ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

រដ្ឋបាលជលផលក្រចេះ បន្តប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនៅស្រុកឆ្លូង ខេត្តក្រចេះ

ខេត្តក្រចេះ៖ មន្រ្តីជលផល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយអាជ្ញាធរស្រុកឆ្លូង ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ នៅថ្ងៃទី១៩ ខែកញ្ញា ២០១៩នេះ បានចុះបង្រ្កាបបទល្មើសជលផល ទ្រង់ទ្រាយធំជាលើកទី២ ... Read More »

លោក ទេព ធីរិទ្ធ ព្រោះការប្រព្រឹត្តអំពើពុករលួយ ត្រូវរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បណ្តេញចេញពីក្របខ័ណ្ឌជាក្រឡាបញ្ជីសាលាឧទ្ធរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឈានា កាលពីថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញនេះ បានចេញប្រកាសមួយ ស្តីពី “ការដាក់វិន័យមន្ត្រីរាជការ” ដែលសម្រេចដាក់វិន័យលោក ទេព ធីរិទ្ធ ... Read More »

ប្រតិបត្តិការ២យប់៣ថ្ងៃរបស់សមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចថៃរុករកពលរដ្ឋ២នាក់បាត់ខ្លួនដីភ្នំធ្លាក់សង្កត់ ពេលមានភ្លៀងធ្លាក់នៅស្រុកសំឡូតបានរកឃើញជនរងគ្រោះ១នាក់ នៅមានជីវិត ប៉ុន្តែទទួលរងរបួសធ្ងន់

ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍ពីស្រុកសំឡូតឲ្យដឹងថាប្រតិបត្តិការ២យប់៣ថ្ងៃរបស់សមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចថៃរុករកពលរដ្ឋ២នាក់បាត់ខ្លួនដីភ្នំធ្លាក់សង្កត់​ ពេលមានភ្លៀងធ្លាក់ខ្លាំង​ នៅស្រុកសំឡូត​ ជនរងគ្រោះ១នាក់ត្រូវបានរកឃើញ នៅមានជីវិត​ ប៉ុន្តែទទួលរងរបួសធ្ងន់ ។ ការរកឃើញ​កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងទឹកដីថៃ ដែលជនរងគ្រោះគេចពីការបាក់ដីភ្នំនិងបានធ្លាក់ចូលជ្រលងអូរភ្នំ ។ ​ ... Read More »

ទើបតែបង្ក្រាបហើយថ្មីៗក្ដៅៗស្រាប់តែមាន​ចោរលួចម៉ូតូ​ សមាជិកក្រុមប្រឹក្សាសង្កាត់​ស្ទឹងមាន​ជ័យទី២​បានសម្រេចទៀតហើយ

ភ្នំពេញ៖​ សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមាន​ជ័យទី២​ ម្នាក់ត្រូវបាន​ចោរលួចយក​ម៉ូតូ​បាត់​ទាំងកណ្ដាលថ្ងៃ​ ខណៈទុកម៉ូតូនៅខាង​មុខផ្ទះ​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង​​កាល​ពីវេលាម៉ោង១២និង៣០នាទី​រសៀល ថ្ងៃទី​១៩​ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុច​​​ភូមិព្រែក​ទាល់១​ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ​មា​នជ័យ រាជធានីភ្នំពេញ​ ។ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងសម្រាប់ស្តុក កម្ទេចកំណាត់ក្នុងរោងចក្រ (ឌីន លីនហ្គាមិុន ឯក) ផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះឃ្លាំងសម្រាប់ស្តុកកម្ទេចកំណាត់ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ (ឌីន លីនហ្គាមិុន ឯ,ក ) មួយកន្លែងយ៉ាងសន្ធោសន្ធៅ ពេលក្រុមសារព័ត៌មានចុះទៅថត និងផ្តិត យករូបភាព បែរជាជនជាតិចិនជាច្រើននាក់នាំគ្នាហាមឃាត់មិនឲ្យថតទៅវិញ ។ ហេតុការណ៍អគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី១៨ ... Read More »

ជនជាតិស្បែកខ្មៅស្រវឹងស្រា ទះកំភ្លៀងយុវជនម្នាក់ជាជនជាតិខ្មែរបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានបុរសជាជនជាតិស្បែកខ្មៅ ទះកំភ្លៀងមួយដៃ ខណៈដើរទៅបន្ទោបង់ បង្កការឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃក បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងភ្ញៀវនៅក្នុងផ្សារសូរិយាមល ទាំងយប់ និងត្រូវបានសន្តិសុខមកជួយអន្តរាគមន៍ផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥រំលង អធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ... Read More »

ខ្លឹម ស្រីគា និង ចាន់ គង្កា លេងមួយចាស់ដៃក្នុងបទ ត្រគាកធំ

ភ្នំពេញ៖ ពិតជាទាក់ចិត្តទស្សនិកជនជាក់ជាមិនខាន សម្រាប់បទចម្រៀងថ្មីរបស់ លោក ពេជ្រ យ៉ាណូ ក្នុងបទ ត្រគាកធំ ។ បទចម្រៀងនេះត្រូវបានចូលរួមសម្តែងដោយកញ្ញាឯកMiss Grand Cambodia 2017 កញ្ញា ខ្លឹម ... Read More »

​សមត្ថកិច្ចចាប់រថយន្តនិងឈើរបស់ឈ្មួញដុះស្លែ​ឈ្មោះ ស៊ាន ពុទ្ធា ប្រគល់ឲ្យមេព្រៃ

ខេត្តរតនគិរី ៖ ​រថយន្ត​សាំ​យ៉ុង​ល្មើសច្បាប់​១​គ្រឿងដែល​ ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ​ស្ទាក់ចាប់បានកាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ភូមិ​ថ្មី ឃុំ​ទី​ចាក់ ស្រុក​បរ​កែវ ខេត្ត​រតនគិរី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ។ ... Read More »

គោយន្តកន្រៃ្តមិនគួរបើកលើផ្លូវជាតិនោះទេ អាចបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងញឹកញាប់

ខេត្តកំពង់ធំ៖ គោយន្តកន្រៃ្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យបុរសម្នាក់ស្លាប់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៥នាទី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ ៥-៦ ភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ... Read More »

ទឹកស្ទឹងសែនខេត្តកំពង់ធំ បានហក់ឡើងលើសកម្រិតប្រកាសអាសន្ន អាជ្ញាធរខេត្តបានអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាស និងអំពាវឲ្យប្រជាពលរដ្ឋទាំងអស់ ពិសេស ពលរដ្ឋដែលរស់នៅប្របនឹងដងស្ទឹងសែន មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅ ក្រែងមានការបាក់ស្រុតផ្ទះសំបែង ជាយថាហេតុ ដែលបានសាងសង់នៅគៀក នឹងតាមមាត់ស្ទឹងសែននោះ។ រីឯ ... Read More »

កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស សហការជាមួយមន្ត្រីបរិស្ថាន ខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនមេភូមិម្នាក់ ករណីឈូសឆាយកាន់កាប់ដីព្រៃតំបន់អភិរក្ស

ខេត្តប៉ៃលិន៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស សហការជាមួយមន្ត្រីបរិស្ថានខេត្តបាត់ដំបងចាប់ឃាត់ខ្លួនមេភូមិម្នាក់ ករណីឈូសឆាយ កាន់កាប់ និងបានគៀងគរពលរដ្ឋទៅទន្រ្ទានដីព្រៃតំបន់អភិរក្សព្រៃឈើ ជាច្រើនហិកតា។ សមត្ថកិច្ចតាមឃាត់ខ្លួនមេភូមិនេះ កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅស្រុកសំពៅលូន ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យបណ្តាសារព័ត៌មានទាំងអស់ ចូររួមគ្នាផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ជាការដាស់តឿនក្រើនរំលឹក ប្រយោជន៍ការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍

ភ្នំពេញ ៖ ដើម្បីក្លាយជាសង្គមមួយស្អាតស្អំ សាធារណជនគ្រប់រូប ត្រូវមានឆន្ទះសហការចូលរួមជាមួយអាជ្ញាធរ មានសមត្ថកិច្ចដើម្បីអនុវត្ត ពោលគឺគ្មានទេ៩ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ខៀវ កាញារីទ្ធ ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសសង្ស័យសសៃប្រសាទដើរតាមផ្លូវស្លាប់ធ្លាក់វាលស្រែ

ខេត្តស្វាយរៀង៖ បុរសសង្ស័យសសៃប្រសាទម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរងរថយន្តមិនស្គាល់ម៉ាកបើកបុកតាមផ្លូវកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិ​ត្រពាំងបុណ្យ ឃុំព្រៃគគីរ​ ស្រុកចន្រ្ទា ខេត្ត​ស្វាយរៀង​ ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសសង្ស័យសសៃប្រសាទមិនត្រូវបានស្គាល់ឈ្មោះនោះទេ អាយុប្រមាណ៥០ឆ្នាំ ខណៈដឹងថា ... Read More »

ក្រុមអ្នកញៀនល្បែងស៊ីសង(បៀ)ចំនួន៣ភូមិត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ខេត្តឧត្តរមានជ័យ ៖ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់ ចំនួន៥​នាក់ ដឹក​ដោយ លោក​អនុសេនីយ៍ឯក ជ័យ វាសនា នាយប៉ុស្តិ៍​អូរ​ស្មាច់ បាន​សហការ​ជាមួយ ក្រុមប្រឹក្សា​សង្កាត់ មេភូមិ ... Read More »

ភាពឆក់ជិះម៉ូតូលឿនផ្លូវងងឹតមិនប្រកាន់ស្ដាំ បុកអ្នកដើរតាមផ្លូវ ​របួសធ្ងន់ស្រាល ​៣នាក់​នៅ​ស្រុក​ស្វាយទាប​

ខេត្តស្វាយរៀង​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យ ​មនុស្ស៣នាក់​បាន​រង​របួសធ្ងន់​ ​និងស្រាលរវាងម៉ូតូបើកលឿនមិនប្រកាន់ស្ដាំបុកអ្នកដើថ្មើរជើងយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលកាលកាលពីវេលាម៉ោង៧​យប់​ ថ្ងៃទី១៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ស្ថិត​​លើ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ៣១៧​ ក្នុងភូមិគ្រញូង ​ឃុំ​រមាំងថ្កោល​ ​ស្រុក​ស្វាយទាប​ ​ខេត្តស្វាយរៀង​ ។ ​ ... Read More »

សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រិតស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្ដុះបណ្ដាលមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម

ខេត្តស្វាយរៀង៖ លោក សួនរចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណះកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រិតស្ដីពីការគ្រប់គ្រងប្រពន្ធលូ និងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្ដុញបណ្ដាលមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកទៅលើមុខងារដែលបានធ្វើប្រតិភូកម្មរយះពេល២ថ្ងៃនាព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩នៅសាលប្រជុំវៃគោក្រុងស្វាយរៀង ។ ក្នុងឪកាសនោះលោកស្រីឯក សុវណ្ណភារះអភិបាលរងតំណាងអភិបាលខេត្តស្វាយរៀងបានមានប្រសាសន៏ថាក្នុងនាមអាជ្ញាធរខេត្តមន្ត្រីរាជការប្រជាពលរដ្ឋខេត្តស្វាយរៀងទាំងមូលមានកិត្តិយសដែលខាងក្រសួងសាធារណះការ និងដឹកជញ្ជូនសម្រេចជ្រើសរើសយកខេត្តស្វាយរៀងរៀបចំសិក្ខាសាលាដោយប្រមូលផ្ដុំរាជធានីខេត្តចំនួន៦មានដូចជាខេត្តស្វាយរៀងតាកែវកណ្ដាលបាត់ដំបងព្រៃវែង និងរាជធានីភ្នំពេញ ។ ... Read More »

អមអរសាទរ នាយ ចយ និង ឆាយវីរៈយុទ្ធ បន្ថែមសមាជិកគ្រួសារកូនដំបូង

ភ្នំពេញ៖ បន្តបន្ទាប់គ្នា អ្នកសិល្បៈពីររូបគឺតារាកំប្លែងនាយចយ និងតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ស្រាប់តែទទួលបានកូនលើកដំបូងបន្ថែមសមាជិករៀងៗខ្លួន ។ ឆាយវីរៈយុទ្ធបានកូនស្រីគួរឲ្យស្រឡាញ់ ខណៈនាយចយក៏បានឃើញមុខកូនស្រីដ៏ស្រស់ស្អាតគួរឲ្យក្នាញ់ផងដែរ ។ នាយ ចយ រួមនឹងភរិយាជាទីស្រឡាញ់ទទួលបានសមាជិកថ្មី ... Read More »

ចេញកម្មវិធីមិត្តភក្តិ បើករថយន្តឈប់ដេកក្បែរប៉ុស្តិ៍នគរបាលទឹកល្អក១ត្រូវចោរលួចលុយអស់

ភ្នំពេញ​៖​ បុរសម្នាក់រួមទាំងនារីម្នាក់ទៀត បើករថយន្តចេញពីកម្មវិធីមិត្តភក្តិ បំណងទៅផ្ទះ តែដោយសារតែស្រវឹងផង ទើបឈប់រថយន្តដេកមួយភាំងនៅចំណុចក្រោមស្ពានអាកាស៧មករា មុខប៉ុស្តិ៍នគរបាលទឹកល្អកទី១​ ខណ្ឌទួលគោក​ ត្រូវជនសង្ស័យគាស់ទ្វារលួចលុយ និងទូរស័ព្ទសរុបជាង២ពាន់ដុល្លារ ។ ក្រោយកើតហេតុ ក្រុមអ្នកសាព័ត៌មានចុះទៅសាកសួរបែរជាលោកនាយប៉ុស្តិ៍ដេញមិនឲ្យថតទៅវិញ ។ ហេតុការណ៍​នេះ ... Read More »

រថយន្តម៉ែកសឺដេសបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ​៖​ របាំងថ្មពុះចែកទ្រូងផ្លូវនៅលើដងផ្លូវម៉ៅសេទុងបង្កគ្រោះថ្នាក់ជាញឹកញាប់ដោយសាររបាំងថ្មតាមបណ្តោយផ្លូវនេះពុំមានចំណាំងផ្លាត ។ ជាក់ស្តែងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ មានរថយន្តមួយគ្រឿង ម៉ាកម៉ែកសឺដេស បានបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតមួយកង់ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់សត្វខ្ទីង និងប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន១រូប ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេម៉ង់ ចាប់ឃាត់ខ្លួនបានភ្លាមៗ នៅក្នុងលំនៅឋានពាក់ព័ន្ធនឹងករណីបរបាញ់សត្វខ្ទីងដោយខុសច្បាប់។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ឋិតក្នុងភូមិពូងោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ... Read More »

ឈ្មួញបន្ដកាប់ និងដឹកជញ្ចូនឈើនៅតំបន់អភិរក្សបឹងពែក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

ខេត្តសៀមរាប៖  សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោកស៊ុន គង់ មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថា នៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ... Read More »

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករុឺម៉កដឹកបន្លែពីក្រោយដួលបោកក្បាលស្លាប់លើផ្លូវជាតិលេខ២

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនងកន្លែងកើតហេតុ ខណៈជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករឺុម៉កដឹកបន្លែមួយគ្រឿងពីក្រោយពេញទំហឹង ចំណែករុឺម៉កដឹកបន្លែបានបន្តដំណើរទៅមុខបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៤០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ... Read More »

រថយន្តបើកកៀម៉ូតូបណ្តាលឲ្យដួលបោកក្បាល់ទៅនិងថ្នល់ស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសជាកម្មករដឹកឥដ្ឋម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ខណៈកំពុងជិះម៉ូតូត្រឡប់ ទៅផ្ទះត្រូវរថយន្តមិនចាំម៉ាក បើកកៀបណ្តាលឲ្យដួលបោក ក្បាលទៅលើថ្នល់ស្លាប់យ៉ាង អាណោចអាធ័មនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១២និង៣៥នាទី រំលង អធ្រាត្រ ... Read More »

ឆ្លៀតពេលម្ដាយឪពុកគេមិននៅផ្ទះ លួចចូលទៅបីក្មេងស្រីចេញពីបន្ទប់ដេកទៅព្រៃស្ងាត់រួចរំលោភសេពសន្ថវៈ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ព្រោះតែមានសារធាតុញៀនក្នុងខ្លួន ហ៊ានលួចចូលទៅក្នុងផ្ទះគេ រួចចាប់កូនស្រីគេដែលមានអាយុ៧ឆ្នាំ កំពុងដេកនៅក្នុងផ្ទះ យកទៅក្នុងព្រៃស្ងាត់ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ ឆ្លៀតពេលដែលម្ដាយឪពុកមិននៅផ្ទះ លុះភ្លឺឡើងម្ដាយក្មេងស្រីរងគ្រោះឃើញកូនស្រីខ្លួនមានសភាពមិនស្រួល ក៏សួរនាំរហូតដឹងជនសង្ស័យ ក៏ដាក់ពាក្យប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ... Read More »

Grab បញ្ជាក់ពីការប្ដេជ្ញាចិត្តលើមុងារសុវត្ថិភាព

ភ្នំពេញ៖ Grab (ហ្គ្រេប) ដែល​ជា​កម្មវិធី​ហៅយាន្តជំនិះលើ​ទូរ​ស័ព្ទ​ដៃបាន​បន្ត​ការប្ដេជ្ញាចិត្តរបស់ខ្លួន​ទៅ​លើមុខងារសុវត្ថិភាព ជាមួយការដាក់ឲ្យដំណើរការ កម្មវិធី មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់អ្នកដំណើរ (Passenger Saftety Centre) ក្នុងកម្មវិធីទូរ​ស័ព្ទដៃនា ​ពេល​ខាងមុខ​នេះ​។ ជាមួយនឹងមុខងារថ្មីបំផុត​នេះ​ អ្នកដំណើរនឹងអាចចែករំលែកព័ត៌មានលម្អិតអំពី ការជិះនិង​ទីតាំង ... Read More »

រន្ធត់ណាស់! ចូលជ្រកភ្លៀងក្រោមដើមឈើត្រូវរន្ទះបាញ់ស្លាប់មួយប៉ព្រិចភ្នែក

ខេត្តពោធិ៍សាត់៖ ស្រ្តី ២នាក់ត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលស្រ្តីរងគ្រោះនាំគ្នាចូលជ្រកភ្លៀងក្រោមដើឈើ គ្រាដែលមេធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់ ផ្គរ រន្ទះ ។ ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យមានមនុស្សស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ... Read More »

លោក ឃួង ស្រេង៖ ចង់ឲ្យសង្កាត់ពញាពន់ និងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅក្លាយជាសង្កាត់គំរូ និងទាក់ទាញភ្ញៀវទេសចរណ៍

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅលោកឃួង ស្រេង មានបំណងចង់ឲ្យសង្កាត់ពញាពន់ និងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ក្លាយជាសង្កាត់គំរូ និងទាក់ទាញភ្ញៀវទេសចរណ៍ដើម្បីអោយសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះកាន់តែប្រសើរជាងមុនមួយកម្រិតថែមទៀត ។ ការបង្ហាញពីបំណងបែបនេះគឺ ក្នុងខណៈដែលលោក អភិបាល និងលោកស្រីរួមជាមួយក្រុមការងារ និងមន្ត្រីជំនាញអាជ្ញាធរដែនដី កាលពីថ្ងៃអាទិត្យទី០៨ ... Read More »

ស្លាប់២នាក់ផ្សេងគ្នា ក្នុងករណីលង់ទឹកថ្ងៃទី៧ ទី៨ ខែកញ្ញា ឆ្នាំ២០១៩

ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកពីរលើកផ្សេងគ្នា នៅស្រុកភ្នំក្រវាញ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ កាលពីវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ... Read More »

ល្ងង់ដល់ថ្នាក់ហ្នឹង ! បុរសម្នាក់ផឹកស្រាស្រវឹងទៅដាក់មងបណ្ដាលឲ្យលង់ទឹកស្លាប់នៅស្រុកអង្គរជុំ

ខេត្តសៀមរាប៖ បុរសម្នាក់ផឹកស្រាស្រវឹងរួចទៅដាក់មងបណ្ដាលឲ្យលង់ទឹកស្លាប់ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៥និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចត្រពាំងខាងត្បូងវត្តពោធិ៍សុវណ្ណរាម (ហៅវត្តចេក្អូវ ) ប្រហែល៥៥ម៉ែត្រ ស្ថិតនៅភូមិរណ្ដាស ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ... Read More »

ឪពុកមា មានសតិមិនប្រក្រតី ចិត្តឃោរឃៅយកដំបង់វាលក្បាលក្មួយស្រីកំពុងដេកនឹងអង្រឹងស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ ជនដៃដល់ម្នាក់ត្រូវបាននគរបាលចាប់ខ្លួន បានហើយបន្ទាប់ពីបានធ្វើសកម្មភាពយកដំបង ទៅវាយលើក្មួយស្រីដែលកំពុងដេកក្នុងអង្រឹងបណ្ដាលឲ្យស្លាប់ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »