ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោកឃួង ស្រេង ៖ ក្រុងពាលីនិងបញ្ចុះបឋមសិលា មុននៃការបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឬស្សីកែវ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីរួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដីផង នៅរសៀលថ្ងៃទី៣០ មករា២០២២ នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា តាមបែបសាសនា មុននៃការបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មីមួយទៀត ... Read More »

លោក គួច ចំរើន អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ជូនលោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់វុធអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ជូនលោក Vu Ngoc ... Read More »

សិស្សសាលានៅក្នុងប្រទេសអូស្ត្រាលីនឹងវិលត្រឡប់ចូលសាលារៀនវិញនៅថ្ងៃទី៣១ខែមករា

សិស្សសាលារាប់សិបពាន់នាក់នៅក្នុងប្រទេសអូស្ត្រាលីនឹងបានវិលត្រឡប់ទៅសិក្សានៅសាលារៀនវិញហើយចាប់ពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ បើទោះបីអូស្ត្រាលីនៅតែបារម្ភពីករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះក្តី។ សាលារៀនមួយចំនួននៅក្នុងប្រទេសអូស្ត្រាលីបានបើកទ្វារតាំងពីសប្តាហ៍កន្លងមក ប៉ុន្តែភាគច្រើនសាលារៀននឹងអនុញ្ញាតឱ្យសិស្សទៅសិក្សាចាប់ពីថ្ងៃទី៣១ខែមករា ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ- ១៩ សិស្សនឹងត្រូវធ្វើតេស្ត រាល់ពីរសប្តាហ៍ម្តង។ ដោយការឆ្លងរាលដាលខ្លាំងនៃវីរុសប្រភេទថ្មី អូមីក្រុងធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះ បានកើនឡើងខ្ពស់តាំងពីចុងខែធ្នូឆ្នាំ២០២១មក។ នៅពេលនេះអូស្ត្រាលីមានពលរដ្ឋ២៥លាននាក់ ... Read More »

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្សចូលរួមសង្កេតការណ៍

ខេត្តស្វាយរៀង ៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្សចូលរួមសង្កេតការណ៍ ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធនិងបម្រុង សកម្មជនយុវជនបក្សភូមិ សកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សូមបញ្ជាក់ថា, នាថ្ងៃអាទិត្យ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នារបួសមនុស្ស៤នាក់ផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរស៤នាក់បានរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១៤២-១៤៣ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ... Read More »

សន្និបាត បូកសរុបវាយតម្លៃលទ្ធផល នៃការអនុវត្ត កម្មវិធីនយោបាយ អភិវឌ្ឍន៍សង្កាត់ស្វាយតឿ អាណត្តិទី៤ឆ្នាំ២០១៧-២០២២ នឹងដាក់ចេញនូវគោល នយោបាយ របស់គណបក្សប្រជាជនកម្ពុជា អភិវឌ្ឍន៏សង្កាត់់ស្វាយតឿអាណត្តិទី ៥ ឆ្នាំ២០២២ -២០២៧

ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមសេចក្តីសម្រេច របស់គណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២២ លោក ហុង ឡុង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿនិងលោក សរ សុដានី ប្រធានក្រុមការងារថ្នាក់ក្រុងចុះជួយ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងបានអញ្ជើញបើកសន្និបាត ... Read More »

លោក កែវ រ៉េមី៖ កីឡាករ កីឡាការិនីតេក្វាន់ដូ ITF ត្រូវប្តេជ្ញាចិត្តឲ្យខ្ពស់បំផុត ដើម្បីប្រជែងមេដាយមាស ១៥គ្រឿង ក្នុងស៊ីហ្គេម ២០២៣

ភ្នំពេញ៖ លោក កែវ រ៉េមី អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ាន និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាមានប្រសាសន៍ថា កីឡាករ កីឡាការិនីត្រូវបានការប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន គោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ... Read More »

ការបំផ្លិចបំផ្លាញព្រៃឈើ សត្វព្រៃ នៅបន្តកើតមាន នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប !

ភ្នំពេញ ៖ បន្ទាប់ពីការរំលោភយកដីលិចទឹករបស់រដ្ឋ ជុំវិញបឹងទន្លេសាប អស់រាប់មុឺនហិកតា ដោយមន្ត្រី ថ្នាក់ដឹកនាំ ឈ្មួញ ប្រជាពលរដ្ឋ ហើយសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនចាប់គុកមួយកំផ្លុះហើយ ! នៅតែមានបទល្មើសការបំផ្លិចបំផ្លាញព្រៃឈើ សត្វព្រៃ នៅបន្តកើតមាន ... Read More »

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ ខណៈពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់នេះ ជាសក្ខីភាពនៃការរួមចំណែករបស់សម្ដេចតេជោក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍមនុស្សជាតិ។ នេះបើយោងតាមលិខិតរបស់លោកបណ្ឌិត Thomas ... Read More »

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ គឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូត តាំងពី ឆ្នាំ១៩៦៧ !

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងបរិការណ៍នេះ ការចាក់វ៉ាក់សាំង នឹងនៅបន្តជាវិធានការគន្លឹះ ហើយជំនួយវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប៉ូឡូញនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ... Read More »

ពិភពលោកចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង១០ពាន់លានដូសហើយ

តាមតួលេខរបស់សាកលវិទ្យាល័យ Oxford នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង១០ពាន់លានដូសហើយ គិតចាប់តាំងពីដូសដំបូង នៅចុងឆ្នាំ២០២០។ នេះជាជោគជ័យមួយបង្ហាញយ៉ាងច្បាស់ថា ពិភពលោកបានបង្កើនល្បឿនចាក់វ៉ាក់សាំងយ៉ាងល្អ ។ ទាំងនោះហើយបានជាប្រទេសជាច្រើនជុំវិញពិភពលោកបានគិតគួរដល់វិធានការរស់នៅជាមួយកូវីដ -១៩ ដោយមិនមានការរឹតត្បិតណាមួយទៀតឡើយ។ ក្នុងពេលនេះដែរ ប្រទេសជាច្រើនបានឆ្លងផុតដំណាក់កាលកំពូលនៃការឆ្លងរាលដាលកូវីដ-១៩ ដោយករណីឆ្លងបានថយចុះបន្តិចម្តងៗ។ ជាក់ស្តែងនៅក្នុងរយៈពេល ... Read More »

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

តពីលេខមុន) * សារុង   សារុងជាសំពត់ស្លៀកមួយបែបរបស់ជនជាតិចាម ជ្វា ភូមា។ខ្មែរយើងយកមកប្រើគ្រាន់តែស្លៀកនៅផ្ទះទេ ព្រោះសារុងមិនជាសម្លៀកបំពាក់សមរម្យរបស់ខ្មែរទេ។ ហេតុនេះខ្មែរយើងស្លៀកសារុងបានតែនៅផ្ទះ មិនត្រូវស្លៀកដើរចេញក្រៅ ទៅតាមថ្នល់ ទៅផ្សារ ទៅមើលបុណ្យទៅផ្ទះអ្នកដទៃ ឬទៅវត្តណាឡើយ។  * ... Read More »

សាធារណរដ្ឋកុងហ្គោកាត់ទោសប្រហារជីវិតមនុស្ស៥០នាក់ពីបទសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ

នៅក្នុងចំណោមមនុស្សត្រូវកាត់ទោសប្រហារជីវិតនោះមានជនអន្តោប្រវេសន៍ម្នាក់និងមន្ត្រីយោធាម្នាក់ត្រូវកាត់ទោសជាប់គុក១០ឆ្នាំ។ ការកាត់ទោសខាងលើគឺជាប់ពាក់ព័ន្ធនឹងការសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ Zaida Catalan និង Michael Sharp កាលពីឆ្នាំ២០១៧ ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

រងការរិះគន់មួយចំនួនជុំវិញរូបភាពសិចស៊ីខ្លាំង ប៉ូគីមថេង សុតធីតាបញ្ចេញសារអធ្យាស្រ័យពីទស្សនិកជន

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះលេចចេញការបញ្ចេញមតិព្រោងព្រាត ពេញបណ្តាញសង្គមក្រោយពីរូបថតសិចស៊ីប៉ុន្មានសន្លឹកដែលត្រូវបាននាងបញ្ចេញកាលពីពេលថ្មីៗនេះ។ រូបថតនេះបង្កើតឲ្យមានការវែកញែកច្រើនបើទោះបីជាវាមិនមែនលើកដំបូងសម្រាប់នាងក្នុងការបញ្ចេញរូបថតសិចស៊ីនោះក៏ដោយ។ រូបថតដែលត្រូវបាននាងស្លៀករ៉ូបពណ៌ទឹកមាសអមដោយការឌិតភ្លឺផ្លេក ប៉ុន្តែហាក់បង្ហាងទម្រង់ដើមទ្រូងទ្រលុកទ្រលន់ចេញមកនេះបានក្លាយជាប្រធានបទក្នុងការវែកញែក ក៏មានអ្នកគាំទ្រនាងជាច្រើនបានបញ្ចេញសារកោតសរសើរអំពីរូបរាងដ៏ល្វតល្វន់សាកសមទៅនឹងឈុតដែលនាងបានស្លៀក។ គេចាំបានថា រូបថតនេះត្រូវបានបញ្ចេញកាលពីសប្តាហ៍មុននេះនៅPage Facebookផ្លូវការរបស់នាងភ្ជាប់ដោយសារថាក្ដីស្រម៉ៃអាចនឹងក្លាយជាការពិត  បើយើងជំនះឧបសគ្គដែលតែងតែកើតមានឡើង  នៅលើផ្លូវទៅកាន់ភាពជោគជ័យនោះ  ។ បន្ថែមពីលើកការកោតសរសើរក៏មានទស្សនិកជនខ្លះសម្តែងការសោកស្តាយខ្លាំងនៅពេលដែលកម្មវិធីប្រកួតដែលនាងអាចចូលដល់វគ្គ១០នាក់ចុងក្រោយនោះមិនអាចគ្រងឈុតស្រស់ស្អាតបែបនេះបាន ក្រៅពីការកោតសរសើរក៏មានការចែករំលែក ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លោកជាសុមេធីនិងលោកស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ... Read More »

ករណីឆ្លងកូវីដ-១៩៖​ បន្តរកឃើញថ្មីចំនួន​ ៥៧នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៦៥នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣០​​ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៧នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៦៥នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

Liverpool នាំមុខគេក្នុងគោលដៅទិញ Luis Diaz ពី Porto

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា នឹងផ្តួលក្រុមមាន់ខ្នាយមាស Tottenham ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ី Luis Diaz ក្នុងតម្លៃខ្លួនដែលអាចកើនឡើងដល់៥០លានផោន (៦៧លានដុល្លារអាមេរិក) ។ សារព័ត៌មាន Sky Sports បានរាយការណ៍ថា ... Read More »

នគរបាលបញ្ជូនជនសង្ស័យឆក់ទូរស័ព្ឌ០២នាក់ក្នុងចំណោម០៣នាក់ ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យមុខសញ្ញាធ្វើសកម្មភាពឆក់ទូរស័ព្ទតាមផ្លូវសាធារណៈចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២នេះ ។ លោក ព្រហ្ម ប៊ុនធឿន នាយការិយាល័យ ... Read More »

បើករថយន្តលឿនដូចហោះជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតសម្បត្តិរដ្ឋរួមជាមួយរថយន្តនោះផង

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តលឿនដូចហោះហើយរេចង្កូតទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ និងបុកបង្គោលភ្លើងបាក់មួយដើម បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខតែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សឡើយ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។    ... Read More »

កូរ៉េខាងជើងបន្តសាកល្បងមីស៊ីល លើកទី៧ ក្នុងខែមករាឆ្នាំ២០២២

នៅព្រឹកថ្ងៃទី៣០ ខែមករា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ទៀតចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ នេះជាការបាញ់សាកល្បងលើកទី៧ហើយនៅក្នុងខែមករាឆ្នាំ២០២២ ។ គណៈទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក កូរ៉េខាងត្បូង បានប្រកាសឱ្យដឹងថា មីស៊ីលបានបាញ់សាកល្បងនៅវេលាម៉ោង៧និង ៥២នាទី ម៉ោងក្នុងតំបន់ ស្ថិតនៅក្នុងខេត្ត Jagang ដោយបាញ់ចេញទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ... Read More »

Juventus ទិញបានខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី Vlahovic ពីក្លិបFiorentina

ក្លិបសេះបង្កង់ Juventus បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Dusan Vlahovic ពីគូប្រជែងក្រុម Fiorentina របស់ Serie A ក្នុងតម្លៃ៥៨លានផោនបូករួមទាំងលក្ខខណ្ឌបន្ថែម៨លានផោនទៀត។ Vlahovic ត្រូវបានត្រួតពិនិត្យដោយក្លិប Premier League ... Read More »

យុវជនម្នាក់ជានិស្សិតឆ្នាំទី២មិនដឹងជាមានវិបត្តិអ្វីទេបានជិះម៉ូតូឡើងលើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសជានិស្សិតឆ្នាំទី២ម្នាក់ បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាលិចបាត់រកសពមិនឃើញ បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ។    ហេតុការណ៍នេះបង្កឱ្យមានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។    សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ... Read More »

សម្តេចតេជោ ហ៊ុនសែន ត្រូវបានគណៈកម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន ត្រូវបានគណៈកម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ។ នេះជាបញ្ជាក់អោយដឹងពីលោក ហ៊ុន ម៉ានី ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូសជាជំនួយរដ្ឋាភិបាលប៉ូឡូញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនពលរដ្ឋប្រុសស្រីចំនួន០៧នាក់បម្រុងលួចឆ្លងដែនខុសច្បាប់

     ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥ សហកាជាមួយកម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ឃាត់ខ្លួនពលរដ្ឋប្រុសស្រី៧នាក់ បម្រុងលួចឆ្លងដែនទៅធ្វើការប្រទេសថៃខុសច្បាប់នៅវេលាម៉ោង ១២នឹង០៥នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ ត្រង់ចំណុច ដើមអំពិល ស្ថិតនៅក្នុងភូមិបន្ទាយទី២ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង ៣០ម៉ឺនដូស ជាជំនួយរដ្ឋាភិបាលប៉ូឡូញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ឆេះផ្ទះលក់សំបកកង់រថយន្តមួយល្វែងអស់គ្មានសល់

     ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋលក់សំបកកង់រថយន្តមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅគ្មានសល់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៨និង៤៥​ នាទី ថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២២​ នៅចំណុចផ្ទះ​លក់សំបកកង់រថយន្ត​ នាគ​មាស​ ផ្លូវ​ ភូមិទ្រុងមាន់ ក្រុម១​ សង្កាត់អូរបែកក្អម​ ... Read More »

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៧០%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅក្នុងកោះពេជ្របញ្ជូនទៅតុលាការ

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានឱ្យដឹងនៅយប់ថ្ងៃ​សៅរ៍​ទី​២៩​ ខែមករា​ ឆ្នាំ​២០២២នេះថា៖​ កម្លាំងជំនាញ​កងរាអាវុធហត្ថរាជធានីភ្នំពេញ​ បានបញ្ជូនខ្លួនជនសង្ស័យចំនួន​២នាក់​ ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ សូមជម្រាបថា​  កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ​ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ នៅក្នុង ... Read More »