ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ការសាងសង់អគារទីស្តីការក្រសួងសាធារណការ ថ្មី សម្រេចបានស្ទើរតែទាំងស្រុង គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

កីឡាករ Novak Djokovic ចាញ់កីឡាករ Daniil Medvedev ក្នុងពានរង្វាន់ ATP Finals

Novak Djokovic បានបរាជ័យក្នុងការប្រកួតវាយតឺន្នីសវគ្គជម្រុះដែលជាបរាជ័យលើកទី៤នៅឆ្នាំនេះ ខណៈដែលកីឡាករ Daniil Medvedev ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ ATP Finals ។ កីឡាករសញ្ជាតិស៊ែប៊ី Novak Djokovic បានទទួលកំហុស២៤ដង និងចាញ់ក្នុងលទ្ធផល៦-៣ ... Read More »

Camavinga ចង់បន្តព្រមព្រៀងថ្មីជាមួយក្លិប Rennes ទោះបីមានទំនាក់ទំនងជាមួយ Real Madrid និង Juventus ក៏ដោយ

កីឡាករ Eduardo Camavinga ហាក់ដូចជាមានឆន្ទៈក្នុងការបន្តកុងត្រានៅឯក្លិប Rennes ទោះបីជាមានការរាយការណ៍ពីការចាប់អារម្មណ៍ពីក្លិបធំៗ២គឺ Real Madrid និង Juventus ក៏ដោយ។ Juventus ត្រូវបានគេនិយាយថា មានចំណាប់អារម្មណ៍ចង់ប្រជែងជាមួយReal Madrid ... Read More »

ជនជាតិអាមេរិក​នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ក្នុងពេលឆាប់ៗ

វ៉ាក់សាំង​របស់ក្រុមហ៊ុន​Pfizer ​របស់អាមេរិក​​ នឹងអនុម័តឲ្យប្រើប្រាស់​ជាបន្ទាន់​ក្នុងពេលឆាប់ៗនេះ។ តាមសារព័ត៌មាន Wall Street Journal (WSJ) បានដកស្រង់សេចក្តីប្រកាសរបស់ក្រុមហ៊ុន Pfizer បញ្ជាក់ថា លទ្ធផលធ្វើតេស្ត​ទទួលបាន​ជោគជ័យ​ដល់ទៅ​៩៥ភាគរយ​ទាំងប្រសិទ្ធភាពនិង​សុវត្ថិភាព​។ នៅពេលនេះក្រុមហ៊ុន Pfizer បានស្នើសុំរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់យកច្រវាចែវទូកវាយអ្នកដទៃរងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង ៖ ទប់នឹងសំដីឌឺដងមិនបានបុរសម្នាក់បានទាញយកច្រវាទូកវាយភ្លាមៗមកលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង២និង៣០នាទីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចស្ពានទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ... Read More »

Barcelona មិនអាចលក់ Messi នៅខែមករានេះបានទេ

គណៈកម្មាធិការគ្រប់គ្រងដែលទទួលបន្ទុកបណ្តោះអាសន្ននៅក្លិបBarcelona នឹងមិនអាចដាក់ទណ្ឌកម្មចំពោះការចាកចេញរបស់កីឡាករLionel Messi នៅខែមករាខាងមុខនេះទេ។ ជាមួយនឹងការលាលែងពីតំណែងរបស់ប្រធានក្លិបលោក Josep Maria Bartomeuកាលពីខែមុននាយកគ្រប់គ្រងបណ្តោះអាសន្ននឹងមិនអាចពង្រីកការសម្រេចចិត្តលើការផ្ទេរប្រាក់ដ៏ធំនេះទេ។ Messi បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅសប្តាហ៍នេះអំពីភាពមិនសប្បាយចិត្តរបស់គាត់ មើលទៅដូចជាមិនចង់លេងនៅទឹកដីអេស្ប៉ាញទៀតទេ។ បទបញ្ជារបស់ក្លិបបាននិយាយថា “ក្រុមប្រឹក្សាបណ្តោះអាសន្នអាចទទួលយកមុខងារនៃការគ្រប់គ្រង និងរដ្ឋបាលដែលគ្រប់គ្រងដោយប្រធានក្លិបមុន ប៉ុន្តែទាំងនេះត្រូវបានកំណត់ចំពោះសកម្មភាពចាំបាច់ដើម្បីរក្សាលំនឹងរបស់ក្លិប និងការការពារផលប្រយោជន៍របស់ខ្លួន” ... Read More »

មន្ត្រីស៊ីម៉ាក់ចុះប្រមូលយុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះ​៤គ្រាប់នៅក្នុងស្រែប្រជាពលរដ្ឋយកទៅកម្ទេចចោល

ខេត្ត​កំពង់ឆ្នាំង​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌបន្សល់ទុកពីសម័យសង្រ្គាមមិនទាន់ផ្ទុះនៅក្នុងដីស្រែចម្ការរបស់ខ្លួនក៏បានរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានទៅដោះយកទៅរក្សាទុក។ បន្ទាប់ពីទទួលរបាយការណ៍ភ្លាម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ០៤​កើត​ ខែ​មិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​. ២៥៦៤​ ត្រូវ​នឹង​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ... Read More »

រាប់សន្លឹកឆ្នោតដោយដៃម្តងមួយសន្លឹកក៏លោកត្រាំនៅតែចាញ់ក្នុងរដ្ឋ Georgia

បើទោះបីជារាប់សន្លឹកឆ្នោតដោយដៃ​ម្តងមួយសន្លឹកនៅក្នុងរដ្ឋ​Georgia តាមការចង់បានរបស់ក្រុមការងាររៀបចំការបោះឆ្នោតរបស់លោកត្រាំ ក៏មិនអាចផ្លាស់ប្តូរលទ្ធផលបោះឆ្នោតនោះបានដែរ គឺលោកត្រាំនៅតែចាញ់ដដែល។ អគ្គលេខាធិការ​រដ្ឋ Georgiaលោក​Brad Raffensperger ​កាលពីថ្ងៃទី​១៩ខែវិច្ឆិកា​បានប្រកាសថា ការរាប់សន្លឹកឆ្នោតដោយដៃនៅក្នុងរដ្ឋនេះបានបញ្ចប់ហើយ ដោយលទ្ធផលលោកបៃឌិននាំមុខលោកត្រាំ​ចំនួនសន្លឹកឆ្នោត 12.284 សន្លឹក។ លោក​ Raffensperger បន្តទៀតថា ... Read More »

ក្រសួងសុខាភិបាលប្រកាសថា៖ មនុស្ស៣នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ-១៩

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គឺបុរសជនជាតិប៉ាគីស្ថានម្នាក់ និង បុរសជនជាតិខ្មែរ២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ដង និង ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ... Read More »

កងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ៦នាក់ទៅសាលាដំបូងខេត្ត

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា នៅរសៀលថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យចំនួន៦នាក់រួមនិឹងវត្ថុតាងទៅ សាលាដំបូងខេត្តដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធនឹងអំពើជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។ របាយការណ៍ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដដែលបញ្ជាក់ថា ជនសង្សយ័ទាំង៦នាក់រួមមាន៖ ១.ឈ្មោះ យ៉ា កាម៉ាល់ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនក្នុងករណីលួចម៉ូតូ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៤ និង១០នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងការាសលក់រថយន្តអូតូម៉ល ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា៖ ជនសង្ស័យ១នាក់ ... Read More »

លោក ខៀវ កាញារីទ្ធ៖ ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជានៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបានជួសជុលកែលម្អជាថ្មីឡើងវិញ

ខេត្តកំពត៖ ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបានជួសជុលកែលម្អជាថ្មីឡើងវិញ ដើម្បីឱ្យការផ្សាយបន្តអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗសម្រាប់បម្រើការស្តាប់និងទស្សនារបស់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ ។ ក្នុងឱកាសអញ្ជើញទៅពិនិត្យមើល អគារស្ថានីយផ្សាយបន្តវិទ្យុនិងទូរទស្សន៍នៅលើភ្នំបូកគោខេត្តកំពត កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០លោក ខៀវ ... Read More »

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការជាតិ ដោះស្រាយបញ្ហាជនអនាថា

ភ្នំពេញ៖ បើយោងតាមសេចក្តីសម្រេច ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការតែងតាំងសមាសភាព គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា។ គណៈកម្មាធិការនេះ មានលោក វង ... Read More »

រន្ធត់ខ្លាំងណាស់!! ជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុកជ្រុលទៅបុករថយន្តចតលើផ្លូវដាច់ក​ស្លាប់២នាក់​របួសធ្ងន់ម្នាក់

​    ភ្នំពេញ ៖​ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់​ ខណៈយុវជន២នាក់បានដាច់ក​ស្លាប់នៅកៀកគ្នាលេីម៉ូតូមួយគ្រឿង​ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុកក្នុងល្បឿនលឿនហើយជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉កពីក្រោយ​ពេញទំហឹង​ ។  ​    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ ... Read More »

បើករថយន្តលឿនជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ បុរសពីរនាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង ៩ និង៥៨នាទីយប់ ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិត នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ (កំពត 1J-7640)បើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀតអង្គុយនៅខាងក្រោយមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរក្នុងរថយន្តមានមនុស្សប្រុសស្រីពីរទៅបីនាក់ទៀតមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរស្របទិសដៅគ្នាមកពីខាងក្រោយក្នុងល្បឿនលឿនហើយក៏ចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលធ្វើឲ្យបុរស២នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ... Read More »

រថយន្ត​ពាក់ស្លាកលេខ​ ខ.ម​ បុកទ្រូងផ្លូវរួចផ្លោងទៅបុកជញ្ចាំងនិងទ្វារផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ

​    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តម៉ាក​ Ford Range ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​ 01 .2.4761 ជ្រុលទៅបុកទ្រូងផ្លូវបាក់អស់១កង់​ រួចហេីយផ្លោងមកបុកជញ្ចាំងនិងទ្វារផ្ទះប្រជាពលរដ្ឋបន្ថែមទៀត​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ ... Read More »

នារីជនជាតិឥណ្ឌាបេីករថយន្តបុកម៉ូតូរបួសធ្ងន់២នាក់រួចបន្តទៅបុករ៉ឺម៉កមួយគ្រឿងទៀត

ភ្នំពេញ​៖​ មនុស្សប្រុសស្រីចំនួន២នាក់បានរងរបួសត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តRAV4បេីកបរដោយនារីជនជាតិឥណ្ឌាម្នាក់បេីកបុកខ្ទាតប្រហែល៣០ម៉ែត្រ រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាត។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវសួនច្បារដ្ឋសភា​ ត្រង់ចំណុចមុខរដ្ឋសភា​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកFZ ពណ៌ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ1FA- ... Read More »

ស្រវឹងស្រាទាំងថ្ងៃបើករថយន្តRANGE ROVER ទៅបុកម៉ូតូសណ្ដោងរុឺម៉កបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង​ ម្ចាស់រងបួសស្រាល

ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាទាំងថ្ងៃតែម្ដង​ ហេីយបើករថយន្តស៊េរីទំនើបម៉ាកRANGE ROVER រេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉កដែលចតអែបចិញ្ចើមផ្លូវប៉ើងវិលមួយជុំក្រឡាប់ផ្ងារជើងម្ខាង​ ឯម្ចាស់រុឺម៉កដែលអង្គុយពីលេីបានរងរបួសដៃនិងរយះស្លឹកត្រចៀក(ស្រាល)​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០ នាទីរសៀលថ្ងៃទី ១៩​ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧​ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន ប៉ូលិសម្នាក់ដែលដកកាំភ្លើងគំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា ដោយសារជម្លោះក្នុងវង់ផឹកស៊ី

ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ម្នាក់ ពាក់ព័ន្ធបទល្មើសដកកាំភ្លើងបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នានិងជាមិត្តភក្តិគ្នា ផងដែរ ដោយសារជម្លោះក្នុងវង់ផឹកស៊ី ។ សមត្ថកិច្ច បានឃាត់ខ្លួនប៉ូលិសរូបនេះ នៅចំណុចផ្ទះរបស់ជនសង្ស័យ ... Read More »

ឆក់កាបូបលុយបានសម្រេច​មួយភ្លែត​ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ​ ដេញចាប់វាយខ្នោះបានភ្លាម

​    ភ្នំពេញ​៖​ កម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានដេញចាប់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ​ បន្ទាប់ពីជនសង្ស័យរូបនេះ​ឆក់កាបូបលុយ​ពីស្ត្រីម្នាក់កំពុងធ្វេីដំណេីរតាមផ្លូវ​បានសម្រេច កាលពីវេលាម៉ោង១៣​ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចក្បែរស្តុបការ៉េប្រាំបី ផ្លូវ២១៧ ស្ថិតក្នុងភូមិបាគូ ... Read More »

កូរ៉េខាងជើង​បដិសេធទទួលជំនួយពីបរទេសដោយខ្លាច​ ឆ្លងកូវីដ​-១៩

អន្តរជាតិ៖ ក្នុងពេលដែល​សេដ្ឋកិច្ចទទួលរងផលប៉ះពាល់ខ្លាំង ដោយសារតែកូវីដ​-១៩​​ កូរ៉េខាងជើង បានសម្រេច​​មិនទទួលជំនួយពីបរទេស​នោះឡើយ ។ សារព័ត៌មាន Rodong Sinmun នៅថ្ងៃទី​១៩ ខែវិច្ឆិកា បានផ្សាយថា ​កូរ៉េខាងជើងនៅតែបន្ត​បិទព្រំដែន ហើយមិនទទួលជំនួយពីបរទេសនោះឡើយ​ ដោយខ្លាច​ជំនួយទាំងនោះ ជាប្រភពនៃការចម្លងវីរុសកូវីដ​-១៩​។ ... Read More »

ប្រជាពលរដ្ឋសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចជំនាញរដ្ឋាករទឹកខេត្តស្វាយរៀងក្នុងករណីទឹកស្អាតមានសភាពរមាស់ខុសប្លែកធម្មតា

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងស្វាយរៀងកំពុងតែធ្វើការត្អូញត្អែរនឹងទឹកស្អាត ហើយបានធ្វើការបង្ហោះតាមគណនីហ្វេសប៊ុករបស់ខ្លួនបន្ទាប់ពីមានការរមាស់ស្បែកខុសប្លែកពីធម្មតាក្រោយពីជម្រះកាយរួច។ ការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករបស់បងប្អូនប្រជាពលរដ្ឋនេះគឺបានផ្ទុះឡើងនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងក្រុងស្វាយរៀង។ ចំពោះករណីទឹកស្អាតធ្វើឱ្យរមាស់ស្បែកនោះអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង បានបង្ហោះតាមហ្វេសប៊ុកអាខោនរបស់ខ្លួនថា សូមគោរពស្នើសុំអតិថិជនដែលប្រើប្រាស់ទឹកស្អាត ហើយសង្ស័យថា ធ្វើឱ្យរមាស់ ឬប្រតិកម្មស្បែក សូមទាក់ទងមកអង្គភាពរដ្ឋាករទឹក ... Read More »

ថៃ៖ អំពើហិង្សាកើនឡើង​ដោយសារតែ​ឥទ្ធិពលនៃជំងឺកូវីដ​-១៩

តាមលទ្ធផលស្ទង់មតិនៅទូទាំងប្រទេស ដោយមូលនិធិសុខភាពថៃ (Thai Health) បានបង្ហាញឲ្យឃើញ​ថា ប្រាក់ចំណូលប្រចាំថ្ងៃបានធ្លាក់ចុះ​ដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ​-១៩​។ ជាមួយគ្នានោះចំនួនស្រាបៀរលក់នៅលើទីផ្សារកើនឡើងក្នុងពេល ដាក់ប្រទេសក្នុងគ្រាអាសន្ន គម្លាតសង្គមជាហេតុធ្វើឲ្យអំពើហិង្សាកើនឡើងខ្ពស់។ តាមលទ្ធផលស្ទង់មតិ​​របស់ Thai Health ​ដែលបានប្រកាសនៅថ្ងៃទី​១៩ខែវិច្ឆិកា​​បង្ហាញឲ្យឃើញថា អំពើហិង្សាកើនឡើងដល់ទៅ​៦៦ភាគរយ ​ចាប់តាំងពីខែមីនា​ឆ្នាំ​២០២០ ... Read More »

គ្រួសារក្រីក្រហើយ ប្ដីក៏មានជំងឺដេកនឹងកន្ទេល គ្មានថវិកាព្យាបាល ដង្ហោយរកសប្បុរសជនជួយឧបត្ថម្ភ

ខេត្តបន្ទាយមានជ័យ ៖ កំពុងតែខ្វះជម្រករស់នៅ ដោយមានត្រឹមតែខ្ទមដ៏កំសត់ ជ្រកស្របតាមផ្លូវរថភ្លើង ខ្វះព្រឹក ខ្វះល្ងាច ស្ទើរតែរកអង្ករច្រកឆ្នាំងពុំបាន។ ទីបំផុត ក្រជាន់លើក្រ ខណៈពីរនាក់ប្ដីប្រពន្ធមានវ័យចំណាស់ និងមានកូន១នាក់ក្នុងបន្ទុក។ ប្ដីដែលមានវ័យជាង៦០ឆ្នាំ កំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរដេកនឹងកន្ទេល ហើយគ្រួសារខ្វះលទ្ធភាពគ្រប់បែបយ៉ាង ... Read More »

លោកត្រាំទាមទារឲ្យតុលាការចេញសេចក្តីប្រកាសថា លោកឈ្នះនៅរដ្ឋ Pennsylvania

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមការងារបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកបានស្នើឲ្យចៅក្រមតុលាការ ចេញសេចក្តីប្រកាសថាលោកត្រាំឈ្នះនៅរដ្ឋ Pennsylvania ។ នៅក្នុងលិខិតផ្ញើទៅកាន់តុលាការ​ ​ ក្រុមការងាររបស់លោកត្រាំបានស្នើដល់​ចៅក្រមMatthew Brann ចេញសេចក្តីសម្រេច​ថា លោកត្រាំជាអ្នកឈ្នះក្នុងការបោះឆ្នោតថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ... Read More »

ឃាត់ខ្លួនក្មេងទំនើង៦នាក់ជិះម៉ូតូឆ្លងដែនមកពីភ្នំពេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋនៅស្រុកមោងឬស្សី

     ខេត្តបាត់ដំបង៖ ពលរដ្ឋបានផ្ដល់ដំណឹងទៅសមត្ថកិច្ចជំនាញស្រុកមោងឫស្សីនិងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថា មាន ក្រុមយុវជនវ័យក្មេងមួយក្រុមបានជិះម៉ូតូធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ដែលអ្នកទាំងនោះសង្ស័យធ្ធ្វើដំណើរមក ពីរាជធានីភ្នំពេញ។  ភ្លាមនោះត្រូវកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ធ្វើការសហការជាមួយនគរបាលប៉ុស្ថិ៍រដ្ឋបាលនានាចុះតាមបង្រ្កាបរហូតឃាត់ខ្លួនបាន៦នាក់ខណៈដែលក្រុមនេះជិះម៉ូតូចំនួន៣គ្រឿងធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋនៅតាមដងផ្លូវនៅចំណុចឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកអធិការនគរបាលស្រុកបានឲ្យដឹងថាករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង​៣និង១០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ... Read More »

ស្នងការខេត្តពោធិ៍សាត់ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិជូនក្រុមគ្រួសារនៃសពមន្រ្តីនគរបាលចំនួន០២គ្រួសារនៅក្រុងពោធិ៍សាត់និងស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ស ថេង អញ្ជើញដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តចុះប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិជូនក្រុមគ្រួសារនៃសពមន្រ្តីនគរបាលចំនួន០២គ្រួសារនៅក្រុងពោធិ៍សាត់និងស្រុកក្រគរ សរុបចំនួន ១២,០០០,០០០រៀល ជូនក្រុមគ្រួសារនៃសពមន្រ្តីនគរបាលចំនួន០២គ្រួសារ ដែលក្នុង១គ្រួសារៗទទួលបានថវិកាចំនួន៦,០០០,០០០រៀល ៖   ១- ... Read More »

សំរាមអនាធិបតេយ្យជិត៤០តោន ត្រូវបានប្រមូលចេញ អាជ្ញាធរប្រកាសចាប់ផ្តើមធ្វើការផាកពិន័យ

ខេត្តបន្ទាយមានជ័យ៖ សំរាមអនាធិបតេយ្យជះក្លិន ស្អុយរលួយ ជិត៤០តោន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានអាជ្ញាធរសហការជាមួយក្រុមហ៊ុនស៊ិនទ្រី កើបប្រមូលចេញ ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោក គាត ហ៊ុល ... Read More »

តំណាងលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនគ្រួសារមួយដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាព

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បត្តិ៍ទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន ... Read More »

សភា​ថៃ​៖ ​បោះឆ្នោត​បដិសេធ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋ​ធម្ម​នុ​ញ្ញា​ ដែល​ស្នើ​ដោយ​សង្គម​ស៊ីវិល​

អន្តរជាតិ៖ កាលពីថ្ងៃទី​១៨ វិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ សភា​ថៃ​ បាន​បោះឆ្នោត​បដិសេធ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋ​ធម្ម​នុ​ញ្ញា​ដែល​ស្នើ​ដោយ​សង្គម​ស៊ីវិល​ ព្រោះមានតែ​សេចក្តីព្រាងច្បាប់​២​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ពិ​ភា​ក្ស​បន្ត​គឺ​សេចក្តីព្រាង​របស់​រដ្ឋាភិបាល និង​បក្សប្រឆាំង​ដែល​មិន​មានចែង​ពី​ការកែទម្រង់​ស្ថាប័ន​មហាក្សត្រ​។ ខណៈដែលក្រុមបាតុករ ការបដិសេធ​សេចក្តីព្រាងច្បាប់​នេះ គឺ​នាំ​ឲ្យ​ពួកគេ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ត្រូវ​បន្តធ្វើ​បាតុកម្ម​រហូត​សម្រេច​គោលបំណង​របស់ខ្លួន​។​ ​បើ​យោ​តាម​សារព័ត៌មាន The Nation​ បានចុះផ្សាយថា ... Read More »