ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ស្ថានទូតខ្មែរ៖ ពលករខ្មែរ៧នាក់​ ក្នុងករណីស្ពានអាកាសបាក់ស្រុត នៅខេត្តនគររាជសីមា​ មិនមានរងគ្រោះដល់បាត់បង់ជីវិតទេ

ប្រទេសថៃ៖ ស្ថានទូតខ្មែរ ប្រចាំព្រះរាជាណាចក្រថៃ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះថាពលករខ្មែរ៧នាក់​ ក្នុងករណីស្ពានអាកាសបាក់ស្រុត នៅខេត្តនគររាជសីមា​ មិនមានរងគ្រោះដល់បាត់បង់ជីវិតទេ​ ហើយកំពុងទទួលបានការព្យាបាល​​ និងការយកចិត្តទុកដាក់ ព្រមទាំងការចុះសួរសុខទុក្ខ​​ពីសំណាក់ស្ថានទូត។ សូមបញ្ជាក់ថា នាថ្ងៃទី២៥ ... Read More »

ចំនួនអ្នកចូលមន្ទីរពេទ្យដោយកូវីដ​-១៩ នៅបារាំងកើនឡើងខ្ពស់

នៅតំបន់អឺរ៉ុបមានការណីឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់ ​បើទោះបីបានចាក់វ៉ាក់សាំងកូវីដ​-១៩ជូនពលរដ្ឋជាច្រើននាពេលកន្លងមក​ក្តី។ នៅពេលនេះ​ក្នុងប្រទេសបារាំងមានចំនួនអ្នកឆ្លងកើនឡើងខ្ពស់ ក្នុងនោះមានអ្នកចូលមន្ទីរពេទ្យ​កាន់តែច្រើន​។ រដ្ឋាភិបាលបារាំងមានគម្រោងបិទប្រទេសជាលើកទី​៣ ដែលចាប់ផ្តើមនៅដើមខែកុម្ភៈ។ តាមតួលេខរបស់ក្រសួងសុខាភិបាលបារាំង កាលពីថ្ងៃទី​២៤ ខែមករា បានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ​-១៩​បានកើនឡើង ក្នុងនោះអ្នកដែលត្រូវចូលមន្ទីរពេទ្យព្យាបាល កើនឡើងដល់ទៅ​៤៩៣នាក់​ចាប់តាំងពី​ពាក់កណ្តាលខែវិច្ឆិកាឆ្នាំ​២០២០មកទល់ពេលនេះ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដស្ថិតនៅក្នុងកម្រិតធ្ងន់ ... Read More »

ប្រធានាធិបតីម៉ិកស៊ិក ធ្វេីតេស្តវិជ្ជមានកូវីដ-១៩

    អន្តរជាតិ៖​ ប្រធានាធិបតីម៉ិកស៊ិក លោក​ Andres Manuel Lopez Obrador កាលពីល្ងាចថ្ងៃអាទិត្យទី២៤​ ខែមករា​ ឆ្នាំ២០២១​ បានបង្ហោះ​នៅលេីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនថា​លោកធ្វេីតេស្តវិជ្ជមានកូវីដ–១៩។ ... Read More »

បក្សប្រឆាំង​ថៃ ដាក់ក្នុងសំណើបោះឆ្នោតដកសេចក្តីទុកចិត្តលេីរដ្ឋមន្ត្រីចំនួន១០រូប ថា៖ ថ្លោះធ្លោយក្នុងការគ្រប់គ្រងអំពើពុករលួយ នឹងបញ្ហាសង្គម

    អន្តរជាតិ៖​ ក្រុមបក្សប្រឆាំងថៃ កំពុងរៀបចំដាក់សំណើក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តរដ្ឋមន្ត្រីចំនួន១០រូប របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា​ ដោយចោទប្រកាន់ថា៖ ថ្លោះធ្លោយក្នុងការគ្រប់គ្រងអំពើពុករលួយ បញ្ហាសង្គម ក៏ដូចជាគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ–១៩មិនសូវបានល្អ។ ជាក់ស្តែងរដ្ឋមន្ត្រីចំនួន១០រូប មកពីបក្ស Palang ... Read More »

បុរសម្នាក់យករថយន្តទៅជួសជុលបែរជាបើកមកបុកក្បាលនាគចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តCRVមួយគ្រឿងក្នុងគោលបំណងយករថយន្តទៅឲ្យជាងជួសជុលនៅម្ដុំស្ទឹងមានជ័យគេចពីម៉ូតូរេចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៩និង ១០ នាទីព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយផ្លូវ ១២៨ ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព  ខណ្ឌ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-ពិនិត្យឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈកម្មការប្រចាំខែមករា  ឆ្នាំ២០២១។ ... Read More »

លោក ហែម ដារិទ្ធិ ៖ បងប្អូនដែលជាឪពុកម្ដាយដែលមានកូនជាយុវជនរស់នៅក្នុងបុរី…នៃខណ្ឌពោធិ៍សែនជ័យ ណែនាំកូន បញ្ឈប់ជិះម៉ូតូបង្ហោះជាបន្ទាន់

ភ្នំពេញ៖ មុននឹងធ្វើការចាត់វិធានការ ទៅលើក្រុមក្មេងនិងយុវជន ជិះម៉ូតូបង្ហោះ ដំឡើងខុសបច្ចេកទេស បំពងសម្លេងថ្លង់ រំខានដល់ប្រជាពលរដ្ឋនោះ ។ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ... Read More »

រឹបអូសទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ទម្ងន់៨០០គីឡូក្រាមយកទៅកម្ទេចចោល

ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នេះលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការរក្លែងបន្លំ ហៅកាត់ (.ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ តាមបណ្តាម៉ាត និងតាមផ្ទះលក់ទំនិញ ... Read More »

ប្រធានសហព័ន្ធតេក្វាន់ដូ WT៖ វគ្គបណ្តុះបណ្តាលបង្កើតធនធានមនុស្ស ដើម្បីគោលដៅធំចំពោះមុខ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានចាត់ទុកថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT កម្រិតមូលដ្ឋាន និងថ្នាក់ជាតិ ឆ្នាំ២០២០ ... Read More »

ថ្នាក់លើពិនិត្យផង តើពិតទេ ! ករណីមន្ត្រីពន្ធនាគារចូលនិវត្តន៍ម្នាក់ស្លាប់ជាងបីខែពេលទូរស័ព្ទសុំបើកលុយសមាគមគេឆ្លើយថាទាល់តែមានអ្នកស្លាប់បួនដប់នាក់ទើបគេបើកឲ្យម្ដង

ខេត្តកំពង់ឆ្នាំង ៖ ប្រសិនបើមានករណីនេះពិតប្រាកដមែន វាជាអំពើមាកងាយ និងសំដីគ្មានសីលធម៌របស់មន្ត្រីដែលកំពុងបំពេញការងារ។  ខណៈ មានអំពើមួយ ពិតជាធ្វើអោយមានការហួសចិត្ត ត្រង់ថាស្ត្រីម្នាក់ប្ដីរបស់គាត់ជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំងក្រោយពីប្តីស្លាប់ជាង៣ខែ ដល់ពេលស្ត្រីជាប្រពន្ធទូរស័ព្ទសួរទៅអ្នកបើកលុយ គេឆ្លើយថាអត់មានលុយទេ ទាល់តែមានអ្នកស្លាប់បួនដប់នាក់ ទើបបានគេបើកលុយឲ្យម្ដង ។ តាមរយៈការលើកឡើងបែបនេះ ... Read More »

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលផ្នែកក្រសួង-ស្ថាប័ន បានធ្វើពិធីសំណេះសំណាល និងទទួលស្គាល់ ក្រុមជំនួយការផ្នែកក្រសួង-ស្ថាប័ននៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១  លោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង -ស្ថាប័ន ... Read More »

អធិការនគរបាលក្រុងពោធិ៍សាត់ដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលតាមផ្ទះសំណាក់ ឃាត់ខ្លួនជនពាក់ព័ន្ធ១១នាក់ដកហូតវត្ថុតាងមួយចំនួន

ខេត្តពោធិ៍សាត់ ៖ (ព័ត៌មានបឋម) នាព្រឹកថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ... Read More »

ចាប់ពី​ថ្ងៃទី​២៥ មករា ដល់​ថ្ងៃទី​២កុម្ភៈ​ បក្ស​កុម្មុយនីស្ត​វៀតណាម​ ​បើក​សមាជ​លើក​ទី​១៣ ជ្រើសរើស​មេដឹកនាំ​៥​ឆ្នាំ​ទៅមុខ​

    អន្តរជាតិ៖​ គិតចាប់ពី​ថ្ងៃទី​២៥ មករា ដល់​ថ្ងៃទី​២ កុម្ភៈ​ បក្ស​កុម្មុយនីស្ត​វៀតណាម បើក​សមាជ​លើក​ទី​១៣​ នឹង​ត្រួតពិនិត្យ​លទ្ធផល​នៃ​គោលនយោបាយ​ដែល​បានអនុម័ត ជជែក​វែកញែក​គោលនយោបាយ​អភិវឌ្ឍ​ប្រទេស ក៏ដូចជា​ជ្រើ​រើស​ថ្នាក់ដឹកនាំ​កំពូល​ចំនួន​៤​ផងដែរ​។​ ​ជាក់ស្តែងបេីទោះជា​ស្ថិតក្នុង​បិ​រប​ទ​នៃ​ជំងឺ​កូ​វីដ​-១៩​ក្តី​ សមាជ​លើក​ទី​១៣​នេះ មាន​ចំនួន​អ្នកចូលរួម​លើសពី​សមាជ​មុនៗ ... Read More »

រថយន្តឃ្លុបដឹកទំនិញបើកលឿនជាន់ហ្រ្វ័ងមិនស៊ីជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ រួចបន្តបុករថយន្ត១គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿង អ្នកបើកបរបើកលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរលំ រួចបន្តទៅបុកជាមួយរថយន្តឡិចស៊ីសRX 350 ដែលកំពុងបើកបត់ឆ្លងផ្លូវបណ្ដាលឱ្យរថយន្ដនេះរងការខូចខាតយ៉ាងដំណំ តែសំណាងគ្មានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅអំឡុងម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមករា​ ឆ្នាំ ២០២១ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ... Read More »

ខឹងគេតាមវាយដល់ផ្ទះ តដៃវិញជ្រុលដៃវាយគេរបួសធ្ងន់ក្លាយជាអ្នកទោស

ខេត្តកំពង់​ស្ពឺ​៖  យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនកាលពី​រសៀលថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០២១ បន្ទាប់ពីទំនាស់ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ​ដែល​ចូលទៅ​វាយ​ខ្លួនដល់​ក្នុងផ្ទះនៅ​ចំណុច​ភូមិ​ក្រាំង​ត្បែង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ  ហើយបានតដៃវិញ តែជ្រុលដៃវាយជនរងគ្រោះរបួសធ្ងន់។​ សាក្សីបានឲ្យដឹងថាមុន​ពេលកើតហេតុ​ពួកគាត់​ឃើញ​យុវជន​ឈ្មោះ ជឿន ណា​ង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ ... Read More »

អភិបាលខេត្តជំរុញដល់រដ្ឋបាលក្រុងស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តចុះពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជំុវិញផ្សារវាលយន្តដើម្បីឱ្យមានសោភណភាពជាទីក្រុងស្អាត

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តបានជំរុញដល់រដ្ឋបាលក្រុងស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជំុវិញផ្សារវាលយន្តជាបន្តទៀតដើម្បីឱ្យមានសោភណភាពជាទីក្រុងស្អាត ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ការជំរុញបែបនេះរបស់លោកអភិបាលខេត្តគឺនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈឆ្នាំ២០២១របស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ លោក ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងរួចហើយមានរថយន្តមួយគ្រឿងទៀតបុកបន្ថែមបណ្តាលឱ្យស្លាប់៣នាក់ជាបន្តបន្ទាប់គ្នា

ខេត្តរតនគិរី៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូហើយត្រូវបានរថយន្តមួយគ្រឿងទៀតបុកបន្ថែមបណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ជាបន្តបន្ទាប់គ្នាយ៉ាងអាណោចអាធ័មបំផុត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់គ្នានេះបានកើតឡើងនៅវេលាម៉ោង២១ៈ៣០នាទីថ្ងៃទី២៤ ខែមករាឆ្នាំ២០២១លើដងផ្លូវជាតិលេខ៧៨ត្រង់ចំណុចគ៦០ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ។ ប្រភពីកន្លែងកើតហេតុបានឱ្យដឹងថា ក្នុងពេលកើតហេតុគេឃើញម៉ូតូពីរគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតហើយបានបុកគ្នាយ៉ាងពេញទំហឹង។ បន្ទាប់មកក៏មានរថយន្តមួយគ្រឿងទៀតបានបើកយ៉ាងលឿនមកបុកបន្ថែមទៀត។ ប្រភពបន្តថា ក្នុងហេតុការណ៍នោះបណ្តាលឱ្យជនរងគ្រោះទី១-ឈ្មោះស៊ុនសុផានុន ភេទប្រុស អាយុ១៧ឆ្នាំ ... Read More »

ស្តេចគ្រឿងញៀនអាស៊ី Tse Chi Lop ត្រូវប៉ូលិសហូឡង់ ចាប់ខ្លួន

     អន្តរជាតិ៖​ បើតាមការផ្សាយរបស់សារព័ត៌មាន ABC​ បាននិយាយថា​ លោកTse Chi Lop វ័យ៥៦ឆ្នាំ​ ជាជនជាតិកាណាដា ដើមកំណើតចិន​ ដែលត្រូវបានចាត់ទុកថា ជាស្តេចគ្រឿងញៀនអាស៊ី ឬ ... Read More »

បាញ់ប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាននៅទីក្រុង Indianapolis សហរដ្ឋអាមេរិក

យ៉ាងហោចណាស់ក៏មានមនុស្ស ៥នាក់ស្លាប់ដែរ ក្នុងហេតុការណ៍បាញ់ប្រហារ​នៅទីក្រុង​Indianapolis រដ្ឋ​ Indiana ​សហរដ្ឋអាមេរិក​នៅព្រឹកថ្ងៃទី ២៤ខែមករា (ពេលវេលាក្នុងតំបន់)។ នេះជាការបាញ់ប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក។ ក្នុងចំណោមជនរងគ្រោះមានស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់ទាំងម្តាយនិងកូន បើទោះបីបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្តី។​ ជាមួយគ្នានោះក្មេងប្រុស​ម្នាក់ត្រូវគ្រាប់កាំភ្លើងបានសង្គ្រោះទាន់ពេលវេលារួចផុតពីក្តីស្លាប់។ ស្នងការប៉ូលិសទីក្រុង Indianapolis​ លោក ... Read More »

ក្រុមហ៊ុន Apple បានបន្ថែមពាក្យពេចន៍ណែនាំឱ្យមានការប្រុងប្រយ័ត្នទាក់ទងនឹងការប្រើប្រាស់ iPhone 12 និង MagSafe

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា នៅពេលដែលក្រុមហ៊ុន Apple បានធ្វើការប្រកាសនូវទូរស័ព្ទ iPhone 12 កាលខែតុលា ក្រុមហ៊ុនបានទទួលស្គាល់ថា ... Read More »

លោក ស ថេត ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការស្តីពីការលុបបំបាត់ការបង្កសម្លេងរំខានលេីសកម្រិតដោយយានយន្តគ្រប់ប្រភេទ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលេីសកម្រិតដោយយានយន្តគ្រប់ប្រភេទ ។ ... Read More »

អាជ្ញាធរខេត្តព្រះវិហារនឹងចំណាយថវិកាជាង១០ម៉ឺនដុល្លារជួសជុលជណ្តើរដែលរងការខូចខាតនៅរមណីយដ្ឋានធម្មជាតិ ភ្នំត្បែងមានជ័យ

ខេត្តព្រះវិហារ៖ ជណ្តើរឡើងទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិដ៏ប្រណីត ដែលស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ មានកម្ពស់ប្រមាណជាង៤០០ម៉ែត្រ ដែលបានសាងសង់ឡើងមិនតិចជាង១០ឆ្នាំកន្លងមកនោះ ខណៈនេះបានរងការខូចខាតដោយអន្លើដោយសារចម្រោះនៃតំណក់ទឹកភ្លៀងធ្លាក់ចុះមកយ៉ាងជោកជាំនារដូវវស្សាកន្លងទៅ។   ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាយឧត្តមសេនីយ៍ មាស សុភា បានអញ្ជើញបើកពិធីសែនក្រុងពាលីសុំអ្នកតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃភ្នំក្រំថ្ម ដើម្បីជួសជុលជណ្តើរដែលបានរងការបាក់ស្រុតជាង២០០ម៉ែត្រដែលជាឧបសគ្គដល់អ្នកទេសចរជាតិ និងអន្តរជាតិដែលចង់ឡើងទៅស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅរមណីយដ្ឋានដ៏ប្រណិីតស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ។   ... Read More »

ផ្លូវទំនប់ស្រះលួង១ខ្សែប្រវែងប្រវែង៦៧៥ម ស្ថិតក្នុងសង្កាត់ពញាពន់ ត្រូវបានជួសជុលកែលម្អ រួចរាល់ជាស្ថាពរ

ភ្នំពេញ៖ ទន្ទឹមនឹងការស្ដារស្រះលួង ដែលជាស្រះបុរាណមានតាំងពីយូរយារមកហើយនោះ អាជ្ញាធរខណ្ឌព្រែកព្នៅ បានធ្វើការជួសជុលកែលម្អផ្លូវ១ខ្សែ ស្ថិតនៅតាមបណ្ដោយស្រះលួងប្រវែង៦៧៥ម៉ែត្រ ក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ចាប់ពីផ្លូវ១៥១ ដល់ព្រំប្រទល់ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ដែលមកទល់ពេលនេះបានរួចរាល់ជាស្ថាពរហើយ។ លោក ទៀប ... Read More »

ឯកសារទស្សទានស្តីពីការរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី២ ដែលនឹងប្រារព្វឡើងនាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ទស្សនទាន ការរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ក្នុងនោះមាន៖ ១. សារបាននៃការរៀបចំវេទិកាជាតិអេកូទេសចរណ៍ ខណៈដែលវិស័យទេសចរណ៍ពិភពលោក មានកំណើនក្នុងរង្វង់ប្រមាណ ៥% ក្នុងមួយឆ្នាំ វិស័យអេកូ ទេសចរណ៍ និងទេសចរណ៍សហគមន៍មានកំណើនប្រមាណ ២០ % ... Read More »

បាតុកម្ម​ទូទាំងប្រទេសប្រេស៊ីល​ ទាមទារចោទប្រកាន់ទោស​ប្រធានាធិបតី ដោយសារតែបរាជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មទាមទារ​ចោទប្រកាន់ទោសប្រធានាធិបតីJair Bolsonaro ដោយសារតែ​មិនអាចទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ​-១៩ បានល្អ ទុកឲ្យពលរដ្ឋជាច្រើនឆ្លងកូវីដ​-១៩។ កាលពីថ្ងៃទី​២៤ខែមករា ចំនួនអ្នកស្លាប់ដោយកូវីដ​-១៩ ក្នុងប្រទេសនេះ កើនឡើងដល់ទៅ២១៦.០០០ នាក់។ បាតុកម្មធ្វើឡើងនៅរដ្ឋចំនួន​២០ ​ក្នុងប្រទេសនេះ​។ មេដឹកនាំបក្សប្រឆាំងលោក Guilherme Boulos ... Read More »

បង្រ្កាបអំពើចោរកម្ម ឃាត់ខ្លួនមនុស្ស២នាក់ជាមួយនិងជ័រកៅស៊ូជាង២តោន

ខេត្តក្រចេះ៖ បើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការ ឃាត់ខ្លួនមនុស្ស២នាក់ ក្នុងនោះមាន១នាក់ជាអ្នកលួចនិង១នាក់ទៀតជាអ្នកទទួលផលចោរកម្ម ក្រោយការកំណត់មុខសញ្ញាបាន។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាទាបភ្លឺឈានចូលព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅឃុំរលួស ... Read More »

ក្រុមហ៊ុន របស់លោកឧកញ៉ា សូ ងួន ត្រូវបានប្រជាពលរដ្ឋចោទថា បានរំលោភយកដីពួកគាត់ទាំងបំពាន

ខេត្តកំពត៖ ប្រជាពលរដ្ឋ រស់នៅភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានធ្វើការចោទប្រកាន់ថា, ក្រុមហ៊ុន របស់លោកឧកញ៉ា សូ ងួន បានធ្វើសកម្មភាពរំលោភយកដីបំពានមកលើពួកគាត់ ដោយគ្មាន ញញើតកោតខ្លាចអ្វីទាំងអស់ ចំពោះផ្លូវច្បាប់ ... Read More »

ធ្លាក់យន្តហោះដឹកប្រធានក្លិបនិងកីឡាករ​៤នាក់ស្លាប់ទាំងអស់

មានករណីគ្រោះថ្នាក់​យន្តហោះ សម្លាប់ប្រធានក្លិបបាល់ទាត់Palmas និងកីឡាករ​៤រូបផ្សេងទៀត​។ ក្លិបនេះប្រកួតនៅក្នុងក្របខ័ណ្ឌសេរី ឌី នៅប្រទេសប្រេស៊ីល។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅព្រឹកថ្ងៃទី ២៤ខែមករា (ពេលវេលាក្នុងតំបន់) ។ ប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះហើរចេញពីអាកាសយានដ្ឋាន​ Lusimanges យន្តហោះក៏បានធ្លាក់ចូលក្នុងព្រៃ​ បណ្តាលឲ្យមនុស្សនៅលើយន្តហោះទាំង​៦នាក់ស្លាប់​ ... Read More »

គួរឲ្យសង្វេគណាស់! រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបើកគេចខ្លួនបាត់ដោយសុវត្ថិភាព

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ គួរឱ្យសង្វេគណាស់ បណ្តាលមកពីរថយន្តបុកហើយអ្នកបើកមិនឈប់ទទួលខុសត្រូវបានបើកគេចខ្លួនបាត់ដោយសុវត្ថិភាព ទុកឱ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ។ ចំណែកម៉ូតូត្រូវបានរថយន្តបុកដាច់ជាចំណែកៗខូចខាតទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២៣៖៥០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឋិតនៅចំណុចវាលរំពេរ ភូមិកាតូត ឃុំកំភុន ... Read More »

សមត្ថកិច្ច​ឃាត់​ខ្លួន​ម្ចាស់ផ្ទះសំណាក់ថៃ បូរិន និងខារ៉ាអូខេណាកាហ្សារួមជាមួយ​មេការ​ រកឃេីញសារធាតុញៀនមួយចំនួន

ខេត្ត​កំពង់​ចាម​ ៖​ ផ្ទះសំណាក់យីហោ​ ថៃ បូរិន ស្ថិត​ក្នុង​ភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ​ ខេត្ត​កំពង់​ចាម​ ត្រូវ​បា​ន​សមត្ថកិច្ច​ចុះធ្វេីរដ្ឋ​បាលរកឃេីញមនុស្សប្រុសស្រី១០នាក់​ និង​ចាប់​យក​គ្រឿងញៀន​ ជាមួយឧបករណ៍​សម្រាប់​សេព​គ្រឿង​ញៀន​មួយចំនួន​ ដែល​ជួលបន្ទប់ស្នាក់​នៅ​ក្នុងផ្ទះសំណាក់នេះ​ នាំយកទៅស្នងការដ្ឋានខេត្ត​ដេីម្បីចាត់​ការបន្តតាមនីតិវិធី​ ។  ... Read More »