ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

បាត់ខ្លួន២យប់ ពេលរកឃើញក្លាយជាសពអណ្តែតទឹកដោយភ្លាត់ស្នៀតឆក់ត្រីបែរជាឆក់ខ្លួនឯងស្លាប់

ខេត្តបាត់ដំបង៖ បុរសម្នាក់ក្រោយពីចេញទៅឆក់ត្រីបាត់ខ្លួនអស់២យប់ស្រាប់តែអ្នកស្រុកប្រទះឃើញ ក្លាយជាសពអណ្តែតក្នុងទឹកអូរយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរហែម ស្ថិតក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកគាស់ក្រឡបានឲ្យដឹងថាសាកសព ដែលប្រជាពលរដ្ឋប្រទះឃើញមានឈ្មោះ ... Read More »

ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនរេចង្កូតទៅបុកគោងាប់១ក្បាលស្លាប់មនុស្សម្នាក់រងរបួសធ្ងន់ម្នាក់

ខេត្តប៉ៃលិន៖ បើតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា មានករណីក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ជិះម៉ូតូឌុបយុវតីម្នាក់ពីក្រោយក្នុងល្បឿនលឿនរួចបានរេចង្កូតទៅបុកគោដែលគេចងនៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យគោងាប់១ក្បាលអ្នកបើកបរក៏ស្លាប់នៅនឹងកន្លែងនិងអ្នកជិះពីក្រោយរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅព្យាបាលរួចក៏ដឹកបន្តទៅព្យាបាលនៅពេទ្យបាត់ដំបង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨៖៣០នាទីព្រលប់ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ... Read More »

អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យស្ថានភាពនៅតាមតំបន់ព្រំដែន និងពិនិត្យការរុះរើតង់របស់វៀតណាម នៅភូមិសាស្រ្តស្រុកកោះធំ

ខេត្តកណ្តាល៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ដ្រីចុះពិនិត្យការរុះរើតង់របស់វៀតណាម ដែលនៅជាប់ព្រំដែន ស្ថិតក្នុងភូមិសាស្រ្តស្រុកកោះធំ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញ។ ... Read More »

បាញ់​សុី​បគ្រាប់​ពិត​ កាំភ្លើង​យន្ត​ធុនស្រាល( PKMS)​ អាវុធ​ AK47​ និងដាក់ឲ្យប្រើប្រាស់ទីលានបាញ់សុីប របស់​តំបន់ប្រតិបត្តិការសឹករងតាកែវ

ខេត្តតាកែវ៖ លោក ឧត្តម​សេនីយ៍​ឯក​ យឿង​ សុខុន​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៣​ ​និង លោក អ៊ួច​ ភា​ អភិបាល​នៃ​គណៈអភិបាលខេត្ត​តាកែវ​ ចុះពិនិត្យការបាញ់​សុី​បគ្រាប់​ពិត​ កាំភ្លើង​យន្ត​ធុនស្រាល( PKMS)​ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាវាយទៅលើម្ចាស់ហាងបណ្ដាលឲ្យរងរបួសធ្ងន់ក្នុងពេលផឹកស៊ី

ខេត្តស្វាយរៀង៖ បុរសជាប្រជាការពារម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតឃាត់ខ្លួនភ្លាមៗបន្ទាប់ពីប្រើហិង្សាយកដំបងវាយទៅលើអ្នកលក់ដូរម្នាក់បណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ក្រោយពីមានជម្លោះគ្នាក្នុងពេលផឹកស៊ី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនសង្ស័យមានឈ្មោះប៉ាង សុខគង់  អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារមានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ... Read More »

យុវជនម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចរួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានក្រុមចោរធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចរួចហើយជិះរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ២១៥ ខាងមុខផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ បិន រ័ត្នថា អាយុ ២៨ឆ្នាំ ... Read More »

FIFA នឹងរៀបចំព្រឹត្តិការណ៍ Arab Cup ចំនួន២២ក្រុមនៅប្រទេសកាតា

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបញ្ជាក់ថា ប្រទេសកាតានឹងរៀបចំការប្រកួតកម្មវីធី Arab Cup នៅខែធ្នូ ឆ្នាំក្រោយដែលនឹងមានក្រុមចំនួន២២មកពីជុំវិញតំបន់ ហើយដើរតួជាការហាត់សមសម្លៀកបំពាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំបន្ទាប់។ នេះបើតាមការចុះផ្សាយរបស់ CNA និង news.cgtn កាលពីថ្ងៃទី២៦ វិច្ឆិកា។ ... Read More »

ក្លិប Barcelona ទទួលបានប្រាក់សន្សំ១២២លានអឺរ៉ូ ខណៈដែលកីឡាករទាំងអស់យល់ព្រមកាត់បន្ថយប្រាក់ឈ្នួល

កីឡាកររបស់ក្លិបBarcelona បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដែលនឹងជួយសន្សំសំចៃប្រាក់ឲ្យក្លិបយក្សនៅអេស្ប៉ាញមួយនេះបានប្រមាណ១២២លានអឺរ៉ូ (១១០លានផោន) ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ។ ក្លិបម្ចាស់ជើងឯក La Liga ២៦សម័យកាលមួយនេះក៏បានយល់ព្រមជាមួយកីឡាកររបស់ពួកគេផងដែរនូវការទូទាត់ប្រាក់ប្រហែល៥០អឺរ៉ូ(៤៥ផោន) ដោយត្រូវពន្យារពេលក្នុងរយៈពេល៣ឆ្នាំ។ បើទោះបីប្រាក់នេះតិចក៏ដោយ ប៉ុន្តែការទូទាត់រយៈពេលយូរ ... Read More »

ក្លិប Dortmund អះអាងថាមិនមានផែនការចាកចេញរបស់Haaland ពីអាល្លឺម៉ង់ឡើយ

ក្លិប Borussia Dortmund គ្រោងនឹងមានអនាគតវែងឆ្ងាយជាមួយតារាឆ្នើម Erling Haaland ខណៈនាយកកីឡាលោក Michael Zorc បានច្រានចោលការរំពឹងទុកនៃការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះដែលអាចកើតមាននៅទីផ្សារដោះដូរកីឡាករខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ livescore.com កាលពីម្សិលមិញ។ Erling Haaland រីករាយនឹងការលេងយ៉ាងខ្លាំងនៅក្លិប ... Read More »

រថយន្ត២គ្រឿងបុកគ្នាក្រឡាប់ផ្ងារជើងបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ​៖ ​រថយន្ត​ស៊េរី​ទំនើប​បុក​រថយន្ត​​ព្រូស​ចំពាក់​កណ្ដាល​តួពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​​ក្រឡាប់​ផ្ងារជើង​​រងរបួស​ធ្ងន់​និងស្រាល​មនុស្ស៤​នាក់   ចំណែករថយន្ត​បង្ក​ព្យាយាម​បើក​រត់​តែ​ត្រូវកម្លាំង​សមត្ថកិច្ច​តាម​ឃាត់​បានវិញ​។​ ​ហេតុការណ៍នេះបាន​កើតឡើង​នៅ​ម៉ោង ១និង២០នាទី​​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​​ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១​ ក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​ឲ្យដឹងថា​ មុនពេល​កើតហេតុ​ខ្លួន​គាត់បាន​បើករថយន្ត​ម៉ាក​តូយ៉ូតាព្រូស​​ពាក់​ស្លាកលេខ​ភ្នំពេញ ... Read More »

ពលរដ្ឋថៃ​ដង្ហែក្បួនទប់ស្កាត់ការធ្វើរដ្ឋប្រហារជាថ្មី​

ពលរដ្ឋថៃរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួន​នៅថ្ងៃទី​២៧ខែវិច្ឆិកា អំពាវនាវឲ្យបញ្ចប់ការធ្វើរដ្ឋប្រហារ​នៅក្នុងប្រទេសនេះក្រោយពេលមានពាក្យចចាមអារ៉ាមថា នឹងមានការធ្វើរដ្ឋប្រហារជាថ្មីទម្លាក់​រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា​។ សារព័ត៌មាន Channel News Asia បានផ្សាយថា ក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា អតីតមេទ័ពដែលដឹកនាំធ្វើរដ្ឋប្រហារក្នុងឆ្នាំ​២០១៤ លាលែងចេញពីតំណែង ។ ​ប៉ុន្តែក្រុមបាតុករទាមទារឲ្យលាលែងចេញពីតំណែងដោយសន្តិភាព ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមអំណាចដីកាតុលាការ ពាក់ព័ន្ធករណីអំពើលួច

ខេត្តសៀមរាប៖ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤១ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០  កម្លាំងនគរបាលខេត្តបាន ធ្វើការចាប់ខ្លួនជនល្មើសឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភ័ណភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ

ភ្នំពេញ៖ ក្នុងដំណើអញ្ជើញទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើ Facebook ផ្លូវការថា៖ ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ-១៩បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ ... Read More »

កាន់តែក្តៅហើយ! អុីរ៉ង់ត្រៀមវាយប្រហារទៅលើអុីស្រាអែល ដែលបានសម្លាប់អ្នកវិទ្យាសាស្ត្រ បរមាណូកំពូលរបស់អុីរ៉ង់

ការព្យាយាមជួយសង្គ្រោះអស់ពីសមត្ថភាពហើយនៅតែមិនអាចជួយបានដល់អ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់​ លោក Mohsen Fakhrizadeh ក្រោយការវាយប្រហារដោយគ្រាប់បែកទៅលើរថយន្តរបស់លោក និងការបាញ់ប្រហារដោយកាំភ្លើងទៀតផង។ តាមសារព័ត៌មាន ​ Fars ​បានផ្សាយថា លោកMohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ​បរមាណូកំពូលរបស់អុីរ៉ង់ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាការពារជាតិបានរងការធ្វើឃាតកាលពីយប់ថ្ងៃទី ២៧ ... Read More »

ដឹងការពិតហើយ! ករណីអ្នកសង្ស័យពុលដោយសារថ្នាំបាញ់នៅចម្ការឪឡឹកនៅខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ ករណីអ្នកសង្ស័យពុលដោយសារថ្នាំបាញ់នៅចម្ការឪឡឹកនៅខេត្តកំពង់ឆ្នាំង​ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន សូមជម្រាបជូនថា​ តាមរបាយការណ៍ស្តីពីករណីសង្ស័យពុលទឹកដែលមានសារធាតុគីមីពុលនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបជនរងគ្រោះចំនួន១៣នាក់ ស្រី៨នាក់​  និងប្រុស៥នាក់ ដែលមានអាយុពី ៤ឆ្នាំ ... Read More »

កងរាជអាវុធហត្ថកំពង់ឆ្នាំងឃាត់ខ្លួនបុរសម្នាក់ប្រើស្លាកលេខក្លែងក្លាយបំពាក់លើរថយន្ត LEXUS RX 400h

ខេត្តកំពង់ឆ្នាំង៖ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនបុរសម្នាក់តាមដីកាសម្រេចបើកការស៊ើបអង្កេតជាក់ស្តែងពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចសង្កាត់ខ្សាម ខេត្តកំពង់ឆ្នាំង។ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបុរសម្នាក់នេះរួមជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក LEXUS RX400h ... Read More »

រថយន្តស៊េរីទំនើបបុកចូលហាងស្រាក្រឡុកផ្អើលភ្ញៀវរត់ជាន់ជើងគ្នា

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនដល់ផ្លូវបំបែកបួងចង្កូតមិនទាន់ក៏ជ្រុលបុកចូលហាងលក់ស្រាក្រឡុកខណៈភ្ញៀវកំពុងអង្គុយផឹកបណ្តាលឲ្យរត់ជាន់ជើងគ្នារងការខូចខាតសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់​ ថ្ងៃទី២៧​ ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចមុខអគ្គិសនីកម្ពុជា​ សាខាទួលពង្រ​ ផ្លូវបេតុង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។  តាមសាក្សីនៅកន្លែងបានឲ្យដឹងថា​ មុនពេលកេីតហេតុគេសង្កេតឃេីញថា​ ទីតាំងខាងលេីកំពុងទទួលភ្ញៀវជាច្រេីនចូលអង្គុយផឹកស្តាប់តន្ត្រីយ៉ាងសប្បាយ​ ខណៈមកដល់វេលាកេីតហេតុស្រាប់តែមានរថយន្តម៉ាកAudiពណ៌សពាក់ស្លាកលេខភ្នំពេញ2BL ... Read More »

សង្ស័យស្រវឹងស្រាបើករថយន្តបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវសំណាងល្អគ្មានអ្នករបួស

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្ដកៀបជាប់ទៅមុខលែងរួចហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង ១៥ នាទីយប់ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២០ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ក្នុង សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BI ... Read More »

កសិករឥណ្ឌាធ្វើមហាបាតុកម្មនាំគ្នាសម្រុកទៅធ្វើបាតុកម្មនៅរដ្ឋធានី​ញូវដេលី

នៅថ្ងៃទី​២៧ខែវិច្ឆិកា​ កសិករឥណ្ឌា រាប់សិបពាន់នាក់នាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងច្បាប់កសិកម្មថ្មីរបស់រដ្ឋាភិបាល។ ក្រុមបាតុករឥណ្ឌាមកពីបណ្តារដ្ឋបាននាំគ្នាសម្រុកទៅកាន់រដ្ឋធានីដើម្បីប្រឆាំងច្បាប់កសិកម្មថ្មី។ សារព័ត៌មានANI បានដកស្រង់សម្តីលោក Saddu Singh Aggrawal ដែលជាតំណាងបាតុករមួយរូបបានលើកឡើងថា​ «ក្រុមកសិករមកពីរដ្ឋ Punjab និង Haryana កំពុងតែធ្វើដំណើរមករដ្ឋធានីញូវដេលី​ ... Read More »

ការប្រឈមមុខតានតឹងរវាងអូស្ត្រាលីនឹង​ចិនកើនឡើង​ នាវាដឹកធ្យូងថ្ម​អូស្ត្រាលី​៦០គ្រឿងជាប់គាំងនៅកំពង់ផែចិន

ទំនាក់ទំនងរវាងអូស្ត្រាលី នឹងចិន កាន់តែតានតឹង​ឡើង ក្នុងពេលដែលនាវាដឹក​ធ្យូងថ្មដល់ទៅ​៦០គ្រឿង មានតម្លៃជាង​៥០០លានដុល្លារអូស្ត្រាលី ជាប់គាំងនៅកំពង់ផែប្រទេសចិន​។ ការប្រឈមមុខតានតឹងកាន់តែខ្លាំងឡើង​រវាងប្រទេសទាំងពីរ ក្រោយពេល​ដែលចិនអនុម័តដំឡើងពន្ធនាំចូលស្រូវសាឡី និងផ្អាកនាំចូលសាច់គោពីអូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ពេលថ្មីៗនេះ​បានឲ្យដឹងថា «នឹងតែងតាំងបុគ្គលល្អបំផុត​ដើម្បី​បំបែកភាពជាប់គាំង ... Read More »

សង្គ្រាមគ្រឿងក្នុងជ្រូកផ្ទុះឡើងក្នុងរដ្ឋសភាកោះតៃវ៉ាន់ (មានវីដេអូ)

សមាជិកគណបក្ស​មហាជន នៅថ្ងៃទី២៧ខែវិច្ឆិកា បានគប់គ្រឿងក្នុងជ្រូក មានពោះវៀន ថ្លើម បេះដូង…​ទៅកាន់ក្រុមតំណាងរាស្ត្រមកពីគណបក្សផ្សេង​ក្នុងកិច្ចប្រជុំនៅរដ្ឋសភាស្តីពីការនាំចូលសាច់ជ្រូកពីអាមេរិក​។ មេដឹកនាំកោះតៃវ៉ាន់ កាលពីខែសីហាឆ្នាំ​២០២០ បានប្រកាសថា រដ្ឋាភិបាលកោះតៃវ៉ាន់​នឹងអនុញ្ញាតឲ្យនាំចូលសាច់ជ្រូកមានសារធាតុractopamine ពីអាមេរិក ចាប់ពីថ្ងៃទី​១ ខែមករាឆ្នាំ២០២១​តទៅ។ សារធាតុ ractopamine ... Read More »

លោក ដួង តារា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ លោក ដួង តារា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ ក្នុងលោកបានសំណេរលើ Facebook ផ្លូវការ របស់លោក នៅព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា៖ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ទើបចប់អាណត្តិចូលជួបសម្តែងការគួរសម និង ជម្រាបលា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យឧត្ដមសេនីយ៍ត្រី វីន កូកូ អនុព័ន្ធយោធាប្រទេសមីយ៉ាន់ម៉ា ដែលទើបបញ្ចប់អាណត្តិការទូតនៅកម្ពុជា បានចូលជួបសម្តែងការគួរសម ... Read More »

របួសធ្ងន់៣នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរស៣នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងម៉ូតូ នៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ... Read More »

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញអាវុធកែច្នៃនិងឧបករណ៍នេសាទខុសច្បាប់នៅស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង៖ ពិធីដុតកម្ទេចវត្ថុតាងបម្រើឱ្យបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធនធានធម្មជាតិក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលប្រារព្វធ្វើនៅស្នាក់ការឧទ្យានជាតិ ក្រោមកិច្ចសហប្រតិបត្តិការរៀបចំដោយក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត រដ្ឋបាលសាលាស្រុកសៀមប៉ាង និងអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីដុតអាវុធកែច្នៃ និងឧបករណ៍នេសាទខុសច្បាប់ដែលប្រព្រឹត្តទៅនៅរសៀស ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ក្រោមអធិបតីភាព ... Read More »

សំណើចុងក្រោយគួរឱ្យចាប់អារម្មណ៍របស់លោកម៉ារ៉ាដូណា ត្រូវបានបង្ហាញ

តាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca និងសារព័ត៌មានlivescore.com កាលពីថ្ងៃទី២៧ វិច្ឆិកាបានឲ្យដឹងថា លោក ម៉ារ៉ាដូណាអាចក្លាយជាមនុស្សទី៤ក្នុងប្រវត្ដិសាស្ដ្រអាហ្សង់ទីនដែលបានផ្តល់កិត្តិយសដោយរដ្ឋាភិបាល និងបានធ្វើបុណ្យយ៉ាងគគ្រឹកគគ្រេងក្រោយពេលស្លាប់។ អតីតកីឡាករបាល់ទាត់អាហ្សង់ទីនរូបនេះបានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ៦០ឆ្នាំបន្ទាប់ពីមានជំងឺគាំងបេះដូង ហើយសពរបស់គាត់ត្រូវបានគេដាក់នៅរដ្ឋ Casa Rosada ក្នុងទីក្រុង Buenos Aires ... Read More »

ផ្ទះរឿងធំហើយ តារាចម្រៀង វណ្ណដា រងបណ្តឹងពីក្រុមហ៊ុនSmart Axiata

     ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីលេចចេញករណីតារាចម្រៀងOriginal Song ល្បីឈ្មោះលោក វណ្ណដា បានរងបណ្តឹងពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលតារាចម្រៀងរូបនេះចាត់ទុកថាវាបានធ្វើឲ្យលោករងសម្ពាធផ្លូវចិត្ត។ តាមរយៈសារជា វីដេអូដែលមានរយៈពេលជាង៧នាទីនេះ តារាចម្រៀង វណ្ណ ... Read More »

អបអរសាទរនិងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា)

ភ្នំពេញ ៖ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការអបអរសាទរ និងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ដែលនឹងមានជើងហោះហើរត្រង់នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ... Read More »

កូរ៉េខាងត្បូង៖ ចារកិច្ចកូរ៉េខាងជើង ​វាយប្រហារក្រុមហ៊ុនវ៉ាក់សាំងកូវីដ​-១៩​

ក្រសួងចារកិច្ចកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ក្រុម«ហែកឃឺ»កូរ៉េខាងជើង​បានព្យាយាមវាយប្រហារទៅលើក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់កូរ៉េខាងត្បូង​។ លោកHa Tae-keung តំណាងរាស្ត្រកូរ៉េខាងត្បូងមួយរូបបានឲ្យដឹងថា​​ លោកទទួលបានព័ត៌មានពីក្រុមចារកិច្ចជាតិថា កូរ៉េខាងជើងបានវាយប្រហារទៅលើក្រុមហ៊ុនផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតឬបាត់បង់ដោយសារតែការវាយប្រហារពីកូរ៉េខាងជើងនោះឡើយ។ កាលពីសប្តាហ៍កន្លងមក ក្រុមហ៊ុន Microsoft ​បានប្រកាសថា ក្រុម​ហែកឃឺ​របស់រុស្ស៊ី និងកូរ៉េខាងជើង បានព្យាយាមចូលទៅកាន់បណ្តាញ​ ... Read More »

ជាងកាត់សក់ម្នាក់ត្រូវរថយន្ដដឹកដីបេីកកិនពីលើស្លាប់ក្នុងថ្លុកឈាមនៅស្ថានីយបឹងត្របែក

ភ្នំពេញ​ ៖​ បុរសម្នាក់​ដែលជាជាងកាត់សក់​ ត្រូវបានរថយន្តបែនដឹកដីបើកកិនពីលេីបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មបំផុត បង្កឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច​ កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ថានីយបូមទឹកបឹងត្របែក តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »