ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនបុរសជនជាតិចិន ម្នាក់និងភ្លើងខ្លី១ដើម ម៉ាកK54 រួមនិងឧបករណ៍ សំរាប់ជក់គ្រឿងញៀន មួយកំប្លេរ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ខណៈឈ្លោះប្រកែកជាមួយជនជាតិចិនដូចគ្នាគេបានសំញែងកាំភ្លើងខ្លីមួយដើមហាក់ចង់គម្រាមដល់គូរទំនាស់របស់ខ្លួនតែចៃដន្យក្រុមសន្ដិសុខនិងពលរដ្ឋនៅទីតាំងកើតហេតុនោះឃើញទាន់ក៏លួចរាយការណ៍ប្រាប់កម្លាំងនគរបាលឲ្យចុះទៅធ្វើការបង្រ្កាបឆែកឆេរភ្លាមៗទៅលើជនសង្ស័យ តែជនសង្ស័យបានយកកាំភ្លើងលាក់នៅបន្ទប់ទឹករហូតដល់ឃាត់ខ្លួនទើបនាំទៅយកកាំភ្លើងចេញពីកន្លែងលាក់នោះមានទាំងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយកំប្លេរតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចអគារព្រីមផ្លាហ្សា តាមផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

រថយន្តធុនធំមួយគ្រឿងបុករះរថយន្តធុនធំ២គ្រឿងទៀតនៅមុខវត្តឬស្សីសាញ់​ បណ្ដាលឲ្យរងការខូចខាត

  ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តអាបែនដឹកដីធុនធំ​ បេីកបុករះរថយន្តអាបែនដឹកដី​មួយគ្រឿងកំពុងបត់ឆ្លងផ្លូវនិងបះរថយន្តដឹកទំនិញមួយគ្រឿងទៀត​ បណ្ដាលឲ្យរងការខូចខាត​ ដែលបង្កឡេីងកាលពីវេលាម៉ោង១​ និង៥០នាទីរសៀល​ ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០២០​ នៅចំណុចមុខវត្តឬស្សីសាញ់​ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ស្ថិតក្នុងភូមិប្រការ​ សង្កាត់ព្រៃស​ ... Read More »

សមត្ថកិច្ចចម្រុះចាប់គោយន្តដឹកឈើ ៥គ្រឿង ចេញពីដែនជម្រកសត្វព្រៃឃុំជៀបប្រគល់ឲ្យមន្ត្រីជំនាញ

ខេត្តកំពង់ឆ្នាំង៖  សមត្ថកិច្ចចម្រុះ សហការជាមួយ មន្ត្រីអង្គការការពារ និងអភិរក្សសត្វព្រៃឈើ និងជលផលកម្ពុជា ប្រចាំមូលដ្ឋានស្ទាក់ចាប់បានឈើមូលចម្រុះមានទំហំចុង ១តឹក ប្រវែងពី ៦ទៅ ៨ម៉ែត្រ ចំនួន ៥គោយន្ត ដែលជនខឹលខូចបានកាប់ និងដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ... Read More »

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគ្នាបង្ការនិងទប់ស្កាត់ជំងឺ កូវីដ ១៩

ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិតកែ រដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកដែលពាក់ពន្ធ័ទាំងអស់នៅខេត្តស្វាយរៀងចូលរួមទប់ស្កាត់ និងការបង្ការជំងឺcovid19ដែលកំពុងរាតត្បាតពាសពេញពិភពលោកខណះនៅខេត្តស្វាយរៀងមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺនេះឡើយ។ហើយលោកប្រធានមន្ទីររូបនេះក៏សូមសំណូមពរដល់ប្រជាពលរដ្ឋអ្នកចែកចាយព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវីដ១៩កុំបំពុលសង្គម ត្រូវធ្វើអ្វីយោងទៅលើសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលជាមុនសិន ចៀសវាងការផ្សាយនូវព័ត៌មាន មិនពិតអាចនឹងប្រឈមចំពោះមុខច្បាប់។ ការថ្លែងអំពាវនាវនេះបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តនាព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២០នេះ។ លោកវេជ្ជបណ្ឌិតបានបន្តថាបច្ចុប្បន្នទោះបីខេត្តស្វាយរៀងមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺcovid19ក្តី តែវិធានទប់ស្កាត់និងបង្ការមានដូចភ្លៀងរលឹមដោយយើងមានសំលៀកបំពាក់ការពារសម្រាប់យកសំណាកទៅពិនិត្យហើយកន្លងមកមន្ត្រីសុខាភិបាលបានចុះទៅតាមរោងចក្រនានានៅខេត្តស្វាយរៀងដោយសង្ស័យទៅលើជនជាតិចិនមានអាក្ការៈក្តៅខ្លួនហើយបានយកសំណាកពួកគាត់ទៅពិនិត្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលទ្ធផលគឺអវិជ្ជមានទាំងអស់។ លោកបានបន្តថានៅច្រកទ្វាព្រំដែនអន្តរជាតិបាវិតការត្រួតពិនិត្យវីរុសកូរ៉ូណានេះ ដោយបំពាក់ម៉ាស៉ីនស្គែនគ្រប់ភ្ញៀវទាំងអស់ ប្រសិនបើមានរោគសញ្ញាសង្ស័យ ដែលមានកំដៅចាប់ពី ៣៨អង្សារទ្បើងទៅ ... Read More »

កម្មករសំណង់ម្នាក់ ធ្លាក់ពីលើជាន់ទី១០នៃ អគារខុនដូរPG DREAM RESIDENCES ស្លាប់

ភ្នំពេញ៖ បុរសកម្មករសំណង់ ម្នាក់ បានធ្លាក់ពីលើជាអគារខុនដូរ  PG DREAM RESIDENCES ជាន់ទី១០ ខាងក្រុមហ៊ុនព្យាយាមលាក់បាំងព័ត៍មាន ។ ហេតុការណ៍ គ្រោះថ្នាក់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ ... Read More »

កូវីដ-១៩ មិនមានប្រសិទ្ធភាពចំពោះសត្វស្វានោះឡើយ ជារឿងដ៏ល្អសម្រាប់ស្រាវជ្រាវ

ក្រុមអ្នកវិទ្យាសាស្ត្រនៅគ្រប់ទិសទីជុំវិញពិភពលោក បានខិតខំ ស្រាវជ្រាវ ទាំងថ្ងៃទាំងយប់ដើម្បី រកវ៉ាក់សាំង បង្ការ វិរុសកូវីដ-១៩ ដោយរយៈពេល ជិត ៣ខែកន្លងមក នៅមិនទាន់រកឃើញនៅឡើយទេ ។ ប្រទេសមួយចំនួន ក៏បានរកឃើញ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលសាកល្បងទៅលើសត្វ ... Read More »

បិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ដោយសារស្ថានភាពជំងឺកូវីដ១៩ រីករាលដាលជាសកល

ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសបិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលវីរុសកូវីដ១៩បានធូរស្រាល ។ ការប្រកាសបិទ បន្ទាប់ពីស្នើសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ... Read More »

សិស្សវិទ្យាល័យវត្តកោះ ឆក់ទូរស័ព្ទជនបរទេសបានសម្រេច តែគេចមិនផុតជាប់ខ្នោះទាំង២នាក់

ភ្នំពេញ៖ ចោរឆក់២នាក់ ម្នាក់ជាសិស្សវិទ្យាល័យវត្តកោះ និងម្នាក់ទៀតជាអ្នកមើលម៉ូតូនៅហាងចិន បាននាំគ្នាជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេសបានសម្រេច តែគេចមិនផុតត្រូវកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងប្រទះឃើញតាមប្រដេញចាប់វាយខ្នោះទាំង២នាក់ យកមកសាកសួរតែម្តង ។ ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ចំណុចតុមុខការដ្ឋានសំណង់ ... Read More »

កងទ័ពបារាំង ១០ម៉ឺននាក់ទទួលបទបញ្ជារចេញធ្វើសង្គ្រាម រយៈពេល ១៥ថ្ងៃ ប្រឆាំង កូវីដ-១៩

ប្រទេសបារាំង៖ បារាំងមានករណីឆ្លងវីរុសកូវីដ-១៩កើនឡើង ៦៦៣៣នាក់ និងស្លាប់កើនឡើង១៤៨នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយមានតែ១២ នាក់តែប៉ុណ្ណោះ  បើទោះបីបារាំងជាប្រទេស មានក្រុមគ្រូពេទ្យ ពូកែ មានថ្នាំព្យាបាលទំនើបៗក្តី។ ជាមួយគ្នានេះសញ្ញានៃការឆ្លងរាលដាលកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ កត្តាទាំងនោះហើយបានជា ប្រធានាធិបតីបារាំង ... Read More »

ខំធាក់កង់ដើរលក់នំចិញ្ចឹមជីវិត នៅតែមិនរស់ រថយន្តតាមបុកប្រល័យជីវីតទាល់តែបាន

ខេត្តកំពង់ធំ៖ ពិតជាអកុសលណាស់ ដែលស្រ្តីម្នាក់ខំធាក់កង់ដើរលក់នំដើម្បីចិញ្ចឹមជីវិតខ្លួនឯងនិងកូនតូចៗឲ្យរស់ស្រួលនឹងគេ តែបែរជាមិនរស់ត្រូវរថយន្តតាមបុកប្រល័យជីវិតទាល់តែបាន។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៥ព្រឹក ថ្ងៃអង្គារ ៩រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ខែ ... Read More »

គណៈសង្ឃនាយកកម្ពុជា ប្រកាសឲ្យគ្រប់វត្តអារាមទូងស្គរសូត្រធម៌ នៅម៉ោង៣រសៀល ថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចាត់គ្រោះចង្រៃ មេរោគកូវីដ-១៩

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកលើវិស័យ ពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជារួមគ្នាជាមួយប្រជាពលរដ្ឋលើពិភពលោកក្នុងការទប់ស្កាត់មេរោគ កូវីដ-១៩ នៅថ្ងៃ ចន្ទ ៨រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ខែមីនាឆ្នាំ២០២០នេះគណ:សង្ឃនាយកកម្ពុជា បានប្រកាសឲ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ម្តាយរវល់ កូននិងក្មួយនាំគ្នា ចុះងូតទឹករណ្តៅដីលង់ស្លាប់ពីរនាក់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ដោយសារតែការធ្វេរប្រហែសរបស់អាណាព្យាបាល ដែលបណ្ដែកបណ្ដោយឲ្យតូចៗលេងនៅក្បែរទីតាំងប្រឡាយទឹក រហូតក្មេងប្រុស២នាក់បងប្អូនជីដូនមួយ បាននាំគ្នាចុះងូតទឹកក្នុងរណ្តៅដីលេង បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម នៅខណ្ឌព្រែកព្នៅ ។ ហេតុការណ៍គួរឲ្យសង្វែកខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចរណ្តៅដីមានទឹកមួយកន្លែង ខាងកើតភូមិសំរោងកណ្តាល ... Read More »

គ្រូបង្វឹកសញ្ជាតិ​អេ​ស្ប៉ា​ញម្នាក់ស្លាប់​ដោយសារ COVID-19 ក្នុង​វ័យ​២១​ឆ្នាំ​

គ្រូបង្វឹក​យុវជន​របស់ក្លិប​បាល់ទាត់ Atletico Portada Alta លោក Francisco Garcia បានស្លាប់ដោយសារវីរុស COVID-19 ក្នុងវ័យ២១ឆ្នាំ។ ក្លិប Atletico Portada Alta បានតែងតាំង​ ... Read More »

ឆុំ វត្តី កាន់តែផ្អែមល្ហែមមុនថ្ងៃចូលរោងការ

ភ្នំពេញ៖ តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” កញ្ញាឆុំ វត្តី បានបណ្តើរសង្សារបណ្តូលចិត្តលោករិទ្ធ ហួរ  ចេញថតរូបថត Pre-Wedding នៅលើទឹកដីនៃខេត្តសៀរាបហើយ មុនពេលពិធីចូលរោងការជាផ្លូវការនៅដើមខែឧសភា ឆ្នាំ ២០២០នេះ។ ក្រោយស្វែងយល់ចិត្តគ្នាជិត៣ឆ្នាំ តារាស្រីស្រអែមស្រស់ ... Read More »

ប្រទេសចិននឹងបញ្ជូនតាមយន្តហោះ​នូវជំនួយបច្ចេកទេស ពេទ្យមកដល់កម្ពុជានៅយប់នេះ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានអោយដឹងថា ៖នៅយប់ថ្ងៃទី១៧ ខែមីនា សារធាតុ Detection Reagent ប្រេីសម្រាប់​ជម្ងឺវីរុស​COVID-19​សម្រាប់២០០០នាក់ ដែលជាជំនួយរបស់ភាគីចិន​នឹងមកដល់រាជធានីភ្នំពេញតាមជើងយន្តហោះហើយជំនួយទាំងនេះនឹងប្រគល់ជូនដោយផ្ទាល់ដល់ក្រសួងសុខាភិបាលកម្ពុជា។ ក្រៅពីជំនួយជាបន្ទាន់ទាំងនេះ ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ... Read More »

ខឹងបងកាប់ចំប្អូនដាច់កដៃ រឿងញ៉ែសង្សារពួកម៉ាក

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខស្ទាក់តាមផ្លូវកាប់ដាច់​កដៃ ខណៈធ្វើដំណើរពេលយប់ ដែលគេសង្ស័យថាអាចជាគូកំណាន់ចិត្តនារីម្នាក់ ដែលខ្លួនបាននិយាយសាសងជាមួយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខផ្សារហ៊ុយ ឡេង​ស្ថិតក្នុងភូមិសឿ ឃុំសឿ ស្រុក ... Read More »

សណ្ឋាគារ Great Duke ត្រូវបានរាជរដ្ឋាភិបាលសម្រេច យកធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ សណ្ឋាគារ Great Duke ត្រូវបាន រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩។ បើទោះបីជំងឺកូវីត១៩នេះរាតត្បាតជាសកល ... Read More »

រកឃើញអ្នកឆ្លងCOVID-19 ចំនួន១២នាក់ ក្នុងរាជធានី-ខេត្តចំនួន៦

ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាល បានប្រកាសថា៖ រកឃើញអ្នកឆ្លងជំងឺកូវីត១៩ ចំនួន១២នាក់ថ្មីទៀត ក្នុងនោះរកឃើញអ្នកឆ្លងCOVID-19 ក្នុងរាជធានី-ខេត្តចំនួន៦។ យោងតាមសេចក្តីជូនព័ត៌មានក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា៖ រកឃើញអ្នកឆ្លងជំងឺកូវីត១៩ (COVID-19) ចំនួន១២នាក់ថ្មីទៀត។ អ្នកឆ្លងជំងឺថ្មីទាំង១២នាក់ ... Read More »

ម៉ូតូហុងដាឌ្រីមមួយគ្រឿងបើកបុកគូថរថយន្តវីហ្គោពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់២នាក់

កណ្ដាល៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះគ្នា២នាក់ បើកបោះពួយលឿនដូចហោះ ឈប់មិនទន់បុកគូថរថយន្តម៉ាកវីហ្គោមួយគ្រឿងបើកនៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យបុរស២នាក់ ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិកណ្ដាល ... Read More »

ក្មេងប្រុសអាយុ១២ឆ្នាំយកកាំភ្លើងកែច្នៃភ្ជង់ម្ដាយលេងរាលកៃចំម្តាយ០២គ្រាប់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

កំពង់ធំ៖ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់និងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយសារ កូនប្រុសអាយុ១២ឆ្នាំ បានយកកាំភ្លើងកែច្នៃបាញ់គ្រាប់កង់ មកភ្ជង់ម្តាយបង្កើតលេង ស្រាប់តែរាលកៃផ្ទុះស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង១៨.៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅភូមិទួលគ្រើលឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពងធំ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ អញ្ជើញចូលរួមប្រកាសចូលកាន់តំណែង ប្រធានមន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រកាសចូលកាន់តំណែង ប្រធានមន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ... Read More »

ភ្ញៀវច្រើនកុះករចូលរួមមង្គលកការម៉ាក សែនសូនីតា ទោះមានការបារម្ភជំងឺ Covid -19 ក៏ដោយ

​ភ្នំពេញ៖ ពិធីមង្គលការតារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា និងផលិតករភាពយន្តល្បីឈ្មោះកាលពីរសៀលថ្ងៃទី១៦ ខែមីនានោះ មានភ្ញៀវកិត្តិយសជាច្រើនចូលរួម គឺអវត្តមានភ្ញៀវតិចបំផុត បើទោះបីជាមានក្តីបារម្ភអំពីជំងឺ Covid –19ក៏ដោយ។ ​តូតា និងស្វាមី ញញឹមបិទមាត់មិនជិតខណៈភ្ញៀវកិត្តិយសជាច្រើនរួមទាំងអ្នកជំនួញ មន្ត្រីមានមុខមាត់រាប់សិបតុ ... Read More »

អាកាសធាតុ​នៅតែបន្តក្តៅនៅពេលថ្ងៃ​ ខណៈ​ក្រុម​ការងារ​ក្រសួង​ធនធាន​ទឹក​អោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ បណ្តាខេត្តនៅភាគ​ពាយ័ព្យ

ភ្នំពេញ​ ៖​ ក្រុម​អ្នកព្យាក​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយមប្រាប់​ប្រជាពលរដ្ឋ​អោយថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២១ ខែមីនា​ ដោយ​អះអាងថា​កម្រិតសម្ពាធទាប​នៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈ​កម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈ​ការ​ព្យាក​នេះ​ ... Read More »

រថយន្តលុចសុីស RX300បើកបុកម៉ូតូហុងដាឌ្រីមសេ125របួសធ្ងន់បាក់ជើងម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងខណៈកំពុងតែជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវបែកជាបួនត្រូវរថយន្តបុកពេញទំហឹងអូសប្រហែល៣០ម៉ែត្របណ្តាលឲ្យដួលរងរបួសបាក់ជើងត្រូវដឹកតាមរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនយកទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង០៥នាទីយប់ថ្ងៃទី១៦ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១០៦កែងផ្លូវព្រះនរោត្តមនៅចំណុចក្បែរនឹងស្ពាននាគស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។ តាមអ្នកដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1C-5193ធ្វើដំណើរមកតាមបណ្តោយផ្លូវលេខ១៩ក្នុងទិសដៅពីត្បូងទៅជើខណៈកំពុងតែជិះឆ្លងផ្លូវបែកជាបួនស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX300ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2W-7290បើកបរតាមបណ្តោយផ្លូវលេខ១០៦ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលបុកចំម៉ូតូពេញទំហឹងគៀបម៉ូតូក្រោមរថយន្តអូសប្រហែល៣០ម៉ែត្របណ្តាលឲ្យដួលបាក់ជើងម្ខាងចំណែកម៉ូតូខូចខាតយ៉ាងដំណំរីឯរថយន្តខូចកាងមុខផងដែរ។ ក្រោយពេលកើតហេតុរថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ Read More »

Bruno Fernandes ឈ្នះ បានពាន ២ ក្រោយចូលរួមជាមួយ Man Utd បាន០១ខែ

ប្រទេសអង់គ្លេស៖ ខ្សែបម្រើ សញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ត្រូវបានក្របខ័ណ្ឌបាល់ទាត់អង់គ្លេស Premier League ប្រកាស ជាកីឡាករ ឈ្នះពាន កីឡាករ ឆ្នើម Premier League ... Read More »

ទំហំ​ខូចខាត​និងអ្នករបួសរងគ្រោះពីការឆេះឃ្លាំងស្តុករថយន្កក្រុមហ៊ុន Mitsubishi Motorsរសៀលថ្ងៃមិញ

ភ្នំពេញ​ ៖​ របាយការណ៍​ពីប្រធានការិ​យាល័យ​បង្ការ និងសង្គ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញពី​ទំហំ​នៃការខូចខាតរងគ្រោះដោយឆេះឃ្លាំង​ស្តុក​រថយន្ដ​ក្នុងក្រុមហ៊ុន Mitsubishi Motors កាលពី​រសៀល​ថ្ងៃ​មិញនេះ ខូចខាតរថយន្តស៊េរីឆ្នាំ២០២០ ចំនួន២៧គ្រឿង គិតជា​ទឹក​ប្រាក់ខ្ទង់ម៉ឺនដុល្លារ ឯមនុស្សរបួស​៣នាក់ ខណៈ​មូលហេតុ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ។ របាយការណ៍​បន្ត​ ប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ស្តីពី៖ នីតិវិធីដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ ជំងីកូវីដ19 នៅតាមផ្ទះជាលក្ខណៈបុគ្គល

ភ្នំពេញ៖ យោងតាមសារាចរណ៍ណែនាំ ស្តីពីវិធានការ បង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ19 របស់រាជរដ្ឋាភិបាលលេខ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័ក នៅក្នុងផ្ទៈរយៈពេល១៤ថ្ងៃ នៅក្នុងបន្ទប់ដាច់ដោយឡែក ។ ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុកគ្នាជាមួយម៉ូតូសណ្តោងរុឺម៉កបណ្តាលឲ្យស្លាប់ភ្លាមៗនៅផ្លូវ៥០ម៉ែត្រ

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជិះម៉ូតូមួយគ្រឿងជ្រុលបុកជាមួយរុឺម៉កសណ្តោងចំពីចៀងពេញទំហឹង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦​ ខែមីនា ឆ្នាំ២០២០ ដោយហេតុការណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ជិតវត្តហារ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ​ ... Read More »

នាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលវៀតណាម មិនឱ្យចូលចតនោះ ពេលនេះមកដល់ច្រកក្អមសំណ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលវៀតណាម មិនឱ្យចូលចតនោះ នឹងត្រឡប់មកដល់ច្រកក្អមសំណ ស្ថិតក្នុងស្រុកលើកដែក ... Read More »