ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

នារីម្នាក់ បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ​៖ នារីម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង៣០នាទី យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវសហពន្ធ័រុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប២ ... Read More »

ប្រពន្ធស្លាប់ ប្ដីរងរបួស ព្រោះតែរថយន្តដឹកសសរគ្រឹះបើកលឿន បុកពួកគាត់កំពុងជិះម៉ូតូឌុបគ្នាពីក្រោយ ពេញទំហឹងនៅផ្លូវ៥០ម៉ែត្រ

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ៥០ម៉ែត្រ ស្រាប់តែត្រូវរថយន្តធន់ធំដឹកសសរមួយគ្រឿង បានបើកបរលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យកិនប្រពន្ធស្លាប់ និងប្តីរងរបួស​ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី​៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុង​(៥០ម៉ែត្រ) ក្នុងភូមិអន្លង់គង​ ... Read More »

តាចាស់ បើកម៉ូតូបុកគោយន្តដឹកឈើពីក្រោយ របួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ បើកម៉ូតូពេលព្រលប់ៗ មើលមិនឃើញគោយន្តដឹកឈើបើកខាងមុខបត់ឆ្លងផ្លូវ ជ្រុលចង្កូតបុកចំពីក្រោយ បណ្តាលឲ្យរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្តនេះ បានកើតឡើងនៅម៉ោង៦ និង៥០នាទីព្រលប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិត្រាញ់វែង ឃុំប្រាំបីមុម ... Read More »

រថយន្តកូរ៉ូឡាបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូបុករបួស

ភ្នពេញៈ បុរសម្នាក់រងរបួស ខណៈជិះម៉ូតូមួយគ្រឿងហើយជ្រុលទៅបុករថយន្ត ដែលកំពុងបើកឆ្លងផ្លូវកាលពីវេលាម៉ោង១១ និង ៣០នាទីព្រឹក ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

ព្រះមហាក្សត្រ​ អំពាវនាវ​ឱ្យ​ប្រជាជន​ថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដីយើងឱ្យកាន់តែ​អភិវឌ្ឍ​រីកចម្រើនទៅមុខទៀត​ !

ភ្នំពេញ​៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មាន​ព្រះ​រាជ​បន្ទូល​ អំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ចូលរួមថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី និងធ្វើឱ្យប្រទេសជាតិយើងកាន់តែអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ទៀត​ ។ មាន​ព្រះ​រាជ​បន្ទូល​ ក្នុងពេលយាងចូលរួមនៅក្នុងទិវារំលឹកខួបឯករាជ្យជាតិទី៦៥នៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ​ នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ... Read More »

ចោរគាស់សោផ្ទះ យកម៉ូតូស្កុបពីមួយគ្រឿង យកទៅបាត់ ខណ:ម្ចាស់ផ្ទះចេញក្រៅហូបបាយជាមួយមិត្តភក្តិ

ភ្នំពេញ៖ ចោរគាស់សោផ្ទះ យកម៉ូតូស្កុបពីមួយគ្រឿង យកទៅបាត់ ខណ:ម្ចាស់ផ្ទះចេញទៅក្រៅហូបបាយជាមួយមិត្តភក្តិមួយភ្លែត។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមផ្លូវបេតុង ក្នុងភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។ ជនរងគ្រោះឈ្មោះ ... Read More »

បើកឡានធុនថ្លៃ បុករះរថយន្ត៣គ្រឿង​ហើយចង់បើករត់ ត្រូវពលរដ្ឋ និងម្ចាស់ឡានរងគ្រោះដេញឃាត់បាន

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿង បុករះរថយន្ត៣គ្រឿង ដែលចតស្ងៀមនៅមុខខារ៉ាអូនខេ និងផ្ទះសំណាក់បណ្តាលឲ្យរងការខូចខាត រួចចង់បើករត់ ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់រថយន្តរងគ្រោះឃាត់បានអ្នកបើករថយន្តបង្កចុះមកស្រែកឡូឡា បង្កភ្ញាក់ផ្អើលម៉ោងជាង១១យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ... Read More »

រថយន្តពាក់ស្លាកលេខវៀតណាម បុកកម្មករកំពុងជិះម៉ូតូស្លាប់ និងរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ស្លាប់ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តរបស់វៀតណាម បើកមិនប្រកាន់ស្ដាំទិសដៅច្រាស់គ្នាបុកពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់កម្មករចេញពីរោងចក្រចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥និង១៥ នាទីល្ងាច នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៧>១៥៨ ស្ថិតក្នុងភូមិព្រៃផ្ដៅ ... Read More »

ឃាត់ខ្លួនជនសង្ស័យពីរនាក់រកឃើញថ្នាំញៀន៥៨កញ្ចប់

ខេត្តរតនគិរី៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ រកឃើញម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀន៥៨កញ្ចប់ ក្នុង២ករណីផ្សេងគ្នា គឺនៅវេលាម៉ោង ១៥.០០នាទីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចខាងកើតផ្សារបានលុង ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ សមត្ថកិច្ចថា ... Read More »

បង្ក្រាបទីតាំងលក់ខោអាវក្លែងបន្លំកម្មសិទ្ធិបញ្ញារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ ៖ លោក គង់ សត្ថារិនប្រធានការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយ មានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះឆែកឆេរ ទីតាំងលក់ខោអាវ២កន្លែងដែលមានយី ហោ (លីហ្សា ... Read More »

ម្តុំហ្នឹងអាណាខ្លាំង? ជនរងគ្រោះឆ្លើយថា អត់មានអ្នកខ្លាំងទេពូ! អ្នកប្រមឹកខឹងចាក់សាំងស្រោចខ្លួនកេះដែកកេះដុតរួចគេចបាត់

ខេត្តកណ្តាល ៖ ជារឿងមួយស្មានមិនដល់ដែលអ្នកប្រមឹកម្នាក់ពេលផឹកស្រវឹង ដើរតាមផ្លូវក្នុងភូមិរួចស្រែកខ្លាំងៗសួរគេ ឯងថា « ម្តុំហ្នឹងអាណាខ្លាំង ? » គាប់ជួន ពេលនោះបុរសម្នាក់រមាស់មាត់ខ្លាំងពេកក៏ឆ្លើយថា «គ្មានអ្នកណាខ្លាំងទេពូអើយ ! » ឆ្លើយស្ទើរមិនទាន់ផុតពីមាត់បុរសប្រមឹកដែលមានដបសាំងមួយកូនដបក្នុងដៃស្ទុះ ... Read More »

ផ្ទះឈើ ១ខ្នងត្រូវបានអគ្គិភ័យឆេះម៉ត់សង្ស័យទុស្សេខ្សែភ្លើង

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកបាកានបានឲ្យដឹងថា ផ្ទះឈើ ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅគ្រាដែលម្ចាស់កំពុងដេកលង់លក់នាពាក់កណ្ដាលអធ្រាត្រ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង។ ប្រភពព័ត៌មានពីនគរបាលខាងលើបន្តថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង០០នាទី ពាក់កណ្ដាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ១កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ... Read More »

ជនជាតិចិនម្នាក់ សង្ស័យធ្លាក់ពីអគារកម្ពស់៨ជាន់ស្លាប់

ប៉ោយប៉ែត៖ ជនជាតិចិនម្នាក់ធ្លាក់ពីលើអគារ កម្ពស់៨ជាន់ស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអគារផ្កាយ៥ ចំណុចភ្នំ១០០ ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមានឈ្មោះ ... Read More »

ប្រជាពលរដ្ឋ១៦០នាក់ ពុលចំណីអាហារក្នុងពិធីបុណ្យសពនៅស្រុកអូរជុំ

ខេត្តរតនគិរីៈ ប្រជាពលរដ្ឋចំនួន១៦០នាក់ បានក្អូតចង្អោរគ្រប់ៗគ្នា ខណៈ ដែលពួកគាត់បានចូលរួមក្នុងពិធីបុណ្យសពសង្ស័យអាចពុលចំណីអាហារក្នុងពិធីនោះ ។ ហេតុការណ៍ពុលចំណីអាហារក្នុងពិធីបុណ្យសពនេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ១កើតខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ... Read More »

អធិរាជ​ចាប៉ី​ដង​វែង​​ ប្រាជ្ញ​ ឈួន​ ស្ថិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ សង្គ្រោះ​បន្ទាន់​ !

ភ្នំពេញ​៖ លោក​តា​ព្រឹទ្ធ​ភិរម្យ​ ប្រាជ្ញ​ ឈួន​ អធិរាជ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ពី​ខេត្ត​តាកែវ​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​មាន​បញ្ហា​សុខភាព​ ដែល​នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ ​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើការ​តាមដាន​ ។ លោក​តា ... Read More »

ដេនី ក្វាន់ ចាយលុយជាង៧ម៉ឺនដុល្លារទិញចិញ្ចៀននិងនាឡិកាដៃ

ភ្នំពេញ៖ ក្រោយចាយលុយច្រើនក្រាស់ក្រែលលើកាកែសម្រស់នៅក្រៅប្រទេស ដេនី ក្វាន់ បានប្រើប្រាស់ជីវិតប្រៀបបាននឹងសេដ្ឋីនី ។ ថ្មីៗនេះគ្រាន់តែទិញចិញ្ចៀន និងនាឡិកាពេជ្រ តារាស្រីរូបនេះចាយលុយប្រមាណជាង៧ម៉ឺនដុល្លារអាមេរិក ។ មានការភ្ញាក់ផ្អើលជាថ្មីសម្រាប់មហាជនក្រោយពីបានឃើញរូបថតតារាស្រី ដេនី ក្វាន់ បង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងហាងលក់ពេជ្រធំមួយនៅភ្នំពេញ ។ ... Read More »

ពិធីបុណ្យឯករាជ្យខួបលើកទី៦៥ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងមិទ្ទិញមហាជន មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨

ផ្សាយបន្តផ្ទាល់(Live)៖​ ពិធីបុណ្យឯករាជ្យខួបលើកទី៦៥ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងមិទ្ទិញមហាជន មុខព្រះបរមរាជវាំង។ រាជធានីភ្នំពេញ,​ ព្រឹកថ្ងៃសុក្រ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រភព៖ ... Read More »

ព្រះរាជាណាចក្រកម្ពុជាអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៥

ភ្នំពេញ៖ ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមក្បួនព្រះទីនាំង និងរថយន្តនៅក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦៥។ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏មហានក្ខត្តឬក្សនេះ ... Read More »

ជិះម៉ូតូឌុបគ្នាបុកគោយន្តកន្រ្តៃបញ្រ្ចាសទិសរបួសធ្ងន់ ២នាក់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ យុវជនចំនួន ២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ក៏បានជ្រុលបុកជាមួយគោយន្តកន្រ្តៃ នៅគ្រាដែលធ្វើដំណើរច្រាស់ទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង០៥នាទី យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ... Read More »

ធ្លាក់ទូកុងតឺន័រ សង្កត់កាប៊ិនបែនដឹកដីស្លាប់តៃកុងម្នាក់

ខេត្តកំពង់ស្ពឺ៖ តៃកុងរថយន្តបែនដឹកដីម្នាក់ បានចតរថយន្តអែបចិញ្ចើមថ្នល់ តែមិនទាន់ចុះចេញផង ស្រាប់តែមានរថយន្តធុនធំ១គ្រឿងទៀត បើកបត់ក្រោយដោយល្បឿនលឿន បានធា្លក់កង់ពីចិញ្ចើមថ្នល់ បណ្តាលឲ្យទូកុងតឺន័រ រអិលធ្លាក់លើកាប៊ិនរថយន្ត សង្កត់អ្នកបើកបរម្នាក់ស្លាប់ភ្លាមៗក្នុងកាប៊ីន ។ ចំណែកអ្នកបង្កហេតុ បានរត់គេចខ្លួន ។ គ្រោះថ្នាក់នេះ ... Read More »

ចូលយកម៉ូតូមិត្តភក្តិទៅបញ្ចាំលេងល្បែង ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ប៉ោយប៉ែត៖ បុរសម្នាក់យកម៉ូតូមិត្តភក្តិទៅបញ្ចាំយកប្រាក់ចូលលេងល្បែងក្នុងកាស៊ីណូ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៨ ចំណុចដើមស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យមានឈ្មោះ រុំ ... Read More »

ខឹងខាងស្រីផ្ដាច់ពាក្យរួចទៅមានគូដណ្ដឹងថ្មី ជះទឹកអាស៊ីដដាក់ ហើយផឹកខ្លួនឯងរបួសធ្ងន់

ខេត្តកំពង់ធំ៖ បុរសម្នាក់ខឹងខាងស្រីផ្តាច់ពាក្យ ហើយទៅភ្ជាប់ពាក្យជាមួយគូដណ្តឹងថ្មី បានយកទឹកអាស៊ីដជះទៅលើនារី​ជាគូដណ្តឹងនោះ​បណ្តាលឲ្យរងរបួស ហើយបន្ទាប់ បុរសដែលជះទឹកអាស៊ីដនោះ​បានលើកផឹកខ្លួនឯងផងដែរ រងរបួសជាទម្ងន់ដូចគ្នា ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិ ត្រពាំងត្រុំ ឃំុទីពោ ... Read More »

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូទៅចូលរួម វេទិកាសេដ្ឋកិច្ចពិភពចិនWCEF នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ ដោយមានការឯកភាព ជាគោលការណ៍ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ... Read More »

ស្រវឹងស្រាបើកម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ មិនបានប្រុងប្រយ័ត្ន ជ្រុលបុករថយន្តឈប់ស្ងៀម ពីក្រោយរងរបួសស្រាល

ភ្នំពេញ៖ យុវជនម្នាក់ បានរងរបួសដៃជើង និងដងខ្លួន បន្ទាប់ពីរូបគាត់ស្រវឹងស្រឿងៗ ហើយឆ្លៀតនិយាយទូរស័ព្ទ ពេលកំពុងបើកម៉ូតូ Zommer-X ដោយខ្វះការប្រុងប្រយ័ត្នទៀត ក៏ជ្រុលទៅបុកពេញទំហឹង ពីក្រោយរថយន្ត Prius បើកបរដោយស្រីស្អាតម្នាក់ មកឈប់ចតកន្លែងងងឹតអែបខាងស្ដាំដៃ ដើម្បីរង់ចាំមិត្តភក្តិ ... Read More »

បុរសជាទាហានម្នាក់ត្រូវអ្នកដំណើរប្រទះឃើញស្លាប់

ខេត្តឧត្តរមានជ័យ៖ បុរសជាទាហានម្នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​កាលពីវេលាម៉ោង៩​ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅព្រៃសហគមន៍សាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះឡុង គង់ ភេទប្រុស ... Read More »

ចែកសាលាកប័ត្រឯកត្តជន ជូនដល់បេក្ខជនទាំពីរភេទ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានមានប្រសាសន៍ថា : ក្មួយៗជាទំពាំងស្នងឫស្សី ជាក្តីសង្ឃឹមនៃមាតុភូមិ ។ ពូសូមកោតសរសើរ នូវទឹកចិត្តស្ម័គ្រស្មោះ របស់ក្មួយៗ ដែលត្រៀមប្រឡងចូលសិក្សានៅវិទ្យាស្ថាន ក៏ដូចជាសាលាទំាងបីរបស់កងយោធពលខេមរភូមិន្ទ ... Read More »

ផ្ទះ២ខ្នងត្រូវភ្លើងឆេះខ្ទេច ខណៈម្ចាស់រវល់លក់ដូរនៅសាលារៀន

ខេត្តស្ទឹងត្រែង៖ ហេតុការទុស្សេខ្សែភ្លើងមួយបានកើតឡើង បង្កជាអណ្តាតភ្លើងរាលឆេះផ្ទះ២ខ្នង ខណៈម្ចាស់ផ្ទះជាប់រវល់រកស៊ី​លក់ដូរនៅឯសាលារៀន ។ ហេតុការណ៍នេះកើតឡើងនៅ២និង១៥នាទីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយសាលាខេត្ត ស្ទឹងត្រែងប្រហែល១០០ម៉ែត្រ ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មុនពេលកើតហេតុ ... Read More »

លួងលោកក្មេងស្រីសិស្សសាលា៤នាក់ លួចយកចិញ្ចៀន និងខ្សែកត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចសកម្មម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន ខណៈដែលជនសង្ស័យខាងលើនេះ ប្រើល្បិតបោកបញ្ឆោតក្មេងស្រីជាសិស្សសាលា៤នាក់លួចយកខ្សែក និងចិញ្ចៀនអស់មួយចំនួន ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ... Read More »

មិនដឹងមូលហេតុ យកខ្សែក្រវាត់ចងកសម្លាប់ខ្លួន ត្រូវអ្នកហាត់ប្រាណប្រទះឃើញ

ភ្នំពេញ​៖ បុរសវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានអ្នករត់ហាត់ប្រាណ តាមផ្លូវ ប្រទះឃើញ​សពចង់កសម្លាប់ខ្លួន ជាប់បង្កាន់ដៃលូ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។ ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង៤ទៀប​ភ្លឺ​ ថ្ងៃទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​បង្កាន់ដៃមាត់លូមួយកន្លែង​ នៅ​តាម​បណ្ដោយ​ផ្លូវ​បុរីអង្គរ​ ក្នុង​ភូមិ​ពោងពាយ​ ... Read More »

ចាប់ផ្តើមបង្ក្រាបការនេសាទ និងឈ្មួញដែលទិញកូនគ្រែងឈាមតូចៗ​

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានចេញបញ្ជាឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការនេសាទកូនគ្រែងឈាមតូចៗនៅតំបន់កោះខ្យង ក្នុងឃុំអូរជ្រៅស្រុកព្រៃនប់ និងបង្ក្រាបជាបន្ទាន់ទៅលើឈ្មួញ ដែលជួញដូរកូនគ្រែងឈាមយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម ។ បើតាមអាជ្ញាធរខេត្តបញ្ជាក់ថា សមត្ថកិច្ចពាក់ពន្ធ័ទាំងអស់នៅមូលក្នុងមូលដ្ឋា នក៏ត្រូវចូលរួមបង្ក្រាបដែរ ក្នុងករណីជួបការដឹកជញ្ជូនកូនគ្រែងឈាម យកទៅលក់នៅប្រទេសវៀតណាម ... Read More »