ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន​៥០នាក់ ខណៈ​ជាសះស្បើយ ៤៦នាក់ និងស្លាប់ ០៤នាក់ទៀត

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃអង្គារ​ទី២៧ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានប្រកាសរកឃើញករណីវិជ្ជមានថ្មីចំនួន​ ៥០នាក់ ជាសះស្បើយ ៤៦នាក់ និងស្លាប់ ០៤នាក់ទៀត (អាយុ ១៩ឆ្នាំ ០១នាក់)។ រដ្ឋបាលខេត្ត ... Read More »

នារីម្នាក់ មិនដឹងមានវិបត្តិអ្វី ហៅឡំប្រឺតាជិះមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

ភ្នំពេញ៖ នារីម្នាក់មិនដឹងជានាង មានវិបត្តិអ្វីនោះទេ បានហៅម៉ូតូកង់បីឥណ្ឌា ជិះចេញពីម្តុំសួនច្បារសណ្ឋាគារសុខា មកដល់ពាក់កណ្តាលស្ពាន ជ្រោយចង្វាថ្មី ឲ្យកង់បីឈប់និងមានអាការប្លែក សង្ស័យប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួន តែអ្នកបើកម៉ូតូកង់បីមិនព្រមឈប់ បានបើកចុះត្រឡប់ មកក្រោមវិញ ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលម៉ោង០៩យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ... Read More »

ឃេីញការបូបលុយទុកលេីធុងទឹកកកទំនងឆក់បានហេីយតែរត់មិនរួចពលរដ្ឋក្របួចជាប់

ភ្នំពេញ​៖​ ស្ត្រីអាជីវករម្នាក់ខណៈលាងធុងក៏បានដោះការបូបលុយទុកនៅលេីធុងទឹកភ្លាមនោះស្រាប់តែមានសង្ស័យម្នាក់ជិះម៉ូតូមកធ្វេីសកម្មភាពឆក់ការបូបលុយបានហេីយព្យាយាមគេចខ្លួនតែត្រូវជនរងគ្រោះស្រែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរដេញចាប់បានភ្លាមៗ​ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២១​ នៅផ្លូវបេតុងកែងនិងមហាវិថីឈ្នះឈ្នះ​ ក្នុងភូមិសំរោង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​។ ជនរងគ្រោះឈ្មោះ ម៉ាន​ រុង​ ភេទស្រី​ អាយុ៦០ឆ្នាំ​ មុនរបរលក់ដូរនៅផ្ទះកន្លែងកេីតហេតុ។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ... Read More »

រថយន្តដឹកឈើលោតឆ័ត្រពីខេត្តស្ទឹងត្រែង មកជាប់អន្ទាក់នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ​ ៖​ កម្លាំង​សមត្ថកិច្ច​ដឹកនាំដោយលោក តូ សុថេត​ នាយរងផ្នែករដ្ឋបានព្រៃឈើ បានស្ទាក់ចាប់​រថយន្ដ​ដឹកឈេីមួយគ្រឿង នៅភូមិរំចេក ឃុំរមណិយ៍ ស្រុករវៀង កាលពី​វេលាម៉ោង​១០នឹង១៣នាទីយប់ ថ្ងៃទី​២៦​ខែកក្តដា​ ឆ្នាំ២០២១ ។ យោងតាម​ប្រភព​ព័ត៌មាន​រាយការណ៍​ថា​មានបុគ្គលសមត្ថកិច្ច​ម្នាក់នៅប្រចាំការក្នុងស្រុកជ័យសែនជាអ្នករត់ការបង់លុយអោយសមត្ថកិច្ចនៅតាមដងផ្លូវ ... Read More »

លោកស្រី ឱ វណ្ណឌីន ៖ ការរាតត្បាតវីរុសបម្លែងថ្មី ស្ថានភាពអាចទៅហួសបន្ទាត់ក្រហម បើប្រជាពលរដ្ឋព្រងើយកន្ដើយភ្លេចខ្លួន អាងលើវ៉ាក់សាំង មិនអនុវត្ដវិធាន ៣ការពារ ៣កុំ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាល​ បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋ ឱ្យមានភ្ញាក់រលឹក ព្រោះថាឃើញបងប្អូនយើងមួយចំនួន ហាក់ដូចជាភ្លេចខ្លួន និងមានសំអាងទៅលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយភ្លេចវិធានការការពារខ្លួន ដោយមានការប្រមូលផ្ដុំហូបចុបជុំគ្នា ការជួយជុំគ្នាច្រើន គឺជាការបង្កឱកាសឱ្យមានរីករាលដាលជំងឺកូវីដ-១៩ធំណាស់ ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ៖ ដឹកនាំសហការីចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ(ZOOM) ជាមួយគណៈកម្មការសុខាភិបាល

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំសហការីចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ(ZOOM) ជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទា ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការងារនារី នៃរដ្ឋសភា ... Read More »

រដ្ឋបាល​ខេត្ត​កណ្តាល​៖​ ​សិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ចំនួន០៥ប្រធានបទពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ​ ជូនដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះបានចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ... Read More »

សមត្ថកិច្ចខណ្ឌជ្រោយចង្វាដេញចាប់ក្រុមអ្នកទាក់សត្វឆ្កែពេលយប់ បាន២នាក់

ភ្នំពេញ៖ ក្រុមអ្នកជិះម៉ូតូដើរទាក់សត្វឆ្កែជាច្រើននាក់ បានធ្វើសកម្មភាពទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋនៅពេលយប់ ដោយបានសត្វឆ្កែចំនួន ៥ក្បាល រួចបានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វា ដេញចាប់បានជនសង្ស័យ ២នាក់ ចំណែកបក្ខពួកផ្សេងទៀត បានរត់រួចខ្លួនបាត់ ហេតុការណ៍ដេញឃាត់ក្រុមទាក់សត្វឆ្កែនេះធ្វើឡើងនាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅម្តុំបាក់ខែង ... Read More »

បុគ្គលិកផ្នែក​ កម្មវិធីកុំព្យូទ័រ (Computer Software) របស់ក្រុមហ៊ុន អាណាណា កុំព្យូទ័រ ​(AnAnA Computer) ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ បុគ្គលិកផ្នែក​ កម្មវិធីកុំព្យូទ័រ (Computer Software) របស់ក្រុមហ៊ុន អាណាណា កុំព្យូទ័រ ​(AnAnA Computer) ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ... Read More »

ចាប់ពីថ្ងៃទី២៨ ខែកក្កដា – ៣ខែសីហា នៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង, ភ្លៀងក៏ខ្លាំងធ្វើឲ្យរលក មានកម្ពស់ខ្ពស់, សូមបងប្អូនប្រុងប្រយ័ត្ន !

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២៨ ខែកក្កដា – ៣ ខែសីហា ឆ្នាំ២០២១ ) នៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង, ភ្លៀងក៏ខ្លាំងធ្វើឲ្យរលក មានកម្ពស់ខ្ពស់។ នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី២៧ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖​ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់អគ្គបញ្ជាការ​ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់អគ្គបញ្ជាការ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។ ក្នុងកិច្ចប្រជុំនេះដែរ​ មានរបៀបវរៈដូចជា៖ * អរគុណសន្តិភាព! ... Read More »

ទឹកទន្លេមេគង្គខេត្តកំពង់ចាម១យប់ឡើងកម្ពស់ជិត១ម៉ែត្រ

ខេត្តកំពង់ចាម៖ ទឹកទន្លេមេគង្គនៅខេត្ត​កំពង់ចាម​បានឡើងខ្លាំងក្នុង១យប់កម្ពស់ជិត១ម៉ែត្រនៅថ្ងៃទី២៧ខែកក្កដា។ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបាន បញ្ជាក់នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១នេះថាស្ថានភាពកំពស់ទឹកទន្លេមេគង្គបានឡើងខ្លាំងក្នុង១យប់ដល់កំពស់ជិត១ម៉ែត្រ។ ទឹក​ទន្លេ​មេគង្គ​ខេត្ត​កំពង់ចាម​ បានឡើង​កម្រិត៨,០៤ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង០,៩៨ម៉ែត្រ កំពស់ទឹកនាពេលនេះ បើធៀបទៅនឹងឆ្នាំកន្លង ទៅទឹកមានកំពស់៤,៣០ម៉ែត្រប៉ុណ្ណោះ។ដោយឡែកបើយោងតាមការព្យាករណ៍រយះពេល៣ថ្ងៃរបស់ក្រសួងធនធានទឹកវិញ គឺទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ដែលនៅផ្នែកខាងលើខេត្តកំពង់ចាមគឺបានបន្តឡើងរហូតដល់ថ្ងៃ២៩ខែ កក្កដា ... Read More »

សេវាកម្មថ្មីរបស់ក្រុមហ៊ុន Smart «Sponsored Data»​ជួយអាជីវកម្ម អនឡាញ ផ្ដល់អុិនធឺណិតឥតគិតថ្លៃដល់អតិថិជន Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទនិងវេបសាយ ​

ភ្នំពេញ៖ ថ្ងៃទី​២៧ ខែ​កក្កដាក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ប្រកាសដាក់​ដំណើរការ​សេវាកម្មថ្មីដែលមានឈ្មោះថា «Smart Sponsored Data» នឹង​អនុញ្ញត​ឱ្យ​​អាជីវកម្ម​អនឡាញ​​​​នៅ​កម្ពុជា​ ផ្ដល់​សេវា​​អុិនធឺណិត​ដោយ​ឥត​គិត​ថ្លៃសម្រាប់អតិថិជនដែលប្រើប្រាស់ប្រព័ន្ធ Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬ ... Read More »

រថយន្តយីឌុបគេចឡង់គ្រីស័រជ្រុលចង្កូតបុកម៉ូតូស្លាប់ក្មេងប្រុសម្នាក់

ខេត្តព្រះវិហារ ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តយីឌុប បួងចង្កូតគេចឡង់គ្រីស័រ បុកម៉ូតូចតចិញ្ចើមផ្លូវ បណ្តាលឲ្យក្មេងម្នាក់ស្លាប់ ហើយរថយន្តក្រឡាប់ផ្ងារកង់ជង្រ្គាងៗ។ ឧបទ្ទវហេតុននេះកើតឡើងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើផ្លូវជាតិលេខ៦២ ... Read More »

សម្ដេច​ក្រឡា​ហោម​ ស​ ខេង ៖​ បងប្អូនជនរួមជាតិជាទីគោរព!

ភ្នំពេញ​៖​ បេី​យោង​តាមហ្វេសប៊ុក​ផ្លូវការ​របស់​​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា៖​ “ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ... Read More »

រថយន្តធុនធំដឹកផ្លែឈើបើកទៅបុកពីក្រោយរថយន្តប្រមូលសំរាម ក្រឡាប់ចាក់ផ្លែឈើពេញផ្លូវ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តធុនធំដឹកផ្លែឈើយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុករថយន្តប្រមូលសំរាមពីក្រោយពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងចាក់ផ្លែឈើពេញផ្លូវ តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីអ្នកបើករថយន្តប្រមូលសំរាមបានឱ្យដឹងថា នៅពេលកើតហេតុ ... Read More »

កម្លាំងនគរបាលខណ្ឌចំការមនបង្រ្កាបជនសង្ស័យម្នាក់រក្សាទុកសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះបង្រ្កាបបទល្មើសជាក់ស្ដែងដោយឃាត់បានជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន១កញ្ចប់ធំល្មមដែលកិបនឹងលុយក្រដាសមួយរយរៀល កាលពីវេលាម៉ោង៣និ៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នៅចំណុចខាងមុខផ្ទះលេខ៩ ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ... Read More »

បើកម៉ូតូប្រើប្រាស់ល្បឿនលឿនមិនប្រយ័ត្នដួលបោកក្បាលស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងបន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ​ប្រើ​ប្រាស់​ល្បឿន​លឿន​មិនប្រយ័ត្នបណ្ដាលឱ្យរេចង្កូតដួលបោកក្បាលនឹងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១​ លើផ្លូវលេខ៣៣៤ ត្រង់ចំណុច​ភូមិព្រៃ​ម្នាស់​ ឃុំសំឡី​ ស្រុកកំពង់រោទ៍ ខេត្ត​ស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ឆន ចាន់ណាក់ អាយុ៣៧ឆ្នាំ រស់ភូមិស្វាយ ... Read More »

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ២០២០

តាមការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលបង្កើតឡើងដោយកម្លាំងយោធា ដើម្បីស្រាវជ្រាវការបោះឆ្នោត ដោយរកឃើញមាន សន្លឹកឆ្នោត១១លានសន្លឹកមិនស្របច្បាប់នៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០២០ ។ កាលពីថ្ងៃទី២៦ ខែកក្កដា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេចលុបចោលលទ្ធផលបោះឆ្នោតដែលគណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអោងសាន ស៊ូជីទទួលបានជ័យជម្នះ ដោយចាត់ទុកថា ការបោះឆ្នោតនោះមិនមានតម្លាភាព ។ ... Read More »

កូរ៉េខាងត្បូងនិងកូរ៉េខាងជើងដំណើរការខ្សែទូរស័ព្ទដើម្បីបង្កើតទំនាក់ទំនងឡើងវិញ

កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានតភ្ជាប់ខ្សែទូរស័ព្ទទំនាក់ទំនងដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី នាថ្ងៃទី២៧ខែកក្កដា ។ ទាំងនោះគឺជាក្តីសង្ឃឹមក្នុងការកែប្រែទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងក្រោយការជាប់គាំងជាច្រើនខែកន្លងមក។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា ខ្សែទូរស័ព្ទទំនាក់ទំនងប្រទេសទាំងពីរបានដំណើរការឡើងវិញហើយនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៧ខែកក្កដា ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ប្រព័ន្ធទូរស័ព្ទទំនាក់ទំនងប្រទេសទាំងពីរដំណើរការឡើងវិញគឺជារឿងប្រសើរបំផុត ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែល្អប្រសើរ ។ សារព័ត៌មាន ... Read More »

ប្រធានក្រុមសន្តិសុខការពារអតីតប្រធានាធិបតីហៃទីត្រូវចាប់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធការធ្វើឃាតលោក Moise

កម្លាំងប៉ូលិសហៃទីបានចាប់ខ្លួនប្រធានក្រុមសន្តិសុខការពារអតីតប្រធានាធិបតីហៃទីលោក Jovenel Moise ដោយសង្ស័យជាប់ពាក់ព័ន្ធ នឹងការធ្វើឃាតប្រធានាធិបតី Jovenel Moise ។ សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់ប៉ូលិសហៃទី នាថ្ងៃទី២៦ ខែកក្កដាថា បានចាប់ខ្លួន ប្រធានក្រុមសន្តិសុខការពារអតីតប្រធានាធិបតី ... Read More »

អ៊ំប្រុសសាច់ថ្លៃចាប់រំលោភក្មួយស្រីអាយុ១២ឆ្នាំ ជាច្រើនដង នៅពេលទៅឃ្វាលគោត្រូវសមត្ថកិច្ចឃាត់ខ្លូន

ខេត្តក្រចេះ ៖ អ៊ុំប្រុសសាច់ថ្លៃចិត្តគម្រក់បានចាប់រំលោភក្មួយស្រីអាយុ១២ឆ្នាំ ជាច្រើនលើក ហើយមកដល់ពេលនេះទើបបែកការណ៍ត្រូវម្តាយក្មេងស្រីរងគ្រោះប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនយកទៅចាត់ការណ៍តាមច្បាប់។ បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាមនៅថ្ងៃទី២៦ ខែកក្កដា ឆ្នំា២០២១នេះកម្លាំងនគរបាលស្រុកស្នួលបានចុះទៅចាប់ខ្លួនបុរសកំហូចម្នាក់នេះដល់ផ្ទះដើម្បីសាកសួរនិងកសាងសំណុំរឿង។ មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកស្នួលបានឲ្យដឹងថា  ជនសង្ស័យអាយុ៣៨ឆ្នាំ រស់នៅស្រុកស្នួល ខេត្តក្រចេះ បានរួមភេទជាមួយក្មេងស្រីវ័យ១២ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃ។ យោងតាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ... Read More »

ត្រឹមអាយុ១៣ឆ្នាំ Momiji Nishiya របស់ជប៉ុនឈ្នះមេដាយមាសកីឡាអូឡាំពិក

នៅអាយុ១៣ឆ្នាំ កីឡាការិនី Momiji Nishiya របស់ប្រទេសជប៉ុនបានបង្កើតប្រវត្តិសាស្ត្រកាលពីថ្ងៃចន្ទដោយឈ្នះមេដាយមាសព្រឹត្តិការណ៍អូឡាំពិកលើកដំបូងមិនធ្លាប់មានក្នុងការប្រកួតជិះបន្ទះក្តាររអិលលើដងផ្លូវផ្នែកស្ត្រី (Women’s street skateboarding ) នៅឯទីលានប្រកួតទីក្រុងតូក្យូ។ Nishiya បានឡើងលើវេទិការយុវជនជាមួយ Rayssa Leal មកពីប្រទេសប្រេស៊ីលដែលមានអាយុ១៣ ... Read More »

ម្ចាស់ផ្ទះជប៉ុននាំមុខអាមេរិក និងចិនដណ្តើមបានមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍អូឡាំពិកគិតត្រឹមថ្ងៃទី២៧ កក្កដានេះ

ប្រទេសម្ចាស់ផ្ទះជប៉ុនបានដណ្តើមមេដាយបានច្រើនជាងគេឡើងវិញ ក្រោយពីគូប្រជែងអាមេរិក និងចិនបន្តប្រជែងកៀកកិតគ្នា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ គិតត្រឹមព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងគេហទំព័ររបស់អូឡាំពិកអន្តរជាតិ។   គិតត្រឹមថ្ងៃទី២៦ កក្កដាម្សិលមិញចិនបាននាំមុខគេ និងជប៉ុនឈរចំណាត់ថ្នាក់លេខ២ ... Read More »

Barcelona អាចរកប្រាក់ចំណេញពីការផ្ទេរកីឡាករ Rafinha

កីឡាករ Rafinha បានចាកចេញពី Barcelona ក្នុងការផ្ទេរដោយឥតគិតថ្លៃកាលពីរដូវក្តៅមុនពេលដែលគាត់បានចូលរួមជាមួយក្រុម Paris Saint-Germain ប៉ុន្តែគាត់អាចជួយក្លិបផ្នែកហិរញ្ញវត្ថុបានតែ ១២ខែប៉ុណ្ណោះបន្ទាប់ពីចាកចេញ។ សារព័ត៌មាន MARCA បានផ្សាយថា កិច្ចព្រមព្រៀងដែលនាំគាត់ទៅកាន់ទឹកដីប្រទេសបារាំង មិនមានប្រាក់ចំណេញទេ មានតែប្រាក់ថេរ៣លានអឺរ៉ូ ... Read More »

សហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិណែនាំអំពីគោលនយោបាយកំណត់កម្តៅខ្លាំងក្នុងព្រឹត្តិការណ៍អូឡាំពិក

នៅពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូបានចាប់ផ្តើមយ៉ាងយកចិត្តទុកដាក់ អាកាសធាតុបានក្លាយជាការផ្តោតអារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះនៅពេលដែលសីតុណ្ហភាពនៅប្រទេសជប៉ុនបានកើនឡើងដែលបណ្តាលឱ្យសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិ (ITF) បានដាក់ចេញនូវគោលនយោបាយកំណត់កម្តៅខ្លាំង។ កីឡាករអាជីពបានត្អូញត្អែរអំពីអារម្មណ៍នៃការលេងនៅឯឧទ្យានកីឡាវាយតឺន្នីស Ariake ក្នុងទីក្រុងតូក្យូ ដោយកន្លែងលេងមិនសូវប៉ះពាល់ពីសំណើមដែលមាននៅពាសពេញទីក្រុងនោះ ដែលជាហេតុនាំឲ្យកម្តៅកើនឡើងខ្លាំង។ ITF បានចាត់វិធានការលើបញ្ហានេះដោយបានដាក់ចេញនូវគោលនយោបាយដែលត្រូវបានប្រើនៅក្នុងការប្រកួត Grand Slam ចំនួនពីរលើកកន្លងមកនៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។ ... Read More »

បុរសម្នាក់ហូប​បាយ​រួច​មានអារម្មណ៍ចុក​ថប់​ដង្ហើមជួយ​សង្គ្រោះ​មិន​ទាន់​​​ក៏ស្លាប់បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ពេលត្រឡប់​មក​ពី​ធ្វើ​ការ​វិញ​ បានហូប​បាយ​ជាមួយ​ប្រពន្ធ​ស្រាប់​តែ​មាន​អាការៈមិន​ស្រួល​ខ្លួនត្រូវ​បាន​អ្នក​ជិត​ខាង​នាំ​គ្នា​ជួយ​សែងចុះ​ពី​ផ្ទះ​ជួល​មក​ក្រោម​ដេីម្បី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ តែ​អកុសល​ជនរងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗតែ​ម្ដង​។ ហេតុការណ៍នេះ បង្កការ​ភ្ញាក់ផ្អើល​ឡេីង​នៅ​វេលា​ម៉ោង​ ១០យប់​ នៅ​ចំណុច​ផ្ទះ​ជួល​ក្រោយ​បុរី​ អ័រគីដេរ​ ក្នុងភូមិ​ទ្រា​៤​ សង្កាត់​ស្ទឹង​មានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។ ... Read More »

រថយន្តសណ្ដោងធុនធំបេីកបុកម៉ូតូខ្ទាតចូលកន្លែងលក់ដូរមួយកន្លែង រួចព្យាយាមបើករត់ តែត្រូវប្រពលរដ្ឋដេញឃាត់ជាប់

ភ្នំពេញ៖ រថយន្តសណ្តោងធុនធំមួយគ្រឿងដែលពាក់ស្លាកលេខខេមរភូមិន្ទដាក់ឡូហ្គោ(កងដឹកជញ្ជូនM70)បានបើកបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងខ្ទាតចូលកន្លែងគេលក់ដូរបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល​។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២៦ ខែកក្កដា នៅចំណុចក្បែរមន្ទីរពេទ្យសែនជ័យតាមបណ្ដោយផ្លូវណតប៊្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ក្បែរខ្លោងទ្វារច្រកចូលវត្ត សំរោងអណ្តែត តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់បានមកវិញ ... Read More »

ចុះពីលេីរថយន្តទៅដកលុយទូអេធីអឹមមិនពន្លត់ម៉ាស៊ីនចេញមកវិញចោរលួចបាត់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាក Lexus RX300 មកចូលដកលុយនៅទូអេធីអឹមដោយមិនបានពន្លត់ម៉ាស៊ីលុះចេញមកវិញស្រាប់តែបាត់រថយន្តទេីបបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីអ្នកបកប្រែ ម្ចាស់រថយន្តមានឈ្មោះ Wei ... Read More »