ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បាត់កូនស្រីច្រើនថ្ងៃមកហើយ ម្តាយ ឪពុក កាន់រូបថត ស្វែងរក គ្រប់ទីកន្លែង

ភ្នំពេញ៖ នារីវ័យជំនង់ម្នាក់ បានបាត់ខ្លួនជាច្រើនថ្ងៃមកហើយ ធ្វើឲ្យម្តាយឪពុកកាន់ព្រួយបារម្ភ រកគ្រប់ទីកន្លែង រហូតវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបានកាន់ រូបថតកូនស្រីពៅ របស់ពួកគាត់ ធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយស្វែងរកកូនស្រីគាត់ផង ... Read More »

រថយន្ដមួយគ្រឿងបើកបុកម៉ូតូ២គ្រឿង និងបន្ដទៅបុកផ្ទះលក់ដូររបស់ពលរដ្ឋ ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងបើកបរល្បឿនលឿនមិនប្រយ័ត្ន បណ្ដាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿង បើកច្រាស់ទិសគ្នាពេញមួយទំហឹង និងបន្ដទៅបុកផ្ទះរបស់ពលរដ្ឋលក់ដូរក្បែរចិញ្ចើមផ្លូវបន្ថែមទៀត បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ រីឯឥវ៉ាន់លក់ដូរមួយចំនួនទទួលរងការខូចខាតផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ ... Read More »

បើកម៉ូតូជែងរថយន្ដនៅខាងមុខ គេចមិនផុតបុករថយន្ដមួយគ្រឿងទៀត បើកច្រាស់ទិសគ្នា ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកណ្ដាល៖ បុរសម្នាក់បើកបរម៉ូតូបន្ថែមល្បឿន ជែងរថយន្ដបើកស្របទិសគ្នានៅខាង តែមិនផុតបានបុកជាមួយរថយន្ដមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ រីឯអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទីសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ... Read More »

រថយន្ដ FORD RANGERបត់ឆ្លងផ្លូវមិនមើលឆ្វេងស្ដាំ បណ្ដាលឲ្យម៉ូតូមួយគ្រឿង បើកបុករងបួសធ្ងន់ម្នាក់

ខេត្តកណ្ដាល៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកបរម៉ូតូឈប់មិនទាន់បុកជាមួយរថយន្ដ FORD RANGER មួយគ្រឿង ដែលបើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង២០និង១២នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ... Read More »

បទ ស្រឡាញ់អូនដល់កាន់ឈើច្រត់ របស់ជ័យ សុវ៉ាត ទាក់ចិត្តអ្នកកំពុងមានស្នេហ៍ផ្អែមល្ហែម

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ា បានការចាប់អារម្មណ៍ខ្លាំង​ ក្រោយពីលោកបានបញ្ចេញ MV បទចម្រៀងថ្មីមនោសញ្ចេតនាផ្អែមល្ហែម​ស៊ីជម្រៅគឺបទ ស្រលាញ់អូនដល់កាន់ឈើច្រត់ ។ ដាក់បង្ហោះត្រឹមមួយថ្ងៃបទនេះ​មានអ្នកចូលទស្សនាប្រមាណជាង២សែនដងរួចមកហើយនោះ ។ ក្រោយលេចមុខក្នុងផលិតកម្មសាន់ដេ មិនបានប៉ុន្មានផង ... Read More »

រួមរស់ និងរកស៊ីរួមគ្នាច្រើនឆ្នាំ កុល ដាវី និងសុខ រក្សា ចូលរោងការខែក្រោយនេះ

ភ្នំពេញ៖ តារាចម្រៀង លោក សុខ រក្សា និងតារាសម្តែងសិចស៊ី កញ្ញា កុល ដាវី នឹងចូលរោងការជាផ្លូវការបញ្ចប់ភាពនៅលីវ នៅខែក្រោយនេះហើយ។ ចូលរោងការជាផ្លុវការ ក្រោយពួកគេបានរួមរស់ និងរកសស៊ីរួមគ្នាអស់ជាច្រើនឆ្នាំ ។ ... Read More »

អ្នក​បើក​រថយន្ដ​ម្នាក់​ ត្រូវ​នគរបាល​ស្រុក​កំពង់សីលា​ ឃាត់​ខ្លួន​ជាមួយ​នឹង​ថ្នាំញៀន​មួយ​កញ្ចប់​ធំ

ខេត្ត​ព្រះសីហនុ​ ៖ រសៀល​ ថ្ងៃទី១០​ ខែ​កុម្ភៈ ​ឆ្នាំ២០១៩​ វេលាម៉ោង០៣​ : ៣៥​ នាទី​ នគរបាលស្រុកកំពង់សីលា​ សហការជាមួយ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​ស្ទឹងឆាយ​ បានបង្រ្កាប​ បទល្មើស​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លួនជនសង្ស័យ ... Read More »

រថយន្តក៏បត់លឿន ម៉ូតូក៏ជិះលឿន ហើយបានបុកគ្នាពេញទំហឹង ប្រុស ស្រី២នាក់ រងរបួសធ្ងន់ ស្រាល

ភ្នំពេញ៖ នារីម្នាក់ បើករថយន្តមួយគ្រឿង បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿង ជិះដោយយុវជនប្រុស ស្រីពីរនាក់ បុកចំផ្នែកខាងមុខ រថយន្តពេញទំហឹង បណ្តាលឲ្យផ្ទប់កញ្ចក់រថយន្ត ធ្វើឲ្យយុវជនម្នាក់បាក់ជើងស្តាំ របួសធ្ងន់ ចំណែកនារីម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ... Read More »

រថយន្តកាមរីហាយប្រីត បុកកាមរីបាឡែនពីចំហៀងពេញទំហឹង ខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តកាមរីហាយប្រីត មួយគ្រឿងបោះពួយយ៉ាងលឿន ហើយរេចង្កូតជ្រុលទៅបុករថយន្តកាមរី បាឡែន ដែលកំពុងចតលើចិញ្ចើមផ្លូវចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃអាទិត្យ ៦កើត ... Read More »

សមត្ថកិច្ចឃាត់បានក្រុមកាច់សោកម៉ូតូ២នាក់ ក្រោយពីធ្វើសកម្មភាពកក្រើកក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យក្រុមកាច់សោ កម៉ូតូ ដ៏កក្រើកក្នុងក្រុងកំពង់ឆ្នាំង ចំនួន២នាក់ត្រូវបានសមត្ថកិច្ច នគរបាលក្រុង និងខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបានហើយកាលពីថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ... Read More »

មន្ត្រីស៊ីម៉ាកសម្រេចចិត្ត កម្ទេចចោល ឧបករណ៍ ដែលសង្ស័យគ្រាប់បែក នៅកាស៊ីណូ ក្បែរច្រកទ្វារប៉ោយប៉ែត

ប៉ោយប៉ែត៖ មន្ត្រីស៊ីម៉ាក់បានសម្រេចចិត្តកម្ទេចចោល ឧបករណ៍ដែលសង្ស័យគ្រាប់បែកបង្កៃ នៅក្បែរកាស៊ីណូច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅសួនច្បារខាងមុខកាស៊ីណូ ហ្គោដិនក្រោនក្បែរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ... Read More »

ស្រុកសំរោងទង​តែមួយ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា ស្លាប់ និងរបួស៣នាក់

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ​​បានកើតឡើង​២ករណីផ្សេងគ្នា ប៉ុន្តែស្ថិតនៅក្នុងស្រុកសំរោងទង​តែមួយ បណ្តាលឲ្យមាន​អ្នកស្លាប់ និងរងរបួសធ្ងន់ ខណៈដែលអ្នកបើក​យានយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ។ ប្រភពព័ត៌មានពីកម្លាំងនគរបាលចរាចរណ៍​បញ្ជាក់ប្រាប់យ៉ាងដូច្នេះថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៩និង១៥នាទី លើផ្លូវជាតិលេខ៤ ... Read More »

លោក ឃួង ស្រេង ៖ អំពាវនាវដល់បងប្អូន កម្មករ កម្មការិនី កុំជឿទៅតាមការញុះញង់ ពីក្រុមជនអគតិ ក្នុងចេតនាបំភាន់ បំភ្លៃការពិត ឬការធ្វើកូដកម្ម បាតុកម្មបំបែកឆ្នាំងបាយខ្លួនឯង

ភ្នំពេញ៖ លោក ឃួង ស្រេង បានណែនាំ ឲ្យមន្ត្រីអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែងស្នាក់នៅ របស់កម្មករ កម្មការិនី មើលពីតម្រូវការជាក់ស្តែងទឹក ភ្លើង សំរាមជាដើម។ ការអំពាវនាវបែបនេះ ... Read More »

ពលរដ្ន រិះគន់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប នូវភាពកម្សោយ ក្នុងការគ្រប់គ្រង ផ្លាកសញ្ញា ឬយីហោ

ខេត្តសៀមរាប ៖ រយៈពេលថ្មីៗនេះ មើលឃើញថា លំហូរចូលវប្បធម៌បរទេសកំពុងពេញនិយម បានធ្វើឲ្យប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បណ្តោយឲ្យដាក់ស្លាក់យីហោ ជានិមិត្ត សញ្ញាណជាតិខ្មែរ ក្រោមអក្ស របរទេសធ្វើឲ្យបាវចនាជាតិខ្មែរ ថោកថយ ។ ផ្ទាំងពិដាន ... Read More »

បុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ស្លាប់ ចំណែកមនុស្សម្នាក់ទៀត រងរបួសដោយរថយន្តបុកគោយន្តពីក្រោយ កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៩ នៅត្រង់ចំណុច ស្រះពីខាងត្បូងសឹករង ស្រុកថ្មពួក ចម្ងាយ៥០ម៉ែត្រ លើផ្លូវជាតិលេខ៥៦A ឋិតក្នុងភូមិកសិណ ឃុំពួក ... Read More »

មនុស្សប្រុសស្រី៤នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មួយ របួសធ្ងន់៣

ខេត្តកំពងធំ៖ បុរសចំណាស់ម្នាក់ស្លាប់ និងប្រុស ស្រី៣នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ ព្រមទាំងខូចខាតម៉ូតូ០១គ្រឿង កាលពីវេលាម៉ោង១៧និង៥៧នាទី ថ្ងៃសៅរ៍ ០៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

ប៉ូលិសថៃចាប់ពលករខ្មែរ យកសត្វឆ្កែធ្វើម្ហូប ដើម្បីដាក់ទោស

ប្រទេសថៃ៖ ពលករខ្មែរម្នាក់បំរើការងារនៅក្នុងប្រទេសថៃ ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនពីបទធ្វើឆ្កែជាអាហារ ខុសច្បាប់ ខណៈដែលពលករខ្មែររូបនោះ បានយកឆ្កែមួយក្បាលបម្រុងធ្វើម្ហូប ។ ការចាប់ខ្លួនពលករខ្មែរមានឈ្មោះ បេះ ណូរី ភេទប្រុស អាយុ៥០ឆ្នាំ ធ្វើឡើងកាលពី ថ្ងៃទី៩ ... Read More »

លោក ម៉ៅ ហាក់ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជាង ៣០០ហិកតា នៅភូមិទួលក្រាំង ភូមិកំពង់ពោធិ និងភូមិគ ឃុំក្រាំងយ៉ូវ

ខេត្តកណ្តាល៖ នាថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ លោក ម៉ៅ ... Read More »

យុវជនម្នាក់ដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដបុកស្លាប់ នៅកន្លែងកើតហេតុ

ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកយុវជនម្នាក់ដើរឆ្លងផ្លូវស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០ នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខាងលិចស្ពានក្រវាត់ក្រុង ជិតវត្តគង់ម៉ុច ក្រុងសៀមរាប។ តាមប្រភពព័ត៌មានពីមន្ត្រីប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាបបានរាយការណ៍ពីកន្លែងកើតហេតុថា មានករណីគ្រោះថ្នាក់ចររាចរណ៍មួយ ... Read More »

នារីរូបស្រស់ម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ដទៅបុករថយន្ដនៅពីមុខពេញទំហឹង បណ្ដាលឲ្យហោះទៅបុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ស្រវឹងស្រាជាកជាំ បានបើករថយន្ដទៅបុករថយន្ដព្រូសពីក្រោយពេញទំហឹង បណ្ដាលឲ្យហោះឡើយលើឃឿនផ្លូវ បុកបង្គោលភ្លើងបាក់១ដើម ឯរថយន្ដរងការខូចខាតយ៉ាងដំណំ ចំណែករថយន្ដបង្កព្យាយាមរត់គេច តែត្រូវខាងកម្លាំងនគរបាលសង្កាត់ដង្កោឃាត់បាន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃសៅរ៍ ៥កើត ខែមាឃ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង រៀបចំសណ្ដាប់ធ្នាប់ សាធារណៈលើកទី២ លើចិញ្ចើម ផ្លូវសហព័ន្ធរុស្សី តម្រូវឲ្យពលរដ្ឋរុះរើជា បន្ទាន់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថ្មីមួយ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្តីអំពីការកែលម្អសោភ័ណភាព និងរៀបចំសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវសាធារណៈ សងខាងតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ឲ្យកាន់តែមានភាពទាក់ទាញ ... Read More »

សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ចុះពង្រឹងសកម្មភាពយុវជនមូលដ្ឋាន ខេត្តស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី

ខេត្តស្ទឹងត្រែង-រតនគិរី៖ ថ្នាក់ដឹកនាំមកព័ន្ធយុវជនមុស្លីមកម្ពុជា (ស.យ.ម.ក) ដឹកដោយលោក ណាសៀត អូស្មាន ជាប្រធាន អមដំណើរដោយលោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួង សង្គមកិច្ច និង ជាអនុប្រធាន ស.យ.ម.ក ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ សម្រេចផ្តល់ស្រះទឹកមួយកន្លែង ទំហំជាង ១ ហិកតា សម្រាប់ស្តុកទឹកប្រើប្រាស់ប្រចាំថ្ងៃនៅពន្ធនាគារខេត្តឧត្តរមានជ័យ ខណៈនៅទីនោះកំពុងជួបការខ្វះខាតទឹកជាខ្លាំង

ខេត្តឧត្តរមានជ័យ៖ ការសម្រេចផ្តល់ស្រះទឹកមួយកន្លែងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធាន និងឧតុនិយម និងលោក ប៉ែន កុសល អភិបាល នៃគណអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងអភិបាលរង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ... Read More »

លោក ម៉ារ៉ា ប៊ុណ្ណា ពេលនេះសហការជាមួយប្អូនប្រុសខ្លួន ចាប់មុខរបរថ្មី ពុះដីឡូត៍ លក់

ភ្នំពេញ ៖ លោក ម៉ារ៉ា ប៊ុណ្ណា ដែលជាតារាចម្រៀង ហើយបច្ចុប្បន្ននេះ បានសហការជាមួយប្អូនប្រុសរបស់ខ្លួន ចាប់នូវមុខរបរថ្មី ពុះដីឡូត៍ លក់ ជាមួយតំលៃដ៏សមរម្យ ដោយមានទីតាំង ស្ថិតនៅ ភូមិសោកម៉ោក ... Read More »

មន្រ្តីក្រសួងធនធានទឹកម្នាក់ ប្តឹងទៅតុលាការ២ករណី ក្រោយនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់បុរសម្នាក់ញាត់ចូលរថយន្ត វាយ៥ដៃ រួចថាច្រឡំមនុស្ស

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជាមន្រ្តីក្រសួង​ធនធានទឹក បាន​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ចំនួន​២​ករណី​ ១.​ការ​អនុវត្ត​ច្បាប់​ខុស​នីតិវិធី​ ទី​២.​ អំពើ​ហិង្សារ​ដោយ​ចេតនា​ ទៅ​លើ​ក្រុម​មន្ត្រី​ន​របាល​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​បាន​ចាប់​រូប​គាត់​ ហើយ​ប្រើ​អំពើ​ហិង្សា​ថែម​ទៀត​ កាលពី​វេលា​ម៉ោង​​១១​យប់​ ថ្ងៃសុក្រ ៤កើត ... Read More »

កម្មករសំណង់តខ្សែភ្លើងឆក់ត្រី ខ្វះការប្រុងប្រយត្ន័ បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងមិត្តភក្តិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះ និងលើកកប់ភក់ និងរាយការណ៍ មកសមត្ថកិច្ច យកទៅកាន់មន្ទីរពេទ្យ អកុសលហួសពេលទៅហើយ បន្ទាប់ពីតខ្សែភ្លើងឆក់ ត្រីខ្វះការប្រុងប្រយត្ន័ ។ ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃសៅរ៍ ៥កើត ... Read More »

នារីម្នាក់ទៅជញ្ជាត់ត្រី ជំងឺរើឡើង ប្រកាច់លង់ទឹកអូរស្លាប់ នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ នារីម្នាក់ត្រូវបានក្មួយ និងក្រុមគ្រួសារក៏ដូចជាអ្នកភូមិប្រទះឃើញលង់ទឹកអូរខាងត្បូងផ្ទះបង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចជំនាញមកពិនិត្សសព ខណៈជំងឺប្រកាច់រើឡើង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅសុក្រ ៤កើត ខែមាឃឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ... Read More »

អាសូរ ស្ត្រីវ័យ៤០ឆ្នាំម្នាក់ ត្រឡប់មកពីហូបការគេវិញ ជិះម៉ូតូឆ្លងកាត់ផ្លូវ ត្រូវរថយន្តហៃឡេនឌ័របុកពេញទំហឹងបណ្តាលឲ្យស្លាប់

ខេត្តកំពង់ធំ៖ ស្រ្តីម្នាក់ជិះម៉ូតូឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្ត ហៃឡេនឌ័រ បុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩និង៤៥នាទី ថ្ងៃ៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ស្ថិតនៅភូមិព្រៃតាហ៊ូ. សង្កាត់ព្រៃតាហ៊ូ ... Read More »

ជនជាតិអូស្ត្រាលី ម្នាក់ស្លាប់ដោយជំងឺ មហារីក នៅក្នុង ខុនដូមីនៀម នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ ជនជាតិអូស្ត្រាលីម្នាក់ស្លាប់ ដោយជំងឺមហារីកបានដឹងដល់សមត្ថកិច្ច នៅម៉ោង២២និង៣០នាទី ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចឡាលូនដឺអង្គរ ខុនដូមីនៀម នៅក្រុមទីពីរ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ប្តីវាយប្រពន្ធមានផ្ទៃពោះ៤ខែ រងរបួសធ្ងន់ ដួលសន្លប់ នៅតាមដងផ្លូវ

ភ្នំពេញ៖ ប្តីវាយប្រពន្ធមានផ្ទៃពោះ៤ខែម្នាក់ រងរបួសធ្ងន់ដួលសន្លប់ នៅតាមដងផ្លូវ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩ និង១០នាទីយប់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវR6កែងនិងផ្លូវR3 ស្ថិតនៅតាមបណ្ដោផ្លូវ R៦ ក្នុងសង្កាតស្រះចក ខណ្ឌដូនពេញ។​ ... Read More »