ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ចិនសម្រេចបិទខេត្តមួយ ជាប់​កូរ៉េខាងជើង បន្ទាប់ពីរកឃើញករណីឆ្លងCOVID-19ថ្មី ជា​ចង្កោម នៅក្នុង​ប្រទេស

ប្រទេសចិន៖ បន្ទាប់ពី​មាន​ករណី​ឆ្លង​នៃវី​រុស​COVID-19 ជា​ចង្កោម​ថ្មី នៅទីក្រុង Jilin នៃ​ខេត្ត Jilin ជាប់​កូរ៉េខាងជើងរួចមក អាជ្ញាធរចិនបានសម្រេចបិទ​មួយផ្នែក​ ដើម្បី​ទប់ស្កាត់​ និងការពារ​រលក​ឆ្លង​លើក​ទី​២ នៃ​COVID-19​ ។ តាម​ការចុះផ្សាយ​របស់​កាសែត South ... Read More »

ផលិតករល្បីឈ្មោះ ចាន់ណា រ៉ូណាន ចាប់ផ្តើមរើសតួថ្មីចេញថតភាពយន្តខ្នាតធំ២រឿង

   ភ្នំពេញ៖ ក្រោយពីជោគជ័យលើការផលិតភាពយន្តខ្នាតធំជាច្រើនបន្តបន្ទាប់ ផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន គ្រោងនឹងចេញផលិតភាពយន្តខ្នាតធំ២រឿងបន្តទៀត គឺរឿង​”កំណត់ហេតុនាងនាថវគ្គ២” និងរឿង”កុំងាកក្រោយវគ្គ២” ក្រោយពីភាពយន្តវគ្គ១​ផ្ទុះការ​គាំទ្រខ្លាំងពីទស្សនិកជន។ ​ការប្រកាសចេញថតភាពយន្តនៅពេលខាងមុខនេះស្របពេលដែលផលិតកម្មក្រុងពិជ័យរបស់ផលិតករល្បីឈ្មោះរូបនេះបានចេញប្រកាសជ្រើសរើសតារាសម្តែងមានសមត្ថភាពទេពកោសល្យចូលរួមសម្តែងក្នុងភាពយន្តទាំងពីរខាងលើ។ លោក ចាន់ណា រ៉ូណាន ... Read More »

រាជរដ្ឋាភិបាលសម្រេចបង្កើតនាយកដ្ឋានកីឡាពីរបន្ថែមទៀត ស្ថិតក្រោមចំណុះអគ្គនាយកដ្ឋានកីឡា

ភ្នំពេញ ៖​ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតនាយកដ្ឋានកីឡាពីរបន្ថែមទៀត ក្រោមចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញគ្រប់គ្រងការប្រកួត និងព័ត៌មាន ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ... Read More »

មន្ត្រីរូបណាធ្វើខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ គឺមិនត្រូវបានលើកលែងឡើយ នឹងត្រូវដាក់វិន័យ និងអនុវត្តតាមនីតិវិធីច្បាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក សថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជួបជាមួយមន្ត្រីនៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍តាមបណ្តាអធិការខណ្ឌទាំង១៤ ដែលមានមន្ត្រីចូលរួមសរុបចំនួន ៧២៨នាក់ ( បែកចែកជា ៤ ... Read More »

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់៦៧ព្រះវស្សា យាងចូល ៦៨ព្រះវស្សា

ភ្នំពេញ៖ ព្រះរាជជីវប្រវត្តិព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីជាព្រះរាជបុត្រានៃព្រះករុណាព្រះមហាវីរក្សត្រនរោត្តម សីហនុ ព្រះរាជបិតា និង សម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរព្រះអង្គទ្រង់ប្រសូត្រនាថ្ងៃទី ១៤ខែឧសភាឆ្នាំ ... Read More »

ជនសង្ស័យ​បង្ក​ហិង្សាមាន​ស្ថាន​ទម្ងន់នៅ​ភ្នំពេញហើយ​រត់គេចខ្លួននោះត្រូវនគរបាល​ចាប់ខ្លួនបាននៅ​ឧ​ត្ត​រ​មានជ័យ​

  ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ជនសង្ស័យ​ដែល​បង្ក​ហិង្សា​មាន​ស្ថាន​ទម្ងន់​នៅ​ភ្នំពេញ ត្រូវ​នគរបាល​ឃាត់ខ្លួនបានហើយ ខណៈ​ដែលជននេះកំពុង​លាក់ខ្លួននៅ​ក្នុងភូមិ​មួយក្បែរ​ព្រំដែន នា​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។​ ​សមត្ថ​កិ​ច្ចនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យដែលសហការ​ជាមួយនឹង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ... Read More »

ក្រុមហ៊ុន​ Facebook ចេញផ្សាយរបាយការណ៍ស្តីអំពីការពង្រឹងស្តង់ដារសុវត្ថិភាព

ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២០ – ក្រុមហ៊ុន Facebook បានចេញផ្សាយរបាយការណ៍ចុងក្រោយបំផុត របស់ខ្លួនស្តីពីការពង្រឹងស្តង់ដារសុវត្ថិភាពសហគមន៍កាលពីថ្ងៃអង្គារ ដោយរៀបរាប់លម្អិតអំពីមធ្យោបាយ ដែលក្រុមហ៊ុនកំពុងប្រើប្រាស់ដើម្បីតាមដាននិងដោះស្រាយបញ្ហាមាតិកាដែលបានផ្សព្វផ្សាយមិនស្របតាមគោលការណ៍ស្តង់ដារសុវត្ថិភាពសហគមន៍របស់ក្រុមហ៊ុន នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook និង Instagram។ ... Read More »

បញ្ជូនខ្លួនបុរសជាងគំនូរម្នាក់ទៅតុលាការក្នុងករណីឆក់ទូរស័ព្ទអ្នកហាត់ប្រាណ

ខេត្តសៀមរាប​៖​ ​នៅ​ព្រឹកថ្ងៃទី១៤ឧសភា ឆ្នំា២០២០នេះ ​កម្លាំងនគរបាលក្រុងសៀមរាបបានកសាងសំណុំរឿងជនសង្ស័យម្នាក់បញ្ជូនទៅតុលាការក្នុងករណីឆក់ទូរស័ព្ទពីអ្នកជិះកង់ហាត់ប្រាណម្នាក់នាព្រលប់ថ្ងៃទី១៣ ខែឧសភា នៅ​ចំណុច​ជិត​កន្លែង​ឆែក​សំបុត្រ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​ ហើយត្រូវបានសមត្ថកិច្ច្ចចាប់បាន។។ មន្រ្តីនគរបាលក្រុងសៀមរាប បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ផេង ប៊ុនឡុង ភេទប្រុស ... Read More »

ថ្ងៃទី១៤នេះកម្ពុជា មានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន១២១នាក់, នៅសល់តែម្នាក់គត់កំពុងបន្តព្យាបាល និងគ្មានអ្នកឆ្លងថ្មីឡើយ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ១នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ១២១នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ... Read More »

ជនសង្ស័យ២នាក់ត្រូវកងរាជអាវុធហត្ថបញ្ជូនទៅកាន់តុលាការពាក់ព័ន្ធករណី លួចម៉ូតូនិងទទួលទិញផលចោរកម្ម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០  បានបញ្ជូនជនសង្ស័យ០២នាក់ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលទិញ ផលចោរកម្ម។ មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ លី ហ្វាស៊ី ហៅ អាស៊ីស្បែកគោ ... Read More »

នគរបាលខេត្តកំពង់ធំបង្រ្កាបល្បែងខ្លាឃ្លោកមួយកន្លែងឃាត់មនុស្សស្រី៣នាក់

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ សហការជាមួយកម្លាំងនគរបាលក្រុងស្ទឹងសែន កម្លាំងនគរបាលប៉ុស្តិ៍ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ ស៊ិ​ន​ វិ​រៈ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំផងនោះ បានចុះបង្រ្កាបល្បែងស៊ីសង(ល្បែងខ្លាឃ្លោក)មួយកន្លែងឃាត់បានមនុស្ស៣នាក់ និងវត្ថុតាងមួយចំនួន។ ការបង្រ្កាបល្បែងស៊ីសងខាងលើនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៥ល្ងាចថ្ងៃ​ពុធ​ ៧​រោច​ ខែ​ពិសាខ​ ឆ្នាំជូត​ ទោស័ក​ ... Read More »

ថ្ងៃទី១៣ ឧសភា រកឃើញមានយានយន្ត ចំនួន១១៤៦គ្រឿង ល្មើសច្បាប់នៅទូទាំងប្រទេស

ភ្នំពេញ៖ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមានយានយន្តល្មើស ចំនួន១១៤៦គ្រឿង  ស្មើនឹង១១៤៦ ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកបឹងយក្ខឡោមហើយស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត

ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តខណៈដែលក្មេងប្រុសរូបនេះបានចុះទៅលេងទឹកបឹងយក្ខឡោម ហើយលង់បាត់មួយស្របក់ទើបអ្នកនៅទីនោះនាំគ្នាចុះរាវរកប្រទះឃើញដឹកយកទៅសង្គ្រោះ។  ហេតុការណ៍ក្មេងលង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នៅរមណីយដ្ឋានបឹងយក្ខឡោម ត្រង់ចំណុចកំពង់ផែទី១ ស្ថិតនៅក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ ប្រភពពីមន្ត្រីនគរបាលសង្កាត់យក្ខឡោមបានឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ រុន បុនរ៉ុង ... Read More »

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍និយាយមិនស្ដាប់គ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖​ បុរសម្នាក់ផឹកស្រាស្រវឹងហេីយបើករថយន្តឡិចស៊ីស RX-300 មួយគ្រឿងទៅបុកគូទរថយន្ត ឡិចសុីសnx200 t មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច​ តែដោះស្រាយគ្នាមិនត្រូវ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង៩និង ២០នាទីយប់ថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២០នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ... Read More »

លោកតាវ័យ១១៦ឆ្នាំបានឆ្លងផុត ជំងឺរាតត្បាត ពិភពលោក២លើកដែលគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រ

តាមសារព័ត៌មានVietnamplus.vnកាលពីថ្ងៃទី១៣ខែឧសភាឲ្យដឹងថា លោកតាFredie Blom ទើបតែរៀបចំពិធីខួបកំណើតលើកទី ១១៦ឆ្នាំរបស់ខ្លួន ហើយលោកតាគឺជាមនុស្សតែម្នាក់គត់ដែលបានឆ្លងផុត ជំងឺរាតត្បាត គ្រោះថ្នាក់បំផុតនៅលើពិភពលោក គឺជំងឺ ឆ្លងអេស្ប៉ាញ និងជំងឺកូវីដ១៩។ លោកតាឈ្មោះ Fredie Blom មានដើមកំណើតអាហ្វ្រិក ... Read More »

នគរបាលចាប់ខ្លួនបុរសល្មោភកាមម្នាក់ក្រោយពីចាប់រំលោភក្មេងស្រី អាយុ១៣ឆ្នាំ

ខេត្តកំពង់ស្ពឺ ៖ បុរសវ័យ៥៤ឆ្នាំម្នាក់បាន ចាប់រំលោភកុមារីអាយុ ១៣ឆ្នាំ នៅភូមិត្រគៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីខែមិថុនា ឆ្នាំ២០១៩ នៅពេលនេះត្រូវកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ... Read More »

នគរបាលខេត្តព្រះវិហារបង្រ្កាបគ្រឿងញៀនឃាត់ជនសង្ស័យ៥នាក់ រឹបអូសថ្នាំញៀនជិត១គីឡូក្រាម

ខេត្តព្រះវិហារ៖កម្លាំងការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន របស់អធិការដ្ឋាននគរបាលស្រុករវៀងខេត្តព្រះវិហារ បានសហការគ្នា បង្រ្កាបបទល្មើសគ្រឿងញៀនមួយករណីដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានស្រី ០១នាក់ ករណីរក្សាទុក ដឹកជញ្ជួន ឬជួញដូរ ប្រើប្រាស់នូវសារធាតញៀនខុសច្បាប់។ ការបង្រ្កាបគ្រឿងញៀននេះបានប្រព្រឹត្តទៅនៅេសៀល ថ្ងៃពុធ៧រោចឆ្នាំជូត ទោស័ក ព.ស ... Read More »

មុននេះបន្តិច សម្តេច ស ខេង ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឱ្យឆ្លងដែនដោយខុសច្បាប់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងណែនាំលោក លោកស្រី អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ស្ដីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឱ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ ... Read More »

ចិនផ្តល់រង្វាន់ដល់ក្រុមវិទ្យាសាស្ត្រ ទទួលបានជោគជ័យក្នុងការផលិតមីស៊ីលវាយប្រហារដល់អាមេរិក

កាំជ្រួចមីស៊ីល JL-3 បាញ់បានចម្ងាយដល់ទៅ១២ពាន់គីឡូម៉ែត្រ អាចវាយប្រហារដល់ទឹកដីអាមេរិក ។ មីស៊ីលនេះជាជោគជ័យយ៉ាងធំធេងរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន ។ សារព័ត៌មាន SCMP នៅថ្ងៃទី១៣ខែឧសភាបានផ្សាយថា លទ្ធផលស្រាវជ្រាវនិងផលិតមីស៊ីលល្បឿនលឿនបំពាក់ក្បាលគ្រាប់បរមាណូ អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ មីស៊ីលខាងលើអាចបាញ់ចេញពីនាវាមុជទឹកទៅកាន់គោលដៅ ។ ក្រុមអ្នកស្រាវជ្រាវនិងផលិតមីស៊ីល ... Read More »

អាមេរិកនៅពីក្រោយការបាញ់មីស៊ីលខុសបច្ចេកទេសក្នុងពេលធ្វើសមយុទ្ធ

កម្លាំងជើងទឹកអុីរ៉ង់ បានច្រានចោល ការបាញ់ច្រឡំទៅលើនាវាចម្បំាង Lonarak កាលពីថ្ងៃអាទិត្យកន្លងមក បណ្តាលឲ្យទាហាន១៩នាក់ស្លាប់និង១៥នាក់រងរបួស ។ នៅពេលនេះសារព័ត៌មាន បានផ្សាយថា អាមេរិកនៅពីក្រោយហេតុការណ៍ខាងលើ។ អ្នកនាំពាក្យកម្លាំងទាហានជើងទឹកអុីរ៉ង់ លោក Shaheen Taqi Khani ... Read More »

Update ៖ ទីបំផុត ..! សមត្ថកិច្ចឃាត់ខ្លួន នាយកគេហទំព័រនិងវិទ្យុរិទ្ធិសែន បន្ទាប់ពីក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងព័ត៌មានកាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០កន្លងមកនេះបានបានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រនិងវិទ្យុរិទ្ធិសែន ដែលមានទីតាំងនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលគ្រប់គ្រងដោយលោកសុខ ឧត្តម ។ ការសម្រេចនិរាករណ៍លុបចោលអាជ្ញាប័ណ្ណរបស់ វិទ្យុនិងគេហទំព័ររិទ្ធិសែននេះ គឺបន្ទាប់ពីម្ចាស់អាជ្ញាប័ណ្ណនេះ បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសពីការណ៍ពិត ញុះញង់ឱ្យកើតមានអំពើហិង្សា ... Read More »

ទីតាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញយីហោម៉ាត «ជា ម៉ាឡុង» កំពុងបើកលេងយ៉ាងរលូន ក្បែរសណ្ឋាគារបុប្ផារាជធានី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ស្ថិតនៅខាងជើងសណ្ឋាគារ (បុប្ផារាជធានី) ប្រហែល ២០០ម៉ែត្រ កំពុងមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់កូនចៅគាត់ ខណៈដែលទីតាំងបនល្បែងភ្នាល់តាមប្រព័ន្ធអនឡាញមួយកន្លែងយីហោម៉ាត «ជា ម៉ាឡុង» ហៅថា (Joker) ... Read More »

អាជីវករលក់ដូរផ្សារប៉ាហ៊ីជើង ត្អូញត្អែររឿងបង់ថ្លៃតូបអស់ច្រើន ហើយលក់អត់សូវដាច់

      ខេត្តប៉ៃលិន ៖ អាជីវករលក់បន្លែ ត្រី សាច់ជាច្រើនបានប្រតិកម្មទៅនឹងម្ចាស់ផ្សារប៉ាហ៊ីជើងដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណ:ដែលម្ចាស់ផ្សារជួលតូបក្នុងតម្លៃខ្ពស់ ។ ម្យ៉ាងដោយសារស្ងាត់ម៉ូយលក់ដូរអត់សូវដាច់ពួកគាត់ស្នើសុំឱ្យអាជ្ញាធរក្រុង និងខេត្តជួយសម្រួលដល់ម្ចាស់ផ្សារ ដោយធ្វើយ៉ាងណាឱ្យគាត់បញ្ចុះតម្លៃដូចកាលពីដំបូង ... Read More »

ពលរដ្ឋឥណ្ឌូនេស៉ី ណាដែលហ៊ានបំពានវិធានការរក្សាគំលាតសង្គម ត្រូវអាជ្ញាធរចាប់យកទៅពិន័យឲ្យលាងបង្គន់សាធារណៈ

ឥណ្ឌូនេស៊ី៖ វាជារឿងល្អម្យ៉ាងដែលចំពោះប្រទេសឥណ្ឌូនេស៉ី ខណៈដែលពលរដ្ឋនៅក្នុងក្រុងចាកាតា រូបណាក៏ដោយឲ្យតែហ៊ានបំពានវិធានការរក្សាគំលាតសង្គម ឬគំលាតសុវត្ថិភាពដែលតម្រូវឲ្យមនុស្សត្រូវនៅឆ្ងាយពីគ្នា១ម៉ែត្រនោះ នឹងត្រូវអាជ្ញាធរដាក់ពិន័យឲ្យទៅលាងបង្គន់សាធារណៈ ដើម្បីលុបលាងកំហុសរបស់ពួកគេ ។ ​ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានchannelnewsasia បានចេញផ្សាយថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចដាក់ចេញនូវវិធានការថ្មីៗជាច្រើនដូចជា ពលរដ្ឋណាដែលហ៊ានជួបគ្នា ... Read More »

Update ៖ សមត្ថកិច្ចនឹងបញ្ជូនខ្លួន ឪពុកចុង ធ្វើទារុណ្ឌកម្មចាប់កាច់ដៃ កាច់ជើងកូន ទៅតុលាការថ្ងៃស្អែក

ខេត្តឧត្តរមានជ័យ៖ តាមនីតិវិធីបន្ទាប់ពី ធ្វើកំណត់ហេតុស្តាប់ចម្លើយ ទៅលើជនសង្ស័យជាឪពុកចុង ធ្វើទារុណ្ឌកម្មចាប់កាច់ដៃជើងកូន នោះរួចរាល់ អាចនៅព្រឹកស្អែក នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ នឹងបញ្ជូន​ឈ្មោះ​ ធួន​ ផាណា​ ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ​ ចាត់ការបន្តតាមនីតិវិធី។ នៅរសៀលថ្ងៃទី១៣ ខែឧសភា ... Read More »

ទោះបីអង្គការ​ជាច្រើន រិះគន់​ខ្លាំងយ៉ាងណាក៏ដោយ បារាំងបានសម្រេចចិត្ត​បើក​សាលារៀន​ឡើងវិញ​

ភ្នំពេញ៖ រដ្ឋាភិបាល​បារាំង បានចាប់ផ្ដើម​បន្ធូរបន្ថយបទ​បញ្ជា​បិទ​ប្រទេស​របស់ខ្លួន ក្នុងការទប់ស្កាត់​COVID-19 បើទោះ​រងការព្រមាន​ខ្លះ​ពាក់ព័ន្ធ «​រលក​ឆ្លងទី​២»ក៏ដោយ ពេលនេះសាលារៀន​រាប់ពាន់​នៅ​ទូទាំងប្រទេស​បារាំង ត្រូវបានបើកទ្វារ​ទទួល​សិស្ស​ឲ្យ​ចូល​អង្គុយ​រៀន​ក្នុង​ថ្នាក់​ជាថ្មី នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០២០នេះ ។ ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​អប់រំ​បារាំងលោក ... Read More »

ភ្ជួរដីចម្ការស្វាយចន្ទីប៉ះចំមីនតោនបណ្ដាលឱ្យផ្ទុះស្លាប់និងរងការខូចខាតត្រាក់ទ័រទាំងស្រុង

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិឹងកន្លែងកើតហេតុខណ:បើកត្រាក់ទ័រភ្ជួរដី​ក្នុងចម្ការស្វាយចន្ទី ជាន់ប៉ះចំមីនតោន នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣  ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ... Read More »

នគរបាលចរាចរណ៍ហាមដាច់ខាតធ្វើការផាកពិន័យតាមដងផ្លូវឬហុចដៃយកលុយពីតៃកុងឡានតាមគោលដៅ

ខេត្តកណ្តាល៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលដាក់គោលដៅត្រួតពិនិត្យរឹតបណ្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហាមដាច់ខាតធ្វើការផាកពិន័យតាមដងផ្លូវ​គឺត្រូវចេញតែបណ្ណបទល្មេីសនិងបណ្ណពិន័យឱ្យម្ចាស់យានយន្តទៅបង់ផាកពិន័យនៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាល​។   នគរបាលចរាចរណ៍មិនត្រូវហុចដៃយកលុយតៃកុងឡានតាមគោលដៅឡើយ។ ចំណុចដែលត្រូវបានផាកពិន័យចំពោះរថយន្តមានចំនួន៩ចំណុចសំខាន់ៗ រីឯម៉ូតូមានចំនួន៧ចំណុច ក្រៅពីនោះមិនត្រូវផាកពិន័យឡើយ ។ ចំពោះមន្ត្រីនគរបាលចរាចរណ៍ដែលចុះអនុវត្តច្បាប់នៅលើដងផ្លូវ មិនត្រូវឃាត់អ្នកបើកបរឱ្យឈប់ដើម្បីសួរនាំរកចំណុចល្មើសនោះទេ ពេលឃើញចំណុចល្មើសច្បាប់ណាមួយចាំឃាត់ត្រួតពិនិត្យ ។ ដោយឡែកគោលដៅត្រួតពិនិត្យមិនមានសិទ្ធិធ្វើការផាកពិន័យនៅគោលដៅទេ ... Read More »

បុគ្គលិកឆ្នោតកោសយីហោសុីន នីវ ២នាក់ ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីយកលុយក្រុមហ៊ុនជិត៥មុឺនដុល្លារ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនឆ្នោតកោសយីហោ”ស៉ីន នីវ” ត្រូវបានម្ចាស់ ក្រុមហ៊ុនចាប់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌចំការមន ចាត់ការតាមច្បាប់ពាក់ព័ន្ធករណីយកលុយក្រុមហ៊ុនជិត៥មុឺនដុល្លារចាយអស់ ហើយគ្មានលុយសងក្រុមហ៊ុនវិញ ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ខែឧសភា ឆ្នាំ ២០២០នៅចំណុចក្រុមហ៊ុឆ្នោតកោសសុីន នីវ តាមផ្លូវបេតុងក្រុម៧៨ ... Read More »

រថយន្តពាក់ស្លាកលេខភ្នំពេញ 3E 9949បោលខុសផ្លូវបុកចូលផ្ទះប្រជាពលរដ្ឋខ្ទេចទាំងស្រុង

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បើករថយន្តជែងគោយន្តកន្រ្តៃ មួយគ្រឿងពីមុខក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលរាបដល់ដី រួមទាំងខូចខាតសម្ភារមួយចំនួនទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កម្រនេះ បានកើតឡើងនាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ... Read More »