ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ឧត្ដមសេនីយ៍ត្រី សូរ សារិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០.០០០រៀល រយៈពេល៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ឧត្ដមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៣សែនរៀល សម្រាប់រយៈពេល ៦ខែ ... Read More »

ដើម្បីទប់ស្កាត់កង្វះខាតស្បៀងក្នុងរដូវកាលប្រយុទ្ធប្រឆាំងជំងឺកូវីដ សម្តេច ហ៊ុន សែន ដាក់វិធានការបន្ថែមហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការឱ្យក្រសួងពាក់ព័ន្ធហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ខណៈដែលការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង។ សម្តេចតេជោ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ អាជ្ញាធរមូលដ្ឋានធ្វើការងារណែនាំបានល្អ ទើបពលករប្រមាណ៥ម៉ឺននាក់មកពីថៃ មិនទាន់មានការឆ្លងក្នុងសហគមន៍នៅឡើយ

ភ្នំពេញ៖ យោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ញើទៅកាន់ថ្នាក់ដឹកនាំ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះថា ដោយសារអាជ្ញាធគ្រប់លំដាប់ថ្នាក់ធ្វើការងារណែនាំបានល្អ ទើបពលករប្រមាណ៥ម៉ឺននាក់មកពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនទាន់បណ្តាលឲ្យមានការឆ្លង ... Read More »

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការរក្សាស្ថេរភាព តម្លៃទំនិញលើទីផ្សារ និងស្ថិរភាពស្បៀងអាហារនៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែការដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការរក្សាស្ថេរភាព តម្លៃទំនិញលើទីផ្សារ និងស្ថិរភាពស្បៀងអាហារនៅកម្ពុជា រហូតបិទមិនឱ្យនាំចេញស្រូវ និងអង្ករសទៅប្រទេសជិតខាងថែមទៀតផង។ សម្តេចថ្លែងថា៖ នៅកម្ពុជាមកដល់ត្រឹមព្រឹកថ្ងៃទី០៤ ... Read More »

ដើម្បីប្រយុទ្ធប្រឆាំង Covid-19 សម្តេចតេជោ ហ៊ុន សែន ដាក់ចេញផែនការថ្មី គឺបញ្ជាទិញស្តុកម៉ាស១០លាន និងអាល់កុល១លានលីត្រ

ភ្នំពេញ៖ នៅក្នុងសារសំឡេងបទបញ្ជាទៅកាន់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បាន សម្រេចដាក់ចេញផែនការថ្មីដោយបង្កើតស្តុករាជរដ្ឋាភិបាល ដោយតម្រូវឱ្យស្តុកនូវម៉ាស់ចំនួន១លានម៉ាសសម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំប្លេ ម៉ាស N95 ៥ពាន់ម៉ាស់ និងទឹកអាល់កុលចំនួន ... Read More »

គ្រូពេទ្យនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំង ជំងឺCOVID-19 យ៉ាងសកម្ម ត្រូវសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើនប្រាក់ឧបត្ថម្ភ

ភ្នំពេញ៖ តាមរយៈសារសំឡេងដែលបានផ្ញើទៅកាន់ថ្នាក់ដឹកនាំ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជាមួយ COVID-19 ដែលកំពុងតែរីករាលដាល នៅទូទាំងពិភពលោកនេះ ... Read More »

មុននេះបន្តិច៖ មានករណីឆេះរថយន្ត RANROVER ១គ្រឿង បង្កការភ្ញាក់ផ្អើល នៅកន្លែងនាយកដ្ឋានគ្រឿងយន្តកសិកម្ម

ភ្នំពេញ៖ រថយន្ត RANROVER ១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ សង្ស័យឆ្លងចរន្ត បង្កអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ឈានដល់សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌសែនសុខ បានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ជួយអន្តរាគមន៍ពន្លត់ បញ្ចៀសការរាលដាលទៅលើអ្នកដទៃ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ... Read More »

សមតែគុក បុរសម្នាក់ជាម្ចាស់ផេកឈ្មោះ VH Online shop ផុសលក់វែនតាការពារជំងឺកូវីដ១៩

ភ្នំពេញ៖ បុរសម្នាក់ផុសលក់វែនតាការពារជំងឺកូវីដ១៩ ដែលជាព័ត៌មានមិនពិត ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងបំពានច្បាប់ និងភូតកុហកមហាជន។ នេះបើតាមFacebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយពីរសៀលថ្ងៃទី៤ ខែមេសា។ សមត្ថកិច្ចបានអោយដឹងថា៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ប្រជាប្រិយភាព របស់លោកត្រាំ នឹងត្រូវបាត់បង់ ដោយសារតែការរាតត្បាត កូវីដ-១៩

អាមេរិកមិនមែនជាប្រទេសកើតកូវីដ-១៩ មុនគេនោះឡើយ ដោយវីរុសនេះបានរាលដាលដល់ប្រទេសជាច្រើនជុំវិញពិភពលោក ទើបឆ្លងដល់អាមេរិក។ ប៉ុន្តែដោយសារតែលោកត្រាំ​ ធ្វេសប្រហែស ហើយប្រាប់ពលរដ្ឋកំឲ្យភ័យ​ ការពារ ដូចការពារជំងឺផ្តាយសាយធំបានហើយ។ ចំណុចទាំងនោះហើយ​ទើបធ្វើឲ្យការឆ្លងរាលដាលនៅអាមេរិក កាន់តែខ្លាំងឡើងលើសពីសមត្ថភាពគ្រប់គ្រង។ គិតត្រឹមថ្ងៃទី​៣ខែមេសា អាមេរិក​មានករណីឆ្លងកូវីដ-១៩ ជិត​ ២៧៨ពាន់នាក់​ហើយ ... Read More »

G-77 ​ស្នើអាមេរិកលុបទណ្ឌកម្ម ដល់បណ្តាប្រទេសដើម្បីទប់ស្កាត់កូវីដ-១៩

ក្រោយមានការរាលដាលកាន់តែខ្លាំង វីរុសកូវីដ-១៩ នៅលើពិភពលោក ដោយមានប្រទេស ជាង ២០០ មានវត្តមានកូវីដ-១៩​និងពលរដ្ឋ ជាង ១,១លាននាក់បានឆ្លងនិងស្លាប់ជិត​៦ម៉ឺននាក់។ ប្រទេសមួយចំនួនកំពុងប្រឈមនៅបញ្ហាកាន់តែខ្លាំង ដោយសារតែទណ្ឌកម្មរបស់អាមេរិក ។ ចំណុចទាំងនោះហើយបានជា ប្រទេសស្ថិតក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ទាំង​៧៧ប្រទេស​រួមទាំងចិនបាន ... Read More »

រដ្ឋធានីហាណូយ គ្មានស្រមោលរថយន្តមួយគ្រឿងនៅតាមផ្លូវ ដោយច្បាប់បម្រាប់គោចរ

វៀតណាម៖ នៅតាមដងផ្លូវនានាក្នុងរដ្ឋធានី ហាណូយ និងទីក្រុងធំៗជាច្រើនផ្សេងទៀត ស្ងាត់ច្រងុំមិនមានរថយន្តមួយគ្រឿងបើកបរនៅតាមផ្លូវឡើយ។ ភាពស្ងប់ស្ងាត់ក្រោយពេលដែល អភិបាលរដ្ឋធានី ហាណូយលោក Nguyen Duc Chung ​បានអនុវត្តច្បាប់បម្រាប់គោចរ ​ហាមពលរដ្ឋចេញពីផ្ទះក្នុងករណីមិនចាំបាច់ ដើម្បី​ ទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩ ... Read More »

កងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនមុខសញ្ញាចោរឆក់ប្រុសស្រី០៨នាក់

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ដែលជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជាបន្តបន្ទាប់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី២ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ាំយ៉ុងបុកម៉ូតូបណ្ដាលអោយស្លាប់០២នាក់

សៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ាំយ៉ុងបើកបរក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើត ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ខូចខាតម៉ូតូ១គ្រឿងយ៉ាងដំណំ និងខូចរថយន្ដតិចតួច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ខាងលិចសាលាឃុំ ខ្នាត ចម្ងាយ១០០ម ក្នុងភូមិខ្នាត ... Read More »

ឈ្មួញរកសុីដីម្នាក់ត្រូវកម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី វាយខ្នោះ បន្ទាប់ពីទទួលពាក្យបណ្តឹងរឿងប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ

ខេត្តមណ្ឌលគិរី៖ បុរសអតីតជាគ្រូបង្រៀន ហើយបច្ចុប្បន្ន ជាឈ្មួញរកសុីដីដ៏មានឥន្ធិពលម្នាក់ ត្រូវបាន ខាងកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួន ក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងទប់ស្កាត់មួយរបស់ជនរងគ្រោះក្នុងរឿងព្រហ្មទណ្ឌ។ បើសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា៖ កាលពីនាវេលារសៀលថ្ងៃទី០៣ខែមេសា ដោយអនុវត្ត តាមដីកា ចាត់អោយសើុបសួរជំនួស កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទួច ហឿន ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ សូមពលរដ្ឋកម្ពុជាមានជំនឿទុកចិត្តលើវិធានការសុខភាពសាធារណៈរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែរំឮកពលរដ្ឋអោយយកចិត្តទុកដាក់ថែរក្សាការពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារអោយបានល្អ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩។ ពលរដ្ឋត្រូវមានជាប់តាមខ្លួននូវម៉ាស ឬក្រមា និងទឹកថ្នាំអាល់កុល ឬចឹលលាងដៃសម្លាប់មេរោគបាក់តេរី ដើម្បីការពារការឆ្លងរោគពីយើងទៅគេ នឹងពីគេមកយើង។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានជ្រាប ... Read More »

លោក ឃួង សេ្រង៖ ប្រាប់កិច្ចប្រជុំតាមរយៈវីដេអូផ្សាយផ្ទាល់ជាមួយAIMFថា សម្រាប់កម្ពុជា បានទទួលព្យាបាល អ្នកឆ្លងជំងឺកូវីដ-១៩ទាំងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ និងជនបរទេសផ្សេងទៀតជាសះស្បើ យខណៈប្រទេសខ្លះមិនទទួលព្យាបាលជនបរទេស នោះ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៏ទៅកាន់សមាគមប្រើប្រាស់ភាសាបារាំងថា សម្រាប់កម្ពុជា បានទទួលព្យាបាល អ្នកឆ្លងជំងឺកូវីដ-១៩ទាំងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ និងជនបរទេសផ្សេងទៀតជាសះស្បើយខណៈប្រទេសខ្លះមិនទទួលព្យាបាលជនបរទេសនោះ តែចំពោះ មុខ លោកសូមសម្ដែងនូវការ សោកស្ដាយចំពោះជនរង គ្រោះដែលរងគ្រោះដោយជំងឺកូវីដ-១៩នេះផងដែរ។ ... Read More »

លោក ហ៊ុន ម៉ានិត បរិច្ចាកប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភចំនួន៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណ:កម្មាធិការជាតិប្រយុទ្ធ និង ជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារជាតិ និងជាសមាជិកក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌល កំចាត់មីនកម្ពុជា បានបរិច្ចាកប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភចំនួន៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណ:កម្មាធិការជាតិប្រយុទ្ធ ... Read More »

អនុប្រធាននាយកដ្ឋាន២រូប និងនាយ នាយរងការិយាល័យ២រូប នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍, បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ជូនគណកម្មការប្រយុទ្ធជំងឺកូវីដ១៩

ភ្នំពេញ៖ ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩ លោក ឧត្តមសេនីយ៍ទោ អុឹង ចាន់តារ៉ា និងលោក ឧត្តមសេនីយ៍ទោ សុត រតនះ មានតួនាទីជា អនុប្រធាននាយកដ្ឋាន ជនបរទេស ... Read More »

នគរបាលស្រុកឧដុង្គឃាត់ខ្លួនជនសង្ស័យម្នាក់​ ចាប់​យក​ថ្នាំញៀនមួយចំនួន

ខេត្ត​កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការរដ្ឋាននគរបាលស្រុកឧត្តុង្គឃាត់ខ្លួនព្រមទាំងដកហូតបាននូវថ្នាំញៀនមួយចំនួន។ ហេតុការណ៍នេះបានកើតឡើងការពី វេលាម៉ោង ១៦:៣០នាទី ថ្ងៃទី ០៣ខែមេសាឆ្នាំ២០២០នៅចំណុចភូមិតាឡាក់ ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនខាងលើត្រូវបានសមត្ថកិច្ចឲ្យដឹងថាឈ្មោះ ព្រំ វណ្ណៈ ភេទ ប្រុស ... Read More »

ជម្លោះហែកហួរ សំ ប៉ូលីដា និងព្រីម មន្ថា គឺជាករណីដំបូងក្រោយការស្នើរបស់សម្តេចតេជោឲ្យសិល្បករឈប់ជេរគ្នា

ភ្នំពេញ៖ រឿងរ៉ាវចោទប្រកាន់ហែកហួរគ្នាធ្ងន់ៗរវាង តារាសម្តែងព្រីម មន្ថា និងតារាចម្រៀងជើងចាស់ សំប៉ូលីដា បានផ្ទុះឡើងក្រោយ អ្នកនាងសំប៉ូលីដា កើតទុក្ខមិនសុខចិត្តព្រោះតែរងការចោទថាបានលួចកាបូបម៉ាកល្បីមួយរបស់អ្នកនាង ព្រីមមន្ថា។ ករណីហែកកេរគ្នាបែកអូហូរស្ទឹងនេះគឺជាករណីដំបូងហើយបន្ទាប់ពីការស្នើរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្នើឲ្យសិល្បករជេរគ្នាតាមហ្វេសប៊ុក។ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ... Read More »

កីឡដ្ឋាន​ធំ​ៗ​អាច​នឹង​ច្នៃ​ធ្វើ​ជា​កន្លែង​ដាក់អ្នក​ផ្ទុក​មេរោគ Covid-19 ​នៅអង់គ្លេស

អង់គ្លេស៖ ដោយសារវីរុសកូរ៉ូណា (Covid-19) បន្តរាលដាលពេញចក្រភពអង់គ្លេសរហូតដល់ទីក្រុងធំមានការ ព្រួយបារម្ភយ៉ាងខ្លាំងនោះ រដ្ឋាភិបាលអង់គ្លេសអាចនឹងយកកីឡដ្ឋាន​ធំ​ៗ​​ប្រើ​ប្រាស់​ជា​កន្លែង​សម្រាប់​ដាក់​ព្យាបាល​អ្នក​ជំងឺ Covid-19 ​ក្រោយ​ពី​ក្លិប​ Chelsea ​និង Man Utd ​បានយល់​ព្រម​ជា​ស្រេច ដើម្បី​ជួយ​ស្ដារ​ស្ថានភាព​នេះ។ ​ក្រៅក្លិបល្បីទាំងពីរ Man ... Read More »

លីកកំពូលអ៊ីតាលី​បន្ត​ផ្អាក​ដល់​ពាក់កណ្ដាល​ខែ​មេសា​

អ៊ីតាលី៖ ក្លិប​នៅលីកកំពូល​អ៊ីតាលី​នឹងមិនប្រមូល​ផ្ដុំ​តាម​ផែន​ការ​នៅ​ដើម​ខែ​មេសា​នេះ​ទេ ដោយសារនាយក​រដ្ឋ​មន្ត្រី​អ៊ីតាលីលោក​ Giuseppe Conte បាន​ចេញ​បម្រាម​មិន​ឲ្យប្រកួត ព្រោះ តែស្ថានភាពវីរុសកូរ៉ូណាបន្តវាយលុកពេញទីក្រុង និងបង្កឲ្យមានមនុស្សជាច្រើនម៉ឺននាក់ឆ្លង។ ក្លិប​២​មាន​ដូច​ជា​ Napoli និង​ Lazio គឺ​ជា​ក្រុម​ដំបូង​ដែល​គ្រោង​ហ្វឹកហាត់​លឿន​ជាង​គេ​តាម​ផែន​ការ។ប៉ុន្តែដោយ​សារ​ស្ថានភាព​វីរុស​កូរ៉ូណា​មិន​ទាន់​បាន​ធូរ​ស្រាល​ដូច្នេះ​​ ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី​តម្រូវ​ឲ្យ​ក្លិប​នីមួយ​ៗ​ត្រូវ​រង់​ចាំ​ដល់​យ៉ាង​ហោច​ណាស់​ថ្ងៃ​ទី​១៣​ ខែ​មេសា​ទើប​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​បាន។ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣ ... Read More »

ទីលានសំរាមក្រុមហ៊ុនសារុំត្រេឌីងត្រូវភ្លើងឆេះជាថ្មីទៀតសង្ស័យមានអ្នកលួចដុត

ភ្នំពេញ៖ ទីលានចាក់សម្រាមក្រុមហ៊ុន សារុំ ត្រេឌីង ដែលមានទីតាំងស្ថិតនៅក្នុងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៣ ខែមសា  ឆ្នាំ២០២០ ។ចំណែកមូលហេតុនៃការឆាបឆេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកភូមិសង្ស័យថាមានគេលួចដុត ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន ធ្វើលិខិតគោរពជូនសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ស្នើសុំព្រឹទ្ធសភាប្រជុំវិសាមញ្ញ លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន ធ្វើលិខិតគោរពជូនសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ស្នើសុំព្រឹទ្ធសភាប្រជុំវិសាមញ្ញ លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ សូមអានខ្លឹមសារទាំងស្រុង៖   Read More »

លោក ហ៊ុន ម៉ានី បរិច្ចាគប្រាក់បំណាច់ផ្ទាល់ខ្លួន ចំនួន៥លានរៀល ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ បានចូលរួមបរិច្ចាគប្រាក់បំណាច់ផ្ទាល់ខ្លួន ចំនួន៥លានរៀល ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩។ ... Read More »

ជនជាតិចិន២នាក់ ដែលលក់ឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដោយខុសច្បាប់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ភ្នំពេញ៖នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិនប្រុសស្រី២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ឆបោក” ពាក់ព័ន្ធករណីលក់និងចែកចាយឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់និងប្រកាសថា ជាការខុសច្បាប់ ... Read More »

ក្រសួងសេដ្ឋកិច្ច ជជែកជាមួយ WB, IMF និង ADB ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់នៃជំងឺនេះ

ភ្នំពេញ៖ តាមការផ្តល់ព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សាការងារជាមួយធនាគារពិភពលោក (WB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៉ី (ADB) តាមរយៈប្រព័ន្ធវីដេអូខនហ្វឺរែន (Teleconference) ចំនួន ០២ ដាច់ដោយផ្សេងគ្នា ... Read More »

ទូតកម្ពុជា៖ ចាប់ពីថ្ងៃទី៣ខែមេសាឆ្នាំ២០២០នេះតទៅ ជនបរទេសដែលចូលមកប្រទេសម៉ាឡេសុីក្នុងអំឡុងនៃការអនុវត្តន៍បទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ និងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុីចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី៣ខែមេសាឆ្នាំ២០២០នេះតទៅ ជនបរទេសដែលចូលមកប្រទេសម៉ាឡេសុីក្នុងអំឡុងនៃការអនុវត្តន៍បទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ និងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ នៅទីកន្លែងចត្តាឡីស័ក ដែលអាផ្ញាធរម៉ាឡេសុីបានកំណត់៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុី មានខ្លឹមសារទាំងស្រុងដូចតទៅ៖ Read More »

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់អោយដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមចាប់ពីពេលនេះតទៅ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់អោយដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមចាប់ពីពេលនេះតទៅ។ ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងស្រុង៖ Read More »