ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ដាវណ្ណ ជេន្នី ពន្យារពេល បង្ហាញស្នាដៃរួមជាមួយលាន បញ្ចនីត ព្រោះហេតុផលសំខាន់មួយ

ភ្នំពេញ៖ ក្រោយបង្ហាញស្នាដៃសម្តែងរួមគ្នាលើកដំបូងរបស់តារាវ័យក្មេងកញ្ញា ដាវណ្ណ ជេន្នី និងលោកលាន បញ្ចនីត បានធ្វើឲ្យអ្នកគាំទ្រពួកគេពេញចិត្តជាខ្លាំង ។ ពេញចិត្តរហូតធ្វើឲ្យអ្នកគាំទ្រពួកគេជាយូវវ័យជាច្រើន បានស្នើឲ្យមានការសម្តែង ឬច្រៀងរួមគ្នាបន្ត ប៉ុន្តែគម្រោងបញ្ចេញស្នាដៃថ្មី ត្រូវបានពន្យារពេលរាប់ខែបន្តទៀតព្រោះតែឆ្នាំនេះ ជាឆ្នាំដែលនាងតូចរូបនេះប្រឡងបាក់ឌុប ។ ... Read More »

ជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន១២កញ្ចាប់ធំល្មម ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាប

ភ្នំពេញ៖ ដោយមានការដឹកនាំនិងបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងធ្វើការល្បាតក្នុងភូមិសាស្ត្រ និងស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតបានក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១២កញ្ចប់ធំល្មម កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខហាងកាហ្វេ ... Read More »

ប្រទះឃើញបុរសម្នាក់ដេកសន្លប់តាមចិញ្ចើមផ្លូវ ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិតបានវង្វេងស្មារតីដើរចូលផ្ទះប្រជាពលរដ្ឋ និងបម្រុងយកម៉ូតូចេញតែម្ចាស់ឃើញទាន់ក៏ដេញចេញមកក្រៅវិញហើយបានទៅដេកសន្លប់នៅតាមចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា​ ឆ្នាំ២០១៩​ នៅចំណុចមុខក្រសួងធុនធានទឹក​ តាមបណ្តោយផ្លូវនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។ តាមសាក្សីពីបុរសម្នាក់បានឃើញហេតុការណ៍នេះបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសខាងលើដើរមកដេកនៅកណ្តាលផ្លូវដោយសារតែខ្លាចមានបញ្ហា ទើបគាត់លើកមកទៅឲ្យដេកចិញ្ចើមផ្លូវរួចទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកល់ចំណុចកើតហេតុ ... Read More »

រថយន្តស៊េរីទំនើបទើបទំលាក់ពីទូកុងតឺន័រ ត្រូវរថយន្តកុងតឺន័ររបស់ផែស្ងួត សុកន ប៉ះរងការខូចខាត

ភ្នំពេញ៖ រថយន្ត Chevrolet ស៊េរីឆ្នាំ២០១៧មួយគ្រឿងទើបតែទំលាក់ពីទូ កុងតឺន័រមិនទាន់បើកបានមួយម៉ោងផងស្រាប់តែរថយន្តកុងតឺន័ររបស់ផែស្ងួត សុកន បើកកៀរបណ្តាលឲ្យរងការខូចខាតអស់មួយចំហៀង បង្កឲ្យមានកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥រសៀល ថ្ងៃទី៣​ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្បែររង្វង់មូលចោមចៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ... Read More »

រថយន្តកុងតឺន័របើកបុក និងកិនប្តីប្រពន្ធ២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យ៉ាងហោចណាស់ ក៏មានមនុស្ស២នាក់ប្តីប្រពន្ធ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ខណៈកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តកុងតឺន័របើកបុក និងកិនកាលពីវេលាម៉ោង៦ និង៤០នាទីយប់​ ថ្ងៃព្រហស្បតិ៍​ ខែមិកសិរ​ឆ្នាំច​សំរឹទ្ធ​ស័ក​ពស​២៥៦២​ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងភូមិព្រៃកំបុត្រ ... Read More »

បង្ហោះរូបស្រាតឲ្យដៃគូមើលតាមហ្វេសប៊ុក ដល់គេជំរិតបានជិត២ពាន់ដុល្លារ ទើបរត់ប្តឹងប៉ូលិសជួយ

ខេត្តកណ្ដាលៈ នារីជាកម្មការិនីរោងចក្រកាត់ដេរ២នាក់ ស្គាល់បុរសម្នាក់តាមហ្វេសប៊ុកបានរយៈពេល៧ថ្ងៃ ចិត្ដស្លុយហ៊ានថតរូបអាក្រាតកាយបង្ហោះឲ្យបុរសជាដៃគូមើល រហូតធ្វើឲ្យបុរសជាដៃគូយករូបនោះមកគំរាមទារប្រាក់ពីនាង ជាបន្ដបន្ទាប់អស់ជិត២ពាន់ដុល្លារ ទើបសម្រេចចិត្ដប្ដឹងសមត្ថកិច្ចឲ្យជួយអន្ដរាគមន៍ ខណៈនាងទាំង២នាក់ពុំមានលទ្ធភាពផ្ដល់លុយបន្ដ ។ ជនសង្ស័យជម្រិតទារប្រាក់ពីនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលខេត្ដតាកែវ ចាប់ខ្លួនបាននៅចំណុចភ្នាក់ងារវីងវេរលុយមួយកន្លែង ស្ថិតនៅផ្សារអង្គរកា ... Read More »

សភាអនុម័តវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ

ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើច្បាប់មាត្រា១៨នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។ សេចក្តីស្នើច្បាប់នេះត្រូវបានសមាជិករដ្ឋសភាចំនួន១០៨រូបនៃសមាជិក ដែលចូលរួមអនុម័ត ក្នុងសម័យប្រជុំពេញអង្គលើកទី១នីតិកាលទី៦នៃរដ្ឋសភាក្រោមអធិបតីភាពសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមជនសង្ស័យចំនួន៤នាក់ ក្រោយពីកាប់ប្លន់ជនជាតិចិន

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបំបែកសំណុំរឿងនេះត្រឹមតែរយៈពេល១៣ថ្ងៃ ចាប់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងនៅសល់ម្នាក់ទៀត កម្លាំងកំពុងតាមចាប់បន្តទៀត។ក្រោយពីពួកគេធ្វើសកម្មភាពកាប់ប្លន់បុរសជនជាតិចិនម្នាក់បានសម្រេចរងរបួសធ្ងន់ និងប្លន់យកលុយបានចំនួន៩០០ដុល្លារ ទូរស័ព្ទ២គ្រឿង និងរបស់របរមួយចំនួន កាលពីថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ។ ​ ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ ... Read More »

ចាប់នាងរំលោភមួយយប់២ដង ព្រឹកឡើងធ្វើព្រងើយ

ខេត្តកំពង់ស្ពឺ៖ ជាងផ្ទះម្នាក់ បានធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈទៅលើកូនស្រីម្ចាស់ផ្ទះមួយយប់ រហូតដល់ទៅ២ដង ពេលធ្វើសកម្មភាពហើយជនសង្ស័យធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង រហូតដល់ម្តាយក្មេងស្រីដឹងរឿង ក៏ប្តឹងឲ្យសមត្ថកិចឃាត់ខ្លួនតែម្តង ។ ហេតុការណ៍ចាប់រំលោភនេះកើតហេតុកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ... Read More »

តុលាការឃុំខ្លួនស្ត្រីម្នាក់ ប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុ

ខេត្តកណ្តាល៖ លោក អីុ សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី០៣ មករា ២០១៩ បានសម្រេចចេញដីកាឃុំខ្លួន ស្ត្រីប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ប្រើអំពើរហិង្សារលើម្ចាស់អចលនវត្ថុដោយសុចរិត” ដែលប្រព្រឹត្តនៅថ្ងៃទី ០២ មករា ... Read More »

នគរបាលខណ្ឌសែនសុខបង្ក្រាបចាប់ក្រុមលួចជល់មាន់ឆក់កណ្តៀត បាន៤នាក់ មាន់៣ក្បាល

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែង ទោះជាកាសុីណូ មានបើកឲ្យចូលទៅលេងល្បែងសុីសងគ្រប់ប្រភេទយ៉ាងណាក្តី នៅតែមានអ្នកញៀនមួយចំនួន ចូលចិត្តល្បែងប្រជល់មាន់ រហូតដល់ណាត់ប្រជុំគ្នា ជល់តាមតាមគុម្ពចេក ដីវាលស្ងាត់ អ្នកទាំងនោះត្រូវបានអាជ្ញាធរ សមត្ថកិច្ចចាត់ទុកថាលេងល្បែងអត់ច្បាប់ ត្រូវបានបង្ក្រាបចាប់ជាបន្តបន្ទាប់ ហើយនៅវេលាម៉ោង២រសៀល ថ្ងៃទី០៣ ... Read More »

តុលាការសម្រេចឃុំខ្លួនចោរជំនាញលួច២នាក់ ដាក់គុកព្រៃស

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចយ៉ាងស្ទាត់ជំនាញ រួចបានសាកសួរចប់នីតិវិធី ហើយក៏បញ្ជូនចោរ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោស លុះនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ... Read More »

រថយន្ត BMW ប៉ះជាមួយនិងរថយន្ត ALPHARD ប្រកែកយកត្រូវរៀងខ្លួន ឈ្លោះគ្នាផ្អើលសមត្ថកិច្ច

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ឈ្លោះប្រកែកជាមួយបុរសជនជាតិខ្មែរ យកខុសត្រូវរៀងៗខ្លួន ខណៈដែលពួកគេបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរថយន្តស៊េរីទំនើប២គ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ប៉ះគ្នារងការខូចខាតរថយន្តទាំងសងខាង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ទល់មុខហាងគុយទាវ ... Read More »

បុរសជនជាតិហ្វាំងឡង់ម្នាក់ ចាក់ថ្នាំញៀនលើសកម្រិត បណ្តាលឲ្យគាំងបេះស្លាប់ ក្នុងផ្ទះសំណាក់យីហោ “លេខ១០”

ភ្នំពេញ៖ ដោយសារតែសារធាតុញៀន បានធ្វើឲ្យបុរសជនជាតិហ្វាំងឡង់ម្នាក់ មកថ្នាំញៀនមកចាក់ខ្លួនឯង បណ្ដាលឲ្យគាំងបេះស្លាប់ ក្នុងផ្ទះសំណាក់យីហោ “លេខ១០” បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច ... Read More »

នគរបាលខេត្តបន្ទាយមានជ័យ បង្ហាញមុខជនសង្ស័យ ជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានបង្ហាញមុខ ជនសង្ស័យជួញដូរគ្រឿងញៀនជនជាតិថៃប្រុសស្រី២នាក់ បើកហាងលក់ទំនិញ បំភាន់ភ្នែកសមត្ថកិច្ចបន្លំបង្កប់លក់គ្រឿងញៀន នៅចំណុចក្នុងបរិវេណកាស៊ីណូ ក្រុង ប៉ោយប៉ែត រងការបង្រ្កាបចាប់ឃាត់ខ្លួន និងដកហូតគ្រឿង ... Read More »

ជនសង្ស័យមុខសញ្ញាលួចគាស់ផ្អះយ៉ាងសកម្មម្នាក់ត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារ និងលួចគាស់ផ្ទះយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ចាប់ខ្លួន ខណៈដែលក្រុមជនសង្ស័យខាងលើ ជិះម៉ូតូឌុបគ្នាបម្រុងលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៧និង៤១នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខ្នងប្រឡាយតាហោ ... Read More »

បែនដឹកថ្មដាច់ហ្វ្រាំងបុករះច្រើនគ្រឿងស្លាប់ម្នាក់ របួសច្រើននាក់

ខេត្តកំពង់ស្ពឺ៖ មនុស្សជាច្រើននាក់ បានរងរបួស និងម្នាក់បានស្លាប់ក្នុង ហេតុការណ៍ឡានបែនដឹកថ្ម ដាច់ហ្វ្រាំងបុករះរថយន្តផ្សេងៗ ដែលកំពុងចរាចរណ៍បណ្តាលឲ្យខូចខាតអស់ជាច្រើនគ្រឿង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៤ និង២៥នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩លើផ្លូវជាតិលេខ០៤ចន្លោះ Km១០៣~១០៤ ... Read More »

ក្របួចចោរឆក់កាបូបភ្ញៀវជនជាតិបរទេស២នាក់បញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖ ជនសង្ស័យ២នាក់ ដែល​ធ្វើ​សកម្មភាព​លួច​ឆក់​កាបូប​ភ្ញៀវ ទេសចរណ៍​បរទេស កំពុង​ដើរ​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ខេត្តសៀមរាប ត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងសៀមរាប កាលពីរសៀលថ្ងៃពុធ១១ រោច ខែ មិគសិរ ឆ្នាំ ច ... Read More »

ប្រតិភូប្រទេសកូរ៉េខាងជើងអញ្ជើញ​ស្វែងយល់ពីបច្ចេកទេសដោះមីននៅកម្ពុជា

ភ្នំពេញ៖ ថ្មីៗនេះកាកបាទក្រហមអន្តរជាតិ បានដឹកនាំប្រតិភូជាមន្ត្រីប្រទេសកូរ៉េខាងជើងបាន អញ្ជើញ​មកស្វែងយល់ពីបច្ចេកទេសដោះមីននៅកម្ពុជា ជាពិសេសការដោះគ្រាប់បែក​ទម្លាក់​ពីលើយន្តហោះ របស់អាមេរិក នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) រាជ​ធា​នី​ភ្នំពេញ បន្ទាប់ពីប្រទេសកម្ពុជា មានបទពិសោធខាងដោះមីនជាង២ទសវត្សមកហើយនោះ។ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា ... Read More »

រថយន្តដឹកកម្មករ បុករថយន្តស៊ីទែនដឹកប្រេង របួស១៥នាក់ និង៤៥នាក់ទៀត ភ័យព្រលឹងចុងសក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកម្មការិនី ១៥នាក់ក្នុងចំណោម៦០នាក់ បានរងរបួសស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងរថយន្តដឹកកម្មករបុកគូថ រថយន្តស៊ីទែនដឹកប្រេងពីក្រោយពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ចោមរោមមើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ។ ... Read More »

រថយន្តកូរ៉េបើកបុកម៉ូតូសិស្សសាលារុញផ្ទប់រថយន្តមួយគ្រឿងទៀតរបួសធ្ងន់៣នាក់

ភ្នំពេញៈ រថយន្តកូរ៉េមួយគ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលបុកម៉ូតូសិស្ស សាលាពីក្រោយ រុញទៅផ្ទប់រថយន្តមួយគ្រឿង ទៀត បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍​ ១២រោច​ ខែមិកសិរ​ ឆ្នាំច​សំរឹទ្ធ​ស័ក​ពស​២៥៦២​ ត្រូវនិងថ្ងៃទី០៣ ខែមករា ... Read More »

រថយន្តដឹកដី បើកចេញចូលការដ្ឋាន ក្រុមហ៊ុនចិនមួយកន្លែង តាមផ្លូវសហព័ន្ធរុស្សី បើកកៀររថយន្តមួយគ្រឿង ហើយអ្នកបើកបររត់បាត់

ភ្នំពេញ ៖ ក្រុមរថយន្តដឹកដី បើកចេញ ចូម ការដ្ឋាន ក្រុមហ៊ុនចិនមួយកន្លែង តាមផ្លូវសហព័ន្ធរុស្សី ទល់មុខក្រុមហ៊ុន ប៊ូយ៉ុង ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ ... Read More »

មន្ត្រីយោធាគំរាមបាញ់សម្លាប់ប្រពន្ធនិងបងថ្លៃ ខណៈមានស្រីថ្មី

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់មន្ត្រីយោធា ម្នាក់បានប្រើអំពើហិង្សានិងគំរាមបាញ់សម្លាប់ដាក់ប្រពន្ធនិងបងថ្លៃព្រោះតែខឹងប្រពន្ធសួរនាំរឿងមានស្រីថ្មី។ ហើយត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍​ ១២រោច​ ខែមិកសិរ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស​ ២៥៦២​ ត្រូវនិង្ងៃថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ... Read More »

មន្ត្រី​យោធាម្នាក់់​ដួលបោកក្បាលរងរបួសធ្ងន់

ប៉ោយប៉ែ៖ មន្ត្រី​យោធាម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតបុកគូថរថយន្ត​ ម៉ាក HIGHLANDER ពីក្រោយ់រងរបួសធ្ងន់ កាពីវេលាម៉ោង​ ​៨និង១០​ ព្រឹក ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៩​ នៅចំណុចផ្សារចំការគរ​ (ផ្សារថ្មី)​ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភណ័​ ... Read More »

អ៊ឹម ជីវ៉ា សម្រេចចិត្តបួសម្តងទៀត ក្រោយជួបហេតុការណ៍រន្ធត់

ភ្នំពេញ៖ អតីតតារាសម្តែង និងពិធីករអ៊ឹម ជីវ៉ា បានសម្រេចចិត្តបួសជាសាមនេរួចហើយកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ទី១២រោចខែមិគសិរឆ្នាំចរសំរិទ្ធិស័ក្កព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៣ខែមករាគ.ស២០១៩។ កិច្ចពិធីនេះត្រូវបានរៀបចំឡើងក្រោមវត្តមានព្រះសង្ឃពុទ្ធបរិស័ទ្ធ ញាតិញោមជាច្រើនចូលរួមតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលពិធីនេះធ្វើឡើងនៅវត្តនាគវ័ន្ត សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អតីតពិធីករ អ៊ឹម ជីវ៉ាធ្លាប់បានបួសរួចម្តងហើយកាលពីឆ្នាំ២០១២ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ ខណៈដែលពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធុនធំម៉ាក FZ និងម៉ូតូ ViVA បុកគ្នាពេញទំហឹង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃពុធ ១១រោង ថ្ងៃទី៣ ខែមករា ... Read More »

សុំលុយប្រពន្ធបាន១០ម៉ឺនរៀលយកទៅផឹកស្រវឹង ចង ក សម្លាប់ខ្លួនលើដើមត្នោត

ខេត្តកំពង់ធំ ៖ បុរសម្នាក់ក្រោយពី ផឹកស្រាជាប់គ្នា ២ទៅ៣ ថ្ងៃ ធ្វើឲ្យមានសតិមិនប្រក្រតីគិតខ្លី បានបញ្ចប់ជីវិតដោយវិធីចងកនៅលើដើមត្នោត ក្រោយពីសុំលុយប្រពន្ធបាន១០ម៉ឺនរៀល។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង៥និង១០ នាទីល្ងាចថ្ងៃពុធ១១ រោច ខែ មិគសិរ ... Read More »

សំណុំរឿងក្រុមចោរជិះដេញវាយយកម៉ូតូយ៉ាងសកម្មនៅស្រុកកណ្តាលស្ទឹង ប្រកាសសាលក្រមនៅថ្ងៃ១៧ មករា ២០១៩

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៣ មករា ២០១៩ នៅសាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះសំណុំរឿង លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា យ៉ាងសកម្មនៅស្រុកកណ្តាលស្ទឹង ។ សវនាការនេះ មានលោកចៅក្រម ទី សំណាង ជាប្រធានក្រុមប្រឹក្សា មានការចូលរួមពីលោក ... Read More »

មេការសំណង់បើកម៉ូតូបុកដើមឈើ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូទៅបុកដើមឈើ បណ្ដាលឲ្យបែកក្បាលស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី ៣ ខែមករា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ... Read More »

ស្ដ្រីម្នាក់សំរាលកូនស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ប្ដីដើរប្ដឹងសមត្ថកិច្ចសុំឲ្យជួយរកយុត្តិធម៌ និង​ទាមទារ ជំងឺចិត្ត១ម៉ឺន៥ពាន់ដុល្លារ

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បុរស​ម្នាក់ ដែលត្រូវបានគេដឹងថា ជាប្ដីរបស់​ស្រ្ដីដែលបាន សំរាលកូនស្លាប់នៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ​ បាន ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាន ... Read More »