ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកធ្វើដំណើរ​ទស្សនកិច្ចទៅកាន់​ប្រទេស​វៀតណាម និង​ហ្វីលីពីន ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ទ្វេភាគី

អន្តរជាតិ៖ បើតាម​ការប្រកាស​របស់​ក្រុមប្រឹក្សាសន្តិសុខ​សេត​វិមាន​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក កំពុងធ្វើដំណើរ​​ទស្សនកិច្ច​ទៅកាន់​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​ពីរ គឺ​វៀតណាម និង​ហ្វីលីពីន ក្នុងគោលដៅ​ជជែក​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ទ្វេភាគី ប៉ុន្តែអ្វីដែរសំខាន់នោះ​ក្ដីបារម្ភ​ដូចគ្នា​ពាក់ព័ន្ធ​សកម្មភាព​របស់​ចិន​។​ បើតាមក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេត​វិមាន​ ... Read More »

ជាថ្មីម្តងទៀត! ប្រមុខដឹកនាំ WHO អះអាងថា៖ ថ្នាំរ៉េមដេស៊ីវា មិនមានប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 នោះទេ

អន្តរជាតិ៖ នៅថ្ងៃសុក្រទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជាថ្មីម្តងទៀត លោកTedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក(WHO) បានផ្ដល់អនុសាសន៍ថា ថ្នាំរ៉េមដេស៊ីវា (Remdesivir) មិនគួរត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 មិនថា ... Read More »

កញ្ញាឯកចក្រវាឡកម្ពុជា២០១៧ ប៊ី សុធារី ប្រឡូកក្នុងអាជីពសម្តែងលើកដំបូង

ភ្នំពេញ៖ ក្រោយបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនគ្រប់គ្រងកញ្ញាប៊ី សុធារី ម្ចាស់ម្កុដកញ្ញាឯកចក្រវាឡកម្ពុជា២០១៧ ផ្តើមចេញបង្ហាញមុខក្នុងការជាតារាសម្តែងហើយ។ ផ្តើមអាជីពជាតារាសម្តែងភ្លាមនាងទទួលបានតំណែងជាតួអង្គកាចឆ្នាស់ឆ្នើមភ្លែតក្នុងភាពយន្តភាគខ្ទង់ចំណាយធំមួយរបស់ទូរទស្សន៍។    ប៊ី សុធារី ធ្លាប់បានក្លាយជាស្ត្រីខ្មែរដំបូងគេបង្អស់ដែលបានបង្ហាញវត្តមានក្នុងកម្មវីធីកញ្ញាឯកចក្រវាឡពិភពលោក។ មានវ័យ២២ឆ្នាំ នាងធ្លាប់បានបង្ហាញមោទកភាពនៅលើឆាកអន្តរជាតិកាលពីអំឡុងឆ្នាំ ២០១៧  ដោយនាង បានធ្វើឲ្យគេស្គាល់ពីសមត្ថភាពកញ្ញាឯកពីកម្ពុជាក្នុងកម្មវីធីMiss ... Read More »

កម្លាំងជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយសហគមន៍នេសាទចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេសាប

ខេត្តកំពង់ឆ្នាំង៖ កម្លាំងជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក លី ឡា ដែលជានាយខណ្ឌ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយកម្លាំងសហគមន៍នេសាទតាមមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេក្នុងភូមិសាស្រ្តស្រុកកំពង៉លែង ស្រុកជលគិរី និងស្រុករលាប្អៀរ ។ លោកលី ឡា ... Read More »

ពុទ្ធោ! ស្មានតែកញ្ចប់តែ ពេលសមត្ថកិច្ចឆែកមើលឃើញសុទ្ធតែគ្រឿងញៀន

ភ្នំពេញ ៖ នគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការពីបទជួញដូរគ្រឿងញៀនជិត៤០គីឡូក្រាម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ក្រោយពីការឃាត់ខ្លួនជនសង្ស័យបានហើយ ... Read More »

ទីបំផុត! សមត្ថកិច្ចតាមប្រមាញ់រកឃើញហើយរថយន្ត Ford Raptor បុកឡំប្រឺតារបួសអ្នកបើកនិងព្រះសង្ឃជាច្រើនអង្គ/នាក់ នៅខេត្តកំពត

ភ្នំពេញ៖ រថយន្តម៉ាក Ford Raptor ដែលបានបុកឡំប្រឺតា បណ្តាលរបួសព្រះសង្ឃ និងអ្នកបើកជាច្រើនអង្គ/នាក់ នៅខេត្តកំពតនោះ ត្រូវគេប្រទះឃើញក្នុងយានដ្ឋានមួយកន្លែងក្នុងខណ្ឌសែនសុខ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីតាមប្រមាញ់ដោយសមត្ថកិច្ចពីខេត្តកំពតរហូតដល់រាជធានីភ្នំពេញ។  ព័ត៌មានបឋម ! គឺលោកវរសេនីយ៍ឯក ... Read More »

សត្វក្រួចគ្មានច្បាប់អនុញ្ញាតជាង១តោន ដឹកពីវៀតណាមត្រូវបានសមត្ថកិច្ចបង្ក្រាប

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានស្ទាក់បង្ក្រាបរថយន្តមួយគ្រឿងដែលដឹកសត្វក្រួច ចំនួន៥០កេស ទម្ងន់១តោនកន្លះ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដឹកពីប្រទេសវៀតណាម ។ សមត្ថកិច្ចបានបង្ក្រាបបទល្មើសនេះនៅចំណុចជាតិលេខ៣ ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ... Read More »

លោកហែម ពិសិដ្ឋ ចុះចែកពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥២គ្រួសារនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោកហែម ពិសិដ្ឋ  អភិបាលរងតំណាងលោកអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះចែកពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥២គ្រួសារមកពី៤ឃុំ គឺឃុំមុខដារ ... Read More »

ឧត្តមសេនីយ៍យោធាម្នាក់ ត្រូវបានព្រះរាជអាជ្ញារាជធានីភ្នំពេញ ចេញដីកាបញ្ជាអោយចូលខ្លួន ពាក់ព័ន្ធករណី «ឆបោក និងចេញសែកស្អុយ»

ភ្នំពេញ៖ បើយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាតាមចាប់ខ្លួន ... Read More »

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យតែងតាំងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ចំនួន៧រូប

ភ្នំពេញ៖ បើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ចំនួន៧រូប។ ក្នុងនោះជាអគ្គាធិការរង ... Read More »

កូនស្រីម្នាក់លង់ទឹកស្លាប់ ម្នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យគ្រាដែលឪពុករវល់ដើរដាក់បង្កៃ

ខេត្តបន្ទាយមានជ័យ៖ ពិតជាអនិច្ចាណាស់ ដែលបុរសជាឪពុកបាននាំកូនស្រី២នាក់ទៅដាក់បង្កៃយកត្រីធ្វើឲ្យកូនទាំង២នាក់នោះចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់ម្នាក់និងម្នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យនៅឡើយ។ ករណីក្មេងលង់ទឹកនេះកើតឡើងកាលវេលាម៉ោង៤ រសៀល ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចអូរស្ងួតចម្ងាយប្រហែល១គីឡូម៉ែត្រ ខាងកើតភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។ លោកអធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា ក្មេងរងគ្រោះទាំង២នាក់មានឈ្មោះ ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញទស្សនកិច្ចទៅកាន់តំបន់ខ្ពង់រាបហ្គោឡែន

នៅថ្ងៃទី​២០ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​Mike Pompeoបានក្លាយជារដ្ឋមន្ត្រីដំបូងគេបង្អស់បំពេញទស្សនកិច្ចទៅកាន់តំបន់ខ្ពង់រាបហ្គោឡែន​ ដែលជាដែនដីអុីស្រាអែលដណ្តើមគ្រប់គ្រង​ពីប៉ាឡេស្ទីន។ សកម្មភាពខាងលើ​ធ្វើឲ្យភាគីប៉ាឡេស្ទីនខឹងសម្បាយ៉ាងខ្លាំង​ ដោយសារតែការបំពេញទស្សនកិច្ចនៅក្នុងដែនដីដែលមានវិវាទ គឺជាការបង្ហាញការគាំទ្ររបស់អាមេរិកទៅលើតំបន់ដែលអុីស្រាអែលគ្រប់គ្រង។ ដំណើរទស្សនកិច្ចរបស់លោក​Mike Pompeo​ ទៅកាន់តំបន់ខ្ពង់រាបហ្គោឡែនដែលអុីស្រាអែល គ្រប់គ្រងគឺជាដំណើរទស្សនកិច្ចចុងក្រោយបង្អស់ទៅកាន់មជ្ឈិមបូព៌ា​របស់រដ្ឋមន្ត្រីការបរទេសអាមេរិក​ ដោយសារតែលោកត្រាំ​បានបរាជ័យ​ក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ខែវិច្ឆិកា ។ តំបន់ខ្ពងរាបដែលលោក​Mike ... Read More »

លោកអភិបាលខណ្ឌចំការមន​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសតែងតាំង​អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ​ ៥កេីត​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២០ លោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ ... Read More »

លោកឧត្តមសេនីយ៍ត្រី​ ដាញ់​ អេងប៊ុនចាន់​ ប្រជុំផ្សព្វផ្សាយផែនការរបស់ស្នងការដ្ឋានដល់កង​កម្លាំង​នគរបាលនៅស្រុកបាណន់​

ខេត្តបាត់ដំបង​៖ នៅព្រឹកថ្ងៃទី​ ២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០នេះដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្ត​បាត់ដំបង​ និងដោយបានការឯកភាពពីលោកឧ​ត្តមសេនីយ៍ត្រី​ សុវណ្ណ​ គឹមហាក់​ ស្នងការរង​ទទួល​បន្ទុកដឹកនាំ​នៅអធិការដ្ឋាននគរបាលស្រុកបា​ណ​ន់​ លោកឧត្តមសេនីយ៍ត្រី​ ដាញ់​ អេងប៊ុនចាន់​ ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ពិធីនេះមានការអញ្ជើញចូលរួមពី ... Read More »

ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កីឡា​រាំ​ឆ្នាំនេះ​យកតាម​ទម្រង់​ស៊ី​ហ្គេម​

ភ្នំពេញ៖ លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​បញ្ជាក់ថា ៖ ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃ​៥-៦​ខែធ្នូ ឆ្នាំ​២០២០​ឆាប់ៗ​ខាងមុខ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នឹង​ប្រើប្រាស់​តាមរបៀប​របប​ការប្រកួត​អន្តរជាតិ និង​តាម​ទម្រង់​ស៊ី​ហ្គេម ដើម្បី​សម្រួច​គោលដៅ​ឆ្ពៅ​ទៅ​រៀបចំ​ជា​ម្ចាស់ផ្ទះ ... Read More »

បញ្ជូននាយរងផ្នែកព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញម្នាក់ទៅឲ្យនាយកដ្ឋានរបស់ខ្លួនចាត់ការបន្ត​ បន្ទាប់ពីដកកាំភ្លើងភ្ជង់គំរាមអ្នកកត់ឆ្នោតវៀតណាម

ភ្នំពេញ​ ៖​ មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ត្រូវបានអ្នកកត់ឆ្នោតវៀតណាមចោទប្រកាន់ថា ចុះទៅឆាឆៅកន្លែងកត់ឆ្នោតរបស់ខ្លួន​ រួចបង្កជាទំនាស់រហូតឈានដល់ដកកាំភ្លើងខ្លីភ្ជង់គំរាមថែមទៀត​ តែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល​ពងទឹក​យកទៅសួរនាំ​ ។ ​ ហេតុការណ៍បង្កជាទំនាស់ឈានដល់ដកកាំភ្លេីងខ្លីភ្ជង់គំរាមខាងលេីនេះ​ គឺបានកេីតឡេីងកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ នៅភូមិស្រែ.ញ សង្កាត់ពងទឹក ... Read More »

ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង មានករណីចោរឆក់កាបូបពីអាជីវករទិញបន្លែអស់ជិត១ម៉ឺនដុល្លារ

ភ្នំពេញ ៖ មិនធ្លាប់មានទេ! ជនរងគ្រោះត្រូវជនល្មើសឆក់យកកាបូបលុយដែលសរុបទាំងលុយដុល្លារនិងលុយខ្មែរ ជិត១ម៉ឺនដុល្លារឯណោះ តែជនរងគ្រោះបានអរគុណនគរបាលហើយដែលមកទទួលបណ្ដឹងនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ២និង២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ... Read More »

គិតត្រឹម ២៤ម៉ោងដំបូង៖ សៀវភៅ​ថ្មី​​របស់​អតីត​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា ដែលមាន​ចំណងជើង «A Promised Land» លក់ដាច់​ជិត​៨៩​ម៉ឺន​ក្បាល

អន្តរជាតិ៖ ក្នុងរយៈពេល​ត្រឹមតែ ​២៤​ម៉ោង​ដំបូងប៉ុណ្ណោះ សៀវភៅ​ថ្មី​សន្លាង​របស់​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលមាន​ចំណងជើង «A Promised Land» លក់ដាច់​ជិត​៨៩​ម៉ឺន​ក្បាល​ក្នុង​សហរដ្ឋអាមេរិក និង​កាណាដា។ ជាមួយគ្នានេះ ​សៀវភៅ​នេះ អាចនឹង​ក្លាយជា​កំណត់​ប្រវត្តិ(memoir) ... Read More »

រដ្ឋាភិបាលកូរ៉េ ជួយសង់ស្ពានឆ្លងកាត់ទន្លេនៅភូមិសាស្ត្រភ្នំពេញ និងខេត្តកណ្តាល តាមសំណើសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺរដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង ... Read More »

លោក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌

ភ្នំពេញ៖ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ... Read More »

សត្វពស់ថ្លាន់មួយក្បាលទម្ងន់ជាង៣០គីឡូក្រាមត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនអាជ្ញាធរ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃេីញសត្វពស់ថ្លាន់មួយក្បាលមានទម្ងន់ជាង៣០គីឡូក្រាម លូនតាមផ្លូវក៏ចាប់យកទៅប្រគល់ជូនអាជ្ញាធរ អង្គការអភិរក្សសត្វព្រៃ នៅផ្ទះមេភូមិនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា ដីឡូត៍ ... Read More »

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម

ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:៤០នាទី កម្លាំងជំនាញ(ក៣) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោក ប្រុញ សាន និងលោក ភឹម ច័ន្ទតារា ... Read More »

ម្នាក់រត់រួច​ ពីរនាក់ជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ​ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ​ ៖​ កម្លាំងល្បាត​នៃកងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​បានឃាត់ខ្លួនជនសង្ស័យ២នាក់​ ក្នុងចំណោមបក្ខពួក៣នាក់​ ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ កាលពីវេលាម៉ោង៣និង០០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ​ ... Read More »

មេដឹកនាំកំពូលចិន៖ ប្រកាស​ប្រឆាំង​នយោបាយ​គាំពារ​និយម​ក្នុង​ពិភពលោក​ហ៊ុមព័ទ្ធ​ដោយ​កូ​វីដ​-១៩

អន្តរជាតិ៖ ​ប្រធានាធិបតីចិនលោក ស៊ី ជិន​ភីង កាលពី​ថ្ងៃទី ១៩ ខែវិច្ឆិកាបាន​ប្តេជ្ញា​បន្ត​បើកចំហ​សេដ្ឋកិច្ច​ដ៏​សម្បើម​របស់​ប្រទេស​លោក ​ដោយ​ចាត់ទុក​ចិន​ជា​ឆ្អឹងខ្នង​សម្រាប់​ពាណិជ្ជកម្ម​សេរី ហើយក៏​ព្រមាន​ប្រឆាំង​គោលនយោបាយ​គាំពារ​និយម​ក្នុង​សេដ្ឋកិច្ច​សកល ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតីរូបនេះ បានពន្យល់ថា ការបើកចំហ​សេដ្ឋកិច្ច ជួយ​បើកផ្លូវ​ឲ្យ​ប្រទេសមួយ​ដើរទៅ​មុខ​រួច ... Read More »

មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច​ម្នាក់​ បេីករថយន្តបុកមន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ២នាក់របួសធ្ងន់ធ្ងរ ខណ:កំពុងល្បាតចាប់ជនសង្ស័យពាក់ព័ន្ធករណីលួច

ភ្នំពេញ​ ៖​ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ២នាក់ ខណៈកំពុងល្បាតចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច​ ស្រាប់តែត្រូវរថយន្តព្រូសរបស់មន្រ្តីស៊ីវិលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បុកពីក្រោយទាំងកំរោលពេញទំហឹង​ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរទាំង២នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរ​ពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង៣​និង២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅត្រង់ចំណុចផ្លូវលេខ២១៧ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »

សូមចូលរួមឲ្យ គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ពេលដែលបើកបរ ដើម្បី ការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់លោកអ្នក

ភ្នំពេញ៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ពេលដែលបើកបរ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់លោកអ្នក ។ នេះជាការថ្លែងរបស់លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ... Read More »

លេខសម្ងាត់ (Password) ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែពេញនិយមខ្លាំងក្នុងឆ្នាំ២០២០ ដដែល

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំក្រុមអ្នកស្រាវជ្រាវបានរកឃើញថាលេខសម្ងាត់ដែលមានប្រជាប្រិយភាពខ្លាំងនោះគឺ “123456” និង “password”។ ស្របពេលដែលឆ្នាំ២០២០ ជិតកន្លងផុតទៅហើយនោះ ពួកគេក៏បានធ្វើការស្រាវជ្រាវជាថ្មីម្តងទៀត ដើម្បីបង្ហាញអំពីលេខសម្ងាត់ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែមានភាពពេញនិយមចំពោះអ្នកប្រើប្រាស់។ នេះជាការលើកឡើងដោយ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ បន្ទាប់ពីបានធ្វើការវិភាគទៅលើលេខសម្ងាត់ដែលបានបែកធ្លាយប្រមាណជិត ៣លាន ... Read More »

សភាអាមេរិកបានអនុម័តច្បាប់ ស្តីអំពីការគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យា (IoT) ដែលស្ថាប័នរដ្ឋាភិបាលប្រើ

អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖ កាលពីខែមីនាដើមឆ្នាំនេះ វិទ្យាស្ថានស្តង់ដារ និងបច្ចេកវិទ្យាជាតិរបស់សហរដ្ឋអាមេរិកត្រូវបានចាត់តាំងឱ្យរៀបចំគោលការណ៍ស្តង់ដារសម្រាប់ឧបករណ៍បច្ចេកវិទ្យា (Internet-of-Things devices) មុននឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងស្ថាប័នរបស់ជាតិ។ គោលការណ៍នេះត្រូវបានរៀបចំឡើងដើម្បីការពារសុវត្ថិភាពចំពោះការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដែលពេលនេះប្រទេសធំៗជុំវិញពិភពលោកជាច្រើនកំពុងតែមានការព្រួយបារម្ភដោយសារតែឧបករណ៍ទាំងនេះពុំមានស្តង់ដារច្បាស់លាស់ក្នុងការប្រើប្រាស់។ នៅក្នុងច្បាប់ថ្មីនេះទាមទារឱ្យស្ថាប័នរដ្ឋាភិបាល ទិញតែឧបករណ៍បច្ចេកវិទ្យាពីក្រុមហ៊ុនណាដែលបានអនុវត្តទៅតាមស្តង់ដារថ្មីនេះ ដោយតម្រូវឱ្យមានការត្រួតពិនិត្យទៅលើផ្នែកផ្សេងៗរបស់ឧបករណ៍មានដូចជា កូដរបស់កម្មវិធី ការគ្រប់គ្រងលេខសម្គាល់ ... Read More »

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Mohamed Salah ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ជាលើកទី២

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ជាលើកទី២ម្តងទៀតក្នុងពេលកំពុងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយក្រុមជម្រើសជាតិអេហ្ស៊ីប។ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះដំបូងបានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុនទោះបីមិនបានបង្ហាញរោគសញ្ញាអ្វីក៏ដោយ។ កាលពីថ្ងៃព្រហស្បតិ៍សមាគមបាល់ទាត់អេហ្ស៊ីបបានបញ្ជាក់ថា Mohamed Salah ត្រូវបានធ្វើតេស្តសាកល្បងម្តងទៀតហើយលទ្ធផលគឺវិជ្ជមាន។ រូបគាត់ទំនងជាខកខានការប្រកួតពីរលើកបន្ទាប់របស់ហង្សក្រហមដោយសារតែត្រូវដាក់នៅដាច់ដោយឡែកពីគេ។ ក្រុមហង្សក្រហម Liverpool នឹងធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយក្រុមLeicester City ... Read More »