ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រឹស្តសករាជ ២០២១

ភ្នំពេញ៖ប្រជាពលរដ្ឋខ្មែរនឹងបានស្វែងយល់ពីពិធីបុណ្យចូលឆ្នាំថ្មី នាឆ្នាំនេះ តើមានសាវតានិងត្រូវមានរណ្តាប់ទទួលទេវតាអ្វីខ្លះ? ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រឹស្តសករាជ ២០២១ នៅថ្ងៃពុធ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នា២០២១ ... Read More »

កម្ពុជា៖ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស និងបុគ្គលិកខ្មែរ របស់អង្គការមិនមែនរដ្ឋាភិបាល ចាប់ពីថ្ងៃទី១៣-១៨ ខែមេសា!

ភ្នំពេញ​៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ​ បានបញ្ជាក់ថា​ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១​ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

មនុស្សក្មេង​-ចាស់ចំនួន​ ​៦​នាក់​ ត្រូវ​បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ដេីម្បីសង្គ្រោះដោយសារ​ពុល​ត្រី​ប្រៃ​

ខេត្តកំពង់ឆ្នាំង​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​៦​នាក់ ត្រូវ​បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​បង្អែក​ ដេីម្បីសង្គ្រោះ​ខណៈដែល​ពួកគាត់នាំគ្នា​ហូប​ត្រី​ប្រៃ​ បណ្តាលឲ្យពុល កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​១២​ ខែមេសា ស្ថិតក្នុង​ភូមិ​ជី​ពូក ឃុំ​ក្បាល ទឹក​ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ។​ ... Read More »

ខ្យល់កន្ត្រាក់វាយប្រហារផ្ទះប្រជាពលរដ្ឋរងការខូចខាត២៣ខ្នង តែមិនបណ្ដាលឲ្យមនុស្សរងរបូសឡើយ

ខេត្តបន្ទាយមានជ័យ៖ ផ្ទះរបស់ប្រជាពលរដ្ឋ២៣ខ្នងបានរងការខូចខាត ដោយសារតែខ្យល់កន្ត្រាក់វាយប្រហារកាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នៅចំណុចបឹងជង្រុកតេជោឈ្នះ=ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ លោកប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ បានថ្លែងថានៅក្នុងតំបន់បឹងជង្រុកនេះដោយសារតែភ្លៀងលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះពលរដ្ឋរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងនោះនៅខេត្តបន្ទាយមានជ័យផ្ទះពលរដ្ឋក៏រងផលប៉ះពាល់ផងដែរ។ ដោយឡែកនៅតំបន់បឹងជង្រុកផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នងបានរងផលប៉ះពាល់ក្នុងនោះ៩ខ្នងផ្ទះត្រូវខ្យល់កន្ត្រាក់វាយរាបដល់ដីតែម្ដង។ លោកប៉ាន់ ខែមប៊ុនថន ... Read More »

ប្រធានាធិបតីហ្វុីលីពីនបង្ហាញខ្លួនក្រោយមានពាក្យចចាមអារ៉ាមថា លោកស្លាប់

ក្រោយពេលបាត់ខ្លួនពីប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើនសប្តាហ៍ បង្កឲ្យមានពាក្យចចាមអារ៉ាមថា លោកបានស្លាប់នោះ នៅថ្ងៃទី ១២ខែមេសា ប្រធានាធិបតី Rodrigo Duterte បានបង្ហាញខ្លួនជាថ្មីក្រោយរយៈពេលជាង២សប្តាហ៍ ហើយការបង្ហាញខ្លួននោះគឺជាការបញ្ចប់ ពាក្យចចាមអារ៉ាមថាលោកស្លាប់ឬឈឺធ្ងន់។ សារព័ត៌មាន Straits Times បានដកស្រង់សម្តីលោក ... Read More »

ភ្នាក់ងារកីឡាករ Haaland មានផែនការធំ ចង់បានតម្លៃខ្លួន១លានអឺរ៉ូក្នុងមួយសប្តាហ៍

លោក Mino Raiola ដែលជាភ្នាក់ងារកីឡាករកំពុងតែមានផែនការរកលុយបានច្រើនពីខ្សែប្រយុទ្ធ Erling Haaland ប្រសិនបើនៅពេលដែលខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លិប Borussia Dortmund ។ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះគឺជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមយក្សធំៗនៅអឺរ៉ុប និងមានតម្លៃខ្លួនលើស៧៥លានអឺរ៉ូដែលអាចដំណើរការបានចាប់ពីរដូវក្តៅឆ្នាំ២០២២ទៅ។ ទោះយ៉ាងណាសម្រាប់ពេលបច្ចុប្បន្ននេះក្លិប Dortmund កំពុងស្នើសុំតាមតថ្លៃឈ្នួលចំនួន១៨០លានអឺរ៉ូដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះនៅរដូវក្តៅ។ ... Read More »

ទីក្រុង Innsbruck និង Turin ចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ Davis Cup Finals

ទីក្រុង Turin និង Innsbruck នឹងចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Davis Cup Finals ឆ្នាំនេះចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា។ ការប្រកួតផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនត្រូវបានពន្យារពេលដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ–១៩ហើយប្រទេសចំនួន១៨នឹងចូលរួមប្រកួតនៅឆ្នាំនេះ។ សហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិអះអាងថា ការប្រកួតផ្តាច់ ... Read More »

កំពូលអ្នកប្រណាំងកង់ Mark Cavendish ឈ្នះដំណាក់កាលទី២ក្នុងព្រឹត្តិការណ៍ Tour of Turkey

កីឡាករប្រណាំងកង់ល្បី Mark Cavendish បានឈ្នះការប្រណាំងលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំជាមួយនឹងជ័យជម្នះនៅដំណាក់កាលទី២នៃការប្រកួតកម្មវិធីប្រណាំងកង់ Tour of Turkey ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៣ ខែមេសា នេះ។ កីឡាករជនជាតិអង់គ្លេសដែលត្រឡប់មកជាមួយក្រុម ... Read More »

សាលារាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញបន្តវិធានការរដ្ឋបាលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល២សប្តាហ៍បន្ថែមទៀត!!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលសាលារាជធានីភ្នំពេញសម្រេច បន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល ២ (ពីរ) សប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ... Read More »

ក្លិប Tottenham នឹងពិនិត្យឡើងវិញបន្ទាប់ពីខ្សែប្រយុទ្ធ Son Heung-min រងការរំលោភបំពានជាតិសាសន៍

ក្លិបមាន់ខ្នាយមាស Tottenham នឹងធ្វើការកំណត់សកម្មភាពដែលមានប្រសិទ្ធិភាពបំផុត បន្ទាប់ពីខ្សែប្រយុទ្ធ Son Heung-min បានទទួលរងនូវការរំលោភបំពានប្រកាន់ពូជសាសន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះត្រូវបានគេរំលោភបំពានបន្ទាប់ពីក្រុមម្ចាស់ផ្ទះ Tottenham បានចាញ់ក្រុម Manchester United ៣-១ កាលពីថ្ងៃអាទិត្យ។ សារព័ត៌មាន ... Read More »

សមត្ថកិច្ចអាវុធហត្ថ​ចាប់​វ៉ៃ​ខ្នោះអ្នកបើកបររថយន្ត​ពាក់ស្លាកលេខ ខ​​.ម លួចបង្កប់​ជនជាតិចិន​២​នាក់ដឹក​ជម្លៀស​ពី​ភ្នំពេញ​ទៅ​បា​វិត!

     ខេត្តកណ្ដាល ៖ អ្នកបើកបរ​រថយន្ត​យី​ឌុ​ប ពាក់​ស្លាក​លេខ «​ខម​» មួយ​គ្រឿងត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចាប់​វ៉ៃ​ខ្នោះ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​បង្កប់​ជនជាតិ​ចិន ស្រី​-​ប្រុស ២​នាក់នៅ​ក្នុង​រថយន្ត​ ដែលនេះជាសកម្មភាពប្រឆាំងនឹងបំរាមរបស់រាជរដ្ឋាភិបាលកំពុងហាមឆ្លងខេត្តមួយទៅខេត្តមួយដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វី​ដ​-១៩​នេះ។ ករណីនេះបាន​កើតឡើង នៅ​ស្រុក​លើក​ដែក ... Read More »

លោក ហ៊ុន ម៉ាណែត ៖ ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ-១៩… !

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា, ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។ លោកថ្លែងបន្តថា, ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន “សួស្តីឆ្នាំថ្មីប្រពៃណីជាតិ”

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា, នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ នេះ ខ្ញុំនិងភរិយាសូមបួងដល់ទេវតាឆ្នាំថ្មីព្រះនាមមណ្ឌាទេវី តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនបងប្អូនជនរួមជាតិ បានប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ... Read More »

ធនាគារ (ABA) សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ​ ផ្លូវអាស៊ានលេខ១១ សង្កាត់​ស្រះចក ខណខណ្ឌដូនពេញ មានអ្នក​ជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ

ភ្នំពេញ៖ ធនាគារ (ABA) សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ​ ផ្លូវអាស៊ានលេខ១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ មានអ្នក​ជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ។ នេះបើតាមការបញ្ជាក់អោយដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៣ ខែមេសា ... Read More »

រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសទៀតដល់កម្ពុជា

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពី បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា, រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ... Read More »

ករណីផ្ទុះការឆ្លងជំងឺ​កូវីដ-១៩ នៅផ្សារអូរឫស្សីមនុស្សសរុបចំនួន ៣៦៩ ហើយ !

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៥៖១៤ ​មនុស្សសរុបចំនួន ៣៦៩ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19)​ ក្នុងចង្កោម ... Read More »

បាតុកម្មហិង្សា ហាងលក់ទំនិញអាមេរិកជាច្រើនត្រូវវាយប្រហារឆក់ប្លន់ ក្រោយប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ

អំពើហិង្សាកើតឡើង នៅទីក្រុង Brooklyn Center រដ្ឋ Minesota ក្រោយពេលកម្លាំងប៉ូលិសអាមេរិក បាញ់សម្លាប់ជនជាតិស្បែកខ្មៅម្នាក់ កាលពីថ្ងៃទី ១១ខែមេសា។ អភិបាលរដ្ឋ Minnesota អាមេរិក លោក Tim ... Read More »

រដ្ឋបាល រាជធានីភ្នំពេញ ឃាត់រថយន្ដ បាន ៧គ្រឿង នៅយប់មិញ អនុវត្តបម្រាមគោចរ

ភ្នំពេញ ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះឲ្យដឹងថា៖ នៅយប់ថ្ងៃទី១២ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូចំនួន៥គ្រឿង និងរថយន្តចំនួន២គ្រឿង។ យានយន្តដែលត្រូវបានឃាត់ ពេលអនុវត្តបម្រាមគោចររួមមាន៖ * ... Read More »

ឈុតប៊ីគីនីរបស់ រ៉េត សារីតា ធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តខ្លាំង មុនចេញទៅប្រកួតនៅអាមេរិក

ភ្នំពេញ៖ ប្រសិនបើមិនមានការប្រែប្រួលទេម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២០ រ៉េត សារីតា នឹងចាកចេញពីកម្ពុជានៅចុងខែមេសាឆ្នាំ២០២១នេះទៅចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯកធំបំផុតនៅលើពិភពលោកគឺកញ្ញាឯកចក្រវាឡពិភពលោក២០២០ ដែលនឹងធ្វើឡើងនៅពាក់កណ្តាលខែឧសភា ខាងមុខនៅរដ្ឋFlorida សហរដ្ឋអាមេរិក។ មុនចាកចេញនាងបានបញ្ចេញឈុតប៊ីគីនីយ៉ាងសិចស៊ីធ្វើឲ្យអ្នកគាំទ្រកាន់តែមានទំនុកចិត្តកាន់តែខ្ពស់ថានាងពិតជាសាកសមតំណាងឲ្យកម្ពុជាចូលរួមប្រកួតកម្មវិធីសម្រស់ខាងលើ។ រ៉េត សារីតា ត្រូវបានក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា ដាក់ក្តីរំពឹងខ្ពស់ថា នាងនឹងសាងភាពលេចធ្លោលើឆាកប្រកួត មុនពេលឡើងយន្តហោះចេញទៅប្រកួតកម្មវិធីអន្តរជាតិលើកទី៦៩ នេះ ... Read More »

ក្រសួងសុខាភិបាលបញ្ជាក់ថា, មានករណីស្លាប់ស្រ្តីជនជាតិខ្មែរអាយុ​ ៧៩ឆ្នាំ​ ស្រ្តីជនជាតិខ្មែរអាយុ​ ៥៩ឆ្នាំ​ និងបុរសជនជាតិខ្មែរ​អាយុ​ ៥៧ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នាថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០២១ !.

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ ៖ ១- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាស្រ្តីជនជាតិខ្មែរ អាយុ ៧៩ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ... Read More »

សមាគមធនាគារនៅកម្ពុជា​ និង​ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ចេញសេក្តីថ្លែងការណ៍បន្ថែម​ លេីកិច្ចខិតខំប្រឹងប្រែងជួយអតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ​ ៖​ នៅថ្ងៃ​ទី១២ ខែមេសា ឆ្នាំ​២០២១ម្សិលមុិញនេះ​ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍រួម​​មួយដើម្បី​ សូមថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

ខេត្តព្រះវិហាររកឃើញអ្នកវិជ្ជមានកូវីដ-១៩លើកទី១លើស្ត្រីអ្នកលក់បាយម្នាក់

ខេត្តព្រះវិហារ ៖ មន្ទីរសុខាភិបាលខេត្តបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ជាស្រ្តីម្នាក់នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដែលអ្នកជំងឺរូបនេះមានមុខរបរលក់បាយនិងបបរនៅគល់ស្ពានពោធិ។ ​ស្រ្តីរូបនេះមាន ឈ្មោះ កែវ ឧស្សាហ៍ រស់នៅភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។ ... Read More »

មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៨១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៤០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៨១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៤០នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ... Read More »

ដំណឹងបន្ទាន់ ! អាជ្ញាធរខណ្ឌឬស្សីកែវ អំពាវនាវស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៩រូប រស់នៅក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌឬស្សីកែវ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា, នៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ... Read More »

ដកហូតអាល់កុលក្លែងក្លាយ ៨៤៦លីត្រ ដាក់លក់នៅឱសថស្ថានទិព្វ១ ក្រុងបាត់ដំបងយកទៅកម្ទេចចោល

ខេត្តបាត់ដំបង៖ មន្រ្តីការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលមានដាក់តាំងលក់នៅតាមផ្ទះមុនចូលឆ្នាំខ្មែរ ជាពិសេសតាមឱសថស្ថានរងនានា។ ក្នុងការត្រួតពិនិត្យនេះ កម្លាំងជំនាញបានរកឃើញអាល់កុលក្លែងក្លាយ ដែលមានសារធាតុ (មេតាណុល) មានចំនួន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់បន្ទាប់ពីមានជម្លោះពាក្យសម្តីហើយប្រើហិង្សាយកទួណឺវីសចាក់ប្ដីខ្លួនឯងស្លាប់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់យកមកសាកសួរបន្ទាប់ពីមានជម្លោះជាមួយប្ដីហើយបានប្រើហិង្សាយកទួណឺវីសមកចាក់ចំដើមទ្រូងប្តីបណ្ដាលឱ្យស្លាប់បង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ខែមេសាឆ្នាំ២០២១នៅចំណុចភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ស្ត្រីសង្ស័យជាប្រពន្ធមានឈ្មោះ សុខ  សារ៉ាត់ អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ... Read More »

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ​៖ បុរស​ម្នាក់​បានបើករថយន្ត​យ៉ាង​លឿន​ដល់​ផ្លូវបំបែក​ជា​៤​​បាន​ជ្រុល​ទៅបុក​រថយន្ត​កាមរី​​ដែលបើក​ឆ្លងផ្លូវ​ចំពាក់​កណ្តាល​​យ៉ាងពេញទំហឹង តែ សំណាងល្អ​ដែលមិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​ គឺគ្រាន់តែខូចខាតរថយន្ត។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង៨និង​៣០​នាទី​យប់​ថ្ងៃ​​ទី​១២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ១០៨០កែងនឹងផ្លូវលេខ១០០៧ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតា​កាមរី​​ពណ៌​ស ពាក់ស្លាកលេខ ... Read More »

បើកម៉ូតូហុងដាសេ១២៥មិនប្រកាន់ស្ដាំទៅបុកម៉ូតូហុងដាស្គូពីរបួសធ្ងន់២នាក់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់បើកម៉ូតូហុងដា សេ១២៥មិនប្រកាន់ស្ដាំទៅបុកនារីម្នាក់ដែលកំពុងជិះម៉ូតូហុងដាស្គូពីបញ្ច្រាសទិសគ្នាពេញទំហឹងតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៨នាទីល្ងាចថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០២១ស្ថិតនៅលើផ្លូវលេខ ៣១៤C ក្នុងភូមិគយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង ។ យោងតាមសមត្ថកិច្ចបានឱ្យដឹងថាបុរសដែលបង្កហេតុមានឈ្មោះវ៉ុន ... Read More »

មណ្ឌលចាក់វ៉ាក់សាំងទាំងអស់សរុបចំនួន ១០មណ្ឌលរួចហើយ ដែលរំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតប្រមាណ ១០ ០០០នាក់ ទៅ ១២ ០០០នាក់ក្នុងមួយថ្ងៃ

ភ្នំពេញ៖ ដំណើរការនៃការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា គិតត្រឹមសប្ដាហ៍ទី២ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកមណ្ឌលចាក់វ៉ាក់សាំងទាំងអស់សរុបចំនួន ១០មណ្ឌលរួចហើយ ដែលរំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតប្រមាណ ១០ ០០០នាក់ ... Read More »

អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៩នាក់ដែលបម្រើការងារនៅកាស៊ីណូ-ម៉ុកបាយ ក្រុងបាវិតត្រូវបានរដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណជាសាធារណៈ

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ចំនួន៣៩នាក់ ដែលយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា អ្នកវិជ្ជមាន៣៩នាក់ បម្រើការងារនៅកាស៊ីណូ-ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ... Read More »