ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

FIFA ចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការបង្កើតលីគកំពូលអឺរ៉ុបEuropean Super League

FIFA បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងយ៉ាងខ្លាំងនឹងការស្នើសុំបង្កើតក្របខ័ណ្ឌបាល់ទាត់កំពូលអឺរ៉ុប (European Super League) ប៉ុន្តែអ្នកខ្លះកំពុងងឿងឆ្ងល់ថា តើមានតួនាទីអ្វីបន្ថែមទៀតចំពោះតំណែងនេះ? នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញMarca ។ សារព័ត៌មាន MARCA ចង់បញ្ជាក់ឱ្យច្បាស់ថា ការប្រកួតប្រជែងណាមួយក្រៅពីច្បាប់ដែលកំណត់ដោយ FIFA ឬដោយសហព័ន្ធផ្សេងទៀតមិនត្រូវគ្នាជាមួយនឹងការបន្តបាល់ទាត់ក្នុងទម្រង់បច្ចុប្បន្នឡើយ។ ... Read More »

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបាននាំយកអំណោយបន្តិចបន្តួចជូនដល់អតីតយុទ្ធជននៅក្នុងខណ្ឌឫស្សីកែវដែលមានជីវភាពខ្វះខាតចំនួន២៤គ្រួសារ

ភ្នំពេញ៖ លោកឧត្តមសេនីយន៍ឯក ស ថេត បានផ្តល់អំណោយប្រគល់ឱ្យអធិការខណ្ឌឫស្សីកែវយកទៅចែកជូនលោកពូ អ្នកមីងដែលជាអតីតយុទ្ធជននៅក្នុងខណ្ឌឫស្សីកែវចំនួន២៤នាក់ដែលមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២១ ។    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ... Read More »

មីយ៉ាន់ម៉ា រឹបអូសបានគ្រឿងញៀនគិតជាទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក​ក្នុងឆ្នាំ​២០២០

កម្លាំងទាហានមីយ៉ាន់ម៉ា បានប្រកាសឲ្យដឹងថា នៅក្នុងឆ្នាំ​២០២០ កន្លងមក កម្លាំងទាហានចាប់បានគ្រឿងញៀនជាច្រើន គិតជាទឹកប្រាក់ដល់ទៅ​១,៣ពាន់ពាន់លានKyat (ស្មើ ៩៨១លានដុល្លារអាមេរិក) ។ កម្លាំងទាហានមីយ៉ាន់ម៉ា រឹបអូសបានហេរ៉ូអុីន​ចំនួន1.438 គីឡូក្រាម ​ ​កញ្ឆា និងគ្រឿងញៀនគ្រាប់ ... Read More »

អាមេរិកអំពាវនាវដល់​រដ្ឋាភិបាលរុស្ស៊ីដោះលែងក្រុមអ្នកគាំទ្រមេបក្សប្រឆាំង

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានប្រតិកម្មចំពោះ​ការចាប់មេបក្សប្រឆាំងរុស្ស៊ី គឺលោក Yulia Navalny ។ ជាមួយគ្នានេះដែរ​អាមេរិកបានស្នើឲ្យដោះលែងមេបក្សប្រឆាំង និងក្រុមអ្នកគាំទ្រដែលរុស្ស៊ីបានចាប់ខ្លួននាពេលកន្លងមក​។ អាមេរិក​បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់រដ្ឋាភិបាលរុស្សុី ទៅលើក្រុមបាតុករគាំទ្រមេបក្សប្រឆាំង​។ ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវដល់ ទីក្រុងមូស្គូឱ្យដោះលែងលោក​Yulia Navalny និងអ្នកគាំទ្រដោយគ្មានលក្ខខណ្ឌ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ... Read More »

លោក ស សុខា ផ្តល់អំណោយ និងរៀបចំអាហារសាមគ្គី ជូនសិស្សគថ្លង់ និងពិការភ្នែកនៅវិទ្យាល័យអប់រំពិសេស សៀមរាប

ខេត្តសៀមរាប ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានិងភរិយា ព្រមទាំងក្រុមការងារ នៃក្លិបបាល់ទាត់ វិសាខា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ... Read More »

អ្នកនាំពាក្យក្រសួងការបរទេស ៖ សោកស្តាយបំផុតពីទង្វើគ្មានមនសិការរបស់បុគ្គលឈ្មោះ ឯក សុវត្ថិ ពលរដ្ឋអូស្ត្រាលីដើម កំណើតខ្មែរ រស់នៅទីក្រុងស៊ីដនី ចោទកម្ពុជា គ្មានភស្តុតាង

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបញ្ជាក់ថា៖  ១. អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងការខកចិត្ត និងលោក ស្តាយជាទីបំផុតចំពោះទង្វើគ្មានមនសិការរបស់បុគ្គលឈ្មោះ ឯក សុវត្ថិ ពលរដ្ឋអូស្ត្រាលីដើម កំណើតខ្មែរ ... Read More »

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា​ !

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានលើកឡើងនូវទស្សនៈនយោបាយពិតៗ នៅកម្ពុជា ដោយលោកបញ្ជាក់ថា , ១- ឲ្យមេក្រុមឧទ្ទាមក្រៅច្បាប់ស្វះស្វែងរកដំណោះស្រាយយ៉ាងម៉េច​   ... Read More »

លោកស្រី យក់ សម្បត្តិ៖ មី១ពាន់កេសបន្ថែមទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ដល់ខេត្តឧត្តរមានជ័យ ដើម្បីផ្គត់ផ្គង់សម្រាប់ការធ្វើចត្តាឡីស័ករបស់ពលករ

ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា  បានសម្រេចផ្តល់ជំនួយមី១ពាន់កេសថែមទៀត ដល់ខេត្តឧត្តរមានជ័យ ... Read More »

សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ កម្ពុជាជួយប្រទេសជាមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការចម្លងមេរោគកូវីដ-១៩

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានមានប្រសាសន៍លើផេកផ្លូវការថា កម្ពុជាក៏មានលទ្ធភាពចូលរួមក្នុងបេសកកម្មដើម្បីមនុស្សជាតិជាច្រើនទៀត រួមមាន ការចូលរួមបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ និងជួយប្រទេសជាមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការចម្លងមេរោគកូវីដ-១៩។ សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះទៀត, កម្ពុជាដែលជាប្រទេសសល់ពីផេះផង់នៃសង្គ្រាម ... Read More »

រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់និងមានអ្នកជំងឺ២នាក់ព្យាបាលជាសះស្បើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសជូនព័ត៌មាន រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់ថែមទៀត ដែលម្នាក់ជាពលករមកពីប្រទេសថៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។ ក្រសួងសុខាភិបាលបញ្ជាក់ថា, អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង២នាក់រួមមាន៖ ទី១- ស្ត្រីជនជាតិខ្មែរ អាយុ ... Read More »

កុំភ័យអីប្រសិនបើហ្វេសប៊ុក ទាមទារឱ្យលោកអ្នកវាយបញ្ចូលលេខសម្ងាត់ឡើងវិញនោះ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថាកាលពីប៉ុន្មានម៉ោងមុននេះ អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុក ជាមួយទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS មួយចំនួនត្រូវបានទាមទារឱ្យវាយបញ្ចូលលេខសម្ងាត់ឡើងវិញដើម្បីអាចចូលប្រើប្រាស់កម្មវិធីនេះ។ បើតាមការផ្សព្វផ្សាយតាមរយៈផេក របស់ក្រុមហ៊ុនហ្វេសប៊ុកបានឱ្យដឹងថា បញ្ហានេះគឺដោយសារតែមានការផ្លាស់ប្ដូរនៅក្នុងការកំណត់ប្រព័ន្ធរបស់ក្រុមហ៊ុន ហើយបច្ចុប្បន្ន បញ្ហានេះក៏ត្រូវបានធ្វើការកែសម្រួលរួចហើយផងដែរ។ ដូច្នេះសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភដោយគិតថា គណនីហ្វេសប៊ុករបស់លោកអ្នកអាចមានការជ្រៀតចូលណាមួយនោះ។ ជាចុងក្រោយនាយកដ្ឋានសូមធ្វើការក្រើនរំឭកដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន ... Read More »

សូមសមត្ថកិច្ចផ្ដន្ទាទោសឲ្យសម្យកំហុស!! បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តប៉ះគ្នាតិចតួចមិនឈប់ដោះស្រាយ​ បែជាបេីករត់ទៅបុករះជាបន្តបន្ទាប់បណ្ដាលឲ្យនារីម្នាក់ជិតចូលរោងការស្លាប់​ និង៣នាក់ទៀតរបួសស្រាល (មានវីដេអូ)

ភ្នំពេញ​ ៖​ គួរឲ្យសង្វេគខ្លាំងណាស់​ ខណៈនារីម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហេីយនោះ​ ​ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រា​បានបេីករថយន្តមួយគ្រឿងហេីយប៉ះរថយន្តមួយគ្រឿងរងការខូចខាតិចតួច​ កាលពីវេលាម៉ោង៧​ និង៥០នាទីយប់​ ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ​២០២១​ នៅចំណុចមុខវត្តសំបួរមាស​ តាមផ្លូវ២១៧​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រួចមិនឈប់ដោះស្រាយ​នោះទេ ... Read More »

អុីតាលីប្រកាសបិទការប្រើប្រាស់កម្មវិធី TikTok ជាបណ្ដោះអាសន្នសម្រាប់អ្នកប្រើប្រាស់មួយចំនួន

ភ្នំពេញ៖ អាជ្ញាធរប្រទេសអ៊ីតាលីបានប្រកាសបិទមិនឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធី TikTok ប្រសិនបើពុំមានការបញ្ជាក់ច្បាស់លាស់អំពីអាយុរបស់ពួកគេរហូតដល់ ថ្ងៃទី១៥ ខែកុម្ភៈ នៅពេលដែលអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវទាក់ទងទៅនឹងករណីក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានស្លាប់បន្ទាប់ពីកុមារីនេះបានចូលរួមនៅក្នុងកម្មវិធី “blackout challenge” តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម TikTok។ នេះជាការការលើកឡើងរបស់អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ។ Blackout ... Read More »

សាហាវណាស់! យកក្មេងប្រុសអាយុជាង២ឆ្នាំធ្វើជាចំណាប់ខ្មាំងដើម្បីគំរាមសមត្ថកិច្ចឲ្យដោះលែងខ្លួនតែមិនសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួនបានដដែល

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានស្រែកឡូឡានៅមុខរោងចក្រមួយកន្លែង ហើយខណៈឃើញសមត្ថកិច្ចមកដល់ក៏ស្ទុះទៅចាប់ក្មេងប្រុសអាយុជាង២ឆ្នាំម្នាក់ ដោយភ្ជង់កនឹងកូនកាំបិតរួចស្រែកគំរាមសមត្ថកិច្ចថា​ ប្រសិនបើចាប់ខ្លួនៗនឹងសម្លាប់ក្មេងនេះចោល ប៉ុន្តែការគំរាមនេះមិនបានសម្រេចដូចបំណងទេ គឺជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបានដដែល ហើយក្មេងប្រុសដែលជនសង្ស័យយកធ្វើជាចំណាប់ខ្មាំងនោះ​ក៏ពុំទទួលរងរបួសអ្វីដែរ។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤និង១៥នាទី នៅចំណុចភូមិពងទឹក​ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ខ្ចីម៉ូតូគេហើយយកទៅបាត់ច្រើនថ្ងៃទើបរកមុខឃើញ

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១កម្លាំងនគរបាលខេត្តបាត់ដំបងដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការជាមួយកម្លាំង នគរបាលអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ)០១ករណី។ ... Read More »

សហគមន៍អណ្ដូងក្រឡឹងនៅតែបន្តទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរលើផ្នែកទស្សនាសត្វព្រៃនៅជំរំសត្វទោច

ខេត្តមណ្ឌលគិរី ៖ Jahoo Gibbon Camp ឬហៅថាសហគមន៍ទេសចរណ៍ធម្មជាតិអណ្ដូងក្រឡឹង នៅតែបន្តទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរដែលចូលមកកម្សាន្តក្នុងបំណងចង់ឃើញវត្តមានសត្វទោច, សត្វស្វាកន្ទុយស ឬស្វាក្រវ៉ាត់ និងសត្វព្រៃដទៃទៀតនៅជំរំសត្វទោច ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចូលទៅកម្សាន្តនៅជំរំសត្វទោច ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់២នាក់របួសធ្ងន់ម្នាក់នៅស្រុកសាមគ្គីមានជ័យ

    ខេត្តកំពង់ឆ្នាំង៖ មនុស្ស២នាក់ បានស្លាប់នៅនឹងកន្លែង និង ម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយម៉ូតូ នឹងម៉ូតូបុកគ្នាកាលពីវេលា១០និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១៣៧ ស្តិតក្នុងភូមិក្ងោងពង់ ឃុំស្វាយជុក ... Read More »

ទុស្សេខ្សែភ្លើងឆេះផ្ទះអស់២ខ្នងទាំងកណ្តាលយអធ្រាត្រនៅស្រុកសាមគ្គីមានជ័យរបួសមនុស្សម្នាក់

ខេត្តកំពង់ឆ្នាំង៖ ផ្ទះ២ខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់កាលពីវេលាម៉ោង២និង៣០នាទីឈានចូលថ្ងៃទី២៤ខែមករា ឆ្នាំ២០២១  នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង  ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះ ជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះទី១ ឈ្មោះឆេង ខែម  ភេទស្រីអាយុ៨០ឆ្នាំ  ... Read More »

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៥៣កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួននិងចាប់យកថ្នាំញៀនចំនួន៥៣ថង់តូចរួមជាមួយវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នា២០២១  នៅចំណុចផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។  ជនសង្ស័យឈ្មោះសេក ណារ៉ូ ភេទប្រុស ... Read More »

រថយន្តហាយឡេនឌ័របុករះជញ្ចាំងផ្ទះពលរដ្ឋនិងបង្គោលភ្លេីង​នៅមុខវិទ្យាល័យ​ ជា​ សុីម​ សាមគ្គី​ រងការខូចខាតយ៉ាងដំណំ​

      ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តម៉ាកហាយឡេនឌ័រក្នុងល្បឿនលឿន​ ខណៈដល់ផ្លូវកោងមិនប្រយ័ត្ន​ បានជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ​ និងបង្គោលភ្លេីងរដ្ឋរងការខូចខាតយ៉ាងដំណំ​ ។  ​   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៤​ ខែមករា​ ... Read More »

សង្ស័យមានទំនាស់ក្នុងគ្រួសារធ្វើឲ្យបុរសជាប្តីចង.កបញ្ចប់ជីវិតនៅលើផ្ទះ

ខេត្តកណ្ដាល​៖ បុរសម្នាក់សង្ស័យមានទំនាស់ក្នុងគ្រួសារ គិតខ្លីបានសម្រេចចិត្តចងក.បញ្ចប់ជីវិតខ្លួននៅលើផ្ទះ បង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទីនៅចំណុចលើផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។     មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ល ... Read More »

ទាស់សម្តីគ្នាពេលផឹកស៊ីពលករខ្មែរម្នាក់ប្រើពូថៅកាប់កញ្ចឹង.កគូទំនាស់ ស្លាប់ម្នាក់

ប្រទេសថៃ៖ ពលករខ្មែរម្នាក់ដែលបម្រើការងារនៅក្នុងខេត្តឈុនបុរីប្រទេសថៃត្រូវបានស្លាប់និងផ្លែពូថៅយក្សបន្ទាប់ពីបានជួបជុំគ្នាផឹកស៊ី ហើយកើតជាទំនាស់ពាក្យសំដីគ្នាធ្វើឲ្យភាគីម្ខាងទៀតដែលជាពលករខ្មែរដូចគ្នា បានទាញពូថៅកាប់សំដៅទៅលើកញ្ចឹង.កដួលដេកស្លាប់នៅក្នុងថ្លុកឈាមតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី  យប់ថ្ងៃទី២២ខែមករាឆ្នាំ២០២១ ក្នុងក្រុមហ៊ុន សេនសាន់សេតអ៊ិនដាតទ្រីចាំកាត់លេខ ១៤២/២៦ ក្នុងភូមិ២ ឃុំណងឆាក ស្រុកបានប៊ឹង ខេត្តឈុនបុរីប្រទេសថៃគឺស្ថិតក្នុងបន្ទប់ស្នាក់នៅរបស់កម្មករ។ សាក្សីម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នោះដែរគឺឈ្មោះណាត់(ជនជាតិថៃ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ... Read More »

ការឆ្លងរាលដាលកូវីដ-១៩នៅតំបន់អាស៊ីមិនទាន់ថយចុះទេ ប្រទេសជាច្រើនបារម្ភខ្លាចឆ្លងក្នុងឱកាសចូលឆ្នាំចិន

ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក មិនទាន់មានសញ្ញាថយចុះនៅឡើយទេ​ បើទោះបីប្រទេសជាច្រើនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនហើយក្តី ។ គិតមកដល់ថ្ងៃទី​២៣ខែមករា នៅទូទាំងពិភពលោកមានករណីឆ្លងកើនឡើង ដល់​៩៩លាននាក់ហើយ​។ ប្រទេសដំបន់អាស៊ីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងខ្លាចឆ្លងកូវីដ -១៩ កើនឡើងខ្ពស់ពេលចូលឆ្នាំ​ចិន និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី។ ដោយឡែកនៅក្នុងតំបន់អាស៊ានវិញ ប្រទេសថៃនៅថ្ងៃសៅរ៍ ទី២៣ ... Read More »

អាជីវករលក់​បន្លែនិងគ្រឿងទេស ម្នាក់ត្រូវជនមិនស្គាល់មុខ២នាក់បន្លំលួចប្រាក់និងគ្រឿងអលង្ការអស់មួយចំនួន

ខេត្តបន្ទាយមានជ័យ៖ ជនមិនស្គាល់មុខចំនួន២នាក់ដែលសុទ្ធតែជាស្ត្រី បានធ្វើសកម្មភាពលួចយកកាបូបលុយអាជីវករលក់ដូរ(អីវ៉ាន់ចាប់ហួយ)នៅផ្សារហ៊ុយឡេងកាលវេលាម៉ោង១១ព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២១នៅភូមិស្រះឈូកខាងលិច ឃុំស្រះជីក  ស្រុកភ្នំស្រុក ។ លោក ប៉ិក គឹមហ៊ាក់ អធិការរង ទទួលការងារព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករា ឆ្នាំ២០២១ ... Read More »

រុស្ស៊ី​ចាប់ខ្លួន​មនុស្ស​២៣០នាក់ ដង្ហែក្បួនបាតុកម្មខុសច្បាប់​គាំទ្រមេបក្សប្រឆាំង

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ​២៣ខែមករា បានផ្សាយថា កម្លាំងប៉ូលិសរុស្ស៊ី​បានចាប់ខ្លួនមនុស្សជាង ២៣០នាក់ដែលបានដង្ហែក្បួនបាតុកម្មខុសច្បាប់ដើម្បីគាំទ្រមេបក្សប្រឆាំង Alexei Navalny។ ជាក់ស្តែងប៉ូលិស​រុស្ស៊ី​បានចាប់ខ្លួនបាតុករសរុប​​២៣៨នាក់ ដែលគាំទ្រ លោក​ Alexei Navalny ដែលត្រូវកម្លាំងប៉ូលិសរុស្ស៊ីចាប់ខ្លួនក្រោយចូលដល់ទីក្រុងមូស្គូ ។ ​ក្រោយការចាប់ខ្លួនលោក​ ... Read More »

បច្ច័យរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនវត្តឧត្តមត្រៃសិក្ខារាម (ហៅវត្តកំប្រង់) ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ ២៣ ខែ មករា ឆ្នាំ ២០២១នេះ លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់អោយក្រុមការងារដឹកនាំដោយលោក ជិន ... Read More »

បាញ់ប្រហារគ្នានៅភាគខាងត្បូងហ្វុីលីពីនស្លាប់១៣នាក់

ប៉ូលិសហ្វុីលីពីនបានឲ្យដឹងថា មានមនុស្ស១៣នាក់ស្លាប់ ក្នុងនោះមានប៉ូលិសម្នាក់ និងរបួស​៤នាក់​ក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនឹង​ក្រុមឧទ្ទាមនៅខេត្តMaguindanao ភាគខាងត្បូងហ្វុីលីពីន នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២១។ ការវាយប្រហារគ្នាកើតឡើងក្នុងពេលកម្លាំងប៉ូលិសទៅកាន់ទីតាំង​លាក់ខ្លួនរបស់ក្រុមឧទ្ទាម ស្ថិតនៅក្នុងស្រុកSultan Kudarat ដើម្បីចាប់ខ្លួនពីបទសម្លាប់មនុស្សនិងប្លន់យកប្រាក់ ។ ជនល្មើស ប្រដាប់ដោយអាវុធបានតដៃជាមួយកម្លាំងប៉ូលិសអស់រយៈពេលជាង​៥ម៉ោង ។ ... Read More »

លោក ឃឹម ហ្វីណង់៖ តោះ ទៅលេងសួនក្រអូបឃុនរាម

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី នៅព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានអោយដឹងថា សំរាកចុងសប្តាហ៍ទៅលេងបុប្ផា ក្នុងសួនផ្ការីកស្គុះស្គាយ តាមជើងភ្នំ លាយលំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល ដែលមានផ្កាច្រើនប្រភេទ ច្រើនពណ៌ចម្រុះបណ្តុះជាជួររៀបរយ។ ... Read More »

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥ បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន ... Read More »

នគរបាលខេត្តកណ្ដាល បង្ក្រាបការភ្នាល់ស៊ីសង ជល់មាន់តាមអនឡាញ តាមដំណឹងរាយការណ៍ចូលផេកផ្លូវការ

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនម្ចាស់គណនីហ្វេសប៊ុក​ សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១  មានខ្លឹមសារ «បាទ សូមប្តឹង មានការភ្នាល់ស៊ីសង ជល់មាន់តាមអនឡាញ ... Read More »