ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះជាបុណ្យខួបមួយឆ្នាំ នៃមរណៈភាពម្តាយក្មេកខ្ញុំកូនចៅរៀបចំបានបែបនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ថា៖ ថ្ងៃនេះជាបុណ្យខួបមួយឆ្នាំនៃមរណៈភាពម្តាយក្មេកខ្ញុំកូនចៅរៀបចំបានបែបនេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ កូវីដ១៩បានបំផ្លាញចោលអ្វីៗគ្រប់យ៉ាងរាប់ទាំងទំនៀមទម្លាប់រាប់រយរាប់ពាន់ឆ្នាំលើពិភពលោកនេះ។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ រួមដំណើរដោយ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ... Read More »

អ្នកចាត់ការក្រុម Valencia លោក Javi Gracia ត្រូវបណ្តេញចេញបន្ទាប់ពីដឹកនាំទទួលលទ្ធផលមិនបានល្អ

ក្លិប Valencia នៅលីគកំពូលអេស្ប៉ាញបានបណ្តេញគ្រូបង្វឹកលោក JaviGracia ចេញពីតំណែងបន្ទាប់ពីទទួលបន្ទុកបានតែ១០ខែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃម្សិលមិញ។ ការបរាជ័យ ៣-២ របស់ក្រុមនេះក្រោមថ្វីជើងក្រុម Barcelona នៅក្របខ័ណ្ឌ La ... Read More »

ប្រើពេល២ទៅ៣យប់ ទើបក្របួចបានមុខសញ្ញាមេខ្លោងគ្រឿងញៀនដែលប៉ូលីសខេត្តកំពង់ចាម តាមចាប់ជិត០២ឆ្នាំ ជាមួយ(ថ្នាំញៀនចំនួន០២គីឡូក្រាម)

ខេត្តកំពង់ចាម៖ សូមបញ្ជាក់ថា, សមត្ថកិច្ចបានប្រើពេល២ទៅ៣យប់ តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២២និង ៣០នាទី នៅចំណុចផ្ទះសំណាក់ ហុងឈីន ភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ថាមានមុខសញ្ញាជួញដូរថ្នាំញៀនបានចូលមកជួលបន្ទប់ភ្លាម ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ករណីប្រើហិង្សាទៅលើគូទំនាស់នៅក្នុងក្រុមហ៊ុនរ៉ែមាស

ខេត្តមណ្ឌលគិរី៖ ជនជាតិចិនពីរនាក់នៅក្រុមហ៊ុនរុងឈីងសិក្សារ៉ែមាសក្នុងស្រុកកែវសីមាដែលបង្កជម្លោះរហូតឈានដល់ប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួស ហើយជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។  ករណីហិង្សានេះបង្កឡើងដោយជនជាតិចិននេះបានកើតឡើងកាលពីថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២១នៅត្រង់ចំណុចក្រុមហ៊ុន រុងឈីង សិក្សារ៉ែមាស ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រភពបានឱ្យដឹងថា ជម្លោះហិង្សានោះបណ្តាលឱ្យជនរងគ្រោះឈ្មោះ យាន សៃសៃ ... Read More »

អគ្គនាយកបច្ចេកទេស”មូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើង គឺដោយសារប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យ”

ភ្នំពេញ៖ អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គឹមចេង បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើង គឺដោយសារប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ មានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ... Read More »

អាជ្ញាធរខេត្តបាត់ដំបង ប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់បន្ថែមទៀត ជាពលករមកពីប្រទេសថៃ នៅស្រុកសង្កែ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ៖ យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៥នាក់ ដែល មានរាយនាមដូចខាងក្រោម ... Read More »

ឃាត់ខ្លួនមនុស្ស១៧នាក់លេងល្បែងភ្នាល់បញ្ជល់មាន់តាមអនឡាញនិងរឹបអូសវត្ថុតាងជាច្រើន

ខេត្តបាត់ដំបង៖ ដោយមានការណែនាំពីលោក ងួន រតន: អភិបាលនៃគណ: អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ... Read More »

គាស់ជញ្ជាំងផ្ទះលូនចូលទៅចាប់រំលោភ ម្ចាស់ផ្ទះដឹងខ្លួនទាន់យកកាំបិតចាក់ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះ ក្រោយពីបានធ្វើសកម្មភាពគាស់ជញ្ជាំងផ្ទះចូលទៅក្នុងបន្ទប់ប៉ងចាប់រំលោភនារីរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ខែឧសភា ឆ្នាំ២០២១ នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។   សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ប្រទះឃើញគ្រាប់៥ប្រភេទផ្សេងគ្នា នៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់៥ប្រភេទផ្សេងៗគ្នា ត្រូវបានប្រទះឃើញនៅក្នុងឃុំចំនួន៤នៅក្នុងភូមិសាស្រ្តស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគ្រាប់ទាំង៥ប្រភេទនេះត្រូវបានសមត្ថកិច្ចមូលដ្ឋាន និង កម្លាំងស៊ីម៉ាកចុះទៅប្រមូលយកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ។    សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រាប់ទាំង៥ប្រភេទនេះ បានប្រទះឃើញនៅតាមដីស្រែ ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់យកខេត្តបន្ទាយមានជ័យបន្ថែមមួយទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ... Read More »

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគាស់ដំបូលផ្ទះបម្រុងលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះល្បាតតាមភូមិសាស្រ្ត ឃាត់ជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ បម្រុងលួចទ្រព្យសម្បត្តិ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្បែរសាលាសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ... Read More »

រដ្ឋបាលស្រុកគិរីវង់ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ដែលជាករណីក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ខេត្តតាកែវ៖ រដ្ឋបាលស្រុកគិរីវង់ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ទាំងអស់ឱ្យបានជ្រាប ថា៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នៅភូមិព្រាល ឃុំសោម ស្រុកគិរីវង់ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ដែលជាករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ... Read More »

ភ្លៀងលាយឡំខ្យល់កន្រ្តាក់ទាំងកណ្តាលយប់រលំផ្ទះសង្កត់ម៉ូតូនិងប៉ើងរបើកដំបូលជញ្ជាំងផ្ទះរបស់ពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះថ្មី១ខ្នងដែលទើបនឹងសាងសង់ហើយ ត្រូវបានរលំបាក់រាបដល់ដី និង៣ខ្នងផ្សេងទៀតបានរងនូវផលប៉ះពាល់ប៉ើងដំបូលនិងរបើកជញ្ជាំង ដោយសារឥទ្ធិពលខ្យល់កន្រ្តាក់បានបោកបក់ទាំងកណ្តាលយប់ ចំផ្ទះរបស់ប្រជាពលរដ្ឋ ។ ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារបណ្ដាល ស្រុកសាមគ្គីមានជ័យ ... Read More »

អាជ្ញាធរប្រមូលមនុស្សចំនួន៥០នាក់ដែលជាប់ពាក់ព័ន្ធបុរសឆ្លងកូវីដ-១៩ នៅក្រុងសិរីសោភ័ណមកយកសំណាកពិនិត្យ

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបុរសម្នាក់យកសំណាកទៅពិនិត្យឃើញឆ្លងជំងឺកូវីដ-១៩ ជាអាជីវករលក់ដូរនៅផ្សារសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ... Read More »

ជនសង្ស័យមួយក្រុមប្រើកាំបិតកែច្នៃកាប់ជនរងគ្រោះចំមុខសញ្ញាគ្រឿងញៀនរងរបួសធ្ងន់ហើយរត់គេចខ្លួនបាត់អស់មិនស្គាល់អត្តសញ្ញាណ

ខេត្តក្រចេះ ៖ មានករណីហិង្សាដោយចេតនាមួយកើតឡើងបង្កដោយជនសង្ស័យមួយក្រុមពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះពេលនេះកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យទាំងនោះដែលប្រើកាំបិតកែច្នៃកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍ហិង្សានោះបានកើតឡើងនៅវេលាម៉ោង២៣:៥០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ហេង ហួង​ ស្ថិតក្នុងភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ​ ខេត្តក្រចេះ ។ ករណីបង្កហិង្សានោះបង្កដោយជនសង្ស័យមួយក្រុមមានគ្នា៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះពួកគេបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពរួច ... Read More »

កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលជនសង្ស័យម្នាក់ពីជនរងគ្រោះពាក់ព័ន្ធរឿងចោរកម្ម

ភ្នំពេញ ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលជនសង្ស័យម្នាក់ពីជនរងគ្រោះដែលចោទប្រកាន់ជនសង្ស័យថាបានលួច(ប្រេង) កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចការដ្ឋានស្ថាបនាផ្លូវភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ កម្លាំងជំនាញអាវុធហត្ថខណ្ឌបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អុន ... Read More »

អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់ នៅស្រុកចំការលើ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម : នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំស្វាយទាប ឃុំតាអុង ស្រុកចំការលើ និងភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ និងបងប្អូនរស់នៅក្នុង ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ប្រមុខក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៥-១១ ខែឧសភា ឆ្នាំ២០២១ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៥-១១ ខែឧសភា ឆ្នាំ២០២១ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥-១១ ... Read More »

ការតវ៉ារបស់ក្រុមបិសាចក្រហម Manchester United ៖ ក្រុមអ្នកគាំទ្រជំរុញឱ្យសហប្រធានក្លិបចូលរួមជាមួយអ្នកគាំទ្រ

ក្រុមអ្នកគាំទ្រក្រុមបិសាចក្រហមបានជំរុញឱ្យសហប្រធានក្លិបលោក Joel Glazer ចូលរួមជាមួយអ្នកគាំទ្រដើម្បីចៀសវាងការតវ៉ាម្តងទៀតនៅ Old Trafford កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃចន្ទ ទី៣ ខែឧសភាម្សិលមិញ។ ការប្រកួតលីគកំពូលរបស់អង់គ្លេស គឺក្រុម ... Read More »

វាយកូនប៉ោងមុខក្នុងកន្លែងឃុំឃាំង ខណៈកូនសារភាពប្រាប់សមត្ថកិច្ចពីបញ្ហាបំពុលសត្វឆ្កែលួចទ្រព្យសម្បតិ្តគេ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ កំពុងមមាញឹកយ៉ាងសស្រាក់សស្រាំខ្លាំងមែនទែន បញ្ហាដឹកជនសង្ស័យជាកូនប្រុសមុខសញ្ញាចោរកម្មយ៉ាងសកម្មម្នាក់ ឲ្យដើរចង្អុលបង្ហាញកន្លែងធ្វើសកម្មភាព(លួច និងលក់ម៉ូតូ)នាពេលកន្លងមកហើយក៏រកឃើញវត្ថុតាង(ម៉ូតូ)។ល។ជាបណ្ដើរៗខ្លះៗផងដែរ ។  បច្ចុប្បន្ន មុខសញ្ញាឪពុក និងកូនប្រុសជាជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ខណៈប៉ុន្មានថ្ងៃមកនេះជនសង្ស័យជាកូនបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ... Read More »

ជនជាតចិន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណៈដែលធ្វេីដំណេីរគ្មានឯកសារបញ្ជាក់ ច្បាស់លាស់

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនជាតិចិន៥នាក់ ខណៈដែលធ្វេីដំណេីរគ្មានឯកសារបញ្ជាក់ ច្បាស់លាស់ ធ្វេីដំណេីរឆ្លងកាត់គោលដៅ ដែលអាជ្ញាធរកំពុងអនុវត្តន៍វិធានការបិទខ្ទប់ ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អេីលឡើង នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »

សង្ស័យបែកថ្នាំយកប្រេងម៉ាស៊ូតចាក់ដុតផ្ទះឆេះស្លាប់ទាំងខ្លួនឯង

ខេត្តបាត់ដំបង៖ មនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយដែលកើតឡើងនៅវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី២០ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះគឺធ្វើឱ្យឆេះផ្ទះតម្កល់០១ខ្នង ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ... Read More »

អភិបាលខេត្តព្រះសីហនុ ស្នើសុំអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះកម្មករម្នាក់ដែលបានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩)

ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ០១នាក់ ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង ... Read More »

ផ្លូវមួយខ្សែប្រវែងជាង១៤គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង, នៅព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព ... Read More »

នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទក្លែងបន្លំជាសមត្ថកិច្ចដឹកជនជាតិចិនចេញពីតំបន់បិទខ្ទប់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ដោយចេតនា(តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល ។  របាយការណ៍បញ្ជាក់ថា នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ... Read More »

ក្រុងវ៉ូហាន៖​ ធ្លាប់តែជាកន្លែងស្ងាត់ជ្រងំ​ ខណៈផ្ទុះករណីកូវីដ-១៩​ ជាលើកដំបូង​បំផុត ពេល​នេះ​រៀបចំការប្រគុំតន្ត្រីមានមនុស្សរាប់ម៉ឺននាក់ចូលរួម មិនរក្សាគម្លាត មិនពាក់ម៉ាស់ លែងខ្វល់រឿងកូវីដ (មានវីដេអូ)

អន្តរជាតិ៖ ទីក្រុងវ៉ូហាន ប្រទេសចិន​ ដែលជាកន្លែងកំណើតដំបូងគេបំផុត​ នៃមេរោគកូវីដ-១៩ នោះ​ ពេល​នេះ​បានរៀបចំការប្រគុំតន្រ្តីចុងសប្តាហ៍ដ៏ធំមួយរយៈ ២ថ្ងៃជាប់គ្នា​ ដោយ​មានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់​ ខណៈដែល​ក្រុងមួយនេះលែងមានការព្រួយបារម្ភពីការចម្លងជំងឺកូវីដ-១៩ ទៀតហើយ។ នេះបើ​យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger ។ ... Read More »

អុីរ៉ង់គ្រប់ដណ្តប់ដោយភ្លើងផ្សែងខ្មៅមេឃ ដោយការផ្ទុះរោងចក្រគីមី ក្រុមចារកិច្ចអុីស្រាអែលសង្ស័យនៅពីក្រោយ?

ទិដ្ឋភាពនៅក្នុងទីក្រុង Qom ភាគកណ្តាលនៃប្រទេសអុីរ៉ង់ មិនខុសអ្វីពីថ្ងៃ អវសាន្តរបស់អុីរ៉ង់ឡើយ ក្រោយមានករណីផ្ទុះយ៉ាងខ្លាំងជាច្រើនកន្លែងធ្វើឲ្យទីក្រុង ទាំងមូលគ្រប់ដណ្តប់ដោយផ្សែងខ្មៅ។ ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា ករណីផ្ទុះខាងលើកើតឡើង នៅថ្ងៃទី ២ខែឧសភា ស្ថិតនៅរោងចក្រគឺមីធំបំផុតក្នុងប្រទេសនេះស្ថិតនៅក្នុងទីក្រុង Qom ភាគកណ្តាលប្រទេសអុីរ៉ង់។ រូបភាពវីដេអូបានបង្ហាញឲ្យឃើញថា ... Read More »

រដ្ឋបាលក្រុងបាវិតសម្រេចបើកផ្សារតាបឹប និងផ្សារតាពៅនៅក្រុងបាវិតឱ្យដំណើរការឡើងវិញ

  ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតបានសម្រេចបើកផ្សារតាបឹប និងផ្សារតាពៅ ឱ្យដំណើរការឡើងវិញ បន្ទាប់ពីបានបិទក្រោយពីមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងចំណោមអាជីវករលក់ដូរកន្លងទៅនេះ ក្រោយស្ថានភាពឆ្លងជំងឺកូវីដ-១៩ បានធូរស្រាលបន្តិច។ ជាក់ស្ដែងលោកស្រី ជួន សុវណ្ណារី នាយករងរដ្ឋបាលក្រុង តំណាងលោកលឹម សៀងហេង ... Read More »