ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

រឿងមួយមិនទាន់ឆ្លងផុតចូលដល់រឿងមួយទៀត អាមេរិកធ្លាក់ក្នុងវិបត្តិយ៉ាងពិតប្រាកដ

  រឿងមួយមិនទាន់ឆ្លងផុតផងចូលដល់រឿងមួយទៀត អាមេរិកធ្លាក់ក្នុងវិបត្តិយ៉ាងពិតប្រាកដ វិបត្តិកូវីដ​-១៩ អាមេរិកមិនទាន់អាចគ្រប់គ្រងបានផង ក៏មានមហាបាតុកម្មក្លាយជាអំពើហិង្សា កើតឡើងនៅលើទឹកដីអាមេរិកចំពេលកំពុងឆ្លងរាលដាលកូវីដ​-១៩ កាន់តែខ្លាំង។ នៅពេលនេះមានបាតុកម្មកើតឡើងនៅទីក្រុងជាង ២០ ក្នុងទឹកដីអាមេរិក ប្រឆាំងនិឹងការរើសអើងជាតិសាសន៍។ អាចនិយាយបានថាសង្គមអាមេរិក ស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុតមិនធ្លាប់មាន​។ វិវាទនៅខាងក្នុងមិនគ្រប់គ្រាន់ទេ ... Read More »

មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ចុះដោះប្រមូលអន្ទាក់៨២ខ្សែ និងទប់ស្កាត់ការលួចកាប់ទន្រ្ទានធនធានធម្មជាតិ

ខេត្តមណ្ឌលគិរី ៖ នៅក្នុងសប្ដាហ៍ទី៤ នៃខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ រួមទាំងក្រុមល្បាតរបស់អង្គការ WWF បានចុះល្បាតក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំព្រេច បានរុះរោងប្រក់តង់ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈពួកគេបម្រុងលួចអារឈើដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះមន្រ្តីឧទ្យានុរក្សបានដកហូតប៊ីដុងសាំងចំនួន៦កានផងដែរ។ ... Read More »

រថយន្តកែច្នៃ១គ្រឿងដឹកដើមដំឡូងពីលើឈើពីក្រោមបម្រុងឆ្លងដែនចូលវៀតណាមត្រូវបានកងរាជអាវុធហត្ថក្របួចជាប់

ខេត្តក្រចេះ៖ កងរាជអាវុធហត្ថខេត្តសហការជាមួយកងរាជអាវុធហត្ថស្រុកស្នួល ដឹកនាំកម្លាំងដោយលោកម៉ក់ ពីយុត បានឆ្មក់បង្ក្រាបរថយន្តកូរ៉េកែច្នៃដឹកដើមដំឡូងមីបង្កប់ឈើពីក្រោមបម្រុងឆ្លងដែនចូលទៅប្រទេសវៀតណាមដោយឃាត់ធ្វើការត្រួតពិនិត្យនិងឆែកឆេរក៏ប្រទះឃើញឈើប្រណីតនៅក្រោមដើមដំឡូងមីជាច្រើនកំណាត់ក៏ធ្វើការឃាត់ទុកហើយប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើស្រុកស្នួល។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០ នៅចំណុចលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិអូរចរចា ឃុំគ្រញូងសែនជ័យ ... Read More »

បើកត្រាក់ទ័រភ្ជួរដីស្រែ ប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះរងរបួសធ្ងន់នៅស្រុកបវេល

ខេត្តបាត់ដំបង៖បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយបើកត្រាក់ទ័រភ្ជួរដីស្រែប៉ះចំមីនតោនបន្សល់ពីសម័យសង្រ្គាមបណ្តាលផ្ទុះឡើងយ៉ាងកក្រើក។ លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី១១ ភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេលខេត្តបាត់ដំបង។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ... Read More »

អាជីវករនៅមុខប្រាសាទអង្គរវត្តបន្តរុះរេីតូបលក់ដូរ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២០​នេះ​ អ្នកស្រី​ ទី​ កូឡាប​ ដែលជាអាជីវករនៅមុខប្រាសាទអង្គរ​វត្ត បានស្ម័គ្រចិត្ត​រុះរេីភោជនីយដ្ឋានរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ត ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា​ ដេីម្បីបន្តដាំដេីមឈេីប្រណិត​ រៀបចំសួនច្បារ​ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច​និងសេវាកម្មទេសចរណ៍​កម្រិតអន្តរជាតិ​ ដែលមានបរិស្ថាន​ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ​ល្អ​។  ក្នុងឱកាសនោះ​ ... Read More »

Breaking News ៖ បាតុកម្មហិង្សាកើតឡើង អាមេរិកត្រៀមកម្លាំងទាហានទប់ស្កាត់

មន្ទីរបញ្ចកោណអាមេរិក បានស្នើដល់កម្លាំងទាហានត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាក្រក់បំផុត ដែលអាចកើតឡើង ខណៈបាតុកម្មបានកើតឡើងនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក ក្រោយជនជាតិស្បែកខ្មៅត្រូវប៉ូលិសស្បែកសអាមេរិកសង្កត់ករហូតដល់ស្លាប់។ កម្លាំងទាហានឈរជើងនៅទីតាំង Fort Bragg ភាគខាងជើង Carolina និងទីតាំង Fort Drum នៅញូវយ៉ក បានត្រៀមលក្ខណៈរួចរាល់សម្រាប់ទប់ស្កាត់ហេតុការណ៍អាក្រក់កើតឡើង។សកម្មភាពខាងលើកើតឡើង ... Read More »

លោកអភិបាលខេត្តដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ចុះដាំគ្រាប់ត្នោតជាង១០មុឺនគ្រាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង៖ លោកអភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំមន្ត្រីមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទនិងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ រដ្ឋបាលស្រុកសៀមប៉ាង និងពលរដ្ឋទាំងពីរស្រុកជាប់គ្នាចុះដាំគ្រាប់ពូជ  ត្នោត នៅតាមដងផ្លូវបំបែកពីទីរួមស្រុកសៀមប៉ាង ចំណុចអូរគួក តាមខ្សែបន្ទាត់ផ្លូវព្រំដែនកម្ពុជា-ឡាវ ចំនួន១០ម៉ឺនគ្រាប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។  លោក ... Read More »

បុរសម្នាក់តូចចិត្តនឹងវាសនាក្រីក្រហើយពិការជើងទៀតដាច់ចិត្តចង.កសម្លាប់ខ្លួនក្នុងរោងបាយទាំងយប់

ខេត្តស្វាយរៀង៖  បុរសម្នាក់តូចចិត្តនឹងខ្លួនពិការបានចងកសម្លាប់ខ្លួនទាំងកណ្ដាលយប់នៅក្នុងរោងបាយបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារកាលពីវេលាម៉ោងប្រមាណ២ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះសាន រដ្ឋាអាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ តាមសមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយពីទទួលបានសេចក្ដីរាយការណ៏ពីអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០មក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ... Read More »

គ្រឿងញៀន៣កញ្ចប់ធំត្រូវបានកម្លាំងនគរបាលបង្ក្រាបនៅខណ្ឌមានជ័យ

រាជធានីភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២០ ... Read More »

ប្រុសៗគួរតែប្រយ័ត្នព្រោះមិនមែនជារឿងថ្មីទេ! ចូលកោសខ្យល់ត្រូវនាងៗបន្លំលួចយកលុយអស់១៥០០ដុល្លារ

ភ្នំពេញ៖ មិនមែនជារឿងថ្មីនោះទេដែលបុរសៗមិនស្រួលខ្លួនហើយទៅរកនាងៗកោសខ្យល់ឲ្យ ហើយក្រោយពេលកោសខ្យល់រួចក៏មានករណីនាងៗបន្លំលួចយកលុយជារឿយៗ ដូច្នេះហើយបងប្អូនប្រុសៗយើងគួរតែមានការប្រុងប្រយ័ត្នពេលចូលទៅកន្លែងបម្រើសេវាកោសជប់ខ្យល់។ ករណីដូចបានរៀបរាប់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង២៥នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង តាមផ្លូវលេខ១៩១០ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។  លោក ញាណ ... Read More »

ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនចុះផ្តល់បច្ចេកទេសចិញ្ចឹមមាន់ដល់ប្រជាពលរដ្ឋ

ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២០ លោក ស្វាយ សុផាត  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានចុះផ្តល់បច្ចេកទេសចិញ្ចឹមមាន់ដែលទទួលបានផលចំណេញច្រើនដល់ប្រជាកសិករ។ បច្ចេកទេសការចិញ្ចឹមមាន់ដែលទទួលបានផលចំណេញច្រើនធ្វើឲ្យប្រជាកសិករនៅក្នុងខេត្តអាចបំពេញតម្រូវការស្បៀងអាហារនិងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋបានមួយកម្រិត។ លោក សាយ សុផាត បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ... Read More »

ប៉ូលីសស្បែកសដែលសង្កត់-ក ជនជាតិស្បែកខ្មៅម្នាក់ស្លាប់នោះ ត្រូវចោទប្រកាន់ពីបទឃាតកម្ម

អាមេរិក៖ កាលពីថ្ងៃសុក្រទី២៩ ខែឧសភា ព្រះរាជអាជ្ញាក្នុងតំបន់ បានប្រកាសថា អតីតប៉ូលីសស្បែកសម្នាក់ នៅទីក្រុង Minneapolis សហរដ្ឋអាមេរិក ដែលធ្វើឲ្យលោក George Floyd ជនជាតិស្បែកខ្មៅម្នាក់បានស្លាប់នោះ ពេលនេះត្រូវបណ្ដេញចេញពីការងារ និងត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងឃាតកម្មកម្រិតទី ... Read More »

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធជួញដូរថ្នាំញៀន

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣០ខែឧសភានេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានកសាងសំណុំរឿងជនសង្ស័យម្នាក់បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ មន្ត្រីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន វណ្ណា ហៅទូច ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង ... Read More »

លោក ត្រាំ ប្រកាសកាត់ផ្តាច់ទាំងជំនួយទាំងទំនាក់ទំនងជាមួយ WHO អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង

  វិវាទកាន់តែខ្លាំងឡើង ក្រោយពេលដែលអាមេរិកប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO និងផ្តាច់ជំនួយទាំងអស់ដល់អង្គការនេះ។ នៅពេលនេះ ប្រធានគណៈកម្មការសុខាភិបាលអាមេរិក បានប្រកាស់ថា សកម្មភាពខាងលើនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ថា ប្រធានគណៈកម្មការសុខាភិបាលរបស់សភាអាមេរិក លោក ... Read More »

កម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបំបែកសំណុំរឿងមេខ្លោងប្លន់ប្រដាប់អាវុធនិងជួញដូរគ្រឿងញៀនដ៏ធំក្នុងក្រុងភ្នំពេញ​

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបមុខសញ្ញាសង្ស័យដែលបានធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូប​ពីជនរងគ្រោះ និងការជួញដូរគ្រឿងញៀន ព្រមទាំងរក្សាទុកអាវុធខ្លី២ដេីម​ កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩២ផ្លូវលេខ៣៦៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ... Read More »

នគរបាលស្រុកមោងឫស្សីឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀនមួយចំនួន

ខេត្តបាត់ដំបង៖ កាលពីថ្ងៃសុក្រ​ ៨កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១៥និង៥០នាទី អនុវត្តតាមមតិណែ​នាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង និងតាមមតិណែនាំជំនាញរបស់លោកឧត្តម​សេនីយ៍ត្រី ... Read More »

ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនឥណទានវីរស័កហ្វាយនែនម្នាក់ករណីស៊ីដាច់លុយចំនួន១៧.៥៨៣ដុល្លារ

   ភ្នំពេញ៖ បុគ្គលិក្រុមហ៊ុនឥណទានវីរស័កហ្វាយនែនម្នាក់ត្រូវម្ចាស់ក្រុមហ៊ុនចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាករណីស៊ីដាច់លុយក្រុមហ៊ុនអស់ចំនួន១៧.៥៨៣ដុល្លារ មិនប្រគល់ឲ្យក្រុមហ៊ុនវិញ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ២២:០០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុនវីរស័កហ្វាយនែន ផ្ទះលេខ៨អា ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។  ... Read More »

ប្លែកៗ! ព្រោះតែចង់បានទ្រព្យសម្បត្តិ នឹងរៀបការជាមួយស្រីផ្សេង យកពស់វែកលែងឲ្យទៅចឹកសម្លាប់ប្រពន្ធ

ប្រទេសឥណ្ឌា៖ វាជារឿងចម្លែកហើយក៏ព្រៃផ្សៃណាស់ដែល ខណៈដែលបុរសជាប្តីចង់ទៅរៀបការជាមួយស្រីថ្មី នឹងចង់ប្រមូលទ្រព្យសម្បត្តិទាំងអស់បានទិញពស់វែកមួយក្បាលយកទៅដាក់ក្នុងផ្ទះឲ្យចឹកប្រពន្ធ ។ តាមសារព័ត៌មាន worldofbuzz បានចុះផ្សាយថា ករណីនេះបានកើតឡើងនៅក្នុងក្រុង Anchal រដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ដោយបុរសជាប្តី​មានឈ្មោះថា Sooraj ... Read More »

ពិធីប្រកាសសម្រួលភារកិច្ច ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិចំណុះ គ.ប.ផ.ក និងមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០ គ.ប.ផ.ក ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បន្តដំណើរបេសកកម្មចុះពិនិត្យសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែ និងប្រឡាយមេដូនទាវ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ... Read More »

កងរាជអាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យ៧នាក់រួមជាមួយថ្នាំញៀនមួយចំនួននិងកាំភ្លើងខ្លី៣ដើម

ខេត្តកំពត៖ នៅវេលាម៉ោង១:២០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិតាដឹម សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពតកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងមូលដ្ឋានក្រុងកំពត ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ សេង វិច្ឆិកា មេបញ្ជាការរងទទួលបន្ទុកគ្រឿងញៀននិងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតបានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់។ ... Read More »

រឿងព្រេង​ទាក់ទង​នឹង​ទំនៀម​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​បុគ្គល​ស្លាប់

    មាន​រឿង​បុរាណ​ដំណាល​ត​ៗ គ្នា​មក​ថា មាន​បុរស​ម្នាក់ នៅ​ជា​មួយ​នឹង​ប្រពន្ធ តាំង​ពី​ក្មេង​ដល់​ចាស់ ខំ​រក​ស៊ី​បាន​មាស​មួយ​បាទ តែ​គ្មាន​កូន​សោះ ។ ប្ដី​ប្រពន្ធ​នេះ​ផ្ដាំ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “បើ​អ្នក​ណា​ស្លាប់​មុន ត្រូវ​យក​មាស​នេះ​ដាក់​មាត់​អ្នក​នោះ” ។ ចំណេរ​ត​មក​មិន​យូរ​ប៉ុន្មាន ប្ដី​ស្លាប់​មុន​ទៅ ... Read More »

ឆក់កាបូបបានសម្រេចព្យាយាមជិះគេចខ្លួន​ តែត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោដេញចាប់បានភ្លាមៗ​

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌដង្កោដេញតាមចាប់បានភ្លាមៗ​ បន្ទាប់ពីជនរូបនេះជិះម៉ូតូឆក់យកកាបូបពីនារីម្នាក់​បានសម្រេចកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង បុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ ​សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ផន ... Read More »

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ពង្រាយ​កងទ័ព​ជិត​៣៤​ម៉ឺន​នាក់​នៅ​ខេត្ត​ជាង​២០ ដើម្បីទប់ស្កាត់អ្នក​បំពាន​ចំណាត់ការ COVID-19

អន្តរជាតិ៖ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ផ្ដើម​ពង្រាយ​កងទ័ព​ជិត​៣៤​ម៉ឺន​នាក់​នៅ​ខេត្ត​ជាង​២០​នៃ​ខេត្ត​សរុប​ទាំង​៣៤​របស់ខ្លួន​។ គោលដៅ​គឺ​ដើម្បី​តាមដាន​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​ដែល​ដាក់​ទប់ស្កាត់​ការឆ្លង​រាលដាលCOVID-19 ដូចជា៖ ការពាក់​ម៉ាស់​នៅ​ទីសាធារណៈនិង​រក្សា​គម្លាត​ពីគ្នា​ត្រឹមត្រូវ​តាម​អនុសាសន៍​អ្នកជំនាញ​សុខាភិបាល​ជាដើម​។ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីប៉ូលិស​ក្នុង​ខេត្តBengkulu ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រមូលផ្ដុំ​ប៉ូលិស​មួយក្រុម​ដែលមាន​សមាជិក​៤០​នាក់ ដែលមាន​កា​ត្វ​កិច្ច​តាម​ចាប់​អ្នក​ល្មើស​បញ្ជា​បិទ​ប្រទេស ហើយ​បង្ខំ​ពួកគេ​ពាក់​ស្លាក​ដោយ​សន្យាថា​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ពី​អ្នកដទៃ ចាប់ពីពេលនេះ​តទៅ​។ ... Read More »

Dortmund ចង់បានតម្លៃលើសពី១០០លានផោនសម្រាប់ Sancho ពីក្លឹបយក្ស២នៅអង់គ្លេស

ក្លឹបយក្ស២នៅអង់គ្លេសគឺ ក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United សុទ្ធតែមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធវ័យ២០ឆ្នាំJadon Sancho ប៉ុន្តែការធ្វើកិច្ចព្រមព្រៀងមួយនៅទីផ្សារដោះដូរនេះមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ។ ក្លឹបBorussia Dortmund មិនបានផ្តល់ការបញ្ចុះតម្លៃទៅលើខ្សែប្រយុទ្ធស្លាប Jadon Sancho ទេហើយត្រូវបានគេរំពឹងថានឹងទាមទារទឹកប្រាក់ច្រើនជាង១០០ ... Read More »

Chelsea ចាប់អារម្មណ៍កីឡាករអាល់ហ្សេរីម្នាក់មានទំរង់លេងដូចMessi

ក្លឹបតោខៀវ Chelsea បានធ្វើការងារគួរឲ្យភ្ញាក់ផ្អើលមួយដោយបង្ហាញពីចំណាប់អារម្មណ៍ចង់បានកីឡាករឆ្នើម Said Benrahma របស់ក្លឹបBrentford ម្នាក់មានសញ្ជាតិអាល់ហ្សេរី ដែលមានទំរង់លេងដូចខ្សែប្រយុទ្ធLionel Messi ។ ខ្សែ ប្រយុទ្ធសញ្ជាតិ អាល់ហ្សេរីរូបនេះអាចបង្ហាញខ្លួនឲ្យក្លឹប Chelsea ក្រោមការដឹកនាំ ... Read More »

La Liga ៖ បន្តលេងថ្ងៃទី១១ មិថុនា ចប់ថ្ងៃទី១៩ កក្កដា ខណៈរដូវកាលថ្មីចាប់ផ្តើមនៅខែកញ្ញា

La Liga របស់អេស្ប៉ាញនឹងបន្តលេងនៅថ្ងៃទី១១ ខែមិថុនា និងថ្ងៃបញ្ចប់នៅថ្ងៃទី១៨-១៩ ខែកក្កដា។ ចំណែករដូវកាលថ្មី២០២០-២០២១នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃនេះ។ នាយកដ្ឋានកីឡារបស់រដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ចេញសេចក្តីសម្រេចជាផ្លូវការជាមួយក្រុម La Liga ... Read More »

Messi វ៉ាដាច់ Ronaldo ក្លាយជាកីឡាករ​រក​ចំណូល​ច្រើន​ជាង​គេ​

 ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messiដែលកំពុងលេងឲ្យក្លឹបយក្សអ្នកមានបុណ្យ Barcelona បានក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២០នេះ។ នេះបើយោងតាម BBC Sport ចេញផ្សាយកាលពីម្សិលមិញ។ កីឡាករ Lionel Messi បានឈរកំពូលតារាងដោយចំណូលរបស់គាត់ប្រមាណ១៤៤លានដុល្លារឈ្នះកីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldoដែលរកបាន១៣០លានដុល្លារ។ ដោយឡែកខ្សែប្រយុទ្ធវ័យក្មេង ... Read More »

នាយទាហានមួកខៀវកម្ពុជាថ្នាក់ឧត្តមសេនីយ៍ម្នាក់ទទួលមរណភាពដោយជំងឺកូវីដ-១៩

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញអ្មកយកព័ត៌មាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០កងកម្លាំងមួកខៀវកម្ពុជាម្នាក់បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ-១៩។ នាយទាហានមួកខៀវកម្ពុជាដែលទទួលមរណភាពនៅប្រទេសម៉ាលីនេះមានឈ្មោះ ស ... Read More »

ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងជាង៦លាននាក់ហើយ

យោងតាមគេហទំព័រworldometers.info បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក កើនឡើងដល់ជាង៦លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់ កើនឡើងដល់៣៦៦.៤១៨នាក់ និងជាសះស្បើយជាង២.៦៥៦ .១៤៤ នាក់។ អាមេរិក ជាប្រទេសដែលមានអ្នកឆ្លងកើនឡើងខ្ពស់ជាងគេគឺមានដល់ទៅ ១.៧៩៣ ... Read More »