ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Khai

រថយន្តសណ្តោងទូរកុងតឺន័របើកឡើងខឿនទ្រូងផ្លូវបុករះបង្គោលភ្លើង ស្លាកសញ្ញាចរាចរណ៍ រាបដល់ដី

ភ្នំពេញ៖ រថយន្តសណ្តោងទូរកុងតឺន័រមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក រេចង្កូតឡើងខឿនទ្រូងផ្លូវ បុករះបង្គោលភ្លើងបំភ្លឺផ្លូវ ស្លាកសញ្ញាចរាចរណ៍ ស្លាកប៉ាណូ រាបដល់ដី ខូចទ្រូងផ្លូវជាង៣០ម៉ែត្រ អ្នកបើកបរចុះដោះស្បែកជើងរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅតាមផ្លូវចោមចៅ មុខផ្សារត្រពាំងថ្លឹង ... Read More »

ស្រ្តីជាជនដៃដល់កាប់ប្រហា ទៅលើនារីរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់​ ព្រោះតែភ្លេីងប្រច័ណ្ឌ

ភ្នំពេញ​ ៖ ស្ត្រីជាជនដៃដល់ម្នាក់បានទាញកាំបិតតាំងតោដេញកាប់ប្រហារទៅលើនារីរងគ្រោះម្នាក់ទៀតបណ្ដាលឲ្យរងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណះកម្លាំងសមត្ថកិច្ចចុះមកឃាត់ខ្លួននារីជាជនដៃយកទៅសួរនាំ​ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:៣០ នាទីយប់ថ្ងៃទី ៩ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសេនសុខ​ រាជធានីភ្នំពេញ។ ​    តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះបានដើររុញរទេះជូនក្មេងដើលេង ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី១ចុះរដ្ឋបាលឃាត់ខ្លួនជនអនាថាប្រេីប្រាស់គ្រឿងញៀនចំនួន១៤នាក់

ភ្នំពេញ៖ ក្រុមជនអនាថានិងប្រេីប្រាស់គ្រឿងញៀនចំនួន១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិភូមិត្រពាំងថ្លឹង២ និងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។ លោក កង វង ចៅសង្កាត់ចោមចៅទី១ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា ការមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាម ដោយសារតែទុកចិត្តគេពេក

ខេត្តបន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងសុំទោសជាសាធារណៈចំពោះបងប្អូនប្រជាពលរដ្ឋ នូវអ្វីដែលសម្តេចតេជោ បានទទួលស្គាល់ថា «ការមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាម ដោយសារតែទុកចិត្តគេពេក» កាលពីអណត្តិដែលសម្តេចតេជោ នៅកាន់តំណែងជានាយករដ្ឋមន្ត្រី។  សម្តេចតេជោ ហ៊ុន ... Read More »

លោក ឃួង ស្រេង៖ ស្នើឱ្យគណៈបញ្ជាការឯកភាពទាំង១៤ ខណ្ឌ ត្រូវបន្ដចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យាONLINE SCAMS ត្រូវតែធ្វើដោយមិនរាថយដាច់ ខាត

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវបន្ដចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINE SCAMS ត្រូវតែធ្វើដោយមិនរាថយដាច់ខាត ។    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ... Read More »

លោករដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស

ទីក្រុងហ្សឺណែវ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦​ បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក Atle Hoie អគ្គលេខាធិការនៃសហព័ន្ធសហជីពសកល IndustriALL ... Read More »

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា

ភ្នំពេញ ៖ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញជួបជាមួយ លោក Sonexay Vannaxay ... Read More »

អាជ្ញាធររាជធានីភ្នំពេញបន្ដចុះត្រួតពិនិត្យទីតាំងដែលសង្ស័យ៨៥ទីតាំងរកឃើញជនបរទេស៤៦៩នាក់ គ្មានលិខិតឆ្លងដែន១៨នាក់ និងរកឃើញករណីការឆបោក ONLINE SCAMS ៥នាក់

ភ្នំពេញ៖ គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារបានចុះ ត្រួតពិនិត្យទីតាំងដែលសង្ស័យចំនួន ៨៥ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន៤៦៩នាក់ (ស្រី ១៣៩នាក់) ក្នុងនោះអ្នកគ្មានលិខិតឆ្លងដែនមាន ១៨នាក់។ ក្នុងចំណោម ៨៥ទីតាំង នេះបានរកឃើញករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ... Read More »

មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង ព្រមានអ្នកលក់បន្លំសាច់ឆ្មាថាជាសត្វព្រៃ

កំពង់ឆ្នាំង៖ មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងព្រមានអ្នកលក់សាច់សត្វម្នាក់ ដែលបន្លំសាច់ឆ្មា និងសត្វស្រុកមួយចំនួន ថាជាសត្វព្រៃ ដើម្បីបោកប្រាស់អតិថិជន។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទីម្សិលមិញ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ស្ថិតក្នុងភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ... Read More »

នាយឧត្តមសេនីយ៍ ទៀ សីហា ច្រានចោលការលើកឡើងរបស់សារព័ត៌មាន និងបុគ្គលមួយចំនួននៅថៃ ដែលថា ក្រសួងការពារជាតិកម្ពុជា បដិសេធយន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ

ភ្នំពេញ÷ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ «មួយរយៈនេះ ខ្ញុំបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា៖ “រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព ... Read More »

អាជ្ញាធរខេត្តព្រះសីហនុ បន្តវាយបំបែកបណ្តាញឆបោកអនឡាញ ឃាត់ខ្លួនមនុស្ស៤០នាក់ ដកហូតឧបករណ៍អេឡិចត្រូនិករាប់រយគ្រឿង

ខេត្តព្រះសីហនុ៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតែជាបេសកកម្មអាទិភាពរបស់រាជរដ្ឋាភិបាល និងកម្លាំងអនុវត្តច្បាប់ ខណៈនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកអនឡាញមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ... Read More »

យុវជនបង្ហោះម៉ូតូ ៣នាក់ ត្រូវនគរបាលស្រុកដំណាក់ចង្អើរ ឃាត់ខ្លួនមកអប់រំណែនាំ និងហៅអាណាព្យាបាលមកធានា

ខេត្តកែប÷ក្រុមយុវជនឈាមរាវដែលតែងតែធ្វើ សកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវ ចុងក្រោយនៅតែរត់មិនរួចពីសំណាញ់ច្បាប់។ ជាក់ស្តែង យុវជនជើងខ្លាំងចំនួន ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ធ្វើការស្រាវជ្រាវ និងនាំខ្លួនមកធ្វើការអប់រំណែនាំ។ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ​ប្រតិបត្តិការបង្រ្កាបក្រុមយុវជនបង្ហោះម៉ូតូខាងលើនេះ គឺធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ... Read More »

បុរសម្នាក់ស្រវឹងបើករថយន្តទៅបុកឡំប្រឺតារួចបន្តទៅបុកម៉ូតូបណ្តាលឲ្យស្រ្តីមានផ្ទៃពោះម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាក MG 7មួយគ្រឿងក្នុងល្បឿនលឿនក៏រ៉េចង្កូតទៅប៉ះឡំប្រឺតាមួយគ្រឿងរួចបន្តល្បឿនទៅបុកពីមុខម៉ូតូពេញទំហឹងធ្វើអោយនារីមានផ្ទៃពោះ៤ទៅ៥ខែ ម្នាក់រងរបួសបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថុនាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩:១៤នាទីយប់ថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក MG7 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ ... Read More »

ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ករណីដេញកាប់យុវជនម្នាក់នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ សូមបញ្ជាក់ឡើងវិញអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រនិងព្រំដែនគោក

ភ្នំពេញ​៖​ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖ ... Read More »

ទឹកប្រាក់៩ម៉ឺនដុល្លារបានមកធ្វើបុណ្យផ្កាមហាសាគ្គី ប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរ សម្រាប់ដំណើរការបន្ដពិនិត្យ ព្យាបាលថែទាំ សង្ក្រោះកុមារកម្ពុជា

ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានទទួលថវិកាចំនួន ៨៩ ៩៩៧,៥៦ដុល្លារអាមេរិក ពីចូលរួមឧបត្ថម្ភពីសប្បុរសជននានា តាមរយៈអង្គផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី១៣ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការផ្ដល់សេវាពិនិត្យ ព្យាបាល ថែទាំ និងសង្គ្រោះជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្ដីមេត្តាករុណា ... Read More »

ក្នុងរវង្វង់ធ្វើរដ្ឋបាល៨៥ទីតាំង បានរកឃើញជនបរទេសស្នាក់នៅ៦៦៥នាក់ អ្នកគ្មានលិខិតឆ្លងដែន៣៤នាក់ បានបញ្ជូនទៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងប្រតិបត្តិការត្រួតពិនិត្យធ្វើរដ្ឋបាល ទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCA MS)បានចំនួន៨៥ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន៦៦៥នាក់ (ស្រី២៣២នាក់ ) និងអ្នកគ្មានលិខិតឆ្លងដែនចំនួន៣៤នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ប៉ុន្តែទោះបីជាយ៉ាង ណាក្តីក្រុមការងារ មិនបានរកឃើញមានករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ... Read More »

ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ដែលចំណាយប្រាក់ ១២០០ដុល្លារដើម្បីបានចូលស្រុកខ្មែរដែលពាក់ព័ន្ធនិងករណីចាប់ជម្រិត

ភ្នំពេញ÷បុរសជនជាតិចិនម្នាក់ដែលមានត្រាហាមឃាត់ចូលកម្ពុជាព្រោះតែធ្លាប់ប្រព្រឹត្តអំពើឧក្រិដ្ឋ បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់ តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ។ សមត្ថកិច្ចគួរបើកការស្រាវជ្រាវឲ្យដល់ឬសគល់ ដើម្បីរកឲ្យឃើញតើនរណាខ្លះពាក់ព័ន្ធ ដែលគប់គិតជាមួយឧក្រិដ្ឋជនម្នាក់នេះអាចចូលមកខ្មែរបាន។  សូមបញ្ជាក់ថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមអង្គការចាត់តាំងរៀបចំគម្រោងចាប់ជំរិត និងជាមុខសញ្ញាហាមឃាត់ចូលប្រទេសកម្ពុជា នៅចំណុចផ្ទះលេខ MH១១០ ... Read More »

អ្នក​ភូមិ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​ធុន​៨០​ម​.​ម​ចំនួន​០៥​គ្រាប់​នៅ​ក្នុង​គល់ឈើនៅស្រុក​ភ្នំព្រឹក

ខេត្តបាត់ដំបង ​៖  គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ប្រភេទ​កាំភ្លើងត្បាល​ធុន​៨០​ម​.​ម ចំនួន​០៥​គ្រាប់ ត្រូវ​បាន​ប្រជា​កសិករ​ប្រទះ​ឃើញ​នៅ​ក្នុង​គល់ឈើ​ដ៏​ធំ​មួយ ដែល​ពុក​ផុយ​ហើយ​ដួល​រលំ កាលពី​ព្រឹក​ថ្ងៃ​ទី០៧ មិថុនា នៅ​ខាងក្រោយ  ភូមិ​បេង​ស្អាត  ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ​។ ... Read More »

អគ្គិភ័យឆេះរោងស្នាក់នៅមួយកន្លែងអស់លុយជាង២លានរៀន

ភ្នំពេញ៖ រោងស្នាក់នៅរបស់អ្នកមេីលការខុសត្រូវតារាងបាល់ទះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។  ម្ចាស់ទីតាំងខាងលេីមានឈ្មោះ វុធ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅទីតាំងខាងលេី ។  ... Read More »

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់ពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានផ្តល់សេចក្តីសង្ខេបព័ត៌មានអំពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future ... Read More »

ក្រុមក្មេងទំនើងនិងខ្លះជាសិស្សសាលា ធ្វើសកម្មភាពគាស់តូបលក់ដូរនៅក្រុងសែនមនោរម្យ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាលក្រុងសែនមនោរម្យដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការខេត្តមណ្ឌលគិរី បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៨នាក់ ពាក់ព័ន្ធករណីគាស់តូបលក់ដូរ លួចយកម្ហូបអាហារនិងភេសជ្ជៈនៅមុខសួនកុមារ ... Read More »

នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាមួយនឹងថ្នាំញៀន៨កញ្ចប់

ខេត្តកណ្តាល÷អនុវត្តតាមការណែនាំពីលោកឧត្តម សេនីយ៍ទោឈឿន សុចិត្ត ស្នងការខេត្តកណ្តាល សមត្ដកិច្ចស្រុកកៀនស្វាយបន្តបង្គ្រាបគ្រឿងញៀន លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការស្រុកកៀនស្វាយបានប្រាប់ថាកម្លាំងនគរបាលស្រុកបង្គ្រាបគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ដែលកើតហេតុ នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៦វេលាម៉ោង១២និង៤៥នាទីនៅ ត្រង់ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ... Read More »

សម្តេចតេជោ ចែករម្លែកអត្ថបទ​របស់លោក Akaraphong Khamkhun ដែលបានសរសេររៀបរាប់ថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តចែក​រំលែក​អត្ថបទវិភាគថ្មីមួយទៀតរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណង ជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា​ ខណៈ​សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃ៨ ទីដល់ថ្ងៃទី១០ ... Read More »

ប្រជាពលរដ្ឋ ប្រទះឃើញ សព បុរស ម្នាក់ មានសភាពហេីមស្អុយរលួយ

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងស្រះទឹកមួយកន្លែង ដោយមានសភាពហេីមស្អុយរលួយបាត់ទៅហេីយទេីបបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃ ទី ៧ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភំ្នពេញ ។  ... Read More »

យុវជន​ម្នាក់កាន់​កាំបិត​ផ្គាក់​ និងចំពាម ថតបង្ហោះ​លើ​ Tik Tok ត្រូវ​នគរបាល​​ស្រាវជ្រាវ​ឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន ក្រោយ​ពី​ក្មេង​ទំនើង​រូប​នោះ​កាន់​កាំបិត​ផ្គាក់ និង​បង្ហាញ​ការ​បាញ់​ចំពាម ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម Tik Tok សង្ស័យ​ចង់​បង្អួត​និង​ដើម្បី​សាង​ភាព​ល្បីល្បាញ​និង​មាន​អ្នក​ចូល​មើល​ច្រើន​។ នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ខាងលើ​នេះ​គឺ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៦ មាន​គណនី Tik ... Read More »

នារីម្នាក់​ឈប់ម៉ូតូចូលទិញថ្នាំពេទ្យ ស្រាប់តែចោរមកកាច់កម៉ូតូ ត្រូវអ្នកជិតខាងឃើញទាន់នាំគ្នាឡោមព័ទ្ធចាប់បានម្នាក់​

ភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ស​ពួក​២​នាក់ ត្រូវ​បាន​ពលរដ្ឋ​ចាប់​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយជើង​ រួច​ប្រគល់​ឱ្យសមត្ថកិច្ច​យក​សួរ​នាំ បន្ទាប់​ពី​ជន​សង្ស័យ​រូប​នោះ បាន​ធ្វើ​សកម្មភាព​កាច់​ក​ម៉ូតូ​ហុងដា​ស្កុបពី​ របស់​នារី​ម្នាក់​មិន​បាន​សម្រេច ។ ហេតុការណ៍​នេះ​បាន​កើ​ត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី ០៥ ខែ​មិថុនា ឆ្នាំ​២០២៦ នៅ​ចំនុច​ផ្ទះ​លក់ ... Read More »

ជិះម៉ូតូដេញវាយគេ ជ្រុលទៅបុករថយន្តបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំង៣នាក់

ភ្នំពេញ​ ៖ យុវជន៣នាក់រងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលពួកគេជិះម៉ូតូប្រដេញវាយទៅលើយុវជនមួយក្រុមទៀតខណៈយុវជនមួយក្រុមនោះបានបកមកដេញវាយវិញភ័យក៏ជិះរត់ជ្រុលទៅបុកថយន្តដែលកំពុងតែបើកបរយ៉ាងពេញទំហឹង។ ហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយបថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ១៨២ កែងផ្លូវ២២៣ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  ​    តាមសម្ដីពីបុរសម្នាក់ជាម្ចាស់រថយន្តម៉ាកTOYOTA Rushពណ៌ស ពាក់ ផ្លាក ... Read More »

ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់លង់ទឹកស្លាប់ ខណៈនាំគ្នាទៅលេងទឹករណ្តៅដីជាមួយមិត្តភក្តិ

ភ្នំពេញ៖ ហេតុការណ៍ដ៏សោកសៅមួយបានកើតឡើង ខណៈក្មេងប្រុសចំនួន៥នាក់នាំគ្នាទៅលេងទឹកនៅរណ្តៅដីមួយកន្លែង បណ្តាលឱ្យក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »