ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ម្ចាស់ក្លិប Chelsea យល់ព្រមលើកិច្ចព្រមព្រៀងទិញភាគហ៊ុនភាគច្រើននៅ Strasbourg

ម្ចាស់ក្លិប Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងទិញភាគហ៊ុនភាគច្រើននៅក្នុងក្លិប Strasbourg នៃក្របខ័ណ្ឌ Ligue 1 របស់បារាំង។ប្រធានក្លិបលោក Todd Boehly ធ្លាប់បាននិយាយថា គំរូពហុក្លិបគឺជាផ្លូវដ៏ល្អសម្រាប់កីឡាករវ័យក្មេងដើម្បីទទួលបានបទពិសោធន៍។ ទំហំនៃភាគហ៊ុនមិនត្រូវបានគេដឹងនោះទេ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា ក្រុមតោខៀវនឹងចំណាយប្រាក់៧៥លានអឺរ៉ូ ... Read More »

Haaland, Bellingham, Vinicius, Mbappe ៖ តើអ្នកណានឹងឈ្នះ Ballon d’Or ឆ្នាំ២០២៤?

ការផ្លាស់ប្តូរអ្នកកាន់ពានកីឡាករល្អលំដាប់ពិភពលោកជិតនឹងធ្វើឡើងនៅឯសាលប្រជុំកំពូលនៃកីឡាករបាល់ទាត់បុរស។ Cristiano Ronaldo និង Lionel Messi ដែល​បាន​កាន់​តំណែង​ជា​ម្ចាស់​ពាន Ballon d’Or ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល១៥ឆ្នាំ​មក​នេះដែល​ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត និងកំពុងត្រៀមខ្លួនលេងនៅ​អាមេរិក​រៀង​ខ្លួន​។ Karim Benzema ដែលជាអ្នកឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២២ បានដើរតាមគន្លងរបស់ ... Read More »

Tottenham យល់ព្រមលើកិច្ចព្រមព្រៀងចុះហត្ថលេខាយកអ្នកចាំទី Guglielmo Vicario របស់ Empoli

ក្លិបមាន់ខ្នាយមាស Tottenham បានយល់ព្រមតាមសំណើតម្លៃ២០លានអឺរ៉ូរបស់ក្លិបអ៊ីតាលី Empoli សម្រាប់អ្នកចាំទី Guglielmo Vicario។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន 90min.com កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ Spurs មានបំណងចង់ធ្វើកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករ David ... Read More »

Manchester City ប្រជែងជាមួយ Arsenal ក្នុងការដេញថ្លៃទិញ Declan Rice

ក្លិបមេឃខៀវ Manchester City ត្រៀម​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​ការ​ចាប់​អារម្មណ៍​ជា​យូរ​មក​ហើយ​របស់​ពួក​គេ​លើ​ប្រធាន​ក្រុម West Ham ខ្សែបម្រើ Declan Rice ជាមួយ​នឹង​ការ​ដេញ​ថ្លៃប្រជែងជាមួយកាំភ្លើងធំ Arsenal។ ម្ចាស់ជើងឯក Premier League ៧សម័យបានដឹងជាយូរមកហើយថា ... Read More »

បើករដូវកាលថ្មី Championship ៖ Sheffield Wednesday ប៉ះ Southampton ថ្ងៃបើករដូវកាល

ក្រុម Sheffield Wednesday ដែលទើបនឹងឡើងមកក្របខ័ណ្ឌថ្មីនេះនឹងចាប់ផ្តើមរដូវកាល Championship ជាមួយនឹងបើកកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវ Southampton ដែលត្រូវកាត់ចោលទៅកាន់ក្របខ័ណ្ឌលំដាប់ទី២នេះនៅថ្ងៃសុក្រទី៤ ខែសីហាខាងមុខ។ ការត្រឡប់មកវិញក្នុងកម្រិតទី២របស់ Leicester បន្ទាប់ពីការកាត់ចោលបានបើកការប្រកួតចំនួន៣នៅថ្ងៃអាទិត្យជាមួយនឹងការប្រកួត M69 Derby ទល់នឹងក្រុម ... Read More »

ប៉ូលិសបារាំងបានឆ្មក់ចូលទីស្នាក់ការរបស់អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ២០២៤

ប៉ូលិស​បារាំង​កំពុង​ឆែកឆេរ​ទីស្នាក់ការ​របស់​អ្នក​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​ឆ្នាំ២០២៤។ ក្រុមមន្ត្រីនិយាយថា ការវាយឆ្មក់នេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតបឋមចំនួនពីរ។ សារព័ត៌មាន BBC បានផ្សាយ​ថា ប៉ូលិស​កំពុង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ពី​ការ​អនុគ្រោះ និង​ការ​ប្រើ​ប្រាស់​លុយ​សាធារណៈ​ខុស​ក្នុង​ការ​កំណត់​កិច្ចសន្យា​សាងសង់។ អ្នកនាំពាក្យនៃគណៈកម្មាធិការរៀបចំទីក្រុងប៉ារីសឆ្នាំ២០២៤ បានប្រាប់ BBC ថា ស្ថាប័ននេះកំពុងសហការយ៉ាងពេញលេញជាមួយអ្នកស៊ើបអង្កេត។ កាលពីថ្ងៃអង្គារ អ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយបានមកដល់ដោយមិនបានប្រកាសនៅឯទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកនៅទីក្រុង ... Read More »

West Ham ច្រានចោលការដេញថ្លៃលើកទី២របស់ Arsenal សម្រាប់ខ្សែបម្រើអង់គ្លេស Declan Rice

ក្លិបញញួរធំ West Ham United បានច្រានចោលការដេញថ្លៃលើកទី២ពីក្លិបកាំភ្លើងធំ Arsenal សម្រាប់ប្រធានក្រុម Declan Rice ។ ការច្រានចោលនេះត្រូវបានគេយល់ថា ការផ្តល់ជូនចុងក្រោយរបស់កាំភ្លើងធំសម្រាប់ខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ២៤ឆ្នាំខាងលើអាចមានតម្លៃដល់ទៅ៩០លានផោនសម្រាប់ក្រុមញញួរធំ។ ទោះជាយ៉ាងណាក៏ដោយ Arsenal កំពុងស្នើសុំថ្លៃដើមដំបូងសម្រាប់ ... Read More »

Real Madrid ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joselu ក្នុងលក្ខខណ្ឌខ្ចីជើងពី Espanyol

ក្លិបអធិរាជស Real Madrid បានចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញ Joselu ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្លិបEspanyol ជាមួយនឹងជម្រើសក្នុងការទិញនៅចុងបញ្ចប់នៃរដូវកាលនេះ។ Joselu មានវ័យ៣៣ឆ្នាំគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី៣របស់ La Liga កាលពីរដូវកាលមុនដោយស៊ុតបាន១៦គ្រាប់ បើទោះបីជាក្រុមរបស់គាត់ត្រូវបានកាត់ចោលក៏ដោយ។ អតីតខ្សែប្រយុទ្ធ Stoke ... Read More »

ខ្សែបម្រើ N’Golo Kante របស់ Chelsea យល់ព្រមចូលរួមជាមួយក្រុមជើងឯកអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad

ខ្សែបម្រើកណ្តាលរបស់ Chelsea និងបារាំង N’Golo Kante បានយល់ព្រមចុះហត្ថលេខាលើក្រុមជើងឯកអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad ។ កិច្ចសន្យារបស់កីឡាករវ័យ៣២ឆ្នាំរូបនេះនៅ Stamford Bridge នឹងផុតកំណត់នៅចុងខែមិថុនា។ Kante បានជួបបញ្ហារបួស និងបានបង្ហាញខ្លួនចំនួន៩ដងសម្រាប់ ... Read More »

Paris St-Germain ជិត​នឹង​តែងតាំង​អតីត​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​Luis Enrique ជា​គ្រូបង្វឹក​ថ្មី

ក្លិបម្ចាស់ជើងឯកលីកកំពូលបារាំង Paris St-Germain ជិតនឹងតែងតាំងលោក Luis Enrique ជាអ្នកចាត់ការថ្មីរបស់ពួកគេហើយ។ PSG មិន​ទាន់​បាន​បញ្ជាក់​ពី​ការ​ចាកចេញ​របស់​លោក Christophe Galtier ទេ ប៉ុន្តែ​គេ​សន្មត់​យ៉ាង​ទូលំទូលាយ​ថា អតីតគ្រូបង្វឹកលោក Luis ... Read More »

Ronaldo បំបែកកំណត់ត្រាជាកីឡាករបង្ហាញខ្លួនឱ្យជម្រើសជាតិ២០០ដងក្នុងប្រវត្តិសាស្ត្រ

ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានរកគ្រាប់បាល់ឈ្នះនៅនាទីចុងក្រោយនៅរាត្រីប្រវត្តិសាស្ត្ររបស់គាត់ ខណៈដែលគាត់បានក្លាយជាកីឡាករបុរសដំបូងគេដែលឈ្នះពានរង្វាន់អន្តរជាតិដែលបានបងង្ហាញខ្លួនចំនួន២០០ដងក្នុងការប្រកួតជម្រុះ Euro 2024 របស់ពួកគេលើក្រុមអ៊ីស្លង់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ២០២៣។ កីឡាករវ័យ៣៨ឆ្នាំរូបនេះបានរកគ្រាប់បាល់បញ្ចូលទីលើក្រុមអ៊ីស្លង់ផុតដៃអ្នកចាំទី ។ គ្រាប់​បាល់​ដំបូង​ត្រូវ​បាន​ចាត់ទុកជាមិនបានការ​សម្រាប់​កីឡាករ Inacio ដោយសារតែបាល់ ... Read More »

ខ្សែប្រយុទ្ធ Quincy Promes នៅជម្រើសជាតិហូឡង់ត្រូវកាត់ទោសឱ្យជាប់គុក១៨ខែពីបទបង្ករបួសស្នាម

អតីតខ្សែប្រយុទ្ធហូឡង់ Quincy Promes ត្រូវបានកាត់ទោសឱ្យជាប់គុក១៨ខែពីបទចាក់បងប្អូនជីដូនមួយរបស់គាត់នៅជង្គង់របស់គាត់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងពិធីជប់លៀងគ្រួសារមួយកាលពីខែកក្កដា ឆ្នាំ២០២០ ហើយខ្សែប្រយុទ្ធលេងឲ្យក្លិប Spartak Moscow រូបនេះត្រូវបានគេរកឃើញថា មានទោសពីបទរំលោភដោយតុលាការហូឡង់។ មេធាវី​របស់​គាត់​និយាយ​ថា ​គាត់​នឹង​ប្តឹង​ឧទ្ធរណ៍​នេះ​បើ​យោង​តាម​ទូរទស្សន៍ RTL របស់​ហូឡង់។ ... Read More »

Bournemouth បណ្ដេញគ្រូបង្វឹកលោក Gary O’Neil ចេញក្រោយដឹកនាំមិនដល់៧ខែ

ក្លិប Bournemouth បានបណ្តេញលោក Gary O’Neil ចេញពីតំណែងជាគ្រូបង្វឹកដោយដឹកនាំតិចជាង៧ខែបន្ទាប់ពីគាត់ត្រូវបានតែងតាំងជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ក្លិបនេះ។ បុរសវ័យ៤០ឆ្នាំរូបនេះបានចូលកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្ន បន្ទាប់ពីលោក Scott Parker ត្រូវបានបណ្តេញចេញនៅក្នុងខែសីហា បន្ទាប់មកត្រូវបានតែងតាំងជាអចិន្ត្រៃយ៍ក្នុងខែវិច្ឆិកា។ លោក O’Neil បានដឹកនាំឈ្នះការប្រកួតចំនួន១០ក្នុងចំណោម៣៤ប្រកួតក្នុងក្របខ័ណ្ឌ ... Read More »

ខ្សែការពារវែល Ben Davies នឹងខកខានការប្រកួតជាមួយទួរគីនៅវគ្គជម្រុះ Euro 2024

ខ្សែការពារសញ្ជាតិវែល Ben Davies បានដកខ្លួនចេញពីក្រុមសម្រាប់ការប្រកួតជម្រុះយូរ៉ូ២០២៤ (Euro 2024) របស់ពួកគេជាមួយនឹងប្រទេសទួរគី ដោយសារតែគាត់បំពេញកាតព្វកិច្ចក្នុងកំណើតកូនដំបូងរបស់គាត់។ ខ្សែ​ប្រយុទ្ធ Kieffer Moore មិន​អាច​ប្រើ​បាន​ទេ បន្ទាប់​ពី​កាត​ក្រហម​របស់​គាត់ពេលប្រកួត​ទល់​នឹង​អាមេនី​កាល​ពី​ថ្ងៃ​សុក្រ ខណៈ​អ្នក​ចាំទី Tom ... Read More »

ប្រធានក្រុម Wolves ត្រៀមចូលរួមជាមួយក្លិប Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីតក្នុងកិច្ចព្រមព្រៀង៤៧លានផោន

ក្លិប Wolves បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៥៥លានអឺរ៉ូដើម្បីលក់ប្រធានក្រុម Ruben Neves ទៅឱ្យក្លិប Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីត។ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់វ័យ២៦ឆ្នាំ Neves នៅសល់កុងត្រាមួយឆ្នាំទៀតសម្លាប់ក្លិបនៅអង់គ្លេស។ គាត់បាននិយាយថា នៅចុងបញ្ចប់នៃរដូវកាលមុនគាត់មានមហិច្ឆតាចំពេលមានការចាប់អារម្មណ៍ពីក្លិប Barcelona។ ទោះជាយ៉ាងណាក៏ដោយ ... Read More »

អេ​ស្ប៉ា​ញ​លើកពាន National League ក្រោយឈ្នះក្រូអាត​ដោយ​បាល់​ប៉េណាល់ទី​

ក្រូអាត​បាន​ខក​ខាន​ក្នុង​ការ​លើក​ពាន​អន្តរជាតិ​ជា​លើក​ដំបូង​របស់​ពួក​គេ​បន្ទាប់​ពី​ចាញ់​អេស្ប៉ាញ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ Nations Leagueដោយបាល់កាត់សេចក្តីប៉េណាល់ទី។ កីឡាករ Dani Carvajal បាន​ស៊ុតបាល់ប៉េណាល់ទីដើម្បី​ដណ្តើម​យក​ជ័យជម្នះ​ក្នុង​លទ្ធផល ៥-៤ ​បន្ទាប់​ពី Unai Simon បាន​សង្គ្រោះ​បាល់ពីការស៊ុតប៉េណាល់ទីរបស់កីឡាករក្រូអាត Bruno Petkovic។ ការ​ប្រកួត​នៅ​ទីក្រុង ... Read More »

Arsenal កំពុង​ពិភាក្សា​ដើម្បីនាំយក​ខ្សែ​ប្រយុទ្ធ Kai Havertz ពី Chelsea

ក្លិបកាំភ្លើងធំ Arsenal នៅតែកំពុងពិភាក្សាជាមួយក្លិបតោខៀវ Chelsea ជុំវិញការចុះហត្ថលេខាលើកីឡាករ Kai Havertz។ Havertz វ័យ២៤ឆ្នាំនៅសល់កិច្ចសន្យារយៈពេល២ឆ្នាំទៀត ហើយ Arsenal មានការចាប់អារម្មណ៍ជាបន្តលើខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ។ ភាពជាម្ចាស់ថ្មីនៅ Chelsea ចង់ជៀសវាងការអនុញ្ញាតឱ្យកីឡាករចូលដល់រយៈពេល២ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងរបស់ពួកគេ ... Read More »

ការ​បង្ហោះ​សារតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​ជិត​២០.០០០បំពានលើកីឡាករនិងគ្រូបង្វឹកកាលពី World Cup 2022

របាយការណ៍របស់ FIFA បានឲ្យដឹងថា ជិត២០,០០០សារពីការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបំពានគឺសំដៅលើកីឡាករ គ្រូបង្វឹក និងមន្ត្រីក្នុងអំឡុងពេល World Cup កាលពីឆ្នាំមុន។ ក្នុងចំណោម២០លានប្រកាសដែលត្រូវបានស្កេនដោយកម្មវិធីសម្របសម្រួលដែលបង្កើតឡើងដោយ Fifa និងសហព័ន្ធអ្នកលេង Fifpro, ២៨៦,៨៩៥ត្រូវបានលាក់ពីទិដ្ឋភាពសាធារណៈ។ការកើនឡើងដ៏ធំបំផុតនៃការរំលោភបំពានបានកើតឡើងបន្ទាប់ពីការចាញ់របស់អង់គ្លេសក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយនឹងបារាំង នៅពេលដែល ... Read More »

ប្រេស៊ីល​ពាក់​ឈុត​ខ្មៅ​ក្នុងប្រទេស​អេស្ប៉ាញ​ក្នុងន័យ​ប្រឆាំង​ការ​រើសអើង​ជាតិសាសន៍

ក្រុមជម្រើសជាតិប្រេស៊ីលបានលេងក្នុងឈុតខ្មៅទាំងអស់សម្រាប់ការប្រកួតដំបូងនៃជ័យជម្នះរបស់ពួកគេជាមួយនឹងហ្គីណេក្នុងប្រទេសអេស្ប៉ាញដែលជាផ្នែកនៃយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍។ ក្រុមមកពីតំបន់អាមេរិកខាងត្បូងមួយនេះបានបោះបង់ចោលការពាក់អាវពណ៌លឿងធម្មតារបស់ក្រុមសម្រាប់ជ័យជម្នះ ៤–១ នៅកីឡដ្ឋាន Espanyol ក្នុងទីក្រុង Barcelona។ ការស្លៀកឈុតខ្មៅនេះគឺដើម្បីធ្វើតាមខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr ជាគោលដៅនៃការរំលោភបំពានការរើសអើងជាតិសាសន៍ជាច្រើនដងក្នុងប្រទេសអេស្ប៉ាញ ពេលលេងឱ្យ Real Madrid ក្នុងយុទ្ធនាការកន្លងមក។ ខ្សែប្រយុទ្ធ ... Read More »

EFL ចោទប្រកាន់ក្លិប Reading បន្ទាប់ពីខកខានមិនបើកប្រាក់ឈ្នួលឱ្យកីឡាករទាន់ពេល

លីកបាល់ទាត់អង់គ្លេស (EFL) បានចោទប្រកាន់ក្លិប Reading ពីបទរំលោភលើបទប្បញ្ញត្តិរបស់ខ្លួនជាច្រើនកាលពីថ្ងៃសុក្រ ទាក់ទងនឹងការខកខានរបស់ក្លិបក្នុងការបើកប្រាក់ឈ្នួលកីឡាកររបស់ខ្លួនចំនួន៣លើកកាលពីរដូវកាលមុន។ ក្លិប Reading ត្រូវបានកាត់ពិន្ទុរួចហើយគឺ៦ពិន្ទុនៅក្នុងខែមេសា បន្ទាប់ពីពួកគេបានទទួលស្គាល់ថា ពួកគេបរាជ័យក្នុងការអនុលោមតាមការកំណត់ថវិកា។ ការកាត់ពិន្ទុនៅទីបំផុតបាននាំឱ្យពួកគេធ្លាក់ចេញពីការប្រកួតលីកកម្រិតទី២ នៅពេលដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២២ដែលមាន៦ពិន្ទុពីសុវត្ថិភាព។ EFL បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ... Read More »

អ្នកគាំទ្រឥណ្ឌូនេស៊ីខឹងសម្បារបន្ទាប់ពី Messi ដកខ្លួនចេញពីការប្រកួតមិត្តភាព

អ្នកគាំទ្រជនជាតិឥណ្ឌូនេស៊ីរបស់ Lionel Messi បានសម្តែងការខកចិត្តកាលពីថ្ងៃសុក្រ ទី១៦ មិថុនា បន្ទាប់ពីតារាបាល់ទាត់រូបនេះបានដកខ្លួនចេញពីការប្រកួតមិត្តភាពក្នុងទីក្រុងហ្សាការតា រួមទាំងការចំណាយជិះទូក និងយន្តហោះរយៈពេល១២ម៉ោងទៅកាន់ការប្រកួតដែលបានចោទប្រកាន់អ្នករៀបចំការផ្សាយពាណិជ្ជកម្មមិនពិត។ ប្រជាជនបានប្រញាប់ប្រញាល់ដើម្បីទិញសំបុត្រជាង៦០០០សម្រាប់ការប្រកួតកាលពីថ្ងៃចន្ទដែលលក់ដាច់អស់សម្រាប់ទស្សនាការប្រកួតរវាងឥណ្ឌូនេស៊ី និងម្ចាស់ជើងឯក World Cup អាហ្សង់ទីន បន្ទាប់ពីឃើញមុខ ... Read More »

កីឡាករ៤នាក់ត្រូវបណ្តេញចេញ ខណៈការប្រកួតរវាងអាមេរិកប៉ះម៉ិកស៊ិកបានផ្អាកដោយសារការច្រៀងជេរប្រមាថ

កីឡាករ៤នាក់ត្រូវបានបណ្ដេញចេញ ហើយការប្រកួតត្រូវបានផ្អាកដោយសារតែការស្រែកជេរប្រមាថគ្នា ខណៈដែលសហរដ្ឋអាមេរិកបានយកឈ្នះម៉ិកស៊ិកក្នុងលទ្ធផល ៣ទល់នឹង០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Concacaf Nations League។ កីឡាករ Christian Pulisic លេងឲ្យក្លិប Chelsea ស៊ុតបញ្ចូលទីបាន២គ្រាប់ ហើយ ... Read More »

Leicester City តែងតាំង​គ្រូ​ជំនួយក្លិប Man City លោក Enzo Maresca ជា​គ្រូបង្វឹកថ្មី

លោក Enzo Maresca ជំនួយការគ្រូបង្វឹករបស់ក្រុមមេឃខៀវManchester City ដែលឈ្នះពានរង្វាន់៣ក្នុងរដូវកាល២០២២–២០២៣ នឹងត្រូវតែងតាំងជាអ្នកចាត់ការទូទៅក្រុម Leicester City បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌជាមួយក្លិបនេះ។ សារព័ត៌មាន BBC បានផ្សាយថា បុរសជនជាតិអុីតាលីវ័យ៤៣ឆ្នាំរូបនេះអាចនឹងត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីកាលពីថ្ងៃសុក្រ។ បើដូច្នេះមែន ... Read More »

Premier League រដូវកាលថ្មី ៖ Man City ប៉ះ Burnley, Chelsea ធ្វើជាម្ចាស់ផ្ទះទទួល Liverpool, Luton ប៉ះ Brighton ថ្ងៃបើកឆាក

ក្រុមជើងឯក Manchester City នឹងចាប់ផ្តើមរដូវកាល Premier League នៅថ្ងៃសុក្រ ទី១១ ខែសីហា ដោយប៉ះក្រុម Burnley ដែលគ្រប់គ្រងដោយអតីតប្រធានក្រុមលោក Vincent Kompany។ រីឯការប្រកួតលីកកំពូលលើកដំបូងរបស់ ... Read More »

Chelsea ច្រានចោលការដេញថ្លៃរបស់ Man Utd សម្រាប់ខ្សែបម្រើMason Mount

ក្លិបបិសាចក្រហម Manchester United បានដេញថ្លៃ៤០លានផោនសម្រាប់ខ្សែបម្រើអង់គ្លេស Mason Mount ប៉ុន្តែត្រូវក្លិបតោខៀវChelsea បានបដិសេធ។ អ្នកចាត់ការទូទៅរបស់ United លោក Erik ten Hag បានកំណត់អត្តសញ្ញាណ ... Read More »

ប្រេស៊ីលនឹងប្រកួតជាមួយអេស្ប៉ាញនៅ Santiago Bernabeu ក្នុងយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍

ប្រធានសហព័ន្ធអេស្បាញ (RFEF) លោក Luis Rubiales បាននិយាយកាលពីថ្ងៃអង្គារថា ប្រេស៊ីលនឹងប្រកួតមិត្តភាពជាមួយអេស្ប៉ាញនៅ Bernabeu ក្នុងខែមីនាឆ្នាំក្រោយដែលជាផ្នែកនៃយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍ក្នុងការគាំទ្រខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Vinicius Jr។ លោក ... Read More »

West Ham បានបដិសេធការដេញថ្លៃដំបូងរបស់ Arsenal សម្រាប់ខ្សែបម្រើអង់គ្លេស Declan Rice

ក្លិបញញួរធំ West Ham បានច្រានចោលការដេញថ្លៃដំបូងរបស់ក្លិបកាំភ្លើងធំ Arsenal សម្រាប់ខ្សែបម្រើអង់គ្លេស Declan Rice។ គ្រូបង្វឹកក្រុមកាំភ្លើងធំលោក Mikel Arteta បានធ្វើឱ្យ Rice ក្លាយជាគោលដៅផ្ទេរដ៏សំខាន់មួយរបស់គាត់ ដោយមានការលើកឡើងថាកិច្ចព្រមព្រៀងជិតដល់ហើយ។ ទោះបីជាយ៉ាងណាក៏ដោយការដេញថ្លៃនេះត្រូវបានគេយល់ថា ... Read More »

FIFA យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ផ្សាយ​ព្រឹត្តិ​ការណ៍ World Cup ស្ត្រី​ក្នុង​ប្រទេស​ចំនួន ៣៤ នៅ​អឺរ៉ុប

​សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសកាលពីថ្ងៃពុធ (១៤ មិថុនា) ថា ខ្លួនបានធ្វើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប (EBU) ដើម្បីចាក់ផ្សាយការប្រកួតបាល់ទាត់ពិភពលោកស្ត្រីឆ្នាំ ២០២៣រួចរាល់ហើយ។ ​កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីមានការប្រឈមដាក់គ្នារវាង FIFA និងបណ្តាលប្រទេសធំទាំង៥របស់អឺរ៉ុបដែលអ្នកផ្សាយដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី ... Read More »

កុំភ្លេច ! ថ្ងៃប្រកួតបាល់ទាត់បានមកដល់ហើយ កម្ពុជា – បង់ក្លាដែស ពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០នាទីយប់ថ្ងៃនេះ ! “ទាំងអស់គ្នាដេីម្បីកម្ពុជា”

ភ្នំពេញ ៖ នៅវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ជាថ្ងៃប្រកួតបាល់ទាត់បានមកដល់ហើយ  កម្ពុជា – បង់ក្លាដែស នៅពហុកីឡដ្ឋានជាតិអូឡាំពិក សូមបងប្អូន ជនរួមជាតិ ចូលរួមទស្សនា លើកទឹកចិត្តកីឡាករបាល់ទាត់កម្ពុជា ក្រោមទិសស្លោកថា ... Read More »

ក្រុមបែលហ្ស៊ិកនឹងដាក់កីឡាករជំនួស Kevin De Bruyne ដែលរងរបួសក្នុងការប្រកួតជម្រុះយូរ៉ូ

បែលហ្ស៊ិកបានដាក់ឈ្មោះកីឡាករជំនួសតំណែងប្រធានក្រុម Kevin De Bruyne ដែលនឹងខកខានការប្រកួតជម្រុះជើងឯកអឺរ៉ុប (យូរ៉ូ) របស់ពួកគេជាមួយអូទ្រីស និងអេស្តូនី បន្ទាប់ពីរងរបួសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីថ្ងៃសៅរ៍កន្លងទៅ។ សមាគមកីឡាបាល់ទាត់បែលហ្ស៊ិកបានប្រកាសថា កីឡាករអាយុ២០ឆ្នាំរបស់ Johan ... Read More »