ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ចូលចាប់ទាក្នុងទ្រុងធ្វើម្ហូបក្លែមបន្ត ប៉ះដំណរខ្សែភ្លើងឆក់ស្លាប់ភ្លាម

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ នៅគ្រាដែលគេអះអាងចូលទៅចាប់សត្វទា ដើម្បីយកមកធ្វើម្ហូបក្លែមបន្ត ប៉ុន្តែជាអកុសល់ដំណរខ្សែភ្លើងប៉ះជាមួយខ្សែលួស បណ្ដាលឲ្យឆ្លងឆក់ស្លាប់បែបនេះ ។  ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ... Read More »

ភរិយា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធី ដង្ហែរអង្គកឋិនទាន និងសូត្រមន្ត នៅវត្តលង្ការព្រះកុមារាម

ភ្នំពេញ៖ លោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធី ដង្ហែរអង្គកឋិនទាន និងសូត្រមន្ត នៅវត្តលង្ការព្រះកុមារាម ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ... Read More »

លោកទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យមើលទីតាំងភូមិសាស្រ្ត ដែលរងគ្រោះខូចខាតដោយសារទឹកជំនន់

ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការយោធភូមិភាគទី៥ បានចូលរួមអមដំណើរ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន ចុះពិនិត្យមើលទីតាំងភូមិសាស្រ្ត ដែលរងគ្រោះខូចខាតដោយសារទឹកជំនន់។  សូមជម្រាបថា៖នៅថ្ងៃសៅរ៍ ០១កើត ខែកត្តិក ឆ្នាំជូត ... Read More »

អាជ្ញាធរខេត្តបាត់ដំបង .! សម្រេចផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ផ្លូវខេត្តលេខ ១៥៧០ ផ្លូវខេត្តលេខ ១៥៩សេ និងផ្លូវខេត្តលេខ ១៥៩បេ១

ខេត្តបាត់ដំបង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ផ្លូវខេត្តលេខ ១៥៧០ ផ្លូវខេត្តលេខ ១៥៩សេ និងផ្លូវខេត្តលេខ ១៥៩បេ១ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង។  ក្នុងនោះបញ្ជាក់ថា៖ ... Read More »

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលមន្ត្រី ជាឈាមជ័រថ្មីចំនួន ៤៥ រូប

ភ្នំពេញ៖ ស្របពេលដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានប្តូរឈ្មោះជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍នោះ ការបង្កើតបានជាអគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំណុះក្រសួងសម្រាប់បំពេញការងារស្នូលរបស់ខ្លួន ត្រូវជួបបញ្ហាប្រឈមមួយ គឺការខ្វះធនធានមនុស្ស ដែលមានសមត្ថភាព ចំណេះជំនាញ ... Read More »

សកម្មភាពចុះអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងពេលមានគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង​ គិតត្រឹមថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២០​ម្សិលមុិញ

ខេត្តបាត់ដំបង៖ ដោយបានការគាំទ្រពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាការណែនាំផ្ទាល់ពីលោកអភិបាលនៃគណៈអភិបាលខេត្ត ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបន្តចុះជួយសង្គ្រោះ និងផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ នៅតាមទីតាំងនានានៃទីទួលសុវត្ថិភាព និងតាមផ្ទះប្រជាពលរដ្ឋដោយប្រើមធ្យោបាយថ្មេីរជេីង​ និងទូកម៉ាស៊ីនជាដើម។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។  យោងតាមរបាយការណ៍ទទួលបានពីលោកឱសថបណ្ឌិត​ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន អតីតចៅអធិការវត្តនៅស្រុកព្រៃនប់ ខណៈរកឃើញលួចផលិត និងរក្សាទុករូបភាពអាសអាភាសកុមារ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា៖ អតីតចៅអធិការវត្តនៅភូមិអូរតាប៉ោង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចផលិត ... Read More »

ព្រះមហាក្សត្រ ថៃ៖ ពលរដ្ឋ​គួរតែស្រឡាញ់ជាតិ​ និងរបបរាជានិយម​

ក្នុងពេលដែលក្រុមបាតុករ​ប្រឆាំងរដ្ឋាភិបាល និងរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn មានព្រះបន្ទូលថា​ «ប្រទេសជាតិត្រូវការអ្នកស្នេហាជាតិ និងរបបរាជានិយម​» ។ មានព្រះរាជបន្ទូលតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី​១៦​ខែតុលា ព្រះមហាក្សត្រ Maha Vajiralongkorn បានអំពាវនាវ​ ... Read More »

ជូនដំណឹងបន្ទាន់…! ខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកការធ្វើចរាចរណ៍ ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ (ចាប់ពីព្រៃផ្តៅដល់ផ្លូវខេត្តលេខ១៣០) ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។ សូមជម្រាបថា៖ ការផ្អាកចរាចរណ៍នេះដែរ ដោយសារជំនន់ទឹកភ្លៀងបានជន់លិចលើកកំណាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្ត ដែលធ្វើឲ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្រ ... Read More »

កងពលតូចដឹកជញ្ជូនលេខ៩០ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី២ ឆ្នាំ២០២០

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធន់ធ្ងន់ ជំនាន់ទី២ កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក។ យោងតាមរបាយការណ៍ហ្វឹកហ្វឺនបានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ ... Read More »

Update៖ ទីបំផុតប៉ុស្តិ៍លេខ៣ថៃ សុំទោសកម្ពុជាករណីយករូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ភាពយន្តភាគរបស់ខ្លួននោះ

    ភ្នំពេញ៖ យោងតាមគេហទំព័រផ្លូវការរបស់នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់បានជ្រាបថា តាមរយ:ស្ថានទូតរាជាណាចក្រថៃប្រចាំនៅកម្ពុជា  ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ដោយពុំមានការអនុញ្ញាត។ ​ការសុំទោសនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញប្រតិកម្មខ្លាំងៗពីមហាជនជុំវិញទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានយករូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាដាក់លើ Poster ផ្សព្វផ្សាយភាពយន្តភាគរបស់ខ្លួននោះ ... Read More »

បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណកាប់ស្លាប់នៅលើផ្ទះហើយគេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើការកាប់ប្រហារបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ពេលនេះកម្លាំងកងរាជអាវុធហត្ថនិងនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់និងស្រាវជ្រាវរកអំពីមូលហេតុឈានដល់ការសម្លាប់នេះផងដែរ។ ហេតុការណ៍កាប់ប្រហារនេះកើតឡើងកាលវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថាមានករណីឃាតកម្ម បានបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ជា សុះ ភេទប្រុស អាយុ៥២ឆ្នាំមុខរបរកសិករមានទីលំនៅភូមិឃុំ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះបានថ្លែងថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាកក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ។ សម្តេចសូមថ្លែងអំណរគុណចំពោះ ... Read More »

ជំនន់ទឹកភ្លៀងធ្វើឱ្យពលរដ្ឋភ័យខ្លាចក្នុងការលិចលង់ផ្ទះសម្បែង ផលដំណាំ សត្វពាហន: និងបង្កដល់អាយុជីវិតមនុស្ស

ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី១៦ និងឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ព្រោះតែភ្លៀងទាំងយប់ទាំងថ្ងៃ មិនឈប់ឈរប៉ុន្មានថ្ងៃជាប់ៗគ្នានោះ ទើបធ្វើឱ្យជំនន់ទឹកភ្លៀងបន្តលិចលង់ ដោយធ្វើឱ្យទឹកហូរចេញពីចំណុចអូរឃ្លៀងជន់លិចប៉ះពាល់ដល់ផលដំណាំ ដូចជាស្រូវពោត សណ្តែក បន្លែផ្សេងៗ ដែលជិតប្រមូលផល និងកំពុងប្រមូលផលបណ្តើរៗ រួមនឹងសត្វពាហនៈ ... Read More »

ស្ថានភាពកម្ពស់ទឹកនៅបណ្តោយសណ្តស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០

ខេត្តកណ្តាល៖ កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃនេះ ធៀបនឹងកម្ពស់ទឹកស្ទឹងអតិបរមាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានស្រកចុះដូចខាងក្រោម  ៖ – នៅសំណង់ទ្វារទឹក៧មករា ស្រកចុះ ០,៧០ម៉ែត្រ – នៅតំបន់ចាប់ពីផ្លូវជាតិលេខ៣ ដល់ស្ពានសាក់សំពៅ ស្រកចុះ ... Read More »

ស្ថានភាពកម្ពស់ទឹកទន្លេវ៉ៃគោមានការស្រកចុះជាបណ្តើរៗហើយបើប្រៀបធៀបទៅនឹងស្ថានភាពកម្ពស់ទឹកកាលពីម្សិលមិញ

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានជំរុញឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក និងរាយការណ៍ជាប្រចាំដើម្បីត្រៀមលក្ខណៈទប់ស្កាត់ជាមុនបើសិនជាករណីកម្ពស់ទឹកមានការកើនឡើងបន្ថែមនោះ។ ការជំរុញបែបនេះបន្ទាប់ពីលោកអភិបាលខេត្តចុះពិនិត្យការដំឡើងម៉ាស៉ីនបូមទឹកមួយគ្រឿងបន្ថែមទៀតនៅចំណុចជាប់របងតារាងបាល់វិទ្យាល័យស្វាយរៀងនៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតក្នុងសង្កាត់/ក្រុងស្វាយរៀង។ លោកបន្តថា ការដំឡើងម៉ាស៉ីនបូមទឹកមួយគ្រឿងបន្ថែមទៀតនៅចំណុចជាប់របងតារាងបាល់វិទ្យាល័យស្វាយរៀងគឺដើម្បីត្រៀមប្រើប្រាស់សម្រាប់បូមទឹកចេញពីក្រុងឱ្យបានឆាប់​ក្នុងករណីមានការជន់លិច ព្រមទាំងប្រចាំការតាមដានស្ថានភាពអាងទឹកទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។ លោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានមន្ទីរពាក់ព័ន្ធមិនត្រូវមានការធ្វេសប្រហែសនោះទេ ... Read More »

«សង្គ្រាមវ៉ាក់សាំង»រវាងរុស្ស៊ីនិងអឺរ៉ុប​បានផ្ទុះឡើង «ចាក់វ៉ាក់សាំងអង់គ្លេសក្លាយទៅជាសត្វស្វា»

ការវាយប្រហារគ្នា បង្អាប់បំផ្លាញគ្នាពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដែលនៅពេលនេះរុស្ស៊ីបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ដោយត្រូវគេទម្លាក់កំហុសដោយមិនដឹងខ្លួន។ ​កាលពីថ្ងៃទី​១៦ ខែតុលា សារព័ត៌មានលោកខាងលិចបានផ្សាយថា ការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយសាកលវិទ្យាល័យ​Oxford របស់អង់គ្លេសនឹងក្លាយទៅជាសត្វស្វា។ អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំ​នៅអង់គ្លេស​បានឲ្យដឹងថា «​មានសារព័ត៌មានជាច្រើន​របស់ប្រទេសលោកខាងលិចបានព្យាយាមបំផ្លាញ កិត្តិយសរបស់រុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩​។ យើងមិនដែលផ្សព្វផ្សាយនិយាយអាក្រក់ពីភាគីណាមួយនោះឡើយពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ប្រទេសលោកខាងលិច​»។ មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ ... Read More »

លោកស្រី ចេស៊ីនដា អាដឺន ត្រូវបានរំពឹងថា នឹងជាប់ឆ្នោតម្ដងទៀត ព្រោះតែការទប់ស្កាត់កូវីដ-១៩ ដោយជោគជ័យនៅនូវែលហ្សេឡង់

អន្តរជាតិ៖ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីអាណត្តិថ្មី ប្រជាជននូវែលហ្សេឡង់នៅថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចាប់ផ្តើមទៅបោះឆ្នោតខណៈនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានរំពឹងថា នឹងជាប់ឆ្នោតម្ដងទៀត បន្ទាប់ពីលោកស្រីកំពុងនាំមុខនូវសំឡេងឆ្នោតភាគច្រើន ដែលមិនធ្លាប់មានពីមុនមក ក្នុងការធ្វើយុទ្ធនាការបោះឆ្នោត ... Read More »

ក្រោយគ្រូបង្រៀនម្នាក់ ត្រូវគេកាត់ក្បាល នៅជាយទីក្រុងប៉ារីស លោក ម៉ាក្រុង ប្រកាស៖«ថ្កោលទោសអំពើភេរវកម្ម»

អន្តរជាតិ៖ ចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃបំផុត បន្ទាប់ពីមានករណីគ្រូបង្រៀនម្នាក់ ត្រូវគេកាត់ក្បាល នៅជាយទីក្រុងប៉ារីស បានធ្វើឲ្យប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃសុក្រទី១៦ ខែតុលាម្សិលមិញនេះ បានចាត់ទុកថាជា«ការវាយប្រហារដោយអំពើភេរវកម្ម» ។ មិនតែប៉ុណ្ណោះមេដឹកនាំបារាំងរូបនេះ ... Read More »

រថយន្ត ហុីយ៉ាន់ដាយ ធុនធំដឹកដីខ្សាច់ជាន់ហ្វ្រ័ងមិនជាប់បុកគូថរថយន្ត Ford ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត HYUDAI ធុនធំដឹកដីខ្សាច់ធ្ងន់ជាន់ហ្វ្រ័ងមិនជាប់ជ្រុលបុកគូថរថយន្ត Ford ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាតគូថក្រោយយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០  ត្រង់ចំណុចស្ដុបបាគូ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ... Read More »

កម្លាំងប៉ូលិសបារាំងចាប់ខ្លួនមនុស្ស​៤នាក់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម

សារព័ត៌មាន AFP បានផ្សាយថាកម្លាំងប៉ូលិសបារាំង​បានចាប់ខ្លួនមនុស្ស​៤នាក់ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មដោយកាំបិត​ទៅលើ​លោកគ្រូបង្រៀនប្រវត្តិសាស្ត្រ​នៅសាលារៀន​មួយក្នុងទីក្រុងប៉ារីស​។ ជនជាប់ពាក់ព័ន្ធទាំង​៤នាក់ដែលចាប់ខ្លួនបាន គឺជាសាច់ញាតិជនវាយប្រហារដែល​ត្រូវប៉ូលិស​បាញ់សម្លាប់ ។ ការចាប់ខ្លួនខាងលើ កើតឡើង​នៅវេលាម៉ោង​ ​១៧ថ្ងៃទី​១៦ ខែតុលា នៅតំបន់ Conflans-Sainte-Honorine ស្ថិតនៅក្នុងខេត្ត Yvelinesភាគខាងជើង​រដ្ឋធានីប៉ារីស​។ ជនដៃដល់បានប្រើកាំបិតអារ.កជនរងគ្រោះនៅកណ្តាលទីក្រុង ... Read More »

មេជាងម៉ៅការសំណង់ក្នុងបុរីឡេង ណាវ៉ាត្រា ម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់ជាមេជាងម៉ៅការសំណង់ផ្ទះល្វែង ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានធ្វេីអត្ថឃាតដោយចង.ក សម្លាប់ខ្លួនក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែង ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាងសង់បុរី ឡេង ណាវ៉ាត្រា ... Read More »

ថៃមិនទាន់បើកទឹកទម្លាក់មកទេ, ទឹកឡើងនៅតាមព្រំដែន ដោយសារជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ថៃមិនទាន់បើកទឹកទម្លាក់មកទេ, ទឹកឡើងនៅតាមព្រំដែន ដោយសារជំនន់ទឹកភ្លៀង។ លោកថ្លែងប្រាប់បែបនេះ ចេញពីកន្លែងជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជន់លិច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ លោក អ៊ុំ រាត្រី អភិបាល ... Read More »

កាកបាទក្រហមកម្ពុជា​ បន្តផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សចំនួន ១៤៣គ្រួសារ រស់នៅភូមិចំនួន៩ ក្នុងឃុំបន្ទាយនាង ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន សែន​ ជាប្រធាន​ បានបន្តផ្តល់អំណោយ ... Read More »

ស្រុកចំនួន៥នៃខេត្តកំពង់ធំរងផលប៉ះពាល់និងគ្រោះធម្មជាតិទឹកជំនន់

ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ធំ បានអោយដឹងនៅ ថ្ងៃសុក្រ១៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០មានករណីជំនន់ទឹកភ្លៀងបណ្តាលឱ្យរងផលប៉ះពាល់ចំនួនចំនួន០៥ស្រុក៖ ១.ស្រុកសន្ទុករងប៉ះពាល់១ឃុំគឺឃុំកំពង់ថ្ម បាក់ស្រុតដីក្រោមផ្ទះ០១ខ្នង បាក់របង៥០ម៉ែត្រ លិចបរិវណសាលា១កន្លែង។ ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៨៦៣គ្រួសារក្នុងសង្កាត់រលួសមកទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមសណ្ដស្ទឹង ព្រែកត្នោត៨៦៣គ្រួសារនៅក្នុងសង្កាត់រលួសបានមកទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដោយលោកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទជាច្រើនទៀត។ ពិធីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីព្រឹក ថ្ងៃទី១៧ ... Read More »

មន្រ្តីជាន់ខ្ពស់ចិន៖ ប្រាប់​រដ្ឋាភិបាល​កាណាដា​កុំផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយទៅឲ្យ​ឧក្រិដ្ឋជន​ហិង្សា​​ហុងកុង​

អន្តរជាតិ៖ លោក Cong Peiwu អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេសកាណាដាបាន​ប្រាប់​រដ្ឋាភិបាល​កាណាដា​ថា៖ បើ​កាណាដា​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​ពលរដ្ឋ​ហុងកុង វា​អាច​ប៉ះពាល់​ដល់​សុខទុក្ខ និង​សុវត្ថិភាព​ពលរដ្ឋ​កាណាដា​ដែល​កំពុង​រស់នៅក្នុង​ក្រុង​ហុងកុង​។ ពាក់ព័ន្ធ​ការផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ឲ្យ​បាតុករ​ទាមទារ​ប្រជាធិបតេយ្យ​ហុងកុង​ រដ្ឋមន្ត្រីការបរទេស​កាណាដា ក៏បានប្រតិកម្ម​ផងដែរ ដែល​វា​ទំនងជា​បង្ក​ភាព​តានតឹង​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​។ ​លោក Cong Peiwu ... Read More »

WHO៖ សម្រាប់យុវជន និង​មនុស្ស​ដែលមាន​សុខភាព​ល្អ អាច​នឹងត្រូវ​ចាំ​រហូតដល់​ឆ្នាំ​២០២២ ទើប​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19

អន្តរជាតិ៖ ​បើទោះបីជា​ក្រុមហ៊ុន​ផលិត​ឱសថ​កំពុង​ស្វះស្វែង​ធ្វើតេស្ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 និង​សង្ឃឹមថា​អាច​នឹង​ប្រើប្រាស់​បាន​នៅ​ឆ្នាំ​២០២១​ក្តី ប៉ុន្តែអង្គការ​សុខភាព​ពិភពលោក​(WHO) កាលពីថ្ងៃទី១៤ ខែតុលាថ្មីៗនេះ បាន​អះអាងថា ការទទួលបាន​វ៉ាក់សាំង​យ៉ាង​រហ័ស និង​ក្នុង​ទ្រង់ទ្រាយ​ធំ​ទំនងជា​មិនអាច​ធ្វើឡើង​ភ្លាមៗ​ឡើយ​។​ ដូច្នេះសម្រាប់យុវជននិង​មនុស្ស​ដែលមាន​សុខភាព​ល្អ អាច​នឹងត្រូវ​ចាំ​រហូតដល់​ឆ្នាំ​២០២២ ទើប​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​COVID-19​។ មិនតែប៉ុណ្ណោះអង្គការ​មួយនេះ​ ក៏បានសង្កត់ធ្ងន់ថា ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចាត់ចែងឱ្យក្រុមការងារជួសជុលស្ពានដែលបាក់ស្រុត ដោយសារទឹកជំនន់ ឱ្យប្រជាពលរដ្ឋឆ្លងជាបណ្តោះអាសន្ន

ស្រុកពារាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងអស់លោក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង រួមទាំងលោកអភិបាលស្រុក លោកមេឃុំមេសប្រចាន់ ... Read More »

លោក ឃួង ស្រេង បង្កើតក្រុមការងារប្រចាំការ នៅតាមទីតាំងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ

ភ្នំពេញ ៖ បើតាមសេចក្តីសម្រេច ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ គឺ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារប្រចាំការ នៅតាមទីតាំងរងផលប៉ះពាល់ ... Read More »