ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័យ២នាក់ប៉ុនប៉ងលួច (មានដែកកែច្នៃ)

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនករណីអំពើប៉ុនប៉ងលួច (មានដែកកែច្នៃសម្រាប់កាច់សោកម៉ូតូជាប់ខ្លួន) ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង០១ និង៣០នាទីនៅចំណុចតាមផ្លូវណតប្រ៊ីត ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង២នាក់នោះ១-ឈ្មោះ ស្រី ... Read More »

ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុកនិងរថយន្តមួយគ្រឿងកំពុងបើកឆ្លងផ្លូវពេញទំហឹង រងរបួសធ្ងន់ហើយបានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពីបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រោយពីជួបនឹងគ្រោះថ្នាក់ចរាចរ ជិះម៉ូតូក្នុងល្បឿនលឿនពេក ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តមួយគ្រឿង ដែលកំពុងបើកឆ្លងផ្លូវ ។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវហាណូយ ... Read More »

ក្រុមឈ្មួញធ្វើអាជីវកម្មរណ្ដៅដីក្នុងសង្កាត់បាទី កំពុងធ្វើឲ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា ឈ្មួញធ្វើអាជីវកម្មរណ្ដៅដីក្នុងមូលដ្ឋានមួយក្រុមកំពុងធ្វើឲ្យប៉ះពាល់ដល់ទួលបុរាណ និងធ្វើឲ្យប៉ះពាល់ដល់ទីតាំងបញ្ចុះសពដូនតារបស់អ្នកភូមិ ។ ប្រភពពីប្រជាពលរដ្ឋរស់នៅសង្កាត់ខាងលើបានឲ្យដឹងថា ឈ្មួញម្ចាស់អាជីវកម្មរណ្ដៅដីក្នុងសងា្កត់បាទី ក្រុងបាវិត មិនញញើតចំពោះមន្ត្រីអាជ្ញាធរភូមិ ឬមន្ត្រីអាជ្ញាធរសង្កាត់នោះទេ ព្រោះគេអាងមានខ្នងបង្អែករឹងមាំជាមន្ត្រីនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀង។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់បាទី ... Read More »

បញ្ជូនជនសង្ស័យ៦នាក់ក្នុងចំណោម៧នាក់ករណីប្លន់ម៉ូតូនៅឃុំធ្លក ស្រុកស្វាយជ្រំទៅតុលាការ

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាលខេត្តព្រៃវែង បានចុះស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងចំណោម៧នាក់ ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូរបស់ប្ដីប្រពន្ធ២នាក់ នៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ពន្ធ័ករណីឆបោក រត់ការចូលបម្រើរោងចក្រ

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាល ឃាត់ខ្លួនតាមពាក្យបណ្ដឹង ពីជនរងគ្រោះ កាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងករណីឆបោ កលុយរត់ការចូលបម្រើការងាររោងចក្រនៅក្រុងបាវិត ។ ... Read More »

ជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាប ដោយជំងឺបេះដូង

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិអាមេរិកាំងម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃមកហើយ ដោយសារ សំពាធឈាមឡើងខ្ពស់ ។ ហេតុការណ៍បានបង្កឲ្យ ភ្ញាក់ផ្អើលកាលពីថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព-ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ... Read More »

រថយន្តហ៊ីយ៉ាន់ដាយស៊េរីទំនើប បើកមិនប្រយ័ត្នជ្រុលបុកខឿនទ្រូងផ្លូវR៨ ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែរថយន្តហ៊ីយ៉ាន់ដាយស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ក៏បានបុកខឿនផ្លូវ គងជាប់ពីលើបណ្តាលឲ្យខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច ... Read More »

ទីបំផុតក្រុមឆបោករបស់ក្រុមហ៊ុន ខលតាមទូរស័ព្ទថា ត្រូវរង្វាន់បញ្ឆោតឲ្យចូលអន្ទាក់ ទាំង៩នាក់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ

ខេត្តកំពង់ធំ៖ ក្រោយពីមានបងប្អូនប្រជាពលរដ្ឋ រួមទាំងមន្រ្តីរាជការមួយចំនួន ត្រូវបានក្រុមហ៊ុនខលតាមទូរស័ព្ទ ថា ត្រូវរង្វាន់ ផូវើបេង Power Beng ដើម្បីបញ្ឆោតឲ្យប្រជាពលរដ្ឋ ចូលមកកន្លែងទីតាំងរបស់ខ្លួន ងាយស្រួល បង្ខំឲ្យទិញសម្ភារ ដែលមានតម្លៃចាប់ពី១ពាន់ដុល្លាររហូតដល់ទៅ៣ពាន់ដុល្លារ តាមរយះចាប់ឆ្នោត ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារធ្វើបុណ្យបញ្ជូនកុសលជូនបុត្រា ហ៊ុន កំសត់

ភ្នំពេញ​៖ នៅព្រឹកថ្ងៃសៅរ៍ ទី​ ១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារធ្វើបុណ្យបញ្ជូនកុសលជូនបុត្រា ហ៊ុន កំសត់​ នៅភូមិគ្រឹះក្រុងតាខ្មៅ ... Read More »

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បង្ហាញ​យន្តការចំនួន២​ ដើម្បី​លុបបំបាត់ការជិះបញ្ច្រាសឲ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញ​យន្តការចំនួន២​ ដែលជួយឲ្យការលុបបំបាត់ការ​ជិះ​បញ្ច្រាស​ទិស​ចរាចរ​របស់ប្រជាពលរដ្ឋខ្មែរទទួលបានប្រសិទ្ធភាព។ លោក​ ខៀវ​ កាញារីទ្ធ​ បញ្ជាក់​ថា​ យន្តការទាំង២​នោះគឺ​ ទី១៖ គួរ​បញ្ជូល​ច្បាប់ចរាចរណ៍បូកនឹងសុជីវធម៌តាមផ្លូវទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យក្លាយជាទម្លាប់ ... Read More »

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ស្នើឲ្យមហាមិត្ដមនុស្សធម៌ម៉ាឡេស៊ីបន្ដជួយអភិវឌ្ឍន៍ដល់សហគមន៍ខ្មែរអ៊ិស្លាមឲ្យមានការរីកចម្រើន

ម៉ាឡេសុី៖ ឆ្លៀតឱកាសនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេសុី លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានចូលជួបសំណេះសំណាល និងពិភាក្សាការងារ សុំបន្ដកិច្ចសហប្រតិបត្តិការការងារមនុស្សធម៌ជាមួយលោក YB Datuk Seri Dr.Mujahid bin Yusof រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ... Read More »

បុរសម្នាក់មិនដឹងដេកស្លាប់ពីពេលណានោះទេ ទម្រាំសាច់ញាតិដឹង

ខេត្តកំពង់ធំ៖ បុរសម្នាក់មិនដឹងដេកស្លាប់ពីពេលណានោះទេ ទើបសាច់ញាតិដឹង នៅវេលាម៉ោង៦និង៥នាទី ថ្ងៃសុក្រ ២កើត ខែកក្តិក ឆ្នាំច សំរិទ្ធឹស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចច្រាំងបាក់ ... Read More »

សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀន១៥កញ្ចប់

ខេត្តសៀមរាប ៖ នៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយនគរបាលក្រុង និង នគរបាលប៉ុស្ដិ៍សង្កាតស្លរក្រាម ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុច ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ... Read More »

ប្រទះឃើញសពយុវជនម្នាក់ស្លាប់នៅក្នុងប្រឡាយទឹក

ខេត្តកំពង់ឆ្នាំង ៖ សពយុវជនម្នាក់ត្រូវបានប្រទះឃើញស្លាប់នៅក្នុងប្រឡាយទឹក និង មានស្នាមអូស ពីថ្នល់ទម្លាក់ចុះមកក្នុងប្រឡាយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ 10 និង 15 នាទីយប់ ថ្ងៃទី ០8 ខែវិច្ឆិកា ... Read More »

ប្រជាពលរដ្ឋ​ស្រុកអង្គរបុរី បុរីជលសា ស្នើក្រសួងកសិកម្មជួយ​បង្ក្រាបបទល្មើស​នេសាទ

ខេត្តតាកែវ៖ ប្រជាពលរដ្ឋ​រស់នៅស្រុកអង្គរបុរី និងបុរីជលសា ក្រោយពីអស់សង្ឃឹមចំពោះអាជ្ញាធរខេត្តតាកែវ ដែលជាអ្នកបើកដៃឲ្យជនជាតិវៀតណាមចូលនេសាទខុសច្បាប់នោះ ពួកគាត់ស្នើឲ្យក្រសួងកសិកម្មចាត់វិធានការ បង្ក្រាបបទល្មើស​នេសាទផង ។ ការរំពឹងទៅលើមន្ត្រីជលផលខេត្តតាកែវ​តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ស្រុក មិនបង្ក្រាបទាល់តែសោះចំពោះបទល្មើសនេសាទរបស់ជនជាតិវៀតណាម ប៉ុន្តែនឹងចាប់​បង្ក្រាប​ចំពោះអ្នកនេសាទខ្មែរ ដែល​ចុះទូករកត្រីដើម្បីចិញ្ចឹមក្រពះនោះទៅវិញ ។ ពួកគេបង្ក្រាប​អ្នកនេសាទ ... Read More »

ពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែនៅក្រុងប៉ោយប៉ែតជាលើទី៣ ដែលមិនធ្លាប់មាន

ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំពិធីប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជ្យពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាព្រះរាជ្យពិធីបុណ្យជាតិ តាមប្រពៃណីទំនៀមទម្លាប់របស់ជាតិ ដែលនឹងប្រព្រឹត្តទៅរយ:ពេល២ថ្ងៃ គីថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »

បើករថយន្តបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ បម្រុងថយកិនថែម ត្រូវបុរសម្នាក់ដកកាំភ្លើងបាញ់ឡើងលើ៦គ្រាប់គំរាម

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ដេញបុកយុវជនម្នាក់កំពុងជិះម៉ូតូមួយគ្រឿង បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ខណ:នោះក៏មានបុរសម្នាក់​ ស្លៀកពាក់ស៊ីវិលឃើញហេតុការណ៍ បានដកកាំភ្លើងខ្លីបាញ់ឡើងលើ៦គ្រាប់ ដើម្បីគំរាមទៅលើរថយន្តបង្ក ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបណ្ដោយផ្លូវលេខ៩៣ ... Read More »

កម្លាំងនគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្ស១៥នាក់ ពាក់ព័ន្ធការរកស៊ីពពោះជំនួស

ភ្នំពេញ ៖ មនុស្ស១៥នាក់ ពាក់ព័ន្ធការរកស៊ីពពោះជំនួសត្រូវសមត្ថកិច្ចចំរុះសហការជាមួយ និងកម្លាំងនគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌផងដែ ។ ការចុះបង្ក្រាបនេះ កាលពីនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ទីតាំងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ ... Read More »

អភិបាលរងខេត្តឧត្ដរមានជ័យ២រូប និងមេបញ្ជាការកងពលតូចលេខ៤២ រងការចោទថា បានឃុបឃិតគ្នាយកដីព្រៃរបស់រដ្ឋជិតមួយពាន់ហិកតា

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍មកថា លោកស្រី មុំ ពុទ្ធីតា អភិបាលរង ខេត្តឧត្ដរមានជ័យ និងលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្ដរមានជ័យ និងលោក ... Read More »

សម្តេចតេជោ​រំលឹកការឈឺចាប់ដែលមិនអាចបំភ្លេចបាន នៃថ្ងៃខួប​៤២ឆ្នាំ ការស្លាប់កូនប្រុសហ៊ុន កំសត់

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានរំលឹក​ការឈឺចាប់ដែលមិនអាចបំភ្លេចបាន នៃថ្ងៃខួប​៤២ឆ្នាំ ការស្លាប់កូនប្រុសហ៊ុន កំសត់ ។ សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨​យ៉ាងដូច្នេះថា៖ «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន កូនប្រុសដ៏កំសត់របស់ពុក នៅថ្ងៃនេះគឺដល់ខួប ៤២ឆ្នាំ ... Read More »

បញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការ ក្នុងសំណុំរឿង៧ករណី

ភ្នំពេញ ៖ ជនសង្ស័យ១០បន្ថែមទៀតហើយ ដែលនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជួនទៅតុលាកាក្នុងសំណុំរឿង៧ករណី ក្រោយពីបញ្ចប់នីតិវិធីសាកសួរ ។ ការបញ្ជួននេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី០៨ ... Read More »

សង្ស័យស្រវឹង បើកម៉ូតូកញ្ចាស់បុករថយន្តចំពីមុខ ស្លាប់ភ្លាម

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់សង្ស័យទើបចេញពីកន្លែងផឹកសុី ស្រវឹងខ្លាំងបើកម៉ូតូកញ្ចាស់ត្រឡប់ទៅផ្ទះវិញ រេពេញផ្លូវក៏ជ្រុលចង្កូតបុករថយន្តដែលកំពុងបើកបញ្ច្រាសទិស ចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ គ្រោះថ្មាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៨ និង៥៥នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ... Read More »

រថយន្តបុកស្លាកសញ្ញាចរាចរណ៍អស់ចំនួន២ស្លាក និងបង្គោលភ្លើងបំភ្លឺដងផ្លូវទ្រេតអស់មួយដើម

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញមួយគ្រឿង បានជ្រុលចង្កូតទៅបុកស្លាកសញ្ញាបង្ហាញទិសដៅចរាចរណ៍ បាក់អស់ចំនួន២ស្លាក និងបង្គោលភ្លើងបំភ្លឺដងផ្លូវទ្រេតអស់មួយដើម ។ ករណីនេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី០៨ វិច្ឆិកា ២០១៨ នៅមុខច្រកចូលហ្គ្រេន ភ្នំពេញ លើផ្លូវ១០១៩ភូមិ អន្លង់ក្ងាន ... Read More »

ប្តីវាយប្រពន្ធទំនាស់ដោយសារ រឿងម្តាយក្មេកឲ្យទិញដីបងថ្លៃ តុលាការសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ លោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ប្តីវាយប្រពន្ធទំនាស់ដោយសារ រឿងម្តាយក្មេកឲ្យទិញដីបងថ្លៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ហិង្សាប្រព្រឹត្តដោយសហពទ្ធ័ ឬអនីតិសង្វាសជន” ដែលប្រព្រឹត្តនៅ ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ... Read More »

រថយន្ដមិនស្គាល់ម៉ាកបើកបុកអ្នកថ្មើរជើងបណ្ដាលឲ្យស្លាប់នៅកន្លែងងកើតហេតុ

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត បុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲស្លាប់០១នាក់(ប្រុស) ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »

រថយន្ត២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ រដូករណែល

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៦.០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបត់ទៅវត្តអូរត្រេះ ស្ថិតក្នុងក្រុម១៥ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ រវាងរថយន្ត និង រថយន្ត ... Read More »

រថយន្តសាំយ៉ុងឆ្លងផ្លូវបុកម៉ូតូរបួសម្នាក់

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូសេ១២៥បុក បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើងឆ្វេង កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវសាលាសុវណ្ណភូមិ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ... Read More »

មុខ​សញ្ញា​ឆក់​ដ៏​សកម្ម​​​ក្នុងរាជធានីភ្នំពេញម្នាក់អស់លក្ខណ៍ក្រោមកណ្តាប់ដៃ ព្រហ្មទណ្ឌខណ្ឌដូនពេញ

ភ្នំពេញ​ ​៖ បក្ខ​ពួក​មុខ​សញ្ញា​ចោរ​ឆក់​ដ៏​សកម្ម​ក្នុង​រាជ​ធានី​ភ្នំពេញ​ម្នាក់​ ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​ ដូនពេញ​ប្រដេញ​ស្ទាក់​ចាប់​បាន​​ ​កាល​ពី​វេលា​ម៉ោង​១និង​៣៥នាទី​រសៀល​ ​ថ្ងៃ​ទី​៩ ខែ​វិច្ចិកា ​ឆ្នាំ​ ​២០១៨ ។ សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា​ ​ជន​សង្ស័យ​មាន​បក្ខ​ពួក​ប្រមាណ​២-៣នាក់​ ​តែង​តែ​ចេញ​ធ្វើ​សកម្មភាព​ឆក់​ ​គ្រឿង​អលង្ការ​ ... Read More »

ពលរដ្ឋប្រមាណ៥០នាក់ តំណាងឲ្យ៧០០គ្រួសារ លើកគ្នារារាំងសកម្មភាពសាងសង់ របងបេតុងហ៊ុំព័ទ្ធដីឡូតិ៍ ខាងក្រោយវត្តអូរត្រេះចាស់

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងមកនេះ ប្រជាពលរដ្ឋប្រមាណជា៥០នាក់តំណាងឲ្យប្រជាពលរដ្ឋប្រមាណជា៧០០គ្រួសារ ដែលមានលំនៅឋានត្រង់ចំណុចខាងក្រោយវត្តអូរត្រេះចាស់ ស្ថិតក្នុងភូមិគគីរ ឃុំបិទ្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានលើកគ្នាមករារាំងងក្រុមជាងសំណង់មួយក្រុម ដែលកំពុងធ្វើសកម្មភាពសាងសង់របងបេតុង មួយខ្សែមានប្រវែងជាង១០០ម៉ែត្រ ... Read More »

មេគយ ឡេង សុខ មានចេតនាទុច្ចរិតក្នុងការគៃបន្លំចំណូលពន្ធ ឃុបឃិតឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ខុសច្បាប់ ប្រចាំច្រកអន្តរជាតិដូង ដ៏គំហុក

ខេត្តបាត់ដំបង ៖ លោកប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង អាចមិនទាន់ទទួលព័ត៌មានពាក់ព័ន្ធ ទៅនិងក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនទំនិញស្របច្បាប់ ដែលរងការកៀបសង្កត់ ពីមន្ត្រីជំនាញគយក្រោមឱវាទ ហើយមានភាពធូរលុងជាមួយឈ្មួញនាំចូលទំនិញគេចពន្ធនោះទេ…? គេបានលួចបង្ហើបឲ្យដឹងថា៖ បច្ចុប្បន្ននេះ លោក ឡេង ... Read More »