ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ១នាក់នៅថ្ងៃទី២១ ខែឧសភា នេះ

ភ្នំពេញ៖ បើតាមក្រសួងសុខាភិបាល បានអោយដឹងថា៖ នៅល្ងាចម៉ោង១៨និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លទ្ធផលតេស្តសំណាក អ្នកដំណើរ ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវី១៩ ចំនួន១នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ ... Read More »

អុីរ៉ង់ នឹងគាំទ្រអស់ពីសមត្ថភាពដល់ប្រទេសណាធ្វើសង្គ្រាមវាយប្រហារអុីស្រាអែល

មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ បានលើកឡើងថា អុីរ៉ង់នឹងគាំទ្រដល់ប្រទេសណាវាយប្រហារកម្ទេចអុីស្រាអែល បញ្ចប់របបឈ្លានពាន និង ជនល្មើសដូចជានាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ។ សារព័ត៌មាន Sputnik របស់រុស្ស៊ី នៅថ្ងៃទី២១ខែឧសភា បានដកស្រង់សំដី មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Ayatollah Ali ... Read More »

ធុំក្លិនស្អុយទេីបដឹងថា​មនុស្សស្លាប់នៅក្នុងផ្ទះ

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ៥៧ឆ្នាំម្នាក់​ រស់​នៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដេកស្លាប់ក្នុងផ្ទះ​ អាជ្ញាធរ​ដឹងនៅពេលសពមានធុំក្លិនស្អុយ​ ហេីយជំនាញពេទ្យអះអាងថា​ ដាច់សរ​សៃខួរក្បាលស្លាប់ ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។ ​ប្រភព​ព័ត៌មាន​អោយដឹងថា​ ករណីនេះ​ សមត្ថកិច្ច​ដឹងបុរសខាងលេីនេះស្លាប់នៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី២១ ... Read More »

កាណាដាប្រកាសបន្តគាំទ្រ WHO បើទោះបីអាមេរិកបានព្រមានដកចេញពីអង្គការនេះក្តី

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា កាណាដានឹងបន្តគាំទ្រដល់អង្គការសុខភាពពិភពលោក WHO បើទោះបីប្រធានាធិបតីអាមេរិក ចេញឱសានុវាទព្រមានដកអាមេរិកចេញពីអង្គការនេះហើយផ្តាច់ជំនួយទាំងអស់។ នៅក្នុងសន្និសីទកាសែត នាពេលកន្លងមក នាយករដ្ឋមន្ត្រីកាណាដា បានបញ្ជាក់ថា អង្គការ ពហុភាគី ... Read More »

ថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣នាក់ ខណៈកម្ពុជារកពុំឃើញអ្នកឆ្លងថ្មីទេ

ភ្នំពេញ៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២១ ខែឧសភា​ឆ្នាំ២០២០ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃបានបញ្ជាក់អោយដឹងថា៖ ថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់ ខណៈកម្ពុជារកពុំឃើញអ្នកឆ្លង។ តាមតួលេខ នៅប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ ,អ្នកឆ្លងសរុបទាំងអស់ ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ទឹងត្រែងអំពាវនាវសប្បុរសជនចូលរួមជាសម្ភារនិងធនធានដើម្បីបុព្វហេតុមនុស្សធម៌

ខេត្តស្ទឹងត្រែង៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវដល់សប្បុរសជនទាំងអស់ចួលរួមជាសម្ភារនិងធនធានដើម្បីបុព្វហេតុមនុស្សធម៌សម្រាប់ជួយដល់ប្រជាជនជនរងគ្រោះ ងាយគ្រោះថ្នាក់ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា គ្រួសារទីទាល់ក្រ អ្នកផ្ទុកមេរោគអេដស៍ និងមានជំងឺតម្កាត់ផ្សេងៗ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំប្រមូលមូលនិធិសម្រាប់ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ពិភពលោក៨ ឧសភា នៅព្រឹកថ្ងៃទី២១ ... Read More »

លួចដុតផ្ទះកំពុងសាងសង់ អាចជាករណីសម្អប់ពីអ្នកភូមិផងរបងជាមួយ

ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញផ្នែកសណ្ដាប់ធ្នាប់ និងគ្រោះអគ្គិភ័យព្រមទាំងកងកម្លាំងប្រដាប់អាវុធបានប្រាប់អ្នកកាសែត នាល្ងាចថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា  ឆ្នាំ២០២០ តាមទូរស័ព្ទថា មានករណីអគ្គិភ័យឆាបឆេះលំនៅឋានកំពុងសាងសង់ ... Read More »

ព្យុះAmphan វាយប្រហារឥណ្ឌា បំផ្លាញទ្រព្យសម្បតិ្ត និងអាយុជីវិតជាច្រើន

ទីក្រុងនៅភាគខាងកើតប្រទេសឥណ្ឌាបានរងការបំផ្លាញយ៉ាងខ្លាំងពីព្យុះ Amphan បំផ្លាញទ្រព្យសម្បត្តិជាច្រើន ហើយបានសម្លាប់មនុស្ស២២នាក់ នៅក្នុងប្រទេសឥណ្ឌានិងបង់ក្លាដែស។ ព្យុះ Amphan ចូលមកដីគោកឥណ្ឌាកាលពីថ្ងៃទី២០ខែឧសភា ដោយមានកម្លាំងខ្យល់ខ្លាំងធ្វើឲ្យដើមឈើជាច្រើនដួលរលំនៅតាមតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា។ នៅពេលនេះ ខ្យល់ព្យុះបានថយចុះបន្តិច ហើយឆ្ពោះទៅកាន់ភាគខាងជើងទីក្រុង Bhutan។ ដើមឈើតូចធំត្រូវខ្យល់បោកឱ្យរលំ ព្រមទាំងបង្គោលភ្លើងផងដែរ។ ... Read More »

មនុស្ស១៥នាក់បានឆ្លងមេរោគកូវីដ១៩ ខណៈដែលនាំគ្នាទៅគាស់យកសាកសពអ្នកស្លាប់ដោយសារកូវីដ១៩ យកមកធ្វើបុណ្យតាមបែបសាសនា

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  Asiaone បាននិយាយថា​ យ៉ាងហោចណាស់មានមនុស្ស ១៥នាក់ បានឆ្លងជំងឺកូវីដ១៩នៅក្នុងតំបន់ Sidoarjo ភាគខាងលិចកោះចាវ៉ា នៃប្រទេសឥណ្ឌូនេស៊ី ។បន្ទាប់ពីពួកគេទាំងនោះគឺសុទ្ធតែសាច់ញាតិ និងអ្នកជិតខាងរបស់សាកសពបាននាំគ្នាទៅគាស់យកសាកសពមនុស្សម្នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ យកមករៀបចំធ្វើពិធីមួយចំនួនតាមទម្លាប់ជំនឿសាសនារបស់ពួកគេ ។ ... Read More »

នៅដើមឆ្នាំក្រោយនៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងមិនមានសំណង់ទៀតទេ

ខេត្តសៀមរាប ៖ លោកយិន ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់ និងតូបលក់ដូរទាំងអស់ដែលមាននៅមុខបរិវេណ ប្រាសាទអង្គរវត្តនាពេលនេះ នឹងត្រូវរុះរើចេញទាំងអស់នៅត្រឹមចុងឆ្នាំ២០២០ ដោយក្នុងនោះ ... Read More »

ឆ្លងចរន្តអគ្គិសនីផ្ទះប្រជាពលរដ្ឋ១ខ្នងឆេះខូចខាតទាំងស្រុងនិង២ខ្នងទៀតរងការប៉ះពាល់បន្តិចបន្តួច

កណ្ដាល៖ផ្ទះប្រជាពលរដ្ឋ១ខ្នងឆេះខូចខាតទាំងស្រុង និង២ខ្នងដែលនៅជាប់គ្នាទៀតទទួលការខូចខាតបន្តិចបន្តួច ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២០ ម៉ោង៨និង៣០នាទីព្រឹក នៅភូមិអរិយក្សត្រ.​ ឃុំអរិយក្សត្រ.​ ស្រុកល្វាឯម.​ ខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ផ្ទះដែលដែលត្រូវឆេះមានទំហ៊ំទទឹង៧ម៉ែត្រ បណ្តោយ១៨ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តា​ ... Read More »

ស្រ្តីអ្នកទោសពន្ធនាគារភ្នំស្វាយម្នាក់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត

ខេត្តរតនគិរី៖ ស្រ្តីជាអ្នកទោសម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារភ្នំស្វាយបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តខណៈដែលអ្នកទោសរូបនេះឈឺរុាំរ៉ៃជាយូរមកហើយគឺមានជំងឺលើសឈាមនិងទឹកនោមផ្អែម។ ហេតុការណ៍ស្រ្តីអ្នកទោសស្លាប់នោះបានកើតឡើងកាលពីវេលាម៉ោង៥:១៥នាទីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០។  ប្រភពបានឱ្យដឹងថា ស្រ្តីអ្នកទោសដែលស្លាប់នោះឈ្មោះបុិន ឈាង អាយុ៥៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកាឡែង ឃុំកែងសាន់ ស្រុកលំផាត់ ខេត្តរតនគិរី។ ប្រភពបន្តថា ស្រ្តីរូបនោះជាប់ចោទពីបទចូលទៅកាន់កាប់រានអាស្រ័យផលនៅលើដីដែនជម្រកសត្វព្រៃលំផាត់ហើយត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤:២០នាទីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ។ ប្រភពពីលោក ឧត្តមសេនីយ៍ទោ ... Read More »

សម្តេចប្រធានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរសង្កាត់បឹងធំ ខណ្ឌកំបូល

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៨និង៣០នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរ សង្កាត់បឹងធំ ខណ្ឌកំបូល ... Read More »

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់របួសធ្ងន់ដោយសារកំពប់ទឹកក្តៅស្រោចរលាកភ្លៅ

  ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់ពេលម្តាយមិននៅផ្ទះក៏ដាំទឹកក្តៅទុកឲ្យពេលទឹកកំពុងពុះស្រាប់តែនាងលើកចេញពីចង្ក្រានរបូតដៃកំពប់ស្រោចលើភ្លៅបណ្តាលឲ្យរបួសភ្លៅទាំងសងខាងកាលពីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។    អាជ្ញាធរភូមិបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ឡូយ គន្ធា ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះធ្វើរដ្ឋបាលនៅតំបន់ផ្ទះជួលនិងតំបន់ស្មុគស្មាញ

    ភ្នំពេញ៖ ក្នុងគោលដៅអនុវត្តគោលនយោបាយ « ភូមិ_សង្កាត់ មានសុវត្ថិភាព » ឱ្យមានប្រសិទ្ធភាព  គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់ចេញនូវផែនការចុះធ្វើរដ្ឋបាលជាប្រចាំនៅតាមតំបន់ផ្ទះជួលនិងតំបន់ស្មុគស្មាញដើម្បីគ្រប់គ្រងសមាសភាពអ្នកចំណាកស្រុក ចំណូលថ្មី និងមុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណីប្រព្រិឹត្តបទល្មើសផ្សេងៗចូលមកសម្ងំលាក់ខ្លួននៅតាមបន្ទប់ផ្ទះជួលនិងតំបន់ស្មុគស្មាញ ។      ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ... Read More »

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំតាមប្រព័ន្ធអ៉ីនធើណេត​ ដើម្បីពិភាក្សាអំពីស្ថានភាពរបស់ប្រទេសលីប៊ី

អន្តរជាតិ៖ ដើម្បីពិភាក្សាអំពីប្រទេសលីប៊ី និងសកម្មភាពរបស់បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) ខណៈដែលមានការរាតត្បាតពីជំងឺកូវីដ–១៩ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធអ៉ីនធើណេត​ កាលពីពេលថ្មីៗនេះ ។ ក្នុងកិច្ចប្រជុំនោះដែរ លោក Dang Dinh Quy ឯកអគ្គរដ្ឋទូតវៀតណាមតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការ​សហប្រជាជាតិបានថ្លែងមតិអំពាវនាវឱ្យ ... Read More »

វេណេហ្ស៊ុយអេឡា ដាក់កម្លាំងទាហានជើងទឹកការពារនាវាដឹកប្រេងពីអុីរ៉ង់ ខ្លាចអាមេរិកចាប់តាមផ្លូវ

កម្លាំងទាហានវេណេហ្ស៊ុយអេឡាបានប្រកាសថា ខ្លួននឹងបញ្ជូន នាវាចម្បាំងទៅការពារនាវាដឹកប្រេង ពីអុីរ៉ង់មកប្រទេសរបស់ខ្លួនបើទោះបី រងការប្រឆាំងយ៉ាងខ្លាំងពីអាមេរិកក្តី។ សារព័ត៌មាន Sputnik កាលពីថ្ងៃទី២០ខែឧសភា បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិ វេណេហ្ស៊ុយអេឡា លោក Vladimir Padrino López ដែលបានបញ្ជាក់ថា ... Read More »

ឃាត់ខ្លួនអ្នកលក់ដូរតាមអនឡាញម្នាក់ ក្រោយខ្ជីលុយគេជិត៩ពាន់ដុល្លារ មិនព្រមសង

ភ្នំពេញ៖ នារីម្នាក់ ជាអ្នកលក់ដូរតាមអនឡាញ បានខ្ជីលុយអ្នកស្គាល់គ្នាជិត៩ពាន់ដុល្លារអាមេរិក ប៉ុន្តែមិនព្រមសងឲ្យជនរងគ្រោះវិញ ទើបម្ចាស់លុយប្តឹងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឲ្យ ឃាត់ខ្លួនយកមកសាកសួរតែម្តង ។ ករណីឃាត់ខ្លួននារីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នៅចំណុចខុនដូរីវេីរ៉ា កោះពេជ្រ បន្ទប់០៨០៩ ជាន់ទី៩ ... Read More »

លួចម៉ូតូបានហេីយ កំពុងដោះដូរគ្រឿង សមត្ថកិច្ចមកដល់ល្មម

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងបានសម្រេច នៅចំណុចភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០​ ខែឧសភា​ឆ្នាំ​ ២០២០​ ហេីយយកទៅដោះដូរគ្រឿង នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិព្រៃព្រីងខាងត្បូងទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ ត្រូវនគរបាលក្របួចជាប់ចំនួន៥នាក់ កាលពីវេលាម៉ោង ... Read More »

គណ:សង្ឃនាយកកម្ពុជា ប្រតិកម្មលោក ខាន់ សុវណ្ណបង្ហោះហ្វ៊េសប៊ុក ផ្សឹកលោកសង្ឃពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឲ្យអស់

ភ្នំពេញ÷លោក ខាន់ សុវណ្ណ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះបានសរសេរនៅលើ Facebook របស់ខ្លួនឈ្មោះថា «សុវណ្ណ ខាន់ អពប» ថា «កម្ពុជាកំពុងខ្វះខាតកម្លាំង ពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករ ... Read More »

ប្រវត្តិ- អ្នក​តា​ទ្វារ​ស្រុក

នៅ​ភូមិ​កំពង់​សំរឹទ្ធិ ឃុំ​មៀន ស្រុក​ព្រៃ​ឈរ (កំពង់​ចាម) មាន​អ្នក​តា​មួយ​សំខាន់​ជាង​គេ​ឈ្មោះ​អ្នក​តា “ទ្វារ​ស្រុក” មាន​ទី​លំនៅ​ៗ​លើ​ដី​ទួល​មួយ​ខ្ពស់ ជិត​ជើង​ភ្នំ ។ ត្រង់​កន្លែង​ដី​ទួល​នោះ កាល​ពី​ដើម​គ្មាន​ដើម​ឈើ​សោះ​ទេ មាន​តែ​វាល​ទទេ យូរ​ក្រោយ​បន្តិច​មក ស្រាប់​តែ​មាន​តា​ចាស់​ម្នាក់​ស្លៀក​ពាក់​ស្អាត​បាត ទៅ​និយាយ​នឹង​លោក​គ្រូ​ចៅ​អធិការ​វត្ត​កំពង់​សំរឹទ្ធ​ថា ... Read More »

គួរឲ្យអាសូរណាស់! ម្ដាយជិះម៉ូតូដឹកកូនយកបាយទៅឲ្យតៃកុងរថយន្តដឹកដីតែអកុសលរអិលដួលធ្លាក់កូនចូលក្នុងទន្លេបណ្ដាលឲ្យក្មេងប្រុសអាយុ២ឆ្នាំម្នាក់ស្លាប់

ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ជិះម៉ូតូជាមួយម្ដាយយកបាយទៅឲ្យតៃកុងរថយន្តដឹកដី តែអកុសល​ខណៈមកដល់លើស្ពានក៏ស្រាប់តែរអិលដួល បណ្ដាលឲ្យក្មេងប្រុសខ្ទាតតាមបង្កាន់ដៃស្ពានធ្លាក់ចូលក្នុងទឹកទន្លេបាត់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា​ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៩  ត្រង់ចំណុចស្ពានដែកបាឡេសិត្បូ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល  រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០​ ... Read More »

ពលរដ្ឋខ្មែរ​និងជនបរទេស​ធ្វើដំណេីរចូល​ប្រទេស​កម្ពុជា​តម្រូវឲ្យមានវិញ្ញាបន​បត្របញ្ជាក់សុខភាព​ គ្មានជំងឺកូវីដ១៩ ទទួល​ស្គាល់ដោយសុខាភិបាលម៉ាឡេស៊ី

ភ្នំពេញ​ ៖​ ស្ថានឯកអគ្គរាជទូតនៃព្រះរា​ជា​ណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី​បានប្រកាសជូនដំណឹងដល់ពល​ករ-ពល​ការិនី សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅសិក្សា​ និងបម្រេីការងារនៅ​ ប្រទេសម៉ាឡេស៊ី​ ហេីយមានបំណង​ ត្រឡប់មកកម្ពុជា​ រួមទាំងអ្នកដំណេីរជន​ បរទេស​ គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ... Read More »

របួសធ្ងន់ ៣នាក់ ងាប់គោ ១ក្បាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៣លើកនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចសត្វពាហនៈ(គោ) ១ក្បាលបានងាប់កណ្ដាលទ្រូងផ្លូវ និងមនុស្សចំនួន ៣នាក់បានរងរបួសរដូករណែល(ធ្ងន់) ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បីលើក នៅខេត្តពោធិ៍សាត់ ។  ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកាន ស្រុកក្រគរ និងក្រុងពោធិ៍សាត់ប្រាប់ថា នាយប់ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យនិងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូ ការ៉ូឡាសួនច្បារនិងដាំដើមឈើលើចិញ្ចើមផ្លូវព្រះនរោត្តមនិងអ៊ុតកៅស៊ូលើផ្លូវ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នាព្រឹកថ្ងៃទី ២១ឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូ ការរៀបចំការ៉ូឡា រៀបជាសួនច្បារជាមួយនឹងការដាំដើមឈើ នៅតាមបណ្ដោយផ្លូវព្រះនរោត្តមនិងនៅលើផ្លូវលេខ៤៦២ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។    ... Read More »

Update ៖ រថយន្តបុកនិងរថយន្តក្រឡាប់ផ្ងារជើងខូចខាតផ្ទះពលរដ្ន២ខ្នង ស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ស្រាល៤នាក់

ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍ពីមន្រ្ដីនគរបាលចរាចរណ៍ស្រុកពួក នៅព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកកបុកជាមួយនឹងរថយន្តដឹកត្រី ក្នុងទិសដៅស្របគ្នាពីកើតទៅលិច កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃពុធ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ... Read More »

ក្តីសង្ឃឹមដឹកនាំអាមេរិកអាណត្តិទីពីររបស់លោកត្រាំកាន់តែបាត់បង់ក្រោយការគាំទ្រធ្លាក់ចុះ

អាមេរិក៖ ការគាំទ្រប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការដឹកនាំរបស់លោក មិនបានល្អនាពេលចុងក្រោយនេះ ពិសេសគឺក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩ ។ តាមលទ្ធផលស្ទង់មតិ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden បាននាំមុខប្រធានាធិបតី ដូណាល់ ត្រាំដល់ទៅ១១ពិន្ទុ ... Read More »

អគ្គនាយក WHO៖ នេះមិនមែនជាពេលទម្លាក់ការទទួលខុសត្រូវពីកូវីដ-១៩ លើអ្នកណាឡើយ

ក្រោយពេលលោកត្រាំចេះតែទម្លាក់ការទទួលខុសត្រូវទៅលើចិន និងអង្គការសុខភាពពិភពលោកមកនៅពេលនេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា លោកនឹងទទួសខុសត្រូវចំពោះបញ្ហាទាំងអស់ពាក់ព័ន្ធនឹងកូវីដ ប៉ុន្តែមិនមែនពេលនេះទេគឺក្រោយពេលដែលកូវីដ-១៩ត្រូវគ្រប់គ្រងបានទាំងស្រុងសិន។ សារព័ត៌មាន CNN បានដកស្រង់សម្តីប្រធានកម្មវិធីគ្រប់គ្រងគ្រោះអាសន្នរបស់ WHO លោកស្រី ... Read More »

ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត (១៣៤,៨២៦គ.ម) កំពុងស្ថាបនាឡើងវិញបាន៧៤% ហើយ

ខេត្តកំពត៖ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត (១៣៤,៨២៦គ.ម) កំពុងស្ថាបនាឡើងវិញបាន៧៤% និង ពិនិត្យការដាក់ស្លាកសញ្ញាការដ្ឋានដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ... Read More »

ប្រាប់ច្រើនដងហើយនៅតែមិនស្តាប់ចាប់ចាក់សោកង់ម្តងមើល

ភ្នំពេញ៖ ដើម្បីអនុវត្តនច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពនោះ កម្លាំងនគរបាលខណ្ឌសែនសុខបាននិងកំពុងបន្តចុះចាប់ចាក់សោកង់រថយន្តដែលម្ចាស់បើកយកមកចតនៅលើចិញ្ចើមផ្លូវគ្មានរបៀបរៀបរយធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខក្រោមការដឹកនាំរបស់លេាក  ម៉ូវ ម៉ានិត  អភិបាល​នៃគណៈអភិបាលខណ្ឌសែនសុខ​ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានបញ្ជាឲ្យមន្ត្រីរបស់លោកបន្តចុះអនុវត្តច្បាប់ចរាចរណ៍ចំពោះម្ចាស់រថយន្តទាំងឡាយណាដែលបើកមកឈប់ចតនៅតាមចិញ្ចើមផ្លូវសាធារណៈដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវ ស្ទះចរាចរណ៍និងអាចបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរទៀតផង។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះគឺធ្វើនៅតាមបណ្តេាយផ្លូវភ្នំពេញ- ... Read More »