ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Kol Pharith

បារាំង៖ ប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនិងក្រុមបាតុករនៅទីក្រុងប៉ារីស

ក្រុមបាតុករនៅទីក្រុងប៉ារីស ប្រឆាំងការចាក់វ៉ាក់សាំង ក៏ដូចជាវិធានការរិតត្បិតប្រឆាំងកូវីដ១៩ ។ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស បង្ខំឲ្យប៉ូលិសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មកើតឡើងនៅទីក្រុងជាច្រើន ផ្សេងទៀតមានដូចជា Marseille, Montpellier, Nantes និង Toulouse ។ ... Read More »

ឯកអគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា

ភ្នំពេញ, ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា ដែលត្រូវបានរៀបចំឡើងដោយសារព័ត៌មានChina Economic Daily ... Read More »

អាជ្ញាធរខេត្តស្វាយរៀង បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅក្នុង ខេត្ត ស្វាយរៀង នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ ទៀត ដូច្នេះដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋសុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំដូចខាងក្រោម៖ ១-បន្តផ្អាកការលក់ ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រ ... Read More »

សម្ដេចហេងសំរិន សូមអនុមោទនាបុណ្យចូលព្រះវស្សា

ភ្នំពេញ÷ ពីថ្ងៃ១រោចខែអាសាធ ដល់ថ្ងៃ១៥កើតខែអស្សុជ ជាថ្ងៃបុណ្យចូលព្រះវស្សានៅក្នុងរយៈពេល៣ខែ ។ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិការចូលព្រះវស្សាឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិព្រះធម៌ ព្រះវិន័យក្នុងទីអារាម នៅក្នុងរដូវវស្សា ពោរពេញទៅដោយភ្លៀងធ្លាក់ជោគជាំ។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយមានសារៈសំខាន់ ដែលពលរដ្ឋខ្មែរយើងបានគោរពប្រណិប័តន៍តំាងពីបុរាណកាលមក។ តាមទម្លាប់ប្រជាពុទ្ធបរិស័ទ តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកនូវទៀនព្រះវស្សា គ្រឿងបំភ្លឺផ្សេងៗ ... Read More »

លោក អុិត សំហេង សូម​ចូលរួម​មរណៈ​ទុក្ខ​ក្រៀមក្រំ​បំផុត​ជាមួយ​គ្រួសារ​សព​លោក​ យួន​ សុផុន​ ចៅសង្កាត់ទួលទំពូងទី២

ភ្នំពេញ៖ សារលិខិតរំលែកទុក្ខ ជូនចំពោះលោកស្រី កែវអុិត សុលិនា ព្រមទាំងក្រុមគ្រួសារ ! ខ្ញុំ និងភរិយា ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌចំការមន ពិតជាមាន ក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បដិសេធទាំងស្រុង ពីការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកឈ្មោះ ពូឈីវ អង្គាសលុយជូនពលករដែលលំបាករាប់សែននាក់ ជាល្បិចបោកប្រាស់ !

ប្រទេសថៃ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បដិសេធទាំងស្រុង ពីការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកឈ្មោះ ពូឈីវ អង្គាសលុយជូនពលករដែលលំបាករាប់សែននាក់ ជាល្បិចបោកប្រាស់ ! ហើយការបង្ហោះអង្គាសលុយ ខាងលើមិនពាក់ព័ន្ធ នឹងស្ថានទូតអោយធ្វើឡើយ។  សូមបញ្ជាក់ថា, ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានចេញ សេចក្តីប្រកាសព័ត៌មាន ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៨៧៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​, លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​២៣​ ខែកក្កដា​

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២១ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បានឲ្យ​ដឹង​ថា​ , ចំនួន​គោលដៅ​សរុប​ ១៤៩​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៧.០៣៦​គ្រឿង​ ម៉ូតូ​ ... Read More »

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានជួបប្រជុំជាមួយ ឯកអគ្គរាជទូតក្វាតេម៉ាឡា តាមប្រព័ន្ធវីដេអូ !

ប្រទេសថៃ : បើយោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អមដោយលោកស្រីលេខាធិការទី១ បានជួបប្រជុំជាមួយលោក Carlos Humberto ... Read More »

ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងអនុញ្ញាឱ្យបង្កើតគណបក្សកម្ពុជានិយម តែត្រូវរៀបចំបែបបទស្នើសុំចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយជាមុនសិន

ភ្នំពេញ, យោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើត «គណបក្សកម្ពុជានិយម» ដែលសរសេរ ជាអក្សរកាត់ «ប.ក» ដោយមានអាសយដ្ឋាន ... Read More »

ភោជនីយដ្ឋាន​ កុងហ្វូឃីតឈិន​ (Kung Fu Kitchen)​ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលហូបអាហារនៅទីតាំងខាងលើនេះ !

ភ្នំពេញ, នៅរសៀលថ្ងៃទី23 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, នៅភោជនីយដ្ឋាន​ កុងហ្វូឃីតឈិន​ (Kung Fu Kitchen)​ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលហូបអាហារនៅទីតាំងខាងលើនេះ ... Read More »

រដ្ឋាភិបាលជប៉ុនបានគាំទ្រការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសគ្រឿងចក្រកំទេចគ្រាប់មីននៅកម្ពុជា !

ភ្នំពេញ, រដ្ឋាភិបាលជប៉ុនបានគាំទ្រការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសគ្រឿងចក្រកំទេចគ្រាប់មីននៅកម្ពុជា។ នេះជាការថ្លែងពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកស៊ីម៉ាក់នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ លោកបានបន្តថា, កម្មវិធីបានចាប់ផ្តេីមនៅឆ្នាំ១៩៩៨ និងគាំទ្រគ្រឿងចក្រកំទេចគ្រាប់មីនគ្រាដំបូងនៅឆ្នាំ២០០១ ។ ក្រុមបច្ចេកទេសជប៉ុនមកពីមន្ទីរស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យារួមមានសាស្ត្រាចារ្យ ... Read More »

កិច្ចប្រជុំនៃក្រុមប្រទេស G20៖ បង្ហាញវឌ្ឍនភាពតិចតួចស្តីពីវិធីសាស្ត្រ ដើម្បីការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

អន្តរជាតិ​៖​ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថាមពលមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬហៅកាត់ថា G20 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញពីវឌ្ឍនភាពតិចតួចស្តីពីវិធីសាស្ត្រ។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ​ ... Read More »

តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ទទួលអំណោយពីសប្បុរសជន (ក្រុមហ៊ុន Double Health Care Pharma Co.,Ltd) !

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ ... Read More »

ក្រុមគ្រូពេទ្យចុះយកសំណាកកម្មករកម្មការិនីរោងចក្រចំនួន៣៥៤នាក់រកឃេីញវិជ្ជមាន៤នាក់ដែលពាក់ព័ន្ធនឹងរោងចក្រជីជី

ភ្នំពេញ​៖​ ​ក្រុមកម្មករកម្មការិនីរោងចក្រចំនួន៣៥៤នាក់ដែលមកស្នាក់នៅក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ជាប់ពាក់ព័ន្ធជាមួយរោងចក្រជីជី​ ដែលមានទីតាំងស្ថិតនៅមុខសាលាក្តីខ្មែរក្រហម​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)បានសហការជាមួយក្រុមការងារសាលាសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោក​ វ៉ា​ សាវឿន ចៅសង្កាត់​ ចុះយកសំណាកជាលេីកទី​២នៅព្រឹកថ្ងៃទី២៣ ... Read More »

អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជិត២០ឆ្នាំ ជូនប្រជាពលរដ្ឋស្រុកវាលវែង

ខេត្តពោធិ៍សាត់ ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ដែលមានអាយុកាល ជិត២០ឆ្នាំ ត្រូវបានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ដោយជោគជ័យ «ដោយគ្មាអ្នកចាញ់ ... Read More »

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៨នាក់ ជាសះស្បើយ ចំនួន១៣១នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១

ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣១នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី២២ ... Read More »

អ្នកនាំពាក្យហ្វីលីពីន៖​ ដើម្បីស្កាត់ការឆ្លងរាតត្បាតកូវីដី-១៩ បម្លែងថ្មី Delta នឹងហាមឃាត់អ្នកទេសចរមកពីប្រទេសម៉ាឡេស៊ី និងថៃ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពីលោក ហារី រ៉ូក (Harry Roque) អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានប្រកាសនៅថ្ងៃសុក្រនេះដែរថា៖ ប្រទេសហ្វីលីពីន ... Read More »

«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន លោក Xi JinPing»

ភ្នំពេញ, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា ... Read More »

ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ, ក្រសួងសុខាកបាល ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឈោ្មះ PRO STAR គ្មានលេខបញ្ជិកាពក្រសួងសុខាភិបាល ។ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យ បានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ... Read More »

តារាសិចស៊ី ស៊ឹម ស្រីនិច បញ្ជាក់ពីមូលហេតុឈប់ពីសិល្បៈ ទាំងកំពុងល្បី

ភ្នំពេញ៖ អស់រយៈពេល២សប្តាហ៍ហើយដែលតារាស្រីសិចស៊ី កញ្ញា ស៊ឹម ស្រីនិច បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមិនតិចទេសម្រាប់ទស្សនិកជនក្រោយពីតារាស្រីសិចស៊ីរូបនេះបានបញ្ចេញសារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។ ការប្រកាសមិនបានប៉ុន្មានផងស្រាប់តែមានគណនីយអនាមិកមួយបានបញ្ចេញសារចោទប្រកាន់ពាក្យធ្ងន់ៗទៅកាន់តារាស្រីរូបនេះថានាងបានភ្ជាប់ទំនាក់ទំនងជាមួយប្តីគេនោះ។ កន្លងទៅមានការចោទជាសំណួរជាច្រើនជុំវិញការចាកចេញពីវិស័យសិល្បៈភ្លាមៗក្រោយប្រឡូកក្នុងអាជីពនេះរយៈពេល៦ឆ្នាំ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះគឺអាចចាត់ទុកថានាងជោគជ័យលើវិស័យនេះប៉ុន្តែនាងបែជាប្រកាសចាកចេញទៅទាំងធ្វើឲ្យអ្នកគាំទ្រនាងមិនអស់ចិត្តនោះ។ ពេលនេះនាងបានបញ្ជាក់អំពីហេតុផលមួយចំនួនដែលសមស្របក៏អាចធ្វើឲ្យអ្នកគាំទ្រនាងស្ងប់ចិត្តដែរ។ តារាស្រីរូបនេះបានបញ្ជាក់ដោយខ្លីថា នាងបញ្ចប់ការងារសិល្បៈព្រោះតែត្រៀមចូលរោងការ និងមានមុខរបរមួយដែលត្រូវមើលការខុសត្រូវក្រោយមានក្រុមគ្រួសារនោះ។ ទោះជាយ៉ាងណានាងនៅមិនទាន់បញ្ជាក់លម្អិតអំពីបុរសដែលនាងនឹងចូលរោងការនិងមុខជំនួញដែលនាងត្រូវមើលការខុសត្រូវនោះគឺជាអ្វីនោះនៅឡើយដែរ។ មានការលើកឡើងដែរថាគូស្នេហ៍នាងទំនងជាស្នើ ... Read More »

វៀតណាម​៖​ ​អ្នកទោស​ និង​បុគ្គលិក​នៅ​មណ្ឌល​ផ្តាច់​គ្រឿងញៀន​ក្នុង​ខេត្ត​បិ​ញ​យឿ​ង​ ​ជាង​ ៥០០នាក់​ តេស្តិ៍​រកឃើញ​វិជ្ជមាន​កូវី​ដ-​១៩

អន្តរជាតិ​​៖ អាជ្ញាធរ​វៀតណាម​ បានប្រកាសរកឃើញ​អ្នកទោស​ និង​បុគ្គលិក​ចំនួន ៥០៦នាក់​ នៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​គ្រឿងញៀន​បូ​ឡា​ ក្នុង​ខេត្ត​បិ​ញ​យឿ​ង​ បានឆ្លង​វីរុស​កូរ៉ូណា​ ខណៈ​ដែល​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​ដើម្បីរ​កមេរោគកូ​វីដ​-១៩​។​ បេី​តាមលោក ឡេ មិញ​តាន់​ ប្រធាន​មន្ទីរ​ បានថ្លែង​ឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋបាល​ក្រុង​ កាលពី​ថ្ងៃ​ពុធ​ទី​២១​ ... Read More »

ក្រុមគ្រូពេទ្យបន្តររកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១១នាក់លើអាជីវកតផ្សារលើខេត្តកំពង់ឆ្នាំង ពេលធ្វើសំណាកលើកទី២

ខេត្តកំពង់ឆ្នាំង៖ ក្រុមអាជីវករផ្សារលើចំនួន១១នាក់បានរកឃើញថា មានវិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្តសំណាកលើកទី២ ដែលបានធ្វើឡើងព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ នៅពេលដែលចុះពិនិត្យសំណាកអាជីវករផ្សារលើ ចំណោមអាជីវករ២៤៨នាក់ ។ លោក ងិន សារ៉េត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង បានឲ្យដឹងថា ... Read More »

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញ អ្នកវិជ្ជមានថ្មី ចំនួន ៧៧ នាក់ និងមានអ្នកជាសះស្បើយចំនួន ១៤៦ នាក់

ខេត្តបន្ទាយមានជ័យ, រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យ បានជ្រាបថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១៤៦នាក់ និង យោងតាមលទ្ធផលតេស្ដរហ័ស(Rapid Test)+មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIFH) នៅថ្ងៃទី២១ ខែកក្កដា ... Read More »

ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារ​ទំនើប Mid Town ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ

ភ្នំពេញ, នៅល្ងាចថ្ងៃទី22 ខែកក្កដាឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារ​ទំនើប Mid Town ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ មានអ្នកជំងឺកូវីដ១៩ ... Read More »

តូបលេខ ០១ (លក់ស្បែកជើង) ក្នុង ផ្សារ ធំទួលសង្កែ (ផ្សារសាំហាន់) មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជា អាជីវករលក់ស្បែកជើង នៅទីតាំងខាងលើនេះ

ភ្នំពេញ, តូបលេខ ០១ (លក់ស្បែកជើង) ក្នុង ផ្សារ ធំទួលសង្កែ (ផ្សារសាំហាន់) មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជា អាជីវករលក់ស្បែកជើង នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅល្ងាចថ្ងៃទី ... Read More »

ផ្សារ​ Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២​ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ

ភ្នំពេញ, ផ្សារ​ Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២​ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅរសៀលថ្ងៃទី 22 ខែកក្កដាឆ្នាំ 2021។ ... Read More »

ប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនៅមណ្ឌលសុខភាពចេក ហាងអ៊ត់សក់កូវ ឈូករ័ត្ន អ្នកលក់បបរផ្សារវាលយន្តនិងតូបលក់ដូរឈ្មោះ ម៊ី គាត ស្ថិតនៅភូមិចំកាវលាវ ឃុំព្រៃគគីរ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនៅមណ្ឌលសុខភាពចេក ហាងអ៊ត់សក់កូវ ឈូករ័ត្ន អ្នកលក់បបរផ្សារវាលយន្តនិងតូបលក់ដូរឈ្មោះ ម៊ី គាត ស្ថិតនៅភូមិចំកាវលាវ ឃុំព្រៃគគីរ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩។ រដ្ឋបាលខេត្តបញ្ជាក់ទៀតថាដោយមាន ឈ្មោះ ព្រំ ... Read More »

ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចស្រុករមាសហែកនាំគ្នាពិនិត្យសុខភាព តាមទីកន្លែង និង ពេលវេលា ដែលបានកំណត់ របស់រដ្ឋបាលស្រុកដើម្បីពង្រឹងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចស្រុករមាសហែករាប់រយនាក់នាំគ្នាទៅពិនិត្យសុខភាព តាមទីកន្លែង និង ពេលវេលា ដែលបានកំណត់ របស់រដ្ឋបាលស្រុកដើម្បីពង្រឹងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋបាលស្រុករមាសហែក បានចេញសេចក្ដីជូនដំណឹង ដល់លោកលោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅភូមិសាស្ត្រភូមិកំពង់ត្រាច និងភូមិតាត្រាវទៅធ្វើតេស្តសុខភាពរហ័ស ... Read More »

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំផ្សព្វផ្សាយ ដីកាស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងតួនាទី ភារកិច្ច របស់អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ

ខេត្តកោះកុង, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា,នៅថ្ងៃពុធទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំផ្សព្វផ្សាយ ... Read More »

ខេត្តក្រុងជាច្រើន បានសម្រេចមកទទួលពលរដ្ឋរបស់ខ្លួនពីទីក្រុងហូជីមិញទៅស្រុកវិញ

ដោយសារតែរោងចក្របិទទ្វារ ទីក្រុងបិទខ្ទប់ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ពលកររាប់សិបពាន់នាក់ ពីបណ្តាខេត្តនានា មកធ្វើការនៅទីក្រុងហូជីមិញ។ ទាំងនោះហើយបានជាខេត្តក្រុងជាច្រើនបានសម្រេចមកបញ្ជូលពលរដ្ឋទៅស្រុកវិញ ក្រោយទីក្រុងហូជីមិញ មានករណីឆ្លងខ្ពស់ ។ នៅថ្ងៃទី ២១ខែកក្កដា ជើងហោះហើរ លេខ VN-122 ... Read More »