ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

យុវជនម្នាក់ជិះម៉ូតូវ៉ារថយន្តកុងតឺន័រចាប់ហ្វ្រ័ងមុខ ដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនវ៉ារថយន្តកុងតឺន័រ រួចចាប់ហ្រ្វ័ងមុខបណ្តាលឲ្យបោកដួលទៅនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩នឹង៥៥នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ទឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌សរពាក់ស្លាកលេខភ្នំពេញ1IK-4245ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ បានវ៉ាជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿងហើយបានចាប់ហ្រ្វ័ងមុខបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមម៉ូតូទៅកាន់មន្ទីរពេទ្យសង្គ្រោះភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ទួលសង្កែទី១ ... Read More »

សង្ស័យបើកម៉ូតូរុឺម៉កបុកគេស្លាប់ព្យាយាមបើករត់គេច ត្រូវសមត្ថកិច្ចដេញតាម រួចផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូសណ្ដោងរុឺម៉កសង្ស័យបុកគេស្លាប់ហើយព្យាយាមបើករត់ត្រូវសម្ថកិច្ចដេញតាម រួចក៏ផ្តួលម៉ូតូចោល រត់គេចខ្លួនបាត់ស្រមោលទាំងពីរនាក់តែម្តង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1X-8541ដំណើរដោយបុរសពីរនាក់បានបុកជាមួយនឹងមនុស្សនៅម្ដុំឃ្លាំងអង្កររបស់លោកម៉ែនសារុនស្ថិតនៅក្នុងខណ្ឌព្រែកព្នៅដោយសង្ស័យថាស្លាប់ ហើយព្យាយាមរត់គេចខ្លួនតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ... Read More »

គួរឱ្យភ្ញាក់ផ្អើលមែន! ព្រោះកម្រមានរថយន្តខ្នាតយក្សដល់ទៅ៣គ្រឿងបើកក្នុងល្បឿនលឿនបុកគ្នាគាបជាប់លើផ្លូវជាតិលេខ៩ បង្កការកកស្ទះចរាចរណ៍ជាច្រើនម៉ោង

ខេត្តស្ទឹងត្រែង៖ រថយន្តខ្នាតយក្ស ៣គ្រឿង បើកបរក្នុងល្បឿនលឿនមិនគោរពសិទ្ធិអាទិភាពគ្នា បណ្តាលឱ្យបុកគ្នាគាបជាប់នៅលើផ្លូវជាតិលេខ៩ ធ្វើឱ្យកកស្ទះចរាចរណ៍ បង្កការរំខានដល់អ្នកធ្វើដំណើរ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង៤រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឋិតនៅចំណុចមុខការាសសាំងTELA ខាងលិចស្ពានមេគង្គ ក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។  បើតាមការឲ្យដឹងនៅកន្លែងកើតហេតុបាននិយាយថា ... Read More »

ដំណឹងល្អថ្ងៃនេះ ! មិនមានករណីជំងឺកូវីដ-១៩ថ្មី ខណ:មានករណីជាសះស្បើយចំនួន៤នាក់ ជាពលករ មកពីប្រទេសថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានឱ្យដឹងថា, មិនមានករណីជំងឺវីរុសកូវីដ-១៩ថ្មី និងមានករណីជាសះស្បើយចំនួន៤នាក់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានករណីជាសះស្បើយ  សរុបចំនួន ០៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ៖ ... Read More »

សង្ស័យស្រវឹងស្រាជិះម៉ូតូបុករថយន្តរងការខូចខាតយ៉ាងដំណំ ប្រកែកគ្នាយកត្រូវរៀងខ្លួន

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកចំរថយន្តបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨៖០០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៦៥ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា កាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2U- 5657បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក msx ... Read More »

«ទីផ្សារងងឹត»លក់វ៉ាក់សាំងកូវីដ​-១៩ នៅហ្វុីលីពីន មានតម្លៃពី​២០០-៣០០ដុល្លារសម្រាប់ពីរដូស​

បើទោះបីរដ្ឋាភិបាលហ្វុីលីពីន មិនទាន់អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវិដ​-១៩​ក្តី ក៏ប៉ុន្តែ​ វ៉ាក់សាំង​នាំចូលពីចិនបានលក់នៅលើទីផ្សារងងឹតជាច្រើនក្នុងប្រទេសនេះ។ ហ្វុីលីពីនមានអ្នកឆ្លងកូវីដ​-១៩ កើនឡើងជាង​កន្លះលាននាក់​​ ធ្វើឲ្យរដ្ឋាភិបាល​ទីក្រុងម៉ានីលទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីការយឺតយ៉ាវ​ក្នុងដំណើរការចាក់វ៉ាក់សាំង ​។ ប៉ុន្តែពលរដ្ឋហ្វុីលីពីនជាច្រើន​បានចាក់វ៉ាក់សាំងរួចរាល់ទាំងម្ជុលទីមួយនិងទីពីរ ហើយវ៉ាក់សាំងនោះនាំចូលពីប្រទេសចិនលក់នៅលើទីផ្សារងងឹត។ ហ្វុីលីពីនមានពលរដ្ឋចិន រស់នៅជាច្រើន ហើយពលរដ្ឋចិនបានទិញវ៉ាក់សាំងផលិតក្នុងប្រទេសចិនមកចាក់បង្កា​រ។ នាងJesse ស្ត្រីហ្វុីលីពីន​ធ្វើការនៅក្រុមហ៊ុនកាស៊ីណូ​​ ... Read More »

អាវុធហត្ថកំពង់ឆ្នាំងឃាត់អ្នកបើកបររថយន្តដឹកជើងជ្រូកគ្មានច្បាប់អនុញ្ញាត

      ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកបើកបររថយន្តម្នាក់ រួមនិងវត្ថុតាង សាច់ជ្រូក និងរថយន្តត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់បាន បន្ទាប់ពីបានដឹកជើងជ្រូកឆ្លងកាត់ខេត្តកំពង់ឆ្នាំង។ កាលពីវេលាម៉ោង ២៣និង៣០ នាទី ថ្ងៃទី ២៣ ខែមករា ... Read More »

ចោរសម័យថ្មី! កាន់ដាវសាំមូរ៉ៃគ្រប់ដៃសម្រុកចូលប្លន់ផ្ទះអ្នកធ្វើនំស្រួយ

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​៣​នាក់​ដែល​គេ​សង្ស័យ​ថា ជា​ពួក​ចោរ​នៅ​ក្នុង​មូលដ្ឋាន ដែល​ប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ​គ្រប់​ដៃ និង​ពាក់មួក​សុវត្ថិភាព​គ្រប់​ៗ​គ្នា​ផង​ដែរ បាន​សម្រុកចូល «​ប្លន់​» អ្នក​ធ្វើ​នំ​ស្រួយ យក​ប្រាក់​អស់​ជិត​២​លាន​រៀល និង​ទូរស័ព្ទ​ម៉ាក OPPO ១​គ្រឿង ខណៈ​ពេល​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​កំពុង​ធ្វើ​នំ​លក់ នៅ​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ... Read More »

រដ្ឋ Florida បដិសេធដាក់ឈ្មោះអាកាសយានដ្ឋានតាមការចង់បានរបស់អតីតប្រធានាធិបតី ដូណាល់ត្រាំ​

អតីតប្រធានាធិបតីដូណាល់ ត្រាំ កាលពីនៅកាន់អំណាចបានស្នើដាក់ឈ្មោះ ដូណាល់ ត្រាំ​​ សម្រាប់អាកាសយានដ្ឋាននៅរដ្ឋ Florida ​ ប៉ុន្តែនៅពេលនេះរដ្ឋបាលក្នុងរដ្ឋនេះ បានបដិសេធដាក់ឈ្មោះ​​តាមការចង់បានរបស់លោកត្រាំ​។ តាមសារព័ត៌មាន SCMP ​បានផ្សាយថា អតីតប្រធានាធិបតីត្រាំ ​​មិនអាចសម្រេចគោលបំណងចង់បានអាកាសយានដ្ឋានមួយក្នុងស្រុកកំណើត ... Read More »

បាក់ស្ពានល្បឿនលឿននៅខេត្ត Nakhon Ratchasima ប្រទេសថៃបណ្ដាលអោយកម្មករខ្មែរ ថៃ ភូមា រងរបួស

ថៃ៖ យ៉ាងហោចណាស់កម្មករចំនួន១០នាក់បានរងរបួសនៅក្នុងហេតុការណ៍បាក់រលំស្ពានថ្មីមួយដែលកំពុងតែសាងសង់នៅតាមបណ្តោយផ្លូវ Sur Narai សង្កាត់ Muang ខេត្ត Nakhon Ratchasima ប្រទេសថៃ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ។ យោងតាមការចុះផ្សាយលើសារព័ត៌មានបាងកកបានឲ្យដឹងថា ហេតុការណ៍នោះបានបណ្តាលឲ្យកម្មករ១០រងរបួស (កម្មករថៃ០១នាក់ ... Read More »

ការបោះឆ្នោតប្រធានាធិបតីនៅព័រទុយហ្គាល់

នៅថ្ងៃទី២៤ខែមករា ពលរដ្ឋព័រទុយហ្គាល់បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេលដែលបិទប្រទេសទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាលើកទីពីរ។ ការិយាល័យបោះឆ្នោតបានបើកទ្វារនៅវេលាម៉ោង​៨ព្រឹកថ្ងៃទី​២៤ខែមករា ឆ្នាំ​២០២១ (ត្រូវនឹងម៉ោង​១៥ ម៉ោងនៅកម្ពុជា) ។ ប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់បានផ្សាយថា​ លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននឹងត្រូវប្រកាស ក្រោយការិយាល័យចុងក្រោយនៅលើកោះ Azores បិទនៅវេលាម៉ោង ២០ ... Read More »

មែនទេអី ! លោកស្នងការរង ហុិន សុខខេង ចាប់បង្ខាំងមនុស្សជម្រិតយកលុយ ២០មុឺនដុល្លារ , ខណ:ប្រជាពលរដ្ឋពុំមានទំនុកចិត្ត ភ័យខ្លាច និងបានប្រព្រឹត្តបទល្មើសមួយចំនួនដោយផ្ទាល់ខ្លួន

ភ្នំពេញ៖ បើយោងតាមអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ គោរពជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈរដ្ឋលេខាធិការទទួលបន្ទុក បានឲ្យដឹងថា គឺខាងអគ្គាធិការដ្ឋាន សំណើសុំគោលការណ៍អង្កេតស្រាវជ្រាវពាក្យបណ្តឹងចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហុិន ... Read More »

តើបងប្អូនជនរួមជាតិធ្លាប់ទៅកម្សាន្តនៅរមណីយដ្ឋាន”ភ្នំតូច” ក្នុងទឹកដីខេត្តព្រៃវែងហើយឬនៅ !

ខេត្តព្រៃវែង៖ បើយោងតាមប្រភពHeritages Diary- បេតិកភណ្ឌ​ប្រចាំថ្ងៃ បានធ្វើការរៀបរាប់ឲ្យដឹងថា, ទេសភាពមើលពីលើកំពូលភ្នំតូចគឺ ស្រស់ស្អាតណាស់ ជាពិសេសគេឃើញ៖ (១) តួភ្នំធំ/បាភ្នំទាំងមូល ក្នុងនោះមាន ភ្នំចេតិយ(ខ្ពស់ជាងគេ) ភ្នំយាយទូលកញ្ច្រែង-លោកតាទូលឈ្នាង ជាដើម  (២) ... Read More »

កម្ពុជា និងចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត លើវិស័យផ្សព្វផ្សាយ ជាពិសេសកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍។ ការប្តេជ្ញាចិត្តនេះត្រូវបានរំលេច នៅក្នុងសារជូនពរឆ្នាំថ្មីរវាង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ... Read More »

តោះសិក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិ របស់សុភាពបុរស សុភាពនារី !

ភ្នំពេញ៖ បើយោងតាមផេក”ចំណេះដឹងនិងសុខភាព” ដែលធ្វើការបកប្រែដោយ សុខ គឹមទៀវ បានលើកឡើងអំពីគុណសម្បត្តិ និងគុណវិបត្តិ របស់បុរស-ស្ត្រី មកបញ្ជាក់ឲ្យដឹងថា -មនុស្សប្រុសប្រៀបដូចជាឆ្កែចចក! ជ្រើសរើសត្រូវ គេនឹងការពារអ្នក។  ជ្រើសរើសខុស គេធ្វើបាបអ្នក។ -មនុស្សស្រីប្រៀបដូចជាសត្វពស់! ... Read More »

ផេកស្នងការដ្ឋានរនគរបាលរាជធានីភ្នំពេញ បានបំភ្លឺ ទាក់ទងទៅនឹងគណនីហ្វេសប៊ុកមួយដែលបានយកវីដេអូក្រុមក្មេងទំនេីងបង្ហោះម៉ូតូនៅស្ពានកោះពេជ្រ​ តាំងពីដេីមឆ្នាំ២០២០​ មកបង្ហោះ​

ភ្នំពេញ ៖ នៅរសៀលមុននេះបន្តិច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងគណនីហ្វេសប៊ុកមួយដែលបានយកវីដេអូក្រុមក្មេងទំនេីងបង្ហោះម៉ូតូនៅស្ពានកោះពេជ្រ​ តាំងពីដេីមឆ្នាំ២០២០​ មកបង្ហោះ​ ។ ជាក់ស្តែងមួយរយ:ពេលចុងក្រោយនេះដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ឯក​ ស​ ... Read More »

លោក សុខ ឥសាន៖ ពីនេះ ពីនោះពាក់ព័ន្ធកម្ពុជា

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានបន្តធ្វើការវិភាគផ្នែកនយោបាយទៀតថា ៖ ១- ត្រាំគឺជាមនុស្សដែលគ្រប់គ្នាហួសចិត្ត​    =​    ... Read More »

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំក្រុមការងារមកជិះកង់សាកល្បងលើផ្លូវកង់ថ្មីនៅរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ បើយោងតាមផេកផ្លូវការបស់អាជ្ញាធរអប្សរា បានបញ្ជាក់យ៉ាងដូច្នេះថា នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១  លោក បណ្ឌិត ... Read More »

ចិត្តសឿងណាស់ដែរ!! នារីម្នាក់បើករថយន្តព្រូសដេញតាមរថយន្តដឹកដែកហើយទៅកាក់ពីមុខឲ្យបុកថែមទៀតឡេីងខ្ទេច​ព្រោះតែរថយន្តបង្កបេីកប៉ះតិចតួចមិនឈប់ទទួលខុសត្រូវ​

ភ្នំពេញ ៖​ ពិតជាក្លាហានគ្រាន់បេី​មែន…ដែលនារីម្នាក់បើករថយន្តតូយ៉ូតាព្រូស​ខឹងនឹងបុុរសម្នាក់ដែលបើករថយន្តកុងតឺន័រមកបុករថយន្តគាត់ពីក្រោយរងការខូចខាតតិចតួចមិនព្រមឈប់ទទួលខុសត្រូវបានព្យាយាមបើករត់​ ធ្វេីឲ្យនាងខឹងចិត្តក៏បេីករថយន្តដេញតាមហើយទៅឈប់ពីមុខរថយន្តកុងតឺរន័រឱ្យបុកបន្ថែម​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០​ និង០០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១​ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ​  ... Read More »

បងប្រុសបង្កើតមានជម្លោះជាមួយប្អូនប្រើហិង្សាយកពូថៅកាប់ក្បាលរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ ជនសង្ស័យជាបងប្រុសបង្កើតមានជម្លោះពាក្យសម្តីជាមួយប្អូនបានប្រើហិង្សាយកពូថៅកាប់ក្បាលប្អូនយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់រួចហើយជនដៃដល់បានរត់គេចខ្លួនបាត់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០២១ នៅចំណុចវាលស្រែស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស  ក្រុងបាវិត  ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនរងគ្រោះជាប្អូនមានឈ្មោះ ម៉ៅ សាវ៉េត អាយុ​៣០ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិកំពោតប្រស់  សង្កាត់ច្រកម្ទេស  ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសត្រូវចំក្បាលខាងឆ្វេងដេរ៧ថ្នេរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត។ ... Read More »

ក្រុមស្រាវជ្រាវជីវៈចម្រុះចូលរួមវគ្គបណ្ដុះបណ្តាលស្តីពីការសិក្សាវត្តមានសត្វក្រពើភ្នំនៅក្នុងតំបន់ការពារធម្មជាតិ

ខេត្តមណ្ឌលគិរី ៖ រយៈពេញ១សប្ដាហ៍ទី៣ នៃខែមករា ឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃនិងជីវៈចម្រុះរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ បានទទួលវគ្គបណ្ដុះបណ្ដាលបំប៉នបន្ថែមទៅលើជំនាញផ្នែកស្រាវជ្រាវសត្វក្រពើភ្នំ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានកញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWF ជាគ្រូឧទ្ទេសនាម។  ... Read More »

ផ្អើលទៀតហើយ ! ល្បិចបោកថ្មី នៅខេត្តប៉ៃលិន មានក្រុមក្លែងបន្លំជាយោធាការពារព្រំដែនលក់ម៉ាស៊ីនក្លែងក្លាយឱ្យប្រជាពលរដ្ឋ

ខេត្តប៉ៃលិន៖ អ្នកខេត្តប៉ៃលិនមានការភ្ញាក់ផ្អើល បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម អំពីសកម្មភាពក្រុមជនទុច្ចរិត ខិលខូច មួយក្រុមអះអាងថាជាទាហានការពារព្រំដែន និងប្រើប្រាស់រថយន្តដឹកម៉ាស៊ីន ដើម្បីលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃទាប ។ ប៉ុន្តែការពិត សុទ្ធតែជាម៉ាស៊ីនក្លែងក្លាយ គុណភាពអន់ ហើយដំណឹងពេលនេះ ត្រូវបានប្រជាពលរដ្ឋ សំណូមពរឲ្យសមត្ថកិច្ចនិងអាជ្ញាធរ ... Read More »

កម្មករនៅរោងចក្រម៉ាស្ទ័រ ប្លេកស្មិត មេថល ប្រដាក់ ឯ.ក ផលិតតុក្កតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុងធ្វើកូដកម្មមិនព្រមធ្វើការទាមទារលក្ខខណ្ឌ៩ចំណុច

ខេត្តស្វាយរៀង៖ បើតាមលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០២១ថាខាងមន្ទីរការងារ តំណាងរោងចក្រនិងតំណាងកម្មករបាននិងកំពុងប្រជុំគ្នារកដំណោះស្រាយលក្ខខណ្ឌការងារទាំង៩ចំណុចហើយ ដោយរង់ចាំនៅថ្ងៃចន្ទទី២៥ខែមករាឆ្នាំ២០២១នឹងធ្វើការសម្របសម្រួលរកដំណោះស្រាយជាបន្តទៀត។    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅរោងចក្រម៉ាស្ទ័រ ប្លេកស្មិត ... Read More »

មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសលក្ខណៈបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលអ្នកជំងឺបន្ត

ភ្នំពេញ ៖ មន្ទីរនិងក្រសួងសុខាភិបាល គួររឹតបន្តឹង ទៅលើមន្ទីពហុព្យាបាលអ្នកជំងឺខ្លះ ដែលខ្វះលក្ខណៈបច្ចេកទេស ឬក្រុមគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ត្រឹមត្រូវ ។ អាចនិយាយបានថា,” មិនត្រូវឲ្យអ្នកជំងឺរងគ្រោះថ្នាក់ នោះជាបទពិសោធន៍របស់ពេទ្យឡើយ”។ ថ្មីៗនេះមានអ្នកជំងឺនិងអាណាព្យាបាល បានដាក់ពាក្យបណ្តឹង ពីម្ចាស់មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ... Read More »

បុរសចំណាស់ម្នាក់បាត់ខ្លួន៣ថ្ងៃប្រទះឃើញស្លាប់សង្ស័យគាត់រអិលជើងធ្លាក់ចូលទឹកបៀ

    ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈគេប្រទះឃើញបុរសម្នាក់បានស្លាប់ក្នុងទឹកបៀខាងលិចផ្ទះបន្ទាប់ពីកូនចៅក្រុមគ្រួសារដើររករយៈពេល៣ថ្ងៃហើយមិនឃើញ។     ហេតុការណ៍ប្រទះឃើញសពនេះគឺកើតមានឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២១ស្ថិតនៅក្នុងទឹកបៀខាងលិចផ្ទះចម្ងាយប្រមាណ១០ ម៉ែត្រក្នុងភូមិអង្គញ់  ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។     បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសុខ វិត ... Read More »

មុនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃ នារីរូបស្អាតម្នាក់នេះ បានShare និយាយពាក្យមួយម៉ាត់! ដូចឲ្យប្រផ្នូល

      ភ្នំពេញ៖ កាលពីវេលាម៉ោងប្រហែលជា ៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានបណ្ដាលឲ្យមានការប៉ះពាល់ដល់អាយុជីវិតនារីរូបស្រស់ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងសង្វេគ។ ជាមួយគ្នានេះដែរ ... Read More »

លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញក្នុងពិធីផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅភារកិច្ច ឆ្នាំ២០២១

ខេត្តកំពង់ធំ៖ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ... Read More »

អុីរ៉ង់ចង់សហការជាមួយអាមេរិកស្តីពីវិស័យប្រេងនិងសន្តិសុខនៅតំបន់ឈូងសមុទ្រ

មន្ត្រីជាន់ខ្ពស់អុីរ៉ង់ បានបញ្ជាក់ថាប្រទេសអ៊ិស្លាមមួយនេះ អាចនឹង សហការជាមួយអាមេរិកក្នុងវិស័យប្រេង​និងសន្តិសុខនៅតំបន់ឈូងសមុទ្រ ​។ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកMohammad Javad Zarif នៅថ្ងៃទី២៣ខែមករាបានបញ្ជាក់ថា អុីរ៉ង់​នឹងមិនអនុញ្ញាតឲ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះឡើយ​ ។ ប៉ុន្តែអុីរ៉ង់ នឹងសហការលើវិស័យថាមពលប្រេង ក៏ដូចជាការធានាដល់សន្តិសុខនៅតំបន់ឈូងសមុទ្រ​ ... Read More »

សូមរំឮកនូវប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់)

ខេត្តកំពង់ស្ពឺ ៖ សូមជម្រាបជូនថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងនូវប្រសាសន៍សំខាន់ៗ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥ ... Read More »

ហេតុអ្វី ! ក៏ពលករខ្មែរខ្លះ ចេះតែព្យាយាមរត់ចេញពីកន្លែងខ្លួនកំពុងធ្វើចត្តាឡីស័ក

ខេត្តបន្ទាយមានជ័យ៖ ហាក់ដូចជាមិនស្រលាញ់ជីវិតខ្លួនឯង នឹងមិនបានគិតដល់អំពីបញ្ហាគ្រោះថ្នាក់ដល់សង្គម ប្រសិនបើអ្នកព្យាយាមរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយលទ្ធផលតេស្តត្រូវបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ ។ ប៉ុន្តែពលករម្នាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ រូបគេគ្រាន់តែស្ថិតក្នុងកំឡុងកំពុងធ្វើចត្តាឡីស័ក មិនទាន់មានជំងឺកូវីដ-១៩ នោះនៅឡើយទេ។ នេះបើតាមការអះអាង ពីលោក លី ... Read More »