ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ភ្ញាក់ផ្អើលទាំងយប់! រថយន្តក្រុងពន្លះម៉ូតូបណ្តាលឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ និងម៉ូតូម៉ាកMSXរងការខូចខាតទាំងស្រុង

ខេត្តស្ទឹងត្រែង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តក្រុងបុកម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹង បណ្តាលឲ្យស្ត្រីវ័យក្មេងម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកភ្លាមៗ ចំណែកម៉ូតូរងការខូចខាតទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩៖១០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជាបួន ជាប់នឹងការាសសាំង LHR ក្នុងភូមិកណ្ដាល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។ បើតាមរបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ... Read More »

សម្តេចក្រឡាហោម ស ខេង តែងតាំង លោក សេង សុជាតិ ក្លាយជាស្នងការរងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង លោកវរសេនីយ៍ឯក សេង សុជាតិ អតីតអធិការនគរបាលស្រុកស្អាង ខេត្តកណ្តាល ត្រូវបាន ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ... Read More »

លោកត្រាំចាញ់បណ្តឹងនៅក្នុងរដ្ឋ Michigan និង Georgia

យុទ្ធនាការប្រជែងតំណែងប្រធានាធិបតីអាមរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ​បានបរាជ័យ​នៅក្នុងសង្គ្រាមផ្លូវច្បាប់ក្នុងរដ្ឋ Georgia និង Michigan ក្នុងការខិតខំទាមទាររាប់សន្លឹកឆ្នោតឡើងវិញ​។ ក្រុមការងាររបស់លោកត្រាំបានដាក់ពាក្យបណ្តឹង​ទៅកាន់រដ្ឋ Georgia ដោយចោទប្រកាន់​ថាមានសន្លឹកឆ្នោត​៥៣សន្លឹកផ្ញើទៅយឺត​ ហើយលាយឡំជាមួយសន្លឹកឆ្នោត ស្របច្បាប់​។ ជាមួយគ្នានោះ រដ្ឋ Michigan ... Read More »

អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី សរុប៨៤០នាក់ ត្រូវបានធ្វើតេស្ត លទ្ធផលគ្មានកូវីដ-១៩នោះទេ, .! ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីទេ

ភ្នំពេញ៖ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី កើនឡើងដល់៨៤០នាក់ ត្រូវបានធ្វើតេស្ត ប៉ុន្តែរកមិនឃើញកូវីដ-១៩នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមជម្រាបថា ៖ ... Read More »

Rafael Nadal ឈ្នះការប្រកួត ATP Tour លើកទី១០០០ ជាមួយនឹងជ័យជំនះក្នុងកម្មវិធី Paris Masters

កីឡាករវាយតឺន្នីស Rafael Nadal បានក្លាយជាកីឡាករទី៤ក្នុងការឈ្នះពានរង្វាន់ ATP Tour ចំនួន១០០០ ដោយឈ្នះលើកីឡាករអេស្ប៉ាញ Feliciano Lopez នៅឯកម្មវិធី Paris Masters ។ លទ្ធផលនេះកើតឡើងមួយខែបន្ទាប់ពី ... Read More »

គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន​ ឆ្មក់​បង្រ្កាប​ទីតាំង​ហ្គេម​បាញ់​ត្រី​និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​រួម​ទាំង​ជនជាតិ​បរទេស​ផង

​ ភ្នំពេញ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន​ ដឹក​នាំ​ដោយ​លោក​ កែវ​ សំណាង​ អភិបាល​រង​ បានចុះ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​ដែលស្ថិត​នៅក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ដោយបានឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​រួម​ទាំង​ជនជាតិ​បរទេស​ផងដែរ និង​បានដកហូត​វត្ថុ​តាងទូហេ្គម​បាញ់​ត្រី​មួយ​ចំនួន​  ។  ​ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើងកាលពីវេលាម៉ោង​៦និង​៤០នាទីព្រលប់ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ... Read More »

លោក ឃួង ស្រេង ប្រគល់ឧបករណ៍ធ្វើតេស្ដ ត្រួតពិនិត្យជាតិអាកុល ជូនស្នងការ នគរបាល រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ពិសោធន៍ ក្នុងពេលអ្នកបើកបរពិសាគ្រឿងស្រវឹង

ភ្នំពេញ៖ ឧបករណ៍សម្រាប់បម្រើឲ្យការត្រួតពិនិត្យ(ធ្វើតេស្ដ) ជាតិអាកុល ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ នៅក្នុងរាជធានី ភ្នំពេញ មួយចំនួន ត្រូវបាន អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯក ភាពរាជធានីភ្នំពេញលោក ឃួង ស្រេង ប្រគល់ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់លើការអនុវត្តច្បាប់ ការងារ ... Read More »

គេហទំព័រល្បែងស៊ីសងធំបំផុតរបស់អូស្ត្រាលី សងប្រាក់អ្នកចាក់លោកបៃឌិន​ឈ្នះទាំងអស់ ​

គេហទំព័រល្បែងភ្នាល់ របស់ប្រទេសអូស្ត្រាលី ​បានសម្រេច​ផ្តល់ឲ្យអ្នកចាក់លោកបៃឌិនទាំងអស់ ជាង​១សែននាក់ ឈ្នះ​ក្នុងការបោះឆ្នោត ដោយផ្តល់រង្វាន់ឲ្យទាំងអស់​។ សារព័ត៌មាន Bloomberg បានផ្សាយថា បើទោះបីលទ្ធផល នៃការបោះឆ្នោតអាមេរិកមិនទាន់ចេញជាផ្លូវការ​ ថាភាគីណាមួយជាអ្នកឈ្នះ នៅឡើយ។ អ្នកចាក់លោកបៃឌិនឈ្នះ ជាង​១សែននាក់ត្រូវបានសងប្រាក់ឈ្នះរួចរាល់​។ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យការខូចខាតនៅផ្សារកំពង់ពពិល ដែលឆាបឆេះដោយអគ្គិភ័យ

ខេត្តព្រៃវែង៖ ក្រោយពីទទួលបានដំណឹងករណីអគ្គិភ័យឆាបឆេះនៅផ្សារកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីវាយតម្លៃនៃការខូចខាត ... Read More »

ហេតុអ្វីបានជា​ក្រុមអ្នកគាំទ្រលោកត្រាំធ្វើបាតុកម្មទាមទារឲ្យឈប់រាប់សន្លឹកឆ្នោត?

ក្រុមអ្នកជំនាញបានលើកឡើងថា នៅក្នុងរដ្ឋយុទ្ធសាស្ត្រមួយចំនួន ពេលដំបូងក្រោយ​បញ្ចប់ការបោះឆ្នោត ការរាប់សន្លឹកឆ្នោតទៅឃើញថា លោកត្រាំឈ្នះ គឺមិនមានបញ្ហាអ្វីនោះឡើយ ។ ផ្ទុយទៅវិញនៅពេលដែលកាន់តែរាប់ដល់សន្លឹកឆ្នោតបោះមុនពេល និងបោះតាមប្រៃសណីយ៍ លោកបៃឌិនបែរជាកើនឡើងខ្ពស់រហូតដល់នាំមុខទាំងលោកត្រាំទៅទៀត​។ ទាំងនោះហើយទើបក្រុមបាតុករគាំទ្រលោកត្រាំទាមទារបញ្ឈប់ការរាប់សន្លឹកឆ្នោត។ មិនតែប៉ុណ្ណោះក្រុមបាតុករគាំទ្រលោកត្រាំ បានយកអាវុធទៅឈរនៅមុខការិយាល័យបោះឆ្នោតទាមទារឲ្យឈប់រាប់​សន្លឹកឆ្នោតថែមទៀត។ ជាក់ស្តែងនៅក្នុងតំបន់Maricopa រដ្ឋ​Arizona ... Read More »

ចលនាប្រឡងប្រណាំងអង្គភាពគំរូ ៖ ដែនជម្រកសត្វព្រៃស្រែពក ទទួលបានចំណាត់ថ្នាក់លេខ១ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានចំណាត់ថ្នាក់លេខ៣

ខេត្តមណ្ឌលគិរី ៖ ការរៀបចំកម្មវិធីប្រឡងប្រណាំងអង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២០នេះ ដែនជម្រកសត្វព្រៃស្រែពក ទទួលបានចំណាត់ថ្នាក់លេខ១ រីឯមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងចំណោមបណ្ដាអង្គភាពចំណុះក្រោមក្រសួងបរិស្ថាន ដែលចូលរួមប្រឡងប្រណាំង។ ការប្រកាសទទួលជ័យលាភីជាប់ចំណាត់ថ្នាក់អង្គភាពគំរូក្នុងវិស័យបរិស្ថានខាងលើនេះធ្វើឡើងនៅក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃអង្គារ ៣រោច ខែកត្តិក ... Read More »

«សម្តេចព្រះមហាក្សត្រី សាក្សីប្រវត្តិសាស្រ្ត នៃចំណងមិត្តភាព កម្ពុជា-ចិន»

ភ្នំពេញ៖ បើយោងតាមប្រភពពី ផេក Royal du Cambodge បានឱ្យដឹងថា៖ ចាប់តាំងពីការបង្កើតចំណងមិត្តភាពជាផ្លូវការរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ១៩៥៨ ក្រោយពីមានជំនួប នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ... Read More »

ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច កែ​លទ្ធផលបោះឆ្នោតបឋមរបស់លោក​បៃឌិន

    អន្តរជាតិ៖ តារាងលទ្ធផលរបស់បណ្តាញព័ត៌មានរ៉យទ័រ​បានកែលទ្ធផលរបស់បេក្ខភាព ចូ បៃឌិន នៅសល់តែ ២៤៣​កៅអីតំណាងប៉ុណ្ណោះ ដោយកាលពីថ្ងៃទី ៤ខែវិច្ឆិកា គឺមានដល់ទៅ​២៦៤កៅអីតំណាង។ តាមសារព័ត៌មាន CNN/NBC/New York Times/Reuters នៅថ្ងៃទី​​៥ខែវិច្ឆិកា ... Read More »

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ បន្ទាប់ពីធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការ នៅព្រលប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា៖ ចាប់តាំងពីពេលយកសំណាក ទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមក ដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ ... Read More »

ឆ្អែតចិត្តខ្លាំង នារីម្នាក់ប្រកាសផ្តាច់ទំនាក់ទំនងជាបងប្អូននឹងប៉ែន ចំរ៉ុង

     ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីនារីម្នាក់បានប្រកាសដោយបើកចំហរអំពីការផ្តាច់ទំនាក់ទំនងរាប់អានគ្នាជាមួយតារាសម្តែង និងពិធីករលោកប៉ែន ចំរ៉ុង។ មូលហេតុនៅពីក្រោយការប្រកាសដ៏កម្រនេះត្រូវបាននារីរូបនេះលើកឡើងដោយខ្លីថា “ឆ្អែតចិត្ត”។ ​នារីនោះត្រូវបានគេដឹងថាឈ្មោះលើគណនីយហ្វេសប៊ុក Lily Queen ដែលត្រូវជាប្អូនធម៌របស់លោក ប៉ែន ចំរ៉ុង ... Read More »

ទទួលយកបទពិសោធន៍ថ្មីពីការ Booking ជាមួយ Buva Sea Cambodia ដើម្បីបានការបញ្ចុះតម្លៃ៤០% សម្រាប់ការស្នាក់នៅសណ្ឋាគារ ៥ កន្លែងនៅលើកោះរុងសន្លឹមនិងកោះរ៉ុង!

ប្រសិនបើលោកអ្នក ចង់ធ្វើដំណើរទៅកាន់កោះរុងសន្លឹមឬកោះរ៉ុង កុំភ្លេច ធ្វើការ Booking ជាមួយនឹង Buva sea Cambodia នឹងទទួលបាន បទពិសោធន៍ថ្មី ជាមួយនឹងការធ្វើដំណើរត្រឹមតែ 30នាទីប៉ុណ្ណោះ ។ អ្វីដែលកាន់តែពិសេសទៀតនោះ ... Read More »

ផ្ទុះឃ្លាំងគីមីនៅឥណ្ឌា​ស្លាប់​១២នាក់​​ របួស​៩នាក់

សារព័ត៌មាន​ Al-Jazeera កាលពីថ្ងៃទី៤ខែវិច្ឆិកា បានផ្សាយថា មានកម្មករ​១២នាក់ស្លាប់នៅក្នុងហេតុការណ៍ផ្ទុះ​រោងចក្រគីមី នៅភាគខាងលិច​ប្រទេសឥណ្ឌា​។ អ្នកនាំពាក្យ​កម្លាំងជួយសង្គ្រោះឥណ្ឌា (NDRF) បានប្រកាសថា ​បានរកឃើញ​សាកសពកម្មករ​១២នាក់នៅក្នុងរោងចក្រ ស្ថិតនៅទីក្រុង​Ahmedabad រដ្ឋ Gujarat។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍ផ្ទុះខាងលើបានបំផ្លាញ​ជញ្ជាំងឃ្លាំងបណ្តាលឲ្យមានការឆាបឆេះយ៉ាងខ្លាំង ... Read More »

នាយនាវី នាយនាវីរង និងពលនាវឹក នៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរ បានទទួលអាវរងាជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៌ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តនាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

យកបាយទៅជូនឪពុក​ដោយត្រូវឆ្លងកាត់ទឹកជ្រៅ ដើរផុតជេីងលង់ស្លាប់

ខេត្តត្បូងឃ្មុំ ៖​ ស្ត្រី​វ័យ​៣២ឆ្នាំ​ម្នាក់​បានយក​អាហារទៅជូនឪពុក​ដោយធ្វេីដំណេីរ​ ឆ្លងកាត់ទឹកជ្រៅក្នុងចម្ងាយដី៤០​គីឡូម៉ែត្រ​ ហើយសង្ស័យ​ដើរឆ្លងផុតជេីងពីដីធ្វេីឱ្យឈ្លក់ទឹក​ផុតដង្ហេីម​ស្លាប់។ ហេតុការណ៍នេះបានកេីតឡេីង​នៅចំណុចខាង​កើតព្រែកគ្រូស្រួង ក្នុងភូមិទី៦ ឃុំស្វាយ​ឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ ។ ប្រភព​ព័ត៌មាន​ពី​ឪពុក​ជន​រងគ្រោះ​បានប្រាប់ថា​ ករណី​នេះ​កេីតឡេីង​នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ... Read More »

មន្ទីរពេទ្យកាល់ម៉ែត ប្រកាសថា៖ កុំឲ្យពលរដ្ឋទទួលទានស្រាក្នុងកំរិតលើសលប់ ព្រោះហានិភ័យខ្ពស់បង្កឲ្យមានការរលាកថ្លើមធ្ងន់ធ្ងរ

ភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ បានចេញសារប្រកាសអំពីគ្រោះថ្នាក់នៃគ្រឿងស្រវឹងចំពោះសុខភាពថ្លើម។ បើតាមសារប្រកាសរបស់មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ចំពោះការទទួលទានគ្រឿងស្រវឹងជាប្រចាំ គឺជាមូលហេតុចំបងមួយ ដែលធ្វើអោយមានការរលាកថ្លើមស្រួចស្រាវ និងការរលាកថ្លើមរ៉ាំរ៉ៃផងដែរ ប្រសិនបើមិនបានទទួលព្យាបាលឲ្យបានត្រឹមត្រូវនោះទេ វានឹងវិវត្តទៅជាជំងឺក្រិនថ្លើមនិងមហារីករីកថ្លើមផងដែរ។ ការពិសាសុរាក្នុងចំនួនច្រើនលើសលប់ ឬប្រចំាថ្ងៃចាប់ពីបរិមាណលើសពី៣កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះបុរស ... Read More »

សិល្បករជាច្រើនជំនាន់នឹងបង្ហាញមុខរួមគ្នាក្នុ្ងងភាពយន្តរឿង“ស្នាមស្នេហ៍សមុទ្ររាម”

      ភ្នំពេញ៖ ភាពយន្តល្បីល្បាញរឿង”ស្នាមស្នេហ៍សមុទ្ររាម” ដែលជាស្នាដៃផលិតជាថ្មីរបស់អ្នកស្រីពាន់ ភួងបុផ្ផា បានប្រកាសចេញផលិតជាផ្លូវការហើយ ក្រោមវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់ចូលរួមសម្តែង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីបើកចេញថតផលិតកាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២០នេះនៅស្ថានីយទូរទស្សន៍ PNN ។ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រកាស មិនលើកលែងចំពោះអ្នកនាំចូលនិងអ្នកចែកចាយផលិតផលក្លែងក្លាយឡើយ

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសមិនលើកលែងចំពោះអ្នកនាំចូលនិងអ្នកចែកចាយផលិតផលក្លែងក្លាយនៅកម្ពុជាឡើយ ដើម្បីកុំឱ្យបញ្ហានេះចេះតែកើតមានរីករាលដាលនៅក្នុងប្រទេសបន្តទៀត។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌បានណែនាំឱ្យមន្រ្តីអនុវត្តច្បាប់ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ និងត្រូវផ្តន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយ ដែលបាននាំចូល និងអ្នកចែកចាយផលិតផលក្លែងក្លាយឱ្យបានតឹងរុឹងនិងត្រឹមត្រូវតាមប្រភេទនៃបទល្មើសដែលកំណត់ក្នុងច្បាប់ ។ ... Read More »

អភិបាលខេត្ត្តកណ្តាលអំពាវនាវឱ្យយុវជនចូលរួមលេងកីឡាដើម្បីសុខភាពនិងជៀសឱ្យឆ្ងាយពីគ្រឿងញៀន

ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ដើម្បីជាការលើកកម្ពស់សុខមាលភាព ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺយុវជនទាំងអស់ឱ្យពួកគាត់ចូលរួមលេងកីឡា ដើម្បីសុខភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗនៅក្នុងសហគមន៍។លោកអភិបាលខេត្តថ្លែងបែបនេះគ្រាហ៍ដែលលោក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ... Read More »

ទៅដាក់មងចិញ្ចឹមជីវិត ខ្យល់គដួលឈ្លក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទឹកក្បែរមងរបស់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជិត៦ល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់របួសស្រាលម្នាក់នៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានជិះម៉ូតូរបស់ខ្លួនក្នុងល្បឿនលឿនជែងរថយន្តជ្រុលទៅបុកម៉ូតូដូចគ្នា ក្នុងទិសដៅផ្ទុយគ្នា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅតាមផ្លូវកៅស៊ូ ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

រដ្ឋបាលស្រុករមាសហែក មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ២០២១-២០២៣ នៅថ្នាក់ស្រុកឆ្នាំ២០២០

ខេត្តស្វាយរៀង៖ លោក  ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តតំណាង អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ២០២១-២០២៣ នៅថ្នាក់ស្រុកឆ្នាំ២០២០ នៅស្រុករមាសហែក នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច  ខែកត្តិក ឆ្នាំជូត​ ទោស័ក ... Read More »

លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង ១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងលើ ការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យ កងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤បន្តការពង្រឹងលើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឲ្យបានល្អប្រសើរ។ លោក ឃួង ស្រេង បានណែនាំ និងបញ្ជាបែបនេះ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ Zoomer-Xមិនបានសម្រេច

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ Zoomer-Xមិនបានសម្រេចកាលពី ម៉ោង៧ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះសុខ ទី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ ... Read More »

ព្រឹទ្ធសភា​អាមេរិក៖ ​កៅអី​ភាគច្រើន​នៅ​តែប្រទាញប្រទង់​ខ្លាំង​ ខណៈបក្ស​ប្រជាធិបតេយ្យ នឹង​បន្តកាន់កាប់​សភា​តំណាង​ដដែល

អន្តរជាតិ៖ បើតាម​លទ្ធផល​បោះឆ្នោត​ប​ណ្ដោះ​អាសន្ន​របស់សហរដ្ឋអាមេរិកដែល​ដកស្រង់ចេញផ្សាយ​ដោយ​កាសែត The New York Times បាននិយាយថា បក្ស​ប្រជាធិបតេយ្យ នឹង​បន្តកាន់កាប់​សភា​តំណាង​ដដែល ខណៈ​កំពុង​នាំមុខ​បក្ស​សាធារណរដ្ឋ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​។ ចំណែកនៅ​ព្រឹទ្ធសភា​វិញ ការ​ប្រជែង​កៅអី​ភាគច្រើន​នៅ​ប្រទាញប្រទង់​ខ្លាំង​។ បើទោះ​ជាមិនអាច​គ្រប់គ្រង​សភា​តំណាង​បាន ប៉ុន្តែបក្ស​សាធារណរដ្ឋ​អាចធ្វើ​បានល្អដោយ​អាច​ដណ្ដើម​អាសនៈ​មកវិញ​បាន​ខ្លះ ... Read More »

កម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងការដ្ឋានមួយកន្លែង

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់ត្រូវបានគេប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់នៃការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណច្បាស់នោះទេ គ្រាន់តែគេហៅក្រៅឈ្មោះ កុង មានអាយុប្រហែលជាង៧០ឆ្នាំ ... Read More »