ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ស្ត្រីនីហ្សេរីយ៉ាដំបូងគេបំផុត​ នឹងក្លាយជាអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)

អន្តរជាតិ​៖​ បន្ទាប់ពីរដ្ឋបាលលោក​ ចូ បៃឌិន​ បានបង្ហាញជំហរគាំទ្រដល់លោកស្រី Ngozi Okonjo-Iweala ដែលជាស្ត្រីនីហ្សេរីយ៉ាដំបូងគេបំផុត​ នឹងក្លាយជាអគ្គនាយក​ នៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ ខណៈលោកស្រី​ Okonjo-Iweala បេក្ខជនមកពីប្រទេសនីហ្សេរីយ៉ា នឹងក្លាយជាប្រមុខស្ថាប័នគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិមួយនេះ ហើយបេក្ខជនមកពីកូរ៉េខាងត្បូងសម្រេចដកខ្លួនចេញពីការប្រកួតប្រជែង។ ... Read More »

សហគមន៍អន្តរជាតិបារម្ភពីអំពើហិង្សាកើតឡើងនៅមីយ៉ាន់ម៉ា ក្រោយមានស្នូរកាំភ្លើង នៅកន្លែង​បាតុកម្ម

សំឡេងផ្ទុះអាវុធ នៅកន្លែងបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ប៉ុន្តេ​នៅពេលនេះគេមិនទាន់ដឹងថា ស្នូរកាំភ្លើង គឺជាការបាញ់គ្រាប់ពិតឬ ជា​គ្រាប់កៅស៊ូ​នោះឡើយ ។ ឃ្លីបវីដេអូ​ ដែលបានផ្សាយផ្ទាល់​នៅល្ងាចថ្ងៃទី​៧ខែកុម្ភៈនៅលើបណ្តាញសង្គម​ហ្វេសប៊ុក ឃើញថាមានសំឡេងផ្ទុះកាំភ្លើងជាច្រើនគ្រាប់នៅតំបន់ Myawaddy​ រដ្ឋ​Kayin ក្នុងពេលពលរដ្ឋកំពុងធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារយោធា ។ ... Read More »

ក្រសួងទេសចរណ៍ ទទួលរៀបចំវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សេចក្តីជូនដំណឹង ស្តីពីការទទួលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “អាស៊ាន ។ សហគមន៍សន្តិភាព និងវាសនាតែមួយ” “ASEAN – A ... Read More »

ក្រុមការងារជំនាញបញ្ជូនសារ របស់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ចុះត្រួតពិនិត្យការងារបញ្ជូនសារ និងបំពាក់វិទ្យុទាក់ទងថ្មី ជូនកងពលតូចថ្មើរជើងលេខ៥២

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបញ្ជូនសារកងទ័ពជើងគោក ដឹកនាំដោយ ឧត្ដមសេនីយ៍ត្រី ហែម ហម មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក និងលោកវរសេនីយ៍ត្រី ... Read More »

លោក អភិបាល នៃគណៈអភិបាលខេត្តចុះពិនិត្យការដាំដុះ​ និងបង្កបង្កេីនផលស្វាយកែវរមៀត​ របស់​ក្រុមហ៊ុនហ្រ្គីនសុី​ អេហ្គ្រីខលឈ័រ

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧​ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានចុះពិនិត្យការដាំដុះ​ ... Read More »

Update៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ជំនួយរបស់ចិន ក្នុងជំហានដំបូង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន អញ្ជើញទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ... Read More »

រៀនបានខ្ពង់ខ្ពស់ធ្វើដល់គ្រូបង្រៀនតែតណ្ហាក្រាស់ ចាប់ក្មេងស្រីអាយុ១៣ឆ្នាំរំលោភសេពសន្ថវ:បានសម្រេច

ខេត្តក្រចេះ ៖ ពិតជាមានគំនិតស្មោកគ្រោកមែន ដែលគ្រូបង្រៀនម្នាក់រៀនបានខ្ពង់ខ្ពស់តែមានចរឹតអន់ជាងសត្វតិរច្ឆានទៅទៀតហ៊ានប្រព្រឹត្តអំពើអនាចារចាប់រំលោភសេពសន្ថវ:លើក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានសម្រេចនៅមាត់ច្រាំងទន្លេ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ ហើយត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ណយ ស៉ីថាច  បានធ្វើការចាប់ខ្លួនបុរសជាគ្រូបង្រៀនម្នាក់នេះតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ។ លោកវរសេនីយ៍ទោ ណយ ស៉ីថាច ... Read More »

កងទព័ជើងទឹកការពារកោះពូលូវ៉ៃ ប្រទះឃើញ ថ្នាំញៀនជាង៤០០គីឡូក្រាម ជនអនាមិកយកទៅប្លុងចោលនៅលើកោះ…!

ខេត្តព្រះសីហនុ៖ តាមការបង្ហើបឲ្យដឹងពី លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិ សន្តិសុខលម្ហរសមុទ្រ បានឲ្យដឹងថាថ្នាំញៀន ប្រភេទKetamine ដែលវេចខ្ចប់ជាកញ្ចប់ធំចំនួន៤៦៥ដុំ (កញ្ចប់) ទម្ងន់ប្រមាណជាង៤០០គីឡូក្រាម ត្រូវបានកងទព័ជើងទឹកនៅការពារកោះពូលូវៃបានប្រទះឃើញ ជនអនាមិកយកមកដាក់ប្លុងចោលនៅក្បែរកោះកាលពីថ្ងៃទី០៦ ... Read More »

Breaking News ៖សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ-១៩ចំនួន៦០ម៉ឺនដូសជំនួយរបស់ចិន ក្នុងជំហានដំបូង

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងអញ្ជេីញទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។  សូមជម្រាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ... Read More »

មន្រ្តីជាន់ខ្ពស់អុីរ៉ង់ ទាមទារឱ្យអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ ឲ្យលឿនតាមតែអាចធ្វើបានត្រឹមថ្ងៃទី២១ កុម្ភៈ

អន្តរជាតិ​៖​ លោក​ Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ ទាមទារឱ្យអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឲ្យលឿនតាមតែអាចធ្វើបានដោយអះអាងថា៖​ច្បាប់ដែលអនុម័តដោយសភា នឹងតម្រូវឲ្យរដ្ឋាភិបាលអុីរ៉ង់បង្កើនសកម្មភាពចម្រាញ់នុយក្លេអ៊ែរបន្ថែមទៀត។ ខណៈរដ្ឋសភាអុីរ៉ង់ បានអនុម័តច្បាប់ឲ្យរដ្ឋាភិបាលបង្កើនសកម្មភាពនុយក្លេអ៊ែរ បើអាមេរិកមិនដកទណ្ឌកម្មសេដ្ឋកិច្ចត្រឹមថ្ងៃទី២១ កុម្ភៈ។ បេីតាមរដ្ឋមន្ត្រីការបរទេសអុីរ៉ង់​ បាននិយាយថា​ ... Read More »

បាតុកម្មកើតឡើងគ្រប់ទិសទីប្រឆាំងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ពលរដ្ឋរាប់សិបពាន់នាក់នាំគ្នាប្រមូលផ្តុំនៅតាមទីក្រុងធំៗក្នុងប្រទេសនេះដើម្បីធ្វើបាតុកម្ម ប្រឆាំងការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ក្រុមបាតុករបានស្នើឲ្យដោះលែង លោកស្រី អោងសាន ស៊ូជី និងប្រធានាធិបតីព្រមទាំងអ្នកនយោបាយជាច្រើនផ្សេងទៀតដែលយោធាចាប់ខ្លួន​។ ក្រុមបាតុករនៅថ្ងៃទី​៧ខែកុម្ភៈ បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅទីក្រុង​ Yangon ដោយមានប៉េងប៉ោងពណ៌ក្រហមតំណាងឲ្យ​សម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ (NLD)របស់លោកស្រី​អោងសានស៊ូជី ​និងស្រែកពាក្យស្លោក​ទាមទារប្រជាធិបតេយ្យ។ «យើងនឹងបន្តប្រឹងប្រែងដើរឆ្ពោះទៅមុខ ... Read More »

លោក ហ៊ុយ វណ្ណៈ រំឮកពី “សិទ្ធិជាសកល” របស់មនុស្សជាតិ

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា, «សិទ្ធិជាសកល» របស់មនុស្សជាតិមាន៣៖ • សិទ្ធិមនុស្ស (Human Rights) ... Read More »

អគ្គលេខាធិការ UN៖ បង្ហាញការគាំទ្រប្រជាជនមីយ៉ាន់ម៉ា «ធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី» ដើម្បីជំទាស់នឹងរដ្ឋប្រហារយោធា

អន្តរជាតិ​៖ បេីយោងតាមរយៈបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន CNA តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១​ បានចុះផ្សាយថា​ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres)​ អគ្គលេខាធិការអង្គការសហប្រជាជាតិ ... Read More »

លោក ណុប​ រ័ត្ននិមល​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកត្រាំកក់​ ចំនួន​ ២០០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ​២០២១ លោក ណុប​ រ័ត្ននិមល​ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល​ និងជាប្រធាន​ក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ​​ ហ៊ុន​ សែន​ ... Read More »

លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត

ខេត្តកំពង់ធំ៖ លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ... Read More »

មានអ្វីកើតឡើងថ្ងៃទី ៥, ៧ និង១០ កុម្ភៈ ២០២១?

ភ្នំពេញ៖ ៥ កុម្ភៈ ជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន (៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៏ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ក្រោយមកហៅថាកូវីដ-១៩។ វាក៏ជាថ្ងៃដែលលេចចេញនូវពាក្យ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។ ... Read More »

អាជ្ញាធរស្រុកបន្ទាយស្រីទទួលជួបប្រតិភូយុវជនក្រសួងកិច្ចការនារីនៃកម្មវិធី”អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ”

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំមន្ត្រីរដ្ឋបាលសាលាស្រុក, ទទួលជួបប្រតិភូយុវជនក្រសួងកិច្ចការនារីនៃកម្មវិធី”អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ” ដឹកនាំដោយលោកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិកា ... Read More »

ប្រជាពលរដ្ឋក្រីក្រចំនួន៩០គ្រួសារនៅក្នុងស្រុកកោះធំ ទទួលបានអំណោយសប្បុរសធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋក្រីក្រទូទាំងស្រុកកោះធំ ចំនួន៩០គ្រួសារ ក្រោមអធិបតីភាព លោកនៃ ចារី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាង លោក គង់ ... Read More »

បង្ហូរឈាមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ម្ខាងបែកក្បាលដេរ១២ថ្នេរ ឯជនដៃដល់រត់ចោលស្រុក

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហូរឈាមស្រោចខ្លួន ដោយស្នាដៃគូទំនាស់កាប់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ កូនកំលោះកូនក្រមុំរបស់អ្នកភូមិ ហើយករណីនេះត្រូវបានគេសង្ស័យអាចជាការកាប់ច្រឡំ ។  ករណីហិង្សាដោយចេតនាខាងលើ បានកើតឡើងនៅវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ... Read More »

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាបនឹងសាងសង់រួចរាល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២៣

ខេត្តសៀមរាប៖ បើយោងតាមរដ្ឋបាលសាលាខេត្តបានបញ្ជាក់ឲ្យដឹងថា, នៅចុងសប្តាហ៍ព្រឹកថ្ងៃ សៅរិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំក្រុមការងារទស្សនកិច្ចស្វែងយល់ អំពីវឌ្ឍនភាពនៃការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជានិងចិន ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ... Read More »

Koulibaly ធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia

កីឡាករ Kalidou Koulibaly បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនពេលការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia របស់ Napoli ជាមួយក្រុម Atalanta និងក្របខ័ណ្ឌ Serie A ជួបជាមួយ ... Read More »

ស្ត្រីសុីឈ្នួលមើលក្របីដេកស្លាប់ក្នុងក្រោលគោអ្នកភូមិផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ខណៈគេប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅក្នុងក្រោលគោអ្នកភូមិហើយភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យសពផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅផ្ទះពលរដ្ឋម្នាក់ក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទាខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាសពស្ត្រីខាងលើមានឈ្មោះ ទួក សារ៉ា អាយុ៤០ឆ្នាំ មុខរបរសុីឈ្នួលមើលក្របី  ឱ្យគេ គាត់មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍បើក​កៀ​រម៉ូតូ​បណ្តាល​ឲ្យ​ដួលរួចហើយកិនពីលើនារី​ម្នាក់​ស្លាប់​

ខេត្ត​ក​ណ្តាល ៖ នារីម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ពេលបើក​ម៉ូតូ​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ បើក​​កៀ​រពីក្រោយ​​ធ្វើឱ្យដួលរួច​ហើយកិន​ពីលើ​​ថែមទៀត។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​កាលពី​​ម៉ោង ៧និង៣០នាទី​យប់​ថ្ងៃ​សៅរ៍​ទី ៦ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ត្រង់ចំណុច​បុរី​ពិភពថ្មី​កំបូល​៣ ភូមិ​ត្រពាំង​ត្រំ ឃុំ​បែក​ចាន ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថតរូប មុនពេលអញ្ជើញទៅចូលមង្គលការចៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញទៅចូលរួមអាពាហ៍ពិពាហ៍របស់ចៅ ។ ប៉ុន្តែមុននឹងអញ្ជើញក្នុងកម្មវិធីនេះ សម្តេចបានមានប្រសាសន៍ បែបកំប្លែងថា, ... Read More »

លទ្ធផលទាំងស្រុងនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធ ៤-៥ កុម្ភៈ

ភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ «រួបរួមគ្នាដើម្បីស្តារវិស័យទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ»។ នាឱកាសពីរថ្ងៃនេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបានចែករំលែកពីកង្វល់អំពីផលប៉ះពាល់នៃការផ្ទុះឡើងនូវវិបត្តិជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០ ដែលវិស័យទេសចរណ៍ជាវិស័យមួយដែលទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុត។ ក្នុងឆ្នាំ២០២០ ... Read More »

មកស្គាល់តារាសម្តែងស្រី យោធិន វីរិយ៉ា ដែលមានទេពកោសល្យលេចធ្លោខ្លាំង មិនចាញ់ឪពុក សាវិន ហ្វីលីព

       ​ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះតារាសម្តែងស្រីវ័យក្មេង កញ្ញា យោធិន វីរិយ៉ា ធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលក្នុងការសម្តែងភាពយន្តខ្លីមួយស្តីអំពីជំងឺកូវីដ-១៩​ វីដេអូដែលមានអ្នកទស្សនារាប់លានដងនេះក៏បានធ្វើគេចាប់អារម្មណ៍តារាស្រីរូបនេះជាច្រើនផងដែរ ។ ដូចពាក្យចាស់ថា”ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” កញ្ញា យោធិន វីរិយ៉ា ដែលបានហក់ចូលក្នុងវិស័យភាពយន្តមិនបានប៉ុន្មានឆ្នាំផង ... Read More »

លោក Guardiola ត្រូវប្រឈមនឹង Klopp ជុំវិញការទាមទាររបស់ក្លិប Man City

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola កាលពីថ្ងៃទី៦ ខែកុម្ភៈបានបតវិញចំពោះការអះអាងរបស់សមភាគីក្រុម Liverpool លោក Juergen Klopp ដែលថា Man City ... Read More »

អភិបាល ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងឈរជើង ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនកម្ពុជា-វៀតណាម

ខេត្តតាកែវ ៖ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ អមដំណើរដោយ លោក អ៊ូច ភា អភិបាល ... Read More »

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវបានត្រៀមចាក់ជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ កងពលធំអន្តរាគមន៍លេខ៣ បានប្រារព្ធធ្វើកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូននាយទាហាន នាយទាហានរង និងពលទាហាន ក្រោមអធិបតីដ៏ខ្ពងខ្ពស់របស់ ឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ... Read More »

រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺ០១នាក់ជាសះស្បើយ

       ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល  បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺម្នាក់ ដែលជាពលករមកពីប្រទេសថៃ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា,អ្នកឆ្លងជំងឺកូវីដ-១៩ ... Read More »