ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ក្លឹប Leeds ចុះហត្ថលេខាទិញអ្នកចាំទី Meslier លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍

កីឡាអន្តរជាតិ៖ ម្ចាស់ជើងឯកលីគលំដាប់ទី២របស់អង់គ្លេសបានប្រកាសថា ក្រុម Leeds United បានចុះហត្ថលេខាលើអ្នកចាំទី Illan Meslier ពីក្លឹបបារាំង Lorient ក្នុងកិច្ចសន្យាជាអចិន្រ្តៃយ៍បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវគ្នារួចមក។នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃសៅរ៍​ ទី២៥ ... Read More »

Mike Tyson នឹងចូលរួមប្រកួតជាមួយ Roy Jones Jr ក្នុងកម្មវិធីពិព័រណ៍មួយនៅខែកញ្ញា

កីឡាអន្តរជាតិ៖ សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះថា អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់លោក Mike Tyson នឹងវិលចូលសង្វៀនប្រដាល់វិញសម្រាប់ការប្រកួតកម្មវិធីពិព័រណ៍ជាមួយនឹងអតីតជើងឯកពិភពលោកទម្ងន់៤សម័យកាលលោក Roy Roy Jr.។ ការប្រកួតនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញានៅទីក្រុងLos Angelesសហរដ្ឋអាមេរិក។ លោក ... Read More »

លោក Jordi Cruyff លាឈប់ពីគ្រូបង្វឹកក្រុមជម្រើសជាតិរបស់អេក្វាឌ័រ

កីឡាអន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសតំបន់អាមេរិកខាងត្បូងបានអោយដឹងថា លោក Jordi Cruyff បានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុមអេក្វាឌ័របន្ទាប់ពីបានបំពេញតួនាទីបាន៦ខែ ហើយមិនបានដឹកនាំក្រុមនៅក្នុងការប្រកួតផ្លូវការមួយឡើយ។ សហព័ន្ធកីឡាបាល់ទាត់អេក្វាឌ័រ (FEF) បានចេញសេចក្តីថ្លែងការណ៍ថា FEF នៅសប្តាហ៍នេះបានឈានដល់កិច្ចព្រមព្រៀងគ្នាទៅវិញទៅមកដើម្បីដកកិច្ចសន្យារយៈពេល៣ឆ្នាំដែលបានចុះហត្ថលេខាជាមួយលោក Jordi Cruyff កាលពីខែមករា។ បុរសវ័យ៤៦ឆ្នាំរូបនេះបានចាកចេញពីប្រទេសអេក្វាឌ័រកាលពីខែមីនាដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ... Read More »

លីគកំពូលចិន Chinese Super League បង្កើនការប្រុងប្រយ័ត្នបន្ទាប់ពីមានករណីកូវីដ-១៩ថ្មីកើតឡើង

កីឡាអន្តរជាតិ៖ ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់នៃលីគបាល់ទាត់កំពូលរបស់ចិន (Chinese Super League) បានចាត់វិធានការតឹងរ៉ឹងបន្ថែមទៀតបន្ទាប់ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីមួយត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Dalian ដែលការពន្យារពេលសម្រាប់លីគកំពូលក្នុងឆ្នាំ២០២០របស់ CSL នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃសៅរ៍នេះ។ អ្នករៀបចំកម្មវិធី CSL បានអំពាវនាវឲ្យមានការប្រជុំបន្ទាន់មួយផងដែរជាមួយក្លឹបនានា និងស្ថាប័នកីឡាទាំងអស់។ អង្គប្រជុំបានសំរេចថា រាល់អ្នកដែលស្នាក់នៅក្នុងតំបន់ដែលត្រូវបានបិទបណ្តោះអាសន្នសម្រាប់លីគកំពូលចិនត្រូវតែពាក់ម៉ាស់ជាសាធារណៈហើយប្រសិនបើមានការធ្វេសប្រហែស ... Read More »

ក្រុមយក្ស២នៅអុីតាលីកំពុងដាក់គោលដៅចង់បានលោក Pochettinoមកដឹកនាំ

កីឡាអន្តរជាតិ៖ ក្លឹបខ្លាំង២នៅអុីតាលីគឺក្លឹប Inter Milan និងក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាបាន ដាក់គោលដៅទៅលើគ្រូបង្វឹកលោក Mauricio Pochettino សម្រាប់តំណែងអ្នកចាត់ការក្រុមថ្មីរបស់ពួកគេ ខណ:ក្លឹបទាំង២នេះសុទ្ធសឹងតែមានគម្រោងបណ្តេញអ្នកចាត់ក្រុមបច្ចុប្បន្នរៀងៗខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីក្រុមទាំង២កំពុងនាំមុខគេឈរកំពូលតារាងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca នៅព្រឹកថ្ងៃសុក្រនេះ។ ... Read More »

ហង្សក្រហម Liverpool ប្រារព្ធពិធីលើកពានក្រោយឈ្នះតោខៀវ Chelsea ខណៈបិសាចក្រហម Man Utd ឡើងឈរលេខ៣

កីឡាអន្តរជាតិ៖ ក្រុមហង្សក្រហមបានប្រារព្ធពិធីអបអរសាទរថ្ងៃលើកពានលីគកំពូលអង់គ្លេសរបស់ខ្លួនកាលពីយប់មុិញ ក្រោយឈ្នះ Chelsea ក្នុងលទ្ធផល ៥ទល់៣។ ប្រធានក្រុម Liverpool កីឡាករ Jordan Henderson បានលើកពាន Premier League នៅជិតកីឡដ្ឋាន Anfield ... Read More »

Cristiano Ronaldo ស្មើកំណត់ត្រាពីឆ្នាំ១៩៤៨ជាកីឡាករចាស់ជាងគេរកគ្រាប់បាល់បានលើសពី៣០គ្រាប់

កីឡាអន្តរជាតិ៖ ស្ថិតក្នុងវ័យ៣៥ឆ្នាំ និង១៦៦ថ្ងៃ កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានក្លាយជាកីឡាករចាស់ជាងគេដែលអាចរកគ្រាប់បាល់បានច្រើនជាង៣០គ្រាប់នៅក្នុងលីគកំពូលអឺរ៉ុបទាំង៥ចាប់តាំងពីឆ្នាំ១៩៤៨។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ មាន Marca របស់អេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍ ទី២៣ កក្កដានេះ។ ជាមួយនឹងភាពខ្លាំងរបស់គាត់ក្នុងជ័យជម្នះ ២-១ របស់ ... Read More »

លោក Pioli បន្តធ្វើជាគ្រូបង្វឹករបស់ក្លឹប AC Milan ដល់ឆ្នាំ២០២២

កីឡាអន្តរជាតិ៖ លោក Stefano Pioli បានបន្តកុងត្រាជាគ្រូបង្វឹករបស់ AC Milan ស្របពេលដែលសារព័ត៌មានអុីតាលី Rossoneri បានបញ្ជាក់ថា បុរសវ័យ៥៥ឆ្នាំរូបនេះបានបន្តការងាររយៈពេល២ឆ្នាំដល់ឆ្នាំ២០២២។ អតីតគ្រូបង្វឹក Fiorentina និង Inter Milan ... Read More »

Solskjaer ត្រៀមខ្លួនធ្វើការសម្រេចចិត្តដ៏លំបាកពីអនាគតរបស់ De Geaនៅ Man Utd

កីឡាអន្តរជាតិ៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហមបាននិយាយថា គាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការសម្រេចចិត្តដ៏លំបាកនៅ Manchester United ចំពេលមានភាពមិនប្រាកដប្រជាចំពោះអនាគតរបស់អ្នកចាំទីដៃទី១ David de Gea ។ ទម្រង់លេងរបស់ De Gea ... Read More »

ខ្សែបម្រើវ័យក្មេង Bellingham ចូលរួមជាមួយក្លឹប Borussia Dortmund

កីឡាអន្តរជាតិ៖ ខ្សែបម្រើវ័យ១៧ឆ្នាំ Jude Bellingham បានបញ្ចប់ការផ្លាស់ប្តូរពីក្លឹប Birmingham City FC ទៅក្លឹប Borussia Dortmund ជាផ្លូវការហើយ។ Bellingham ដែលលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស U-17 ផងដែររកបាន៤គ្រាប់ ... Read More »

កីឡាករ២រូប និងបុគ្គលិក៣រូបឆ្លងកូវីដ-១៩នៅលីកកំពូលរ៉ូម៉ានី

កីឡាអន្តរជាតិ៖ សមាជិក៥រូបទៀតនៃក្រុមបាល់ទាត់ CFR Cluj នៃលីគកំពូលរូម៉ានីត្រូវបានគេបញ្ជាក់ថា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីដើមសប្តាហ៍នេះបន្ទាប់ពីការធ្វើតេស្តវិជ្ជមានសម្រាប់កីឡាករម្នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ លោក Justin Stefan អគ្គលេខាធិការនៃសម្ព័ន្ធកីឡាបាល់ទាត់អាជីពរបស់ប្រទេសរ៉ូម៉ានីបានមានប្រសាសន៍ថា “ឥឡូវនេះយើងមាន៥ករណីទៀតលើក្រុម CFR Cluj ប្រហែលជាកីឡាករ២នាក់ និងសមាជិកបុគ្គលិកបច្ចេកទេស៣នាក់ដែលពួកគេត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ... Read More »

ការប្រកួតជើងឯកស្នូកឃ័រពិភពលោកនឹងអនុញ្ញាតឱ្យមានអ្នកទស្សនាចូលរួម

កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតកីឡាស្នូកឃ័រពិភពលោកបានបញ្ជាក់កាលពីថ្ងៃពុធថាព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកដែលនឹងប្រារព្ធធ្វើនៅទីក្រុងSheffield ប្រទេសអង់គ្លេសនឹងក្លាយជាព្រឹត្តិការណ៍សាកល្បងមួយដែលអនុញ្ញាតឱ្យមានការចូលរួមពីអ្នកទស្សនាក្នុងការប្រកួតផ្ទាល់។ កាលពីថ្ងៃសុក្រសប្តាហ៍មុនរដ្ឋាភិបាលអង់គ្លេសបានប្រកាសថាព្រឹត្តិការណ៍កីឡាមួយចំនួនតូចនឹងត្រូវបានប្រកួតដើម្បីសាកល្បងការវិលត្រឡប់របស់អ្នកទស្សនា ដោយសុវត្ថិភាពដោយអាចធ្វើនៅចុងខែកក្កដា និងដើមខែសីហា។ អ្នកគាំទ្រអាចវិលត្រឡប់ទៅកីឡដ្ឋាននានាក្នុងប្រទេសអង់គ្លេសវិញក្នុងខែតុលាប្រសិនបើព្រឹត្តិការណ៍សាកល្បងដំណើរការល្អ និងមិនមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៦ ខែសីហានៅឯមហោស្រព Crucible ក្នុងទីក្រុង Sheffield នឹងស្វាគមន៍មនុស្សជាច្រើនដែលនឹងចូលរួមទស្សនានៅគ្រប់វគ្គទាំងអស់នៃការប្រកួត។ ... Read More »

លោក Aguirre ចាកចេញពីក្លឹប Leganes បន្ទាប់ពីកាត់ចេញពីលីគកំពូលអេស្ប៉ាញ La Liga

កីឡាអន្តរជាតិ៖ ក្លឹប Leganes បានបញ្ជាក់កាលពីថ្ងៃចន្ទថា Javier Aguirre នឹងមិនបន្តធ្វើជាគ្រូបង្វឹកក្រុមរបស់ពួកគេនៅរដូវកាលក្រោយឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃអង្គារនេះ។ ការប្រកាសនេះបានធ្វើឡើងមិនដល់២៤ម៉ោងផងបន្ទាប់ពីក្លឹបត្រូវបានកាត់ទៅលេងនៅលីគលំដាប់ទី២ របស់អេស្ប៉ាញបើទោះបីជាលទ្ធផលស្មើ ២-២ នៅលើទឹកដីខ្លួនឯងជាមួយក្រុម Real Madrid ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ និងឈ្នះ ... Read More »

មិនមានការប្រគល់ពានរង្វាន់ Ballon d’or ទេក្នុងឆ្នាំ២០២០ដោយសារជំងឺរាតត្បាតកូវីដ-១៩

កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតបាល់ទាត់នៅប្រទេសបារាំងបានប្រកាសថាពានរង្វាន់បាល់ទាត់ពិភពលោកដ៏ល្បីល្បាញគឺ Ballon d’Or នឹងមិនត្រូវបានប្រគល់ជូនកីឡាករឆ្នើមនៅឆ្នាំ២០២០នោះទេដោយសារខ្វះលក្ខខណ្ឌសមរម្យគ្រប់គ្រាន់ និងដោយសារជំងឺកូវីដ-១៩រាតត្បាតនៅក្នុងវិស័យកីឡាបាល់ទាត់ពិភពលោក។ សេចក្តីថ្លែងការណ៍មួយរបស់បាល់ទាត់បារាំងបានឲ្យដឹងថា “នៅក្នុងកាលៈទេសៈពិសេសយើងត្រូវតែបង្កើតបទប្បញ្ញត្តិពិសេស។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់យើងដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៦ Ballon d’Or នឹងមិនប្រគល់ជូនកីឡាករឆ្នើមនៅឆ្នាំ ២០២០នេះទេ។ដោយសារតែឆ្នាំពិសេសមួយនេះមិនអាច និងមិនគួរត្រូវបានគេចាត់ទុកជាឆ្នាំសាមញ្ញនោះទេ។ នៅពេលដែលវិស័យបាល់ទាត់ពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ដូច្នេះគ្មានអ្វីប្រសើរជាងការអត់ធ្មត់នោះទេ”។ ... Read More »

ក្លឹប Istanbul Basaksehir ឈ្នះជើងឯកលីកកំពូលទួរគីជាលីកដំបូង

កីឡាអន្តរជាតិ៖ ក្លឹប Istanbul Basaksehir បានអបអរពានរង្វាន់ទួរគី Super Lig ជាលើកដំបូងរបស់ខ្លួនក្រោយពីទទួលជ័យជម្នះ ១-០ លើក្រុម Kayserispor ដែលធ្វើឲ្យក្លឹបមួយនេះដាច់ពិន្ទុក្រុមលេខ២រហូតដល់៧ពិន្ទុ បើទោះបីសល់មួយប្រកួតទៀតចប់រដូវកាលក៏ដោយ។ ក្រុម Istanbul Basaksehir ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ... Read More »

ក្លឹប Watford បណ្តេញគ្រូបង្វឹកចេញ ទោះបីនៅសល់២ប្រកួតទៀតចប់រដូវកាលក៏ដោយ

កីឡាអន្តរជាតិ៖ ក្លឹបក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League គឺក្លឹប Watford បានបណ្តេញគ្រូបង្វឹកលោក Nigel Pearson ចេញ បើទោះបីនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះចប់រដូវកាលនៅអង់គ្លេសក៏ដោយ ។ លោក Pearson បានក្លាយជាគ្រូបង្វឹកទី៣ដែលត្រូវបានបណ្តេញចេញពីក្លឹប បន្ទាប់ពីលោក Javi ... Read More »

គ្រូបង្វឹកក្លឹប Napoli ព្រួយបារម្ភករណីកូវីដ-១៩កំពុងកើនឡើងនៅក្នុងទីក្រុងបាសេឡូណាមុនពេលការប្រកួតក្របខ័ណ្ឌ Champions League

កីឡាអន្តរជាតិ៖ លោក Gennaro Gattuso ដែលជាគ្រូបង្វឹករបស់ Napoli បានសារភាពថា លោកមានការព្រួយបារម្ភចំពេលមានការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩នៅទីក្រុងបាសេឡូណានៅមុនការប្រកួតក្របខ័ណ្ឌChampions League នៅខែក្រោយ។ ក្លឹប Napoli របស់លោក Gattuso គ្រោងនឹងប៉ះជាមួយក្រុមBarcelona សម្រាប់ការប្រកួតជើងទី២ ... Read More »

ក្លឹប Benfica ចង់ផ្ទេរខ្សែការពារសញ្ជាតិប្រេស៊ីល Verissimo ពីក្លឹប Santos

កីឡាអន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានប្រេស៊ីលបានឲ្យដឹងថាក្លឹបយក្សរបស់លីកកំពូលព័រទុយហ្គាល់ Benfica កំពុងត្រៀមដេញថ្លៃដើម្បីទិញការពារខ្សែការពារ Luos Verissimo ពីក្លឹប Santos ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃចន្ទ ទី២០ កក្កដានេះ។ ទីភ្នាក់ងារសារព័ត៌មានប្រេស៊ីល Globo Esporte បានឲ្យដឹងថា ... Read More »

Chelsea ប៉ះ Arsenal វគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោយបំបាក់ Man United ៣ទល់១

កីឡាអន្តរជាតិ៖ ក្រុមតោខៀវ Chelsea បានបំបាក់ក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល៣ទល់១ សម្រាប់ការប្រកួតក្របខ័ណ្ឌ FA Cup ឡើងទៅវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី១៩ កក្កដាយប់មុិញ ធ្វើឲ្យក្រុមតោខៀវ ឡើងទៅប៉ះក្រុមកាំភ្លើងធំ Arsenal ដែលបានយកឈ្នះក្រុម ... Read More »

Fernando Gago អតីតខ្សែបម្រើ Real Madrid បន្តកុងត្រាជាមួយក្លឹប Velez នៅអាហ្សង់ទីន

កីឡាអន្តរជាតិ៖ កីឡាករ Fernando Gago អតីតខ្សែបម្រើក្រុម Real Madrid បានចុះកិច្ចសន្យាថ្មីរយៈពេល១៨ ខែជាមួយក្លឹបVelez Sarsfield ខណៈដែលរូបគេបានវិលត្រឡប់ចូលទីលានប្រកួតវិញបន្ទាប់ពីរបួស ក្នុងរយៈពេលជាច្រើនខែ។ ប្រធានក្លឹប Velez លោក Sergio ... Read More »

កីឡាការិនី Katie Boulter ឈ្នះជើងឯកកីឡាវាយតឺន្នីសផ្នែកនារី

កីឡាអន្តរជាតិ៖ កីឡាការិនី Katie Boulter បានផ្តួលកីឡាការិនី Jodie Burrage ក្នុងលទ្ធផល ៣–៦ ៧–៦ (៧–៤) ៦–២ ឈ្នះពានរង្វាន់ស្ត្រី Progress Tour Women’s ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

កីឡាអន្តរជាតិ៖តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងល់ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លឹប Inter Milan កំពុងពិចារណាលើការផ្លាស់ប្តូររដូវក្តៅមួយសម្រាប់ក្រុមតោខៀវ Chelsea លើខ្សែបម្រើសញ្ជាតិបារាំង N’Golo ... Read More »

កាំភ្លើងធំ Arsenal ឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោយបំបាក់មេឃខៀវ Man City ២ទល់០

កីឡាអន្តរជាតិ៖ ក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមខ្លាំងមេឃខៀវ Manchester City ក្នុងលទ្ធផល ២ទល់០ ក្នុងការ ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌអង់គ្លេស FA Cup រដូវកាល២០១៩-២០២០កាលពីរាត្រី ថ្ងៃទី១៨ កក្កដាម្សិលមិញក្នុងកីឡដ្ឋាន Wembley ... Read More »

Roma ពិចារណាលក់ខ្សែប្រយុទ្ធ Dzeko ដោយសារវិបត្តិហិរញ្ញវត្ថុក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩

កីឡាអន្តរជាតិ៖ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអុីតាលីបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ខ្សែប្រយុទ្ធសញ្ជាតិប៊ូស្នី Edin Dzeko ទំនងជានឹងចាកចេញពីក្លឹប Roma នៅរដូវក្តៅនេះ ព្រោះក្លឹបអាចនឹងត្រូវបង្ខំចិត្តលក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន និងជាប្រធានក្រុមដោយសារវិបត្តិហិរញ្ញវត្ថុដែលជិះឥទ្ធិពលដល់ក្លឹបអំឡុងវិបត្តិកូវីដ-១៩នេះ។ កាលពីឆ្នាំមុនកីឡាករ Dzeko បានបន្តកុងត្រារបស់គាត់ជាមួយក្រុម Roma រយៈពេល២ ឆ្នាំបន្ថែមទៀត ... Read More »

ក្លឹប Leeds United ឡើងទៅលេងក្របខ័ណ្ឌកំពូលអង់គ្លេសPremier League ក្រោយខកខានអស់១៦ឆ្នាំ

កីឡាអន្តរជាតិ៖ ក្លឹប Leeds United ត្រូវបានកក់កៅអីទៅលេងនៅក្របខ័ណ្ឌលីកកំពូលអង់គ្លេស Premier League បន្ទាប់ខកខានមិនបានចូលរួមលីកកំពូលមួយនេះរយៈពេល១៦ឆ្នាំហើយ។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសៅរ៍ ទី១៨ កក្កដានេះ។ ក្លឹប Leeds United បានលេងក្នុងក្របខ័ណ្ឌទី២របស់អង់គ្លេសនៅរដូវកាលនេះ ... Read More »

ក្លឹប Manchester City កំពុងសំឡឹងមើលយុវជន Diego Rosa របស់ប្រេស៊ីល

កីឡាអន្តរជាតិ៖ ក្លឹបយក្សមេឃខៀវ Manchester City កំពុងចរចាលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែបម្រើវ័យជំទង់ Diego Rosa ពីក្លឹប Gremioរបស់ប្រេស៊ីល។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសក្នុងតំបន់អាមេរិកខាងត្បូង។ សារព័ត៌មាន UOL បានរាយការណ៍ថា កីឡាករវ័យ១៧ឆ្នាំរូបនេះមានការកោតសរសើរពីក្រុម Manchester City ... Read More »

ខ្សែប្រយុទ្ធ Martinelli របស់ក្រុម Arsenal នឹងអវត្តមានពីការប្រកួតរហូតដល់ចុងឆ្នាំ២០២០

កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Gabriel Martinelli នឹងត្រូវអវត្តមានរហូតដល់ចុងឆ្នាំ ២០២០បន្ទាប់ពីទទួលការវះកាត់ជង្គង់។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៨ កក្កដានេះ។ កីឡាករ ... Read More »

កីឡាករបាល់ទាត់នៅលីកកំពូលរ៉ូម៉ានី៦នាក់ធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

កីឡាអន្តរជាតិ៖ អគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់អាជីពរ៉ូម៉ានីលោក Justin Stefanបានប្រកាសកាលពីថ្ងៃសុក្រថា កីឡាកររបស់ក្រុមDinamo នៅលីកកំពូលរ៉ូម៉ានីចំនួន៦នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ លោក Justin Stefan បានបន្តថា “យើងមានការជូនដំណឹងពីក្លឹបDinamoថា កីឡាករ៦នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ក្រុមបានធ្វើតេស្តទៅលើកីឡាកររៀងរាល់១៤ថ្ងៃម្តងនៅឯគ្លីនិកឯកជនក្នុងស្រុកមួយ ហើយបានរកឃើញមានកីឡាករ៦នាក់បានធ្វើតេស្តវិជ្ជមានជំងឺនេះ។ ពួកគេត្រូវបានគេសាកល្បងធ្វើតេស្តឡើងវិញនឹងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃសុក្រ ... Read More »

កែប្រែការប្រកួតជម្រុះ World Cup ៖ ត្រូវលេង៤ប្រកួតក្នុងមួយថ្ងៃក្នុងវគ្គចែកពូលនៅ World Cup 2022ក្នុងប្រទេសកាតា

កីឡាពិភពលោក៖ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសថា ការប្រកួតចំនួន៤នឹងត្រូវលេងជារៀងរាល់ថ្ងៃក្នុងដំណាក់កាលនៃការប្រកួតវគ្គជម្រុះក្នុងពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ ការប្រកួតនឹងត្រូវលេងក្នុងរយៈពេល១២ថ្ងៃដោយការប្រកួតមិនត្រូវបានកំណត់ទៅកន្លែងជាក់លាក់ណាមួយឡើយរហូតដល់ការចាប់ឆ្នោតផ្តាច់ចុងក្រោយនៅខែមីនា ឆ្នាំ២០២២ ហើយការប្រកួតនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ។ មានន័យថាអ្នកគាំទ្រ ... Read More »

លីកកំពូលបាត់ទាត់នៅអ៊ុយរ៉ាហ្គាយនឹងចាប់ផ្តើមឡើងវិញនៅដើមខែសីហាខាងមុខ

កីឡាអន្តរជាតិ៖ អាជ្ញាធរប្រទេសអ៊ុយរ៉ាហ្គាយបានប្រកាសថា បាល់ទាត់លីកកំពូលរបស់អ៊ុយរ៉ាហ្គាយនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី៨ ខែសីហា ដែលគូប្រកួតដំបូងគឺជាការជួបគ្នារវាងក្រុម Penarol និង Nacional។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៧ កក្កដានេះ។ ការចាប់ផ្តើមប្រកួតបាល់ទាត់ឡើងវិញនេះមានរយៈពេលជិត៥ខែបន្ទាប់ពីរដូវកាលត្រូវបានផ្អាកដោយសារជំងឺកូវីដ-១៩ ... Read More »