ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

សម្តេចតេជោ ហ៊ុន សែន បន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា សម្រាលដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ( ៤សេនដុល្លារក្នុងមួយលីត្រ )ដោយចាប់អនុវត្តពីថ្ងៃទី ១ដល់ថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ នឹងចុះ ២៧០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា EA៩២ និង ២៥០០រៀលក្នុង១លីត្រ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឯកអគ្គរាជទូត កម្ពុជាប្រចំាប្រទេសនានាតម្កល់ផលប្រយោជន៍ជាតិជាធំនិង ពង្រីកកិច្ចសហប្រតិបត្តិជាមួយប្រទេសជាមិត្ត

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន អនុញ្ញាត ឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ទើបតែងតែងប្រចាំបណ្តាប្រទេសអង់គ្លេស ស៊ែប៊ី តូកគី បារំាង ឡាវ កូរ៉េខាងត្បូង អាល្លឺម៉ង់ ... Read More »

បើកម៉ូតូវ៉ាជែងមិនផុតទាក់ដៃចង្កូតដួល ត្រូវរថយន្តយីឌុបបើកមកកិនស្លាប់ទាំងពីនាក់

ភ្នំពេញ៖ បុរសពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់នៅក្រោមដំណក់ទឹកភ្លៀងយ៉ាងអាណោចអាធ័ម បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ារថយន្តមួយគ្រឿងមិនផុតក៏ទាក់ដៃចង្កូតដួលចូលរថយន្តយីឌុបមួយគ្រឿងបើកបញ្ច្រាស់ទិសដៅគ្នាកិនទាំងកំរោល ។ គ្រោះថ្នាក់ចរាចេណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ថ្ងៃទី៣១  ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ជនរងគ្រោះស្លាប់ទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ... Read More »

បាតកម្ម ក្លាយជាអំពើហិង្សារាលដាល ជាង៤០ទីក្រុងនៅអាមេរិក ឈានដល់ប្រកាសអាសន្ន

បាតុកម្មក្លាយជាអំពើហិង្សារាលដាលជាង៤០ទីក្រុងនៅអាមេរិកប្រកាសអាសន្ន បាតុកម្មនៅអាមេរិកក្លាយជាហិង្សារាលដាលដល់ទីក្រុងជាច្រើនដែល មកទល់ពេលនេះមានទីក្រុងជាង៤០ ក្នុងនោះមានទីក្រុងវ៉ាស៊ីនតោនបានចេញបញ្ជាអនុវត្តច្បាប់គ្រាអាសន្ន ដើម្បីគ្រប់គ្រងស្ថានភាព ។ ក្រោយការស្លាប់របស់លោកGeorge Floyd ដោយសារស្នាដៃប៉ូលិសអាមេរិកស្បែកស បានជំរុញឲ្យមានបាតុកម្មទ្រង់ទ្រាយធំកើតឡើងទូទាំងអាមេរិក ហើយក្លាយទៅជាអំពើហិង្សា។នៅពេលនេះកម្លាំងសន្តិសុខជាង៥ពាន់នាក់ ត្រូវបានដាក់ពង្រាយការពារទីក្រុងវ៉ាស៊ីនតោន និងរដ្ឋចំនួន១៧ផ្សេងទៀតនៅអាមេរិក។ ជាមួយគ្នានេះដែរមានទីក្រុង ជាង៤០ត្រូវបានប្រកាសអាសន្ន។ ... Read More »

Barcelona នឹងបន្តការពារតំណែងជើងឯកពេលប៉ះ Real Mallorca នៅថ្ងៃទី១៣ ខែមិថុនា

អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona នឹងបន្តការពារតំណែងជើងឯកលីគកំពូលអេស្ប៉ាញ La Liga របស់ពួកគេជាមួយនឹងក្រុម Real Mallorca ក្នុងការប្រកួតឡើងវិញនៅថ្ងៃទី១៣ ខែមិថុនាខាងមុខ បន្ទាប់ពីផ្អាកជាង៣ខែដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាម BBC Sport ចេញផ្សាយនៅថ្ងៃចន្ទនេះ ... Read More »

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកស្អាងបាន ចាប់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ករណីនេះ​ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហោ យ៉ាំងខាង ស្ថិតក្នុងភូមិទួលក្តី ឃុំត្រើយស្លា ... Read More »

អង្គភាពព័ត៌មានអនឡាញ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់សូមមេត្តាជៀសវាងក្នុងការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការក្រើនរំឭកដល់អង្គភាពព័ត៌មានអនឡាញ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់សូមមេត្តាជៀសវាងក្នុងការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានក្លែងក្លាយ ដែលវាធ្វើឱ្យមានការយល់ច្រឡំ និងបង្កឱ្យមានចលាចលអសន្តិសុខចំពោះប្រជាពលរដ្ឋដែលមិនបានដឹងច្បាស់ សូមមេត្តាធ្វើការផ្សព្វផ្សាយព័ត៌មានពិតនិងទាន់ហេតុការណ៍។ សូម្បីតែប្រទេសសឹង្ហបុរីក៏វិលមុខជាមួយព័ត៌មានក្លែងក្លាយដែរ មិនថាតែកម្ពុជាយើងទេ។ ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅតែជាបញ្ហាក្តៅនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យអ្នកប្រើប្រាស់ក៏ដូចជាប្រជាពលរដ្ឋជាច្រើនមានការយល់ច្រឡំ និងបង្កឱ្យមានចលាចលក្នុងសង្គម។ កាលពីកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការដកយកអជ្ញាប័ណ្ណពីអង្គភាពសារព័ត៌មានអនឡាញមួយចំនួន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបណ្តាលឱ្យមានការភាន់ច្រឡំជាច្រើនកើតឡើង ... Read More »

Sancho រកបាន៣គ្រាប់លើកដំបូងនៅ Dortmund ក្រោយផ្តួលPaderborn ៦-១

អាល្លឺម៉ង់៖ កីឡាករសញ្ជាតិអង់គ្លេស Jadon Sancho បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់គឺរកបាន Hat-Trick ដំបូងនៃអាជីពរបស់ខ្លួនតាំងពីពេលចាប់ផ្តើមចូលរួមក្នុងក្របខ័ណ្ឌ Bundesliga បានបន្តនៅពេលដែល Borussia Dortmund បានផ្តួល Paderborn ក្នុងលទ្ធផល៦ទល់១កាលពីយប់មិញ។ នេះបើតាម BBC ... Read More »

ថ្ងៃនេះកម្ពុជាយើង ពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​នោះទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង៣០​ព្រឹក ថ្ងៃទី​ ១​ ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីនោះឡើយ។ សូមបញ្ជាក់ថា៖ ចំនួនអ្នកឆ្លងកូវីដ-១៩​ សរុប ១២៥នាក់​ដដែល ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យនៅ២នាក់​ ,ចំនួនជាសះស្បេីយសរុប​ចំនួន១២៣​នាក់​ ... Read More »

ត្រីក្រុសមេម៉ាយ គឺជាត្រីដែលមានឈ្មោះចម្លែក ហើយចូលចិត្តរស់នៅបាតបឹង ដែលមានភក់ រស់នៅតែម្នាក់ឯង

ភ្នំពេញ៖ ត្រីក្រុសមេម៉ាយ គឺជាប្រភេទត្រីទឹកសាបមួយ ប្រភេទ ដែលរស់នៅបឹងទន្លេសាប ទន្លេ ស្ទឹង ព្រែក អន្លង់ ឬត្រពាំង ។ ដែលមានទឹកហូរយឺតៗ និងភាគច្រើនពួកវានៅស្រទាប់បាតក្រោម ដែលមានភក់ និងខ្សាច់ ... Read More »

នគរបាលខេត្តកំពង់ចាមឃាត់ជនសង្ស័យ៩នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកំពង់ចាម៖ នៅថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង​ ១៩:៣០នាទី នៅចំណុចភូមិប្រឹក ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយជំនាញស្រុកចំការលើ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ឯកជីវ សេងរស់ ... Read More »

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងចាប់រំលោភកូនស្រីចុង

ខេត្តព្រះវិហារ៖   ជនសង្ស័យ ម្នាក់ឈ្មោះ ពេត សេន ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រពន្ធខ្លួនពីបទប៉ុនប៉ងរំលោភសេពសន្ថវ:លើកូនស្រីជាអនិតិជន(កូនប្តីដើម)។ វរសេនីយ៍ទោ ឱ ... Read More »

មច្ចុរាជឥតស្រមោលផ្តាច់ជីវិតកុមារជំទង់ម្នាក់និងនារីម្នាក់ទៀតមានអាការ:ធ្ងន់ធ្ងរ

​បន្ទាយមានជ័យ ៖ គួរឲ្យសង្វេគណាស់ដែលក្មេងប្រុសជំទង់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ និង​នារី​ម្នាក់ទៀត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ដោយសារ​រន្ទះបាញ់ ពេលកំពុងភ្លៀងធ្លាក់ខណ:ពួកគេទៅស៊ីឈ្នួលដាំដំឡូងមីនៅចម្ការឲ្យគេ។ ហេតុការណ៍​រន្ទះបាញ់ស្លាប់មនុស្សនិងរបួសបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើង​នៅវេលា​ម៉ោង​៣និង១៥នាទីរសៀល ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ត្រពាំង​ក្រសាំង ចម្ងាយពីភូមិខ្វាវកើត ឃុំ​រលួស ស្រុក​ស្វាយចេក ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ ... Read More »

នគរបាលជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន៣លើក ឃាត់ជនសង្ស័យ៧នាក់ គ្រឿងញៀន២២ថង់កាំភ្លើងខ្លី១ដើមនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លើកទី១នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង០០ និង៣០នាទី កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចអូរ៥ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ គឺ១-ឈ្មោះ ... Read More »

សម្ដេចតេជោហ៊ុនសែនអបអរសាទរ ខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០ !

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា ។ ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាតនៃជម្ងឺកូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះ ... Read More »

ភ្លៀងលាយខ្យល់កន្ត្រាក់បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ២៨ខ្នងត្រូវដួលរលំនិងរបើកដំបូល

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ២៨ខ្នងនៅក្នុងក្រុងស្វាយរៀង ស្រុករំដួល ស្រុករមាសហែកស្រុកកំពង់រោទ៍និងស្រុកស្វាយទាបត្រូវបានដួលរលំនិងរបើកដំបូលដោយសារតែភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់កាលពីចន្លោះម៉ោង២ទៅ៣រសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០។ បើតាមរបាយការណ៍ពីគ្រប់ក្រុងស្រុកបានឱ្យដឹងថាមានផ្ទះ១៩ខ្នងរបស់បងប្អូនប្រជាពលរដ្ឋដួលរលំនិងរបើកដំបូលនៅ៣ស្រុកនិងក្រុងស្វាយរៀង ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះ។ តាមរបាយការណ៍បញ្ជាក់ថា នៅស្រុកកំពង់រោទ៍មានផ្ទះប្រជាពលរដ្ឋ ចំនួន៩ខ្នងស្មើនិឹងចំនួន២ឃ៉ំគឺឃ៉ំព្រៃធំនិងឃ៉ំស្វាយតាយានត្រូវដួលរលំនិងរបើកដំបូល។ ស្រុករំដួលមានផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ខ្នងបានរងការខូចខាតគឺនៅក្នុងភូមិត្រពាំងចំបក់ និងភូមិអង្គពក ស្ថិតក្នុងឃុំម៉ឺននជ័យ ស្រុករំដួល។ ស្រុករមាសហែកមានផ្ទះប្រជាពលរដ្ឋ៥ខ្នងរងការខូចខាតគឺនៅភូមិស្វាយទន្ទឹម ភូមិតាកុត ... Read More »

កម្លាំងងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ចោរឆក់កាបូបលុយ៣នាក់

ក្រុងប៉ោយប៉ែត៖ជនសង្ស័យចំនួន៣នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចត្រូវកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថក្រុងប៉ោប៉ែត រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី។ លោកអនុសេនីយ៍ឯក សរ សុភក្ត្រា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនបានមាន១-ឈ្មោះ នុត លីហួរ  ភេទប្រុស អាយុ១៧ ... Read More »

បារាំងស្នើបើកព្រំដែនក្នុងតំបន់អឺរ៉ុបសម្រាប់ទេសចរណ៍ដោយមិនមានផ្តាច់ខ្លួន១៤ថ្ងៃ

បញ្ហាបើកព្រំដែនសម្រាប់ប្រទេសក្នុងសហគមន៍​អឺរ៉ុបចាប់ពីថ្ងៃទី ១៥ ខែមិថុនា កំពុងក្លាយទៅជាចំណុចវិវាទដោយប្រទេសក្នុងតំបន់មានចក្ខុវិស័យខុសៗគ្នា​ជុំវិញការបើកព្រំដែន។ នាយករដ្ឋមន្ត្រីបារាំង លោកÉdouard Philippe ពេលថ្មីៗនេះ បានអំពាវនាវដល់ប្រទេសជាសមាជិកសហគមន៍អឺរ៉ុប​រួមគ្នាបើកព្រំដែនដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្នុងតំបន់ឱ្យល្អប្រសើរឡើងវិញ ពិសេសគឺវិស័យទេសចរណ៍​។ ប៉ុន្តែគម្រោងបើកទ្វារព្រំដែនត្រូវបានប្រទេសមួយចំនួនមិនយល់ព្រម ពិសេសគឺប្រទេស ដែលមានករណីឆ្លងកូវីដ-១៩តិច​ ដោយខ្លាចរលកឆ្លងកូវីដ-១៩ ជាលើកទីពីរ។ ... Read More »

ពលរដ្ឋអាមេរិកនាំគ្នាកាន់អំបោស ថង់សំរាម បោសសម្អាតផ្លូវថ្នល់ក្រោយអំពើហិង្សាកើតឡើងជាច្រើនថ្ងៃ

អាមេរិក៖ ក្នុងពេលដែលពលរដ្ឋអាមេរិក ត្រៀមចូលខែថ្មី ពលរដ្ឋ​ជាច្រើនបាននាំគ្នាទៅរៀបចំបោសសម្អាតទីតាំងសាធារណៈដែលក្រុមបាតុករបាន​ចោលរាយប៉ាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ធ្វើឲ្យផ្លូវថ្នល់ពោរពេញទៅដោយសំរាម ក្រោយបាតុកម្មក្លាយជាហិង្សារយៈពេល​៤ថ្ងៃកន្លងមក ។ នៅក្នុងបាតុកម្មកន្លងមក មានការឆក់ប្លន់ ដុតបំផ្លាញទីតាំងសាធារណៈ នៅទីក្រុងជាច្រើន ក្រោយការស្លាប់ជនជតិស្បែកខ្មៅ George Floyd ដោយសារស្នាដៃរបស់អាមេរិកស្បែកខ្មៅ ។ ... Read More »

នាយករដ្ឋមន្ត្រីឥណ្ឌាស្នើពលរដ្ឋ​ឱ្យប្រុងប្រយ័ត្នខ្ពស់ក្រោយពីមានអ្នកឆ្លងកើនឡើងច្រើន

ឥណ្ឌាជាប្រទេសមានពលរដ្ឋច្រើនជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោកកំពុងប្រឈមការឆ្លងរាលដាលកូវីដ​-១៩ខ្លាំងឡើង អាចក្លាយជាសំបុកកូវីដ​-១៩ ក្នុងពេលឆាប់ៗខាងមុខ​។ នាយករដ្ឋមន្ត្រី ឥណ្ឌា លោកNarendra Modi នៅថ្ងៃទី​៣១​ ខែឧសភា បានប្រកាសថា ពលរដ្ឋឥណ្ឌាចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយចំនួនអ្នកឆ្លងកើនឡើងជាថ្មី។ ក្រសួងសុខាភិបាលឥណ្ឌា​ កាលពីថ្ងៃទី​៣១ ខែឧសភា ... Read More »

ក្រុមអ្នកតវ៉ារឿងបុរសស្បែកខ្មៅម្នាក់ ដែលប៉ូលីសយកជើងសង្កត់ក.រហូតដល់ស្លាប់ បន្តបាតុកម្មឈានដល់ដុតហាងលក់រថយន្តម៉ាក Mercedes

អន្តរជាតិ៖ ព្រោះតែខឹងសម្បារនឹងប៉ូលីសស្បែកសម្នាក់ បានយកជើងសង្កត់ក. បុរសស្បែកខ្មៅម្នាក់ មានឈ្មោះថា George Floyd រហូតគាត់ដកដង្ហើមមិនបានក៏ស្លាប់ ។ ដោយក្រុមប្រជាជនមើលឃើញទង្វើអាក្រក់របស់មន្រ្តីប៉ូលីសរូបនោះ ទើបនាំគ្នារធ្វើបាតុកម្មឲ្យមានភាពចលាចល និងផ្ទុះអំពើហិង្សាយ៉ាងខ្លាំង ជាពិសេស ពួកគេបានកម្ទេចរបស់របរនៅតាមហាងល្បីៗជាច្រើន ជាពិសេស ... Read More »

ប្លន់ម៉ូតូបានហេីយព្យាយាមគេចខ្លួនជិត១ខែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពវាយប្លន់យកម៉ូតូពីបុរសអ្នករត់ម៉ូតូឌុបម្នាក់បានសម្រេចកាលពី ល្ងាចថ្ងៃទី០៦​  ខែឧសភា​​ ឆ្នាំ២០២០​  នៅចំណុច​ វាលស្រែ​ ផ្លូវលំ​ ភូមិអង្គរជ័យ សង្កាត់​ស្នោរ​ ខណ្ឌកំបូល​ រាជធានី​ភ្នំពេញ។ ហេីយព្យាយាមគេចខ្លួនបាត់អស់រហូតមកដល់វេលាម៉ោង​៥និង​១០នាទី​ ល្ងាចថ្ងៃទី​២៩​ ខែ​ឧសភា​ ... Read More »

ជួលឱ្យយាមដីចម្ការរបែរជាបែកគំនិតគាស់ទ្វារផ្ទះលួចយកស្រាសរុបជាទឹកប្រាក់ចំនួន១៤០០$ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានជនរងគ្រោះជួលឱ្យមកយាមដីចម្ការររបស់ខ្លួនបែរជាបែកគំនិតគាស់ទ្វារផ្ទះចូលលួចយកស្រាដែលមានតម្លៃថ្លៃចំនួន១០ដបបើគិតជាទឹកប្រាក់ចំនួន១.៤០០ដុល្លារ​។ បន្ទាប់មកម្ចាស់ដីមកផ្ទះដឹងថាបាត់ស្រាក៏ហៅជនសង្ស័យមកសួរនាំទេីបដឹងថាជនសង្ស័យរូបនេះជាអ្នកលួចក៏ឃាត់ខ្លួនតែម្តង​ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០២០ ស្ថិតនៅផ្ទះក្នុងចម្ការ ភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្នោះ ជឿន ចាន់ធឿន ... Read More »

បិតាប្រជាធិបតេយ្យនៅអាមេរិក រាលដាលជាអនាធិបតេយ្យ បន្ទាប់ពីជនជាតិស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិលជាន់កដល់ស្លាប់

សហរដ្ឋអាមេរិក៖ គ្រប់គ្នាពិតជាដឹង និងទទួលស្គាល់ថា មហាអំណាចអាមេរិកជាប្រទេសគោរពសិទ្ធិមនុស្ស គ្មានហិង្សា មានយុត្តិធម៌សង្គម តែទីបំផុតប្រទេសមួយនេះយកកងកម្លាំងមកប្រើហិង្សាលើពលដ្ឋ ក្លាយជាការងើបតវ៉ាទ្រង់ទ្រាយធំ។ ប្រសិនបើយើងទស្សនារូបភាពបាតុកម្មប្រើអំពើហិង្សាយ៉ាងសាហាវនៅសហរដ្ឋអាមេរិកទាមទាររកយុត្តិធម៌សម្រាប់ជនជាតិស្បែកខ្មៅ George Floyd គឺបង្ហាញឱ្យឃើញពីការតក់ស្លុតរបស់ពលរដ្ឋដែលគិតថា រដ្ឋាភិបាលគ្មានវិធីគ្រប់គ្រងក្រុមប៉ូលិសឱ្យអនុវត្តតាមច្បាប់ និងភារកិច្ចរបស់ខ្លួន ។ ... Read More »

នាំអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងក្រុងបាវិត

   ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ... Read More »

Bayern Munich មានសង្ឃឹមខ្ពស់ក្នុងការលើកពានលីកកំពូលអាល្លឺម៉ង់រដូវកាលនេះ

អាល្លឺម៉ង់៖ ក្រោយពីលុតក្រុម Fortuna Dusseldorf ក្នុងលទ្ធផល ៥ទល់០កាលពីយប់មិញ ក្រុមអតីតជើងឯក Bayern Munichមានភាគរយកាន់តែខ្ពស់ក្នុងការឈ្នះជើងឯក លីគកំពូលអាល្លឺម៉ង់នៅរដូវកាលនេះ ។ បច្ចុប្បន្នក្រុមខ្លាំងBayern Munich កំពុងឈរកំពូលតារាងមាន៦៧ពិន្ទុ លើស១០ពិន្ទុ ពីក្រុមលេខ២ ... Read More »

ព័ត៌មានអំពីទីផ្សារដោះដូរកីឡាករឆ្នើមៗនៅអឺរ៉ុប

ក្រុមបិសាចក្រហម Manchester United បើកការចរចាចង់បានខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot វ័យ២៥ឆ្នាំដែលត្រូវបានបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយក្លិប Juventus សម្រាប់មិត្តរួមជាតិរបស់គាត់គឺកីឡាករ Paul Pogba វ័យ២៧ឆ្នាំ។ ទន្ទឹមនឹងនេះដែរក្រុមបិសាចក្រហម Manchester United ... Read More »

ខ្សែប្រយុទ្ធក្លឹបមកពីលីគទី២របស់អង់គ្លេសម្នាក់ធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

អង់គ្លេស៖ ក្លឹប Preston North End ដែលកំពុងលេងនៅអង់គ្លេស Championship បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Jayden Stockley បានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ មួយក្នុងចំណោមការធ្វើតេស្តវិជ្ជមានចំនួន ១០នាក់ នៅទូទាំងក្លឹបចំនួន៨ដែលធ្វើតេស្តចុងក្រោយមុនពេលចាប់ផ្តើមប្រកួតឡើងវិញ។ ក្នុងនោះមាន៧មកពីអង់គ្លេស ... Read More »

Space X បញ្ជូនអវកាសយានិកឡើងទៅកាន់ទីអវកាសដោយជោគជ័យបង្កើតប្រវត្តិសាស្ត្រថ្មី

ក្រុមហ៊ុនអវកាសឯកជនSpace X បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបានបញ្ជូន អវកាសយានិកឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយជោគជ័យ នៅថ្ងៃទី៣១ខែឧសភានេះ។ រ៉ុក្កែតរុញប្រភេទ Falcon 9 របស់ក្រុមហ៊ុន Space X បាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ... Read More »

មានវិធី៥យ៉ាង សម្រាប់ជួយដល់បញ្ហារលាកភ្លើង រលាកទឹកក្តៅ

ភ្នំពេញ៖ បញ្ហារលាកភ្លើង រលាកទឹកក្តៅ នរណាៗ ក៏ធ្លាប់បានជួបប្រទៈគ្រប់គ្នាៗ ឈឺ ក្តៅ រលាក ពង ដំដៅ តិចច្រើន តូចធំ ទៅតាមទំហំនៃ ការប៉ៈនោះ។ ដូច្នេះមានវិធី៥យ៉ាង ... Read More »