា ៣០ ភាគរយ​ភ្លឺ​ទំនប់​ប្រឡាយ​និង​អាងទឹក ដែល​បាន​ខូច​ដោយសារ​ទឹកជំនន់​នោះ ហើយ​។​

នេះការបញ្ជាក់ពី លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។ 

​ភ្លឺ​ប្រឡាយ​មេ​ដែល​រង​ផល​ប៉ះ ពាល់​១២៥.៦៨០​ម៉ែត្រ ប្រឡាយ​រង​ប្រវែង​៨៨.០០០​ម៉ែត្រ​ប្រឡាយ​ស្រោចស្រព ៧៨.០០០​ម៉ែត្រ សំណង់​សិល្បៈកា ៨​កន្លែង​។​កន្លែង​សំខាន់ៗ​ត្រូវ​វេច​ខ្ចប់​ទឹកបាន ធ្វើ​រួច​ជា​បណ្តោះអាសន្ន​ហើយ​និង​កំពុង​ធ្វើ​បន្ត ។ តែ​កន្លែង​ដែល​មិនទាន់​ធ្វើបាន ដោយសារ​គ្មាន​ផ្លូវ​ចូល នៅមាន​ទឹក​លិច​និង​ពិសេស ជាងនេះទៀត​នោះ មិនមាន ថវិកា​គ្រប់គ្រាន់​សម្រាប់ធ្វើ​នៅ​ចំពោះមុខ​នេះ​ ដើម្បីអនុវត្តឱ្យបានតាមបទបញ្ជា លោក រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម៕

ដោយ៖ សិលា


ចែករំលែក៖