ខេត្តកំពង់ស្ពឺ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ស្ពឺបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត ដែលបានរត់គេចខ្លួនអស់រយៈពេល៩ឆ្នាំមកហើយដើម្បីប្រគល់ឲ្យស្ថាប័នតុលាការចាត់ការ ។ ការឃាត់ខ្លួននេះ ធ្វើឡើងដោយ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃ ស្នងការដ្ឋាននគរបាលខេត្ត នៅចំណុច ភូមិត្បែស ... Read More »
សង្គម
រថយន្ត និងម៉ូតូបុកគ្នានៅផ្លូវបំបែកជាបួន បណ្តាលឲ្យបុរស២នាក់ របួសធ្ងន់
ភ្នំពេញ ៖ បុរស២នាក់បើកម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវហាណូយកែងនឹងផ្លូវ១៩៧០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសវ័យជាង៤០ឆ្នាំម្នាក់បើករថយន្តមួយគ្រឿងម៉ាកហុង CRV ពណ៌ទឹកប្រាក់ ... Read More »
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមវាយប្លន់យកម៉ូតូពលរដ្ឋតាមផ្លូវ ពេលយប់បាន៣នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យក្រោមការដឹកនាំដោយលោក វរៈសេនីយ៍ឯក យឹម សារ៉ាន់ បាន ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្ខពួក៧នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្មខាងដើរធ្វើសកម្មភាព វាយ គម្រាម ប្លន់យកម៉ូតូប្រជាពលរដ្ឋ អ្នកដំណើរ ពេលរាត្រី ។ ... Read More »
រថយន្តហាយឡេនឌ័រដែលចោរលួច៣ថ្ងៃ ពេលនេះម្ចាស់រកឃើញនិងប្ដឹងសមត្ថកិច្ចដាក់ខ្នោះ បញ្ជូនទៅព្រហ្មទណ្ឌក្រុង
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយករថយន្តមួយគ្រឿងបានសម្រេច និងរក្សាទុក ដោះដូរស្លាកលេខ ព្រមទាំងប្ដូរពណ៌ អស់រយៈពេល៣ថ្ងៃ ឥឡូវម្ចាស់តាមរកឃើញនៅទល់មុខមន្ទីរពេទ្យព្រះអង្គឌួង ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងឡោមព័ទ្ធចាប់បានជនសង្ស័យផងដែរ បង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននៅវេលាម៉ោង៧ និង៣០នាទីយប់៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី៣០ ... Read More »
គម្រោងកែលម្អរប្រព័ន្ធលូប្រឡាយនៅរាជធានីជំហានទី៤ នឹងស្ថាបនានៅដើមឆ្នាំ២០១៩ ក្នុងទឹកប្រាក់៣០លានដុលា្លរ
ភ្នំពេញ៖ គម្រោងកែលម្អរប្រព័ន្ធប្រឡាយ លូ អាងស្តុកទឹកកខ្វក់ និងគម្រោងការពារទឹកជំនន់ នៅរាជធានីភ្នំពេញ ជំហានទី៤ នឹងអនុវត្តស្ថាបនានៅដើមឆ្នាំ២០១៩ ក្នុងគម្រោងទឹកប្រាក់ប្រមាណ៣០លានដុល្លារ អាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។ ក្នុងសន្និសីទសារព័ត៌មាននៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ៏ ៦រោច ... Read More »
ស្លាប់អ្នកបើកបររថយន្តធុនធំ ពេលចុះចំណោតជ្រុលបុករបាំងថ្ម
ខេត្តព្រះសីហនុ៖ បុរសអ្នកបើកបររថយន្តដឹកខ្សាច់មួយរូបបានស្លាប់ ក្រោយបើករថយន្តចុះផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ រួចបុកទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបរធ្លាក់ចេញពីរថយន្តរងគ្រោះរហូតដល់បាត់បង់ជីវិតកាលពី វេលាម៉ោងជាង៤រសៀល៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៨។ នគរបាលបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយខ្លួនឯង គឺរថយន្តបែនដឹកខ្សាច់ ១គ្រឿងម៉ាក ... Read More »
សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន២៩៧នាក់ នៅរោងចក្រឃុំព្រែកអញ្ចាញ
ខេត្តកណ្តាល៖ នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ៦,៧៨៥នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដល់កូនក្មួយស្រ្តីមានផ្ទៃពោះ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខកូនក្មួយកម្មករជាង៦ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនីចំនួន ... Read More »
Grab និងMastercard នឹងដាក់ឲ្យដំណើរការគណនីបង់ប្រាក់មុនសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍
សិង្ហបុរី៖ Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍និងក្រុមហ៊ុនMastercard នៅថ្ងៃនេះបានប្រកាសពីភាពជាដៃគូដើម្បីដាក់ឲ្យដំណើរការនូវប័ណ្ណបង់ប្រាក់មុនដែលត្រូវបានបង្កើតឡើងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿននិងមានប្រជាជនជាង640លាននាក់ដែលសព្វថ្ងៃភាគច្រើននៅតែប្រើប្រាស់ក្រដាសប្រាក់នៅឡើយ។ ក្រុមហ៊ុនGrab នឹងចេញប័ណ្ណបង់ប្រាក់មុនជាប្រភេទប័ណ្ណនិម្មិតនិងប័ណ្ណរូបវ័ន្តជាក់ស្ដែងចេញពីកម្មវិធីGrab ដោយផ្ទាល់។អតិថិជនអាចបញ្ចូលប្រាក់ទៅក្នុងគណនីរបស់ខ្លួនដើម្បីចាយវាយនៅតាមទីតាំងពាណិជ្ជករណាមួយក៏បាននៅទូទាំងពិភពលោកដែលទទួលយកប័ណ្ណMastercard ទាំងការចំណាយនៅតាមអនឡាញនិងនៅទីតាំងផ្ទាល់។តាមរយៈការចេញប័ណ្ណបង់ប្រាក់ជាមុនរបស់Mastercard ពេលនេះកម្មវិធីGrabPay ដែលជាកម្មវិធីទូទាត់ចល័តមាននៅលើកម្មវិធីរបស់Grab បានក្លាយជាគណនីអេឡិចត្រូនិចមួយក្នុងចំណោមគណនីអេឡិចត្រូនិចនានានៅតំបន់អាស៊ីអាគ្នេយ៍ដែលមានការទទួលស្គាល់ទូទាំងសកលលោក។ ភាពជាដៃគូនេះបានបង្កើនភាពរឹងមាំរបស់Grab ដែលជាកម្មវិធីឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានការទាញយកដោយអ្នកប្រើប្រាស់ជាង110លានដងនិងក្រុមហ៊ុនMastercard ... Read More »
ធានាព្យាបាលជំងឺអេដស៍ “ជាដាច់” , ក្រសួងសុខាភិបាល គប្បីចាត់វិធានការតាមផ្លូវច្បាប់ !
ភ្នំពេញ៖ មានការផ្សព្វផ្សាយតាមផ្ទាំងឃោសនា អំពីការព្យាបាលជំងឺផ្សេងៗ រហូតដល់ជំងឺអេដស៍ ដែលហ៊ានធានាថានឹងព្យាបាលជាដាច់ ។ បញ្ហានេះ មជ្ឈដ្ឋានជាច្រើន សំណូមពរដល់លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ដែលការឃោសនាបែបនេះ គឺ ជាការបំផ្លើសការពិតទាំងស្រុង ... Read More »
សុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី
ពិតណាស់ សុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗមួយចំនួននៅ ក្រៅប្រទេសរួចហើយ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកជួបសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ ៦,៧៨៥នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ... Read More »
ស្គាល់រាប់អានគ្នាអាណិត ឃើញនាងអត់អីជិះ ផ្ញើម៉ូតូនិកតាមរថយន្តតាក់ស៊ីឲ្យ ដល់ភ្នំពេញ នាងបិទលេខទូរស័ព្ទបាត់ អំពាវនាវឲ្យនាងយកម៉ូតូមកឲ្យវិញ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបាននារីវ័យក្មេងម្នាក់បានស៊ីដាច់ម៉ូតូស៊េរីទំនើបមួយគ្រឿង ម៉ាកនិក ដោយសារតែការរាប់អានគ្នា ហើយមានចិត្តអាណិតនាង ជាក្មេងឧស្សាហ៍ព្យាយាម តែងតែមកលក់ដូរជាមួយម្តាយ នៅក្នុងផ្សារបេនឡាន (ផ្សារកំពង់ស្ពឺ)នោះ ហើយនាងបានធ្វើដំណើរទៅភ្នំពេញវិញ ដោយជិះរថយន្តតាក់ស៊ី ហើយពីរថ្ងៃក្រោយមក បានទូរស័ព្ទទៅថាជួយផ្ញើម៉ូតូតាមរថយន្តមកភ្នំពេញឲ្យនាងផង នាងជិះត្រឡប់ទៅខេត្តកំពង់ស្ពឺវិញ។ បើតាមសម្តីរបស់បុរសជាម្ចាស់ម៉ូតូមានឈ្មោះស៊ូ ... Read More »
បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលឲ្យរថយន្ដបុកស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកណ្ដាល៖ បុរសវ័យចំណាស់ម្នាក់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដមួយគ្រឿងបើកល្បឿនលឿឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់បានបុកពេញមួយទំហឹង នៅវេលាម៉ោង៨និង២៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្តាល ។ មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ... Read More »
ផ្សាដែកមិនប្រយ័ត្ន បណ្ដាលឲ្យភ្លើងឆាបឆេះរោងចក្រសាន់នី ផលិតក្រដាសស្នោ ក្បែរវត្តពោធិញ្ញាណ ខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតស្នោ នៅច្រកចូលវត្តពោធិញាណ ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ បណ្ដាលឲ្យ រងការខូចខាតសម្ភារក្នុងរោងចក្រយ៉ាងដំណំ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ។ តាមប្រភពព័ត៌មានពីកម្មកររោងចក្រផលិតក្រដាសស្នោខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ... Read More »
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន២៤រូប
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ... Read More »
ខណ្ឌព្រែកព្នៅរៀបចំសិក្ខាសាលាសមាហរណកម្ម ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល
ភ្នំពេញ ៖លទ្ធផល និងផែនការអនុវត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិល សង្កាត់ខណ្ឌឆ្នាំ២០១៩-២០២១ផ្សព្វផ្សាយគំរោងសកម្មភាពសង្កាត់ខណ្ឌសម្រាប់អនុវត្តបន្តសាលាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៨នេះបានរៀបចំសិក្ខាសិលា សមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់នៅថ្នាក់ខណ្ឌនិងកម្មវិធីវិនិយគ បីឆ្នាំរំកិលខណ្ឌ២០១៩-២០២១ ដើម្បីផ្សព្វផ្សាយពី គំរោងសកម្មភាពសម្រាប់សង្កាត់ខណ្ឌអនុវត្តបន្តនៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ។ ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្ត ស៊ុយ ... Read More »
លិចទូកដឹកកម្មករសំណង់០១គ្រឿង នៅចំណុច «ពយអាវខ្មោច» ក្រុង-ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់
ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីលិចទូកដឹកកម្មករសំណង់០១គ្រឿង បណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និងកម្មករម្នាក់ទៀតបានបាត់ខ្លួន ខណៈនេះសមត្ថកិច្ចកំពុងព្យាយាមតាមស្វែងរក។ លោកឧត្តមសេនីយ៍ទោស្នងការ ... Read More »
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរតំណែង ប្រធាន-អនុប្រធាន និងចៅក្រម នៅទូទាំងប្រទេស
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ផ្ទេរតំណែង ប្រធាន អនុប្រធាន និងចៅក្រម ចំនួន៤៣រូប ... Read More »
ភ្លើងឆេះរោងចក្រផលិតស្នោ និងក្រដាស់ជូតមាត់មួយកន្លែងក្នុងខណ្ឌមានជ័យ
ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ច ចេញជួយអន្តរាគមន៍ ។ មិនទាន់ដឹងមូលហេតុអគ្គិភ័យដែលឆេះរោងចក្រផលិតស្នោ និងក្រដាស់ជូតមាត់មួយកន្លែង ទីតាំងតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅឡើយទេ ខណៈដែលជំនាញកំពុងមមាញឹកជួយអន្តរាគមន៍ ... Read More »
រ៉ឺម៉កកង់៣បត់ឆ្វេងមិនប្រយ័ត្ន ម៉ូតូមកពីក្រោយបុកពេញទំហឹងរបួសធ្ងន់២នាក់
ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ទាំងសងខាង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូរ៉ឺម៉កកង់បី បត់ឆ្វេងមិនប្រយ័ត្ន បុកម៉ូតូហុងដាសេ១២៥ មកពីក្រោយ ស្របទិសគ្នា ពេញទំហឹងលាន់ដូចរន្ទះ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០និង៤៥នាទីយប់ នៅចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល ... Read More »
ទេសរដ្ឋមន្ដ្រី គន់ គីម បន្ដនាំអំណោយអាវរងាររបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនកងកម្លាំងប្រដាប់អាវុធ នៅសមរភូមិទិសទី៤ នៃយោធភូមិភាគទី៥
ខេត្តបាត់ដំបង៖ ទេសរដ្ឋមន្រ្តី គន់ គីម តំណាងសម្តេចតេជា ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បាននាំយកអាវរងារដែលជាអំណោយរបស់សម្តេចទាំងពីរទៅចែកជូនកងកម្លាំងប្រដាប់អាវុធ ... Read More »
យកដែកគំរាមយកលុយបងជក់ថ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ យុវជនម្នាក់ ដោយសារអត់លុយជក់ថ្នាំញៀន ទើបយកដែកចុងស្រួច មកគំរាមបងបង្កើតយកលុយ តែបងមិនឲ្យ ហើយប្តឹងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី៣០ តុលា ២០១៨ ចំណុចផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ... Read More »
ស្ថាបនាផ្លូវបេតុង១ខ្សែ និងចែកអំណោយជូនប្រជាពលរដ្ឋនៅសង្កាត់ព្រែកប្រា និង សង្កាត់ព្រែកថ្មី
ភ្នំពេញ៖ ផ្លូវបេតុង១ខ្សែមានប្រវែងជាង១០០០ម៉ែត្រ ដែលក្រុមហ៊ុនឈ្នះការដេញថ្លៃនាពេលកន្លងមក ពេលនេះចាប់ផ្តើមបើកការដ្ឋានស្ថាបនាហើយ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ក្រោមវត្តមានលោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីប្រជាពលរដ្ឋសិស្សានុសិស្ស ជាង៣០០នាក់ ។ តាមរបាយការណ៍របស់លោកលីវ វណ្ណថេង ... Read More »
លោកបណ្ឌិត លី ឆេង និងលោក នុត ពុធដារ៉ា អញ្ជើញបើកការដ្ឋានបុកគ្រឹះសាងសង់អគារសាលាបឋមសិក្សាស្ពានថ្ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ អគារសាលាបឋមសិក្សាស្ពានថ្ម ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងលោក នុត ពុធដារ៉ា ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ... Read More »
ឃាត់ខ្លួនអ្នកលេងកាំបិតធំម្នាក់ រួមទាំងវត្ថុតាង នៅក្រុងពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលស្វាយអាត់ សហការចុះបង្រ្កាបមុខសញ្ញាអ្នកលេងកាំបិតធំ ក្នុងនោះកម្លាំងបានឃាត់ចាប់ខ្លួនបានម្នាក់រួមទាំងវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូន។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃចន្ទ័ ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ... Read More »
នគរបាលប៉ុស្ដិ៍ដង្កោឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាលួចគាស់ផ្ទះ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានី
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ នៃអធិការដ្ឋានខណ្ឌដង្កោ បានល្បាតពួនស្ទាក់ និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាដើរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២៖០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចត្រង់ភូមិថ្មី ផ្លូវព្រៃស ... Read More »
បញ្ជូនជនសង្សយ័៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធគ្រឿងញៀន
ខេត្តព្រះសីហនុ៖ ងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្សយ័៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៨នេះ ពាក់ពន្ធ័បទល្មើសគ្រឿងញៀនដែលបង្ក្រាបបានកាលពីថ្ងៃ ថ្ងៃទី២៩ តុលា ២០១៨ នៅចំណុច ភូមិ៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ។ ជនសង្ស័យឈ្មោះ ទន់ ផាន ... Read More »
ករណីលិចទូកនៅស្រុកស្អាង សមត្ថកិច្ចរកឃើញសាកសពម្នាក់ នៅបាត់២នាក់ទៀត
ខេត្តកណ្តាល៖ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ការរុករកសាកសពរបស់សមត្ថកិច្ចទាក់ទងករណីលិចទូកនៅស្រុកស្អាងនោះ បានរកឃើញសាកសពម្នាក់ នៅនឹងកន្លែងកើតហេតុតែម្តង ។ សូមបញ្ជាក់ថា ករណីលិចទូកក្នុងទន្លេបាសាក់បានកើតឡើងកាលពីវេលាម៉ោង១៤ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិលេខ៥ ឃុំស្វាយរលំ ... Read More »
សង្ស័យកើតរោគប្រចណ្ឌប្រពន្ធ ទាញកាំបិតផ្គាក់កាប់របួសសុះសាច់
ខេត្តពោធិ៍សាត់៖ សមត្តកិច្ចនគរបាលនៃអធិការដ្ឋានក្រុងពោធិ៍សាត់ កសាងសំណុំឯកសារបញ្ជូនបុរសចិត្តឆេវឆាវម្នាក់ ទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់បន្តនីតិវិធី បន្ទាប់ពីបុរសសង្ស័យខាងលើបានប្រើអំពើហិង្សា(កាប់ប្រពន្ធ) ខណៈដែលត្រូវបានគេសង្ស័យបណ្ដាលមកពីកើតរោគភ្លើងប្រចណ្ឌ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ... Read More »
ពូ មីង និងក្មួយ នាំគ្នាផឹកស៊ី ពេលស្រវឹងរៀងខ្លួ នទាស់សំដីគ្នា បង្កហិង្សាផ្អើលអ្នកភូមិ
ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីមីង ពូ និងក្មួយបីនាក់ បាននាំគ្នា ផឹកស៊ីជុំគ្នា លុះពេលដល់ស្រវឹងរៀងខ្លួន ក្មួយនិយាយដៀមដាម រហូតពូ មីងខឹងទាញដំបងមកវាយក្បាលបែកហូរឈាម ក្មួយទ្រាំលែងបាន ផ្ទុះហិង្សាវាយតបវិញ ផ្អើលដល់អ្នកជិតខាង កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៩ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច