ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កាស៊ីណូ អុីហ្គល ឃីង CASINO EAGLE KING) នៅស្រុកកំរៀង បើកដំណើរការ ទទួលបានតែពលរដ្ឋខ្មែរចូលលេង ដោយសេរី

ខេត្តបាត់ដំបង៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការនគរបាលជាតិ ពិសេសរដ្ឋាភិបាល មិនអនុញ្ញាតឱ្យការធ្វើអាជីកម្មកាសុីណូ មានពលរដ្ឋខ្មែរចូលលេងនោះឡើយ។ បើកាសុីណូណា អនុវត្តផ្ទុយពីអាជ្ញាបណ្ណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដក ឬលុបអាជ្ញាបណ្ណចោល។ ផ្ទុយទៅវិញនៅស្រុកកំរៀង ខេត្តបាត់ដំបង ... Read More »

ពលរដ្ឋអាមេរិកធ្វើបាតុកម្មទាមទាររាប់សន្លឹកឆ្នោតម្តងមួយសន្លឹក(មានវីដេអូ)

      អាមេរិក៖ បាតុកម្មបានកើតឡើងនៅអាមេរិ​ក ដោយក្រុមអ្នកគាំទ្រប្រធានាធិបតីដូណាល់ ត្រាំ ស្នើឲ្យឈប់រាប់សន្លឹកឆ្នោតមិនស្របច្បាប់​។ ក្រុមមេធាវីតំណាងឲ្យគណបក្សសាធារណរដ្ឋ​​និងក្រុមបាតុករបានព្យាយាមចូលទៅកាន់​ទីតាំងរាប់សន្លឹកឆ្នោត​​ក្នុងទីក្រុង Detroit រដ្ឋ​Michigan នៅថ្ងៃទី​៤ខែវិច្ឆិកា ពេលវេលានៅអាមេរិក។ ក្រោយពីក្រុមបាតុករ« រាប់សន្លឹកឆ្នោតម្តងមួយ»នៅក្នុងទីក្រុង Portland​ ... Read More »

ក្នុងដំណាក់កាលកូវីដ-១៩នេះតម្លៃតូបមិនចុះថ្លៃ នាំអោយអាជីវករផ្សារសំរោងធំ ត្អូញត្អែរ តែម្ចាស់ផ្សារបដិសេធ

ខេត្តកណ្តាល៖ មានការត្អួញត្អែរពីក្រុមអាជីវករផ្សារសំរោងធំថា ថ្លៃតូបមិនចុះថ្លៃសោះក្នុងដំណាក់កាលកូវីដ-១៩នេះ ទោះបីជាក្រុមអាជីវករក៏ដូចប្រជាពលរដ្ឋទូទៅមានស្ថានភាពពិបាកយ៉ាងណាក៏ដោយ ។ ប៉ុន្តែបញ្ហានេះម្ចាស់ផ្សារសំរោងធំ គឺលោកស្រី ឃ្លាំង សំបូរ បានចេញលិខិតបដិសេធ ។ ផ្សារសំរោងធំ មានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ( ស្រី៣នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន៣៧កញ្ចប់តូចធំ និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតផងដែរ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគខណ្ឌទួលគោក កាលពីវេលាម៉ោង២០:១០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ... Read More »

សមត្ថកិច្ចបញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅតុលាការ ករណីចេញសែក ៥៣.០៥០ដុល្លារ អត់សាច់ប្រាក់

ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅតុលាការ ករណីចេញសែក ៥៣.០៥០ដុល្លារ អត់សាច់ប្រាក់ កាលពីថ្ងៃទី៤ ខែវិច្ឆិកាម្សិលមុិញ។ បន្ទាប់ពីមន្ត្រី​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ នៅថ្ងៃ​ទី​២​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២០​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​នោះ ឈ្មោះ​ សុត​ ... Read More »

នាំគ្នាលួចម៉ូតូបានហើយតែរត់មិនរួចនគរបាលអូរបែកក្អមឃាត់ខ្លួនបាន២នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋបានហើយតែរត់រួចត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបាន។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង០៥នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានសំណង់ ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ នគរបាលប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងថា៖ ជនសង្ស័យទាំង ២នាក់៖ ... Read More »

ស្ត្រីម្នាក់ស្រវឹងស្រាចង.ក សម្លាប់កូនរួច ចង.ក សម្លាប់ខ្លួនឯងតាមក្រោយផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ មានករណីដ៏រន្ធត់មួយកម្រនឹងកើតឡើងណាស់ ខណៈអ្នកភូមិបានប្រទះឃើញស្ត្រីម្នាក់និងកូនប្រុសម្នាក់ចងកនៅមុខផ្ទះបាយបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសពទាំងយប់ដោយខ្លាចថាជាអំពើឃាតកម្ម។ ការប្រទះឃើញសពនេះបានកើតឡើងនៅព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះលឹម មុំ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងកូនប្រុសមានឈ្មោះយ៉េន តុលា អាយុប្រមាណជាង១ខួប រស់នៅភូមិចុងព្រែក ... Read More »

សត្វមាន់ជាង ៣សែនក្បាលត្រូវសម្លាប់ចោលក្នុងខេត្តមួយរបស់ជប៉ុន ក្រោយផ្ទុះជំងឺផ្កាសាយបក្សី

អន្តរជាតិ៖ បន្ទាប់ពីមានការផ្ទុះជំងឺផ្តាសាយបក្សីជាលើកដំបូង ក្នុងប្រទេសជប៉ុន រយៈពេលជាង ០២ឆ្នាំកន្លងទៅនេះ ស្រាប់តែមន្រ្តីរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ខេត្តកាហ្គាវ៉ា (Kagawa) នៃប្រទេសជប៉ុន នឹងសម្លាប់សត្វមាន់ចំនួន៣៣០,០០០ក្បាលនៅក្នុងកសិដ្ឋានមួយចោល ... Read More »

វេជ្ជបណ្ឌិតឥណ្ឌាម្នាក់ ចំណាយប្រាក់ជិត១សែនដុល្លារ ទិញចង្កៀងទិព្ធអាឡាដាំង តាមពិតចាញ់បោកគេសោះ

អន្តរជាតិ៖ កម្លាំងប៉ូលីសឥណ្ឌា បានឃាត់ខ្លួនបុរសជនជាតិឥណ្ឌា ២នាក់បន្ទាប់ពីពួកគេបានប្រើល្បិចឆបោកឲ្យលោកវេជ្ជបណ្ឌិតជាជនជាតិឥណ្ឌាម្នាក់ដែលបានចំណាយប្រាក់ចំនួនប្រមាណជិត១សែនដុល្លារអាមេរិក ដើម្បីទិញចង្កៀងទិព្ធអាឡាដាំងក្លែងក្លាយ។ បើយោងតាមការអះអាងពីមន្រ្តីជាន់ខ្ពស់ឥណ្ឌា លោក អាមីត រ៉ាយ បានបញ្ជាក់ថា វេជ្ជបណ្ឌិតរូបនេះមានឈ្មោះឡេក ខាន បានវិលត្រលប់ពីទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស មកកាន់ទឹកដីប្រទេសឥណ្ឌាវិញ ... Read More »

លោក កួយ កុង ៖ ក្រសួងការបរទេស ​ឱ្យ​អ្នកកាសែត ដែល​យក​ព័ត៌មាន​នា​ជំនួប​ប្រមុខ​ការទូត​កម្ពុជា​-​ហុង​គ្រី ធ្វើតេស្តរ​កកូ​វីដ​-១៩

ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​អ្នកកាសែត ដែល​ចុះ​យក​ព័ត៌មាន​នា​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី កាលពី​ថ្ងៃទី​៣ វិច្ឆិកា ទៅធ្វើ​តេស្តរ​កកូ​វីដ​-១៩​។ ... Read More »

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចហើយក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិដែលត្រូវធ្វើឡើងនៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ហើយ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់នៃ ព្រះរាជពិធីនេះ ។ លោក ឃួង ... Read More »

ភ្នាក់ងារ CISA អាមេរិក អះអាងថា៖ គ្មានសត្រូវណាមានសមត្ថភាព លូកលាន់ ឬកែប្រែលទ្ធផលបោះឆ្នោត នៅអាមេរិកបានឡើយ

អន្តរជាតិ៖ លោក គ្រីស ក្រេបស៍ (Chris Krebs) នាយកទីភ្នាក់ងារហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ និងសន្តិសុខព័ត៌មានវិទ្យាអាមេរិក (CISA) បានអះអាងថា ទីភ្នាក់ងាររបស់លោករកមិនឃើញភស្តុតាងជាក់លាក់ណាមួយបង្ហាញពីការលូកលាន់កិច្ចការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះទេ បើទោះជាមានការសង្ស័យជាច្រើនលើរុស្ស៊ីក៏ដោយ។ បើតាមការដកស្រង់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់លោក Chris Krebs ... Read More »

សមត្ថកិច្ចស្រុកព្រៃនប់ រកឃើញទូរស័ព្ទដៃស៊េរីទំនើបសង្ស័យអត់ពន្ធចំនួន ៣កេស

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យសន្តិសុខតាមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែប្រទះរកឃើញទូរស័ព្ទដៃចំនួន ០៣កេស ស្មើនឹង ៩៩៧គ្រឿងសង្ស័យឈ្មួញនាំចូលអត់ច្បាប់។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កម្លាំងជំនាញបានល្បាតជិះល្បាតក្នុងមូលដ្ឋាន ... Read More »

ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គហ្វឹកហ្វឺន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥២៣ វគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុក ថ្នាក់កងអនុសេនាធំ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតក្នុងភូមិផ្លូវមាស ... Read More »

ទីបំផុត! នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បញ្ជាឲ្យបិទល្បែងស៊ីសងតាម អនឡាញ ខេនណូ Keno online ទូទាំងប្រទេស

ភ្នំពេញ៖ ក្រុមប្រតិបត្តិការ នៃគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះពិនិត្យ ក្រុមហ៊ុន ស៊ីន ... Read More »

ក្រសួងអប់រំ៖ គ្រឹះស្ថាន អប់រំ ដែលមាន បុគ្គលិក សិស្ស និស្សិត ជួប ផ្ទាល់ ប្រមុខ ការទូត ហុង គ្រី ត្រូវ ផ្អាក ការសិក្សា

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី ៤ ខែវិច្ឆិកា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ឲ្យ​គ្រឹះស្ថានសិក្សា ដែលមាន​បុគ្គលិក សិស្ស និង​និស្សិត បាន​ជួប​ផ្ទាល់​នឹង​ប្រមុខ​ការទូត​ហុង​គ្រី ត្រូវ​ផ្អាក​ការសិក្សា ប៉ុន្តែ​ត្រូវ​បន្ត​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​។ ... Read More »

រដ្ឋាភិបាលចិនថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»ដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ប៉េកាំង៖ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង ... Read More »

ស្លាប់១នាក់របួសធ្ងន់២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើមហាវិថីឆ្នេររាម ។ សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត១គ្រឿងម៉ាក CHENLONG ពណ៌ស ... Read More »

PSG និង Man United បរាជ័យដូចគ្នា ខណៈ Juventus, Barcelona, Chelsea, Dortmund, Sevilla ទទួលបាន៣ពិន្ទុ

ការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលកាលពីយប់មិញក្រុមខ្លាំង២ បានទទួលបរាជ័យនៅក្រៅទឹកដីរបស់ខ្លួនគឺក្រុមខ្លាំងមកពីបារាំង PSG និងក្រុមខ្លាំងមកពីអង់គ្លេស Manchester United ។ ក្រុម PSG បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមកពីអាល្លឺម៉ង់ RB Leipzig ... Read More »

Atletico Madrid ចុះហត្ថលេខាទិញបានខ្សែបម្រើ Geoffrey Kondogbia ពីក្លិប Valencia

ក្លិប Ateltico Madrid បានចុះហត្ថលេខាទិញបានខ្សែបម្រើកណ្តាលសាធារណរដ្ឋអាហ្វ្រិកកណ្តាល Geoffrey Kondogbia ពីគូប្រជែងក្លិបអេស្ប៉ាញ Valencia ។ Kondogbia វ័យ២៧ឆ្នាំបានចូលរួមជាមួយ AtleticoMadird ក្នុងកិច្ចសន្យា៤ឆ្នាំសម្រាប់ថ្លៃឈ្នួលដែលមិនបានបង្ហាញ។ កីឡាកររូបនេះត្រូវបានគេមើលឃើញថាជាអ្នកជំនួសកីឡាករអន្តរជាតិហ្គាណា Thomas ... Read More »

បណ្តាប្រទេសជុំវិញពិភពលោក ប្រតិកម្មពីការប្តឹងផ្តល់ក្រោយបោះឆ្នោតប្រធានាធិបតីអាមេរិក

សារព័ត៌មានNewsweek បានផ្សាយថា ការបោះឆ្នោតអាមេរិក ឈានចូលថ្ងៃទី​២ហើយ ដោយមិនទាន់មានលទ្ធផល ដោយសារតែការរាប់សន្លឹកឆ្នោតមិនទាន់រួចរាល់​។ បេក្ខភាពទាំងពីរបានប្រកាសថាខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាថ្ងៃទី​៣ខែវិច្ឆិកា ឆ្នាំ​២០២០។ នៅយប់ថ្ងៃទី​៣ខែវិច្ឆិកា(ម៉ោងនៅអាមេរិក)​ប្រធានាធិបតីដូណាល់ ត្រាំ​បានថ្លែងសុន្ទរកថា​នៅសេតវិមាន ដោយប្រកាសថា ខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោត​។ លោកត្រាំ​ក៏បានប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល​ទាមទាររាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋដែលលោកបៃឌិនយកឈ្នះ ។ ... Read More »

ពលរដ្ឋនៅខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរជួយ ជួស ជុល អណ្ដូង លូ ស្ដារប្រឡាយ បង្ក្រាបល្បែងស៊ីសង សុំត បណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត និងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុង៥សង្កាត់ ខណ្ឌ សែនសុខ ស្នើឲ្យអាជ្ញាធរ ជួយកសាង ជួសជុល អណ្ដូងលូ ស្ដារប្រឡាយ បង្ក្រាបល្បែងស៊ីសង សុំត បណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត និងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ... Read More »

រដ្ឋលេខាធិការ ឯម ច័ន្ទមករា ស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការសម្របសម្រួលទប់ស្កាត់ការរើសអើង ការប្រមាថលើជនមានពិការភាព!

ខេត្តបាត់ដំបង៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការសម្របសម្រួលទប់ស្កាត់ការរើសអើង ការប្រមាថលើជនមានពិការភាព។ ការស្នើឡើងរបស់រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា បែបនេះក្នុងគឺធ្វើឡើងនៅក្នុងពិធីបើកសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព នៅខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក​ ... Read More »

គួរប្រុងប្រយ័ត្នចំពោះ! គ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល ធ្វើឲ្យអតិថិជនខកចិត្ត ខណៈមានលុយបង់ផ្តាច់ហើយបែរជាខាងគ្រឺះស្ថានពន្យារពេលបង់ទៅវិញ

ខេត្តកណ្តាល៖ បុរសម្នាក់ បានដើចេញពីគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួលដោយហួសចិត្តនិងមិនយល់ពីច្បាប់របស់គ្រឹះស្ថានមួយនេះ ខណៈរូបគាត់មានលុយគ្រប់ចំនួនយកទៅបង់ផ្តាច់ឲ្យគ្រឹះស្ថានឯកជនមួយនេះ ដើម្បីទទួលបានប្លង់ដីជាកម្មសិទ្ធរបស់គាត់យកមកប្រើប្រាស់វិញ ប៉ុន្តែបែរជាខាងគ្រឹះស្ថានបានពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យអតិថិជនមានការខឹងសម្បាយ៉ាងខ្លាំង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំបែកចាន ... Read More »

ពាណិជ្ជកម្មរវាងអាស៊ាន – ចិន ឈានដល់តម្លៃជាង ៤៨១ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល ៩ខែនៃឆ្នាំ ២០២០

ភ្នំពេញ ៖ លោក ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាន លោក Deng Xijun បាននិយាយថា ពាណិជ្ជកម្មរវាងអាស៊ាន និងចិន ក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំនេះបានឈានដល់តម្លៃ ៤៨១,៨ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹង ១ ... Read More »

លោក ម៉ុម សារឿន អភិបាលខេត្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ចែកជូនដល់ពលរដ្ឋក្រីក្រចំនួន១៨០គ្រួសារក្នុងឃុំកោះស្នែង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត និងស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ... Read More »

មេទ័ព​កំពូលមី​យ៉ាន់​ម៉ា៖ ត្រូវការ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌

អន្តរជាតិ៖ លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា មី​យ៉ាន់​ម៉ាត្រូវការ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ។ មិនតែប៉ុណ្ណោះ​ អគ្គមេបញ្ជាការ​យោធា​រូបនេះ បាន​ចោទ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​សហព័ន្ធ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនកូនប្រុសតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ដែលបានប្រើហិង្សាយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់បន្ទាប់ពីផឹកស្រាស្រវឹងហើយមានជម្លោះក្នុងគ្រួសារនៅវេលាម៉ោង៨យប់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតក្នុងភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ។ ការឃាត់ខ្លួនជនសង្ស័យនេះគឺកម្លាំងសមត្ថកិច្ចបានធ្វើនៅវេលាម៉ោង៦ព្រឹកថ្ងៃទី៥ខែ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ យឹម ធី  អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបន្ទាយ ... Read More »

តុលាការព្រហ្មទណ្ឌថៃ កាត់ទោសអតីតតារា POP ថៃល្បីឈ្មោះ Pookie និងស្វាមី ឲ្យជាប់ពន្ធនាគារ ៣៨ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងលាងលុយកង្វក់

អន្តរជាតិ៖ អតីតតារាចម្រៀងប៉បថៃល្បីឈ្មោះ នាង Prissana Praisaeng ដែលក្នុងវិស័យសិល្បៈស្គាល់ថា «Pookie» និងប្តីរបស់នាង ត្រូវបានតុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃពុធទី៤ ខែវិច្ឆិកាម្សិលមិញនេះ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៨ឆ្នាំ និង៩ខែ ពីបទល្មើសជួញដូរគ្រឿងញៀននិងលាងលុយកង្វក់។ ... Read More »

Neymar នឹងចុះកុងត្រាថ្មីនៅ PSG ដោយបញ្ចប់ការសង្ស័យមកBarcelona វិញ

ក្តីសុបិនចង់ឃើញ Neymar ក្នុងការពាក់អាវរបស់ក្រុម Barcelona គឺជិតចប់ហើយ ព្រោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានបញ្ជាក់យ៉ាងច្បាស់ដល់ក្លិប Paris Saint-Germain ថា គាត់ចង់បន្តកុងត្រាថ្មី។ Neymar យល់ថា វាស្ទើរតែមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការវិលត្រឡប់ទៅកាន់ទឹកដីចាស់ Camp Nou ... Read More »